ជូនពរឆ្នាំថ្មី

ខែធ្នូ 30, 2010

ជំរាប សួរ បងប្អូនទាំងអស់ពីចម្ងាយពីនាយសមុទ្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខទុក្ខជាធម្មតារ៉េ ។ ក្នុងនាមខ្ញុំបាទជាម្ចាស់ផ្ទះ សូមថ្លែងអំណរត្រេកអរចំពោះ ការរាប់អានរបស់ អ្នកទាំងអស់គ្នា ហើយក៏សូមចូលមកជូនពរ ដល់ បងប្អូនទាំងអស់ទាំងអ្នកភូមិនេះ អ្នកដែល មិនមែនភូមិនេះ  ក្រៅស្រុក ក្នុងស្រុក សូមអោយបងប្អូនព្រមទាំងគ្រួសារកូនចៅបានប្រកបដោយពុទ្ធពរទាំងឡាយ ៥ ប្រការគឺ

អាយុ សូមអោយមានអាយុយឺនយូរអង្វែង​  វណ្ណះសូមអោយមានពណ៍សប្បុរល្អប្រិមប្រិយ៍

សុខះ  សូមអោយសុខកាយសប្បាយចិត្ត  ពលះ សូមអោយមានកម្លាំងកាយ មាំមួន

នឹង  បដិភាណះ  សូមអោយមានប្រាជ្ញា ខ្លាំងក្លាមាំមួន អាចដោះស្រាយបញ្ហា គ្រប់យ៉ាង ឥតទើសទាក់ព្រមទាំងសម្បត្តិទាំង៣ប្រការ គឺ

សម្បត្តិមនុស្ស​១  សម្បត្តិទេព្តានឹងសម្បត្តិ ព្រះនិព្វាន នាអនាគត កុំបីឃ្លាងឃ្លាតឡើយ ។ សូមជួបគ្នានៅឆ្នាំក្រោយទៀត

សូមសំណាងល្អ កើតមានដល់អ្នកទាំងអស់ នា ឆ្នាំថ្មី សាកល នេះ សួស្តីឆ្នាំថ្មី សាកល ២០១១ !


វចនានុក្រម ខ្មែរ អងគ្លេស ខ្មែរ សំរាប់អាយផាត(iPad)

ខែធ្នូ 28, 2010

ជំរាប សួរ ប្រិយមិត្ត ពីនាយ សមុទ្រ ម្ខាង

រីករាយនឹងសូមសុខសប្បាយ នាបុណ្យណូអែល នឹង សួស្តីឆ្នាំ ថ្មី សាកល ២០១១ ! ខ្ញុំមានសេចក្តីរំភើប ដោយបាននាំមកនៅ ដំណឹងមួយដែល ប្រហែលជាមានការសំខាន់ ដល់ បងប្អូន ដែល ប្រើ អាយផាត ៤.២.១ ឬ ក៏ អាយហ្វូន ៤ ។  លោក សាត់ មុនី ជា ម្ចាស់ គេហដ្ឋាន ខ្មែរសហ្យ(khemarasoft)ដែលបានចេញនៅ វចនានុក្រម សំរាប់ អាយផាត លោកបានចេញ​សំរាប់ អាយហ្វូន រួចមកហើយ ។

ក្នុងនាមខ្ញុំបាទជាអ្នកស្រឡាញ់ខេមរះភាសា សូមថ្លែងអំណរគុណ ដល់លោក នឹង សហការីទាំងអស់ដែលបានខិតខំ ព្យាយាម ប្រឹងប្រែង បញ្ចេញនៅស្នាដៃមួយដ៏អស្ចារ្យនេះ សំរាប់ខ្មែរទូទៅ ។  នៅក្នុង វចនានុក្រម សំរាប់ អាយផាតនេះ ពី ភាសាខ្មែរ ទៅ អងគ្លេស ពី អងគ្លេស មកខ្មែរ វិញ  ដែលបានរចនា នឹង ចងក្រងយ៉ាងប្រណិត ពាក្យពេជ្យ សមរំ ទាន់សម័យ(up-to-date) ។ ខ្ញុំបាទ បាន សាកល្បងរួចហើយ ឃើញថា មានដំណើរការ ស្រួលប្រើ ល្អ ដោយ មិនបាច់ចាំមានយូនីកូដ នៅ ក្នុង ប្រព័ន្ធ(system) របស់អាយផាត រ៉េ ។ នៅពេលស្វែងរកពាក្យ (search)ជាភាសាខ្មែរ Keyboard  ចេញធ្លោ តែ ម្តង មិនចាំ បាច់មានយូនីកូដ ឬ ក៏ បញ្ចូល Keyboard layout រ៉េ  ព្រោះ លោក បាន​បញ្ជូលផ្ជាប់ជាមួយនឹង(built-in) កញ្ចប់កម្មវិធី(App) វចនានុក្រមនេះរួចជាស្រេច ។

