ខ្ញុំបាទ

ខ្ញុំបាទ ហនុមាន សូមស្វាគមន៍ ដល់បងប្អូនទាំងអស់

រូបខ្ញុំកាលពីនៅកុមារភាព ប្រហែលជាខ្ទង់ឆ្នាំ  ៧១ ឬ ៧២

ទេសភាព ស្រុកស្រែ

ទេសភាព ស្រុកស្រែនៅស្រុក ខ្ញុំ

ដល់រដូវច្រូតហើយ

ដល់រដូវច្រូតហើយ

សូមបញ្ជាក់ថា រូបខាងលើនេះ មិនមែនខ្ញុំថតផ្ទាល់ទេ គឺ យកពីទំព័រ របស់ បងស្រី ច័ន្ទបូណ៍  http://www.chanbokeo.com/

ឈ្មោះ    ហនុមាន

ដើមកំណើត :   ស្រុក បរិបូរណ៌  ខែត្រ  កំពង់ឆ្នាំង  ប្រទេស កម្ពុជា

កើតឆ្នាំ:   ១៩៦២

កំពស់ :  ២ មែត្រ ៣ តឹក

ទម្ងន់ :   ៧០ គីឡូ(តូចជាងស្មៀនម៉ាញ បីដង)

ការសិក្សា :  បានបញ្ចប់  មហាវិទ្យាល័យ វិចិត្រសិល្បះផ្នែកពាណិជ្ជកម្ម (Advertising and Graphic Design)នឹង សិប្បកម្ម

បច្ចេកទេស :  កម្មវិធី Photoshop

បច្ចុប្បន្ន :  ស្នាក់នៅសហរដ្ឋអាមេរិក

កិច្ចការបច្ចុប្បន្ន : ធ្វើការ នៅ ក្រុមហ៊ុន ដឹកនឹងជញ្ជូន

អាចទាក់ទងខ្ញុំ : hanuman_0184@rocketmail.com

ខ្ញុំជាខ្មែរ ម្នាក់ដែលស្រឡាញ់ជាតិ  វប្បធម៍ វិចិត្រសិល្បះ អក្សរសាស្រ្ត នឹង ជន រួមជាតិ  ។

ខ្ញុំសប្បាយចិត្តដោយ ឃើញកូនខ្មែរ ចេះស្រឡាញ់គ្នា ស្រឡាញ់ ជាតិ ជួយគ្នា ដើម្បីឲ្យជាតិ នឹង ប្រទេស លូតលាស់ រីកចំរើនទៅអនាគត ។

សូមអរគុណដែលបានឆៀតឧកាស ចូលមកលេងនៅផ្ទះរបស់ខ្ញុំបាទ ។ ខ្ញុំ នឹង ទៅលេងវិញ ​ ។

យ៉ាងមេច សង្ហាទេ ?

យ៉ាងមេច សង្ហាទេ ?

205 Responses to ខ្ញុំបាទ

  1. ហនុមាន ថា:

    អ្នករាល់គ្នាប្រហែលជាឆ្ងល់ថា េហតុអ្វីក៏ខ្ញុំបាទដាក់ឈ្មោះ ប្លក់នេះថា ខ្មែរមួយជាតិ ទៅវិញ ? ខ្មែរមួយជាតិអាចសន្និដ្ឋានថា ការពេញចិត្តរបស់ខ្ញុំបាទជាខ្មែរ ទុះទៅដល់ក្រហែងមេឃណាក៏ដោយក៏ខ្ញុំ សុខចិត្តជាខ្មែរមួយជាតិ ពាក្យថា ខ្មែរ មាន ន័យធំធាងណាស់ចំពោះ ខ្ញុំបាទ ហើយខ្ញុំក័សង្ឃឹមផងដែរថា បងប្អូនទាំងអស់ ក៏មាន ការពេញចិត្តដូចរូបខ្ញុំបាទដែរ !

  2. វិចិត្រ ថា:

    មិន​សង្ហារ​ទេ រាង​ដូច​ស្វា​អញ្ចឹង ហើយ​សាក់​ពេញ​ខ្លួន​ទៀត 😀

  3. hanumanking ថា:

    អូ សួស្តី វិចិត្រ អរគុណបានឆ្លាតមកលេង ក្នុង ប្លក របស់ខ្ញុំ ចុះបើគ្នា ស្វា មិនឲ្យគ្នាដូចស្វា ? ហាហាហា

  4. hanumanking ថា:

    សួស្តី សុខ ហេង សូមអរគុណដែលបានឆ្លាតឧកាស ចូលមកលេង ប្លក របស់ខ្ញុំ បាទ ! ទើសខុសអ្វី កុំប្រកែប្រកាន់ ខ្ញុំទើបតែចាប់ផ្តើម ប្លក ជាមួយ WordPress ថ្មីៗទេ បាទ ហើយក៏មិនជំនាយដែរ

  5. po ថា:

    ខ្ញុំបានអានពាក្យពេជ្រខាងលើរបស់បង ហនុមាន ធ្វើអោយរំភើបណាស់។

  6. hanumanking ថា:

    អរគុណឆ្ហ្រើន ភូ ​!

  7. khmerse7en ថា:

    បងហនុមានខ្ញុំចង់សួរសំនួរមួយ តើផ្កាអ្វីដែលតំណាងឲស្រុកខ្មែរ?

  8. hanumanking ថា:

    សួស្តី វល័ក្ខ គឺ ផ្កា រំដួល បង អត់មាន រូបដាក់ចែកជូនមើលទេ តែ ប្អូនដឹងថា ផ្កា រំដួលនោះ យ៉ាងណា ហើយ ព្រោះនៅស្រុកខ្មែរ ប្អូន អាចដើរ ថត បាន គ្រាន់ជាង បង នៅ ឯនាយ ។ អរគុណដែលបានចូលមកលេង !

    សូមទៅ តំណរ នេះ ដើម្បី មើល រូប http://www.chanbokeo.com/index.php?gcm=1411&grid=101484&gtop=5145

  9. khmerse7en ថា:

    អូខេ បង​ អរគុណច្រើនបង!!ចាំខ្ញុំដើររកមើល!!

  10. achharia ថា:

    តាមរកផ្ទះ ហនុមាន វិញទំរាំតែឃើញ ។
    អរគុណម្តងទៀតបានទៅលេងផ្ទះខ្ញុំមួយភ្លែតថ្ងៃមុន ។
    សុខសប្បាយជាទេ ?
    Theme មួយនេះស្អាត ខ្ញុំក៏បានជ្រើសយកវាកាលពីដំបូងដែរ
    តែ ខាងខ្ញុំនៅអឺរ៉ុបដល់ចូលតាម Fire Fox មើលអក្សរអ្នកសរសេរតប
    ឃើញអក្សរដាច់ៗដូចប្រើ Limon Fonts យកមកដាក់ទីនេះ ។
    តើអ្នករាល់គ្នាដែលប្រើ Fire Fox ឃើញអញ្ចឹងដែរទេ ?

    អរគុណ

  11. ហនុមាន ថា:

    ជំរាប សួរ ឆាយ៉ា

    សុខសប្បាយជាទេ អរគុណ ។ អរគុណណាស់ដែលឆ្លាតឧកាស ចូលមកលេង សុំទោសព្រោះ ផ្ទះខ្ញុំនៅឆ្ាយ អាចឹងហើយបានជាពិបាករក ។ ខ្ញុំមិនដឹងយ៉ាងណា ពីមុន ខ្ញុំប្រើ FireFox ដែរ ក៏ប៉ុន្តែ វា ដើរយឺតពេក ក្រោយ មកខ្ញុំក៏ឈប់ប្រើវាទៅ សុំទោស បើមានការអាក់រអួល ក្នុងការ ទាក់ទងគ្នា ។

    អរគុណម្តងទៀត ដែលបានអញ្ជើញ ចូលមកលេង ។ សូមជំរាប លា ចាំជួបគ្នា ថ្ងៃក្រោយ !

  12. កុលាប ថា:

    .
    ជំរាបសួរបង ហនុមាន !
    ( សូមទោសហៅចឹងបានទេ ? ព្រោះឃើញកើតមុនខ្ញុំ )

    បានអានវាចារខាងលើ ធ្វើអោយខ្ញុំដឹងថា ម្ចាស់ទីនេះ ពិតជាមិន
    កំណាញ់ក្នុងការរាប់អាន​គ្នា ជាទូទៅឡើយ ។

    ចឹង ដូចជាធូរចិត្តខ្លះ, គិតសុំចូលសរសេរលេងបន្តិចចុះ!
    ខ្ញុំមានផ្ទះមួយដែរ មិនដឹងថា បងហនុ បានស្គាល់ដែរឬក៍ទេ ?
    ការតុបតែងរូបភាព ជាចំណូលចិត្តរបស់ខ្ញុំ​ , សុំរៀនសូត្រតាម
    ជាបណ្តើរៗ ហើយ ។អរគុណគ្រប់ៗយ៉ាង បានបង ជួយបង្ហាញ ។
    បងហនុមាន យល់ទាស់ទេប្រសិនជាខ្ញុំចង់បាន រូបផ្កាមួយចំនួន ?
    សូមទោស ចង់បានយកដាក់ប្លុក ។
    តែបើមិនបានក៍មិនអ្វីដែរ ! អរគុណ ។
    សំណាងល្អជានិច្ច !
    ជំរាបលា
    ………….

  13. ហនុមាន ថា:

    ជំរាប សួរ កុលាប

    អរគុណហើយដែលបានចូលមកលេងផ្ទះរបស់ខ្ញុំ ។ ចុះមានទៅទើសខុសអី ហៅខ្ញុំយ៉ាងមេចក៏បានដែរ ខ្ញុំមិនប្រកាន់ទេ ។ ចង់បានផ្កា មួយណា ប្រាប់ខ្ញុំមក ខ្ញុំនឹងដាក់ឲ្យដោនឡូត បាន ។ បាទ យកចុះ ត្រូវការអី យកតាមតែការត្រូវការ ចុះ ខ្ញុំមិនថាអីទេ ។

    កុលាប មេរៀនទាំងអស់ ដាក់ សំរាប់អ្នករាល់គ្នា ហើយ អញ្ជើញយកចុះ រៀនតាមតែការធ្វើទៅបាន តាម ពេលវេលារបស់យើងម្នាក់ៗដែលអាចធ្វើទៅបាន។​ បើមានសំណួរអ្វីដែលខ្ញុំអាចជួយបាន សួរ ខ្ញុំមកចុះ បើអាចឆ្លើយបាន ខ្ញុំនឹងឆ្លើយ ។ អរគុណដល់ការគួរសមចំពោះ ខ្ញុំ ។ លើកក្រោយដាក់ អស័យដ្ឋាន ប្លក អោយខ្ញុំទៅលេងផងបានទេ ?

    អរគុណម្តងទៀតដែលបានឈ្លាតឧកាស ចូល​មកលេង កុលាប ! សូមឲ្យបានជួបសំណាងល្អផងដែរ !

    ជំរាបលា

  14. កុលាប ថា:

    .
    http://km-womenvision.ning.com/
    នេះជាអស័យដ្ឋានផ្ទះរួម , ឯផ្ទះឯកជន នៅក្នុងនោះតែម្តង !
    សូមបងហនុមាន អញ្ចើញចូលលេងតាមការគួរ ។
    ខ្ញុំចង់បាន ផ្កា កុលាបគ្រប់ពណ៌ ពិសេសពណ៌ខៀវ ។
    អរគុណ គ្រប់ៗយ៉ាង ។

    កុលាប
    ……………

  15. ហនុមាន ថា:

    អរគុណ​កុលាប ទើបតែវិលមកពីផ្ទះ កុលាបវិញ មានអីស្ងាតដែរតើ ពោរពេញ​ដោយ ពត៌មាន គ្រប់យ៉ាង ។ ខ្ញុំនឹងទៅលេងឲ្យបានញយៗ បន្តិច ខ្លាចតែម្ចាស់ផ្ទះមិនបើកទ្វា មិនដឺង ! 😀 ។ ខ្ញុំនឹងរករួបផ្កាជូន ពណ៌ខឿវ? ដូចជាមិនដែលប្រទះផង !

    អរគុណ

  16. កុលាប ថា:

    .
    ស្វាគមន៍ជានិច្ច ចំពោះទីនោះ ! ម្ចាស់ផ្ទះមានចិត្តទូលាយណាស់ !
    បានបើកទ្វារហើយណា៎ កុំថា មិនដឹង​ ឬ ថាម្ចាស់មិនទទួលអី !
    សូម បងហនុមាន ​អញ្ចើញ សង់ផ្ទះនៅទីនោះមួយផងទៅ
    គ្រាន់បានជជែក ប្តូរយោបល់គ្នាលេងទៅតាមការយល់ឃើញ
    រៀងៗខ្លួន ជុំវិញបញ្ហាជីវិត​របស់មនុស្សលោក ។
    អរគុណ ដល់ការផ្តល់ដំណឹង និងសរសើរ អំពីទីនោះ !
    បែបបងហនុមាន ពិបាករកមែនហើយ ពណ៌ខៀវ វាពិតជាកំរមានមែន !
    ចឹងហើយ ទើបពឹងបងហ្នឹងណា៎ !

    អរគុណបងហនុមានម្តងទៀត បានឆ្លៀតអញ្ចើញធ្វើដំណើរផ្លូវឆ្ងាយ
    ដល់ភូមិខ្ញុំ។
    ជំរាបលា សូមបានសេចក្តីសុខជានិច្ច !
    ……………………………………………

  17. ហនុមាន ថា:

    អរគុណ កុលាប ត្រូវហើយ គេថា ចិត្តល្អក្រមិនយូរ បានម្ចាស់ផ្ទះ ចិត្តទូលាយអាចឹង ខ្ញុំប្រហែល មក លួចអើតតាម បង្អួច យ៉ងៗម៉ាឌូ អាចឹងដែរហើយមើលទៅ ! សង់ឯណា បើមិនស្គាល់គេឯងផងហ្នឹង ? ខ្លាចញាត្តិ គេ មិនស្វាគមន៍ ដូចកុលាប ។ ត្រូវហើយខ្ញុំនឹងខិតខំស្វែងរក កុលាបខឿវ ជូនកុលាប តែប្រហែលយូរពេលបន្តិចហើយ មិនដឹង !

    អាលូវ ខ្ញុំបានស្គាល់ផ្ទះ ហើយកុលាបក៏បានស្គាល់ផ្ទះខ្ញុំដែរ អាសារមកអើត យូរៗម្តងអាចឹងទៅផង ខ្ញុំ ឥតមានឆ្កែទេ ។

    អរគុណ បានឈ្លាត ចូលមកលេង ។​ សូមជួបប្រទះនៅសេចក្តី សុខ សប្បាយ ។ សូមជំរាបលា

  18. យ៉ាឌីន ថា:

    អត់ទោសសួរដូចឆោតចុះ ! ចង់កើតជាខ្មែរតែមួយជាតិនឹងទេរឺ?​ចុះជាតិក្រោយអត់ចង់កើតជាខ្មែរទេរឺ?

  19. ហនុមាន ថា:

    សួស្តី នឹង ជំរាប សួរ យ៉ាឌីន !

    អរគុណបានឈ្លាតចូលមកលេង នៅផ្ទះរបស់ ខ្ញុំ ចង់កើតជាខ្មែរម៉ារហូតហ្នឹង ខ្មែរមួយជាតិ មានន័យថាកើតជាតិណា ៗ ក៏នៅតែខ្មែរហ្នឹងណា អត់មានលាយ ចាម យួន ចិន កួយ អាគាំង ស្វីស អាមេរិកាំងស្បែកខ្មៅ អត់ រ៉េ ! 😀

  20. កុលាប ថា:

    .
    ជំរាបសួរ ម្ចាស់ផ្ទះ !

