វិទ្យុសម្លេងខ្មែរ សំរាប់ Andriod

ខែ​មេសា 16, 2012

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

សួស្តីឆ្នាំថ្មី !

គិតទៅកើតមកជាខ្មែរសំណាងដែរ ប្រពៃណី វប្បធម៌ អរិយ្យធម៌ ទំនាមទម្លាប់ សិល្បះ សាសនា សម្បត្តិធម្មជាតិ មិនចាញ់ប្រទេសជិតខាងឡើយ ។

ភាសា នឹង សិល្បះ ល្អពិចិត្ររកគ្មានក្នុងសាកលលោក ។

បើអ្នកទាំងអស់គ្នាជាជនជាតិខ្មែរដូចខ្ញុំប្រាកដជាមានអារម្មណ៍មិនខានឡើយ។

កាលពីលើកមុន លោក សាត់ មុន្នី ជាម្ចាស់គេហទំព័រ KhemaraSoft លោក បាន ចេញ វិទ្យុសម្លេងខ្មែរ សំរាប់ iPhone នឹង iPad រួចម្តងទៅហើយ ថ្មីៗនេះលោកបានចេញ សំរាប់

បងប្អូនយើង ដែលប្រើប្រាស់ Andriod ឬក៏អាចចុចពី ទូរស័ព្ទ ចុច “Market”ហើយស្វែងរក “Radio Khmer” ។ សូមអរគុណដល់លោក ដែលតែងយកចិត្តទុកដាក់ ជួយសម្រែសម្រួល ក្នុងការត្រូវការរបស់ បងប្អូនយើង ដែលប្រើប្រាស់

នៅរបស់ទំនើបៗ ដែលពីមុនមកមិនដែលមាន។ សូមអរគុណដល់លោក សាត់ មុន្នី ព្រមទាំងសហការីទាំងអស់ ។

Advertisements

សួស្តីឆ្នាំថ្មី ២៥៥៦ !

ខែ​មេសា 11, 2012

សួស្តីឆ្នាំថ្មី !

ពិធីបុណ្យចូលឆ្នាំជាបុណ្យមួយដែលប្រជាពលរដ្ឋខ្មែរយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនានាក្នុងពិភពលោក នាំគ្នាប្រារព្វធ្វើ ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មីផង នឹង ដើម្បីរក្សានូវទំនៀមទម្លាប់ប្រពៃណីយើងអោយបានគង់វង់ផង ។

ឆ្មាំរោង ចត្វាស័ក ពស ២៥៥៦ គស ២០១២ សូមជូនពរដល់បងប្អូនយើងទាំងអស់មិនថានៅភូមិណាស្រុកណា ក្រៅស្រុក ក្នុងស្រុក សូមអ្នកទាំងអស់បានជួបនៅសេចក្តីសុខ សេចក្តីចំរើន កុំអោយមានស្គាល់នៅរោគា

សូមអោយបានជួបតែសុភមង្គលជួបជុំគ្រួសារ ព្រមទាំងពុទ្ធពរទាំងបួនប្រការ មាន អាយុ វណ្ណះ សុខពលះ បដិពាណ កុំបីឃ្លាងឃ្លាតឡើយហង !។ ក្នុងនាមខ្ញុំបាទ ជាខ្មែរមួយរូបសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមតាមថែរក្សាបងប្អូនយើងទាំងអស់ មិនថានៅទីណាៗ សូមអស់លោកប្រកបដោយសេចក្តីសុខសេចក្តីចំរើន រកសី៊មានបាន សប្បាយហូរហា មានគ្នាហើហា មានប្រាក់ដុល្លា វិឡា ឡានគ្រប់ម៉ាក កុំអោយបានស្គាល់នៅសេចក្តីក្រឡើយហ្មង! សូមអមោទនា ផង ! ។

សូមផ្ញើរដល់ប្អូនប្រុស វ៉ាន់ ចំរើន ដែលជាម្ចាស់ផ្ទះ កំសាន្តថ្ងៃនេះ ពីមុន ប្អូនរើផ្ទះ បងដើរររកអត់ឃើញរ៉េ !  វិសាល (កូនទន្សាយតូច)ផងដែរ !


