រីករាយក្នុងបុណ្យណូអែល !

បុណ្យណូអែល

រីករាយបុណ្យណូអែល

រីករាយបុណ្យណូអែល

ជាបុណ្យកំណើតរបស់ព្រះយេស៊ូគ្រិស្ទ នៅប្រទេសជាច្រើនដែលកាន់គ្រិស្ទសាសនា គេនិយមប្រារព្ធធ្វើបុណ្យនេះ ដោយមានអំណោយ ចែកជូនគ្នាទៅវិញទៅមក ដោយមូលឋានសំដៅទៅលើក្តីស្រឡាញ់រវាង មនុស្សលោកជាទូទៅ ។

ពិតណាស់យើងម្នាក់ៗ តែងតែចង់បានរបស់អ្វីមួយនៅពេលបុណ្យនេះ​ តែភាគច្រើនជា ជនគ្រិស្ទាន មិនគិតពីអ្វីដែលគេនឹងត្រូវទទួលនោះរ៉េ គឺ អ្វីដែលគេត្រូវជូនដល់អ្នកដ៏ទៃ ទោះបី តិចឬច្រើនក្តី អោយតែអំណោយចេញពី ក្រអៅបះដូង នឹងក្តី ស្រឡាញ់ជាទី បំផុត របស់យើងម្នាក់។

ខាត រង្វាន់ ខោអាវ ឡាន ម៉ូតូ ខោត្រនាប់ អាវត្រនាប់ អោយតែបករគល់ដោយស្មោះសុទ្ធសឹងតែមានន័យទាំងអស់ ។ សូច្នេះ ខ្ញុំ សូមជូនខាត ទាំងអស់ ដល់អ្នករាល់គ្នា ទុកគ្រាន់ចែកជូនញាត្តិមិត្រជិតឆ្ាយ ! បើជូន ម៉ូតូ ឬ ឡាន ចែកអត់គ្រប់គ្នា អាចឹង ចែកតែខាត បានហើយ មែន រ៉េ ? 😀

ខាងក្រោនេះជាខាតដែលអ្នកអាចដោនឡូតយកទៅប្រើការបាន ។​គ្រាន់តែដាក់ រូបត្រង់កន្លែងដែលខ្ញុំបានដាក់ប្រាប់ ហើយ បន្ថែម អក្សរ ខ្លះជាការស្រេច ។ នៅមាន ពី​ឬ បី ខាតទៀត សំរាប់​អ្នកយកផ្ញើរជូនញាត្ិមិត្ត សង្សា កូនចៅ ខ្លះ ៗ

សូមអញ្ជើញដោយ មេត្រីភាព !

ខាត ទី ០១ ខាត ទី ០២

សូមអភ័យទោស ខាតទាំងពីរខាងលើដោនឡូតអត់បានរ៉េ បានតែគ្រាន់មើលនៅលើ ស្គ្រីន ។ សូមអភ័យទោស

ខាត រីករាយ ០៩

សូមបញ្ជាក់ថា រូបភាព ក្នុងខាត មិនមែនជាក្រុមគ្រួសារ ខ្ញុំរ៉េ គ្រាន់តែដាក់ជាឧទាហរណ៌ ប៉ុណ្ណោះ

សូមផ្ញើក្តីរលឹក

អាចដោនឡូតយករូបខាងលើនៅទីនេះ

នៅមានមួយ ឬ ពីរ ទៀត ដែលខ្ញុំ កំពុង រៀបរាង ។ សូមអរគុណ

24 Responses to រីករាយក្នុងបុណ្យណូអែល !

  1. មុន្នីរតនា ថា:

    បង!!! អាអូនពាក្យអាវលឿងហ្នឹងបងឯងស្គាល់ទេ?
    ខ្ញុំចង់ឃើញណាស់។ រួចចុះទំហំរូបថតអីក៏ធំម៉្លេះដ៏ទៅ ជាង១០MB.
    មានរូបក្មេងហ្នឹងទៀតទេ ខ្ញុំចង់បានណាស់បងអើយ។

    ខ្ញុំច្រឡំហៅបង តាមពិតខ្ញុំហៅពូបានត្រូវ ព្រោះពូកើត ១៩៦២ ឯខ្ញុំ ទើបកើត
    ឆ្នាំ៩០ជាងនេះដែរទេ។

  2. ហនុមាន ថា:

    ជំរាប សួរ រតនា

    សុំទោស ពូអត់ស្គាល់ក្មេងម្នាក់នោះរ៉េ ពូគ្រាន់តែដាក់ជាឧទាហរណ៌សំរាប់រូបភាព ប៉ុណ្ណោះ ។ រូបមានទំហំធំ កមពី អាចដោនឡូតហើយអាចយកទៅផ្តិតបាន​អាចឹងបានវាមានទំហំធំ ។ អរគុណដែលបានឆ្លៀត ចូលលេង ។ ខ្ញុំមិនប្រកាន់រ៉េ ហៅថា យ៉ាងមេចក៏បានដែរ ។ សូមសំណាងល្អ

