សួស្តីឆ្នាំថ្មី ២៥៥៦ !

ខែ​មេសា 11, 2012

សួស្តីឆ្នាំថ្មី !

ពិធីបុណ្យចូលឆ្នាំជាបុណ្យមួយដែលប្រជាពលរដ្ឋខ្មែរយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនានាក្នុងពិភពលោក នាំគ្នាប្រារព្វធ្វើ ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មីផង នឹង ដើម្បីរក្សានូវទំនៀមទម្លាប់ប្រពៃណីយើងអោយបានគង់វង់ផង ។

ឆ្មាំរោង ចត្វាស័ក ពស ២៥៥៦ គស ២០១២ សូមជូនពរដល់បងប្អូនយើងទាំងអស់មិនថានៅភូមិណាស្រុកណា ក្រៅស្រុក ក្នុងស្រុក សូមអ្នកទាំងអស់បានជួបនៅសេចក្តីសុខ សេចក្តីចំរើន កុំអោយមានស្គាល់នៅរោគា

សូមអោយបានជួបតែសុភមង្គលជួបជុំគ្រួសារ ព្រមទាំងពុទ្ធពរទាំងបួនប្រការ មាន អាយុ វណ្ណះ សុខពលះ បដិពាណ កុំបីឃ្លាងឃ្លាតឡើយហង !។ ក្នុងនាមខ្ញុំបាទ ជាខ្មែរមួយរូបសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមតាមថែរក្សាបងប្អូនយើងទាំងអស់ មិនថានៅទីណាៗ សូមអស់លោកប្រកបដោយសេចក្តីសុខសេចក្តីចំរើន រកសី៊មានបាន សប្បាយហូរហា មានគ្នាហើហា មានប្រាក់ដុល្លា វិឡា ឡានគ្រប់ម៉ាក កុំអោយបានស្គាល់នៅសេចក្តីក្រឡើយហ្មង! សូមអមោទនា ផង ! ។

សូមផ្ញើរដល់ប្អូនប្រុស វ៉ាន់ ចំរើន ដែលជាម្ចាស់ផ្ទះ កំសាន្តថ្ងៃនេះ ពីមុន ប្អូនរើផ្ទះ បងដើរររកអត់ឃើញរ៉េ !  វិសាល (កូនទន្សាយតូច)ផងដែរ !


ជូនពរបុណ្យណូអែល Merry Christmas

ខែធ្នូ 24, 2011

ខ្ញុំសូមអរគុណដល់អ្នករាល់គ្នា នឹង សូមជូនពរដល់អ្នករាល់គ្នា សូមអោយអ្នករាល់គ្នាបានជួបប្រទះនៅសេចក្តីសុខសប្បាយ សង្ឃឹមថាអ្នករាល់បាននឹងមាននៅអ្វីដែលអ្នកទាំងអស់គ្នាចង់បាន នឹងប្រាថ្នា ។

ចំពោះខ្ញុំគ្មានចង់បានអ្វីក្រៅពីសេចក្តីសុខសប្បាយ ជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ ទាំងក្នុងស្រុក ទាំងក្រៅស្រុក ព្រមទាំងបងប្អូន រួមភូមិវើតប្រេសទាំងអស់ឡើយ ។

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលលេងនៅទំព័ររបស់ខ្ញុំបាទ ទោះជាខ្ញុំបានតបក្តី មិនបានតបក្តី ព្រមទាំងបងប្អូនដែលបានផ្ញើរអីម៉ែលមកលេងនឹងខ្ញុំ សូមអរគុណចំពោះការរាប់អានដល់ខ្ញុំបាទ ។

សូមអោយអស់លោកអ្នកប្រកបដោយសេចក្តីសុខសប្បាយ សុខភាពមាំមួន សុភមង្គល វិបុលសុខ គ្រប់ប្រការ កុំបីឃ្លាងឃ្លាតឡើយ ! ។

ខាងក្រោមជា កម្មវិធីដែលអស់លោកអ្នកអាចទាញយកប្រើប្រាស់បាន ដោយគិតថ្លៃ នឹង មិនគិតថ្លៃ បើត្រូវការសូមអញ្ជើញទាក់ទងខ្ញុំបាទ ។

សូមអធ្យាស្រ័យផងដែរ ព្រោះ ណូអែលនេះរវល់ពេក អត់បានរចនាអោយបានល្អជូនអ្នករាល់គ្នា !