ការណែនាំទ្រួសៗពីហ្វូតុស្សប​សេអេស​៦

ខែ​មីនា 27, 2012

សួមជំរាបសួរប្រិយមិត្តពីចម្ងាយ!
សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតា ។ ខាងក្រោមជាសេចក្តីពន្យល់ទ្រួសៗ ពីការប្រើ ហ្វូតូស្សប ៦ ដែលនឹងចេញក្នុងពេលឆាប់ៗ ។ សូមទាញយកគ្រាន់អានកំសាន្ត សូមអរគុណ

សូមទាញយកពីទីនេះ  ការពន្យល់ទ្រួស ៗ

 


របៀបបញ្ចូលចម្រៀងសំរាប់ សម្លេងរោទ៍(RingTone)របស់ទូរសព្ទ័

ខែ​មីនា 13, 2012

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ?  ពិតណាស់ សម័យអាលូវយើងអាចបង្កើតសម្លេងរោទ៍( Ringtone)សំរាប់ទូរស័ព្ទរបស់យើង ។ បើស្រាវជ្រាវរកកម្មវិធីតាមអិនធើនិត មិនខ្វះរ៉េ តែ ពិបាកប្រើ ។ថ្ងៃនេះខ្ញុំសូមនាំមកនៅក្តីបង្ហាញមួយដែលអ្នកទាំងអស់អាចបង្កើតខ្លួនឯងមិនចាំបាច់ត្រូវការ កម្មវិធីពិសេសអីទេ អោយតែមាន iTunes គឺជាការស្រេច ! ។ រឿងបង្កើតសម្លេងរោទ៍ អោយតែក្រោម ៣០វិនាទី គឺអាចប្រើការបានបើវែងជាងហ្នឹងមិនអាចដាក់បានរ៉េ នេះចំពោះ iPhones ។ សូមមើលរូបភាពខាងក្រោម ។ គួរពុំគួរសូមអភ័យទោស !

បើកប្រូក្រាម iTunes របស់យើង

សូមកត់ចំណាំ ត្រង់ពេលចាប់ផ្តើម A នឹងពេល ឈប់ B  ធ្វើយ៉ាងមេចត្រូវរក្សាអោយនៅក្រោម ៣០វិនាទី

សូមមើលខាងក្រោមចុច ( Control+Song’s name>get info >Start Time > 0:14 Stop Time>0:34 >OK

ខាងលើជាឧទាហរណ៌ ទែយើងអាចជ្រើសរើសរកកំណត់តាមតែបទចម្រៀងរបស់យើង

ក្រោយពេលជ្រើររកពេលកំណត់ហើយ សូមអញ្ជើញ ចុចដូចខាងលើ

ក្រោយពេលយើងបង្កើត AAC Version iTunes នឹងបង្កើតចម្រៀងមួយទៀតតែខ្លីជាងចម្រៀងអូឡាជីន ដូចជា  B  មានតែ ២២ វិនាទី

ពេលនោះយើងអាចទាញចម្រៀងនោះចេញពី iTunes ដាក់ទៅលើ  Desktop របស់យើងសូមចំណាំថា ពេលនោះ វានៅជា m4a មិនអាចប្រើជាសម្លេងរោទ៍នៅឡើយរ៉េ

ពេលនោះយើងគ្រាន់តែចុច ត្រង់ចុង m4a  ហើយ ប្រែវាមកជា m4r វិញ ពេលនោះវានឹងសួរយើង សូមជ្រើសរើស ដូចខាងលើ

ពេលនោះយើងត្រូវទាញចម្រៀងដែលយើងបានបង្កើត(អាខ្លី)ពី iTunes របស់យើង

ពេលនោះ យើងអាចចូលទៅក្នុង iTunes ហើយចុច  Tones នៅខាងឆ្វេងដៃ  ដើម្បីបញ្ចូលទៅក្នុងទូរស័ព្ទ របស់យើង

គ្រាន់តែទាញបញចូលទៅក្នុង  Tones វានឹងចេញក្នុង  Tones List របស់យើង ។ ក្រោយមក ភ្ជាប់ទូរសព្ទ័ជាមួយ iTunes  ហើយ Sync ជាការស្រេច ។

