សួស្តីឆ្នាំថ្មី ២៥៥៦ !

សួស្តីឆ្នាំថ្មី !

ពិធីបុណ្យចូលឆ្នាំជាបុណ្យមួយដែលប្រជាពលរដ្ឋខ្មែរយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនានាក្នុងពិភពលោក នាំគ្នាប្រារព្វធ្វើ ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មីផង នឹង ដើម្បីរក្សានូវទំនៀមទម្លាប់ប្រពៃណីយើងអោយបានគង់វង់ផង ។

ឆ្មាំរោង ចត្វាស័ក ពស ២៥៥៦ គស ២០១២ សូមជូនពរដល់បងប្អូនយើងទាំងអស់មិនថានៅភូមិណាស្រុកណា ក្រៅស្រុក ក្នុងស្រុក សូមអ្នកទាំងអស់បានជួបនៅសេចក្តីសុខ សេចក្តីចំរើន កុំអោយមានស្គាល់នៅរោគា

សូមអោយបានជួបតែសុភមង្គលជួបជុំគ្រួសារ ព្រមទាំងពុទ្ធពរទាំងបួនប្រការ មាន អាយុ វណ្ណះ សុខពលះ បដិពាណ កុំបីឃ្លាងឃ្លាតឡើយហង !។ ក្នុងនាមខ្ញុំបាទ ជាខ្មែរមួយរូបសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមតាមថែរក្សាបងប្អូនយើងទាំងអស់ មិនថានៅទីណាៗ សូមអស់លោកប្រកបដោយសេចក្តីសុខសេចក្តីចំរើន រកសី៊មានបាន សប្បាយហូរហា មានគ្នាហើហា មានប្រាក់ដុល្លា វិឡា ឡានគ្រប់ម៉ាក កុំអោយបានស្គាល់នៅសេចក្តីក្រឡើយហ្មង! សូមអមោទនា ផង ! ។

សូមផ្ញើរដល់ប្អូនប្រុស វ៉ាន់ ចំរើន ដែលជាម្ចាស់ផ្ទះ កំសាន្តថ្ងៃនេះ ពីមុន ប្អូនរើផ្ទះ បងដើរររកអត់ឃើញរ៉េ !  វិសាល (កូនទន្សាយតូច)ផងដែរ !

Advertisements

24 Responses to សួស្តីឆ្នាំថ្មី ២៥៥៦ !

  1. ~កេសី~ ថា:

    សួស្ដីបង! បងម៉ន និង ខ្ញុំ សូម​ជូន​ពរ​បង​ឲ្យ​ប្រកប​តែ​សេច​ក្ដី​សុខ មាន​សុខភាព​ល្អ មាន​ការងារ​ជាប់លាប់ និង ឆាប់​បាន​គ្នីគ្នា ហាហាហា

    • ហនុមាន ថា:

      បាទ ជំរាបសួរកេសី
      សួស្តីឆ្នាំថ្មី ! សាធុ សាធុ សូមអរគុណចំពោះការជូនពរ សូមពរនោះបានវិលត្រឡប់មកដល់ កេសី នឹង ម៉ន ព្រមទាំងគ្រួសារផងដែរ ។ សូមអោយរកសីុមានបាន ត្រជាក់ត្រជុំ មានកូនមានចៅ នៅជិតញាតិជិតផៅ សុខខ្សេមខ្សាន្តទៅអើយផង ! ។ សុខទុក្ខយ៉ាងណាដែរ ខាងហ្នឹង ? ងៃមុនចូលផ្ទះកេសីម៉ាភ្លែតដែរ បានឃើញទេសភាព តាមដងស្ទឹងទន្លេដែលកេសីដាក់ចែកជូនមើល ។ អរគុណ

  2. កុលាបខៀវ ថា:

    ជំរាបសួរ បងហនុមាន ..

    ជូនពរឆ្នាំថ្មី ឆ្នាំខ្មែរ ឆ្នាំរោង សុខភាពល្អ សុភមង្គល រកទទួលទានមានបាន ជួបជោគ មានជ័យ ប្រាថ្នាអ្វីៗ បានដូចបំណង..
    ហេសហេ..