រូបខាងលើជា ក្តាចុចរបស់ លោក លិន ប៊ុនចាន់ ដែលអាចប្រើប្រាស់បានដោយមិនចាំការដោះលេខ ហើយអាចទាញយកពី AppStore ដោយមិនគិតថ្លៃ ការប្រើទូរស័ព្ទ អាយហ្វូន

ក្តាចុចរបស់ លោក លិន ប៊ុនចាន់ លើ អាយផាត

ខាងលើជាក្តាចុច របស់ iPhoneKhmer ដែល មានតម្លៃតិចជាង ២ ដុល្លា បើចង់បានសូមទាក់ទងខ្ញុំបាទ សូមបញ្ជាក់ថាប្រើប្រាស់ មិនចាំបាច់ ការដោះលេខ(Jailbreak)ឡើយ


ស្នេហ៍ស្មោះលុះក្ស័យ!(Valentine’s Day)

ខែ​កុម្ភៈ 14, 2011

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

រីករាយបុណ្យសង្សា(សេចក្តីស្រឡាញ់របស់មនុស្សលោក) ! ខាងក្រោមជារបៀបសសេរជូនមិត្តគូរកំណាន់ចិត្ត គ្រាន់តែដូរពាក្យ បើជាប្រុសសសេរជូនសង្សាដូរពាក្យថា អូន បើជាស្រីសសេរជូនសង្សាដូរពាក្យថា បង តាមតែការលៃលក របស់អ្នករាល់គ្នាចុះ ។ សូមប្រាប់ជាមុនបើគ្មានប្រសិទ្ធភាព ខ្ញុំអត់អាចធានា បានរ៉េ !

ជាតិនេះបង មានវាសនាណាស់ ព្រោះបានកើតជាខ្មែរ ជាជាតិមួយដ៍អស្ចារ្យ មានស្នាដៃកសាងប្រសាទសិលាល្បីជុំវិញពិភពលោក  ។

ជាតិនេះបង មានភ័ព្វវាសនា បានស្គាល់បុផ្ផា ដែលជាបន្តូលល្អស្រស់ខ្ចី មុខមាត់ស្រស់បស់សទន់ល្វី ចង់លូកត្រកងបី រូមរាក់ទាក់ទងមេត្រី លុះដល់ថ្ងៃក្ស័យ តែបងមិនហានខ្លាចខុសប្រពៃណី ញាតិញោមប្រុសស្រី គាត់ជេរស្រដីអាមាស់ដល់ខ្លួន ។ ថ្ងៃទីមួយដែលបងជួបអូន បងរឹងអស់ខ្លួន និយាយមិនរួច ចង់ហានិយាយថាបងចង់លួចស្នេហ៍ស្រី តែខ្លាចរួបអូនមិនមេត្តាប្រណី ខុសក្បួនប្រពៃណីខ្មែរពីបុរាណ ។ បើបងអាចទាញបេះដូង យកមកបង្ហាញដល់អូនថាក្តីស្នេហ៍របស់បងចំពោះអូនប៉ុន្មាននោះ បងទាញយកមកបង្ហាញអូនភ្លាម មិននៅស្ងាត់ស្ងៀម​បង្ហាញអូនភ្លាមទាន់នៅមានឧកាស ។

ជាតិនេះរាមសូមនៅក្បែរ រួមរស់ជួបស្នេហ៍ អស់កាលជានិច្ច បើអូនជាកាំច្រួច បងជាអាមិក រត់រករស់នៅជាប់ជាមួយគ្នាអស់កាលជានិច្ច រាប់រយឆ្នាំប្លាយនៅចាំមិនភ្លេច ជួបគ្នាជានិច្ច បេះដូងតែមួយ ។

