១១០០ដុល្លា

បាទ សូមជំរាបសួរប្រិយមិត្តពីនាយសមុត្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។  ថ្ងៃនេះសូមណែនាំអោយស្គាល់ខ្ញុំបាទ ហនុមាន បានបន្តិច ។ អ្វីដែលខ្ញុំសសេរខាងក្រោមនេះហេតុការពិតប្រាកដ ដែលខ្ញុំបានជួបប្រទះ ។

ខ្ញុំជាបុគ្គលិកខ្មែរម្នាក់ ក្នុងចំណោមបុគ្គលិករាប់ម៊ឺននាក់ប្រចាំក្រុមហ៊ុនដឹកជញ្ជូនមួយដ៏ធំក្នុងសកលលោក ។ ទោះបីជា ភ្លៀង ខ្យល់ ព្យុះ ថ្លាក់ទឹកកករងារចង់រួញបាត់យ៉ាណាក៏ដោយ

ក៏ក្រុមកម្មករដូចពួកខ្ញុំធ្វើការ មិនរារាំងឡើយ បើខែប្រាំង គឺក្តៅ បើខែវស្សា រដូវធ្លាក់ទឹកកក ត្រជាក់រកតែមែនទែនតាហ្មង ។

ខ្ញុំធ្លាប់តែធ្វើការស្រួល មាន ការិយាល័យ មាន បន្ទប់ដោយខ្លួន តែបន្ទាប់ ពី ខែ កញ្ញា ថ្ងៃ ទី ១១ ឆ្នាំ ២០០១ មក ក្រុមហ៊ុនដែលខ្ញុំធ្វើការជូនត្រូវការកាត់បន្ថយបុគ្គលិកមួយចំនួន ព្រោះពណិជ្ជកម្មត្រូវធ្លាក់ចុះ

ណាមួយបច្ចេកទេស នឹង ប្រព័ន្ធអិនធើនិត មាន ភាពរីក ចំរើនយ៉ាស្គុះស្គាយ ម្លោះហើយ ក្រុមហ៊ុនដែលប្រើឬជួលក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការជូន អត់មានអ្នកជួល ព្រោះគេអាចផ្សព្វផ្សាយតាម អិនធើនិត

បាន ហើយ ថោកជាងជួលក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការជូន ១០០ ភាគរយ ។

ខ្ញុំអត់ការងារជាង ២ ឆ្នាំ ដើរដាក់សុំពាក្យចូលធ្វើការច្រើនកន្លែង តែគេ អត់ត្រូវការ មុខវិជ្ជាដែលខ្លួនរៀន បានបញ្ចប់មិនអាចយកទៅប្រើការបាន ។ ខ្ញុំត្រូវបានគេបដិសែធ ច្រើនដង ជួនកាលគេនិយាយប្រាប់ខ្ញុំថា គ្មានការពិសោធន៏ (inexperience )

ឬ កិច្ចការនោះមិនសមនឹងការរៀនសូត្ររបស់ខ្ញុំ (over qualify ) ។ ខ្ញុំមានការធុញថប់ច្រើនព្រោះខ្ញុំមិនមែនជាអ្នកខ្ជិលធ្វើការ ម៉ាថ្ងៃ ៗ ខ្ញុំ ដើរដាក់សុំពាក្យធ្វើការច្រើនកន្លែង តែអត់មានសំណាងសោះ ។

ក្រោយមកខ្ញុំបានស្មាក់ចិត្តចូល វាយដូណាត់អោយខ្មែរ ចិន ម្នាក់ ដែលគេមានហាងមួយនីទីក្រុងខ្ញុំរស់នៅ ។ ខ្ញុំធ្វើការអោយគេ ក្នុង១អាទិត្យ ៧ ថ្ងៃ មួយថ្ងៃ ១០ ម៉ោង ប្រាក់ខែខ្ញុំបានតែ ១៨០០ ដុល្លាក្នុងមួយខែ

គិតថ្លៃរស់នៅ ថ្លៃឡាន ថ្លៃសងសាលា នៅសល់តិចតួចគ្រាន់តែបានម៉ារស់ៗ គ្រាន់កំដផែនដី មួយរយះ ។ ខ្ញុំ ចូលធ្វើការ ពីម៉ោង ១២ អធ្រាត ទល់ ម៉ោង ១០ ទៅម៉ោង ១១ ព្រឹក ខ្ញុំធ្វើការអោយគេ បាន៧ ឆ្នាំជាង ។

ខ្ញុំមានការអន់ចិត្តនឹងខ្លួនឯងច្រើន រៀន សូត្របានគួរសមដែរ មិនគួរមានកម្មមានពារអាចឹងសោះ ។ ខ្ញុំធុញនឹងជីវិតដូណាត់ណាស់ ព្រោះ ៧ឆ្នាំជាង ខ្ញុំឆ្អែតឆ្អល់ ហល់ចង់បែកប្រម៉ាត់ ។

ខ្ញុំគិតថាចង់មកស្រុកខ្មែរវិញ ដើម្បីបង្រៀនកូនខ្មែរនៅវិជ្ជាដែលខ្ញុំបានរៀនសូត្រ មិនបាច់ប្រាក់ខែក៏ខ្ញុំ សុខចិត្តដែរ ។ ខ្ញុំបានទាក់ទង អង្ការ NGO ដើម្បី ចូលបំរើរការងារ គេបានមកសំភាសខ្ញុំផ្ទាល់

ក្រោយមកបាត់ដំណឹងឈឹង សំបុត្រក៏គ្មាន សម្លេងទូរស័ព្ទក៏មិនរោរ៍ ចាំបាត់ៗ មួយថ្ងៃ មួយអាទិត្យ មួយខែ មួយឆ្នាំ ២ ឆ្នាំ ១០ ឆ្នាំ ១៨ឆ្នាំកន្លងទៅយ៉ាងរហ័សបំផុត ។

ពត៌មានអត់ផ្លូវការបាននាំ ដំណឹងដល់ម្តាយនឹង ឪពុកខ្ញុំ ព្រោះពួកគាត់ចាស់ៗ គ្មានអ្នកទីពឹងក្រៅពីខ្ញុំ ព្រោះប្អូននៅក្មេងៗពេក គាត់មិនអាចពឹងដល់ពួកវាបាន ។

” ម៉ែ នឹង ឪ ឯងចាស់ៗណាស់ទៅហើយ ម៉ែគ្មានអ្នកទីពឹងក្រៅពីរូបឯង តើឯងដាច់ចិត្តទៅចោលម៉ែ នឹងឪ ព្រមទាំងប្អូនៗទាំងអស់ទៅរួចដែរទេ ?

ម៉ែគ្មានអ្នកទីពឹង ” គ្រាន់តែគាត់និយាយដល់ត្រឹមនេះ ខ្ញុំស្រក់ទឹកភ្នែកព្រោះអាណិតពួកគាត់ ព្រោះពួកគាត់អត់ចេះភាសារបស់គេ ណាមួយប្អូនៗនៅក្មេងពេកមិនអាចពឹងពាក់បាន ។

ខ្ញុំស្រក់ទឹកភ្នែកមកពីពួកគាត់ខិតខំ បីបាច់ថែរក្សាពួកខ្ញុំ បានមួយ ដុល្លា ពីរ ដុល្លា មិនហ៊ានចាយ ទុកសន្សំដើម្បីអោយកូនបាន ចូលរៀន នៅមហាវិទ្យាល័យ ដើម្បីអនាគត

ព្រោះពួកគាត់ចាស់ៗហើយមិនចង់បានអនាគតអ្វីទៀតទេ ។
ទីក្រុងខ្ញុំរស់នៅកាលពីខ្ញុំដើម កាលខ្ញុំទើបមកដល់អាមេរិកមុនដំបូង មានខ្មែរច្រើន ដល់ច្រើនពេកទៅ គេហៅតែភូមិខ្មែរៗ តែដោយសាការលោភលន់ នឹង សេចក្តីខ្ជិល

ច្រអូសរបស់ពួកខ្មែរមួយចំនួនពួកគាត់បានរត់ចោលស្រុក ទៅកន្លែង ដេកស៊ី ហើយឆ្លៀតធ្វើការស៊ីលុយសុទ្ធ បើធ្វើការបើកសែក គេនឹង ដកពន្ធ ហើយ បាន តិចហើយ

គេមិនអោយលុយរដ្ឋស៊ី ពួកនៅសល់សុទ្ធតែពួកដែលជាអ្នកធ្វើការ តិចក្តី ច្រើនក្តីតាមតែសម្ថភាពរាងៗខ្លួន  ក្រុមគ្រួសារខ្ញុំ ក្នុងចំណោមគ្រួសារ ដែលនៅសែសសល់ ។

បន្ទាប់ពីលាលែងពីធ្វើការ វាយ ដូណាត់អោយគេមកខ្ញុំក៏បាន សម្រេច ចិត្តថា កិច្ចការធ្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែពុះពារ ព្យាយាមដើម្បី ក្រុមគ្រួសារ នឹង អោយសម ជាគំរូ ដល់ប្អូនៗរបស់ខ្ញុំ

កុំអោយពួកគេឃើញនៅភាពទន់ខ្សោយរបស់ខ្ញុំ ។ ជីវភាព នៃការរស់នៅរបស់ខ្ញុំមិនមែនជាដាប់ដួសណាស់ណារ៉េ សព្វថ្ងៃ គ្រាន់តែអាចលៃលកសំរាប់ជីវិតខ្ញុំ តែម្នាក់បាន ។

ម៉ែ នឹង ឪ ពួកគាត់ ចូល និវត្ត ចំណែកប្អូនៗ ពួកគេ អាយុ ៣០ផ្លាយជាងហើយ ហើយ ពួក គេអាច ទទួលខុសត្រូវ នឹង ថែរក្សា ម៉ែ ឪ បាន ណា មួយពួកគេមាន កិច្ចការល្អរាងៗខ្លួន ប្រសើរជាងខ្ញុំ

កាល ពី ខ្ញុំ អាយុប្រហែល ពួកវា ។

សព្វថ្ងៃ ខ្ញុំធ្វើការ តែ ៥ ថ្ងៃរ៉េ ក្នុង ១ អាទិត្យ តែ កិច្ចការខ្ញុំ ធ្ងន់ៗ ប្រើកម្លាំងបាយ១រយភាគរយ មួយអាទិត្យៗបន់អោយតែដល់ថ្ងៃឈប់សម្រាក ព្រោះហត់ពេក ។

កិច្ចការខ្ញុំបើកលុយរាល់អាទិត្យ យូរៗ ខ្ញុំយកទៅដាក់ធនាគាម្តងក្រោយពីការ បង់នៅអ្វីដែលជំពាក់ថ្លៃនេះ ថ្លៃនោះហើយ ។ ថ្ងៃមួយខ្ញុំបាន យក សែក (Check) ៦ សន្លឹក

បូកទៅត្រូវ ១១០០ ដុល្លា ។ ខ្ញុំសសេរដាក់ ថា ១០០០ ដុល្លា ដាក់បញ្ចូលទៅក្នុងលេខ Account របស់ខ្ញុំ ហើយ យក ១០០ ដុល្លា ទុកគ្រាន់ចាក់សាំងឡាន នឹង ប៉ាវ