    មកអើតសួរសុខទុក្ខ តាមបណ្តាំហើយ ! សុខសប្បាយជាទេ បងហនុមាន ?
    :D( ក្រែងបងបានផ្តាំថា៖អោយឧស្សាហ៍មកយូរៗម្តងនោះអី ! ) 😀
    ចឹងចាប់ពីនេះទៅ ទាល់តែយូរទៀត បានខ្ញុំហ៊ានមកលេងណា៎ យល់ព្រមទេ?

    រួចចុះខាងលើហ្នឹង រៀបរាប់អីក៍ហូរហែរម្លេះបងហនុមាន ?
    ខ្ញុំឯណេះអស់សំណើចណាស់ ! 😀
    បានឃើញ ឈ្មោះប្រទេស និងជាតិសាសន៍ចំរុះដែលបងមិនប្រាថ្នាចង់ជួប
    នៅជាតិក្រោយ ។ ហាសហាហា.. មានស្វីស មួយដែរតើ ? ចុះបារាំង,
    អាល្លឺម៉ង់, អូទ្រីស, អ៊ីតាលី, ឆេកូស្លូវ៉ាគី, ហុងគ្រី, ប៊ុលហ្ការី, សម្លរការី អីៗនោះ……បងមិនចង់ទៅចាប់ជាតិជាមួយដែរទេអី ?

    ជាតិនេះបងជា៖ ” ហនុមានខ្មែរ ” តែហេងស៊យជាតិក្រោយ បងជា៖
    ” គីងកុងអាគាំង ” ផងក៍មិនដឹង ? ព្រោះបងកំពុងតែរស់នៅទីនោះស្រាប់ !.
    ហាហា..និយាយ លេងទេ កុំខឹងណា៎ !.. សូមទោស ។

    លាសិនហើយ សូមបានសេចក្តីសុខនិងសំណាងល្អគ្រប់ៗជាតិ ។
    ដោយគោរពរាប់អាន ។
    ….

  21. ហនុមាន ថា:

    ចុម កន្តុមឆែប ផ្ញាក់ចង់ដាច់អាចម៍ហើយនែក (សុំទោស កំពុងបត់ជើងធំ ហើយអ្នកណាមកគោះទ្វាតាំងកណ្តាលព្រឹកអាចឹង? 😀 )

    ជំរាប សួរ នឹង សួស្តី កុលាប

    ហេ​ហេ​​អត់អីទេ​ ចូលមកម្ចាស់នៅតើ ។ ត្រូវហើយ ក្រៅពីខ្មែរ​អត់ចង់ជាប់សាច់ទេ ​ជនជាតិផេ្សងៗ អត់ចូលចុះទេខ្ញុំ បានតែសម្លការីមួយអាចចូលបាន ក្រៅពីហ្នឹងអត់អាលីង ! ជាតិនេះ ជាហនុមានខ្មែរ ជាតិក្រោយក៏ជាហនុមានខ្មែរដែរ មកនៅស្រុកគេមែន តែស្រុកនេះអត់មាន ហនុមានទេ មានតែ ស្វាឪ( gorilla ) កើតស្វាឪ មានអី សំខាន់កេះតែគូថខ្លួនឯងហិតហ្នឹង ហើយនឹង បូតចៃ សីុនោះឯង ។

    ស្លាប់ប៉ាដោយ និយាយពីរឿងហិតគូថ ខ្ញុំអត់លេងចូលទេ អាក្បាច់ហ្នឹងខុសបំរាមព្រះរាម ខំៗ ព្រះរាមខោកពកក្បាល តាហ្មង ? 😀

    អរគុណបានចូលមកលេង ក្រោយៗមកយកប្រហុកឆ្កែឆៅ ផ្ញើហនុមានផងណា ! 😀

  22. សួស្តីស្តេចស្វាកំហូច !

    តាស៊ីក្លូសុំសួរមួយមក កុំប្រកែប្រកាន់នឹងមនុស្សស្រវឹងគ្មានថ្ងៃលោះដូច្នេះ

    ណា។ ឃើញឧត្តមសេនីយ៏ត្រួតពលកងទ័ពព្រះរាមសរសេរដាក់ថា ចប់

    មហាវិទ្យាល័យវិចិត្រសិល្បះ ។ តើរៀននៅមហាវិទ្យាល័យមួយណាដែរ

    ទៅ? ខាងសូនរូប? ស្ថាបត្យកម្? ហើយឧត្តមសេនីយ៏ព្រះរាមបានរៀន

    ចប់នៅឆ្នាំណាដែរ?

  23. ហនុមាន ថា:

    ជំរាបសួរ នឹងសួស្តី តា

    ថ្ងៃនេះ ខ្ញុំព្រះករុណា អាត្មាភាព ចុមយក្យអាមេរិកាំង ច្រឡំម៉ាត់ កុំថាអីថាវ៉ាន់ណាតា ខ្ញុំនិយាយលេងទេ អរគុណហើយ ដែលតាបានឈ្លាតពេល បញ្ឈប់ សីុក្លូ ចូលលេងផ្ទះរបស់ខ្ញុំ ។ ខ្ញុំអត់ថាអី ថាវ៉ាន់ទេ ឆ្លើយបានតើ ។

    ខ្ញុំបានរៀនចប់ជាង ២២ឆ្នាំហើយ ហើយក៏បានធ្វើការឲ្យក្រុមនាៗម៉ាកាផ្លុះដែរ និយាយទៅ ខ្ញុំគេម៉ារហូតហ្នឹង ! ខ្ញុំរៀនខាង សូនរូបផ្នែកខាង ផ្សាយពាណិជ្ជកម្ម រចនាតាម កំព្យូធ័រ ហើយហ្នឹង Photoshop ។ ខ្ញុំប្រើ Photoshop ក្នុងកិច្ចការរបស់ខ្ញុំ យូរដែរហើយ។ ក្រោយពី ៩ ១១ ( September 11.2001 ) ក្រោយពីពួក សាដាំហ៊ុន សែន (សុដាម ហូសេន Saddam Hussein ) បើកកាប៉ាល់ហោះដូចអត់ភ្នែកបុកអាគានៅ ញួវ យ៉ក មក កិច្ចការ ខ្ញុំ មិនសូវ រវល់ ប៉ុន្មាន ឆ្នាំ ក្រោយមក ខ្ញុំ ក៏ផ្លាស់ពី កិច្ចការមួយ ទៅ កិច្ចការមួយទៀត អាលូវហ្នឹង កំពុងដើរទាត់ខ្យល់ហើយនឹងដើរ រើសអេតចាយ ។

    ខឹងខ្លួនឯងណាស់ បានរៀនចប់វិទ្យាល័យ ដើររើស អេតចាយ សន្សំលុយគ្រាន់ទៅស្រុកខ្មែរ បើក បន នឹង ខារ៉ាអូខេ ខ្លាប់មួយ នឹងគេ កុំអោយ ចេញ អាអន្ទិត គិត មេ៉ង ! 😀

    អរគុណហើយតា​ដែលមានចិត្តចង់ដឹងចង់ឮពី ឧត្តមសេនិយ៍ត្រី ( បីសំយុង ) ហនុមាន ។ អរកុណ ! 😀

  24. សួស្តីលោកប្អូន!
    វិបសៃថ៍នឡូយនេះណាស់​គួរអោយចាប់អារម្មណ៍បំផុត​ថែមទាំងមានការជជែកគ្នាលេង​យ៉ាងសប្បាយទៀតផង។​សូមសរសើរដល់ស្នាដៃphotoshopដ៏ប៉ិនប្រសប់របស់ប្អូន​ពិតជាមិនធម្មតាឡើយ។

    • ហនុមាន ថា:

      ជំរាប សួរ បង !

      អូ អរគុណ ណាស់ បានបងចូលមកនលេងផ្ទះ របស់ខ្ញុំ ជាកិត្តិយសដល់ ង្ទះ របស់ខ្ញុំ ដែលមាន ភ្ញៀវពិសសេ ចូល អ្នកទាំងអស់គ្នា ។​​ អ្នកទាំងអស់គ្នា សូមជួយស្វាគមន៍ដល់ បងស្រី ច័ន្ទ បូរណ៌ ផង គាត់ជា មនុស្សម្នាក់ដែលខ្ញុំតែងតែ យករូបភាព​ពី វិបសាយ របស់គាត់ មក ប្រើ ! ៊ បង អ្នកទាំងអស់គ្នា ដែលបាន អញ្ជើញមកនលេង ផ្ទះ សុទ្ធសឹងជា មិត្តភ័ក្រ រួម ប្លក មានទើស ខុសអ្វី សូមបង អត់ទោស អោយផង បាទ។ អរគុណម្តងទៀត ដែលបានអញ្ជើញមកលេង ! ។

  25. កូនសិស្សលោក ចាប សួន ម៉ៅ ងីហុង តើនេះ ! គេថាអ្នកសិល្បះពូកែ

    រាំ ពូកែច្រៀងណាស់ណា ! តើស្តេចស្វាចេះរាំទេ? មើលចេញមួយក្បាច់

    មកមើល !

    • ហនុមាន ថា:

      រាំ ? ថីក៏មិនចេះ រាំម្នាក់ឯង ក៏បាន ពីរនាក់ក៏បាន អាម៉ាក់អីក៏បានដែរ លើកលែងតែកាន់បង្គូល ឡើងលើឆាក ហើយមានគេគប់កាក់(លុយ) អោយនោះ អាហ្នឹងអត់ចេះទេ ! 😀

  26. រាំអាណឹងទៅ តាសីក្លូដាក់លុយអោយសើនៗៗៗៗៗ ហាហាហាហាហ

    ហើយកំុភ្លេច អេនចង្កេះផង ហេហេហហេេហ

  27. ហនុមាន ថា:

    ចង់រាំអាណឹងដែរ ក៏ប៉ុន្តែ គូថគ្រិនពេក មើលទៅខ្មៅជាងធ្យូងទៅទៀត ណាមួយអត់អីដាក់កាក់ បើដូចខែងការ៉ វាមានកាប៉ៅទុកគ្រាន់ដាក់ ហនុមាន អត់មានអីផងហ្នឹង ! 😀 អរគុណបានចូលមកលេងម្តងទៀត ជាកិត្តិយសខ្ញុំហើយ បានតាមកលេងនោះ !

  28. pisitnseiha ថា:

    នៅ​ផ្ទះ​នេះ​ ម្ចាស់​ផ្ទះ​សំបូរ​វោហារ​សំបើមណាស់! សុំ​ចូលរួម​និយាយគ្នាលេង​ផង។ ណាមួយ​ម្ចាស់​ផ្ទះនេះ ជាវិចិត្រករ​ទៀត​ផង! សួរស្ដីបង​ស្វា!

  29. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី ពិសិដ្ឋ

    សូមហនុមាន (ស្ា) គមន៍ ! បាទ មានអី ផ្ទះខ្ញុំ សូមស្វាគមន៍ មិត្តរួមជាតិ គ្រប់ៗគ្នា មិនថា អ្នកណា ជា អ្នកណាទេ ចាម ចិន យួន អាមេរិកាំងស អាមេរិកាំងខ្មៅ ជប៉ុន កូរ៉េ អោយតែចេះសសេរ ភាសា ខ្មែរ ហើយអានខ្មែរ ខ្ញុំស្វាគមន៍ ទាំងហ្មត់ហ្នឹង ! 😀 អរគុណហើយដែលបានឈ្លាត ចូលលេង ហើយយ៉ាងមេចមានបុត្រហើយនៅ ?

  30. កុលាបស ថា:

    ជំរាបសួរបងហនុមាន!
    ជាបឋមកុលាបសសុំអនុញ្ញាតិហៅថាបងហនុមានផងបានទេ?
    ព្រោះឃើញអាយុបងហនុមានបងកុលាបសច្រើនគួរសម!
    បន្ទាប់មកទៀតកុលាបសសុំអនុញ្ញាតិចូលលេងផ្ទះបងគយគន់
    គ្រប់កន្លែងផងព្រោះគួរអោយចាប់អារម្មណ៏ខ្លាំងណាស់នឹងខ្មែរ
    មួយជាតិមិនប្តូរផ្លាស់!!!!ម្យ៉ាងទៀតកុលាបសបានឃើញបងស្រី
    កែវ ច័ន្ទបូរណ៏មកលេងទីនេះទៀត!ជំរាបបងហនុមានចុះកុលាបស
    ក៏ជាអ្នកអានស្នាដៃប្រលោមលោករបស់បងស្រីច័ន្ទបូរណ៏ម្នាក់ដែរ!!!
    បើបងហនុមានអនុញ្ញាតិលើកក្រោយកុលាបសនឹងឆ្លៀតមកលេងទីនេះ
    ទៀតព្រោះមានអ្វីគួរអោយរៀនសូត្រច្រើនណាស់!!!
    សុំអរគុណ
    កុលាបស

  31. ហនុមាន ថា:

    ជំរាប សួរ កុលាបស នឹងសូមស្វាគមន៍ មកដល់ទីលំនៅឋាន របស់ខ្ញុំ ( ហើយចុះកុលាបអីច្រើនម៉ាលេះ កុលាបសមិនមែនត្រូវជាបងប្អូនជាមួយ កុលាបខៀវ មែនទេ? ) 😀

    បាទ ហៅខ្ញុំថាមេចក៏បានដែរ បងហនុមាន ពូហនុមាន តាហនុមាន ចឹកហុនមាន ទាហនុមាន អាហ៊ាហនុមាន បាន អត់ទាស់ទេ 😀 មិនបាច់សុំខ្ញុំមកលេងផ្ទះទេ ចង់ចូលស្មើណាក៏បានដែរ ផ្ទះខ្ញុំអត់ឆ្កែទេ ហើយបើកទ្វា មិនដែលខាន បានមកលេងច្រើនក៏រិតតែអរថែមទៀត ក៏ប៉ុន្តែត្រូវ ប៉ាវខ្ញុំទៅ បរិភោគអាហារ នោះខ្ញុំឲ្យចូលគ្រប់ពេល ។

    ត្រូវហើយ ខ្ញុំបានអញ្ជើញ បងស្រី ច័ន្ទ បូរណ៌ មកចូលលេង ហើយគាត់បាន ជួយអបអរនៅប្លករបស់ខ្ញុំដែរ ។ ជាកិត្តិយសណាស់ដែលបានគាត់អញ្ជើញមកលេងផ្ទះរបស់ខ្ញុំ គាត់ជា បងស្រីដ៏ល្អម្នាក់ បើមានពេល សូមអញ្ជើញទៅលេងផ្ទះ​របស់គាត់ផង ! ។

    មេរៀនទាំងអស់ខ្ញុំដាក់ចែកគ្នារៀនហើយ ត្រូវការអី​យកទៅចុះ ខ្ញុំអត់ប្រកាន់ទេ ។

    អរគុណដែលបានឈ្លាត ចូលលេង !

  32. Santel ថា:

    សួស្តីបងហនុមាន
    ខ្ញុំមានការត្រេកអរដោយបាន​មកដល់ទីនេះ
    បងមានថ្វីដៃក្នុងការរចនារូបភាព
    មិនដឹងថាបងមានជួយរចនាlogoអោយខ្ញុំបានមួយឬទេ?
    ពិតជាត្រូវកាសជំនួយរបស់បងសំរាប់ប្លុករបស់ខ្ញុំ

    បន្តិចទៀតខ្ញុំនឹងមានកន្លែងមួយដែលផ្ដល់អោយដូចwordpress.com ប៉ុន្តែខុសគ្នាបន្តិចគ្រាន់ប្លុករបស់ខ្ញុំសំរាប់តែខ្មែរ
    ហើយនឹងអនុញ្ញាតអោយអ្នកប្រើអាចផ្សាយពានិជកម្មបាន

  33. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី Santel

    អរគុណដែលបានឈ្លាតចូលមកលេងដល់គេហដ្ឋាន របស់ខ្ញុំ ។ បាទ មានអី ប្រាប់ខ្ញុំមក ខ្ញុំនឹងខិតខំ ស្រាវជ្រាវ ធ្វើជូន តែ ប្រហែលជាយូរ បន្តិច មិនដល់ខែ ឬក៏ឆ្នាំអីទេ ពីរ បី អាទិត្យយ៉ាងតិច ព្រោះខ្ញុំទើបតែចូលធ្វើការកន្លែងថ្មី រវល់បន្តិច ។ Santel អាចផ្ញើសំណូមពរតាម អីមែល ខ្ញុំ ក៏បាន មកដាក់ទីនេះក៏បាន ។

    អរគុណ នឹង សូមស្វាគមន៍ ដែលបានចូលមកលេង !