គេថាបងក្រតែអូនមិនប្រកាន់ អូនមានសោភ័ណដូចស្រីអប្សរ ពាក្យពេជផ្អែមល្ហែមវាចាពិរោះ ចេះគោរពបងញាតិញោមស្រីប្រុស ​មិនដែលមានកំហុសឬយកកំហុស ពាក្យពេជសំដីមិនដែលគម្រោះ អូនធ្វើអោយឈ្មោះស្រីខ្មែរមានកេរ័ល្អអត់ទាស់ សាកសំសម្រស់ស្រីខ្មែរពិតៗ ។ ថ្ងៃនេះបងសូមសច្ចារ បួងសួងប្រថ្នាអោយបានជួបអូន ក្តីស្នេហ៍ស្មាក់ស្មោះ ស្នេហ៍អូនទាំងអស់គ្មានពេលរារថយ គ្មានពេលងាយក្រោយខកខានឧរ៉ា ពីថ្ងៃនេះទៅសូមប្តូរសង្ខា ទោះបីជាអូនស្គាំងស្គម អស់រាងកាយា បងសូមសច្ចារ ស្នេហ៍ស្មោះ លុះក្ស័យ !

សូមឧទ្ទិសជូនមិត្តរួមភូមិទាំងអស់ មិនថាស្រី​ឬ ប្រុស កម្លោះក្រមុំ យាយតា ម៉េម៉ាយ ពោះម៉ាយ ខ្មែរ យួន ចាម ចិន អោយតែមានសេចក្តីស្រឡាញ់នៅក្នុងខ្លួន សូមទទួលយកតាមតែសេចក្តីត្រូវការរាងៗខ្លួន !។ គួពុំគួសូមអភ័យទោស


អប្សរា

ខែមករា 11, 2011

ជំរាបសួរប្រិយមិត្តពីចម្ងាយពីនាយសមុទ្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាបានសុខទុក្ខជាធម្មតារ៉េ ។  ថ្ងៃនេះខ្ញុំមានពេលបន្តិចបន្តួច ក៏ បានចងក្រងជាវីឌីអូ ដាក់យូធូប ចែកគ្នាកំសាន្ត ។ វីឌីអូនេះស្តីពី សម្រស់អប្សរាស្រីខ្មែរ ខ្ញុំមិនមែនជាអ្នកថតរូបទាំងនោះរ៉េ គឹការរៀបរៀងដោយចម្លងពីអិនធើនិតនាៗ ហើយក៏មិនបានអះអាងថាជារបស់ខ្ញុំបាទផ្ទាល់ ព្រមទាំងបទចម្រៀងរបស់ប្អូន សេន រ៉ានុត អប្សរា ដោយមានការស្រឡាញ់សិល្បះ វប្បធម៌ នឹង សម្រស់ស្ត្រីខ្មែរ បទចម្រៀងនេះឃើញថា សាកសមនឹង រូបភាព ដែលខ្ញុំបានស្រាវជ្រាវ ហើយក៏បានចងក្រងជាវីឌីអូនេះឡើង ។

” …… អប្សរាម្ចាស់ស្នេហ៍ អូនស្អាតជាងគេ ចង់បំពេរបំពេញហរទ័យ ………” ​

ទោះជាភ្លៀង ខ្យល់ ផ្គលាន់ កំដៅព្រះអាទិត្យរាប់រយអង្សាយ៉ាងណា ឬក៏មានគេស្តីបន្ទោសយ៉ាងណា  អូននៅតែញញឹមដដែល រាមចង់ហាប្រាប់ថាជាតិនេះ សូមស្មោះអស់មួយជីវិត សូមរស់នៅក្បែរ កើតមកជាជាតិខ្មែរ សូមស្គាល់អប្សរា សូមប៉ងប្រាថ្នា សូមជួបអប្សរាលុះជីវិតសូន្យ  បងចង់ថ្លែងប្រាប់ថា …….តែទាស់កន្និថាជារូបអប្សរា ត្រូវបានគេឆ្លាក់លើថ្មសិលា វាចារតបមករាមរ៉ាមិនបាន…….ទោះបីមានការខ្វះខាត ប៉ះពាល់ សមឬមិនសម សូមប្រិយមិត្តខន្តី អភ័យទោស ដល់ហនុមានខ្ញុំបាទ ។ សូមទស្សនាកំសាន្ត !

អាចទាញយករូបខាងលើជាទ្រទាប់(ជា Phtotoshop Layers File)នៅទីនេះ


ល្ខោននិយាយ រឿងស្រមោលអពមង្គល

ខែមករា 4, 2011

សូស្តីអស់លោក មិត្តអ្នកនាងជាទីស្រឡាញ់ នឹងជារាប់អានពីចម្ងាយ !