ជាធម្មតា ខ្ញុំបាទ តែងតែ យកមកចែកជូនដល់បងប្អូន ដោយអត់គិតថ្លៃ តែ ដោយសារការខិតខំរបស់លោក ដែលជាជាតិខ្មែរ រាមច្បងក្នុងការចេញសំរាប់ អាយផាត ដែលបានចេញនៅ កម្មវធី(App)នេះ ខ្ញុំសូមជួយគ្រាំទ្រ ដល់ ការ ខិតខំ ព្យាយាម នឹងស្រាវជ្រាវ របស់លោក ។ សូមបងប្អូនជួយគ្រាំទ្រ ដល់គាត់ផង ព្រោះ បើគិតពី តម្លៃដែលលោកលក់នោះ គឺ ថាថោកបំផុត ហើយ ។ លោកអ្នកអាច អញ្ជើញទៅគេហដ្ឋានលោក ឬ ក៏ អញ្ជើញទៅ iTunes Apps Store

រូបភាពខាងលើបញ្ជាក់ពីភាពងាយស្រួលក្នុងការស្វែងរកពាក្យ ដោយ មិនបាច់ចាំមានយូនីកូដ នៅក្នុងប្រព័ន្ធ អាយផាត

ខាងលើពីភាសា អងគ្លេស មកភាសាខ្មែរ


គ្រិស្ទម៉ាស់នៅស្រុកខ្ញុំ

ខែធ្នូ 25, 2010

សូមជំរាបសួរ បងប្អូនទាំងអស់ពីនាយសមុទ្រម្ខាង !

 

រីករាយបុណ្យណូអែល ! ក្នុងនាមខ្ញុំបាទជាម្ចាស់ផ្ទះ សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានចូលមកលេងផ្ទះរបស់ខ្ញុំបាទ ។ សូមជូនពរដល់ បងប្អូនទាំងអស់ប្រកបទៅដោយសេចក្តីសុខសប្បាយ នាបុណ្យ ណូអែលនេះ សូមប្រកបទៅដោយភោគផល សុខសប្បាយ គ្រប់ប្រការ ។ ការក្រោមជា ប្រវត្តិ នៃ ការប្រារព្ធ គ្រិស្ទម៉ាស់នៅ ស្រុកខ្ញុំ សហរដ្ឋអាមេរិក ។

គ្រិស្ទម៉ាស់ ឬ ក៏ណូអែល នឹង ខ្វាន់ស្សា (Kwanzaa)ជាអ្វី? គ្រិស្ទម៉ាស់ ឬ ណូអែលជាបុណ្យមួយដែលពិភពលោកបានប្រារព្វធ្វើជាច្រើនឆ្នាំមកហើយ ។ និយាយអោយចំគឺ ប្រទេសសហរដ្ឋអាមេរិក ចាប់តាំងពី ឆ្នាំ ១៨៧០ មកម្លេះ ។ ចំពោះប្រទេសនេះ ជា បុណ្យសាសនា ហើយនឹងជាចំណុចសំខាន់មួយសំរាប់ការរកសីុខាង (ពាណិជ្ជកម្ម)ផងដែរ ព្រោះពេលគ្រិស្ទម៉ាស់ម្តងៗ ហាងទំនិញមួយៗ រកសីុបានមួយជា បី ឬ បួន ជាងថ្ងៃធម្មតា ។

គ្រិស្ទមាស់ ឬ ណូអែល ជាបុណ្យមួយដែលគ្រិស្តបរស័ទ ប្រារព្ធ ថ្ងៃ ទី ២៥ ខែធ្នូ ជាថ្ងៃកំណើតបុណ្យខួប របស់ព្រះយេស៊ូ៊ ដែលទ្រង់មានព្រះជននៅទីក្រុងណាសារ៉ែត ។ ពេលបុណ្យនេះម្តងៗ ប្រជាជន ពួកអ្នកគ្រិស្ទជនតែងតែ នាំគ្នាអញ្ជើញទៅព្រះវិហារ តុបតែងផ្ទះសម្បែង តុបតែងដើមឈើ(Christmas tree)ដែលមានលំអទៅដោយ ភ្លើងភ្លឺព្រោងព្រាត ដោយភ្ជួរនៅ របស់របរអាណែងអាណោង តាមតែការនឹកឃើញ នឹង ទំនាមទំលាប់ របស់គ្រួសារ និមួយៗ ។ ពេលបុណ្យនេះម្តងៗ ប្រជាជន នៅសហរដ្ឋ គ្រប់ឋានះទាំងអស់ ត្រូវបានគេអនុញ្ញាតិអោយឈប់សម្រាកពី ការងារព្រមទាំងរថភិបាល គេបានកំណត់បុណ្យនេះជា បុណ្យរបស់ជាតិ ។

