ច្រឡំដៃ

ខែមិថុនា 17, 2013

ចុចខុសច្រឡំដៃបាត់ទំព័រមិត្តភ័ក្តអស់ សូមជួយបន្តិចមក​នៅខាងណាដែរ រកអត់ឃើញផង !


ដើរចោលផ្ទះ

ខែមិថុនា 14, 2013

ខានចូលផ្ទះយូរ ដូចអត់ហ៊ានចូលព្រោះ មិនដឹងបងប្អូនទាំងអស់បែកបាក់ទៅណាអស់ មានបងប្អូនយើងចាស់ៗនៅទេ ? សុំចូលភូមិវិញ ផង​!


សូមវិញ្ញាណក្ខន្ឋ័ !

ខែតុលា 16, 2012

កើតមកជាខ្មែរសំណាងណាស់ ពូជពង្សាវត្តា អរិយ្យធម៏ ប្រពៃណី សិល្បះ ល្អគ្មានក្នុងលោក !

រូបខ្ញុំក៏ដូចបងប្អូនរាប់លាននាក់ព្រមទាំងក្នុងស្រុកនឹងក្រៅស្រុកមានការសោកស្តាយជាអនេកដែលព្រះអង្គព្រះវរបិត្តានៃយើងជាខ្មែរគ្រប់រូប ! សូមចូលរួមក្នុងការសោកស្តាយជាមួយបងប្អូនទាំងអស់ ក្នុងស្រុកក៏ដូចក្រៅស្រុក ។ សូមព្រះវិញ្ញាណក្ខន្ឋ័របស់ព្រះអង្គយាងទៅកាន់សុគតិភពកុំបីអាក់ខាន !

ពីទូលបង្គំខ្ញុំព្រះករុណា  ហនុមាន


ជីវិត

ខែ​ឧសភា 8, 2012

នាទី ពិចារណា

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

សង្ឃឺមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ ជីវិត សត្វលោកមិនខុសពីគ្នារ៉េ សូមទស្សនាហើយពិចារណាមើល៍ថាយើងនឹងបក្សានេះខុសប្លែកយ៉ាងណាដែរ ។ ខ្ញុំចំណាយពេលពីរអាទិត្យដើម្បីថតរូបទាំងនេះ ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

គិតៗទៅមិនខុសពីបងប្អូនខ្មែរយើងរ៉េ បែកបាក់ផ្ទះសំបែង ក្រុមគ្រួសារ រសាយរសាត់ ផាយផាត់ រហែរហូតរហេវរហៃ ឆ្ងាយពីគ្នាគ្មានទីដៅ ! ។


វិទ្យុសម្លេងខ្មែរ សំរាប់ Andriod

ខែ​មេសា 16, 2012

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

សួស្តីឆ្នាំថ្មី !

គិតទៅកើតមកជាខ្មែរសំណាងដែរ ប្រពៃណី វប្បធម៌ អរិយ្យធម៌ ទំនាមទម្លាប់ សិល្បះ សាសនា សម្បត្តិធម្មជាតិ មិនចាញ់ប្រទេសជិតខាងឡើយ ។

ភាសា នឹង សិល្បះ ល្អពិចិត្ររកគ្មានក្នុងសាកលលោក ។

បើអ្នកទាំងអស់គ្នាជាជនជាតិខ្មែរដូចខ្ញុំប្រាកដជាមានអារម្មណ៍មិនខានឡើយ។

កាលពីលើកមុន លោក សាត់ មុន្នី ជាម្ចាស់គេហទំព័រ KhemaraSoft លោក បាន ចេញ វិទ្យុសម្លេងខ្មែរ សំរាប់ iPhone នឹង iPad រួចម្តងទៅហើយ ថ្មីៗនេះលោកបានចេញ សំរាប់

បងប្អូនយើង ដែលប្រើប្រាស់ Andriod ឬក៏អាចចុចពី ទូរស័ព្ទ ចុច “Market”ហើយស្វែងរក “Radio Khmer” ។ សូមអរគុណដល់លោក ដែលតែងយកចិត្តទុកដាក់ ជួយសម្រែសម្រួល ក្នុងការត្រូវការរបស់ បងប្អូនយើង ដែលប្រើប្រាស់

នៅរបស់ទំនើបៗ ដែលពីមុនមកមិនដែលមាន។ សូមអរគុណដល់លោក សាត់ មុន្នី ព្រមទាំងសហការីទាំងអស់ ។


សួស្តីឆ្នាំថ្មី ២៥៥៦ !

