ល្ខោននិយាយ រឿងផ្កាស្រពោន

ខែវិច្ឆិកា 16, 2010

ជំរាបប្រិយមិត្តពីនាយសមុទ្រម្ខាង

សង្ឃឹមថាអ្នករាល់គ្នាបានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ សុខសប្បាយជារ៉េ ហ្នឹង? ដោយមានការស្នើរសុំពីមិត្តភ័ក្រច្រើន ខ្ញុំក៏បាននាំមកនៅល្ខោននិយាយរឿង ផ្កាស្រពោនដាក់សាជាថ្មី បើស្វែងរកតាម អិនធើនិត ឃើញថា គេបានដាក់ជិតទៅ៤០០ ដងពីអត្ថបទដែលទាក់ទងនឹង រឿងផ្កាស្រពោន តែអត់មានល្ខោននិយាយ ។

អ្វីទៅជារឿងផ្កាស្រពោន ? ផ្កាស្រពោនជាប្រលោមលោកបែបខ្លីដែលលោក នូ ហាច បាននិពន្ធនៅទសវត្សទី ៤ សតវត្សទី២០។លោកចង់បញ្ជាក់អោយដឹងថាការសសេររបស់លោកក្នុងសម័យដែលខេតមួយចំនួននៅភាគខាងលិច នៃប្រទេសត្រូវប្រទេសជិតខាងរុករានទន្រ្ទានរវាងឆ្នាំ១៩៤០។ លោកមានដើមកំណើតនៅ ខេត បាត់ដំបង ដូច្នេះការដែលខេតភាគខាងលិចត្រូវធ្លាក់នៅក្រោមអំណាចរបស់ប្រទេសដ៏ទៃ បានធ្វើអោយលោកមានការនឹករលឹក ស្តាយស្រណោះចំពោះការបាត់បង់ភូមិកំណើត នឹងការនិរាសប្រាសព្រាត់ឃ្លាតឆ្ងាយពី  ញាតិសន្តានបងប្អូនលោក ដែលជាប្រភពនៃកាតែងនិពន្ធរបស់លោក ។

នៅឆ្នាំ១៩៤៧ គេបានយករឿងរបស់លោកទៅចុះផ្សាយក្នុង កាសែត (កម្ពុជា) រាល់ថ្ងៃសៅរ៍ តាំងពី ថ្ងៃទី ១៩ កក្កដា រហូតដល់ ថ្ងៃ ២៧ កញ្ញា ទើបចប់ ។ ដល់ ឆ្នាំ ១៩៤៩ ទើបគេបានបោះពុម្ពជាសៀវភៅ ។

រឿងផ្កាស្រពោនជាស្នាដៃអក្សរសិល្ប៍ទំនើបមួយ ដែលមានឥទ្ធពល អាច អួសទាញអារម្មណ៍អ្នកអាននៅជំនាន់នោះ អោយអណ្តែតអណ្តួងរំភើបក្តុកក្តួលទៅតាមដំណើររឿង ជាពិសេសក្នុងដស្រទាប់យុវវ័យ ។

ក្នុងនាមខ្ញុំបាទជាខ្មែរ មួយរូប សូមឧស្ទិសនៅស្នាដៃនេះ ជូន ប្អូនៗ ជំនាន់ក្រោយអោយជួយរក្សានៅ អក្សរសាស្រ្ត ប្រពៃណី  នឹងសូមជួយរក្សានៅសម្បត្តវប្បធម៌ដ៏ល្អឆើតឆាយ ដែលជាទីស្រឡាញ់ នឹងជាទី មោទនះរបស់ប្រជាជនកម្ពុជា ។ សូមស្តាប់ កំសាន្ត នឹងទស្សនា នៅ វីឌីអូ តាមយូរធូប បើមានពេលទំនេរ ។ ខ្ញុំបាន បំបែកជាភាគ ដើម្បីអោយអ្នករាល់គ្នាស្រួលទាញយក ។ សូមរងចាំ ស្តាប់នៅរឿង  ស្អែកអូនរៀបការ ដែលមានការរួមសម្តែងដោយ  កញ្ញា ហួយ មាស ពេលក្រោយទៀត ។ សូមថ្លែងអំណរគុណ ដល់ ប្រិយមិត្តទាំងអស់ ដែលបានចូលលេង ។

អ្នកសម្តែងក្នុង ក្រុមល្ខោននិយាយមានដូចតទៅ

នាង វិធាវី សម្តែងដោយ  កញ្ញា  យក់ កែម

ប៊ុនធឿន សម្តែងដោយ  មាស គក

នាងនួន សម្តែងដោយ  កញ្ញា នូ សាមុត

នាងផៃ សម្តែងដោយ   កញ្ញា ម៉ៅ ចាន់ថន

នាងភូ សម្តែងដោយ  កញ្ញា  មុំ សារ៉ាន់

នាងច័ន្ទ សម្តែងដោយ  កញ្ញា  មុំ ផល្លី

ម៉ែអែង សម្តែងដោយ  កញ្ញា សុម កៅវ៉ាល្លី

បូរ៉ា សម្តែងដោយ លោក ហួរ ប៊ុនថុង

ចឹក ប៊ុន ថន សម្តែងដោយ លោក ឃុំ ប៊ុនស្រេង

តាតូ សម្តែងដោយ  នាយ ហាប់

ម៉ៃសោត សម្តែងដោយ លោក កែម យេត

អ្នកពោលដោយ លោក ម៉ា ឡៅពី

នឹង លោក យិល ចន្ធូ

ដោយមានសហប្រត្តិបតការពី លោក  មែរ ប៊ុន  លោក ហាស់ សាឡន  លោក សុះ ម៉ាត់

សូមទាញ យក វគ្គ១ វគ្គ២ វគ្គ៣ វគ្គ៤ វគ្គ៥ វគ្គ៦ វគ្គ៧ វគ្គ៨ វគ្គ៩ វគ្គ១០ វគ្គ១១ វគ្គ១២ វគ្គ១៣ វគ្គបញ្ចប់

សៀវភៅពីដើម

សៀវភៅសាក្រោយ ដោយមានការបោះពុម្ព នឹង រចនាថ្មី