  3. ម៉ន ថា:

    និយាយពីបុណ្យណូអែល ខ្ញុំទើបតែរៀបដើម xmas ហើយ ។ ស្អែកចាំរៀបដាក់ភ្លើង និងរបស់តុបតែងខ្លះនៅមុខផ្ទះ ។ ដូចបងដឹងស្រាប់ហើយ ខ្ញុំមិនមែនជាអ្នកកាន់សាសនាអីទេ តែខ្ញុំមានការគោរព នឹងការធ្វើបុណ្យ មិនថាចំពោះសាសនាមួយទេ ។
    សូមអោយបងជួបប្រទះតែសេចក្តីល្អ្ មនុស្សល្អ និងសុខភាពល្អ ។

    • គេសប្បាយអី យើងសប្បាយហ្នឹងដែរទៅ មែនទេបងម៉ន?

      • ហនុមាន ថា:

        ជំរាប សួរ ក្មេងស្រែ
        អរគុណដែលបានឆ្លៀតចូលមកលេង នៅផ្ទះរបស់ខ្ញុំ ។ ត្រូវហើយ អត់មានអ្នកណាបង្ខំរ៉េ សម្រេចតែនឹងខ្លួនឯងរ៉េ សប្បាយ ឬ កើតទុក្ខ តាមតែចិត្តរបស់យើងម្នាក់ៗ ។ អរគុណដែលបានចូលលេងសាជាថ្មី !

  4. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី ម៉ន

    បាទ សាធុ សាធុ សូមម៉នប្រកបទៅដោយពរទាំងនោះផងដែរ រកសីុមានបាន សុខភាព បរិបូណ៌ កម្លាំងមាំមួន ប្រាជ្ញា វៀងវៃ អោយជួបតែសេចក្តីសុខ សេចក្តីសប្បាយ កុំបីឃ្លាងឃ្លាតឡើយ ! ។ អរគុណដែលបានចូលលេង នៅផ្ទះ ខ្ញុំថ្ងៃនេះ ។ អរគុណ

  5. Sophear ថា:

    អីយ៉ូយ ឡូយផសគេ! សូមរីករាយថ្ងៃគ្រីសម៉ាស់ ។ សូមព្រះជាម្ចាស់ ប្រទានពរដល់យើងទាំងអស់គ្នា !!!

  6. ហនុមាន ថា:

    ជំរាប សួរ សូភា នឹង កុមារទេពចម្បាំង

    អរគុណដែលអ្នកទាំងពីរ បានឆ្លៀតឧកាស ចូលលេង ។ អត់អីរ៉េ អ្នកណាក៏អាចប្រារព្ធធ្វើ បុណ្យគ្រិស្ទម៉ាស បានដែរ អោយតែមានក្តីស្រឡាញ់ក្នុងចិត្ត គឺអាចបានទាំងអស់ មិនថាសាន្នា អីរ៉េ ។ គ្រិស្ទម៉ាស ជាភាសាសមញ្ញ ប្រែថា ក្តីស្រឡាញ់ ដល់មនុស្សទាំងពួង ។ អរគុណ សូមអោយអ្នកទាំងពីរ មាន នឹង បាន សំណាង ល្អ !

  7. កុមារទេពចម្បាំង ថា:

    អរ៎!!! អីចឹងទេ!!! អញ្ជឹងខ្ញុំសូមទោស (Sophear) ទៅចុះ។

    ពូស្វា( ហនុមាន)​ រួចចុះគេធ្វើ

    អរគុណដែលបានចូលមកលេង

    * 6,802 ដង
    ពូសរសេរ code ឬ មាន widgets របស់វា? ខ្ញុំចង់ដាក់ដែរ។

  8. ខ្ញុំអត់ចូលចិត្ត គ្រីស្តម៉ាស់អីហ្នឹងទេ, តែសប្បាយពេលគេអោយកាដូរម៉ោ ខ្ញុំ!