  34. បូរី ថា:

    ខ្ញុំចូលលេងផ្ទះបង ម៉ាថ្ងៃ ពីរដងហើយ ដូចអត់មានឃើញប៉ាន់តែ ស្ករ អីសោះ! អត់ឃើញម្ចាស់ផ្ទះ បើកទ្វាចំហរចោល និយាយអោយត្រង់ចុះ បង ហនុមាន មុខស្រដេង សាពូនម៉ីដាដា…ហះហះហះ

  35. ហនុមាន ថា:

    ជំរាប សួរ បូរី

    មានបានទទួលក្បាលទំព័រ ហើយឬនៅ? ខ្ញុំធ្វើរួចហើយ មេចអត់ឃើញ ប្រេអាចឹង ? ផ្ទះខ្ញុំតែងតែបើកទ្វា មាន បាន់តែ ស្ករ ទឹកត្នោតជូរ សំរាប់អ្នករាល់គ្នា តើ សូមជួយខ្លួនឯងចុះ ។ ហេ ហេ សាពួន មីុដាដា អត់ហានទទួលទេ អរគុណហើយ ! អរគុណដែលបានឆ្លៀតចូលលេងផ្ទះរបស់ខ្ញុំ !

  36. smallrabbit2009 ថា:

    ជំរាបសួរហនុមាន កូនទន្សាយជាអ្នកចំនូលថ្មី​ចូលWordpressបាន មួយខែហើយនៅតែដើរមិនទាន់សុសទេថ្ងៃនេះដើរចុះដើរឡើងក៏ មកដល់ផ្ទះហនុមាន។ សូមជួយណែនាំផង 🙂

  37. ហនុមាន ថា:

    ជំរាប សួរ នឹង សូមស្វាគមន៍ កូនទន្សាយតូច

    អរគុណណាស់ដែលបានអញ្ជើញ មកដល់ផ្ទះ របស់ ខ្ញុំ ។ បាទ អត់អីរ៉េ ចូលមក ហនុមាន ខ្ញុំ អត់ចេះខាំរ៉េ ។ បើមានសំណួរអីដែលខ្ញុំអាចជួយបាន សូមអញ្ជើញសួរ ខ្ញុំចុះ ។ ខ្ញុំក៏ទើបមកនៅស្រុក វើតប្រេស នេះបានពីរ បី បួន ខែដែរហ្នឹង ! សូមស្វាគមន៍ នឹង អរគុណដែលបាន ចូលលេង​!

  38. achharia ថា:

    យីកូនទន្សាយមកដល់ទីនេះដែរ !
    ម៉ាច់ំហើយកូនទន្សាយបោលមកចំផ្ទះសីល្បករ មើលទៅគ្រាន់តែមាត់
    ហនុមានមានប៉ុន្មានព៌ណ ។ ហនុមាន គួរតែចាប់កូនទន្សាយនេះ
    ផាត់ព៌ណអោយស្រស់បន្តិចទៅ មើលទៅនៅសខ្មៅដូចគេគូសលេងៗ 😀
    ដាក់ត្រង់កន្ទុយអោយស្រស់បន្តិចស្រួលចំណាំ 😀

  39. ហនុមាន ថា:

    បើម៉ាជូស្លឹកខ្នឹង ប្រហែលអែមតាហ្មង កូនទន្សាយ ! 😀 លាបគេផ្តេសផ្តាស គេចាប់ឯងដាក់គុក មិនយ៉ាប់ទៅហើយអីហ្នឹង ? 😀 អត់ហានរ៉េ ចាំកូនទន្សាយ សុំជំនួយបានហាន !

  40. ភារៈ ថា:

    សួស្តីបងហនុមាន!យ៉ាងម៉េចហើយបង នៅនឹកចង់សំលរម៉ាជូស្លឹកខ្នឹងទៀតអី? សំលរខ្មែរយើង ខានញ៉ាំយូរតែនៅមិនភ្លេចសោះរស់ជាតិ។ដល់លឺដល់ម្ជូរស្លឹកខ្នឹងសាច់ទន្សាយទៀត ចង់ស្រក់ទឹកមាត់ 😀 ។ ខ្ញុំធ្លាប់ចូលប្លុកបងជាច្រើនលើក ច្រើនសារមកហើយ ដូចជាចាប់អារម្មណ៍ណាស់ពិសេសផ្នែក Photoshop ម្តងនេះសូមអនុញ្ញាតអោយខ្ញុំធ្វើតំនរភ្ជាប់ មកកាន់ប្លុកបងផងណា?

  41. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី ភារះ
    សូមស្វាគមន៍ នឹងអរគុណដែលបានចូលលេងផ្ទះខ្ញុំថ្ងៃនេះ ។ បាទ ត្រូវហើយ ឃ្លាតតែខ្លួនទេ ម្ហូបអាហារ អត់ដែលភ្លេចសោះហើយខ្ញុំ ប្រហុក សម្លរប្រលិត ខ្យៅខ្យង ជញ្ជុកឡើងស្រួយបបូរមាត់ អត់មានខ្មាស់រ៉េ ។

    បាទ មិនអីរ៉េ សូមអញ្ជើញចុះ ខ្ញុំដាក់សំរាប់ អ្នករាល់គ្នាហើយ ។ អរគុណដែលបានអញ្ជើញចូលលេង !

  42. smallrabbit2009 ថា:

    អុញម្នាក់ៗឃ្លានតែសំលម្ជូរស្លឹកខ្នឹង(អេអេ…ដល់កន្លែងនេះសុំសួរមួយព្រោះកូនទន្សាយមិនច្បាស់ ហើយឥលូវគ្មានវចនានុក្រមជាប់ខ្លួនទៀតសុំសួរថាស្លឹកខ្នឹងឬស្លឹកថ្នឹង?)
    លែងហ៊ានមកលេងហើយនៀក!!!ហេបើបានហនុមានផាត់ពណ៌អោយថែមប្រហែលអែមជាងមុន
    សង្ហាជាមុនទៀតគួរតែសាកមើលតែបើផាត់មិនស្អាតសុំទារលុយវិញហើយ!

  43. ហនុមាន ថា:

    ជំរាប សួរ កូនទន្សាយតូច !

    ពួកយើងនិយាយលេងរ៉េ ហនុមាន អត់សម្លាប់សត្វរ៉េ 😀 ។ ស្លឹក ខ្នឹង ក៏ បានស្លឹក ថ្នឹង ក៏បានដែរ​តាមតែកន្លែងយើងម្នាក់ៗនៅរ៉េ តែ​ ស្រុកខ្ញុំ កែហៅស្លឹក ខ្នឹង ។

    ទាលុយវិញ អី បើចាប់ផ្តើមអត់យកលុយផងហ្នឹង មានតែអោយខ្ញុំអោយលុយវិញ បើផាត់អត់ឡូយ មែនរ៉េ ? 😀
    កូនទន្សាយ search រក រឿង (បែបបីុ Bambi ) Walt Disneye’s Bambi មាន កូនទន្សាយ តូចមួយ មានរូបស្អាត ដែរតើ សាកមើល ។ អរគុណ ឆ្លៀតចូលលេង អត់អីរ៉េ ចូលមកលេងមក៍ ហនុមាន អត់ខាំរ៉េ ! 😀

  44. អរគុណដែលបានពន្យល់។
    ភ្លេចប្រាប់ផាត់រួចបើស្អាតបានអោយលុយ!
    អរគុណច្រើន ចាំរកមើល

  45. ហនុមាន ថា:

    ជំរាប សួរ កូនទន្សាយ !

    អរគុណហើយ បានលោតចូលលេង ថ្ងៃនេះ ។ ហេ ហេ អត់អីរ៉េ ហនុមាន អត់ត្រូវការ លុយអីរ៉េ ! អោយតែបានចូលលេងនោះ គ្រប់គ្រាន់ហើយ ! អរគុណ !

  46. ហាហានិយាយលេងទេទោះបីទារលុយក៏គ្មានលុយអោយដែរ 😀

  47. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី កូនទន្សាយតូច

    អរគុណបានចូលលេង ។ ខ្ញុំអត់ត្រូវការប្រាក់កាសអីរ៉េ !

  48. វុឌ្ឍី វុឌ្ឍ ថា:

    ចុមទើបបានមើលទំព័រនេះ ហើយពូអីក៏ថ្លោសមេស ហេហេហេ 102គក

  49. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី វុឍ្ឍី
    មិនថ្លោសរ៉េ បើគិតជា ផោន (pound) គឺ ១៥៥ ផោន ( ៥០ ផោន ស្មើ នឹង ២២.៥ គីឡូ បើខ្ញុំ ១៥៥ផោន មិនស្មើ នឹង ១០២ គីឡូ ត្រូវរ៉េ ? ) ថ្លោសឯណាក្បាលសុទ្ធតែឆ្អឹងហ្នឹង ! អរគុណដែលបានចូលមកលេង !

  50. ហាហាភ្លេចនិយាយ​ មិនដែលឃើញហនុមាណាធាត់ដល់ប៉ុននឹងទេ!

  51. ហនុមាន ថា:

    អត់ធាត់រ៉េ គឺ ពូជអ្នកចម្បាំង ឆ្អឹងធំ ! អរកុណបានចូលលេង កូនទន្សាយតូច !

  52. achharia ថា:

    បើហនុមាននិងកូនទន្សាយច្រឡំច្បាំងគ្នា មិនដឹងល្អមើលធឺណាទេ
    ហនុមាន ហក់ប្រុយចូលកប់ពពកបាត់ អែកូនទន្សាយបោលប្រុច
    ចូលដុបបាត់ រកគ្នាអត់ឃើញដូចគ្នា ហាសហា៎! 😀

  53. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី ឆាយ៉ា

    ចុមទៅឯហនុមាន នឹង កូនទន្សាយ ច្បាំងគ្នាទៅវិញ ? ហេ ហេ ហនុមានអត់មានប្រើអំពើហិង្សារ៉េ ។ បើកូនទន្សាយចង់ឈ្នះ ហនុមាន អោយឈ្នះហើយ ។ ហនុមាន អត់ចង់ឈ្នះអីរ៉េ ខ្មែរស្លាប់រ៉ាប់លាន អត់ចង់អោយខ្មែរ ស្លាប់ទៀតរ៉េ ! 😀 អរគុណដែលបានចូលលេង នឹង ខ្ញុំ សាជាថ្មី !

  54. ទោះបីចង់ច្បាំងក៏អត់មានអីយកទៅច្បាំងដែរ!គ្រាន់តែឃើញដាវរបស់ហនុមានខ្លាចបាត់ទៅហើយ!

  55. ហនុមាន ថា:

    កុំបារម្ភអី កូនទន្សាយអើយ ហនុមាន លាលះហើយ អំពើ ចុះនរគហ្នឹង ! 😀

  56. ហនុមាន ថា:

    ដឹងតើ កុំភ័យអី !

  57. មានទៅថាអី សើចសប្បាយជាមួយគ្នាទៅ!

  58. ហនុមាន ថា:

    ជំរាប សួរ កុលាប នឹង កូនទន្សាយតូច
    ត្រូវហើយ សើច តាមចិត្តចុះ កុំអោយតែផោមបានហើយ។ ព្រោះ តែសម្លេងលើគ្រប់គ្រាន់ហើយ អត់ត្រូវការសម្លេងក្រោមរ៉េ ! 😀 ។​អរគុណដែលបានចូលលេង

  59. កុលាប ថា:

    .​
    អរគុណ បងហនុមាន និងកូន​ ទន្សាយតូច !
    ច្បាស់ជាសើចតាមចិត្តហើយ ព្រោះទីនេះគួរអោយចង់សើចណាស់ !

    ខ្ញុំថា ៖ បើកូនទន្សាយតូច ប្រគល់ខ្លួន​អោយបង ហនុមាន
    លាបពណ៌អ្វីមួយ​ ហាយឡាយផង ប្រហែលស្អាតមែនតើ ! 😀

  60. ហេហេ…ប្រើពាក្យប្រគល់ខ្លួនចឹងដូចម៉េចទេ…

  61. ហនុមាន ថា:

    ជំរាប សួរ កុលាប នឹង កូនទន្សាយ !

    កុលាប

    អរគុណ ដែលបានចូលលេងថ្ងៃនេះ ។ សុខសប្បាយជារ៉េ? កុលាបមានវាចារថាទីនេះ គួរចង់អោយសើចណាស់ មានន័យថា ផ្ទះខ្ញុំមិនល្អមែនរ៉េ ? ឬ មួយក៏ផ្ទះដែលសំបូរទៅដោយ ការ លេងសើច នឹង កម្លែង ? 😀 អរគុណដែលបានឆ្លៀត ចូលលេង ។

    កូនទន្សាយ

    អរគុណដែលបានចូលលេង ។ ត្រូវហើយ ប្រើពាក្យ ប្រគល់ខ្លួនអាចឹង ខ្ញុំដូចជាញ័រសាច់តាហ្មង ព្រោះ មិនដែលមានការពិសោធន៍ ខាងអារឿង គេប្រគល់ខ្លួនអោយហ្នឹង ! 😀 អរគុណបានចូលលេង !

  62. កុលាប ថា:

    ជំរាបសួរ បងប្រុស ហនុមាន ! សួស្តី កូនទន្សាយតូច !

    ខ្ញុំសុខសប្បាយជាទេ អរគុណ ។
    ខ្ញុំចង់និយាយថា ៖ ផ្ទះបងហនុមាន ទីនេះ ពិតជាសំបូរទៅដោយ
    កំប្លែងលេងសើចពាក្យសំដី ធ្វើអោយអ្នកអានដូចខ្ញុំ ទប់សំណើច
    មិនបានហ្នឹងណា៎ !.

    ខ្ញុំមិ​នធ្លាប់រិះគន់ផ្ទះនរណាម្តងឡើយ សូមបងកុំយល់ច្រឡំអញ្ចឹង !.
    មនុស្សយើងម្នាក់ៗសុទ្ធតែមានចំណូលចិត្តរៀងៗខ្លួន ។
    តាមការសង្កេត ខ្ញុំតែងឃើញបងហនុមាន ចូលចិត្តសរសេរពាក្យកំប្លែង
    អោយបានជាសំណើច !.

    « សំណើច អាចបំបាត់ នូវការនឿយហត់ នាំអោយមនុស្ស សប្បាយ រីករាយ »
    ពិតមែនទេបងហនុមាន ?

    រួចចុះពាក្យប្រ ” គល់ខ្លួន ” អោយលាបពណ៌ហាយឡាយសោះហ្នឹង
    មេចទៅជាធ្វើអោយញ័រខ្លួន ភ័យខ្លាច និងគិតមេចៗ…ទាំងពីរនាក់អញ្ចឹង ?!..
    ខ្ញុំសរសេរខុសមែនទេ ? បើចឹងចេះចុះ !. សូមកែជាពាក្យ ៖
    “ចូលខ្លួនតាមសំរួល” មកផាត់ព៌ណទៅ ណាកូនទន្សាយតូច អើយ !.
    ទីនេះជាផ្ទះវិចិត្រករដ៍ចំណានផងណា៎ .. 😀
    បើមិនចឹងទេ ខ្ញុំចាប់ផាត់ពណ៌ឥឡូវហ្នឹង កូនទន្សាយតូច !! ឬក៍ចង់អោយ
    ឆាក្តៅដាក់ម្រះព្រៅវិញ ? 😀

    អរគុណ បងហនុមាន និង ទន្សាយតូច
    .