មិត្តភ័ក្រខ្លះទៅញាំកុយទាវនៅហាង ។  ក្រោយពីត្រឡប់មកពី ធនាគារវិញ ខ្ញុំអត់បានបើកស្រោមសំបុត្រមើលរ៉េ ជាធម្មតា ពេលយើងយកទៅដាក់ធនាគាគេជូនបង្កាន់ដៃ( receipt )

មកយើង ព្រមទាំងទឹកលុយដែលយើងប្រាប់គេថាយកទុកចាយ ។ ខ្ញុំទម្លាប់អាក្រក់ទៅធនាគារម្តងៗអត់ចូលទៅទេ គឺបើកឡាន ទៅដាក់តាមបង្អួច Drive-thru  window ។

ពេលមកដល់ផ្ទះ ខ្ញុំបើកសំបុត្រមើល ឃើញ ប្រាក់ចំនួន ១១០០ ដុល្លា ហើយនៅក្នុងបង្កាន់ដៃ គេដាក់ថាខ្ញុំដាក់ចូល Deposit ១០០០ ដុល្លា ហើយ យកចេញ ១០០ ដុល្លា ។

បើយកត្រូវ ខ្ញុំ ត្រូវមានតែ ១០០ ដុល្លារ៉េ នៅក្នុងស្រោម ហេតុអីក៏ខ្ញុំមានដល់ ១១០០ដុល្លាទៅវិញ ? ខ្ញុំយល់ថា នាងអ្នកធ្វើការនៅធនាគា បានយល់ច្រឡំ ខ្ញុំក៏

វិលត្រឡប់ទៅធនាគាវិញ នាំយកទាំង ប្រាក់ ១០០០ ដុល្លា នឹង បង្កាន់ដៃទៅបង្ហាញនាង ថា ខ្ញុំអត់ត្រូវការ ប្រាក់ដែលនាងអោយខ្ញុំលើសនោះរ៉េ ខ្ញុំត្រូវការ តែ ១០០ ដុល្លាតែប៉ុណ្ណោះ ។

បើខ្ញុំជាមនុស្សខ្វះធម៌មេត្តា ប្រហែលទុកប្រាក់ ១០០០ ដុល្លានោះបាត់ទៅហើយ តែខ្ញុំមិនមែនជាមនុស្សខ្វះសីលធម៌ លោភលន់ គេញប្រវញ្ញពីគេ ។

ខ្ញុំជឿជាក់ថា ខ្ញុំបានសង្រ្គោះនាង ពី ពិន័យ របស់ ក្រុមហ៊ុន នឹង ការដេញខ្លួនចោល ព្រមទាំងបង់ប្រាក់ដែលបាត់ពីធនាគាព្រោះតែកំហុសរបស់នាង ។

បើអ្នកជាខ្ញុំ តើអ្នក យកប្រាក់នោះ ជូនធនាគារ វិញ រ៉េ ? ។

ការមករស់នៅស្រុកគេមានភាពតានតឹងណាស់ ចំណោះបងប្អូនខ្មែរយើងមួយចំនួន  មករស់នៅយូរមែន តែបើយើងខ្វះខាតក៏នៅតែខ្វះខាតដដែល ។ មិនមែនមករស់នៅឋានសួរគ៍ ដូចបងប្អូនយើងមួយចំនួនបាននិយាយឯណា ​? ។​

តែទោះជាយ៉ាងណាក័វាជាឆាកមួយនៃជីវិត របស់ ហនុមាន ខ្ញុំបាទ ដែរ ។ អរគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃ អាននៅអត្ថបទអត់ប្រយោជន៍នេះ ។

65 Responses to ១១០០ដុល្លា

  1. ខ្ជិលអានណាស់ វែងពេកចឹង

  2. ហនុមាន ថា:

    បាទ ជំរាបសួរ ខេធី ៤២

    អរគុណបានចូលលេង ។ អត់វែងណា អានមិនបាន ៤ នាទីផងហ្នឹង ! ហាស់ ហាស់ អរគុណសាជាថ្មី !

  3. pisitnseiha ថា:

    សួ​ស្ដី​បង​ហនុមាន ខាន​មក​លេង​បង​យូរ​ហើយ ស្រាប់​តែ​លេច​ឃើញ​​បង​អើត​ក្នុង​អ៊ី​ម៉ែល​ខ្ញុំ បើក​មើល​ទៅ ឃើញ​ភាព​លំបាក​របស់​បង​ដែល​អត់​ការងារ​ធ្វើ។ ខ្ញុំ​ពិត​ជា​អាណិត​បង​ណាស់ តែ​មិន​អាច​ជួយ​អី​បាន​រ៉េ ព្រោះ​ខ្ញុំ​អត់​នៅ​ក្បែរ​បង​ឯង​ផង ចឹង​មាន​តែ​សរសេរ​ និង​អាំន​ពី​ដួង​ចិត្ត​របស់​បង​ប៉ុណ្ណោះ។

    ខ្ញុំ​ពិត​ជា​មាន​មោទនភាពចំពោះ​បង​សំរាប់​លុយ​ដែល​នារី​នោះ​អោយ​មក​លើស។ បើ​ខ្ញុំ​ជាំ​បង​វិញ​ ខ្ញុំ​ក៏​ធ្វើ​ដូច​បង​ដែរ។ ញឺក​ញ៉ាប់​ណាស់​ដែល​ខ្ញុំ​រើស​បាន​លុយ ហើយ​ចាំ​រក​ម្ចាស់​គេ​មក​វិញ។ ថ្ងៃ មួយ​ខ្ញុំ​ទៅ ផ្សារ​ទំនើប​ឡាក់​គី ហើយ​រើស​បាន​លុយ មួយ​ម៉ឺន​រៀល និង១ដុល្លា ខ្ញុំ​បាន​ទៅ​កន្លែង​ផ្សាយ​ព័ត៌មាន​របស់​ផ្សារ​អោយ​គេ​ប្រកាស​រក​ម្ចាស់​លុយ​វិញ តែ​គេ​មិន​បាន​ធ្វើ​ទេ ព្រោះ​គេ​គិត​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​នឹង​អះអាង​ថា​នោះ​ជា​លុយ​របស់​គេ។ នារី​ដែល​នៅ​កន្លែង​ផ្សាយ​នោះ​ មើល​មក​មុខ​ខ្ញុំ​ទាំង​ឆ្ងល់​ហើយ​ប្រហែល​ជា​គិត​ក្នុង​ចិត្ត​ថា ហេតុ​អី​បាន​ជាំ​ខ្ញុំ​ល្ងង់​យ៉ាង​នេះ? តែ ខ្ញុំ​មិន​ខ្វល់​ទេ ចាំ​មួយ​សន្ទុះ​ក្រែង​លោ​មាន​អ្នក​ណា​មក​រក​លុយ​វិញ។ តែ​ទី​បំផុត រក​ម្ចាស់​មិន​ឃើញ ចឹង​លុយ​នោះ​ក្លាយ​ជា​លុយ​ចាក់​សាំង​ម៉ូតូ​របស់​ខ្ញុំ ហាហា​ហា​ហា។

    • ហនុមាន ថា:

      បាទ ជំរាបសួរ នឹងសូមអរគុណដល់ទឹកចិត្ត របស់ ពិសិទ្ធ
      បងសូមថ្លែងអំណរគុណដល់ប្អូនក្នុង កិច្ចបារម្ភមកលើបង សូមប្អូនកុំបារម្ភអី បានប្អូនចូលលេងនោះបងអរណាស់ទៅហើយ បងអត់ចង់បានអ្វីពីបងប្អូនយើងរ៉េ ។ បងរស់នៅស្រុកគេ ល្មមតែម៉ារស់ៗ បានជា ធម្មតា មិនក្រ តែក៏មិនមានដែរ ។ បាទ បងយល់ពីចិត្្តល្អរបស់ប្អូន ។ ពេលបងយកជូននាងវិញ នាងមើលមកបង ប្រហែលគិតក្នុងចិត្តថា បងអីក៏ល្ងង់ម្លេះ ? បានលុយដល់ដៃហើយ ចាំយកអោយវិញ ? គ្រាន់តែបើកស្រោមសំបុត្រភ្លាមបង អត់មានបាន គិតថា ១០០០ ដុល្លា អាច ទិញ iPad បានពីរ ឬ ចាយ បានម៉ាសប្បាយ តែចិត្តបងគិតថាត្រូវតែយកសងវិញ ព្រោះមិនត្រូវការយកប្រើប្រាស់ផ្តេសផ្តាស ។ ក្នុងលោកនៅមាន មនុស្សល្អដែរតើប្អូន ដូចជារូបប្អូន នឹងទង្វើរបស់ប្អូន ជាដើម ។ ពាក្យ អងគ្លេសថា ” act of kindness ” ពាក្យនេះពិបាកបង្រៀនដល់មនុស្សអោយយកទៅអនុវត្តន៏ណាស់ ទាល់តែគាត់មានចិត្តមួយក្ុងចិត្តយ៉ាងច្បាស់ ប្អូនយល់នៅបតិរបស់បងច្បាស់ណាស់ ថា បងចង់និយាយពីអ្វីនោះ ។ អរគុណសាជាថ្មី សូមអោយបានសុខសប្បាយ ខានឃើញបងបអូនភូមិយើង យូរដែរហើយ ! អរគុណ

  4. តា ម៉ាប់ ថា:

    ជម្រាប​សួរ​បង…
    ខ្ញុំ​បាន​អាន​អត្ថបទ​របស់​បង​រួច​ហើយ ហើយ​ក៏​យល់​ពី​បញ្ហា​រស់​នៅ​ស្រុក​គេ​របស់​បង​ប្អូន​ខ្មែរ​ដែរ។ ជីវិត​អញ្ចឹង​ឯងមាន​សុខ​មានទុក្ខ បើ​និយាយ​រឿង​សុខ​ទុក្ខ​ណឹង​បង​ដឹង​ច្បាស់​ជា​ង​ខ្ញុំ​ទៀត ព្រោះ​បង​ឃើញ​ព្រះ​អាទិត្យ​មុន​ខ្ញុំ។ ខ្ញុំ​ចង់​សួរ​បង​រឿង​មួយ ខ្មែរ​នៅ​អាមេរិច​ចូល​ចិត្ត​លេង​ល្បែង​ស៊ី​សង​ទេ? ព្រោះ​ខ្ញុំ​ស្គាល់​បារាំង​ គេ​ប្រាប់​ថា​ខ្មែរ​ភាគ​ច្រើន​នៅ​បារាំង​ចូល​ចិត្ត​លេង​ល្បែង​ស៊ី​សង​ណាស់ ជា​ពិសេស​ចិញ្ចឹម​សេះ។
    សូមអរគុណ និង​សុម​ឲ្យ​បង​ជប​តែ​សំណាង​ល្អ…

    • ហនុមាន ថា:

      ជំរាបសួរ នឹងសូមស្វាគមន៍ តាម៉ាប់
      អរគុណដែលបានឈ្លាតចូលលេងនឹងខ្ញុំ 
      បាទ ខ្មែរនៅអាមេរិក មិនខុសពីខ្មែរនៅជុំវិញពិភពលោករ៉េ ចំពោះអ្នកណាលេងល្បែង នៅតែលេង តែខ្ញុំអត់លេងល្បែង ស្រា ស្រី បារី ក៏ អត់ ។ អរគុណសាជាថ្មី ដែលបានឆ្លៀតចូលលេង

  5. បងហនុមាន ខ្ញុំអានចប់អត់ចន្លោះរ៉េ អរគុណបងបានចែករំលែកនៅជីវិតរស់នៅ ស្រុកអាគាំង បើមានពេលចាំខ្ញុំ ជិះចានហោះទៅលេងបងនិងគ្រួសារបង 😀

    • ហនុមាន ថា:

      ជំរាបសួរ បុទុំ
      អរគុណដែលបានឆ្លៀតពេលអាននៅអត្ថបទដែលគ្មានប្រយោជន៍របស់បង ។ បាទ ជិះថាស់វិញ ជិះចាន ទំរាំមកដល់ ឆេះខោ ឆេះអាវ អស់ សល់តែវត្ថុបុរាណ យ៉ាប់ដល់អ្នកយាមអាកាសទៀត ! ហាស់ ហាស់ អរគុណ

  6. I3lackH0l3 ថា:

    ប្រពីណាស់ ហនុមាន ខ្ញុំបានអានតាំងពីដើមដល់ចប់ឃើញថា អ្នកបានធ្វើរឿងដ៌ប្រសើរបំផុត ដែលកំរនឹងមានបុគ្គលណាអាចធ្វើបាន។
    ចុះតើមុខវិជ្ជាអ្វីដែលអ្នកបានរៀនហើយមិនអាចប្រើបាន?

    • ហនុមាន ថា:

      ជំរាបសួរ នឹង សូមស្វាគមន៍ BlackHole​អរគុណដែលបានឆ្លៀតពេលអាននៅអត្ថបទអត់ប្រយោជន៍ របស់ខ្ញុំ ។ បាទ ខ្ញុំខាង រចនាសិល្បះ ( Graphic Design ) ។​ ពិបាករកការងារធ្វើណាស់នៅស្រុកខ្ញុំ ព្រោះសម័យអាលូវ មិនសូវមានអ្នកត្រូវការវិជ្ជារបស់យើង ។ អរគុណសាជាថ្មី ដែលបានចូលលេង ។

  7. សេដ្ឋី និងកាបូបលុយ

    កាលពីសម័យថ្ងៃមួយ​សេដ្ឋីម្នាក់​បាន​ជ្រុះកាបូបលុយ​ដែល​ក្នុង​នោះ មាន​ប្រាក់បីរយកាហបណៈ និងខ្សែករមាស១ខ្សែរ ។ គាត់​មានចិត្ត​សោកស្តាយ​នូវរបោះរបរ​នោះ​យ៉ាង​ខ្លាំង ហើយ​គាត់​តាំង​ចិត្ត​ថា ប្រសិន​បើ​មាន​នរណារើសបាន ហើយ​យក​មក​ប្រគល់​អោយ​គាត់​វិញ​នោះ គាត់​ប្រាកដ​ជា​ប្រគល់​នូវ​សម្បត្តិ​នោះ​ពាក់​កណ្តាល​អោយ​ទៅ​អ្នក​រើស​បាន ។

    កន្លង​មក​មួយថ្ងៃ, អ្នកលក់​នំប៉័ង​ដែល​តែង​តែ​ជិះ​កាត់​មុខ​ផ្ទះ​របស់​លោក​សេដ្ឋី បាន​គោះ​របងទ្វារ​ហើយ​ប្រគល់​នូវ​កាបូប​នោះ​ទៅ​អោយ​លោក​សេដ្ឋី ដោយ​គាត់​ចំណាំ​យ៉ាង​ជាក់​នូវ​កាបូប​នោះ​ថា​ជា​របស់​សេដ្ឋី​ ។ ក្រោយ​ពី​ទទួល​បាន​នូវ​កាបូប​ភ្លាម សេដ្ឋីយើង​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង, ស្រប​នឹង​ចិត្ត​ត្រេក​អរ សេចក្តីលោភ​ក៏​បាន​ចូលមកដល់ ។ គាត់​គិត​ថា គាត់​អាច​នឹង​យក​ចំណេញ​បាន​មក​វិញ​ភ្លាមៗ ជាមួយ​នឹង​សេចក្តីស្មោះត្រង់​របស់​អ្នក​លក់នំប៉័ង ។

    គាត់​បាន​និយាយ​ទៅ​កាន់​អ្នក​លក់​នំប៉័ង​ថា​គាត់​បាន​បាត់​របោះរបរ​ក្នុងកាបូប​នោះ​ចំនួន​ពាក់​កណ្តាល (ដែល​ផ្ទុយពី​អ្វី​ដែល​គាត់​គិត​ថា​ នឹង​ផ្តល់​ជូន​នូវ​ទ្រព្យ​ចំនួន​ពាក់​កណ្តាល​ដែល​នៅ​ក្នុង​កាបូប​នោះ​ទៅ​អោយ​អ្នក​ដែល​រើស​បាន) ។ គាត់​បាន​ចាប់​ខ្លួន​អ្នក​លក់​នំប៉័ង​យើង យក​ទៅ​ប្រគល់​ជូន​មន្រ្តី​រាជការ, ដោយ​អ្នកលក់​នំប៉័ង​ក្រីក្រ​គ្មាន​អ្វី​នឹង​យកមក​សង ក៏​ត្រូវ​បាន​កាត់​ទោស​អោយ​ជាប់​គុកក្នុង​ពេល​នោះ​ទៅ ។

    ប្រសិន​បើ​ខ្ញុំ​ស្ថិត​ក្នុង​លក្ខណដូច​បង​ហនុមាន នោះ​ប្រាកដ​ណាស់ ខ្ញុំ​ច្បាស់​ជា​យក​ប្រាក់​នោះ​ត្រឡប់​ទៅ​អោយ​គេ​វិញ ព្រោះ​ខ្ញុំ​មាន​សំអាង​ថា តើ​ចំនួន​ដែល​ខ្ញុំ​រើស​បាន ឬ ទទួល​បាន​លើស នោះ​ប៉ុន្មាន ។ តែ​ប្រសិន​បើ​ខ្ញុំ​ស្ថិត​ក្នុង​លក្ខណដូច​អ្នកលក់​នំប៉័ង, ខ្ញុំ​នឹង​មាន​ចិត្ត​រារែក ក្នុងការ​យក​របោះ​ទៅ​ប្រគល់​ជូន​ដល់​ម្ចាស់​ដើម តែ​មិនមែន​ដោយ​សារ​ចិត្ត​លោភនោះទេ តែ​ខ្លាច​ដូច​ករណី​ក្នុង​រឿង​ដែល​ខ្ញុំ​សរសេរ​ខាង​លើ ។

    • តា ម៉ាប់ ថា:

      ខ្ញុំ​ធ្លាប់​បាន​អាន​រឿង​ដូច​ល្បង​ក្មេង​ស្រែ​និយាយ​ដែរ តែ​ថា​​ដល់​ទៅ​ជួប​ចៅក្រម​ៗ​នោះ​ជា​មនុស្ស​យុត្តិធម៌ ក៏​កាត់​សេចក្តី​ថា​ថង់​នេះ​មិន​មែន​របស់​សេដ្ឋី​ទេ ព្រោះ​ចំនួន​មិន​ដូច​គ្នា ឯ​អ្នក​លក់​នំបុ័ង​បើ​គាត់​ចង់​​បាន​ចាំ​បាច់​គាត់​យក​ប្រគល់​ធ្វើ​អី្វ ហើយ​ដក​យក​ពាក់​កណ្តាល​ធ្វើ​អ្វី។ អញ្ចឹង​ទេ ទ្រព្យ​នេះ​ត្រូវ​បញ្ចូល​ជា​របស់​រដ្ឋ ឯ​បុរស​នំបុ័ង​ទទួល​រង្វាន់​ខ្សែកមាស​១​ស្សែរ ព្រោះ​ពាភ​សុចរិត។

    • ហនុមាន ថា:

      ជំរាបសួរ ក្មេងស្រែ

      អរគុណដែលបានចែកចាយនៅរឿងខាងលើដែលគួអោយចាប់អារម្មណ៍ ។ អរគុណផងដែរបានឆ្លៀតចូលលេងនៅផ្ទះរបស់ខ្ញុំ ។ បាទ ខ្ញុំមានក្រដាសស្នាមបង្កាន់ដៃ អាចឹងប្រហែលមិនអាចខ្លាយដូចអ្នកលក់នំប័ងបានរ៉េ ។ ហេស ហេស ខ្មែរយើងច្រើននិយាយថាធ្វើបុណ្យបានបាបនោះអី ចំពោះរឿងសេដ្ឋីលោភលន់ហ្នឹង ! ។ អរគុណច្រើន​បាទ

      តាម៉ាប់

      អរគុណផងដែរ ដែលបានចូលរូម ។ ហេស ហេស សេដ្ឋីអត់តាហ្មងម្តងនេះ !

    • មិនខុសពីរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ទេ ឆក់កាបូប រួចយកអោយគេវិញ គុក។

    • ហនុមាន ថា:

      អាចឹងបានសមមុខ ! ហេស ហេ ជំរាបសួរពត៌មានទូរស័ព្ទ ! អរគុណ បានចូលលេង

  8. សូមសរសើរ ពីទឹកចិត្ត បងប្រុសហនុមាន ខ្ញុំបានឆ្លៀតអានទាល់តែចប់ មុនចូលធ្វើការ .. បើជាខ្ញុំវិញក៍នឹងធ្វើដូចបងប្រុសដែរ !..