ខែ​មេសា 11, 2012

សួស្តីឆ្នាំថ្មី !

ពិធីបុណ្យចូលឆ្នាំជាបុណ្យមួយដែលប្រជាពលរដ្ឋខ្មែរយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនានាក្នុងពិភពលោក នាំគ្នាប្រារព្វធ្វើ ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មីផង នឹង ដើម្បីរក្សានូវទំនៀមទម្លាប់ប្រពៃណីយើងអោយបានគង់វង់ផង ។

ឆ្មាំរោង ចត្វាស័ក ពស ២៥៥៦ គស ២០១២ សូមជូនពរដល់បងប្អូនយើងទាំងអស់មិនថានៅភូមិណាស្រុកណា ក្រៅស្រុក ក្នុងស្រុក សូមអ្នកទាំងអស់បានជួបនៅសេចក្តីសុខ សេចក្តីចំរើន កុំអោយមានស្គាល់នៅរោគា

សូមអោយបានជួបតែសុភមង្គលជួបជុំគ្រួសារ ព្រមទាំងពុទ្ធពរទាំងបួនប្រការ មាន អាយុ វណ្ណះ សុខពលះ បដិពាណ កុំបីឃ្លាងឃ្លាតឡើយហង !។ ក្នុងនាមខ្ញុំបាទ ជាខ្មែរមួយរូបសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមតាមថែរក្សាបងប្អូនយើងទាំងអស់ មិនថានៅទីណាៗ សូមអស់លោកប្រកបដោយសេចក្តីសុខសេចក្តីចំរើន រកសី៊មានបាន សប្បាយហូរហា មានគ្នាហើហា មានប្រាក់ដុល្លា វិឡា ឡានគ្រប់ម៉ាក កុំអោយបានស្គាល់នៅសេចក្តីក្រឡើយហ្មង! សូមអមោទនា ផង ! ។

សូមផ្ញើរដល់ប្អូនប្រុស វ៉ាន់ ចំរើន ដែលជាម្ចាស់ផ្ទះ កំសាន្តថ្ងៃនេះ ពីមុន ប្អូនរើផ្ទះ បងដើរររកអត់ឃើញរ៉េ !  វិសាល (កូនទន្សាយតូច)ផងដែរ !


ពេទ្យធ្មេញ(អ្នកគ្រូវេជ្ជបណ្ឌិតក្មេង)

ខែ​មេសា 10, 2012

នៅស្រុកខ្ញុំរឿងទៅពេទ្យធ្មេញជា ការចាំបាច់សំរាប់ជនជាតិនៅស្រុកនេះ យ៉ាងកំសុយណាស់ម៉ាឆ្នាំអោយបានពីដងដែរ ។ សំអាតនេះ សំអាតនោះយ៉ាងហោចណាស់ក៏អស់ហា ហុកសិប ដុល្លាអីអាចឹងដែរ ព្រោះស្រុកនេះ បាន ការធានារាប់រង ជួយចេញថ្លៃ ។ មុនៗខ្ញុំមិនចង់ទៅទេ ពេទ្យធ្មេញ ព្រោះមាន លោកវិជ្ជបណ្ឌិត ឬ ក៍ស្រីចំណាស់ៗមកសំអាតធ្មេញរបស់ខ្ញុំ ។

កាលពីថ្ងៃមុនខ្ញុំបានទៅេពទ្យធ្មេញ មានអ្នកគ្រូពេទ្យធ្មេញក្មេងម្នាក់ អាយុមិនហួសពី ២៥ ទៅ ២៦ ទេ នាងជាជនជាតិអាមេរិកាំងស្បែកស នាងមានរាងស្រលូន ម្រាមដៃតូច ៗ ស្រួចដូចបន្លាក្រូច វង់ភ័ក្រផូផង់ ចិញ្ចើមរាងខ្វង់ ដូចគំនូរដែលគូសវាសដោយវិចិត្រករដ៏ចំណានម្នាក់ ក្នុងលោក ។ បបូរមាត់ក្រហមទុំ ថ្ពល់ទាំងសងខាងក្រហមព្រឿងៗដោយសម្រស់របស់ធម្មជាតិ មិនមែនដោយសាជំនួយពីម្សៅមាកាយេ ឬ គ្រឿងលំអរណាមួយឡើយ នាងមានសក់ពណ៌ទង់ដែង (blonde)។