  63. ហនុមាន ថា:

    ជំរាប សួរកុលាប
    ហើយខឹងហើយអីហ្នឹង? គ្រាន់តែនិយាយលេងហ្នឹង ខ្ញុំដឹងថាកុលាបចង់និយាយពីអ្វីហើយ ខ្ញុំមិនយល់ច្រឡំរ៉េ គ្រាន់តែលេងនឹងកុលាបតើ ខ្ញុំដឹងថាកុលាបជាអ្នកចូលចិត្តលេងសើច ហេតុហ្នឹងបានជាលេងជាមួយនឹងណា បើខ្ញុំធ្វើអោយកុលាបខឹង ប្រហែលអត់ហានលេងជាមួយទៀតរ៉េ មើលទៅ ! 😀

    ការសើចសប្បាយអាចចំរើនអាយុបាន១០០ឆ្នាំ ខ្ញុំមើលទៅប្រហែលជាសីុអាចម៍ឯងហើយ ព្រោះតាំងពីកើតមកអត់ដែលស្រពោនផង 😀 ។

    មិនដឹងយ៉ាងណាខ្ញុំ ឭតែគេនិយាយអារឿង ប្រគល់ៗ គឺ បុកពោះតាហ្មង ព្រោះខ្ញុំធ្លាប់គេ ប្រគល់អៅយពីរ បី ដងរែក កាលពីនៅតូចៗ អាចឹងហើយបានចេះតែញ័រៗ ហ្នឹងណា ។ បើនិយាយពីស្រីៗ អារឿងប្រគល់ៗ ហ្នឹងគឺញ័រភ័យ បាទ មិនមែនញ័រចង់រ៉េ ខ្លាចត្រូវពីរ បី ដងរែក ទៀត ! 😀

    កុំប្រើអំពើហិង្សាអី តិចកូនទន្សាយអត់ហាន ចេញ ចូលផ្ទះ របស់ខ្ញុំទៅ ? តាំងតែពីក្នា ចូលដល់ ផ្ទះ របស់ ហនុមាន ឭតែគេ ចង់ឆី កូនទន្សាយ អាហ្នឹងបានហៅថា កម្មក្រាស់ មែន ! 😀

    អរគុណបានចូលលេង កុំខឹង កុំចម្បារអី សុទ្ធតែគ្នាឯង អ្នកភូមិ យើងទាំងអស់គ្នា តើ ! ៕ អរគុណ

    • កុលាប ថា:

      សួស្តី បងហនុមាន !

      ខ្ញុំ មិនដែលប្រកាន់ខឹងអ្វី ពីរឿងសរសេរលេងសើចចឹងៗទេ
      កុំគិតបែបហ្នឹងអី !
      នេះបងហនុមាន ស្មានតែខ្លួនឯងទេណា៎ ខ្ញុំអត់ដឹងសោះ !

      ជាមួយកូនទន្សាយតូច មិនចាំបាច់អីប្រើអំពើហឹង្សាទេបង
      តូចប៉ុណ្នឹងងាយចាប់ឆាក្តៅសឹងអី ! ទុកអោយរត់លេង
      មួយសន្ទុះសិនចុះ ! ចាំថ្ងៃណាដាច់ស្បៀង លៃលកចាប់
      ឆីហើយ ។ 😀

  64. សួស្តីហនុមាននិងកុលាប!
    មែនហើយហនុមានតាំងពីចូលមកលឺតែគេថាចង់ធ្វើនេះធ្វើនោះគិតទៅពិតជាកំសត់មែន
    ដាក់ឈ្មោះនេះថាគួរអោយស្រលាញ់តែបែរជារងគ្រោះទៅវិញ…តែខ្ញុំមានយោបល់មួយ
    បើឆាក្តៅដូចជាមិនសូវឆ្ងាញ់ទេគួរតែដូរមុខម្ហូបទៅ។បើជ្រុលធ្វើត្រូវតែធ្វើអោយឆ្ងាញ់! 😀
    ហេកុលាបគេនិយាយថាកុលាបតែងមានបន្លាចុះកុលាបមួយនេះម៉េចដែរ?

    • កុលាប ថា:

      សួស្តី ទន្សាយតូច !

      បើប្តូរមុខម្ហូបអោយឆ្ងាញ់នោះ មិនដឹងដែរ ! បងហនុមាន ជួយអោយ
      យោបល់ផង ? ឯខ្ញុំថា៖ ” ឆាក្តៅ ” ហ្នឹងហើយ ពិសេសបំផុតនោះ !.
      បើហាន់ឬ ចិញ្ច្រាំអោយល្អិត ប្រហែលអាចលេបបាន តែបើប្រលាក់
      ម្រិច ខ្ទឹម អ៊ាំងវិញ បែបយ៉ាប់ហើយ ព្រោះពេលឆ្អិនទៅ រាងទន្សាយតូច
      ច្បាស់ជាដូច កណ្តុរអ៊ាំង មិនខានឡើយ !.. នេះខ្ញុំនិយាយពិតមែនណា៎
      ធ្លាប់អ៊ាំងទាំងមូលម្តងហើយ ( អ្នកជិតខាងអោយ ) សាច់សត្វមិនធ្លាប់
      ញ៉ាំបែបហ្នឹង សំឡឹងមើលយូរៗ ទៅជាដូចកណ្តុរ លេបមិនចូលសោះ !. 😀

      មានតែផ្កាកុលាប សិប្បនិមិត្ត ឬជ័រ ទើបគ្មានបន្លានោះ !. ចឹងក៍សួរដែរ !!
      អរគុណ

    • បើចង់បានច្រើនចែកគេចែកឯងត្រូវធ្វើម្ជូរស្លឹកថ្នឹង! 😀

  65. ហនុមាន ថា:

    សួស្តី កូនទន្សាយតូច

    មិនបាច់ចូលរ៉េ កុលាបមួយនេះ បន្លាច្រើនណាស់ ហើយស្រួចៗទៀត 😀 (និយាយលេងរ៉េ កុំខឹងអីណាកុលាប)
    កូនទន្សាយតូចគួរអោយស្រឡាញ់តើ មានបានចូលមើលក្នុងទំព័រ សំណូមព័រ ក្បាលទំព័រហើយនៅ ? ចូលសាកមើល បានឃើញហើយ ! អរគុណបានចូលលេង សាជាថ្មី !

  66. គួរតែចូលសាកមើល មានបន្លាច្រើនគឺកាន់តែចង់ចូល! 😀
    មិនទាន់ទេ ចូលមើលឥលូវហើយ!

  67. Samady KS ថា:

    សួស្ដី បង​ហនុមាន និយាយ​ចឹង​ បង​អាច​ជួយ​ផ្ញើ Khmer Unicode សម្រាប់ Mac ឲ្យ​ខ្ញុំ​ផង​បាន​ទេ, ព្រោះ​បង​​ស្រី​របស់​ខ្ញុំ​បាន​ទិញ​កុំ​ព្យូទ័រ​ប្រភេទ​ហ្នឹង ខ្ញុំ​កំពុងតែ​រៀន​ប្រើ​វា ប៉ុន្តែ​ចង់​សាក​ល្បង​ជាមួយ យូនិកូដ, ខ្ញុំ​រក​អត់​បាន​សោះ… ​បើ​បង​ជួយ​ផ្ញើរ​ឲ្យ​ខ្ញុំ​ពិត​ជា​ល្អ​ហើយ, សូម​អគុណ

  68. ហនុមាន ថា:

    ជំរាប សួរ សាម៉ាឌី

    បានផ្ញើ អីមែលទៅហើយ ឆែកសាកមើល !។ អរគុណបានចូលលេង !

  69. sokhadiary ថា:

    ម៉េចក៏មិនបង្ហាញរូបថតបច្ចុប្បឲ្យគេឯងបានស្គាល់ផងពូ?​រូបថតយូរយាណាស់ហើយហ្នឹង​ហើយអត់មានពណ័ធម្មជាតិទៀត

  70. ហនុមាន ថា:

    ជំរាប សួរ សុខា

    រូបហ្នឹង មិនចាស់ ប៉ុន្មានទេ មកពីខ្ញុំថតអត់ដាក់ពណ៌ហើយ ប្តិដដោយខ្លួនឯងហ្នឹងណា ដាក់រូបបច្ចុប្បន្នខ្លាច គេ ច្រឡំ ថា តួកុន វីវ័រ យ៉ាប់ធំតាម្មង ! 😀 អរគុណដែលបានចូលមកលេង ។

  71. sokha ថា:

    hoooo..ខ្លាចគេលង់ហ្អស់? ​ 😀 មិនអីទេចាំខ្ញុំឲ្យគេពាក់ពោង

  72. ហនុមាន ថា:

    ហេស ហេស ចុះមានអីបើមានអ្នកធានាអាចឹង ! 😀

  73. មកដល់បងហនុមានខ្ញុំពិតជាពេញចិត្តជាមួយនឹង​Word press របស់បងណាស់។
    តែខ្ញុំមានចំងល់មួយចង់សួរបងថាខ្ញុំចង់ដាក់់នូវ My share Box ដូចបងតើបងអាចផ្តល់ជាបទពិសោធន៍អោយខ្ញុំបានទេ?
    សូមអរគុណបងទុកជាមុន។

  74. ហនុមាន ថា:

    ជំរាប សួរ វិចិត្រ នឹង សូមស្វាគមន៍

    អរគុណដែលបានចូលលេង នឹងស្តាប់នៅចំរៀងរបស់ខ្ញុំ ដែលបានដាក់ចែកគ្នាស្តាប់ ។ អូ អាហ្នឹង ងាយរ៉េ (Part of widget in your wordpress ) មុនដំបូង វិចិត្រ​អាចទៅ ចុះឈ្មោះនៅ http://www.box.net ដើម្បីយក ​លេខ ប្រចាំខ្លួន(signup)ទុកសំរាប់ដាក់ចំរៀងនៅលើប្លក របស់វិចិត្រ ។ ដល់ពេលទៅដល់ box.net ចុច ត្រង់ Pricing ហើយ ចុច Lite(free) ។

    នៅក្ុង ក្តាបញ្ជារបស់វិចិត្រ ចុច រាងរ៉ៅ ហើយ ចុច វិជជិត(Widgets) នោះវិចិត្រនឹងបានឃើញ Box.net នៅខាងឆ្វេងដៃ ទាញវាទៅដាក់ខាងស្តាំទៅ ជាការស្រេច ហើយ ។ ក្រោយមកត្រូវទៅ http://www.box.net ដើម្បីដំឡើង(upload)ចំរៀង ក្រោយមក វា នឹងឃើញនៅក្នុង ប្លក(ផ្ទះ) របស់វិចិត្រហើយ ។ បើមានចម្ងល់អាចទាក់ទងខ្ញុំ តាម email បាន ។ សូមសំណាងល្អ

  75. មកដល់បងហនុមានខ្ញុំបាទមិនដឹង​ Pricing នៅត្រង់ណាទេ​រឺមកពីខ្ញុំចូលខុសកន្លែងបង។
    សូមបងជួពន្យល់ខ្ញុំអោយបានក្បោះក្បាយផងបង។
    សូមសំណាងល្អថ្ញៃចុងសប្តាហ៍បងហនុមាន៕

  76. ហនុមាន ថា:

    ជំរាប សួរ វិចិត្រ

    សុំទោស ដោយមានការពិបាកក្នុងការ រកកន្លែង ចុច ។ វិចិត្រទៅ http://www.box.net ហើយ ចុច Sign Up ទៅ ក្រោយមក វា ចេញ ពីរ បី ប្រភេទ ។​វិចិត្រ ជ្រើសរើស យក អាមួយដែលថា ហ្វ្រី (free) Lite ក្រោយមកធ្វើតាមតែ ការណែនាំ(direction on screen) សាកម្តងទៀតមើល ។ សូមសំណាងល្អ ប្រាប់ខ្ញុំផង បើមានផលវិបាកទៀត អរគុណដែលបានចូលលេងសាជាថ្មី !

  77. បង​ហនុមានខ្ញុំពិតជាមានការខ្មាស់អៀនណាស់ដែលរំខានបងម្តងហើយម្តងទៀត
    ខ្ញុំចង់សួរបងបន្ថែមទៀតថាខ្ញុំបាទមាន account​​ នៅក្នុង​Box.net ហើយខ្ញុំក៏បាន upload ចំរៀងរួចរាល់ផងដែរ ជំហ៊ានបន្ទាប់ខ្ញុំចង់ទាញយកប្រអប់ Box.net ទៅដាក់ក្នុងប្លុកខ្ញុំដូចបង តើបងអាចបង្ហាញបានទេថាតើខ្ញុំត្រូវធ្វើបែបណាបង។
    សូមបងហនុមានជូយណែនាំប្អូនផង។ ជូនពរសំណាងល្អបង ពីខ្ញុំបាទ វិចិត្រ។

  78. ហនុមាន ថា:

    ជំរាបសួរ វិចិត្រ

    អរគុណដែលបានចូលលេងសាជាថ្មី ។ សូមវិចិត្រ កុំមានប្រសាសន៍បែបហ្នឹងអី វិចិត្រមិនរំខានខ្ញុំរ៉េ ។ ខ្ញុំនៅទីនេះសំរាប់អ្នករាល់គ្នាហើយ ។ ក្រោយពីបាន មាន account ជាមួយ Box.net ហើយ វិចិត្រចូលទៅក្ុនងក្តាបញ្ជារបស់វិចិត្រ ចុច ត្រង់ រាងវៅ បន្ទាប់មកចុច វិចជិត នៅខាងឆ្វេងដៃ វិចិត្រឃើញ មាន Box.net ចុចហើយទាញទៅដាក់ខាងស្តាំដៃ នៅក្រោមចំណងជើងថា របារខាង នៅក្រោមនោះមាន ប្រក្រតិទិន ប្រកាស ថ្មី ។ល។ ក្រោយមក quit your internet browser and then restart. ក្រោយ មក ចំរៀងដែល វិចិត្របាន Upload នៅ Box.net នឹង ចេញមកឯងៗ ក្នុង ប្លក របស់ វិចិត្រ ។ ខ្ញុំសង្ឃឹមថា វិចិត្រ​អាចយល់បាន នឹងធ្វើកើត បើយ៉ាងណាៗ ប្រាប់ខ្ញុំអោយដឹងផង ។ សូមសំណាងល្អ ! ។សូមអរគុណ !