    ខ្ញុំធ្លាប់រើសកាបូបលុយគេបានម្តង ក្នុងនោះមាន250 ហ្វ្រង់ស្វីស និងមានរូបថតម្ចាស់កាបូប រួមលេខទូរស័ព្ទដែរ .. គិតថា បើមិនមានលេខទាក់ទង ខ្ញុំនឹងយកទៅប្រគល់ឱយប៉ូលីស ។
    ពេលម្ចាស់មកយកកាបូបវិញ គាត់សប្បាយចិត្តខ្លាំងណាស់ !.. ដកលុយ20ហ្វ្រង់ឱយមកខ្ញុំ តែខ្ញុំមិនត្រូវការទេ .. អ្វីដែលសំខាន់សំរាប់ខ្ញុំ ពេលនោះ គឺខ្ញុំចង់បានកេរ្តិឈ្មោះ សំរាប់បងប្អូនខ្មែរ ដែលកំពុងរស់នៅ ប្រទេសគេ ចង់ឱយគេសរសើរ ដល់ចរិកខ្មែរ មិនលោភលន់ មិនចង់បានរបស់អ្នកដ៍ទៃ ដោយខ្លួនមិនបានចំណាយកំលាំង ទោះជាកំលាំងកាយ ឬបញ្ញាក៍ដោយ … បន្ទាប់ ខ្ញុំក៍ត្រូវបានអ្នកទទួលខុសត្រូវ ជាសាសន៍ស្វីសម្នាក់ រាប់អានយកចិត្តទុកដាក់ រហូតពេលគាត់ទទួលមរណៈភាព សរសេរបណ្តាំទុកឱយខ្ញុំ ចំនួនលុយ 2000 ( ពីរពាន់ ) ហ្វ្រង់ស្វីសផងដែរ ឯប្រពន្ធគាត់ បានឱយខ្ញុំ ជាមាសរូបបូរសំរាប់ខ្ទាស់អាវ ទម្ងន់ប្រហែល 6 ជី ស្រុសខ្មែរ . ។ ទង្វើទាំងអស់នេះខ្ញុំតែងចងចាំជាប់ជានិច្ច !.. អរគុណ

    កុលាប

    • ហនុមាន ថា:

      បាទ ជំរាបសួរ
      អរគុណច្រើនណាស់ដែលបានខិតខំចំណាយពេលវេលាអានមុនទៅធ្វើការ អរគុណច្រើនបាទ ! ។ បាទ ដូចខ្ញុំនិយាយកាលមិនអាចឹង ក្នុងលោកយើងនេះ នៅមានមនុស្សល្អច្រើនណាស់ ទោះជាមានរូបរាងជាស្វាដូចខ្ញុំ ក៏ទឹកចិត្ត ចេះស្រឡាញ់មនុស្សសាសន៍ដែរ ។ អរគុណដែលបានចែកចាយនៅសេចក្តីស្មោះត្រង់ ជាជាតិខ្មែរមួយនាក់បញ្ជាក់ដល់ជនបរទេសថាខ្មែរ មិនមែនជា សាសន័ លោភលន់ ដូចពួកគេបានភ័ន្តប្រគំនោះរ៉េ ។ ខ្ញុំពិតជាពេញចិត្តនឹងសន្តានចិត្តរបស់ចុងភៅចំណានពិតណាស់ ។​អរគុណ អាលូវ ចែកខ្ញុំចាយផងបានរ៉េ ? និយាយលេងរ៉េ សូមអរគុណសាជាថ្មី ចាំជួបគ្នាពេលប្រទះម្តងទៀត អាលូវដល់ម៉ោងខ្ញុំទៅធ្វើការដែរហើយ ! អរគុណ អ្នករាល់គ្នាដែលបានចូលរួម ទាំងអ្នកបានបញ្ចេញមតិ ព្រមទាំងអ្នកមិនបានបញ្ចេញមតិ អរគុណ អរគុណ ! ។

    • ពិតមែនហើយ បងហនុមាន .. មនុស្សល្អនៅមានច្រើនមែន !..
      សាសន៍គេក៍មានល្អច្រើនដែរ .. ដូចជាតិស្វីសពីរនាក់ប្តីប្រពន្ធ
      នោះអញ្ចឹង !. គាត់តែងផ្តល់លុយឱយខ្ញុំរៀងរាល់ពេលទៅវ៉ាកង
      មានម្តងនោះគាត់ឱយច្រើនពេក ដល់ទៅ 500 ហ្វ្រង់ ក្នុងឱកាស
      បុណ្យគ្រឹសម៉ាស់ ខ្ញុំមិនអាចលើកដៃទទួលយកបានទេ ដោយបដិសេធដាច់ខាត រួចតបថា ៖ ខ្ញុំជាក្មេង អាចរកលុយបាន
      មិនគួរអ្នកទាំងពីរជាមនុស្សចាស់ ឱយមកខ្ញុំបែបហ្នឹងឡើយ !..
      រឿងបែបនេះ គួរតែខ្ញុំទេជាអ្នកជូនដល់អ្នកវិញ !..

      គាត់ក៍ប្រកែក ហើយតបថា៖ បើខ្ញុំមិនទទួលគាត់នឹងយកលុយនេះ
      សំរាប់ជួយទៅអ្នកក្រខ្សត់នៅប្រទេសអ្នកឯង !..

      ក្រោយមកមានអ្នកប្រាប់ថា៖ យើងគួរតែទទួលយកទៅ ព្រោះនោះ
      ជាទំនៀមទំលាប់សាសន៍គេតែងធ្វើបុណ្យដាក់ទាន រៀងរាល់រដូវ
      បុណ្យគ្រឹសម៉ាស់ ….. តែទោះជាយ៉ាងណាក៍ដោយចុះ !… ខ្ញុំមិនអាចទទួលយកបាន និងតែងគិតថា៖
      ‹‹ លុយអាចរកបាន តែមនុស្សល្អទេ ដែលពិបាកស្វែងរក !!..››

      តាមធម្មតា ខ្ញុំមិនមែនជាមនុស្សលោភលន់ ចង់តែខាងបាន
      នោះដែរ អ្វីៗ សុទ្ធតែមានហេតុផល .. បើឱយគេ ក៍មិនប្រថ្នា
      សគុណតប .. បើទទួលយករបស់គេ ក៍មិនចង់បានការជំពាក់
      សគុណនោះវិញដែរ !..
      សូមបងប្រុស ហនុមាន ចូលអានទីនេះបន្តិចចុះ !.ប្រសិនមានពេលទំនេរ .. .

      ស្តីពីទឹកចិត្តរបស់ខ្ញុំ ក៍មិនខុសពីមិត្តភក្តិជិតដិតរបស់ខ្ញុំប៉ុន្មានដែរ..
      សាកអានខាងក្រោមនេះផងដែរ បងប្រុសនឹងឃើញរាល់
      ទង្វើរបស់ពួកខ្ញុំហើយ …
      ‹‹ ភ័ព្វសំណាង របស់ក្មេងស្រីម្នាក់ ! ››

      សូមទោសវែងឆ្ងាយបន្តិចហើយ និងសូមអរគុណ ច្រើន…

      សូមមានសំណាងល្អ បានជួបគ្នាចាំខ្ញុំចែកចំណែកជូន ឱយតែហ៊ានទទួល
      ហេសហេ.. ក្រែងតែមិនហ៊ានទទួលវិញផង !..

      @@@@@@@@@@@@@@@@@@@

    • ហនុមាន ថា:

      បាទអរគុណច្រើនដែលបានបញ្ជាប់តំណជូនខ្ញុំៗ ខ្ញុំរីករាយណាស់ដែលបានជួបកុលធីតាចិន្តាមហារីករាយ ស្អីយូរណាស់ហើយអត់ដឹងថាអ្នកឯកទេសខាងស្នេហរ៉េនែក ចេះដឹងន័យស្រឡាញ់ ន័យស្នេហាឯណាផង អ្នកគ្រូចិត្រសាស្រ្ត ខ្ញុំសូមជំរាបសួរ ។ បាទ ចុងភៅចំណានមានប្រសាសន៏ហ្នឹង មិនខុសរ៉េត្រូវហើយ ប្រាក់កាសអាចរកបាន តែមនុស្សល្អមិនងាយរ៉េ ។ ស្លាប់ស្រុកស្វិសហ្នឹង អីក៏ចិត្តល្អមេស? នៅអាមេរិកអត់រ៉េលុយកាក់អត់មានអោយរ៉េ ទិញតែកាតទទេអោយម៉ាឆ្នាំៗ បើយកទៅដុតអាំងខែរងាបាន ១ ខែឯណោះ ! អរគុណចំពោះតំណររបស់ភព្វសំណាងរបស់ក្មេងស្រីម្នាក់ ហេស នាំគ្នាសសេរវែងអាចឹងបាន មិតលាភ បិទចោលព្រោះអ្នកអាន អានហើយពិការភ្នែកតាហ្មង ! ហាស់ ហាស់ និយាយលេងរ៉េ ។ ចិត្តល្អ ដូចខ្ញុំដែរ អាចឹងបានដើររកគ្នាឃើញហ្នឹងណា ជាតិក្រោយសុំកើតជាអ្នកជិតខាងបានរ៉េ ? អត់ហ៊ាននិយាយថាអីៗរ៉េ ត្រឹមតែអ្នកជិតខាងបានហើយ ស្រណុកខ្ញុំចូលលួចបាយកកញាំ ! ហាស់ ហាស់ ។ បាទ អរគុណ សូមសំណាងល្អផងដែរ អរគុណដែលបានឆ្លៀតចូលលេង នឹងអរគុណចំពោះតំណទាំងនោះ !

      • គិតចេះវិញទៅបងប្រុសហនុមាន !. ជាតិក្រោយប្តូរកន្លែងគ្នារស់នៅវិញហ្អី ?. និងប្តូរភេទគ្នាដែរ !. មិនបាច់ចូលលួចបាយខ្ញុំញ៉ាំទេ អាចធ្វើខ្លួនឯងបានញ៉ាំទៀតផង !..

        ឯខ្ញុំវិញចង់ដឹងពីជីវិតរស់នៅរបស់មនុស្សប្រុស ខុសពីស្រីយ៉ាងណាខ្លះ ?. ហេសហេ.. និយាយមែនមិនលែងទេណា៎ .. ‹‹ ករណីបើជាតិក្រោយមានពិតមែន !!!…››

        សុខចិត្តដែរអត់ បងហនុមាន ?..
        &&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      បាទ អត់សុខចិត្តរ៉េ ! ប្តូរកន្លែងរស់នៅដូរបាន តែដូរភេទ ដូចជាអត់ចង់រ៉េ កើតជាភេទផ្ទុយគ្នានឹងភេទអាលូវ ដូចជាអត់ចង់រ៉េ ។ ស្រី នឹង ប្រុស មានអីខុសប្លែក ? អ្វីដែលប្រុសធ្វើបាន ស្រីក៏អាចធ្វើបានដែរតើ ? លើកលែងតែពីរ បី ចំណុច តែប៉ុណ្ណឹង ! ហើយមេចបានចង់កើតជាប្រុស? អត់ស្រួលរ៉េ កុំចង់អី ! ហេសហេ ! អរគុណ បានឆ្លៀតចូលលេង

  9. និយាយរឿងលុយច្រកសំបុត្រនឹង ខ្ញុំមកតំបូងថ្ងៃណាក៍រាប់ដែរខ្លាចអ្នកអោយបន្លំ(គិតថាដូចស្រុកយើង) តែឥលូវចង់ខ្វះម៉ារយក៍អត់ដឹងដែរ ព្រោះមិនដែលរាប់សោះ ។ និយាយអីចឹងប្រាប់ដំណឹងល្អមួយ ខ្ញុំបានក្លាយជាពលរដ្ឋអាគាំងហើយ (ទទួល Certificate ថ្ងៃរញ្ជួយផែនដី នៅ DC ) ឥលូវរងចាំតែ passport មកដល់អាងទៅលេងស្រុកខ្មែរ ទេ ។

    សូមអោយការតាំងចិត្តល្អរបស់បង នឹងនាំមកនូវសុភមង្គល សុខភាពល្អ ដល់បងជាដ៍រាប ។

    • ហនុមាន ថា:

      សូមជួយអរប្អូន ! បងមើលទៅរកចូលសញ្ជាតិខ្មែរវិញហើយ គ្រាន់បានទៅនៅស្រុកខ្មែរវិញ ហាស់ ហាស់ និយាយលេងរ៉េ ។ Congratulation on becoming a US Citizen…Welcome to America ! ។ អាចឹងបានរំញួយផែនដី មកពីប្អូនឯងក្លាយជាជាតិអាមេរិកាំងហ្នឹងតាហ្មង ! អ្នកវិទ្យាសាស្រ្តអាមេរិក នាំគ្នារកមូលហេតុចង់ឆ្កួត តាមពិត ពត៌មានទូរស័ព្ទ ក្លាយជាជាតិអមេរិកាំងស្មោះ ! អរគុណច្រើនក្នុងការជំរុញចិត្ត នឹង លើកទឹកចិត្ត ដល់ខ្ញុំ ប្អូន ! សូមអោយប្អូនបានទទួលជោគជ័យក្នុងអ្វីៗដែលប្អូនចង់បានក្លាយជាការពិត ! អរគុណ

    • ម៉ោកាល? នឹង​អាល​ខ្ញុំ​បាន​បបួល​ទៅ​ដាក់​ទឹកត្នោតជូរម៉ាតយពីរ!