ធ្មេញរបស់នាងសស្គូស ព្រោះថាជាបណ្ឌិតខាងធ្មេញទាល់តែសរបៀបនឹង បានអាចក្លាយជាគំរូដល់ប្រជាជនទូទៅបាន ។ បើនាងញញឹមវិញសែនស្រស់ បើថាហេវបាយអីគ្រាន់តែក្រឡេកម៉ាភ្លែតគឺឆ្អែតម៉ាងៃតាហ្មង! ។ សម្លេងស្រួយស្រោក ដូចអ្មកណាទើបបោកអំបែងចានចោលពីថ្ងៃអាចឹង !អ្វីៗដែលនាងនិយាយមកកាន់ខ្ញុំជាភាសាអងគ្លេស តែបេះដូងខ្ញុំនឹងខួរក្បាលរបស់ខ្ញុំប្រែជាភាសាខែម៉ារាទៅវិញ ។

ក្លិនក្រអូបសាយ ដូចផ្កាច័ន្ទូ ក្រអូបពេលរាត្រី បើបានហិតក្លិនហើយមិនចង់ឃ្លាត ហិតហើយហិតទៀត ហិតមិនហៀវហត់។ ជួនកាល នាងអោនជិតដល់ច្រមុះខ្ញុំ ព្រោះត្រូវសំអាតនៅអ្វីដែលនាងកំពុងតែរុករក ខ្ញុំលួចក្រឡេកម៉ាភ្លែតដល់កែវភ្នែកទាំងទ្វេរបស់នាង ដែលប្រៀបបានទៅភ្នែករបស់ឆ្មា មួយដែលមានពណ៌ខៀវថ្លាគួជាទីពេញចិត្ត ។

ជួនកាល នាងអោនផ្អិបមកជិតថ្ពល់របស់ខ្ញុំ ដើមទ្រូងដ៏ពើងរបស់នាងចង់ប៉ះនឹងច្រមុះរបស់ខ្ញុំ ខ្ញុំរិតតែមានការអៀនខ្មាស់ព្រោះខ្ញុំជាមនុស្សប្រុស មិនដែលជួបប្រទះនៅហេតុការក្តៅសាច់ទាំងនោះ ។

ជួនកាលខ្ញុំអាចឮនៅចង្វាក់បេះដូងរបស់នាងលោត ប្រហាក់ប្រហែលនឹង ភ្លេងឆៃយាំស្រុកយើងដែរ យូរៗខ្ញុំអាចឮពោះនាងកូក្រូកៗ មិនដឹងជានាងបានញាំអីឬនៅ ? ។

ខ្ញុំ មិនទៅខ្វល់អី ទេ ទម្រេតលើ កៅអី ដែលសំរាប់អ្នកជម្ងឺសំរាកលើ ភ្នែកទាំងពីរបិទជិតឆឹងខ្វល់អី នៅក្នុងកន្តាប់ទេពធិតាហើយ មានអីគួរបារម្ភ មែនទេ ? “ឈឺទេបង? បងត្រូវការទឹកបន្ថែមទេ? បែរមកខាងណេះបន្តិចបង!” ខ្ញុំគ្មានទៅខ្វល់អីទេ គ្រាន់តែលើកដៃ បន្តិចៗជាសញ្ញាប្រាប់នាងថា បងនៅក្រោមអូនហើយ ចេះអូនដកធ្មេញបងម៉ាក្រាស់ ពីរក្រាស់ទាល់តែអាលីងដូចគោក៏បងមិនខ្វល់ដែរ លេងអោយអស់ដៃចុះអូន កុំខ្វល់ ! ខ្ញុំគិតក្នុងខួរក្បាលរបស់ខ្ញុំ ព្រមដោយសំណួរជាច្រើនទៀត ដូចជា

” បើយើងទាំងពីរ ក្លាយជា ស្វាមី ភរិយា តើកូនយើង កាត់មកបងជាង ឬក៏កាត់ទៅអូនជាង ? បើយើងរៀបការជាមួយគ្នា តើគ្រួសារអូនទទួលបងចូលក្នុងគ្រួសារអូនទេ? ចុះគ្រួសាររបស់បងតើពួកគាត់អាចទទួលយកអូនជាសមាជិកក្នុងក្រុមគ្រួសារថ្មីទេ បើយើងទាំងពីរមានជាតិ នឹង វប្បធម៌ នឹងទំនាមទម្លាប់ខុសគ្នា ?

