ការណែនាំទ្រួសៗពីហ្វូតុស្សប​សេអេស​៦

ខែ​មីនា 27, 2012

សួមជំរាបសួរប្រិយមិត្តពីចម្ងាយ!
សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតា ។ ខាងក្រោមជាសេចក្តីពន្យល់ទ្រួសៗ ពីការប្រើ ហ្វូតូស្សប ៦ ដែលនឹងចេញក្នុងពេលឆាប់ៗ ។ សូមទាញយកគ្រាន់អានកំសាន្ត សូមអរគុណ

សូមទាញយកពីទីនេះ  ការពន្យល់ទ្រួស ៗ

 


របៀបបញ្ចូលសៀវភៅ(ePub)ទៅលើ អាយហ្វូន​​ អាយផត នឹង អាយផាត

ខែមករា 13, 2012

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រដ៏ត្រជាក់រួញដៃរួញជើង !

សុខសប្បាយជារ៉េ ? សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ? ចំណែកខ្ញុំសុខនឹងទុក្ខជារឿងធម្មតា អរគុណ ។ ថ្ងៃនេះ ខ្ញុំសូមនាំមកនៅរបៀបបញ្ចូលនៅសៀវភៅដែលបានទាញពី អត្ថបទដែលខ្ញុំបានដាក់ពីសប្តាហ៍មុន ដោយរូបភាព ។ ចង់ដាក់ជាវីឌីអូដែរតែស្អក់ករ ស្រែកអត់រួច អាចឹងបានដាក់ជារូបភាព ជូនមើលសិន ។ បើយល់មិនយល់សូមអធ្យាស្រ័យ ! ។

ខាងក្រោមជារូបភាព

ខាងលើពេលទៅទំព័ររបស់ខ្ញុំពេលទាញនៅសៀវភៅរួច

ទៅកន្លែងទាញយកសៀវភៅ

ពេលទាញបានហើយ ដាក់នៅលើកន្លែងណាដែលស្រួលយកដូចជា Desktop  ជាដើម

បញ្ជាប់នៅឧបករដូច  iPhone,iPodTouch ,iPad ទៅ កំព្យូទ័រតាមរយះ iTunes

ពេលផ្ជាប់ទៅលើ iTunes រួច

A – ចុច សៀវភៅ

B – ចុច Sync Book

C – ចុច  Select Books

D – ចុច  Check ឈ្មោះសៀវភៅ

ពេលចូលទៅក្តារបស់ iphone,iPad,or iPad ​ចុច iBooks

​ពេលនោះ វានឹងចេញនៅក្នុងបណ្តាល័យ របស់យើង ។​


សៀវភៅជីវប្រវត្តរបស់លោកស្ទីវ ចប អតិតប្រធាន អេបផល

ខែមករា 5, 2012

សួស្តីឆ្នាំថ្មី ២០១២ ប្រិយមិត្ត !

ប៉ុន្មានខែមុនគេបានចេញសៀវភៅជីវប្រវត្តរបស់លោក ស្ទីវ ចប ដែលជា អតិតប្រធាន របស់​អេបផល ដែលគាត់បានលាចាកលោកនេះទៅ ទុកបន្សល់នៅ កិច្ចការមួយដែលពិភពលោក តែងតែ កើតសសើរដល់ ការដឹកនាំរបស់គាត់ ។ កាលមុនមានគេដាក់តាមអិនធើនិត នៅសៀវភៅ របស់ គាត់ច្រើន​តែ អាលូវត្រូវបានគេអោយដកចេញអស់ ។ កាលនោះខ្ញុំ បាន ទាញយក អាលូវបានយកមកចែកចាយ សំរាប់ ការអានរបស់ ប្រិយមិត្ត សំរាប់ iPhone,iPodTouch, iPad គ្រាន់អាន កំសាន្ត ។

សូមបញ្ជាក់ថា បើយល់ថាការ ទាញយករបស់ដែលខ្ញុំបានដាក់ចែកចាយមិនគប្បី មិនសមគួរ ខុសនឹងសម្បជញ្ញះរបស់ខ្លួន  សូមមេត្តា​កុំទាញយកអី ! ​អាចទាញយកសៀវភៅនោះពីទីនេះ

ខាងលើជាបណ្តាល័យ របស់ iBook  នោះលើ iPad

ខាងលើជាបណ្តាល័យក្នុង iBook នៅលើ iPhone

បើមានការចាប់អារម្មណ៍ នៅកិច្ចការ នឹងជីវប្រវត្តរបស់លោកស្ទីវ ចប សូមទាញយកអានកំសាន្ត បើមិនចង់ទាញយករ៉េ អាចអញ្ជើញទៅទិញនៅហាងលក់សៀវភៅបាន តម្លៃ ប្រហែល ជា ៤០ ដុល្លា មួយក្បាល ។ សូមអរគុណដែលបានឆ្លៀតឧកាសចូលលេង !