សូមបង្ហាញជាភាសា អងគ្លេស ដូចខាងក្រោម

1. Open iTunes

2. Click on your favorite song play and watch the counter write down the number such as 0:15 (started) and the finish 0:34 (stop)

3. Control (Mac) Shift(PC) + Song’s name >get info> Options> Start Time >0:14 Stop Time >0:34 > OK

4. Control (Mac) Shift(PC) + Song’s name> Create ACC Version

5.iTunes will duplicate the song But shorter the original song

6.Drag to the DeskTop

7.Change from .m4a to .m4r

8.Delete the Song (short version) from your iTunes playlist

9.In iTunes left side panel there is “Tones” click that

10. Drag the song from your Desktop drop into your “Tones”

11. Connect your iPhone to iTunes then Synce it…Enjoy

 

ទាញយកសម្លេងរោទ៍ របស់ខ្ញុំ   កម្លោះអត់ព្រួយ   ខ្ញុំពិការ     ចម្រៀងអត់ព្រៀងទុក


របៀបដកទីផ្សារ(Store)ចេញពីMusic​នៅលើ អាយហ្វូន អាយផត នឹង អាយផាត

ខែ​កុម្ភៈ 21, 2012

ជំរាបប្រិយមិត្ត !
មិនដឹងថាអ្នកទាំងអស់ចូលចិត្តស្តាប់ចម្រៀងខ្មែរដូចខ្ញុំរ៉េ ។ ពេលបើកនៅបទចម្រៀងម្តងៗ ខ្ញុំអាសារ ប៉ះនេះប៉ះនោះ ជាពិសេសត្រង់ បូតុង ( Store)ហ្នឹងតែម្តង ពេលប៉ះវា វាទៅបើកនៅទំព័ររបស់ Apple Store នាំអោយរអាក់ រអួលក្នុងការស្តាប់ចម្រៀងរបស់យើង។ តែយើងអាចដកយកបូតុងនោះចេញបានដោយប្រើ NoStoreButton ដែលអាចទាញយកពី Cydia បាន ។ ខាងក្រោមជារបៀបបង្ហាញ ដែលខ្ញុំបានធ្វើ សូមបញ្ជាក់ថាអាចប្រើបានតែជមួយសម្ភារះដែលបានដោះលេខ(កូដ) Jailbreak ហើយ

ខាងលើចូលទៅក្នុង Cydia ហើយស្វែងរក NoStoreButton ក្រោយមកត្រូវតម្លើងវាហើយជាការស្រេច

មិនទាន់ទាញយកចេញនៅឡើយ

សាកមើល ក្រែងលោកើត បើដឹងរបៀបហើយ សូមអរគុណដែលបានចូលលេង ។


នាទី រិះគន់នឹងរបាយការណ៍(Review) វិបប្រោស័រ (Khmer Web Browser)របស់ លោក លិន ប៊ុនចាន់

ខែមករា 16, 2012

សូមជំរាបសួរប្រិយមិត្ត !

សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ អរគុណ ថ្ងៃនេះខ្ញុំសូមនាំមកនៅការរិះគន់មួយ(review)ដែលបានដាក់ជូនប្រើដោយគ្មានគិតតម្លៃកាល

ពីមុន(អាលូវ គេត្រូវការ ជិត ២ ដុល្លា បើនៅតែត្រូវការចាំខ្ញុំលៃលកជូន ) ដោយលោក លិន ប៊ុនចាន់ ដែលលោកបានខ្នះខ្នែង បង្កើតកម្មវិធី (Apps)សំរាប់បងប្អូនយើងដែលប្រើ iOS ជាពិសេសសំរាប់បងប្អូនយើងដែលមិនចូលចិត្ត នៅការដោះលេខ( Jailbreak )សំភារះ ។ កម្មវិធីដែលខ្ញុំចង់យកមករិះគន់ថ្ងៃនេះ គឺ Khmer Web Browser  របស់លោក​លិន ប៊ុនចាន់ ។