គ្មានអី សប្បាយជាជាង ជួបជុំគ្រួសារ បងប្អូន ញាតិមិត្ត ជិតឆ្ងាយ មកជួបជុំគ្នាដើម្បីប្រារព្ធ នៅ បុណ្យគ្រិស្ទម៉ាស់នេះ ។ នៅសហរដ្ឋ គេ ច្រើននិយម ទិញរបស់របរជូនគ្នាទៅវិញ ទៅមក ប្តីជូន ប្រពន្ធ ប្រពន្ធជូនប្តី តាជូនយាយ យាយជូនតា បងជូនប្អូន ហូរហែរតាប៊ែលតអាចឹងរ៉ៅ ។ ព្រោះស្រុកនេះគេនិយមជូនអំណោយគ្នាទៅវិញទៅមក គេមិនគិតថារបស់របរនោះ ថ្លៃប៉ុន្មាន ជារបស់អ្វី ឡើយ ។ សំខាន់នោះគឺ អំណោយទាន ក្នុងចិត្ត របស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ បើអ្នកនៅឆ្ងាយ មិនអាចជូលរួមបានគេក៏ផ្ញើរ របស់របរអាចឹងរ៉ៅ ឬ ក៏ ទូរស័ព្ទ សួរសុខទុក្ខគ្នាជាការស្រេច ។ អោយតែមានការនឹកឃើញ គិតដល់ បងប្អូន នៅស្រុកនេះគេចាត់ទុកថាជាអំពើល្អ ជា ការប្រារព្ធធ្វើនៅបុណ្យ   គ្រិស្ទម៉ាស់នេះ ។

ជាព្រេងនិទាន ចំពោះក្មេងនៅស្រុកនេះ ពេលអធ្រាត ថ្ងៃ ២៤ ខែធ្នូ គេតែងតែនាំគ្នាទុកនំ(cookie) មួយចាន នឺងទឹកដោះគោ(milk)មួយកែវសំរាប់ សាន់តា (Santa Claus) សាន់តា ជា តាម្នាក់កាម៉ាប់ ក្បាលពោះធំ សក់នឹង រ៉ោមភ្នែក នឹងពុកមាត់ពណ៌សវែង ដែលតែងតែស្លៀកពាក់ពណ៌ក្រហមដែលរស់នៅខាងជើងនៃចុងផែនដី(Northpole) ដែលជាកន្លែងរងារបំផុតក្នុងលោក មានតា ខ្លាឃ្មុំ ទឹកកក នឹង បក្សាបក្សីមួយចំនួនដែលអាចរស់នៅបាន ។

ពេលបុណ្យ គ្រិស្ទម៉ាស់ នៅស្រុក អាមេរិក គេច្រើន ទិញ របស់របរ ជូនគ្នាទៅវិញទៅមក ជាពិសេស ឪពុក ម្តាយ ទិញ របស់ទុកជូន កូនប្រុសស្រី របស់ពួកគាត់ ដែលជាទំនាមទម្លាប់ សំរាប់បោកបញ្ឆោត កូនក្មេងអោយមានជំនឿរក្នុង ការជឿរ ថាមាន Santa Claus ។ តែ តាមពិត Santa Claus  ជានិមិត្តរូប របស់អំពើល្អ ដែល មនុស្សធ្វើចំពោះ មនុស្សដូចគ្នា ។ នៅស្រុកនេះ គេ ច្រើនទិញ របស់ មួយអាទិត្យ មុន ថ្ងៃ ទី ២៤ ខែ ធ្នូ  ។ ពេលទិញបាន គេ នឹងខ្ចប់យ៉ាងល្អប្រណិត ជា ពីរ បី ឬ បួន ដប់ ប្រអប់តាមតែការអាចធ្វើទៅបាន ពេលខ្ចប់រួចហើយ ពួកគាត់យកទៅដាក់ក្រោមដើមឈើមួយ ដែល មានតុបតែងទៅដោយ រំយោល ភ្លើង ភ្លឺព្រោងព្រាត ទុករហូត ដល់ព្រឹកថ្ងៃទី ២៥ ធ្នូ ។ ពេលនោះ ជួបជុំគ្រួសារ គេ ក៏ ហុចជូនអោយ កូន ប្រុស ស្រី បង ប្អូន យាយ តា ប្តី ប្រពន្ធ សង្សារ ប្រពន្ធ ចុង ប្រពន្ធ ដើម ហូរហែរ អាចឹងរ៉ៅ ហើយគេ ក៏នាំគ្នាបើក ប្រអប់ នៅអ្វី ដែលគេម្នាក់ៗ បានទទួល ក្រោយ មកពួកគេ ក៏នាំគ្នា ស្រស់ស្រូប អាហារពេលថ្ងៃត្រង់ ។ ក្រោយ មក ស្រីៗនាំគ្នា លៀងចានទុកដាក់ ប្រុសៗ នាំគ្នាទស្សនាបាល់បោះ( Football) ហូរ កញ្រ្ជាវ អឹងកង លេចផោម ស៊ុយពេញផ្ទះ អី អាចឹងរ៉ៅ ! បាទ នេះ ជាទម្លាប់ របស់ស្រុក អាមេរិកាំង !