    • ហនុមាន ថា:

      សាធុ សាធុ ! សូមអោយពរទាំងនោះ បានវិលត្រឡប់មកម្ចាស់ខ្លួនផងដែរ ! អរគុណដែលបានអញ្ជើញមកជូនពរ ។ សូមសុខសួស្តី សេរីមង្គល ចូលមានដល់ចុងភៅចំណាន ព្រមទាំងគ្រួសារជារៀងរហូតតទៅហោង ! ។ សូមអមោទានា !

  3. achharia ថា:

    តុកៗ!!! ហនុមាន !
    សួស្ដីឆ្នាំថ្មី !

    😀

    • ហនុមាន ថា:

      អ្នកណាគោះទ្វាមានការអីដែរ ? អូ ! ឆាយ៉ារ៉េ ? អញ្ជើញចូលមកបាទ ! សួស្តីឆ្នាំថ្មី ! សុខសប្បាយជារ៉េ ? ញាំបាយ ឬ ពិសារ ហិនីស៊ី រួចនៅ ? ហើយទៅឯណាហៅខ្ញុំទៅផងបានរ៉េ ? សួមសុខសួស្តី សេរីមង្គលមានដល់ឆាយ៉ាព្រមទាំងគ្រួសារ ! អរគុណ

      • achharia ថា:

        បាទ អរគុណ ហនុមាន ច្រើន !
        សូមក្រុមគ្រួសារ ហនុមាន បានសុខសប្បាយ មានសំណាងល្អ
        មានសុភមង្គល ចាប់ពីឆ្នាំថ្មី ឆ្នាំរោងចត្វាស័កព.ស.២៥៥៦ នេះជា
        បន្តតរៀងទៅដែរ ។

        ខ្ញុំអីឡូវ
        រឿងបាយទឺកស៊ីផឹកអាំងអួង លែងបានតឺងៗពោះដូចមុនៗហើយ
        មិនមែនខ្វះម្ហូបទេ តែខ្លាចខូចរាងផង ដើម្បីលំនឹងសុខភាពផង ។
        ញ៉ាំបណ្ដើរចេះតែនឹកឃើញបណ្ដើរដល់ពាក្យដាស់តឿនចាស់ៗថា
        ស្រលាញ់ខ្លួនអោយស្អួនចំណី ! ឆ្នាំនេះក៏បានទៅឡករាំជាមួយបង
        ប្អូនខ្មែរយើងក្នុងថ្ងៃធ្វើបុណ្ួចូលឆ្នាំខ្មែរនៅស្វ៊ិស ជាមួយក្មួយ
        កុលាបផងដែរ…ឡើងទាល់តែពួកភ្លេងគេឈប់លេង ថាចប់ហើយ
        បានឈប់។ មានអី សប្បាយផង បែកញើសស្រួលខ្លួនផង 😀
        ចុះ ហនុមាន វិញ ? ទៅដល់ណា មកណីដែរ ឆ្នាំនេះ ?

      • កុលាបខៀវ ថា:

        ហេសហេ.. លោកមា .. រៀបរាប់ផង ថាជួយកាន់ណាវីបង្ហាញផ្លូវ ដោយក្មួយមិនបានយកជើងទ្រាប់តាម .. ហេសហេ.. ពិសេស នាំក្មួយបើកឡានហួសផ្លូវ ព្រោះលោកមាមិនជួយមើល តាម
        ការបង្ហាញរបស់ណាវី.. ហេសហេ.. ឯរឿងរាំវិញ ពិតមែនហើយ ទាល់តែអស់ថ្លៃសំបុត្រ !.. ខ្លាចខាតពេល មិនហ៊ានឈប់ផង.. ហេសហេ.. ដូចហាត់ប្រាណសំរកយករាងនោះអី!.. ហេសហេ..