ដើម្បីជាសក្ខីភាព នឹងជាចំណងដៃ សំរាប់ឆ្នាំថ្មីនេះ ខ្ញុំបាទ មានសេចក្តីសោមន្តរីករាយ បាននាំមកនៅ ល្ខោននិយាយមួយរឿងដើម្បីផ្ញើជូនមិត្តរួមភូមិទុកស្តាប់កំសាន្ត ។ រឿងស្រមោលលអពមង្គល ជារឿងមួយ ដែលពន្យល់នៃជីវភាព របស់ខ្មែរ យើងជាទូទៅ មានលាយលំ ផ្គំរន្តំទៅដោយ ពាក្យពេជ្យ ស្តាប់ហើយ មិនអាចបំភ្លេចបាន ។ ស្នេហា រវាងចិត្ត នឹងចិត្ត ក្រមុំនឹងកម្លោះ កែវនឹងដបស្រា ដុល្លានឹងមិត្តភ័ក្រ ។ អូយ!មានច្រើនទៅទៀត អាចេះចុះ ខ្ញុំទុកនាទីនេះជូនអ្នកទាំងអស់គ្នាចុះ ។ ចុងភៅ ចំណាន សូមផ្ញើ រឿងមួយនេះ ជូន ចុងភៅចំណានហើយ ព្រោះចុងភៅ ចូលចិត្ត អ្នកនាង ហួយ មាស សម្បើមណាស់ ។ សូមរីករាយកំសាន្ត

និពន្ធដោយ លោក ម៉ៅ អាយុទ្ធ

តួប្រុសសម្តែងដោយ

ភីដេត ដោយលោក  ម៉ៅ ប៊ុន ថន

បិុច ដោយលោក អ៊ុក យ៉ារ៉ាន់

ផានិត ដោយលោក  ញឹក សុខុម

ផ្នែកស្រី

អាណែត ដោយនាង ហួយ មាស

បងស្រីអាណែត ដោយនាង យូស កែម

បទ លាហើយស្នេហា ជា បទអន្តរជាតិ ទំនុកដោយលោក ម៉ៅ អាយុទ្ធ ច្រៀងដោយ អ្នកនាង ហួយ មាស ជាអំណោយទានពី ប្អូន វ៉ាន់ ចំរើន កាត់បញ្ចូលបទដោយ ខ្ញុំបាទ ហនុមាន ។ ដោយសារតែរឿងនេះឆ្លងកាត់ច្រើនស្រទាប់ពេក ទើបបទ លាហើយស្នេហា ត្រូវបានរលប់នៅភាគចុងក្រោយ ទើបខ្ញុំបញ្ចូលបន្ថែមក្រោយ ដោយទាញយកបទ លាហើយស្នេហា ពី ប្អូន វ៉ាន់ ចំរើន ។ អរគុណ

 

សូមអញ្ជើញទាញយក ភាគ  


ល្ខោននិយាយ ស្អែកអូនរៀបការ

ខែវិច្ឆិកា 29, 2010

ជំរាប សួរប្រិយមិត្តពីនាយសមុទ្រម្ខាង

ចេញហើយ ! ចេញហើយ ! អូយចេញហើយ ! មែ៉វារកអីមកដាក់ ! 😀 ស្មានតែចេញអីហ្នឹង សូមកុំភ័យអីបាទ ! បាទតាមពិតជាល្ខោននិយាយដែលបានដាក់ប្រាប់ថាជិតចេញ​ពីថ្ងៃមុនហ្នឹងណា !​ ។ ល្ខោននិយាយនេះ និពន្ធដោយ យុវនារី ឃឿន សុខា កងកម្លាំងយុវជន កាលពីសម័យមុន ដើម្បីផ្ញើរជូន យុវជនទាំងអស់ ដែលបានលះបង់នៅជីវិត នឹង ដើម្បីសេចក្តី ស្រឡាញ់ដល់ ប្រទេសជាតិ ដើម្បីវាយប្រហារ ជនឈ្លានពាន ដល់ មាតុភូមិជាទីស្រឡាញ់ ។