    • ហនុមាន ថា:

      អត់ទាន់ប្រាប់រ៉េ ចាំដល់ងៃចាំប្រាប់តាហ្មង ! ហាស់ ហាស់

  10. ប្រហែលជាទៅសាកជាមួយក្មេងស្រែផឹកផ្តាំល្បងហនុមានម្តង ហើយ ហាហា

  11. borasonghos ថា:

    សូមជំរាបសួរបង, ខ្ញុំជាអ្នកចំណូលថ្មីទេ តែក្រោយដែលបានអានរឿងរបស់បង ខ្ញុំមានអារម្មណ៍ ថារឿងរ៉ាវរបស់បងក៍មិនខុសពីរឿងរ៉ាវខ្ញុំនេះដែរ។ ភារះកិច្ចជារៀមច្បងគ្រួសារគឺពិតជាមិនអាចគេចវេសបាននោះទេ។ កតបកិច្ចនៅតែមានជានិច្ច។ បើគឹតពីកម្មវិញ វាជាកម្មរបស់យើងពីជាតិមុន

    • ហនុមាន ថា:

      បាទសូមជំរាបសួរបុរសសង្ហា (បូរ៉ាសង្ហស់) នឹងសូមស្វាគមន៍ មកភូមិវើតប្រេស នឹងបានឆ្លៀតឧកាសចូលលេងដល់ផ្ទះរបស់ខ្ញុំថ្ងៃនេះ ។ បាទ ប្អូនមានប្រសាសន៏នោះមិនខុសរ៉េ នាទីរៀមច្បង ត្រូវតែនាំមុខ ដើរមុខជានិច្ច ត្រង់ថាប្អូនៗធ្វើឬមិនធ្វើតាមនោះវាជាសេរីភាពរបស់គេ ព្រោះនៅស្រុកនេះ មិនអាចប្រដៅពួកគេដូចយើងនៅស្រុកខ្មែរបានរ៉េ ។ កម្មពីជាតិមុន មិនដឹងពីជាតិមុន ខ្ញុំបានធ្វើអ្វីខ្លះ បាន ជាតិនេះអភ័ព្វ ? ជាតិក្រោយប្រហែលមិនអភ័ព្ទទៀតរ៉េ ព្រោះជាតិនេះ ខ្ញុំបានសាងបុណ្យច្រើនណាស់ ។ សូមអរគុណប្អូនដែលឆ្លៀតឧកាសអាននីអត្ថបទរបស់បង នឹងបានចូលលេងផ្ទះបង ! អរគុណ

  12. ខានឈាងចូលលេងបងជាយូរមកហើយ មែនហើយបងធ្វើជាមនុស្សត្រូវតែមានគុណធម៌ មិនត្រូវលោភលន់របស់គេទេ ទោះបីជាគេច្រលំ ហ្ហើយ ធ្វើជាមនុស្សល្អទោះជាគ្មាននណាដឹងនណាឃើញក៌ខ្លួនឯងមានអារម្មណ៌ថាសប្បាយរួចទៅហើយ! ហើយតើបងសុខសប្បាយទេ ព្រមទាំងក្រុមគ្រួសាររបស់បងផងដែរ ខ្ញុំសូមជួនពរបងអោយមានសុខភាពល្អ ហើយនិងទទួលបានជោគជ័យគ្រប់ពេលវេលាណាបង ជិតដល់ថ្ងៃដាក់បិណ្ឌហើយបង ហើយក៌គៀកនិងថ្ងៃភ្ជំបិណ្ឌទៀត ជូនពរបងអោយនូវអ្វីដែលបងប៉ងបានសម្រេចណាបង អីយ៉ាស់ឡើងពីដងហើយ អញ្ចឹងយកទាំងអស់ទៅបង។ ពីប្អូន ស៊ា ដារ៉ា

    • ហនុមាន ថា:

      ជំរាបសួរ ដារ៉ា
      អរគុណច្រើនដែលបានឆ្លៀតឧកាសចូលលេងនឹងបង ។ បាទ សាធុ សាធុ សូមបុណ្យទាំងនោះមកដល់ប្អូនវិញដែរ អោយច្រើនពេកបងតែម្នាក់ឯងយកអត់អស់រ៉េ អរគុណ ។ ​សូមអោយប្អូនមានកម្លាំងមាំមួន សំបូរសប្បាយ មានទឹក ត្រី បបរ នឹង បាយ អោយមានភ័ព្វសំណាង ជួបតែក្រមុំៗ មិនមែនមេម៉ាយ ទាំងអ្នកនៅស្រុកជិតទាំងអ្នកនៅឆ្ងាយ កុំអោយជួបម៉េម៉ាយ ពិបាកចិញ្ចើមកូនគេណាស់ប្អូនអើយ ! អុញមេចទៅអាចឹងរ៉ៅ ? និយាយលេងរ៉េ​តិចបងស្រីៗ ម៉េម៉ាយៗ នៅភូមិវើតប្រេសតាមជេរដល់ផ្ទះ កម្មតាហ្មង !
      ហេស អាលៃតែប្រូ ភ្លេច សួរពី សុខទុក្ខ ៊ សុខសប្បាយជារ៉េ ប្អូន ? ភ្ជុំនឹងទៅវត្តណាដែរ ? សប្បាយជួសបងផងណា ! អរគុណសាជាថ្មី ដែលបានចូលលេង​បង​! អរគុណ

  13. uponastar ថា:

    ហនុមាន​នេះជាឧទាហរណ៍មួយដ៍ល្អ​ ហើយខ្ញុំយល់។
    សូមមិត្តយកគំរូតាមគាត់ល្អ កុំចុះចាញ់និងរឹសអើងការងារ។ វាសនានៅរង់ចាំអ្នកទាំងអស់គ្នាជានិច្ចអោយតែប្រឹង។

    • ហនុមាន ថា:

      សូមជំរាបសួរ ដល់ Uponastar(iPhonekhmer.com)
      សូមស្វាគមន៍ ជាកេតិយសដ៏អស្ចារ្យមួយសំរាប់ផ្ទះ របស់ ខ្ញុំ ដែលបានប្អូនចូលមកលេង ។ ហើយ ក៏សូមអរគុណដល់ការលើកទឹកចិត្ត នឹង ការជម្រុញចិត្ត ដល់ខ្ញុំជាម្ចាស់ផ្ទះ ។ សូមស្វាគមន៏ សាជាថ្មី នឹង អរគុណសាជាថ្មី ដែលបានឆ្លៀតឧកាសចូលលេង ។ អរគុណ

  14. ~កេសី~ ថា:

    ជំរាបសួរបង! ខានមកលេងយូរ បងសុខ​សប្បាយ​ទេ? អ្វីដែល​បងរៀប​​រ៉ាប់​ ពិតជា​មិនខុស​ទេ ។ អ្នកស្រុក​ខ្មែរភាគ​ច្រើនគិត​ថា ស្រុក​អាគាំង ជា​ឋានសួគ៌ លុះមកដល់ ទើប​អ្នក​​ខ្លះគិត​ថា នៅស្រុក​ខ្មែរ​បែប​​គ្រាន់បើ​ជាង ។ ពាក្យនេះ ខ្ញុំលឺផ្ទាល់​ត្រចៀក​តែម្ដង ។ ស្រួលលុះត្រាតែមាន លុយចាយ​ស្រាប់ប៉ុណ្ណោះ តែបើចេញទៅរកការងារធ្វើ ទើបថា​ដឹងប្រឹង ។ តែ​និយាយ​ទៅ យើងគិតថា​ពិបាក គេគិតថាស្រួល ។ មនុស្ស​ខុសគ្នា គំនិតខុសគ្នា ចំណង់​ចំណូល​ចិត្តខុស​គ្នាក៏មាន ។ ជូនពរ​បង​អោយ​មាន​តែសេចក្ដីសុខ ។ Happy Halloween!

    • ហនុមាន ថា:

      បាទ ជំរាប សួរ កេសី
      បាត់មុខបាត់មាត់យូរទៅដល់មកដល់ណាហើយហ្នឹង​? សុខសប្បាយជាទេ ? បាទ ខ្ញុំសុខសប្បាយជាធម្មតាទេអរគុណ បាទ ! បាទ អរគុណ សូំអោយកេសីព្រមទាំងគ្រួសារមានសេចក្តីសុខសប្បាយផងដែរ ! Happy Halloween អីណាអត់បានទិញស្កគ្រាប់អោយក្មេងផងហ្នឹង ! ហាស់ ះាស់ អរគុណសាជាថ្មី សូមអោយបានសេចក្តីសុខសប្បាយ !

