សូមផ្ញើរជូន. . . .

ខែវិច្ឆិកា 23, 2010

សូមជំរាប សួរប្រិយមិត្តរួមជាតិទាំងអស់ពីចម្ងាយពីសមុទ្រម្ខាង

ក្នុងនាមខ្ញុំបាទជាខ្មែរមួយរូប សូមចូលរួមក្នុងការរំលែកទុក្ខកង្វល់ ដល់ ប្រជាជន ខ្មែរ ព្រមទាំងគ្រួសារ របស់ពួកគាត់ ដែលត្រូវរងគ្រោះដោយការទ្វេសប្រហែសពីអាជ្ញាធម៌ នឹងខ្វះការពារសន្តសុខ ពីម្ចាស់ស្ពាន កោះេពជ្រ ។ ទោះជា ក្រុមគ្រួសារអ្នករងគ្រោះត្រូវបានជំនួយ ពី រដ្ឋភិបាល ព្រមទាំង អំណោយទាន ពីខ្មែរគ្រាប់ទីសទិ យ៉ាងណាក៏ដោយ ក៏ពួកគាត់ដែលត្រូវស្លាប់ទាំងអនោជអធម្ម ក៏ មិនអាចរស់រាន មានជីវិត សាជាថ្មី ដែរ ។

នេះចាត់ទុកជាមេរៀន សំរាប់អ្នកដឹកនាំ សំរាប់ប្រជានុរាជខ្មែរទូទៅ ថាទៅអនាគត ត្រូវធ្វើយ៉ាងណា មានគំរោងការយ៉ាងណាៗ ខ្លះ ដើម្បីជៀសវាង នៅ គ្រោះថ្នាក់បែបនេះ ។ សូមអោយ ព្រលឹងវិញ្ញានខ័ន្ខរបស់ពួកគាត់បានទៅ សោយសុខនៅបរលោក កុំអោយមានការឈឺចាប់ នឹង ចងកម្មចងពារ ជាមួយពួកអ្នករស់នៅឡើួយ ។ សូមក្រុមគ្រួសារជនរងគ្រោះ បានធូស្បើយ នឹង រំលាយចិត្ត មានសង្ឃឹម គិតពីអនាគតតទៅមុខទៀត ។ ខ្ញុំព្រមទាំងគ្រួសារខ្មែរទាំងអស់នៅ ក្រៅស្រុក សូមចូលរួមចំណែករំលែកទុក្ខក្នុងការឈឺចាប់ដ៏ខ្លោចផ្សានេះផងដែរ ! ។ អរគុណ សូមព្រះជាម្ចាស់ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សង្រ្គោះ ដល់បងប្អូនខ្មែរ គ្រប់រូប ទោះនៅជិត ឬ ឆ្ងាយកុំអោយពួកគាត់ស្គាល់នៅហេតុការចង្រៃបែបនេះទៀត ។