តែនៅមាន បងប្អូនយើងពីរនាក់ទៀត ដែលគាត់ដាក់ជូនដោយឥតគិតថ្លៃ ប្អូន  តុង ចំរើន (iPhoneKhmer)  នឹង ប្អូន  សាត់ មុនី ( KhemaraSoft ) ​។ ខ្ញុំ​បានសាកល្បងជាច្រើននៅ គ្រប់សម្ភារះ ខ្ញុំចូលចិត្ត នៅកម្មវិធីនេះ ត្រង់មានបន្ថែមនៅ ឃីប៊ត នៅជិត កន្លែងប្រអប់ស្វែងរក ខ្លាំងតែ ខ្ញុំមានការខកចិត្តនៅពេលដែលខ្ញុំសសេរមតិនៅលើប្រអប់មតិ ក្នុង WordPress ​បើខ្ញុំសសេរខុស ខ្ញុំមិនអាចកែវាបាន តែ នេះជាមិនជារឿងធំដុំគួរ អោយចាប់អារម្មណ៍ រ៉េ ។

ពេលក្រោយ ខ្ញុំ នឹង ព្យាយាម ធ្វើរបាយការណ៍ពីរ ផ្សេងទៀត របស់ iPhoneKhmer នឹង KhemaraSoft ថាតើ កម្មវីធី ទាំងបី នេះ មានភាពខុសគ្នាយ៉ាងណា ។ ហើយក៏ចង់បញ្ជាក់ថា កូនខ្មែរ មិនមែនអន់ ដូចសាសន៍ផ្សេងបានចោទយើងនោះរ៉េ ហើយក៏ចង់បញ្ជាក់ដល់ប្អូនៗផងដែរ ថា ត្រូវខិតខំ ប្អូនៗអាចយកពួកគាត់ទាំងបីជាគំរូទៅអនាគតបាន ។

ខាងលើជារបាយការណ៍នៅ AppStore ខាងក្រោមជាទិសភាពខ្លះរបស់ អាយផត ដែលមិនទាន់ដោះលេខរួច

ខាងលើពេលចុចនៅ អស័យដ្ឋានរបស់ វិបសាយ ខ្ញុំចូលចិត្តត្រង់មានឃីប៊ត ខាងស្តាំដៃជិត ប្រអប់ស្វែងរក

ពេលយើងចុចឃីប៊ត វា​នឹងចេញប្រអប់អោយយើងវាយ មតិ ក្រោយមកយើងអាចចម្លង(Copy)

ហើយបញ្ចូល(Paste)ទៅ ក្នុងប្រអប់មតិ របស់ វើតប្រេស  ហ្វេសប៊ុក ។ល។

ខាងលើជាឧទាហរណ៍ ដែលខ្ញុំបានសាកជូន

ពេលដែលយើងបានដាក់រួច

ខាងក្រោមទិសភាពតាម iPad

ខាងលើនៅផ្នែកអាយផែត ចេញខុសពីអាយផត នឹង អាយហ្វូន

នៅក្នុងការស្វែងរក googlekhmer​​ ផ្ជាប់នៅឃិប៊ត ដែលយើង អាចប្រើបាន

ហើយយើងក៏អាចស្វែងរកតាម ប្រអប់ស្វែងរកបានដែរ

ប្រអប់ដែលអាចសសេរមតិ

យើងអាចបិទបញ្ចូលនៅមតិយើងសសេររួច

 

ខាងលើដែលបានបញ្ខូលមតិ ។ តែទោះជាតម្លៃជិត ២ដុល្លាយ៉ាងណាក៏គួរសមដែរ បើមិនចង់ដោះលេខសម្ភារះ​របស់យើង ។ ខ្ញុំ សូមអរគុណដល់ម្ចាស់គាត់ ដែលខិតខំផងដែរ ព្រោះថាបើមិនមានការខិតខំខ្ញុំឯណេះ ក៏ អត់មានថីប្រើប្រាស់ នឹង ធ្វើរបាយការផងដែរ  ព្រមទាំងអរគុណដល់អ្នកគ្រប់គ្នាដែលតែងតែ ចូលលេង នឹង​លើកទឹកចិត្ត ដោយបញ្ចេញមតិទោះជាតិចឬច្រើន ។ អរគុណ