សូមចុចនៅតំណខាងក្រោមវានឹងទាញដាក់ក្នុង iTunes ខុសប្លែកពីមុនៗដោយមិនបាច់ទាញយក(ដោនឡូត)។ បើមានបញ្ហាសូមប្រាប់ខ្ញុំផង ព្រោះខ្ញុំសាករួចហើយឃើញថាដើរស្រួលបួល ចំពោះ កំព្យូទ័រ របស់ ខ្ញុំ ។ អរគុណ សូមស្តាប់កំសាន្តលេង ! សូមចុចតំណក្រោម សូមកត់សំគាល់

ស្អែកអូនរៀបការ ១​  ស្អែកអូនរៀបការ ២ ស្អែកអូនរៀបការ ៣ ស្អែកអូនរៀបការ ៤

ស្អែកអូនរៀបការ ៥ ស្អែកអូនរៀបការ ៦

សូមកត់សំគាល់ ដោយតែរឿងខាងលើមានប្រជាប្រិយ ទើប កំណត់ចូលនៅ Server ត្រូវបានគេកំណត់(Bandwidth) ហេតុនេះសូមចុច នៅខាងក្រោម ដើម្បីទាញយក ម្តងមួយៗ តាមតែសម្រួល ។ សូមអភ័យទោសចំពោះការអាក់រអួល ខ្ញុំចង់ដាក់អោយស្រួល តែអាលូវនៅតែពិបាកដដែល ។

ស្អែកអូនរៀបការ ១ ស្អែកអូនរៀបការ ២ ស្អែកអូនរៀបការ ៣

ស្អែកអូនរៀបការ ៤ ស្អែកអូនរៀបការ ៥ ស្អែកអូនរៀបការ ៦


ជិតចេញ…..

ខែវិច្ឆិកា 28, 2010

ជំរាប​សួរ ប្រិយមិត្តពីនាយសមុទ្រម្ខាង

សង្ឃឹមថាអ្នកទាំងអស់គ្នាបានធូរស្បើយខ្លះៗ ។ ដោយពុំសូវមានពេលខ្ញុំពុំទាន់បានដាក់ល្ខោននិយាយថ្មី ជូនអ្នករាល់គ្នា ។ គ្រាន់តែចង់ប្រាប់ថា នឹងមានដាក់ចំនួន បីថ្ងៃទៀត ចែកអ្នករាល់គ្នាស្តាប់កំសាន្ត ។ សូមរង់ចាំស្តាប់ គឺ រឿង  ស្អែកអូនរៀបការ

សូមរងចាំទាញយកស្តាប់កំសាន្ត ។ សូមអ្នកទាំងអស់មានសេចក្តីសុខសប្បាយ នឹង សូមអរគុណដែលបានឆ្លៀត ចូលលេង ។


ល្ខោននិយាយ រឿងផ្កាស្រពោន

ខែវិច្ឆិកា 16, 2010

ជំរាបប្រិយមិត្តពីនាយសមុទ្រម្ខាង

សង្ឃឹមថាអ្នករាល់គ្នាបានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ សុខសប្បាយជារ៉េ ហ្នឹង? ដោយមានការស្នើរសុំពីមិត្តភ័ក្រច្រើន ខ្ញុំក៏បាននាំមកនៅល្ខោននិយាយរឿង ផ្កាស្រពោនដាក់សាជាថ្មី បើស្វែងរកតាម អិនធើនិត ឃើញថា គេបានដាក់ជិតទៅ៤០០ ដងពីអត្ថបទដែលទាក់ទងនឹង រឿងផ្កាស្រពោន តែអត់មានល្ខោននិយាយ ។