តើស្នេហាខុសពូជសាសន៍មានភាពសាកសិទ្ធដែរទេ? ស្រុកខ្ញុំបើស្រីជាជនជាតិអាមេរិកាំង ហើយប្រុសជាសញ្ជាតិខ្មែរកំរ៉មានណាស់ បើបានគ្នាក៏មិនជាប់លាប់ដែរ ប្រហែលទិកទិចគ្មានប្រសិទ្ធភាពក៏មិនដឹង? បើស្រីខ្មែរវិញ រៀបការជាមួយប្រុសអាមេរិកាំងវិញ គឺថា ១០ បាន ៨ អីអាចឹងដែរ ប្រហែលជាទិកនិចគេប្រសើរជាងប្រុសខ្មែរ មិនដឹង ? ខ្ញុំមិនមែនជាអ្នកប្រកាន់ពូជសាសន៍អីនោះទេ តែខ្ញុំគិតថាពួកគេគួរតែរៀបការជាមួយពូជសាសន៍ដូចគ្នា តើគេអាចស្រឡាញ់គ្នាកើតដែរទេ បើការរស់នៅ ទំនាមទំលាប់ខុសគ្នា? ។

បើយើងទាំងពីររៀបការជាមួយគ្នា ស្រ្តីខ្មែរទាំងពួង មិនលួចជេរខ្ញុំហើមពោះទៅហើយអីហ្នឹង? គំនិតពាលារបស់ខ្ញុំ ពិតជាមេចផ្តេស ផ្តាស ផ្តួចផ្តើម ផ្តៀងផ្តង ដូចជ្រូកពុលក្តួចមែន ! ។ យូរៗខ្ញុំឮសម្លេងក្រូកៗ ពីទយោផ្លាស្ទិកដែលដាក់ក្នុងមាត់របស់ខ្ញុំដើម្បីបូបនៅទឹកនឹងឈាមពីចេញពីមាត់ក្រោយពីការសំអាតរួច ។

ភ្នែករបស់ខ្ញុំនៅតែបិទដដែល ព្រោះត្រូវបានគេបញ្ចូលខ្យល់ឧស្ម័នដើម្បីកុំអោយខ្ញុំមានការឈឺចាប់ពេលសំអាតឬដកធ្មេញ ។ មុខខ្ញុំហើមដូចកាពតដោយសារការចាក់ថ្នាំ នឹងការដកធ្មេញ ។

មិនយូរប៉ុន្មានដៃដ៏ស្រឡូនទាំងទ្វេរបានដកនៅ ប្រដាប់ដែលដាក់គ្របលើច្រមុះ(mask) របស់ខ្ញុំព្រោះកិច្ចការអ្វីដែលនាងបានធ្វើមកលើខ្ញុំគឺចប់សព្វគ្រប់ហើយ ។

” O.K. We all done. Everything look good. We will see you in 3 months ” ទោះបីនាងនិយាយជាភាសាអងគ្លេសក៏ដោយ ក៏ខ្ញុំឮតែនាងនិយាយភាសាខ្មែរដាក់ខ្ញុំ ” រួចរាល់ហើយបង ! អ្វីៗដែលបងមានពីមុននោះអូនបានយកចិត្តទុកដាក់ សំអាតជូនបងហើយ ! បីខែទៀតយើងនឹងជួបគ្នាសាជាថ្មី ណាបង ! ” ។

ជាធម្មតា គេជួបម្តងក្នុង១ឆ្នាំ ចំពោះពេទ្យធ្មេញ តែខ្ញុំ ជួបបីដង ក្នុងម៉ាឆ្នាំ ប្រហែលមកពីធ្មេញខ្ញុំអន់ឬ ក៏មកពីអ្នកគ្រូពេទ្យក្មេង ? គិតមិនចេញព្រោះខ្ញុំត្រូវថ្នាំស្ពឹក ណាមួយត្រូវឧស្ម័នពិសេសទៀត ដើរទ្រេតចុះទ្រេតឡើង ដូចអ្នកប្រដាល់ក្បាច់គុនខ្មែរលើទូរទស្សហ៍ CTN ក្រោយពីត្រូវបានគូរប្រដាល់បានសំពងបែកអំពុលអំពែកមក!

ផ្តេសផ្តាសមែនខ្ញុំ ? ។

សូមអរគុណដែលបានចំណាយពេលវេលាអាននៅរឿងពិត ប្រឌិតថែមរបស់ខ្ញុំ ! សូមអោយបានសេចក្តីសុខសប្បាយនឹងសូមផ្ញើរក្តីរលឹកពីខ្ញុំ ដល់បងប្អូនគ្រប់គ្នា !