ហ្វាន់ស្សា(kwanzaa)

ខ្មៅ  ក្រហម នឹងខៀវជាពណ៌សំរាប់សំគាល់របស់បុណ្យ ខ្វាន់ស្សា សំរាប់ជនជាតិស្បែកខ្មៅនៅសហរដ្ឋ ដែលត្រូវបានគេប្រារព្ធ ពេញមួយអាទិត្យ ( ចាប់ផ្តើម ពី ខែ ធ្នូ ២៦ រហូត ដល់ថ្ងៃ ទី ១ មករា) ខ្វាន់ស្សា ជា ពាក្យ ភាសាស្វាហីលី ដែលជាភាសា ដែលគេ​និយមប្រើនៅទ្វីបអាហ្រិកា ដែលប្រែថា ភោគផលនៃការច្រូតកាត់ដំបូង  ពិធីនេះត្រូវបានគេប្រារព្ធដោយមានអុជ ទាន  និទានរឿងព្រេង នឹងជូនរង្វាន់ដល់មិត្តឋភ័ក្រ្ត ទូទៅ ។ បុណ្យខ្វាន់ស្សានេះ មិនមែនជាបុណ្យ កើតពី បុរាណទេ គឺទើបតែចាប់ផ្តើមនៅឆ្នាំ ១៩៦៦ ដោយ សិស្រ្តាចារ្យ រុន ការុងហ្គា Ron Karenga ដែលជាសាស្រ្តាចារ្យបង្រៀនខាងការសិក្សា ខាង ជនជាតិស្បែកខ្មៅ នៅ មហាវិទ្យាល័យ កាលិហ្វនីញា ។ ទោះជា ខ្វានស្សា​ទើបតែមានកំណើតក៏ដោយ ការរិះគន់ ការទិចទៀនពី មហាជន មាន មិនចេះអស់ តែ ច្បាប់នៃ ខ្វាន់ស្សា បានចែងច្បាស់លាស់ ដែលគួរអោយមានការចាប់អារម្មណ៍ ។ គោលជំហរ របស់ ខ្វាន់ស្សា មាន ៧ ប្រការ  ១  សាមគ្គីភាព Umoja (Unity) ២​ ការរៀបចំដោយសេរី ដោយខ្លួនឯង (ខ្លួនទីពឹងខ្លួន) Kujichagulia (Self-Determination) ៣ សាមគ្គី Ujima (Collective Work and Responsibility)៤ ធ្វើការរួមគ្នា សហប្រិត្តបត្តការ(សេដ្ឋកិច្ច) Ujamaa (Cooperative Economics)៥ គោលបំណង Nia (Purpose) ៦ ប្រឌិតញាណ Kuumba (Creativity) ៧ ពាក្យសច្ចះ ឬ ជំនឿរ Imani (Faith)

រូបខាងលើជា Santa Claus

គ្រីស្ទម៉ាស់ទ្រី Christmas Tree and Gift

ខាងលើ អូ ! រកគិតខ្លួនឯងរ៉ៅ ! 😀


អាយ ផាត (iPad)