អ្វីទៅជារឿងផ្កាស្រពោន ? ផ្កាស្រពោនជាប្រលោមលោកបែបខ្លីដែលលោក នូ ហាច បាននិពន្ធនៅទសវត្សទី ៤ សតវត្សទី២០។លោកចង់បញ្ជាក់អោយដឹងថាការសសេររបស់លោកក្នុងសម័យដែលខេតមួយចំនួននៅភាគខាងលិច នៃប្រទេសត្រូវប្រទេសជិតខាងរុករានទន្រ្ទានរវាងឆ្នាំ១៩៤០។ លោកមានដើមកំណើតនៅ ខេត បាត់ដំបង ដូច្នេះការដែលខេតភាគខាងលិចត្រូវធ្លាក់នៅក្រោមអំណាចរបស់ប្រទេសដ៏ទៃ បានធ្វើអោយលោកមានការនឹករលឹក ស្តាយស្រណោះចំពោះការបាត់បង់ភូមិកំណើត នឹងការនិរាសប្រាសព្រាត់ឃ្លាតឆ្ងាយពី  ញាតិសន្តានបងប្អូនលោក ដែលជាប្រភពនៃកាតែងនិពន្ធរបស់លោក ។

នៅឆ្នាំ១៩៤៧ គេបានយករឿងរបស់លោកទៅចុះផ្សាយក្នុង កាសែត (កម្ពុជា) រាល់ថ្ងៃសៅរ៍ តាំងពី ថ្ងៃទី ១៩ កក្កដា រហូតដល់ ថ្ងៃ ២៧ កញ្ញា ទើបចប់ ។ ដល់ ឆ្នាំ ១៩៤៩ ទើបគេបានបោះពុម្ពជាសៀវភៅ ។

រឿងផ្កាស្រពោនជាស្នាដៃអក្សរសិល្ប៍ទំនើបមួយ ដែលមានឥទ្ធពល អាច អួសទាញអារម្មណ៍អ្នកអាននៅជំនាន់នោះ អោយអណ្តែតអណ្តួងរំភើបក្តុកក្តួលទៅតាមដំណើររឿង ជាពិសេសក្នុងដស្រទាប់យុវវ័យ ។

ក្នុងនាមខ្ញុំបាទជាខ្មែរ មួយរូប សូមឧស្ទិសនៅស្នាដៃនេះ ជូន ប្អូនៗ ជំនាន់ក្រោយអោយជួយរក្សានៅ អក្សរសាស្រ្ត ប្រពៃណី  នឹងសូមជួយរក្សានៅសម្បត្តវប្បធម៌ដ៏ល្អឆើតឆាយ ដែលជាទីស្រឡាញ់ នឹងជាទី មោទនះរបស់ប្រជាជនកម្ពុជា ។ សូមស្តាប់ កំសាន្ត នឹងទស្សនា នៅ វីឌីអូ តាមយូរធូប បើមានពេលទំនេរ ។ ខ្ញុំបាន បំបែកជាភាគ ដើម្បីអោយអ្នករាល់គ្នាស្រួលទាញយក ។ សូមរងចាំ ស្តាប់នៅរឿង  ស្អែកអូនរៀបការ ដែលមានការរួមសម្តែងដោយ  កញ្ញា ហួយ មាស ពេលក្រោយទៀត ។ សូមថ្លែងអំណរគុណ ដល់ ប្រិយមិត្តទាំងអស់ ដែលបានចូលលេង ។

អ្នកសម្តែងក្នុង ក្រុមល្ខោននិយាយមានដូចតទៅ

នាង វិធាវី សម្តែងដោយ  កញ្ញា  យក់ កែម

ប៊ុនធឿន សម្តែងដោយ  មាស គក

នាងនួន សម្តែងដោយ  កញ្ញា នូ សាមុត

នាងផៃ សម្តែងដោយ   កញ្ញា ម៉ៅ ចាន់ថន

នាងភូ សម្តែងដោយ  កញ្ញា  មុំ សារ៉ាន់

នាងច័ន្ទ សម្តែងដោយ  កញ្ញា  មុំ ផល្លី

ម៉ែអែង សម្តែងដោយ  កញ្ញា សុម កៅវ៉ាល្លី

បូរ៉ា សម្តែងដោយ លោក ហួរ ប៊ុនថុង

ចឹក ប៊ុន ថន សម្តែងដោយ លោក ឃុំ ប៊ុនស្រេង

តាតូ សម្តែងដោយ  នាយ ហាប់

ម៉ៃសោត សម្តែងដោយ លោក កែម យេត

អ្នកពោលដោយ លោក ម៉ា ឡៅពី

នឹង លោក យិល ចន្ធូ

ដោយមានសហប្រត្តិបតការពី លោក  មែរ ប៊ុន  លោក ហាស់ សាឡន  លោក សុះ ម៉ាត់

សូមទាញ យក វគ្គ១ វគ្គ២ វគ្គ៣ វគ្គ៤ វគ្គ៥ វគ្គ៦ វគ្គ៧ វគ្គ៨ វគ្គ៩ វគ្គ១០ វគ្គ១១ វគ្គ១២ វគ្គ១៣ វគ្គបញ្ចប់