  79. អរគុណ​បង ហនុមាន​ ខ្លាំ​ណាស់ដែលខំចំណាយពេលវេលាយ៉ាងមានតំលៃ ដើម្បីជួយពន្យល់ដល់ខ្ញុំយ៉ាងក្បោះក្បាយ។

    • ហនុមាន ថា:

      ជំរាប សួរ វិចិត្រ

      អរគុណណាស់ដែលបានអញ្ជើញចូលមកលេងសាជាថ្មី មិនអីរ៉េ ការជួយគ្នាជាទៅវិញទៅមកជាភារះរបស់កូនខ្មែរគ្រប់រូប ។ ខ្ញុំសង្ឃឹមថា ខ្ញុំពិតប្រាកដជាបានជួយដល់ចម្ងល់ របស់វិចិត្របានខ្លះៗ ។​សូមសំណាងល្អ បើមានចម្ងល់សូមសួរខ្ញុំចុះ ខ្ញុំអត់ថាអីរ៉េ ! សូមអរគុណ

  80. យ៉ារ៉ាត់ ថា:

    បង​ ហនុមាន ខ្ញុំគឺជាមិត្តភក្តិរបស់វិចិត្រ ពួកខ្ញុំពិតជាពេញចិត្តចំពោះwordpress​របស់បងយ៉ាងខ្លាំង ខ្ញុំចង់សួរបងបន្ថែមទៀតអំពីការដាក់box.net នៅក្នុងblog
    ពីព្រោះអ្វីដែលបងបានផ្ញើរមកខ្ញុំ ខ្ញុំបានធ្វើតាមតែដល់ត្រង់ចំនុចwidgetវាចេញ error ខ្ញុំមិនដឹងមកពីហេតុអ្វីទេ សូមបងមេត្តាប្រាប់ផង។

  81. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី យ៉ារ៉ាត់

    សូមស្វាគមន៍ មិត្តរបស់វិចិត្រ ក៏ជាមិត្តរបស់ខ្ញុំដែរ ។ អរគុណដែលបានចូលលេង សូមអភ័យទោស នៅពេល ដែលយ៉ារ៉ាត់ មាន error តើវាចេញមកថាមេចដែរ ? អាចអោយខ្ញុំដឹងផងបានរ៉េ ? ព្រោះបើដឹងខ្ញុំនឹង អាចស្រាវជ្រាវ រកចម្លើយបាន តែបើមិនដឹង ខ្ញុំ ពិបាក រកចម្លើយ ពីព្រោះអ្វីបន្តិចបណ្តាលអាចក្លាយទៅជា error បាន ។ អរគុណ ដែលឆ្លៀតចូលលេង បើខ្ញុំអាចជយយនៅប្រការណាមួយ សូមប្រាប់មក បើអាចធ្វើបាន ខ្ញុំមិនរារាំង រ៉េ ! ។ សូមសំណាងល្អ !

  82. អរគុណបងហនុមានដែលបានឆ្លើយតបមកខ្ញុំ នៅក្នុងនោះគេសរសេរថា You do not have the required permissions to perform the embed action on “song”.សូមបងជួយដោះស្រាយផង។

  83. ហនុមាន ថា:

    ជំរាប សួរ យ៉ារ៉ាត់

    អរគុណ ដែលបាន ចូលលេងសាជាថ្មី ។ ខ្ញុំបានចងក្រងជា Pdf ជូន យ៉ារ៉ាត់ សាកវា​ម្តងទៀត ក្រែងលោ មានសំណាង ខ្ញុំមិនដែលបានជួបនៅបញ្ហានឹងផង ។ សូមសាកមើលម្តងទៀតមើល អាចដោនោឡូត យកនៅទីនេះ

    សង្ឃឹមថាអាចជួយបាន សូមសំណាងល្អ ។ អរគុណ

  84. សួស្តីបង​ ហនុមាន សុំទោសដែលខ្ញុំមិនបានឆ្លើយតបទៅបងនិងនិយាយពាក្យថា
    អរគុណទៅបង​។ ឥឡូវនេះខ្ញុំសូមអរគុណបងជាខ្លាំងដែលខំចំណាយពេលវេលាពន្យល់ដល់ខ្ញុំបាទ។ ហើយខ្ញុំបាទកំពុងតែអនុវត្តតាមអ្វីដែលបងបានប្រាប់ហើយ បើមានបញ្ហាអ្វីខ្ញុំសូមរំខានបងម្តងទៀត។
    សូមសំណាងល្អបង។
    ជំរាបលា។

    មកដល់បងហនុមានខ្ញុំសូមពឹងពាក់បងរឿងមួយបានទេ គឺខ្ញុំចង់រំខានបងជួយ Design logo អោយខ្ញុំមួយព្រោះខ្ញុំមិនចេះធ្វើទេ បើអាចសូមបងជួយឆ្លើយតបផង។
    ហើយនេះគឺជាទំព័រ ប្លុកខ្ញុំ សូមរំខានបងចូលទស្សនានិងរឹះគន់ផង http://vichithnewscambodia.blogspot.com/និងមានរឿងមួយទៀតចំពោះ Box.net ខ្ញុំធ្វើមិនបានសំរេចទេ ហើយឥឡូវនេះខ្ញុំបានលួច code ពី Word press បងមកធ្វើជាកម្មសិទ្ធខ្លួន ខ្ញុំពិតជាខ្មាស់បងណាស់ហើយក៏សុំទោសបងផងដែរ។
    តែថ្ងៃណាខ្ញុំដាក់វាបានសំរេចខ្ញុំនិងប្រាប់ទៅបងភ្លាម។
    សូមសំណាងល្អបង ហនុមាន។

  85. ហនុមាន ថា:

    ជំរាប សួរ នឹង សួរស្តី វិចិត្រ

    ខ្ញុំបានចូលមើល ប្លក របស់វិចិត្រហើយ ៗ មានអី ស្អាតដែរតើ ខ្ញុំនឹងគិតគូរធ្វើក្បាលទំព័រជូនតែ ត្រូវការពេលខ្លះ ព្រោះអាលូវ មិនសូវមានពេលច្រើន សូមអភ័យទោស ។ អត់អីរ៉េ ប្រើចុះ អារឿង Box.net ហ្នឹង សូមកុំនិយាយថាមានការខ្មាស់អៀនអី វាជាជំហាននៅការរៀនសូត្ររបស់យើងម្នាក់ៗ រ៉េ ។ សូមប្រើតាមចិត្តចុះ មិនបាច់បារម្ភអីរ៉េ ។ សុំទោសដោយវិចិត្រមានការស្មុកស្មាញក្ុងការតម្លើងនៅ Box.net តាមពិតខ្ញុំដឹងថាមកពីហេតុអីហើយ ព្រោះ វិចិត្រ អត់ប្រើ វើតប្រស Box.net គឹសំរាប់តែ widgetsដល់វើតប្រេស តែមិនអីរ៉េ វិចិត្រអាចដាក់ប្រើ ដូចអាលូវហ្នឹងទៅ អត់បញ្ហាអីរ៉េ ។

    អរគុណដែលបានឆ្លៀតចូលលេង នឹង សូមសំណាងល្អ !

  86. vichith ថា:

    អរគុណ​បង​​ ហនុមាន ណាស់ដែលមិនខឹងនិងខ្ញុំហោយថែមទាំងអនុញ្ញាត អោយខ្ញុំប្រើកម្មសិទ្ធរបស់បងទៀតបង ពិតជាចិត្តល្អណាស់។​ ចំពោះរឿង Logo វិញមិនអីទេបង ពេលណាក៏បានដែរ ខ្ញុំនិងរង់ចាំជានិច្ច។ ហើយឥឡូវនេះខ្ញុំបាទកំពុងរៀបចំបង្កើត WordPress មួយទៀតហើយ តែបើខ្ញុំមានបញ្ហាអ្វីតើខ្ញុំអាចសួរបងបានទេ?
    សូមសំណាងល្អណាបង និង​រីករាយថ្ងៃចុងសប្តាហ៍។

    • ហនុមាន ថា:

      ជំរាប សួរ វិចិត្រ

      មិនអីរ៉េ បងនៅទីនេះសំរាប់អ្នករាល់គ្នាហើយ សួរពីវើតប្រេសបានតើ ។ បើបងអាចជួយបាន មានអី​តែបងមិនមែនជាអ្នកជំនាញខាងវើតប្រេសអីរ៉េ គ្រាន់តែបានដឹងខ្លះៗ អាចសម្រួលបាន ។ WordPress ស្រួលប្រើ ជាង Blogspot របស់ប្អូន ។ ត្រូវហើយ អត់មានទើសខុសអីរ៉េ យកប្រើចុះ វិចិត្រ អរគុណដែលបានឆ្លៀតចូលលេង សូមសំណាងល្អកើតមានដល់វិចិត្រផងដែរ ! អរគុណ

  87. យ៉ារ៉ាត់ ថា:

    សុំ​ទោសបង ដែលខ្ញុំមិនបានឆ្លើយតមនឹងបងវិញបង​វិញ។ បងអាចប្រាប់ខ្ញុំបានទេ​ វាចេញមកបែបនេះ​ នៅពេលដែលខ្ញុំupload បទចំរៀងចូលYou do not have the required permissions to perform the embed action on “yarath”.​ខ្ញុំអរគុណបងណាស់

    • ហនុមាន ថា:

      ជំរាប សួរ យ៉ារ៉ាត់

      យ៉ារ៉ាត់ ប្រើ WordPress ឬ Blogspot ? ជាធម្មតា ជារឿង Password Issue តើយ៉ារ៉ាត់ ដាក់ ផាស់វើត ត្រឹមត្រូវទេ សាកម្តងទៀតមើល បើតាមការសង្កេតទៅលើពាក្យ ដែលយ៉ារ៉ាត់ ប្រហែល ផាស់វើត របស់យ៉ារ៉ាត់ ខុសពី មុនដែលយ៉ារ៉ាត់បានដាក់ ។ សាកម្តងទៀត បើមានការពិបាក ចម្លង កូដ ពី Box.net ពីផ្ទះរបស់ខ្ញុំដាក់ប្រើដូច វិចិត្រទៅ បានហើយ ! សូមសំណាងល្អ យ៉ាងមេចៗ ប្រាប់អោយបងដឹងផង ។ សូមអរគុណដែលបានចូលលេង !

  88. vichith ថា:

    ជំរាបសួរ​បងហនុមាន តើបងសុខសប្បាយជាទេ?

  89. ហនុមាន ថា:

    ជំរាប សួរ វិចិត្រ

    ខ្ញុំសុខសប្បាយជារ៉េ អរគុណ ។ អរគុណដែលបានអញ្ជើញចូលលេង ។ ចុះវិចិត្រវិញសុខទុក្ខយ៉ាងណាដែរ ? សូមអោយបានសុខសប្បាយ សុខភាពបរិបូរណ ៌ ។ អរគុណ

  90. សួរស្តីបងហនុមាន តើបងសុខសប្បាយជាទេ? ឥឡូវនេះខ្ញុំមានប្រអប់បទភ្លេងដូចបងហើយ ខ្ញុំសប្បាយចិត្តណាស់បង ហើយក៏សូមអរគុណបងផងដែរដែលបានជួយណែនាំខ្ញុំ បងអាចចូលទស្សនាបានបងគឺ http://www.70konkhmer.blogspot.com នេះគឺជាប្លុកចាស់ខ្ញុំដែលខ្ញុំបានផ្តូរឈ្មោះថ្មី ។
    សូមជូនពរបងអោយមានសុខភាពល្អ និងមានភាពជោគជ័យក្នុងការងារ ក្នុងឆ្នាំថ្មីនេះ។

  91. ហនុមាន ថា:

    ជំរាប សួរ វិចិត្រ

    អូ មានអី ឡូយផស់គេដែរតើហ្នឹង ! ខ្ញុំទើបតែមកពីផ្ទះរបស់វិចិត្រមិនហ្នឹងបន្តិច ឃើញថាស្អាតគួរសមដែរតើ ។ ខ្ញុំសប្បាយណាស់ដែលវិចិត្របានដោះស្រាយនៅបញ្ហាដែលវិចិត្របានប្រឈរពីមុន មក ហើយក៏បានអបអរសាទផងដែរ ដែលបានឃើញវិចិត្រសម្រេចនៅអ្វីដែលវិចិត្រ ខិតខំព្យាយាម អនុវត្តន៍ ។ មិនអីរ៉េ វិចិត្រ ការជួយគ្នាទៅវិញទៅមកជាភារះកិច្ចរបស់យើងជាកូនខ្មែរគ្រប់រូប ហើយខ្ញុំក៏អរសប្បាយដែរ ដែលអាចជួយ វិចិត្រ បានសម្រាលនៅកិច្ចការខ្លះ ។ សូមសំណាងល្អ បើអាចអោយខ្ញុំជួយនៅអ្វីផ្សេងៗ សូមកុំខ្លាចអី បើអាចជួយបានខ្ញុំនឹង ធ្វើជូន ។ សូមអរគុណដែលបានចូលលេង

  92. khmerse7en ថា:

    សួស្តីបង តើសុខសប្បាយទេ?​ ខានចូលលេងផ្ទះរបស់បងយូរហើយ ព្រោះរវល់​នឹងការងារពេក។ ជួនពរបង​និងគ្រួសារនៅក្នុងថៃ្ងបុណ្យណូអែលឲជួបប្រទះតែ​សេចក្តីសុខ និងប្រកបមុខរបរមានបាន ជាពិសេសមានសុខភាពល្អ។
    ពីប្អូន khmerse7en

  93. ហនុមាន ថា:

    ជំរាប សួរ វល័ក្ខ

    អត់អីរ៉េ បងយល់តើថាប្អូនៗមានភារះកិច្ចរវល់ច្រើន ។ អរគុណ ចំពោះបានចូលមកជូនពរដល់បង ។ សូមប្អូនក៏បានទទួលនៅបុណ្យកុសលទាំងនោះផងដែរ សូមសំណាងល្អ ក្នុងឆ្នាំថ្មី សុខសប្បាយ កុំអោយមានឈឺស្កាត់អី មកបៀតបៀនបានឡើយ ! សូមអរគុណ

  94. កុលាប ថា:

    .
    អីយ៉ា !.. មានរូបថ្មីដាក់បង្ហាញផង បងហនុមាន ?.
    ខានមកលេងបងយូរ សុខសប្បាយជាទេ ?

    មើលចុះឈរអីក៍សាហាវម្លេះ ? បែបធ្ងន់ខ្លាំងហើយ
    ស្ទើរបាក់ដើមឈើហ្មង ?!. 😀

    ថ្ងៃឆ្លងឆ្នាំ បានអ្វីញ៉ាំដែរ ? បែបច្រើនហើយ ប្រយ័ត្ន ” កាម៉ាប់ ” ណាបងប្រុស !!.

    អរគុណដល់ការជូនពរ របស់បង ហនុមាន និងសូមត្រឡប់ជូនវិញដូចគ្នា ។

    មកុលាប
    ……………………………………………………………………………..

  95. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តីឆ្នាំថ្មី កុលាប !

    អរគុណដែលបានចូលមកជូនពរ នឹង ផាអោយ ! សុខទុក្ខជាធម្មតារ៉េ ចុះកុលាបវិញ សុខទុក្ខយ៉ាងណាដែរ ? ត្រូវហើយ ដើមឈើដែលខ្ញុំឈរលលើសុទ្ធតែបាក់ ដោយសាខ្ញុំដួលសង្កត់ហ្នឹងណា 😀

    ឆ្លងឆ្នាំថ្មី មាន សាច់ជ្រូក បីជាន់ ខ្លាញ់មួយធុង នំប័ុងបារាំងបីកេស ឆាគុយទាវ ៥ចាន Cheeseburger ១០ នឹង ទឹកដោះគោឆៅ មួយអាទិន អាលូវដើរអត់ចង់រួចរ៉េ 😀

    អរគុណដែលបានឆ្លៀតចូលលេងសាជាថ្មី សូមបានសេចក្តី សុខ ។ អរគុណ

  96. កុលាប ថា:

    ជំរាបសួរ និង សួស្តីឆ្នាំថ្មី បងហនុមាន វិញដែរ !.

