ច្រឡំដៃ

ខែមិថុនា 17, 2013

ចុចខុសច្រឡំដៃបាត់ទំព័រមិត្តភ័ក្តអស់ សូមជួយបន្តិចមក​នៅខាងណាដែរ រកអត់ឃើញផង !


ដើរចោលផ្ទះ

ខែមិថុនា 14, 2013

ខានចូលផ្ទះយូរ ដូចអត់ហ៊ានចូលព្រោះ មិនដឹងបងប្អូនទាំងអស់បែកបាក់ទៅណាអស់ មានបងប្អូនយើងចាស់ៗនៅទេ ? សុំចូលភូមិវិញ ផង​!


សូមវិញ្ញាណក្ខន្ឋ័ !

ខែតុលា 16, 2012

កើតមកជាខ្មែរសំណាងណាស់ ពូជពង្សាវត្តា អរិយ្យធម៏ ប្រពៃណី សិល្បះ ល្អគ្មានក្នុងលោក !

រូបខ្ញុំក៏ដូចបងប្អូនរាប់លាននាក់ព្រមទាំងក្នុងស្រុកនឹងក្រៅស្រុកមានការសោកស្តាយជាអនេកដែលព្រះអង្គព្រះវរបិត្តានៃយើងជាខ្មែរគ្រប់រូប ! សូមចូលរួមក្នុងការសោកស្តាយជាមួយបងប្អូនទាំងអស់ ក្នុងស្រុកក៏ដូចក្រៅស្រុក ។ សូមព្រះវិញ្ញាណក្ខន្ឋ័របស់ព្រះអង្គយាងទៅកាន់សុគតិភពកុំបីអាក់ខាន !

ពីទូលបង្គំខ្ញុំព្រះករុណា  ហនុមាន


ជីវិត

ខែ​ឧសភា 8, 2012

នាទី ពិចារណា

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

សង្ឃឺមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ ជីវិត សត្វលោកមិនខុសពីគ្នារ៉េ សូមទស្សនាហើយពិចារណាមើល៍ថាយើងនឹងបក្សានេះខុសប្លែកយ៉ាងណាដែរ ។ ខ្ញុំចំណាយពេលពីរអាទិត្យដើម្បីថតរូបទាំងនេះ ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

គិតៗទៅមិនខុសពីបងប្អូនខ្មែរយើងរ៉េ បែកបាក់ផ្ទះសំបែង ក្រុមគ្រួសារ រសាយរសាត់ ផាយផាត់ រហែរហូតរហេវរហៃ ឆ្ងាយពីគ្នាគ្មានទីដៅ ! ។


ពេទ្យធ្មេញ(អ្នកគ្រូវេជ្ជបណ្ឌិតក្មេង)

ខែ​មេសា 10, 2012

នៅស្រុកខ្ញុំរឿងទៅពេទ្យធ្មេញជា ការចាំបាច់សំរាប់ជនជាតិនៅស្រុកនេះ យ៉ាងកំសុយណាស់ម៉ាឆ្នាំអោយបានពីដងដែរ ។ សំអាតនេះ សំអាតនោះយ៉ាងហោចណាស់ក៏អស់ហា ហុកសិប ដុល្លាអីអាចឹងដែរ ព្រោះស្រុកនេះ បាន ការធានារាប់រង ជួយចេញថ្លៃ ។ មុនៗខ្ញុំមិនចង់ទៅទេ ពេទ្យធ្មេញ ព្រោះមាន លោកវិជ្ជបណ្ឌិត ឬ ក៍ស្រីចំណាស់ៗមកសំអាតធ្មេញរបស់ខ្ញុំ ។

កាលពីថ្ងៃមុនខ្ញុំបានទៅេពទ្យធ្មេញ មានអ្នកគ្រូពេទ្យធ្មេញក្មេងម្នាក់ អាយុមិនហួសពី ២៥ ទៅ ២៦ ទេ នាងជាជនជាតិអាមេរិកាំងស្បែកស នាងមានរាងស្រលូន ម្រាមដៃតូច ៗ ស្រួចដូចបន្លាក្រូច វង់ភ័ក្រផូផង់ ចិញ្ចើមរាងខ្វង់ ដូចគំនូរដែលគូសវាសដោយវិចិត្រករដ៏ចំណានម្នាក់ ក្នុងលោក ។ បបូរមាត់ក្រហមទុំ ថ្ពល់ទាំងសងខាងក្រហមព្រឿងៗដោយសម្រស់របស់ធម្មជាតិ មិនមែនដោយសាជំនួយពីម្សៅមាកាយេ ឬ គ្រឿងលំអរណាមួយឡើយ នាងមានសក់ពណ៌ទង់ដែង (blonde)។