ស្នូរចាបីុបិសាច

ខែកញ្ញា 22, 2011

ជំរាបសួរប្រិយមិត្តទាំងអស់ពីនាយសមុទ្រម្ខាង​!
សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះខ្ញុំសូមនាំមកនៅចំណងដៃថ្មីមួយទៀតរបស់ KhemaraSoft នឹង បណ្តាល័យអប្សរា ដែលបានប្រួតដៃគ្នាចងក្រងនៅសៀវភៅជា អេឡិកត្រនិកសំរាប់​iPhone,iPad នឹង iPodTouch ។  ស្នូរចាបីុបិសាច ជាប្រលោមលោក​យុទ្ធសិល្ប៍បុរាណចិន ពោរពេញដោយមនោសញ្ចេតនា  កាប់ចាក់ អាថកំបាំង រាំងស្ទះ បំប្រាស់ មិនល្ហែល្ហើយ ។ ចាបីុជា ឧបករណ៍តន្រ្តីមួយដែលខុសប្លែកពីឧបកណ៍ ដ៏ទែទៀត​។​ ចាបីុមានស្នូក ដង នឹង ក វែង ។

ស្នូកមានរាងមូល ទ្រវែង ខុសប្លែកពីឧបករណ៍ផ្សេងៗទៀតដែលយើងបានជួប ។ នៅក្នុងទំនាមទំលាប់របស់គុណនិយមចិន ភ្លេងជាតំណាងអាវុធមួយដែលអាចប្រៀបធាបទៅជាមួយដាវ នឹង អាវុធសម្ងាត់ដែលអាចប្រើប្រាស់កំចាត់សត្រូវបាន ។ បើអ្នកចូលអានដូចខ្ញុំបាទ ខ្ញុំសន្យាថា អ្នកទាំងអស់គ្នាពិតជាមិនខកចិត្តឡើយ ។ អរគុណដល់លោក សាត់ មុនី ព្រមទាំង បណ្តាល័យអប្សរាដែលបានចងក្រងនៅ ស្នូរចាបីុបិសាចនេះឡើងវិញ ហើយ​ក៏សូមអរគុណដល់ លោក ទេព សុវិចិត្រ ផងដែរ ចំពោះ យូនីកូដ របស់លោក ។

អរគុណច្រើនដល់ បងប្អូនយើងទាំងអស់ដែលនៅតែបន្តជូលលេងនៅផ្ទះរបស់ខ្ញុំបាទ ។ អ្វីៗ ដែលខ្ញុំបានចងក្រងជារូបភាពខាងក្រោមជាសេចក្តីបកស្រាយ របស់ខ្ញុំជាវិចិត្រករ គ្មានសំអាងទៅលើបុគ្គលណាម្នាក់ បើមានរូបរាង ដូចអ្នកណាម្នាក់ សូមធង្យាស្រ័យ ។ អរគុណ

 

សូមអញ្ជើញអានការអធិប្បាយពីរឿង ឈាមពីរតំណ    ផ្នូរខ្មោចចម្លែក


ឈាមពីរតំណ

ខែសីហា 23, 2011

សូមជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះសូមនាំមកនៅ សេចក្តីកំសាន្តដល់ចក្ខុ​នឹង ប្រាជ្ញាដល់ចំណីខួរក្បាលខ្លះ ៗ​ ជួយឡង់សេអោយ ខែម៉ារ៉ាសព្វ KhemaraSoft