  15. សុខសប្បាយជាទេកេសី បែកយូហើយ ចុះបងម៉នយ៉ាងម៉េចដែរ សង្ឃឹមថាអ្នកទាំងពី សុខសប្បាយជាទេ ។

  16. khmerboran ថា:

    ជំរាបសួរបងហនុមាន
    ខ្ញុំអានរឿងរៀបរាប់ពីដំណើរជីវិតបង​​ឡើងអួលដើមក​​ព្រោះខ្ញុំមានមិត្ត​​ម្នាក់នៅទីនោះដែរ​។​​ពេលcall មកខ្ញុំម្តងៗរៀបរាប់ទាំងទឹកភ្នែករហូត​​ទាល់តែនិយាយលែងចេញ​​ខ្ញុំក៏ទឹកភ្នែកដែរ​​។​ទីបំផុតយើងសំរេចថា​​វាជាកម្មរបស់យើងទៅចុះ​។ខ្ញុំនៅស្រុកខ្មែរ​ក៏លំបាកដែរ​​តែមានសភាព​ធូរស្រាលជាងវាព្រោះមានម៉ោងសំរាកត្រឹមត្រូវ​​ចំណែកវា១ថ្ងៃសំរាកតែ​៣ម៉ោងទេព្រោះចង់បានលុយគេមកជួយគ្រួសារនៅស្រុកខ្មែរវាគ្មាន
    សញ្ជាតិទេធ្វើការដោយកំលាំង​ហេតុនេះ​គឺវេទនាណាស់​។
    វានិងខ្ញុំគឺជាកូនស្រី​​ហើយជាកូនប្អូន​​គេ​​​ខ្ញុំជាកូនពៅតែត្រូវរាប់រងជួយក្មួយ​
    និងមើលថែរម្តាយចាស់ចំណែកបងៗធ្វើការបានកំរៃតិចដូច្នេះខ្ញុំត្រូវជួយ​
    គ្រួសារថែមទៀត​។​ឯវាជាកូនប្អូនទី៣មានប្អូនប្រុស២នាក់​និងឪពុកម្តាយ
    ចាស់​​ចំណែកបងៗមានគ្រួសារហើយគេមិនយកភ្នែកមើលវានិងគ្រួសារ​ទេ​​មានពេលខ្លះមកខ្ចីលុយវាចាយទៀតខ្ញុំខឹងវាថាខ្លួនឯងអត់លុយ​ឆ្លៀត​អោយបងខ្ចីទៀតដូច្នេះវាមិនអាចសន្សំលុយបានទេ​​តែខ្ញុំអាចសន្សំបាន
    ខ្លះៗ​។
    ​ហេតុនេះហើយដែលយើងត្រូវរាប់រងទំនុបបំរុង​​ក្នុងគ្រួសារ​។
    មកទល់ពេលនេះគឺយើងបានធូរស្រាលដូចគ្នាព្រោះក្មួយៗ​ខ្ញុំបានចេញ​ធ្វើការទាំងអស់គ្នា​​បងៗបានដូរការងារថ្មីប្រាក់ខែបានច្រើនហើយឡូយ​ទៀត​។​ចំណែកមិត្តខ្ញុំ​​ប្អូនបានចេញធ្វើការ​ហើយវាលែងរវល់ជាមួយបងៗ​វាខ្លាំងដូចពេលមុន​​វាអាចសន្សំលុយបានខ្លះហើយ​។
    ជីវិតយើងពេលនេះបានល្អច្រើនណាស់​ពួកយើងរីករាយរាល់ពេល​និយាយទូរសព័្ទជាមួយគ្នា​​តែវាមិនទាន់បានសញ្ជាតិទេ​។
    អូរ​ភេ្លចនិយាយរឿងធ្វើបុណ្យដោយការមិនចង់បាន​​​​មានពេលមួយនោះខ្ញុំ​​ទៅដកលុយATM $50 នៅកែង​ Golden Tower ខ្ញុំ​​នៅឈរចាំគេអ្នកដក​លុយមុនរួចគេចេញ​ខ្ញុំ​​ក៏ចូលទៅស្រាប់តែឃើញលុយអ្នកដកមុនគេភ្លេច​យក​ខ្ញុំក៏​​យកមកមើលឃើញប្រហែលជា$200 ជាងឯណោះ​​ខ្ញុំ​​ក៏រត់ចេញ​មកតាមហៅម៉ូតូគេ​រួចប្រគល់លុយអោយគេ​។ខ្ញុំ​​ខ្លួនឯងសប្បាយចិត្តជាង
    ​គេម្ចាស់លុយទៅទៀតព្រោះខ្ញុំ​​គិតថាខ្ញុំ​​បានធ្វើបុណ្យធំមួយ​។
    តាមខ្ញុំ​​មើលលុយនោះប្រហែលជាប្រាក់ខែ​ព្រោះមានលុយខ្មែរទៀត​។
    អូរខ្ញុំសុំទោសរាងវែងបន្តិចហើយណាបង​​ប៉ុន្តែរឿងជីវិតពិតគឺមិនខ្លីដូច​ក្នុងរឿងទេព្រោះយើងនៅមានជីវិត​ ​យើងគ្រាន់តែស្លេះសិនប៉ុណ្ណោះឯង​មែនទេបង​ ?​​ 🙂
    ចុងក្រោយនេះខ្ញុំសូមជូនពរបង​​សូមអោយទេវតាឆ្នាំថ្មីជួយថែរក្សាបង​រួមទាំងក្រុមគ្រួសារ​អោយមានសុខភាពល្អជាចំបង​និងជួយចំរុងចំរើន​ជីវភាពអោយបានធូរធារឆាប់នេះ​។
    ជំរាបលាបងហនុមាន​​

  17. ហនុមាន ថា:

    បាទ ជំរាបសួរ នឹងសូមស្វាគមន៍ ខ្មែរបូរាណ
    បាទ សាធុ សាធុ ចំពោះការជូនពរមកដល់ខ្ញុំ សូមពរទាំងនោះបានវិលត្រឡប់មកដល់ខ្មែរបូរាណវិញផងដែរ ! ។

    អរគុណដែលបានអញ្ជើញចូលលេង នឹងចំណាញពេលវេលាសសេរមកលេងនឹងខ្ញុំ ។ បាទ ជីវិតយើងម្នាក់ៗជាជាតិខ្មែរមិនខុសពីគ្នារ៉េ ។ ខ្ញុំមានក្តីរំភើបនឹងក្តីអាណិតអាសូរពេលដែលខ្ញុំបានអាននៅអ្វីដែលខ្មែរបូរាណបានសសេរ។ ខ្មែរយើងភាគយើងជាមនុស្សល្អ មានចិត្តអាណិតអាសូរជាអ្នកកាន់សាសនា ជឿរបុណ្យជឿរបាប ជួយស្រោចស្រង់ជីវិតសត្វលោក ។

    ជីវិតនៅស្រុកគេពិបាកជាជាងស្រុកយើង ជាពិសេសចំពោះ អ៊ុំចាស់ៗដែលគាត់រំពឹងកូនចៅ ចំពោះវិបត្តិផ្សេងៗដូចជាភាសា ការរស់នៅផ្សេងៗ ។ល។ ក្នុងលោកនេះនៅមានមនុស្សល្អសែសសល់ដូចជា ខ្មែរបូរាណ ដូចជាខ្ញុំ ជាដើម ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន គិតដល់អ្នកដ៏ទៃ មិនចេះគេញប្រវ័ញ្ញពី អ្នកដ៏ទៃ ។

    នៅស្រុកនេះ មានអ្នកក្រ អ្នកមិនសូវក្រ អ្នកមិនសូវមាន ហើយនឹង អ្នកមាន នៅស្រុកយើង មានអ្នកក្រ ហើយ​នឹង អ្នកមាន ចំណែកអ្នកមិនសូវក្រ ឬ អ្នកមិនសូវមានអត់មានរ៉េ ។

    បើខ្ញុំបានធ្វើល្អ ខ្ញុំមិនគិតពីរង្វន់ ឬ ក៏ ក្តីអរគុណ ពីម្ចាស់របស់គេរ៉េ ព្រោះខ្ញុំគិតថាអ្វីដែលខ្ញុំបានធ្វើនោះនាំមកនៅក្តីអរសប្បាយក្នុងបេះដូង នឹង វិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏បានគិតផងដែរថាខ្ញុំជាមនុស្សហើយជាជាតិខ្មែរល្អម្នាក់ដែលបានមករស់នៅជ្រកកោននៅស្រុកគេ ខ្ញុំមិនផ្លេចរ៉េ ថាខ្ញុំជាជាតិខ្មែរម្នាក់ ក្នុងចំណោមខ្មែររាប់លានអ្នកដែលបានមកជ្រកកោននៅស្រុកគេ ។ អរគុណច្រើនដែលបានសសេរលេងនឹងខ្ញុំយ៉ាងក្បោះក្នាយ ខ្ញុំសង្ឃឹមថាទៅអនាគតខ្មែរបូរាណនឹងឆ្លៀតឧកាស ចូលលេងនឹងខ្ញុំសាជាថ្មីទៀត ! សូមអោយខ្មែរបូរាណ បានជួបនៅសេចក្តីសុខ សេចក្តីសប្បាយ កុំអោយមានរោគាមករុំជាប់រាងកាយ សប្បាយជារាងរហូតនារដូវបុណ្យណូអែល នឹងក្នុង ឆ្នាំថ្មីខាងមុខនេះផងដែរ ! ។

  18. បងហនុមាន កុំនិយាយចឹង !.. ហេសហេ.. បូកខ្ញុំម្នាក់ផង !. យ៉ាងហោចណាស់ ក៍មានសល់ខ្ញុំម្នាក់ដែរណា៎.. បងមានប្រសាសន៍ថា៖ ក្នុងលោកនេះនៅមានមនុស្សល្អសេសល់ ដូចជា បងប្រុស និងខ្មែរបុរាណ តែពីរនាក់ហ្នឹងមែនអី ?!..

  19. ហនុមាន ថា:

    អុញនោះមកដល់ល្មម ! អត់ណា មានចុងភៅចំណានមួយទៀត នឹង បងប្អូនយើងឯទៀតដែរតើ ខ្ញុំគ្រាន់តែចង់និយាយថានៅមានខ្ញុំនឹង ខ្មែរបុរាណហ្នឹង​ដែលកំពុងតែតបហ្នឹង ! មិនភ្លេចបងប្អូនយើងដ៏ទៃរ៉េ គ្រាន់តែអត់បានបញ្ចូលក្នុងការវិភាគសារហ្នឹង ! ហាស់ ហាស់ ! សួរស្តី ហើយបានអីខ្លះឆ្នាំហ្នឹង ? 😀

  20. ឆ្នាំនេះបានច្រើនណាស់ បងប្រុស !.. ហេសហេ.. ភាគច្រើនទឹកអប់..
    ឯប្អូនជីដូនមួយ គេលួចយករូបថត ទៅធ្វើសំបកដាក់ អាយហ្វូន
    ឱយ ពេញចិត្តបំផុតហើយនៀក្!.. ចង់ឃើញដែរទេ ?.
    អរគុណ ជាការពិភាក្សាឯកជនអញ្ចឹងតើបានជា អត់មានឈ្មោះខ្ញុំ!!
    @@@@@@@@@@@@

    • ហនុមាន ថា:

      ចង់ឃើញណាស់ ដាក់ចែកខ្ញុំអរផងបានរ៉េ? ហេស លេងសុទ្ធទឹកអប់តាហ្មង ! មើលទៅប្រហែលក្រអូបដល់ជាតិក្រោយផងមិនដឹង ? ឆ្នាំនេះខ្ញុំអត់ចង់បានអី ហើយក៏គ្មានអ្នកណាជូនដែរ អាណិតខ្លួនណាស់ខ្ញុំ និយាយទៅចង់តែហូរទឹកមាត់រ៉េខ្ញុំ ហាស់ ហាស់ និយាយលេងរ៉េ ខ្ញុំមានសព្វមានគ្រប់ហើយ មិនចង់បានអ្វី ក្រៅពីក្តីសុខសប្បាយ ជួបជុំគ្រួសារ មិត្តភ័ក្រជិតឆ្ងាយ ពីស្រុកខ្មែរ ថៃ លាវ វៀតណាម ហុងគ្រី ធឹកគី អាល្លឺហ្មង់ ស្វីស អិនដូណេស៊ី អីរ៉ាក់ អីរ៉ង់ អាហ្រិការ កាន់ណាដា ប៉ូឡូញ អូញញូញ និយាយទៅម៉ាពិភពលោកតាហ្មង !