ធ្មេញរបស់នាងសស្គូស ព្រោះថាជាបណ្ឌិតខាងធ្មេញទាល់តែសរបៀបនឹង បានអាចក្លាយជាគំរូដល់ប្រជាជនទូទៅបាន ។ បើនាងញញឹមវិញសែនស្រស់ បើថាហេវបាយអីគ្រាន់តែក្រឡេកម៉ាភ្លែតគឺឆ្អែតម៉ាងៃតាហ្មង! ។ សម្លេងស្រួយស្រោក ដូចអ្មកណាទើបបោកអំបែងចានចោលពីថ្ងៃអាចឹង !អ្វីៗដែលនាងនិយាយមកកាន់ខ្ញុំជាភាសាអងគ្លេស តែបេះដូងខ្ញុំនឹងខួរក្បាលរបស់ខ្ញុំប្រែជាភាសាខែម៉ារាទៅវិញ ។

ក្លិនក្រអូបសាយ ដូចផ្កាច័ន្ទូ ក្រអូបពេលរាត្រី បើបានហិតក្លិនហើយមិនចង់ឃ្លាត ហិតហើយហិតទៀត ហិតមិនហៀវហត់។ ជួនកាល នាងអោនជិតដល់ច្រមុះខ្ញុំ ព្រោះត្រូវសំអាតនៅអ្វីដែលនាងកំពុងតែរុករក ខ្ញុំលួចក្រឡេកម៉ាភ្លែតដល់កែវភ្នែកទាំងទ្វេរបស់នាង ដែលប្រៀបបានទៅភ្នែករបស់ឆ្មា មួយដែលមានពណ៌ខៀវថ្លាគួជាទីពេញចិត្ត ។

ជួនកាល នាងអោនផ្អិបមកជិតថ្ពល់របស់ខ្ញុំ ដើមទ្រូងដ៏ពើងរបស់នាងចង់ប៉ះនឹងច្រមុះរបស់ខ្ញុំ ខ្ញុំរិតតែមានការអៀនខ្មាស់ព្រោះខ្ញុំជាមនុស្សប្រុស មិនដែលជួបប្រទះនៅហេតុការក្តៅសាច់ទាំងនោះ ។

ជួនកាលខ្ញុំអាចឮនៅចង្វាក់បេះដូងរបស់នាងលោត ប្រហាក់ប្រហែលនឹង ភ្លេងឆៃយាំស្រុកយើងដែរ យូរៗខ្ញុំអាចឮពោះនាងកូក្រូកៗ មិនដឹងជានាងបានញាំអីឬនៅ ? ។

ខ្ញុំ មិនទៅខ្វល់អី ទេ ទម្រេតលើ កៅអី ដែលសំរាប់អ្នកជម្ងឺសំរាកលើ ភ្នែកទាំងពីរបិទជិតឆឹងខ្វល់អី នៅក្នុងកន្តាប់ទេពធិតាហើយ មានអីគួរបារម្ភ មែនទេ ? “ឈឺទេបង? បងត្រូវការទឹកបន្ថែមទេ? បែរមកខាងណេះបន្តិចបង!” ខ្ញុំគ្មានទៅខ្វល់អីទេ គ្រាន់តែលើកដៃ បន្តិចៗជាសញ្ញាប្រាប់នាងថា បងនៅក្រោមអូនហើយ ចេះអូនដកធ្មេញបងម៉ាក្រាស់ ពីរក្រាស់ទាល់តែអាលីងដូចគោក៏បងមិនខ្វល់ដែរ លេងអោយអស់ដៃចុះអូន កុំខ្វល់ ! ខ្ញុំគិតក្នុងខួរក្បាលរបស់ខ្ញុំ ព្រមដោយសំណួរជាច្រើនទៀត ដូចជា

” បើយើងទាំងពីរ ក្លាយជា ស្វាមី ភរិយា តើកូនយើង កាត់មកបងជាង ឬក៏កាត់ទៅអូនជាង ? បើយើងរៀបការជាមួយគ្នា តើគ្រួសារអូនទទួលបងចូលក្នុងគ្រួសារអូនទេ? ចុះគ្រួសាររបស់បងតើពួកគាត់អាចទទួលយកអូនជាសមាជិកក្នុងក្រុមគ្រួសារថ្មីទេ បើយើងទាំងពីរមានជាតិ នឹង វប្បធម៌ នឹងទំនាមទម្លាប់ខុសគ្នា ?

តើស្នេហាខុសពូជសាសន៍មានភាពសាកសិទ្ធដែរទេ? ស្រុកខ្ញុំបើស្រីជាជនជាតិអាមេរិកាំង ហើយប្រុសជាសញ្ជាតិខ្មែរកំរ៉មានណាស់ បើបានគ្នាក៏មិនជាប់លាប់ដែរ ប្រហែលទិកទិចគ្មានប្រសិទ្ធភាពក៏មិនដឹង? បើស្រីខ្មែរវិញ រៀបការជាមួយប្រុសអាមេរិកាំងវិញ គឺថា ១០ បាន ៨ អីអាចឹងដែរ ប្រហែលជាទិកនិចគេប្រសើរជាងប្រុសខ្មែរ មិនដឹង ? ខ្ញុំមិនមែនជាអ្នកប្រកាន់ពូជសាសន៍អីនោះទេ តែខ្ញុំគិតថាពួកគេគួរតែរៀបការជាមួយពូជសាសន៍ដូចគ្នា តើគេអាចស្រឡាញ់គ្នាកើតដែរទេ បើការរស់នៅ ទំនាមទំលាប់ខុសគ្នា? ។

