ឈាមពីរតំណ

ខែសីហា 23, 2011

សូមជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះសូមនាំមកនៅ សេចក្តីកំសាន្តដល់ចក្ខុ​នឹង ប្រាជ្ញាដល់ចំណីខួរក្បាលខ្លះ ៗ​ ជួយឡង់សេអោយ ខែម៉ារ៉ាសព្វ KhemaraSoft

ឈាមពីរដំណ
ប្រលោមលោកខាងយុទ្ធសិល្ប៍ របស់ចិនបុរាណ អានហើយអានទៀតមិនចង់ឃ្លាត សប្បាយចិត្តលែងចង្អៀត រវល់ជក់ចក្ខុលែងខ្វាយខ្វល់ ពោរពេញទៅដោយមនោសញ្ចេតនា អាថកំបាំង ក្បាច់គុណបុរាណ ដាវនឹងដាវ ដៃនឹងដៃ ទ្រូងឆ្អំទ្រូង ច្រមុះនឹងថ្ពាល់ ហេវហត់ ក្បត់អូន ក្បត់បង សីុសាច់ហុតឈាម អង្គៀមឆ្អឹង អានហើយមិនចង់ដាក់ចុះ ។ បើអស់លោកជាអ្នកស្នេហាអក្សរសាស្រ្តដូចហនុមាន ប្រាកដជាចូលចិត្តនៅរឿងនេះមិនខាន ។

លោក សាត់ មុនី ជាម្ចាស់ khemarasoft.com ព្រមទាំង បណ្តាល័យ អប្សរា បានព្រួតដៃគ្នាចងក្រងនៅរឿងនេះសាជាថ្មីម្តងទៀតជា សៀវភៅ អេឡិត្រូនិកដែលយើងទាំងអស់គ្នាអាចដាក់ក្នុង iPhone,iPad,នឹង iPodTouch បាន ដោយប្រើនៅយូនីកូដ ។

khemarasoft.com បានបង្កើតនៅ software សំរាប់ iOS devices ជាច្រើន ដូច វចនុក្រមខ្មែរអងគ្លេសខ្មែរ អងគ្លេស ខ្មែរ វិទ្យុខ្មែរសំរាប់ស្តាប់តាម iOS device ព្រមទាំងខ្មែរ Facebook ។ តម្លៃ នៃសៀវភៅនេះ តិចជាង តម្លៃ ហាំបើហ្គើមួយ ក្រោម ៥ ដុល្លា ខ្ញុំជឿជាក់ថា អ្នកប្រហែលចំណាយលើម្ហូបចំណី ចំអែតក្រពះច្រើនជាង ៥ ដុល្លាទៅទៀត ។ ចំពោះ ៥ ដុល្លាសំរាប់ចំណីខួក្បាល ខ្ញុំមិនស្តាយរ៉េ ។

បើចង់ដឹងច្បាស់ យល់ដឹង នៅក្តីរំជើបរំជួល អួលអាក់ ស្ទាក់ស្ទើ នៅ យុទ្ធសិល្ប៍ ហោះហើរ បិទមុខ អាថកំបាំងរាំងស្ទាស់ ប្រកាច់ចាប់មិនឈ្នះ សូមអញ្ចើញចូលទៅ គេហដ្ឋានរបស់លោក សាត់ មុនី ដើម្បីបំប៉ននៅចំណី មនោសញ្ចេតនា សេហ្នា អាថកំបាំង ។ សូមអរគុណ ដល់លោក សាត់ មុនី ព្រមទាំង បណ្តាល័យ អប្សរា ដែលបាន ចងក្រងនៅរឿងនេះសាឡើងវិញ ! ។ រូបភាពខាងក្រោមជាការបកស្រាយរបស់ខ្ញុំជាវិចិត្រករខុសឆ្គង លើសខ្វះ សូមអធ្យាស្រ័យដល់ខ្ញុំបាទ ។ សូមអរគុណដល់ទេព សុវិចិត្រ នឹង លោក ដាញ់ ហុង ចំពោះ អក្សរយូនីកូដ  នាគរី ដែលប្រើក្នុងការរចនាខាងក្រោម។

សៀវភៅនេះអាចប្រើបានជាមួយ iPhone,iPad នឹង iPodTouch

ខាងលើជា រូបពី iPad

ទំព័រពី iPad

ជំពូកមាតិការ ពី iPodTouch

ទំព័រពី iPodTouch


តាមដាន

Get every new post delivered to your Inbox.

Join 38 other followers