ឈាមពីរដំណ
ប្រលោមលោកខាងយុទ្ធសិល្ប៍ របស់ចិនបុរាណ អានហើយអានទៀតមិនចង់ឃ្លាត សប្បាយចិត្តលែងចង្អៀត រវល់ជក់ចក្ខុលែងខ្វាយខ្វល់ ពោរពេញទៅដោយមនោសញ្ចេតនា អាថកំបាំង ក្បាច់គុណបុរាណ ដាវនឹងដាវ ដៃនឹងដៃ ទ្រូងឆ្អំទ្រូង ច្រមុះនឹងថ្ពាល់ ហេវហត់ ក្បត់អូន ក្បត់បង សីុសាច់ហុតឈាម អង្គៀមឆ្អឹង អានហើយមិនចង់ដាក់ចុះ ។ បើអស់លោកជាអ្នកស្នេហាអក្សរសាស្រ្តដូចហនុមាន ប្រាកដជាចូលចិត្តនៅរឿងនេះមិនខាន ។

លោក សាត់ មុនី ជាម្ចាស់ khemarasoft.com ព្រមទាំង បណ្តាល័យ អប្សរា បានព្រួតដៃគ្នាចងក្រងនៅរឿងនេះសាជាថ្មីម្តងទៀតជា សៀវភៅ អេឡិត្រូនិកដែលយើងទាំងអស់គ្នាអាចដាក់ក្នុង iPhone,iPad,នឹង iPodTouch បាន ដោយប្រើនៅយូនីកូដ ។

khemarasoft.com បានបង្កើតនៅ software សំរាប់ iOS devices ជាច្រើន ដូច វចនុក្រមខ្មែរអងគ្លេសខ្មែរ អងគ្លេស ខ្មែរ វិទ្យុខ្មែរសំរាប់ស្តាប់តាម iOS device ព្រមទាំងខ្មែរ Facebook ។ តម្លៃ នៃសៀវភៅនេះ តិចជាង តម្លៃ ហាំបើហ្គើមួយ ក្រោម ៥ ដុល្លា ខ្ញុំជឿជាក់ថា អ្នកប្រហែលចំណាយលើម្ហូបចំណី ចំអែតក្រពះច្រើនជាង ៥ ដុល្លាទៅទៀត ។ ចំពោះ ៥ ដុល្លាសំរាប់ចំណីខួក្បាល ខ្ញុំមិនស្តាយរ៉េ ។

បើចង់ដឹងច្បាស់ យល់ដឹង នៅក្តីរំជើបរំជួល អួលអាក់ ស្ទាក់ស្ទើ នៅ យុទ្ធសិល្ប៍ ហោះហើរ បិទមុខ អាថកំបាំងរាំងស្ទាស់ ប្រកាច់ចាប់មិនឈ្នះ សូមអញ្ចើញចូលទៅ គេហដ្ឋានរបស់លោក សាត់ មុនី ដើម្បីបំប៉ននៅចំណី មនោសញ្ចេតនា សេហ្នា អាថកំបាំង ។ សូមអរគុណ ដល់លោក សាត់ មុនី ព្រមទាំង បណ្តាល័យ អប្សរា ដែលបាន ចងក្រងនៅរឿងនេះសាឡើងវិញ ! ។ រូបភាពខាងក្រោមជាការបកស្រាយរបស់ខ្ញុំជាវិចិត្រករខុសឆ្គង លើសខ្វះ សូមអធ្យាស្រ័យដល់ខ្ញុំបាទ ។ សូមអរគុណដល់ទេព សុវិចិត្រ នឹង លោក ដាញ់ ហុង ចំពោះ អក្សរយូនីកូដ  នាគរី ដែលប្រើក្នុងការរចនាខាងក្រោម។

សៀវភៅនេះអាចប្រើបានជាមួយ iPhone,iPad នឹង iPodTouch

ខាងលើជា រូបពី iPad

ទំព័រពី iPad

ជំពូកមាតិការ ពី iPodTouch

ទំព័រពី iPodTouch


សៀវភៅ បង្រៀនពីហ្វូតូហ្សបទៅ HTML

ខែ​ឧសភា 9, 2011

ជំរាបសួរ ប្រិយមិត្តពីនាយសមុទ្រម្ខាង !

សាយសាបុករ៉េ? សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខទុក្ខជាធម្មតារ៉េ ។ អរគុណបានអញ្ជើញចូលលេង !