បើយើងទាំងពីររៀបការជាមួយគ្នា ស្រ្តីខ្មែរទាំងពួង មិនលួចជេរខ្ញុំហើមពោះទៅហើយអីហ្នឹង? គំនិតពាលារបស់ខ្ញុំ ពិតជាមេចផ្តេស ផ្តាស ផ្តួចផ្តើម ផ្តៀងផ្តង ដូចជ្រូកពុលក្តួចមែន ! ។ យូរៗខ្ញុំឮសម្លេងក្រូកៗ ពីទយោផ្លាស្ទិកដែលដាក់ក្នុងមាត់របស់ខ្ញុំដើម្បីបូបនៅទឹកនឹងឈាមពីចេញពីមាត់ក្រោយពីការសំអាតរួច ។

ភ្នែករបស់ខ្ញុំនៅតែបិទដដែល ព្រោះត្រូវបានគេបញ្ចូលខ្យល់ឧស្ម័នដើម្បីកុំអោយខ្ញុំមានការឈឺចាប់ពេលសំអាតឬដកធ្មេញ ។ មុខខ្ញុំហើមដូចកាពតដោយសារការចាក់ថ្នាំ នឹងការដកធ្មេញ ។

មិនយូរប៉ុន្មានដៃដ៏ស្រឡូនទាំងទ្វេរបានដកនៅ ប្រដាប់ដែលដាក់គ្របលើច្រមុះ(mask) របស់ខ្ញុំព្រោះកិច្ចការអ្វីដែលនាងបានធ្វើមកលើខ្ញុំគឺចប់សព្វគ្រប់ហើយ ។

” O.K. We all done. Everything look good. We will see you in 3 months ” ទោះបីនាងនិយាយជាភាសាអងគ្លេសក៏ដោយ ក៏ខ្ញុំឮតែនាងនិយាយភាសាខ្មែរដាក់ខ្ញុំ ” រួចរាល់ហើយបង ! អ្វីៗដែលបងមានពីមុននោះអូនបានយកចិត្តទុកដាក់ សំអាតជូនបងហើយ ! បីខែទៀតយើងនឹងជួបគ្នាសាជាថ្មី ណាបង ! ” ។

ជាធម្មតា គេជួបម្តងក្នុង១ឆ្នាំ ចំពោះពេទ្យធ្មេញ តែខ្ញុំ ជួបបីដង ក្នុងម៉ាឆ្នាំ ប្រហែលមកពីធ្មេញខ្ញុំអន់ឬ ក៏មកពីអ្នកគ្រូពេទ្យក្មេង ? គិតមិនចេញព្រោះខ្ញុំត្រូវថ្នាំស្ពឹក ណាមួយត្រូវឧស្ម័នពិសេសទៀត ដើរទ្រេតចុះទ្រេតឡើង ដូចអ្នកប្រដាល់ក្បាច់គុនខ្មែរលើទូរទស្សហ៍ CTN ក្រោយពីត្រូវបានគូរប្រដាល់បានសំពងបែកអំពុលអំពែកមក!

ផ្តេសផ្តាសមែនខ្ញុំ ? ។

សូមអរគុណដែលបានចំណាយពេលវេលាអាននៅរឿងពិត ប្រឌិតថែមរបស់ខ្ញុំ ! សូមអោយបានសេចក្តីសុខសប្បាយនឹងសូមផ្ញើរក្តីរលឹកពីខ្ញុំ ដល់បងប្អូនគ្រប់គ្នា !

ខ្ញុំវិលវិញហើយ !

ខែ​កុម្ភៈ 20, 2012

មកដល់វិញហើយបងប្អូនអើយ អាលូវកំពុងរាវរក នៅការឆ្លើយនៅមត្តិរបស់បងប្អូនយើង ។ សូមអភ័យទោសដោយមិនបានតបអោយទាន់ពេលវេលា ។អរគុណដល់បងប្អូនយើងជាច្រើន !


សួស្តីឆ្នាំថ្មី ( ចិន ខ្មែរចិន យៀកណាម ចិនយៀកណាម)

ខែមករា 24, 2012

ជំរាបសួរ នឹង សួស្តីឆ្នាំថ្មី (ឆ្នាំ ចិន ខ្មែរចិន យៀកណាម នឹង ចិនយៀកណាម )

នាឆ្នាំថ្មីនេះសូមអ្នកទាំងអស់ ប្រកបទៅដោយសេចក្តី សុខសប្បាយ  រកស៊ីមានបាន មានម៉ូតូ មានឡាន មានដែកខៃ​ មានដែកស្វាន  ចង់ក្រោកស្មើម៉ាណ ស្វានម៉ាយប់វាស់ព្រឹក កុំបីអាក់ខាន ចង់ស្មើម៉ាណ បានផ្ទួនៗគ្នាទៅហោង​! ។

សូមអមោទនាយកគ្រប់គ្នាផង ចុះ ! ។ អរគុណច្រើនបាទ