    ខ្ញុំវិញ មិនសូវជាសុខប៉ុន្មានទេ ចូលឆ្នាំថ្មីភ្លាម ឈឺតាហ្មង !. ដោយអត់ងងុយក្នុង
    ថ្ងៃឆ្លងឆ្នាំ និងអាកាសធាតុត្រជាក់ខ្លាំងពេក ខុសធម្មតា ។
    ឥឡូវគ្រាន់វិញហើយ តែមកឃើញពត៌មាន ទីណាៗ ក៍និយាយពីថ្ងៃ ៧ មករា…
    ចង់ឈឺវិញហ្មង !!.. អរគុណ បងហនុមាន បានសួរសុខទុក្ខ ។

    ឆ្លងឆ្នាំ អីក៍សំបូរម្ហូបម្លេះៗ ? សុទ្ធតែចំណីពិសេស សំរាប់សំរកទម្ងន់តើ !. 😀
    ម្លឹងៗបានជាស្រាលខ្លាំងណាស់ !. ដើមឈើនៅម្តុំហ្នឹង ច្បាស់ជារលំរលាយ
    អស់ហើយបងហនុមាន​ អើយ !!..

    និយាយអញ្ចឹង បងកើតឆ្នាំ ៦២ ដូចបងប្រុស របស់ខ្ញុំម្នាក់ដែរ គាត់ឆ្នាំ
    ” ខ្លា ” មិនទាន់ការប្រពន្ធនៅឡើយទេ !. គាត់គិតថា៖ ” ស្រីៗ អោយតែ
    រៀបការហើយ សុទ្ធតែឆ្នាំ ខ្លា ទាំងអស់ហ្នឹង ខ្លាចឆុងជាមួយគាត់ណាស់ !!..”
    បានឃើញមានមិត្តស្រីដែរ តែមិនឭនិយាយពីរឿង ដូច ” ខ្លា ” សោះ !!.. 😀

    លាសិនហើយ សុខសប្បាយណាបងហនុមាន !.

    អរគុណ
    ………………………..

  97. ហនុមាន ថា:

    ជំរាប សួរ កុលាប

    សូមរំលែកនៅក្តីបារម្ភចំពោះ មិត្តរួមប្លក ព្រោះមានការឈឺស្កាត់ មិនអីរ៉េ ញាំទឹកអោយបានច្រើន ហើយ គេញអោយបានច្រើនបន្តិច កុំភ្លេចញាំអោយបានក្រែលដែរ សង្ឃឹមថាបានស្រាកស្រាន្តខ្លះ រក្សា ខ្លួនប្រាណ ។

    បងប្រុសកុលាប​មានប្រសាសន៍ត្រូវហើយ អោយតែរៀបការហើយ ស្រីៗកើតឆ្នាំខ្លា ហើយកាចជាងខ្លាទៅទៀត ! 😀
    ហ្នឹងហើយ​នៅម្តំគ្នាហ្នឹងឯង ខ្ញុំក៏ខ្លា ដែរ​តែអត់កាចដល់ ប៉ុណ្នឹងរ៉េ 😀

    ៧ មករា ខ្ញុំអត់បានជួបរ៉េ ចេញផុតពីស្រុកខ្មែរ តាំងពី ១៩៧៨ ម្លេះ ។ អរគុណ សូមបានជួបនៅសេចក្តី សុខ នឹង បានស្រាកស្រាន្ត !

  98. កុលាប ថា:

    ជំរាបសួរ បងប្រុស ហនុមាន !.

    អរគុណ បានជួយបារម្ភ និងផ្តល់ជាយោបល់ ។
    កាលឈឺ ខ្ញុំញ៉ាំទឹកតែក្តៅៗ រាល់ថ្ងៃហ្នឹង រួចក៍សង្ងំគេងអោយបានច្រើនដែរ
    ត្បិតមិនស្ងប់ ក៍ដោយ តែឥឡូវ ជាស្រួលបួលវិញហើយ ឯទឹកតែក៍លេងរវីរវល់
    ទៀតដែរ ព្រោះមិនចូលចិត្ត សព្វថ្ងៃចូលចិត្តទឹកសាប ឬ Evian ។
    ឯទឹកផ្អែមមិនទេ ព្រោះញ៉ាំទៅមិនបាត់ស្រេកទឹកសោះ !..

    មែនតើបង !. មិនចាំបាច់ទៅរកគ្រូទាយ ដូចចាស់ជំនាន់ដើម តែងស្វែងរក
    ឆ្នាំកូនចៅ អោយត្រូវគ្នាជាមុនសិននោះឡើយ … ស្រីៗ ទោះកើតឆ្នាំអ្វីក៍ដោយ
    អោយតែរៀបការហើយ សុទ្ធតែ ” ឆ្នាំខ្លា ” ទាំងអស់ហ្នឹង !!.. 😀

    កុំភ្លេចណា៎ ដកខ្ញុំមួយចេញផង !.. មនុស្សស្រីអស់ស្លូតត្រឹមខ្ញុំហើយ
    ហេសហេ.. កាចដោយពេល … 😀

    បើថ្ងៃ ៧ មករា បងហនុមាន មិនបាននៅប្រទេសខ្មែរ បញ្ជាក់ថា៖
    បង ពូកែណាស់ អាចសរសេរខ្មែរបានយ៉ាងជំនាញតែម្តង សូមសរសើរ ។
    បងប្រុសខ្ញុំគាត់រៀនត្រឹមថ្នាក់ទី ៦ មុនរបបប៉ុលពត ដល់ឥឡូវក្រោយ
    ប្រឡងបាក់ឌុប គាត់ក៍ទៅបន្តការសិក្សានៅសូវៀត ៥ ឆ្នាំ ហើយក៍មក
    រស់នៅប្រទេស អាល្លឺម៉ង់ ក្បែរខ្ញុំដែរ ។

    ដោយរាប់អាន

    អរគុណ !.
    ……………………………………………….

  99. ហនុមាន ថា:

    ជំរាប សួរ កុលាប

    អរគុណដែលបានណែនាំអោយស្គាល់ខ្លះៗ អំពី ស្រ្តីៗ និយាយលេងរ៉េ ។ ស្លូតមែនឬ ? ខ្ញុំមិនហានជឿរ៉េ ។​ខ្ញុំ ក៏រៀនបានតិចដែរហ្នឹង តែដោយការខិតខំ រៀនអាន រៀនសសេរ ដោយការគ្រប់គ្រងពី លោកឧពុក អ្នកម្តាយ បានជា ការខ្នះខ្នែង របស់ខ្ញុំ មានការរីកចំរើន យ៉ាងនេះ ។

    អាចឹងកុលាប មិននៅស្រុកខ្មែរទេឬ ? ប្រសើរណាស់ដែលបងប្រុស កុលាប មានឧកាស បន្ត ការរៀនសូត្រ របស់គាត់។ អូរ អាលៃ តែ ប្រូ ភ្លេចគិត ពី សុខភាព របស់កុលាប បើបានធូរនោះ ប្រសើរ ហើយ។

    អារឿងគូរស្រក ខ្ញុំអត់ដឹងរ៉េ ព្រោះថា បើសមីយខ្លួនគេទាំងពីរ ស្រឡាញ់គ្នា​ទោះជាអត់ដៃ អត់ជើង អោយតែគេព្រមនោះ វាចប់ហើយ តែ ខ្ញុំ មិនមែនជាអ្នកជំនាញខាងហ្នឹងរ៉េ !

    អរគុណ សូមបានសេចក្តី សុខ សប្បាយ នឹង អរគុណដែលបាន ចូលលេង !

  100. ហេស ហេ… ឃើញរូបបងមែនទែន ពិតជាសមជាស្តេចស្វាមែន! មិនមែនចំអក ទេ សូមទោស ។ តាមការពិតបង មានអាយុច្រើនជាងខ្ញុំច្រើនមែនទែន សឹងថា មិនមែនបង តែជាឪវិញបានត្រូវ, សូមធ្វើការគោរពដោយត្រង់ ចំពោះស្មារតីចែក រំលែក និងស្នេហាជនរួមជាតិ! សូមទេវតាឆ្នាំថ្មី មិនថា ខ្មែរ មិនថាចិន មិនថាចាម មិនថា គ្រឹស្តទេ សូមប្រសិទ្ធិពរជ័យជូនលោកបងស្វាអោយជួបតែអ្វីដែលល្អគ្រប់ ពេលវេលា! អនុមោទនា….!

  101. ហនុមាន ថា:

    ជំរាប សួរ ក្មេងស្រែ
    សាធុ សាធុ អរគុណដែលបានចូលមកលេង ។ ខ្ញុំមិនហ៊ាន ដល់ទៅក្លាយជាឪរ៉េ ត្រឹមតែ ពូ ឬ តា បានហើយ 😀 អូ ចេះជូនពរអីត្រឹមត្រូវផង សូមក្មេងស្រែ បានជួប នៅក្តីល្អទាំងនោះ ផង ដែរ ។ អរគុណច្រើន !

  102. ហនុមាន ថា:

    ជំរាប សួរ ក្មេងស្រែ

    អរគុណដែលបានចូលលេង។ មិនដឹងយ៉ាងមេចអោយតែក្មេងស្រែ ចូលលេងដល់ផ្ទះរបស់ ខ្ញុំ ពេលដាក់វិចារម្តងៗ វាចូលតែក្នុង អាវាចារឥតបានការ ខ្ញុំមិនដឹងមកពីអីរ៉េ សូមអភ័យទោសផង ។ អរគុណ ដែលបានចូលលេង !

    • ញ៉ុមក៏អត់ដឹងដែរណាបង, ជាទូទៅមិនថាវាចារ រឺ mail ទេ, អោយតាចេញពីក្រុមហ៊ុនញ៉ុមទៅ គឺចូលក្នុង ស្ពេមជានិច្ច, ពេលខ្លះអត់ទេ, ពេលខ្លះចូល! ចង់ឡប់តាមវាហើយនៀក! តែក៏រអរគុណដែលបងឆ្លៀតចូល​ក្នុងផ្នែកវាចារឥតបានការហើយ អាផ្រូវអោយញ៉ុម អរគុណបង!

      • ហនុមាន ថា:

        ជំរាប សួរ ក្មេងស្រែ
        អរគុណបានឆ្លៀតចូលមកលេង ។ មិនអីរ៉េ បងតែងតែ ស្វាគមន៍ ប្អូន នឹង មិត្តយើងទាំងអស់ អោយតែ ចូលមក គឺ បងទុក ទាំងអស់ហ្នឹង ! អរគុណ

  103. pisitnseiha ថា:

    ល្បង​ស្វា​អើយ ជួយ​ផ្ញើរ unicode font for MAC អោយ​ខ្ញុំ​ផង ព្រោះ​អី​បុគ្គលិក​ខ្ញុំ​ម៉ា​ចំនួន​ត្រូវ​ការ​ក្ដារចុច និង​ពុម្ព​អក្សរ​យូនីកូដ

  104. វណ្ណ ថា:

    I have sent you invitation to join Facebook. Hope to see you there. 😉

    • ហនុមាន ថា:

      វណ្ណ

      អរគុណ ខ្ញុំបានទទួលហើយ តែ គ្មានពេលចូលរួមនៅឡើយរ៉េ ណាមួយខ្ញុំមិនសូវមានពេលច្រើន ណាមួយមិនសូវចូលចិត្ត Facebook,MySpace,Twitter ហ្នឹងផង ព្រោះ ខ្ញុំ វា ចាស់ជ្រុលហើយ សំរាប់របស់ទាំងហ្នឹងនោះ បើគេក្មេងៗបានមានប្រសិទ្ធភាព ។ តែទោះជាយ៉ាងណា ក៏ សូមអរគុណ​ដែរ ។ អរគុណ

  105. wpbinfo ថា:

    អាត្មាភ្លេចចូលមកទីនេះ ឥឡូវបានចូលមកទើបស្គាល់ពីអត្តសញ្ញាណរបស់​បងហនុមាន ខ្ពស់ហើយសង្ហាទៀត ។

    • ហនុមាន ថា:

      ខ្ញុំព្រះករុណា សូមស្វាគមន៍ ដល់ព្រះអង្គ
      អរព្រះគុណ ព្រះផរណសីលោ ខ្ញុំព្រះករុណា សូមថ្លែងអំណរព្រះគុណ ដល់ព្រះអង្គដែលបានចំណាយពេលេវលា ចូលមកលេងដល់ផ្ទះ ខ្ញុំព្រះករុណា ។ ខ្ញុំព្រះករុណា ជាជនសាមញ្ញដូចញាតិញោមទាំងឡាយដែរ ។ សូមអរព្រះគុណ

  106. សុវិចិត្រ ថា:

    ដល់​ពេល​អាន​អត្ថបទអំពី​ខ្ញុំ នេះទើប​ដឹង​ថា​អាយុ​ស្មើ​ប៉ា​ខ្ញុំ​ទៅ​ហើយ។ ដូច្នេះ​ខ្ញុំ​ត្រូវ​ហៅ​ថា ពូ ហនុមាន ទើប​ត្រឹម​ត្រូវ។ សួស្ដី​ពូ, សុខ​សប្បាយ​ជា​ទេ? នៅ​ឯសហរដ្ឋ​អាមេរិក​រវល់​ដែរទេ? សង្ឃឹម​ថា​ពូ​សុខ​សប្បាយ​ទៅ​ចុះ។ 😀 😉

    • ហនុមាន ថា:

      ជំរាប សួរ សុវិចិត្រ
      យូរណាស់អត់ដឹងរ៉េ អី បាទ​ខ្ញុំចាស់ហើយ ។ មិនទាន់ហ៊ានទទួលតួនាទីជាប៉ាគេរ៉េ ខ្ញុំនោះ ព្រោះ មិនទាន់មានប្រាក់គ្រប់គ្រាន់ ។ បាទ ហៅ ពូ ក៏ បាន ហៅ តា ក៏បាន ខ្ញុំអត់ប្រកាន់រ៉េ ? នៅសហរដ្ឋ ពូសព្វថ្ងៃ រវល់ធ្វើការអោយគេ ​។​ពូសុខសប្បាយជារ៉េ អរគុណដែលបានសួរ ពូ ! សូមក្មួយបានសេចក្តីសុខ !អរគុណសាជាថ្មី !

  107. cambochamoeun ថា:

    សួស្តី…អរគូណណាស់ដែលពូហនុមាន រាប់អានក្មួយដោយភក្តីភាព និងសេចក្តីរាប់រក! មកពីយើងខ្មែរដូចគ្នា មានបេះដូង និងឈាមជ័រជាខ្មែរដូចគ្នា ទើបស្គាល់គ្នា។ អរគុណរាល់មតិរិះគន់ និងការចំនាយពេលវេលាមានតម្លៃរបស់ពូ ចូលលេងផ្ទះខ្ញុំ។ ខ្ញុំទើបមកថ្មីសូមការណែនាំផង គួរពុំគួរអភ័យផងចុះ។…ចំរើន…

    • ហនុមាន ថា:

      ជំរាប សួរ ចំរើន នឹង សូមស្វាគមន៍ !
      ពូមានក្តីរំភើបណាស់ ដែលក្មួយបានចូលលេង ។ ពូ ក៏ មិនសូវចេះដែរ ទើបតែជាអ្នកថ្មីថ្មោង ដែរតើ នៅភូមិនេះ ។ មិនអីរ៉េ ការជួយគ្នាទៅវិញទៅមក ជា ភារះកិច្ចរបស់យើងជាខ្មែរ មែនរ៉េ ? អរគុណដែលបានឆ្លៀតពេលវេលា ចូលលេង ។

  108. គាឡុង ថា:

    អោយខ្ញុំសុំស្គាល់បងម្នាក់ផង រីករាយ​ដែលមកកាន់ប្លុកបង។ ជល់កែវមួយ!

  109. ខ្មែរបូរាណ ថា:

    ខ្ញុំបាទ
    ខ្ញុំព្រះករុណា សូមលើកដៃ ទាំងទ្វេរ ជំរាប សួរ hahahaha គេអត់ថាជំរាបរ៉េ
    គេត្រូវថា ថ្វាយបង្គំ ហេហេហេហេហេ ហាហាហាហាហា!!! ចង់ឃើញស្ដេច
    ហនុមានខឹងដល់ហើយនៀក!!!