      ហ្នឹងហើយ ឯកជនរ៉េ សូមអភ័ទោស !

  21. ប្រទេសអូញញូញហ្នឹងនៅក្នុងទ្វីបណាដែរបងហនុមាន ?.
    ពូកែរ៉ាយរ៉ាប់ហូរហែរមែន!!..

    បានឮត្អូញត្អែរ គិតមកជួយលួងហើយតើ .. តែក្រឡេក
    ឃើញហូរទឹកមាត់ទាន់! .. ហេសហេ.. យ៉ាប់ម្លេះ!!..

    រូមភាពដាក់បង្ហាញរួចហើយ ផ្ញើជូនក៍រួចហើយដែរ..
    ជួយត្រេកអរពីបងហនុមាន ក៍ប្រហែលជារួចរាល់..
    កុំលួចច្រណែនណាបងប្រុស.. ហេសហេ.. មួយជាតិនេះ
    ខ្ញុំចូលចិត្តទឹកអប់ណាស់ !.. ក្លិនស្រាលល្មម មិនខ្លាំងឈួល
    បើស្លាប់ទៅ ឱយអ្នកនៅរស់សែនតែទឹកអប់បានហើយ..
    និយាយលេងទេ..

    អរគុណ
    &&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      ហេស ហេស ដឹងនៅឯណាចេះតែថាទៅហ្នឹង ! អូញញូញនឹងជាផ្លែឈើស្រុកយើងតើ​ ដែលញាំដែរ ? ដាក់ទៅខ្មៅធ្មេញដូចយក្យមិញតាហ្មង ! ស្លាប់ហើយខ្ញុំមិនទៅលួចច្រណែនធ្វើអីរ៉េ ខ្ញុំអត់ប្រើទឹកអប់ផងហ្នឹង ។ និយាយរឿងទឹកអប់អាចឹង មានបងស្រីមួយមេម៉ាយនៅស្រុកខ្ញុំ គាត់ប្រើទឹកអប់ច្រើនពេក ងៃមួយមានបុណ្យកំណើត ហើយគេអញ្ជើញគាត់ទៅពិធីបុណ្យកំណើត ដល់ពេលគេអុជទាន មានអីអគ្គីភ័យស្នេហ៍បងស្រីបិសឆេះអស់អាវត្រនាប់តាហ្មង អាចឹងបានខ្ញុំអត់ប្រើ ខ្លាចអគ្គីភ័យបេតី អស់ខោក្នុង ! ហាស់ ហាស់

      ហេសបើស្លាប់ទៅប្រហែលកាអូបតាហ្មង ! គេច្រើននិយាយថាស្អុយខ្មោច តែម្តងនេះប្រាកដជាគេនិយាយថាក្រអូបខ្មោចហើយមើលទៅ មែនរ៉េ ? ហាស់ ហាស់
      អរគុណ

      • khmerboran ថា:

        ជំរាបរលឹកបងហនុមាន​និងបងកុលាបខៀវ
        អរគុណណាស់សំរាប់ការឆ្លើយតបរបស់បង​ហើយក៏រីករាយដែល​បានឃើញបងកុលាបខៀវចូលរួមលួងលោមបងហនុមានក្នុងនាម​ជាកូនខ្មែរមានទឹកចិត្តល្អប្រពៃជួយចែករំលែកទុក្ខ​និងចែករំលែកការ​សប្បាយដល់គ្នាដែរ​។ អូ​!​សូមទោសអាយាយវែងទៀតហើយ​​ការពិត​ចង់មកប្រាប់បងហនុមាន​និង​បងកុលាបខៀវថា​ផ្លែដែលបងហនុមាន​ហៅថា​​អូញញូញញាំទៅខ្មៅធ្មេញនោះមានមែន​តែគេហៅថាផ្លែ​អូយមូយ​​មានរសជាតិដូចជាផ្អែមជូរហើយចត់តិច​ៗ​អូខ្ញុំខានញាំយូរ​ហើយព្រោះទៅលេងស្រុកព្រៃវែង​គេកាប់ដើមអស់​តែបើបងទាំងពីរ​មកលេងស្រុកខ្មែរចង់ញាំចាំខ្ញុំដើររកមើលពីរបីស្រុកទុកឲបងៗញាំ​។
        ចំណែករឿងប្រើទឹកអប់នោះការពិតមែនណាមានបុរសខ្លះប្រើ​​សាហាវជាងស្រីទៅទៀតណ៎​។
        អូវែងទៀតហើយ​សូមទោសណាបងៗទាំងអស់អើយ​ព្រោះកំរបាន​ចូលមកលេងឬមកអានប្លកបងៗខ្មែរយើងណាស់​​ដូច្នេះសូមទោស​ម្តងហើយម្តងទៀត​​ជាចុងក្រោយសូមអរគុណដល់ការជូនពររបស់​បងហនុមាននិងសូមជូនពរនេះឲបានដល់បងកុលាបខៀវ​និង​បង​ប្អូនខ្មែរ​យើងទាំងអស់ផង​។
        សូមអនុមោទនា​ ……………. ​។
        អរគុណច្រើនច្រើន​ជំរាបលាហើយចា៎​!

      • សាធុ សាធុ .. អរគុណ ខ្មែរបុរាណ បងសូមយកពរជ័យហ្នឹងទាំងអស់ហើយ.. មិនចែកឱយ បងហនុមានទេ . ហេសហេ.. លោភលន់បន្តិចចុះ!.

        មែនហើយ ប្រុសខ្លះប្រើទឹកអប់មាន ក្លិនខ្លាំងណាស់ !
        ហើយចូលចិត្តជាងស្រីទៀតផង!. បើប្រុសនៅខ្មែរ
        មួយចំនួន ប្រើក្លិនទឹកអប់មនុស្សស្រីដែរ.. បែបនេះក៍ល្អ
        ម្យ៉ាង មិននាំក្លិនយ៉ាប់ឱយស្រីៗ ធុញផង!. ហេសហេ..
        តែបើនៅបរទេស គេអ្នកស្គាល់ក្លិន ប្រាកដជាលួចសើច
        មិនខានឡើយ!..

        អរគុណ ខ្មែរបុរាណ ដែលបានជួយប្រាប់ពីផ្លែដែលបងមិនស្គាល់
        បានទៅខ្មែរ ឱយបងទៅរកផ្លែនោះ នៅខេត្តព្រៃវែងមែនហ្អី ?.
        ចង់ស្គាល់ណាស់ ! ផ្លែឈើស្រុកយើង បងស្គាល់មិនទាន់អស់ឡើយ!
        អរគុណ

        @@@@@@@@@@@@@@@@@@@@@

    • ហនុមាន ថា:

      ជំរាប សួរ ខ្មែរបូរាណ នឹង ចុងភៅចំណាន
      អរគុណដែលបានអ្នកទាំងពីរ ចូលលេង ! សួស្តីឆ្នាំថ្មី ២០១២ ! ដល់អ្នកទាំងពីរ ព្រមទាំងបងប្អូនយើងរាល់គ្នាផងដែរ ! ។
      បាទអរគុណហើយខ្មែរបូរាណ ខ្ញុំមិនចង់ញាំរ៉េ ផ្លែអូញមូញហ្នឹង ខ្មៅទាំងធ្មេញ ខ្មៅទាំងអាចម៍ទៀតនោះ ខ្ញុំធ្លាប់ញាំហើយទុកអោយអ្នកនាងកុលាបញាំម្នាក់ឯងទៅបានហើយ ! ហាស់ ហាស់ និយាយលេងរ៉េ ។ ខ្មែរបូរាណ កុំខ្វល់អី និយាយមកចុះ ខ្ញុំមិនប្រកាន់អីរ៉េ សសេរពេញម៉ាភូមិខ្ញុំក៏ មិនថាអីដែរ ! រ៉ឿងប្រើទឹកអប់ខ្ញុំទុកអោយគេអ្នកអន់ខាងច្រមុះប្រើចុះ ព្រោះច្រមុះគេអន់ទើបប្រើច្រើន ចំណែកខ្ញុំច្រមុះល្អ មិនអាចប្រើបានរ៉េ បើនិយាយពីហិតក្លិន លាមក មិនបាច់ចាំចេញបានដឹងថាស្អុយរ៉េ សូម្បីតែនៅក្នុងពោះ ក៏អាចធុំក្លិនបានដែរ បើនៅស្រុកខ្មែរ ប្រហែលគេ ចាប់អោយដើរហិតរកមីុនក៏មិនដឹង​? អាចឹងបានអត់ទាន់ហ៊ានទៅ ខ្លាចគេចាប់អោយដើរហិតមីុន ! ហាស់ ហាស់ អរគុណ សាជាថ្មី ខ្មែរបូរាណ ដែលបាន ចូលលេង ! ។

      ចុងភៅចំណាន
      អរគុណផងដែរ ដែលបានចូលលេង ។ ត្រូវហើយយកទាំងអស់រ៉ៅ ខ្ញុំអត់ចង់បានរ៉េ ព្រោះខ្ញុំមានច្រើនហើយ ! ហាស់ ហាស់ ហេស និយាយប្រុសៗនៅស្រុកខ្មែរ ប្រើទឹកអប់ស្រីៗ តិចប្រុសៗគ្នាឯងច្រឡំរ៉ៅ មិនសោយធំហើយរ៉េ ? អីគេ មានមេក្លិន អ្នកជំនាញខាងក្លិន ស្គាល់ក្លិនឯណាឯណីផងហ្នឹង​?

      អូយ មិនចាំបាច់ទៅព្រៃវែង នៅតាមចិញ្ចើមថ្នល់ មិនខ្វះរ៉េ ដណ្តើមគោតាមផ្លូវក៏បានដែរ ព្រោះគេចូលចិត្តផ្លែអូញមូញដែរតើ ។ កាលពីក្មេងខ្ញុំញាំតែជាមួយមេគោ ដល់មកអាមេរិក ពេទ្យធ្មេញឆ្ងល់តាហ្មង ព្រោះគេលាងអត់ចេញ ! ហាស់ ហាស់ ហាស់ អរគុណ ដែលបានចូលលេង

  22. ផ្លែហ្នឹងខ្ញុំធ្លាប់ឮតែឈ្មោះ មិនដែលឃើញសោះ!..
    អស់សំណើចនឹងពាក្យធ្មេញខ្មៅដូចយៀកមិញណាស់!!.

    មិនដែលឮ គ្រាន់តែប្រើទឹកអប់ មានអគ្គីភ័យ ដល់ទៅឆេះស្អីៗ អញ្ចឹងនោះទេលោកអ៊ើយ!!..
    ហេសហេ.. សង្ស័យតែប្រឌិតហើយ…

    ទឹកអប់កុំប្រើក្លិនខ្លាំងពេក អាចរំខានដល់អ្នកដ៍ទៃពិតមែន
    ជាពិសេសប្រភេទដែលមានក្លិនមិនដូចផ្កា។

    ឯប្រភេទទឹកអប់ដែលខ្ញុំចូលចិត្ត ភាគច្រើនជាក្លិនផ្កា
    ចូលចិត្តបំផុតម៉ាក Dior, J’adore L’absolu មានក្លិន
    ដូចជាផ្កាម្លិះអញ្ចឹង !..