        ឆ្នាំក្រោយ គិតបបួល បងហនុមាន មកលេងស្វីសដែរ..
        ចង់ឃើញរាងរាំ សមយ៉ាងណាទៅហ្ន៎ !.
        ខ្ញុំចូលចិត្តជាងគេ ចង្វាក់ខ្មែរលើ..

        &&&&&&

    • ហនុមាន ថា:

      អីយាស់មកជុំគ្នាសម្បើមតាហ្មង ! បាទ​មានបានទៅណាឆាយ៉ាអើយធ្វើការរហូតហ្នឹង ។​ពេលចេញមកពីធ្វើការអស់កម្លាំងពេកអត់ទៅលេងនឹងគេ ណាមួយកន្លែងខ្ញុំរស់នៅមិនសូវជាមានបងប្អូនខ្មែរច្រើនរ៉េ
      ម្លោះហើយយាយៗតាៗនាំគ្នាចាក់ចម្រៀងការ៉ាអូខេ រាំឡើងបែកភក់តាហ្មង ! ឆ្នាំនេះអត់បានដើរប្រហែលឆ្នាំក្រោយចាំដើរលេង ។ ពិតជាសំណាងមែនបានទៅលេងដល់ស្វីស​បានជួបតាំងកុលាបផង ពិតជាអស្ចារ្យមែន ! សុំចាណែនទៅចុះព្រោះអត់បានដើរលេង ដូចអ្នទាំងពីរ ! អរគុណអ្នកទាំងពីរច្រើនដែលបានអញ្ជើញចូលលេង ! សួស្តីឆ្នាំថ្មី !

      • កុលាបខៀវ ថា:

        បងហនុមាន ជឿដែរអីហ្នឹង?… តាមពិត លោកមា និងម្តាយមីង គាត់រាំ មិនព្រមចេញពីវង់ទេណា៎… ហេសហេ.. ក្មួយ កុលាបខៀវ អ្នកយាមកាបូប ចង់ចូលបន្ទប់ទឹក ទាល់តែទៅ អូសដៃម្តាយមីង ពីក្នុងវង់!. ហេសហេ.. អស់ទាស់ហ្មងយប់ហ្នុង!..

        គួរឱយស្តាយណាស់ ដែលបងហនុមានមិនបានចូលរួម កំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ .. តែក៍នៅគ្រាន់ បានជួបជុំបងប្អូន សប្បាយដែរតើ!.
        ទីនោះមានភក់ដែរអី បងប្រុស?.

        អរគុណ
        &&&&&&&&&&&&&&&&

    • ហនុមាន ថា:

      អូយ! នៅដល់ណាក៏នៅតែមានភក់ដែរ អោយតែមានទឹក ! ហាស់ ហាស់ អ្នកការពារកាបូបរ៉េ ? ស្មានតែរាំជាមួយលោកមាដល់បែកញើសក្លៀក ? ហាស់ ហាស់ និយាយលេងរ៉េ ។ បាទ ថ្វីបើខ្ញុំមិនបានទៅលេងមែនតែ មានលោកឪ នឹង អ្នកម្តាយ នឹងបងប្អូនប្រុសស្រី ក្មួយស្រី អារ៉ា អារុំ មីនំមីនាល អាប្រផេះអាពពាល សប្បាយជួសខ្ញុំដែរហើយ ខ្ញុំមិនចាច់ទៅក៏បានដែរ ព្រោះការសប្បាយ អោយតែគេសប្បាយហើយនឹកមកយើងៗក៏សប្បាយដែរ មិនថាអាចឹងអីហ្នឹង ? អរគុណ !

  4. កុលាបខៀវ ថា:

    សាធុ សាធុ !.. ទទួលយកហើយបងប្រុស!. អរគុណច្រើនៗ.
    និងសូមចម្លងរូបភាព យកទៅចែកចាយ ញាតិមិត្ត នៅទីក្រុងខ្មែរ
    ក្រែងបានកុសលផលបុណ្យ ទាំងអស់គ្នា!.. 😀
    ..