ខែធ្នូ 20, 2010

ជំរាប សួរ បងប្អូនទាំងអស់ពីចម្ងាយពីនាយសមុទ្រម្ខាង

សុខសប្បាយជារ៉េ អ្នករាល់គ្នា? សង្ឃឹមថាអ្នករាល់គ្នាសុខទុក្ខជាធម្មតារ៉េ ។ កាលពី អាទិត្យ មុន មិត្ត ខ្ញុំម្នាក់បានទិញ  iPad 64G Wi-Fi  មានអីកាលឹបផស់វាដែរ ។ ខ្ញុំបានលួចប្រើរបស់វា ពេលវាចេញទៅធ្វើការ ។ មានអី ស្រួលប្រើដែរ ស្រដៀងគ្នាហ្នឹង iPhone 4 ដែរ ។ តែ ទើសតែម្យ៉ាង ព្រោះ មិនអាចប្រើយូនីកូដ បាននៅឡើយ ខ្ញុំចង់លួចដោះលេខដែរ តែ ខ្លាចវា ដាល់ហើមមុខ ព្រោះ វា អត់ចូលចិត្ត អានឬ ក៏ សសេរខ្មែរ ដូចខ្ញុំ ។ តែ ខ្ញុំខិតខំរកសៀវភៅណា ដែល អាចដាក់ក្នុង iBook ដែលជា កម្មវិធី របស់ iPad ។ ខ្ញុំបានប្តូរ កូនសៀវភៅ ពីរក្បាល ដែលអាចដាក់ អានក្នុង iPad  បាន ។ ខ្ញុំចង់ដាក់ អក្សរខ្មែរ បញ្ចូលក្នុង iPad បើ បងប្អូនណា ដឹង របៀប សូមមេត្តា ជួយ ប្រាប់ខ្ញុំ ផង ។ អរគុណ ទុកជា មុន

ខាងលើជា iPad ដែល មិត្ត ខ្ញុំមាន

ខាងលើជា កម្មវិធី(App) iBook សំរាប់សៀវភៅ ផ្សេងៗ

ខាងលើជា សៀវភៅ រឿងកំសាន្ត នាយព្រិលចិត្តព្រើល ដែលខ្ញុំបានប្តូរដែលអាច​ អានបានក្នុង iPad អាចទាញ យកពីទីនេះ  សំរាប់ iPad

ខាងលើជា សៀវភៅ មួយដែលមានសារះសំខាន់ សំរាប់ជនភៀសខ្លួន ដូចជារូបខ្ញុំកាលពីរស់នៅក្នុងជំរំ អាចទាញ យកពីទីនេះ

ជាសៀវភៅ ប្រយោគ អងគ្លេស ខ្មែរ សំរាប់ បងប្អូនអានលេងពេលឈប់សំរាក  សូមទាញយកទីនេះជាទម្រង់ Pdf


កូនក្មេង

ខែធ្នូ 7, 2010

ជំរាប សួរប្រិយមិត្តពីនាយសមុទ្រម្ខាង

សុខសប្បាយជារ៉េ? អរគុណ ដែលបានចូលលេង។ បាទ ងៃនេះ គ្មានអីសំខាន់រ៉េ គ្រាន់តែចង់ចែកចាយខ្លះនៅសំណើច។ សូមអានកំសាន្ត

មិនចាំបាច់ទិញឡានអី ម៉ូតូមួយ គ្រួសារខ្ញុំអាចចាត់ការបានហើយ 😀  មើលមាត់អាទី ក្នុងធុង គ្នាខំប្រាប់ម៉ាក់គ្នា ” ហ្វូ! ម៉ាក់ឈឺជុះ ! ” ឯអានាងខាងក្រោយ គ្រាន់តែឃើញមាត់គ្នា បែបគ្នានិយាយ ” អូយ! ចង់បែកហើយខ្ញុំ!  ” 😀

មើលអោយហើយរ៉ៅអាទី ទាន់ហ្រ្វី តែពេលអានាងធំឡើង អាផស់ហ្នឹងត្រូវបង់លុយណាអាវ៉ា ! 😀


មើលអី?

ខែធ្នូ 6, 2010

ជំរាបសួរ ប្រិយមិត្តពីនាយសមុទ្រម្ខាង

សុខសប្បាយជារ៉េ? បាទ សង្ឃឹមថាអ្នករាល់គ្នាសុខទុក្ខជាធម្មតារ៉េ ។ អរគុណបានអញ្ជើញចូលលេង ។ ក្នុងបច្ចុប្បន្ននេះ នៅស្រុកអាមេរិក ពិបាករកការងារធ្វើណាស់ ព្រោះសេដ្នកិច្ង ដើរមិនសូវល្អ ។ អ្នកធ្វើការល្អ ក្នុង បូរ៉ូ អាលូវត្រូវចេញធ្វើការខាងសំណង់ លក់ឥវ៉ាន់ផ្សេងៗទៅវិញ ។ រូបភាពខាងក្រោមបញ្ជាក់នៅភាព ដែលយើងគួរតែលៃលកទៅតាមកាលះទេសះ ។ សូមសំណាងល្អ