ថ្ងៃនេះខ្ញុំបាននាំមកនៅសៀវភៅមួយដែលប្រហែលជាមានការសំខាន់សំរាប់អ្នកខ្លះ ។ បើមានហើយ សូមកុំយកអី បើមិនចង់ទាញយកសៀវភៅនេះព្រោះបានយល់ថាការដាក់ចែកចាយជាការខុសច្បាប់សូមអញ្ជើញទៅទិញក៏បានតែ អ្វីៗដែលខ្ញុំមានចង់ចែករំលែកព្រោះតែមិនចង់អោយបងប្អូនចំណាយលុយ  ។ គ្មានបំណងអាក្រក់រ៉េ មានហើយចេះតែចែកគ្នាប្រើរ៉ៅ បោះទុកចោលទទេក៏គ្មានប្រយោជន៍ ដែរ មែនរ៉េ ? ។ សៀវភៅនេះមានបង្រៀនពី Photoshop ហើយប្រែទៅជា HTML ។

បើចង់បានសូមអញ្ជើញទាញយកពីទីនេះ


សៀវភៅ Photoshop

ខែ​មេសា 1, 2011

ជំរាប សួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

ថ្ងៃនេះគេអោយឈប់សំរាកពីពលកម្មម៉ាងៃ ហើយគេគិតលុយអោយទៀត ព្រោះធ្វើការបានល្អ 😀 ។ ដើរពេញម៉ាភូមិ បានជួបប្រទះសៀវភៅមួយដែលស្តី ពី ការ ប្រើប្រាស់ទៅលើ ការកែរូបភាព នឹង ជួសជុលរូបភាព ។ បានយល់ឃើញថាអ្នកភូមិយើង សុទ្ធសឹងជាអ្នកប្រើ Photoshop  ចង់ទាំងអស់គ្នា ។ ខាងក្រោមអាចទាញយកបាន បើមានបញ្ហា សូមប្រាប់ខ្ញុំផង ស្រណុកខ្ញុំយកជូនដល់ផ្ទះ ។ អរគុណ ដែលបានឆ្លៀតចូលលេង ។

សូមទាញយកពីទីនេះ( គួអោយស្តាយណាស់ត្រូវ វើតប្រេសបិទតំណចោល ព្រោះមិនអាចទាញយកបានព្រោះខុសច្បាប់)​   យកពីទីនេះម្តងមើល


សៀវភៅ អាយហ្វូន៤

ខែមករា 16, 2011

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង

សុខសប្បាយជារ៉េ? អត់លុយទិញអាយហ្វូនជូនអ្នករាល់គ្នាមានតែសៀវភៅ សំរាប់អានលេង ។ ចាំងៃណាមានលុយអាចយកសៀវភៅនេះទៅប្រើប្រាស់បាន ។ សូមអញ្ជើញទា្យកទុកអានលេង

សូមទាញយកសៀវភៅខាងលើនៅទីនេះ

សូមទាញយកសៀវភៅខាងលើពីទីនេះ


ប្រវត្តិសាស្រ្ត អាមេរិកាំង (សៀវភៅ)

ខែវិច្ឆិកា 10, 2010

ជំរាប សួរប្រិយមិត្តពីចម្ងាយពីនាយសមុទ្រម្ខាង

ប្រវត្តិសាស្រ្តអាមេរិកាំង ជាសៀវភៅ ដែលអាចនាំមកនៅការយល់ដឹងពីសង្គមរបស់ ប្រទេសនេះ  សេដ្ឋកិច្ច សង្គមកិច្ច សង្រ្គាម នឹង សង្រ្គាមសីុវិល រវាង ជនជាតិរបស់គេ។​ ជនជាតិស្បែកខ្មៅ នឹង ស្បែក ស ជា ការប្រកាន់ពូជសាសន៍ មកដល់សព្វថ្ងៃនេះ ! ។

សូមទាញយកនៅទីនេះ


សៀវភៅ Microsoft Office ២០១០ ​សំរាប់អ្នកមិនចេះ

ខែតុលា 8, 2010

ជំរាបសួរ ប្រិយមិត្ត ជិតឆ្ងាយ ក្រមុំ កម្លោះ យាយ តា ពោះម៉ាយ មេម៉ាយ ពូ មីង អាទី អាមួយ អាទា ហា ម៉ា កុង ពីចម្ងាយ !

សុខសប្បាយជារ៉េ ? ថ្ងៃមុនបានដាក់ ប្រូក្រាម ថ្ងៃនេះ សូមដាក់សៀវភៅម្តង ។ បើត្រូវការសូមទាញយកចុះ

សូមអញ្ជើញទាញយកនៅទីនេះ