សៀវភៅពីដើម

សៀវភៅសាក្រោយ ដោយមានការបោះពុម្ព នឹង រចនាថ្មី


ល្ខោននិយាយ រឿង កំពង់ធំ ជំរំចិត្ត

ខែវិច្ឆិកា 3, 2010

ជំរាប សួរ ប្រិយមិត្តពីចម្ងាយ ពី នាយសមុទ្រម្ខាង

សុខសប្បាយជារ៉េ ? ល្ខោននិយាយជាសិល្បះមួយដែលខ្មែរយើងតែងតែមានតាំងពី បុរាណកាលមក។ ជា សិល្បះមួយដែលក្នុងសម័យនេះ ស្ទើតែបាត់បង់ទៅហើយ បើមិនជឿរ សួរ ក្មេងៗសម័យអាលូវ ថាស្អីគេ ល្ខោន និយាយនោះ ? សូមជួយរក្សានៅអ្វីជាសិល្បះរបស់ខ្មែរយើង ផង បើមានដាក់ចែកគ្នាយើងផង ព្រោះថាបើមានតែម្នាក់ឯង ក៏អត់ប្រយោជន៍ អីដែរ ។ សូមទាញយកស្តាប់កំសាន្ត នៅពេលទំនេរ បើមានហើយអរគុណដែលបានអញ្ជើញ ចូលលេង ។សូម បានជួបនៅសេចក្តី សុខសប្បាយ ស្គាល់នៅអំពើល្អ  អនុគ្រោះគ្នា អធ្យាស្រ័យគ្នា នឹង មានចិត្ត គំនិត្តស្រឡាញ់ជាតិ បងប្អូន រួមជាតិ នឹង ប្រទេសជាតិ គ្រប៉ពេលវេលា !

សូមអញ្ជើញទាញយក គ្រប់វគ្គ ទាំង១៣ ខ្ញុំបានបែងចែកជាហ្វាល់តូចៗ ស្រណុកទាញយក ។ បើមានបញ្ហា សូមប្រាប់អោយខ្ញុំដឹងផង !

សូមអញ្ជើញទាញយក  វគ្គទី ១ វគ្គ ទី ២ វគ្គ ទី ៣ វគ្គ ទី ៤ វគ្គ ទី ៥ វគ្គ ទី ៦ វគ្គ ទី ៧

វគ្គ ទី ៨ វគ្គ ទី ៩ វគ្គ ទី ១០ វគ្គ ទី ១១ វគ្គ ទី ១២ វគ្គ ទី ១៣


ការ៉ាត់តេ​( ហ្យូតូកាន់ Shotokan Karate)

ខែកញ្ញា 23, 2010

ជំរាប សួរ ប្រិយមិត្ត ពី ចម្ងាយ !

ខ្ញុំបាទ មិនមែនជា អ្នកប្រដាល់ ឬអ្នកដែលបានហាត់ហ្វឹកហ្វើន ខាង ផ្នែក ការ៉ាត់តេ រ៉េ ។ ថ្ងៃនេះ ខ្ញុំមានសៀវភៅ ដែលស្តី ពី អាថ៌កំបាំង របស់ ហ្យូតូកាន់ ការ៉ាត់តេ ដែលអ្នកដែលចូល ចិត្ត ឬ ក៏ បានសិក្សា មុខជា ចូលចិត្ត មិនខាន ។ បើមានហើយ អេគុណបានចូលលេង បើមិនទាន់មានរ៉េ សូមទាញ យកចុះ បើរៀនចេះ កុំដើរវាយគេ វាយឯង អាណិតដល់ខ្ញុំ ដែលជា ម្ចាស់អ្នក ចែកចាយ ! 😀

អក្សរ ហ្យូតូកាន់ ដែលបានសសេរ ដោយ Takahashi Anki

សូមទាញយកនៅទីនេះ