    • ហនុមាន ថា:

      ជំរាប សួរ ក្មេងស្រែ

      អរគុណដែលបានចូលលេង នៅផ្ទះខ្ញុំថ្ងៃនេះ ។ មិនបាច់ចូលចិត្តក៏បានដែរ អោយតែយល់ពីគ្រិស្ទម៉ាស់ទៅបានហើយ ការទទួល នឹងអំណោយ ដែលកើតដោយទឹកចិត្ត បរិសុទ្ធ នោះអាចរាប់ថាគ្រិស្ទម៉ាស់ បានដែរតើ ។ អរគុណ

      • ញ៉ុមចូលលេងគ្រប់ប្លុកបស់បងៗ សឹងតែរាល់ថ្ងៃហ្នឹង, តែ បញ្ហាដូចញ៉ុមនិយាយចឹង, គឺវាចារដែលញ៉ុមបានដាក់ វាចូលតែក្នុងផ្នែកវាចារឥតបានការ(spam) ។ អត់ដឹងម៉េចទេ!

      • ហនុមាន ថា:

        ជំរាប សួរ ក្មេងស្រែ

        អរគុណ ដែលបានពុះពារ ចូលលេង នឹង ខ្ញុំ ៗ មិនដឹងដែរ មិនដឹងមកពីហេតុអី ឃើញក្មួយចូលតែក្នុង វាចារមិនបានការ តែ មិនអីរ៉េ ពូនឹង ឆែកវារាល់ពេល ហើយសន្យាថា មិនលុបចោលរ៉េ ទោះ បានការ ឬ មិនបានការក៏ដោយ គឺ ពូទុកវា នៅលើប្លក នេះ ។ អរគុណ ដែលបានព្យាយាម ចូលលេង នឹង ពូ សូមសំណាង ល្អ !

  9. ហនុមាន ថា:

    ជំរាប សួរ កុមារទេពចម្បាំង

    អាហ្នឹង ជា Widgets មកជាមួយ WordPress រ៉េ ។ សាកមើល ។ អរគុណដែលបានចូលលេង ។ សូមសំណាងល្អ !

  10. កុមារទេពចម្បាំង ថា:

    រួចចុះថ្ងៃបុណ្យណូអែលក្រែងតាណូអែលមកចែកអំណោយហ្អេ!! ម៉េចចេញគេប្តូរការដូ គ្នាទៅវិញ ក្រែង parentឲ្យការដូកូនៗ ហើយជាថ្ងៃជួបជុំគ្រួសារមិនអីចឹង ទៅចេញ ក្មេងៗ ឬចាស់ៗដូរការដូគ្នាឯណាឯណោះ ទៅវីញ។ អាររឿងប្តូរការដូគ្នានេះ ក្រែងគេធ្វើនៅវិហារ យ៉េស៊ូតើនៅក្នុងស្រុកខ្មែរនេះ។ ក្រែងស្រុកខ្មែរ អត់មាន ព្រិលធ្លាក់ឯណា !!! ខ្ញុំដូចជាឆ្ងល់ណាស់អារឿងនេះ។ សូមជួយពន្យល់មកបន្តិចមក ដើម្បីឲ្យខ្ញុំបានយល់ខ្លះៗផងមក ។

  11. ហនុមាន ថា:

    ជំរាប សួរ កុមារទេព

    ប្រសើរណាស់ដែលក្មួយបានលើកនៅសំណួរនេះ ក្មួយបាននិយាយថា ស្រុកខ្មែរមិនប្រារព្ធធ្វើបុណ្យនេះរ៉េ ក្មួយភ្លេចថាខ្មែរបានចំឡងពីគេចង់ទាំងអស់ហើយ ក្មួយមើលទាំងពី ការសម្តែង ខាង ខារ៉ាអូកី ស្រីខ្មែរឯណា ដែលស្លៀកពាក់ ស្ទើតែ ចេញដោះ ហើយ នឹងស្លៀកសំលៀកបំពាក់ ឯណាស្ទើតែចេញក្តិថនោះរ៉េ មិនសមភ្នែកជាស្រ្តីខ្មែរ ហើយស្រុកខ្មែរឯណា ដែលមាន បុណ្យ សង្សារ( Valentine’s) នោះ ។ និយាយទៅគឺយើងចង់ជឿនលឿន ដូចប្រទេសគេដ័ទៃ ដែរ ។

    ណូអែល ជា បុណ្យកំណើតរបស់ព្រះយេស៊ូគ្រិស្ទ សំរាប់ ជនគ្រិស្ទាន នឹង សំរាប់សាសនា គ្រិស្ទ នោះគ្មានន័យថាជា បុណ្យចែកអំណោយអីរ៉េ គឺ ជាបុណ្យ ប្រារព្ធអបអរសាទរ ដល់ថ្ងៃ កំណើត ។ តែដូចក្មួយបានយល់ ហើយ នៅពេលបុណ្យកំណើតម្តងៗ តើគេបានធ្វើអ្វីខ្លះ ? គឺគេ បានចែកអំណោយ អោយគ្នាទៅវិញ ទៅ មក មែនរ៉េ ?