    • ហនុមាន ថា:

      ជំរាប សួរ ខ្មែរបូរាណ នឹង សូមស្វាគមន៍

      ខ្ញុំបាទ ខ្ញុំព្រះករុណា សូមលើកដៃទាំងទ្វេរ សូមទទួលខ្មែរបូរាណ ដែលបានឆ្លៀតឧកាសបានចូលមកលេងដល់ផ្ទះ របស់ ខ្ញុំបាទ ។ បាទ អរគុណាស់ ដែលខិតខំប្រឺងប្រែងជួយអប់រំ កែតម្រូវ មកដល់ ខ្ញុំបាទ ខ្ញុំព្រះករុណា ។ ខឹងឯណាផ្តេសផ្តាស គ្មានហេតុការណ៍នោះបាទ 😀 អរគុណ

  110. ខ្មែរបូរាណ ថា:

    សូមជំរាបសួរ តបវិញ លោកបងស្ដេច ហនុមាន

    ខ្មែរបូរាណ សូមលើកហត្ថាទាំងទ្វេរ ទទួលយកនូវភាពស្វាគមន៍យ៉ាងក្ដៅ
    ងំដែលស្ដេចហនុមានបានប្រគល់ជូនឱ្យដល់ទូលព្រះបង្គំ ហេហេហេហេ ។
    សំណាងខ្ញុំបាទធំណាស់បានស្ដេចហនុមានលោក​ អត់ប្រកាន់ខឹងនឹងខ្ញុំបាទ
    រ៉េ បើចឹងខ្ញុំ បាទ ខ្ញុំម្ចាស់ នឹងឆ្លៀតចូលមកសប្បាយទីឋានដូសិតនេះឱ្យបាន
    ញឹកញាប់ទៀត ។ អរគុណ

  111. ខ្មែរបូរាណ ថា:

    បើម្ចាស់វិមាន ចិត្តល្អតែយ៉ាងម្លឹងៗ ទើបមានភ្ញៀវចេញចូលស្ទើរគ្នានឈប់
    តាំងពីព្រលឹមទល់ព្រលប់ ។ ត្រជាក់ចិត្តម្លេះរ៉េន៎ ! អរគុនបងស្ដេចហនុមាន
    ដែលបានសាងវិមានដ៏ស្ដុកស្ដមស្កឹមស្កៃមួយនេះ ។ ទឹកដែលក្ដៅត្រីនាំគ្នា
    គេចអស់ ចុះបើទឹកត្រជាក់ហើយ នោះមុខតែមានត្រីកុះករ បរបួលគ្នាមក
    កំសាន្តសប្បាយកាន់តែច្រើនឡើងទៀត ។

    • ហនុមាន ថា:

      បាទ ជំរាបសួរសាជាថ្មី

      ហេស ប៉ិនមានប្រសាសមែន ថាដូចមើលឃើញថាតាហ្មង​? អរគុណដែលបានចំណាយពេលដ៏មានតម្លៃចូលលេង ផ្ទះ ខ្ញុំបាទ ​គួរពុំគួរ សូំអភ័យទោសផង ។ សូមស្វាគមន៍ ជានិច្ច ។​អរគុណ

  112. oudomheng ថា:

    សុំទោស​ដែលខ្ញុំ​ហៅបងៗ​កន្លងមក ដោយពុំបានដឹង!
    គួរតែហៅលោកពូ បានត្រូវ!
    សូមសរសើរលោកពូចំពោះទឹកចិត្តស្រឡាញ់មាតុភូមិដ៏កម្សត់នៃយើង!!

  113. សំណាងប្លក់ ថា:

    ហៅពូអត់សូវសម្យទេឧត្តមអើយ!!!…:D ហៅតាវិញទើបពីរោះណាចៅ។ ជំរាបសួរបង! សុខសប្បាយទេបង? ..អូស!មែនហើយបង ប្អូនទើបតែបាន បញ្ចូល ចម្រៀងខ្លះនៅទីនេះ ជូនបងស្តាប់កំសាន្ត រីករាយថៃ្ងឈប់សំរាកពីការងារ​។

  114. oudomheng ថា:

    លោកពូ
    ក្មួយ​អាច​សុំ​លេខ​កូត​ យូនីកូតខ្មែរ​ ដាក់​ឲ្យ​ប្លក់ឲ្យ​​គេ​ទាញ​យក​ ក្នុង​ប្លក់​ក្មួយ​និង​ប្លក់​របស់​លោកអ៊ំ​របស់​ក្មួយ។
    អរគុណ​ទុក​ជាមុន!!

    • ហនុមាន ថា:

      ជំរាប សួរ ហ ឧត្តម

      រីកយាយ បុណ្យណូអែល នឹង សួស្តីឆ្នាំថ្មី សាកល ! ក្មួយចង់បានយូនីកូដ មួយណា ? យូនីកូដ អត់មានប្រើកូដឯណា ក្មួយ ! ប្រាប់ពូ មកចាំពូ ដាក់ជូន !

      នេះ សំរាប់ពួក Xenotype ក្មួយអាច គុពី តំណនេះ

      http://www.box.net/shared/5e4uhpbrl6 ហើយចំពោះ តំណដែលលោតចុះ លោតឡើង ដូចពូមាននៅទំព័រ របស់ពូ ខាងស្តាំដៃ ក្មួយ អាច គុពី បញ្ចូលទៅ ក្នុង វិជីត តាម ខាង ក្រោម

      មួយខាងក្រោមជា តំណ សំរាប់ វិនដូវ (រូបលោតចុះ លោតឡើងទី ១ លើ)

      http://www.mediafire.com/i/?zkl6m9m3hh5mjad (ចុចដើម្បី មើល កូដ)

      ខាងក្រោមនេះជា (ទីពីរ)យូនីកូដ របស់ លោក ដាញ់ ហុង ព្រមទាំង ខ្មែរ អូអេស ដែលក្មួយអាចទាញ ពី ផ្ទះ និមល បាន

      http://www.mediafire.com/i/?eb8aj88ey5lf65f (ចុចដើម្បី មើល កូដ)

      ខាងក្រោមជាកូដ របស់​អង្គុលីលេខ របស់ ប្អូនទឹម បឿន ដែលលោតចុះលោតឡើង ទី បី

      http://www.mediafire.com/i/?8od88vdubxmzamz (ចុចដើម្បី មើល កូដ)

      ក្មួយសាក មើល៍ បើ មានបញ្ហា ចាំ ពូ ជួយសម្រាល​។ សំណាងល្អ !

  115. oudomheng ថា:

    អរគុណ​លោកពូ!! ក្មួយ​នឹង​សាក​ល្បង​មើល!!

  116. ឧត្ដម ថា:

    ពូ​អើយ!!! ក្មួយ​សាកអត់​កើត​ទេ!! សុំ​ពូជួយ​ប្រាប់​ ដំណាក់​កាល​មួយ​ៗផង!!
    អរគុណលោកអូទុក​ជាមុន!

  117. lykalyane ថា:

    ជម្រាបសួរ‌!
    ខ្ញុំរីករាយណាស់ដោយបានឃើញពាក្យគួរឱ្យអស់សំណើចរបស់លោកពូ។
    សុំហៅលោកពូហើយ។

    • ហនុមាន ថា:

      បាទ ជំរាបសួរ នឹងសូមស្វាគមន៍ កល្លីយ៉ាន !
      អរគុណដែលបានរសាត់អណ្តែតធ្លាក់ចូលឋានរបស់ខ្ញុំ បាទ ហៅខ្ញុំថាពូក៏បាន ខ្ញុំអត់ប្រកាន់អីរ៉េ អរគុណបានឆ្លៀតចូលលេង ! អរគុណបាទ !

  118. Vanda ថា:

    សួរស្តីបង!
    ខ្ញុំចាប់អារម្មណ៍នឹងបងថា ក្រុមហ៊ុនបងអាចផ្ញើរអីវ៉ាន់១ថ្ងៃដល់ ចង់មានន័យថា
    នៅតែក្នុងសហរដ្ឋរឺ នៅកម្ពុជា? ព្រោះក្រុមហ៊ុនប្អូនមានអីវ៉ាន់ត្រូវផ្ញើរចេញរាល់
    ថ្ងៃ តែចង់បានអាលឿនជាង DHL, Fedex, UPS, ទៀតមានអត់?
    សូមជួយណែនាំផង!

  119. ហនុមាន ថា:

    បាទជំរាបសួរនឹងសូមស្វាគមន៍ វាន់ដា

    មានតែ ហ្វែដអិកដែលផ្ញើរលឿនក្នុងមួយថ្ងៃ (Overnight Delevery) ក្រៅពីហ្នឹងខ្ញុំអត់ដឹងរ៉េ ហើយថ្លៃប៉ុន្នាននោះសីុសងតាមទម្ងន់របស់ឥវ៉ាន់ ។ អរគុណដែលបានចាប់អារម្មណ៍ នឹង ចូលលេង !

  120. Vanda ថា:

    ក្រុមហ៊ុនខ្ញុំនឹងរាល់ថ្ងៃធ្វើ ប៊ីស៊ីនីសជាមួយ ហ្វេដិចនឹងហើយតើ!
    តែពីកម្ពុជាទៅ អាមេរិក៣ថ្ងៃឯនោះ អញ្ចឹងពេលខ្លះ អីវ៉ាន់គេបន្ទាន់ខ្លាំង
    មិនដឹងធ្វើយ៉ាងម៉េច? ភ្លេចប្រាប់ថា ក្រុមហ៊ុនខ្ញុំជា តិចតាយ ដូច្នេះអីវ៉ាន់ច្រើន
    ណាស់ត្រូវផ្ញើររាល់ថ្ងៃ។
    អរគុណបង!

    • ហនុមាន ថា:

      អាចឹង ប្រហែលមកពីការហោះហើររបស់កបាល់ហោះ ព្រោះអាលូវហ្វេអិកអាចហោះពីអាសីុ មកអាមេរិកអត់បាច់ឈប់ចាក់សាំងរ៉េ ។ កាលមុនត្រូវឈប់ពីរ កន្លែងអាលូវ ហោះដាំរិក(direct) ឬ ក៏ណាមួយការផ្ញើររបស់វ៉ាន់ដាជាអន្តជាតិ(International Shipping)ប្រហែលជាមិនអាចធ្វើបានក៏មិនដឹង។ សូមអភ័យទោសដែលខ្ញុំមានអាចជួយសម្រួលបាន ។សូមអគុណដែលបានចូលលេង

  121. The Angkor ថា:

    សួរស្តីឆ្នាំថ្មី បងហនុមាន !
    ភ្ញៀវច្រើនយ៉ាងនេះ មិនដឹងពេលណាបានការឆ្លើយតបទេខ្ញុំ!!! 🙂
    តែអត់អីទេ អាចចាំបាន! ប្លុករបស់បងពិតជាមានន័យមែន ខ្មែរមួយជាតិ!!!
    ប្លុករបស់បងពិតជាល្អ ជាពិសេសជួយលើកតំកើនវប្បធម៌ជាតិ។
    ខ្ញុំក៏ចង់ភ្ចាប់ជាមួយប្លុករបស់បងដែរ ដើម្បីទុកចូលលេងថ្ងៃក្រោយ
    តែមិនដឹងភ្ចាប់តាមណាទេ!!! មានតែចាំបង ឆ្លើយតបប៉ុណ្ណោះ។

    ឌីណា
    http://www.facebook.com/khmerblog

  122. ហនុមាន ថា:

    បាទជំរាបសួរ នឹងសូមស្វាគមន៍ ឌីណា
    អរគុណច្រើនដែលបានចូលមកលេងដល់ផ្ទះរបស់ខ្ញុំ ។ ចុះមានអី មកលេងនៅទីនេះបានតើ ចង់មកប៉ុន្មានដង ក៏បានដែរ ។ សុំអភ័យទោស បងអត់ប្រើ Facebook ហើយក៏មិនចង់ក្លាយជាសមាជិកដែរ សុំអភ័យទោស ព្រោះបងមិនសូវមានពេលច្រើន ។ គ្រាន់តែវើតប្រេសនេះ រកពេលអត់ចង់បានផង ។ អរគុណសាជាថ្មី ផ្ទះបងតែងតែស្វាគមន៍ ប្អូនជានិច្ច ! បងខិតខំចូលមើលផ្ទះបងរាល់ង្ថៃ កុំបារម្ភថាបងមិនតបឆ្លើយអោយសោះ ! អរគុណច្រើនឌីណា សូមសំណាងល្អ !

  123. posoky ថា:

    1967-1980=13ឆ្នាំ ខ្ញុំហៅល្បងមិនថ្វីទេ ?
    ល្បងស្វាហនុមាន សំបូរគេរាប់អាន ព្រោះមានក្រយ៉ៅច្រើន អាក្រយ៉ៅពិសេស បើបានស្រីស្អាតអេះ មិនដឹងជាយ៉ាណាយ៉ាណី ទេ ហាហាហ (joking) និយាយអីចឹងល្បងនៅរដ្ឋណា? សំបូរការងានឹងប្រជាជនខ្មែរច្រើនទេ? ដូចចង់ Move state ដល់ហើយខ្ញុំ ។

  124. ហនុមាន ថា:

    ខ្ញុំនៅរដ្ឋ Tennessee សំបូរការងារឯណា សំបូរតែអាខ្មៅ មេខ្មៅ ធ្វើការចិញ្ចឹមតែពួកអាដែងអស់ហ្នឹង ម៉ាសែកៗកាត់ឯងចង់អស់ៗ ព្រោះតែពួកវាដេកច្រាស់ហ្នឹងឯង ! បើនិយាយពីខ្មែរវិញខ្ញុំម៉ាខែ បើដើរអត់មានជួបអីមួយ បើជិះឡានរិតតែអត់ទៀត 😀 បាទ ចុះខ្ញុំមិនមែនជាប្រកាន់អីរ៉េ ល្បងក៏បាន អាស្វាក៏បាន ហនុមានក៏បាន អត់ចេះប្រកាន់រ៉េ អរគុណ ។​ ស្លាប់បើមានក្រយ៉ៅពិេសស និយាយពីស្រីៗអត់ចេះខ្វះ តាំងពី មេម៉ាយ កូនមួយ កូនពីរ រហូតដល់យាយៗទៀត ( សូមខមាទោសយាយ ) និយាយលេងរ៉េ ! ចង់ Move State ទៅ Florida បាដោយរ៉ៅ ធាតុអាកាស ដូចស្រុកខ្មែរអាចឹង លើកលែងតែស្រីៗ អត់សូវស្លៀកពាក់ខោ អាវ ! 😀 អរគុណ សុខី អូ ភ្លេច ជំរាប សួរ ! ជំរាបសួរ បាទ !

  125. posoky ថា:

    ទៅណាកើត បើ florida គ្មានញាតិ មួយយ៉ាង​នេះ!

  126. ហនុមាន ថា:

    ស្រុកនេះចាំបាច់មានបងប្អូនអីសុខីអើយ អោយតែមានការងារធ្វើ នឹងកន្លែងនៅ អាចរស់បានហើយ !