    គ្មានខ្មោចឯណាក្រអូបនោះទេ កុំចេះតែថាបងប្រុស!!..

    អរគុណ
    @@@@@@

    • ហនុមាន ថា:

      ចុមដល់ភមិនជឿ យ៉ាប់មែនហ្មង ! ខ្ញុំអត់អាលីងរឿងប្រើទាំងអប់ ខ្ញុំផឹកវិញ ពេលបែកញើស ឬ បត់ជើងក្រអូបតាហ្មង ហាស់ ហាស់ ។ ចុះបើខ្មោចប្រើទឹកអប់ច្រើនមិនក្រអូប ? និយាយរឿងខ្មោច ខ្ញុំមានពួកម៉ាកមួយកាលរៀនជាមួយគ្នា គ្នា មិនសូវជាសង្ហាប៉ុន្មានរ៉េ ដល់ពេលគ្នាស្លាប់ គេតែងខ្លួនអោយគ្នាឃើញសង្ហាតាហ្មង មានយាយមួយគាត់ដើរទៅមើលសព គាត់លាន់មាត់ថា ៉ យី អានេះ ស្លាប់ទៅ សង្ហាជាងនៅរស់ ៉ អាហ្នឹងបានថាហ្នឹង ! ហាស់ ហាស់ ។

      អូយក្រអូបដូចផ្កាម្លិះរិតតែឈឺក្បាលទៀតខ្ញុំ ! ហាស់ ហាស់ អរគុណ

  23. បើផ្កាម្លិះនាំឱយឈឺក្បាល មិនមែនគេនិយមធ្វើកំរងផ្កា លក់ពេញប្រទេសខ្មែរនោះទេ !.. ជាពិសេស គេយកទៅបំពាក់
    ឱយគ្នា ទៅវិញទៅមក ពេលរៀបមង្គលការកូនចៅនោះអី !!.
    លើសពីនេះ គេនិយមក្រងជាកំរង ថ្វាយព្រះទៀតផង !..

    យ៉ាប់មែន ! ជាមនុស្សប្រុស មិនស្គាល់ក្លិនក្រអូប !..
    បើចឹង ខ្ញុំសូមប្រាថ្នាជាតិក្រោយ ជាមនុស្សស្រី ដដែលចុះ !..
    ខ្លាចក្លាយជាប្រុស មិនចេះប្រើទឹកអប់ណាស់ !..

    @@@@@@@@@@@@@@

  24. ហនុមាន ថា:

    មិនមែនប្រុសទាំងអស់រ៉េ អ្នកខ្លះប្រើជាងស្រីទៅទៀត គ្រាន់តែដើរជិតពុលចង់សន្លប់មិនថាគ្រាន់តែដើររ៉េ សូម្បីតែបើកឡានក្បែរ ចង់បែកកញ្ចក់ឡានតាហ្មង ព្រោះក្លិនខ្លាំងពេក ! ហាស់ ហាស់ ។

    អាចឹងបានជាខ្ញុំមិនមែនជាអ្នធំត្រូវគេបំពាក់កម្រងផ្កាជូន ហ្នឹងណា !

    ចុះអ្នកណាថាអីចង់កើតជាប្រុស ក៏ បាន ស្រី ក៏បានដែរ ស្រេចតែចិត្តប្រថ្នារ៉េ ខ្ញុំមិនមែនជាទេវតា អ្នកទទួលបន្ទុកខាងហ្នឹងឯណា ?

  25. latephonenews ថា:

    និយាយតាមត្រង់ចុះខ្ញុំមិនចេះប្រើទឺកអប់សោះ តែម្តង ថ្ងៃមុនចូលហាង ជេស៊ីផានី ស្អីគេឃើញតែកញ្ញាមុខ អ្នកលេងហ៊ី មិនា អាខ្មៅ អាស រឺ ស្ពេនីស ទេ លេងរៀងមកសួរនាំ ហីយ គ្រាន់ខ្លិនវាចំរុះពេក ប៊ិះវិលមុខដួល ពិតជាចាញ់ខ្លិនមែន ។

    • ហនុមាន ថា:

      ហាស់ ហាស់ ដូចខ្ញុំដែរ អាចឹងបានជាខ្ញុំអត់ចង់ដើរលេងទៅ ម៉ល ខ្លាចវិលមុខដួល កញ្ញាៗ ចាប់លាបទឹកអប់ ខូចខ្លួន ! ហាស់ ហាស់ សួស្តីឆ្នាំថ្មី ប្អូន !

      • khmerboran ថា:

        អូសុំអាយាយតិចទៀតភ្លេចប្រាប់បងកុលាបខៀវថាបងហនុមាន​ពិតជាបុរសខិលហើយមែនទេបងកុលាបខៀវ​ឯកភាពទេ​?​ 🙂

      • ប្រទេសគេ ស្រីៗ ចិត្តល្អ ហើយរាក់ទាក់ណាស់ហ្ម៎ !.. សូមសរសើរ ..
        ខាងខ្ញុំវិញ មិនងាយទេណាលោក ពត៌មានទូរស័ព្ទ !.. ទៅក្បែរគេ
        មិនស្រួល គេលួចសំឡក់ទៀតផង !!. ហេសហេ.. ជឿមិនជឿក៍ហីទៅ!!

        បងហនុមាន !. ប្រុសអីអន់ម្លេះ ?. ត្រឹមស្រីៗចាប់លាបទឹកអប់
        ខ្លាចខូចខ្លួន ដល់វិលមុខដួលផងហ្អេ៎ ?. មិនគួរឱយជឿសោះ!.
        គិតទៅស្រីស្រុកគេ ចិត្តទូលាយមែនហ្ន៎!!.. ហេសហេ..

        មនុស្សប្រុស មិនចេះប្រើទឹកអប់ ល្អហើយ សល់លុយទៀតផង!.
        ប្រយ័ត្នគ្មានកន្លែងទុក លុយដុះផ្សិតណា៎!..

        បើខ្ញុំចង់កើតជាប្រុសនៅជាតិក្រោយ ពិតជាមិនទាក់ទងនឹង
        បងហនុមានទេ ព្រោះខ្ញុំប្រថ្នាតែខ្លួនឯងតើ!.. យ៉ាប់មែនហ្មង!.

        អរគុណ បាននិទានរឿងឱយស្តាប់ សមទំនងណាស់!.
        អ្នកខ្លះ មិនធ្លាប់តុបតែងកាយ តែពេលស្លាប់គេចាប់លាប
        ម្សៅ ស្លៀកពាក់ស្អាតជាងនៅរស់មែនហ្នឹង!.

        ជំរាបលា
        @@@@@@@@@@@@@@@@

      • ឯកភាពណា ខ្មែរបុរាណ !..
        បែបនេះ បងក៍បានគិតឃើញអញ្ចឹង មកយូរគួរសមដែរ ‍!.
        តែពេលខ្លះ មិនត្រឹមខិលទេ គឺខូចទៀតឯណោះ!!.. ខ្សឹមៗណា
        ប្រយ័ត្នគាត់លួចស្តាប់ឃើញ!‍.. ហេសហេ..មិនមែនស្តាប់ឮទេណា៎..

      • ហនុមាន ថា:

        អត់ស្គាល់ខ្ញុំផងមេចថាខ្ញុំខិលនោះ ខ្មែរបូរាណ ? ហាស់ ហាស់ មនុស្សគេសុភាពចង់ស្លាប់ហ្នឹង ! ហាស់ ហាស់

        ហាស់ ហាស់ លួចស្តាប់អី ចុងភៅចំណាន​? ហាស់ ហាស់ ខូចហើយខិល ប្រាកដជាមិនមែនខ្ញុំរ៉េ អ្នកទាំងពីរ ថាខុសហើយ ! និយាយថាខូចអាចឹង មាន អាមេរិកាំងម្នាក់ទៅស្រុកខ្មែរ គេចេះខ្មែរតិចៗ យប់មួយគេ ចង់ទៅរកផ្ទះមេយ៉ែម គេហៅអ្នករត់ឡាម៉កជូនទៅ​​​ អ្នករត់ឡាម៉ក សួរថាចង់រកស្រីខូចអីហ្នឹង ? អាមេរិកាំងថា ” ណូ ! ខ្ញុំត្រូវការស្រីនៅរស់ ! ” ចុះវាបើកវេចនានុក្រមវាមើល ពាក្យថាខូច ភាសាយើងមិនប្រែថា ស្លាប់ ? ម្លោះហើយបានជាគ្នា យល់ច្រឡំ ហាស់ ហាស់ ហាស់ ចប់ !

        អរគុណ ដែលបានចូលលេង !

  26. khmerboran ថា:

    ជំរាបរលឹកបង​ៗ
    សុខសប្បាយជាទេ​?
    អូជិតស្គាល់ហើយ :-), ​ខ្ញុំថាបងខិលព្រោះថាបងជា​ហនុមាហ្នឹងណា​ :-)​ ។
    បងហនុមាន​ខ្មុំថាបងសុភាពល្មមៗបានហើយកុំសុភាពចង់ស្លាប់អីណា​បង
    សុំថាបងសុភាពខ្លាំងណាស់វិញល្អជាងណសបងហនុមានដ៏សុភាព​។
    និយាយរឿងផ្លែអូយមូយ​ឬហៅបានម្យ៉ាងទៀតថាផ្លែអាចម៍មាន់​។
    ពីជំនាន់បងនិងក្នុងអំឡុងឆ្នាំ1998​គឺសំបូរហើយតែជំនាន់​នេះគ្មានទេចង់
    រកនៅស្រុកស្រែក្នុងស្រុកយើងអ្នកខ្លះមិនទាំងស្គាល់ដែរនឹងណា​​ចឹងបាន
    ជាខ្ញុំថាបើបងកុលាបចង់ញាំទាល់តែសូកខ្ញុំទៅ​​​ខ្ញុំដើររកជូនបងពិសាឲ​ខ្មៅធ្មេញដូចបងហនុមានចឹងណា​។
    សូមបងទាំងពីរមានសុខភាពល្អជាដរាបទៅ​។
    អរគុណច្រើនបងសំរាប់ការឆ្លើយតប។
    ជំរាបលា

    • ហនុមាន ថា:

      បាទ​អរគុណ ខ្មែរបូរាណ
      ខ្ញុំសុខទុក្ខជាធម្មតារ៉រ អរគុណ ។ ចុះ ខ្មែរបូរាណវិញ សុខទុក្ខយ៉ាងណាដែរ ? មានបានចូលឆ្នាំចិន យៀមណាម នឹងគេដែររ៉េ? បាទ បោះគិតទៅ ប្រហែលគ្មានរ៉េ សម័យអាលូវហ្នឹង ព្រោះគោស៊ីខ្ទិចងស់ហើយ ! ហាស់ ហាស់ ទុកអោយ គាត់ចុះ ខ្ញុំអត់ចង់បានរ៉េ ។ អរគុណដែលបានចូលលេង នៅផ្ទះខ្ញុំ ! អរគុណ

បញ្ចេញមតិ