    ចំពោះ ការ ជូន របស់ មិនមែនតែ មាតាបិតា ជូនកូននោះរ៉េ កូនក៏ត្រូវជូនមាតបិតា វិញដែរ ទៅបីតិចឬច្រើន ក៏ដោយអោយតែចេញ ពី សេចក្តី ស្រឡាញ់ពិតៗ គឺអាចរាប់បានថាជា សេចក្តីស្រឡាញ់ រវាង មាតាបិតា កូនចៅ នឹង ញាត្តិមិត្ត ទាំងអស់ ។

    ពូសង្ឃឹមថា ក្មួយបានយល់ខ្លះៗ ពី សេចក្តីពិត (និយមន័យ)របស់បុណ្យណូអែល ។ អរគុណដែលបានចូលលេងនឹងពូថ្ងៃនេះ សូមសំណាងល្អ !

  12. van_khea ថា:

    សួរស្ដីបង តើបងសុខទុក្ខយ៉ាងណាដែរ?? រវល់ពេកមិនដែលបានចូលលេង
    ផ្ទះបងសោះ ស្រាប់តែមកដល់បានកាដូដ៏ជាទីពេញចិត្តតាហ្មងហើយ ។ ពេញ
    ចិត្តខ្ញុំណាស់។ រីករាយថ្ងៃបុណ្យគ្រឹស្ទាន សូមបងបានសេចក្ដីសុខនិងសប្បាយ
    រីករាយជាអវសាន្ត។

  13. ហនុមាន ថា:

    ជំរាប សួរ វាន់ ឃា

    សូមអោយប្អូនក៏បានដូច្នោះដែរ អរគុណដែលបានឆ្លៀតចូលលេង នៅផ្ទះបងថ្ងៃនេះ ។ មិនអីរ៉េ យ៉ងៗម៉ាឌូ ក៏បានដែរ តាមតែការធ្វើទៅបាន បងអត់ប្រកាន់អីរ៉េ ។​បងសុខសប្បាយជាធម្មតារ៉េ អរគុណ ចុះវាន់ឃា វិញ យ៉ាងណាដែរ ?
    សូមសុខសួស្តីសេរីល្អ កើតមានដល់ប្អូន នឹង ក្រុមគ្រួសារ ។ អរគុណ

  14. kheavan ថា:

    ខ្ញុំសុខសប្បាយជាធម្មតាទេ។ នៅខាងសាលាខ្ញុំឯនេះគិតតែពីរឿងប្រឡងរហូត
    គ្មានបានសំរាកអីទេ។ តាំងពីចូលដល់ខែ12ភ្លាម ហើងវានឹងបញ្ចប់ការប្រឡង
    នៅថ្ងៃ30ខែ12 គឺចុងខែតែម្ដង ​ហេហេ។ គ្មានបានត្រៀមចូលឆ្នាំអីនឹងគេទេ។
    បងជួយចូលឆ្នាំអោយខ្ញុំផង

    • ហនុមាន ថា:

      ជំរាប សួរ វាន់ឃា

      ហ្នឹងហើយអត់អីរ៉េ ចាំបងចូលឆ្នាំជូន ហើយឆ្នាំថ្មី ហ្នឹង ចង់បានអីដែរ? អត់បាច់ត្រៀមអីរ៉េ អារឿងចូលឆ្នាំហ្នឹង អោយតែមកដល់ហក់ចូលភ្លាមទៅបានហើយ ! អរគុណបានចូលលេង សូមសំណាងល្អ !

  15. achharia ថា:

    Merry Christmas !
    សូម ហនុមាន​និង​ក្រុមគ្រួសារ បានសប្បាយរីករាយក្នុងវិស្សមកាលនៃអោកាស
    បុណ្យគ្រឹស្តម៉ាសនេះ ។

  16. ហនុមាន ថា:

    ជំរាប សួរ ឆាយ៉ា

    អរគុណដែលបានចូលមកជូនពរដល់ខ្ញុំព្រមទាំងគ្រួសារស្វាទាំងពួង សូមអោយឆាយ៉ាក៏បានប្រកបដោយសុខសេរី សួស្តី មង្គល ក្នុងពិធីបុណ្យណូអែលនេះដែរ។ សូមអរគុណផងដែរដែរបានឆ្លៀតឧកាស ចូលលេង ! អរគុណ

    Joyeux Noël à vous et à votre fichier. pouvoir la joie de Noël vous apporte bonheur et votre famille, une bonne santé, la richesse et la prospérité pour les années à nouveau. Dieu vous bénisse!

  17. អនាមិក ថា:

    សូមចេញរូបភាពអោយច្បាស់ផង

ទំលាក់ មួយចំលើយតប ទៅ ហនុមាន បោះ​បង់​ការ​ឆ្លើយ​តប