  127. កេសី ថា:

    ថ្ងៃនេះទើបមានឱកាសមើលប្រវត្តិរូបបងហនុមាន ។ បង​ហនុមាន​អាយុ​លើស​ខ្ញុំ ដល់​ ១២ ឆ្នាំ​ឯណោះ (ល្បងកើត ១៩៦២, ឯខ្ញុំកើត ១៩៧៩) ។ មើល​ទៅ ខ្ញុំ​គួរ​តែ​ហៅ​ថា​​ពូៗ​ហើយ?!?! 😀 (just kidding) ខ្ញុំ​ហៅ​ល្បង​បងៗ​អញ្ចឹង សង្ឃឹម​ថា​ល្បង​ហនុមាន​​មិន​​ប្រកាន់​ចុះ 😀

    • ហនុមាន ថា:

      ហាស់ ហាស់ ដូចខ្ញុំបាននិយាយប្រាប់សុខីហើយ ខ្ញុំអត់ចេះប្រកាន់អីរ៉េ ? ពូ ក៏ បានតា ក៏បាន ។ ស្លាប់ យូរណាស់ហើយ អត់ដឹងពីប្រវត្តរូបខ្ញុំ រ៉េ ? 😀 បាទ ជំរាប សួរ សុខសប្បាយជារ៉េ កេសី អរគុណ បាន​អញ្ជើញចូលលេង ។ សូមបានសេចក្តីសុខ នឹង សំណាងល្អ។​អរគុណសាជាថ្មី !

  128. kh2kh ថា:

    សួស្តីបងហនុមាន

    ខ្ញុំ​ចង់មក​លេង​ផ្ទះបង​ហនុមាន​យូហើយ។
    នៅ​លើ​ប្លកខ្ញុំ​ ពេលខ្ញុំ​ចុច​ ឡូហ្គូបង វាបង្ហាញ​ Gravata វិញ។
    ខ្ញុំជាអ្នកភូមិ​ថ្មី​ ទាល់តែ​យូបន្តិច​ទើប​ស្គាល់​អ្នក​ភូមិ​ខ្លះ។

    ខ្ញុំ​យល់​ស្រប​គំនិត​បង​:
    “ខ្ញុំសប្បាយចិត្តដោយ ឃើញកូនខ្មែរ ចេះស្រឡាញ់គ្នា ស្រឡាញ់ ជាតិ ជួយគ្នា ដើម្បីឲ្យជាតិ នឹង ប្រទេស លូតលាស់ រីកចំរើនទៅអនាគត “​។
    ​ ខ្ញុំក៏មាន​គំនិត​ដូច​បង​ដែរ។

    ប៉ុន្តែខ្ញុំអត់​ចេះ​ខ្មែរ​ច្រើន​ដូច​បង​ទេ។

    ជំរាបលាបង​។
    ពីខ្មែរទៅខ្មែរ

    • ហនុមាន ថា:

      ជំរាប សួរ ខ្មែរទៅខ្មែរ
      អរគុណបានអញ្ជើ្ញចូលលេង ។ អរគុណច្រើនដែលបានមកដល់ផ្ទះរបស់ខ្ញុំ ។ បាទ ខ្ញុំមិនចេះណាស់ណាស់រ៉េ ចំពោះ ភាសាខ្មែរ នោះ ព្រោះបានមករស់នៅស្រុកគេយូរដែរហើយ។ ចេះតិចតួចដោយសារការខិតខំ ដោយខ្លួនឯង ។ អរគុណ ដែលបានឃើញ ខ្មែរម្នាក់ទៀត មានអារម្មណ៍ ដូចខ្ញុំ ! ។ សូមស្វាគមន៍ នឹង សូមស្គាល់ នឹង ស្វាគមន៍ មកភូមិខ្មែរ វើតប្រេស ! អរគុណ

  129. somada ថា:

    ជម្រាបសួរ លោកពូហនុមាន រីករាយណាស់ដែលបានស្គាល់លោកពូនៅទីនេះ ។ លោកពូសុខសប្បាយជាទេ ?

    • ហនុមាន ថា:

      បាទ ជំរាបសួរ សូម៉ាដា
      សូមស្វាគមន៍ដែលបានចូលលេងនៅផ្ទះរបស់ខ្ញុំ ! ខ្ញុំក៏ដូច្នោះដែររីករាយដែលបានស្គាល់ សាម៉ាដា ។ សុខសប្បាយជារ៉េ ចុះក្មួយវិញ សុខទុក្ខយ៉ាងណាដែរ ? អរគុណដែលបានចូលលេង !

  130. សោភ័ណ ថា:

    សួរស្តីម្ចាស់ផ្ទះ!! មានភ្ញៀវមកលេង…
    ជាលើកដំបូងដែលចូលលេងផ្ទះលោកពូ ហិ ហិ មិនទាន់បានក្រុង7ថ្ងៃទេ។ សូមលោកពូជួយនែនាំផង។

    • ហនុមាន ថា:

      បាទ ជំរាបសួរ នឹង សូមស្វាគន៍ សោភ័ណ !
      អរគុណដែលបានឆ្លៀតចូលលេង ផ្ទះ របស់ខ្ញុំ នឹងមកស្នាក់នៅភូមិវើតប្រេស។ គួពុំគួសូមអភ័យទោសផង បាទ ! ។ បើមានអ្វីដែលខ្ញុំអាចជួយបានសូំអញ្ជើញ សួរ មកចុះ បាទ ។ អរគុណ

  131. សោភ័ណ ថា:

    ជំរាបសួរលោកពូហនុមាន
    ​ក្មួយមកដើរលេងក្នុងភូមិលើកដំបូង មិនដឹងថាតើក្នុងភូមិមានកន្លែងពិសេស ត្រង់ណាខ្លះទេ ម្យ៉ាងមិនសូវជាហានដើរប៉ុន្មានផង។ ដូច្នេះសូមលោកពូរជួយនាំដើរផង ម្យ៉ាងក្មួយក៏ចង់ទិញដីក្នុងភូមិវើតប្រេស សង់ផ្ទះខ្ទមមួយនិងគេដែរ។

    • ហនុមាន ថា:

      បាទ​ជំរាប សួរ សោភ័ណ
      អរគុណដែលបានចូលលេងសាជាថ្មី ។ មកនៅភូមិនេះអត់ចាំបាច់ទិញដីរ៉េ គឺគ្រាន់តែចុះឈ្មោះ គឺ សង់ផ្ទះបានតាហ្មង ! ។ នៅភូមិនេះ អត់ពិបាករ៉េ បើខ្ញុំអាចជួយសម្រួលបាន សូមសួរមកចុះ ។ អរគុណ​ដែលបានចូលលេង ។

  132. isharemyworld ថា:

    សួស្តីបង!
    បងហនុមានម៉េចបានជាបងទៅនៅអាមេរិកចឹង? ក្រែងបងថាស្រលាញ់ខ្មែរណាស់មែនទេ? ម៉េចបងមិនព្រមនៅខ្មែរដើម្បីជួយ កូនខ្មែរជំនាន់ក្រោយផង?

    • ហនុមាន ថា:

      សួស្តី​សុភ័ក្រ សូមស្វាគមន៍
      បាទ មកពីខ្ញុំរត់ចោលស្រុកហ្នឹងណា ចុះស្រឡាញ់ខ្មែរចាំបាច់នៅក្នុងស្រុកអី ក្រៅស្រុកក៏ស្រឡាញ់បានដែរ អោយតែនៅចាំជាតិខ្លួនជាខ្មែរនោះ ប្រសើរហើយ ! បើមិនរត់ឯណាសម័យនោះ គេសម្លាប់ខ្មែរដូចមាន់ ដូចទានោះ ? ជួយកូនខ្មែរ ប្រកដណាស់ មិនយូរ មិនឆាប់ប្រហែលបានទៅនៅស្រុកខ្មែរវិញ មិនខានរ៉េ ។ អរគុណបានអញ្ជើញចូលលេង !

  133. isharemyworld ថា:

    អរគុណបងដែលបានចូលលេងញ៉ុម!

  134. vuth ថា:

    សួស្តី បង ហនុមាន ! រីករាយដែលបានចូលមកអានប្លុក របស់ បង ។

    • ហនុមាន ថា:

      បាទ ជំរាបសួរ នឹងសូមស្វាគមន៍ វុឌ្ឍ !
      អរគុណច្រើនដែលឆ្លៀតចូលលេងនៅផ្ទះរបស់ខ្ញុំបាទ ។ បើមានខុសឆ្គងសូមមេត្តាអភ័យទោសផង បាទ ! អរគុណ

  135. RA ថា:

    ជំរាបសួរ បងហនុមាន តើបងអាច ប្រាប់ពីរបៀបបង្កើត Blog របស់បងនៅក្នុង WordPress ដល់ខ្ញុំបានទេ ខ្ញុំចង់បង្កើត Blog WordPress មួយដែរ ប្រសិនបើសំរាយអោយបានក្បោះក្បាយជាភាសារខ្មែរ រិតតែល្អ ហើយសូមបងផ្ញើរឯកសារមកខ្ញុំផងតាមរយះ Email:dara.sea08@gmail.com ហើយតើបងសុខសប្យាយទេ រាល់ថ្ងៃនេះ ហើយកុំភ្លេចណាបងប្អូនរ៉ា ចង់បានហើយនិងចង់ចេះខ្លាំងណាស់សម្រាប់ Share ទៅកូនខ្មែរគ្រប់រូបដូចបងទៀត។អគុណយ៉ាងខ្លាំង

  136. Crazynas ថា:

    សួស្ដី​បង​ហនុមាន! ខ្ញុំ ក្រេហ្ស៊ី មក​​ដល់​​ហើយ! ពេល​​បាន​​អាន​​វាចា​​របស់​បង​​ពី​​ខាង​​ដើម​​ហើយ ធ្វើ​​ឲ​​ចិត្ត​ខ្ញុំ​រំភើប​ខ្លាំង​ណាស់។ រីករាយ​ណាស់​ដែល​បាន​ជួប​បង! ឈ្មោះ​បង​ក៏​​ឡូយ ឧត្ដម​គតិ​ក៏​ខ្ពស់។ សំណាង​ណាស់​ខ្ញុំ​ដែល​បាន​ជួប​បង​នៅ​ទីនេះ។

    • ហនុមាន ថា:

      បាទ សួស្តី អរគុណបានឆ្លៀតចូលលេង ។ ហេស សសើរពេកហើយ ខ្ញុំគ្មានអីអស្ចារ្យរ៉េ ខ្មែរដូចគេដូចឯងដែរតើ ។ សូមស្វាគមន៏ ជានិច្ច ផ្ទះខ្ញុំចំហទ្វា ២៥ ម៉ោង ម៉ាងៃ ចូលត្រឹមណា ក៏បានដែរបាទ ! អរគុណ

  137. I3lackH0l3 ថា:

    កំពស់ : ២ មែត្រ ៣ តឹក????

  138. Samady KS ថា:

    ជួយ​ផង! បង​ស្វា! ខ្ញុំ​ទើប​តែ​ប្រើ អាយ​ហ្វូន​ នឹង​គេ តែ​អត់មាន Account សម្រាប់​ចូល​ទៅ​កាន់ Apps Store ដើម្បី ទាញ​យក​កម្មវិធី ឬ សៀវភៅ​មក​មើល​សោះ! ខ្ញុំ​អត់​​ចង់​មាន Credit អី​ទេ ចង់​បាន​តែ Username សម្រាប់ login ដើម្បី​រក​អ្វី​ដែល Free free ប៉ុណ្ណោះ! តើ​ខ្ញុំ​គួរ​ធ្វើ​មេច​ទៅ អាច​ sign up បាន​ឬ​អត់​ ហ្ន៎..? (​សូម​ជួយ​ឆ្លើយ​តាម​ អ៊ីមែល៍ មក​)

    • ហនុមាន ថា:

      អីយ៉ាសាម៉ាឌី សាហាវណាស់វើយ មាន iPhone ប្រើគ្រាន់បើជាងខ្ញុំ ។ ចូលខុសផ្ទះហើយ ចូលផ្ទះប្អូន សាពត៌មានថ្មី បានគាត់ជំនាញ ព្រោះគាត់មាន iPhones ដល់ទៅពីរជាងឯណោះ ! ដោះលេខរួច(jailbreak)រួចនៅ? បើដោះលេខរួចហើយចាំខ្ញុំប្រាប់ពីរបៀបប្រើរបស់ free free ។ តាំងពីវចនានក្រមខ្មែរ នឹងកម្មវិធីផ្សេងៗទៀត អត់ខ្វះរ៉េ ! ជំរាបសួរ នឹងសូមអរគុណបានចូលលេង !

  139. vannarachin ថា:

    រីករាយដោយបានលោកពូឆ្លើយតប!

  140. borino ថា:

    ជុំរាបសួរបង ហាក់នុមាន(បងមហាមេឃ)
    ខ្ញុំចង់ទាញយក ចាប៉ីរឿង សុវណ្ណដូងខ្ចី ចង់ងាប់ហ្អើយ តែយកអត់បានសោះ ព្រោះខ្ញុំអត់សូវចេះ Internet ទេ ! ពេលខ្ញុំចូលទាញយកពីweb​ របស់បងម្ដងៗ ខ្ញុំឈឺក្បាលខ្លាំងណាស់បង ហើយយកអត់បានទៀត ដូចជាពិបាកខ្លាំងណាស់ បើweb​ ផ្សេងៗខ្ញុំទាញយកបាន ដូចជាស្រួល តែមិនមែនរបស់លោកតាពូថៅដៃទេ តើបងមានវិធីណាជួយខ្ញុំបានទេ?ឬមួយបងអាចផ្ញើជាFile MP3 មកខ្ញុំជាពិសេសបានទេ?
    អរគុណបងទុកជាមុន !

    តាញុំចង់ស្ដាប់ចង់ងាប់ហ្រើយ

  141. Dila ថា:

    ជំរាបសួរ លោកអ៊ុំងនុមាន! ក្នុងនាមខ្ញុំជាកូនស្រីខ្មែរមួយរូបដែរ នាងខ្ញុំមានចិត្តរំភើបសប្បាយរីករាយណាស់ ហើយនិងមានមោទនភាពចំពោះលោកអ៊ុំដែលជាអ្នកស្នេហាប្រទេសជាតិខ្លួនមិនភ្លេចកន្លែងកំនើតនិងចេះចែកចាយណែនាំដល់ក្មេងៗជំនាន់ក្រោយដូចជារូបខ្ញុំជាដើម។ ខ្ញុំចង់បានសៀវភៅខ្លះពីផ្ទះលោកអ៊ុំនេះយកទៅអានពេលទំនេរក្រោយពីធ្វើការប៉ុន្តែទាញយកមិនបានសោះ, ចង់ដឹងថាសៀរភៅទាំងអស់នឹងត្រូវគិតថ្លៃឬក៏អត់លោកអ៊ុំ?
    ហើយខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីបានវាមក?
    សូមអរគុណលោកអ៊ុំទុកជាមុន និងសូមជួយណែនាំនូវពាក្យពេជទាំងឡាយណាដែលឆ្គមឆ្គងផង!

    សូមអោយលោកអ៊ុំមានសុខភាពល្អ
    ជំរាបលា

    • ហនុមាន ថា:

      អរគុណ នឹងសូមជំរាបសួរ ឌីឡា !
      សៀវភៅទាំងនេះ ដាក់យូរហើយ បើទាញយកបានមិនគិតលុយទេ ក្មួយស្រីចង់បានសៀវភៅណាខ្លះ ? ចាំពូយ្យាយាមរកជូន តែមិនដឹងបានឬអត់ទេ ព្រោះវាយូរពេក ។ អរគុណដែលបានចំណាយពេលវេលាចូលលេងផ្ទះពូ ! អរគុណ

  142. Thea ថា:

    សួស្តីបងខ្ញុំបានឃើញអក្សរខ្មែរដែលបងឆ្លាក់ខ្ញុំពិតជាចូលចិត្ត តើបងមាន account facebook សំរាប់ខ្ញុំទាក់ទងទៅបានទេ ខ្ញុំត្រូវការស្នាដៃបងសំរាប់គូរឡូហ្គូមួយតើបងអាចជួយខ្ញុំបានទេ? ខ្ញុំរងចាំចំលើយពីបងសុំទោសដែលរំខាន

ទំលាក់ មួយចំលើយតប ទៅ ហនុមាន បោះ​បង់​ការ​ឆ្លើយ​តប