ថ្ងៃលិចអូនស្រណោះ

ខែកញ្ញា 3, 2009

សុំទោស ស្មានតែរឿង ថ្ងៃលិចអូនស្រណោះ មែនទេ ដែលខំ ចុចមកហ្នឹង ប្រហែលខកចិត្តហើយ មើលទៅ តាមពិត ជា អំណោយពី ខ្ញុំបាទ ទេ ជា Photoshop Layers File  ។ ថ្ងៃលិចអូនស្រណោះជា Photoshop Layers អ្នកទាំងអស់គ្នាអាច ដោនឡូត ហើយយកទៅកែកុន តាមតែចំណងចូលចិត្ត របស់អ្នករាល់គ្នាម្នាក់ៗ ។

មិនដឹងធ្វើអ្វី មួយថ្ងៃៗខ្ញុំ ដេកក្រោក ដេកក្រោក ហើមស្បីង បាបិុនបាវ ហើយ ហើយក៏សម្រេច ចិត្ត យក Photoshop  មកបើកលេង កំសាន្ត ។ រូបខាងក្រោម អ្នក អាច ដោនឡូត បាន តាម លីងក៏ ដែល ខ្ញុំបានផ្ជាប់។ 

ថ្ងៃលិចអូន ស្រណោះ អត់មានទាក់ទង នឹង អាមួយងា ឫ ក៏​ប្អូនស្រី បងស្រី ក្រមុំ មេម៉ាយ យាយៗណាម្នាក់ទេ គឺជា ការកែកំសាន្ត របស់ខ្ញុំដែលទាក់ទង នឹង Photoshop ។ សង្ឃឹម ថា អ្នកទាំងអស់ អាចយកទៅ​ប្រើការ បាន គ្រាន់ទុក ឲ្យ សង្សា ស្រី ប្រុស នឹង ប្តី ប្រពន្ធ ហើយ នឹង សង្សា បាន តែ​ខ្ញុំអត់ទទួល ខុសត្រូវ ទេ បើ មានរឿងរ៉ាវ ហេ ហេ ហេ  តិចថា​មកតែ ពី ហនុមាន ហ្នឹង បានត្រូវ មួយ កម្លាង ឫ មួយដៃ ខ្ញុំអត់ដឹងអាលីង​! 😀

សូមរីករាយ ដោនឡូត យកទៅប្រើការ ចុះ។  ហើយកុំភ្លេច ស្តាប់នៅចម្រៀងចាស់ខ្លះៗ ដែល ខ្ញុំបានដាក់ខាងស្តាំដៃខាងក្រោម  ។

ភ្នែកអូន មានរូបយើង

ភ្នែកអូន មានរូបយើង

    បើចង់បានរូបខាងលើជា Photoshop Layers សូម ចុចនៅទីនេះ  ក្រោយមកអ្នកអាចកែរកុនតាមតែចំណង់ចិត្ត ចុះខ្ញុំបានផ្ជាប់នៅ Layers នឹង ម៉ូដ ចំណងជើងខ្លះ ក្នុងនោះដែរ ។

ថ្ងៃលិចអូនស្រណោះ

ថ្ងៃលិចអូនស្រណោះ

 រូបភាពដែលបានប្រើក្នុង Photoshop នេះ រូបខ្លះខ្ញុំថត ខ្លួនឯង ឯខ្លះទៀតខ្ញុំបានទាញយកពី​ទំព័ររបស់បងស្រី កែវ ចាន់បូរណ៍  ដែលពោរពេញទៅដោយរូបភាព ស្រស់ បំព្រង  សូមអរគុណដល់បងស្រី ផងដែរ ។

 

ថ្ងៃលិច layers

ថ្ងៃលិច layers

ចំណងជើងខាងលើជា layers ដែលដាច់ចេញពីគ្នា និមួយអ្នកអាចយកវាទៅប្តូរចំណងជើងដល់រូបខាងលើបាន ដោយ បត់បែន តាមតែចិត្តត្រូវការ របស់ខ្លួន ចុះ ហើយកុំភ្លេចដូរពណ៌តាម តែចិត្ត ផងដែរ រូបខាងលើមានពីរ បែប មួយដែលមិនមានពណ៌ អាចដោនឡូត ពីទីនេះ ។ ហើយមួយដែលមានពណ៌អាចដោនឡូត ពណ៌ នៅទីនេះ