    មើលផងដែរ.. កុំលួចស្តីបន្ទោស ណាបងហនុមាន ស្តេចខិល.. 😀

    ទៅមើលនៅទីក្រុងខ្មែរ

    កុលាបខៀវ
    &&&&&&&&

    • ហនុមាន ថា:

      បាទចុះខ្ញុំមិនទៅថាអី យកតាមសម្រួលចុះ បាទ ! ។ ហាស់ ហាស់ ហាន អាម៉ាន់ គាត់បានសុំខ្ញុំដែរតើ អាចឹង បានរូបនៅផ្ទះចុងភៅចំណានដូចគ្នា បេះដាក់តាហ្មង ! អាម៉ាន់បានអីុម៉ែលលេងខ្ញុំពីរ បី​ដងដែរ ។ គាត់នឹងខ្ញុំ នៅរដ្ឋខុសគ្នា តែគាត់ចូលចិត្ត លិល្បះ ដូចខ្ញុំដែរ ។ គាត់ជាជន ខ្មែរចាម ខ្ញុំជាខ្មែរអង្គរសេសសល់ ចាំងៃណាខ្ញុំបបួលគាត់មកញាំបបរឈាមជ្រូកបានម្តង ! សួស្តី សូមសុខសួស្តី កើតមានដល់ចុងភៅចំណាន ព្រមទាំងគ្រួសារ អនាគតគ្រួសារ អនាគតកូនប្រសារ អនាគត ស្វាមី ! អូយចេះតែថាៗទៅ ! អរគុណ

      • កុលាបខៀវ ថា:

        😀 ខ្មែរអង្គរសេសសល់ និងខ្មែរកាត់ចាម គួរតែជាបងប្អូន កូនភ្លោះ ទើបសម.. ព្រោះអ្វីៗ ដូចគ្នាច្រើនណាស់!!.. ហេសហេ..
        អរគុណ សំរាប់ពរជ័យ ណាបងប្រុស..
        %%%%%%%%%

    • ហនុមាន ថា:

      អោយតែខ្មែរបងប្អូនទាំងអស់ហ្នឹង ! ចេះចាម អង្គរ ខ្មែរចិន ខ្មែរយៀកណាម ខ្មែរអាមេរិកាំង ខ្មែរស្វីស ខ្មែរស្វិត អោយតែមានពាក្យខ្មែរចេញមុនសិទ្ធតែបងប្អូនទាំងអស់ ! ហាស់ ហាស់ និយាយលេងរ៉េ ! ។ អរគុណ

  5. វិសាល ថា:

    សួស្តីឆ្នាំថ្មី! សូម​អោយ​បង​ជួប​តែ​សេចក្តី​សុខ​និង​សុភមង្គល​នា​ឆ្នាំ​ថ្មី​នេះ។​ ជា​ពិសេស ឆ្នាំ​ថ្មី​សូម​អោយ​បង​ហនុមាន​កាន់​តែ​សង្ហា​ទៅៗ 😀

  6. ហនុមាន ថា:

    ហេស​កំពុងតែនឹកដើមមកដល់ល្មម ! បាន សួស្តីឆ្នាំថ្មី ! សូមអោយពរទាំងនោះបានវិលត្រឡប់មកប្អូនវិញដែរ ! អត់ចង់បានសង្ហាជាងហ្នឹងរ៉េប្អូន ខ្លាច ស្រីៗធ្វើបាប ! ហាស់ ហាស់ អរគុណដែលបានឈាងចូលលេង ព្រមទាំងជូនពរ !

  7. ទើប​តែ​ត្រឡប់​ពី​ស្រុក​កំណើត​វិញ បើក​មើល​ទៅ​ឃើញ​គេ​ជូន​ពូរ​ឆ្នាំ​ថ្មី​ឱ្យ​អ្នក​ភូមិ​យើង​លាន់​តែ​នៅ​ពេល​នេះ​ហាក់​បី​ដូច​ជាយឺត​ពេល​បន្តិច តែ​ដូច​ពាក្យ​គេ​ថា មក​យឺត​គ្រាន់​បើ​ជាង​មិន​មក ។ ចឹង សុំ​ជូន​ពរ​ឆ្នំា​ថ្មី​ដល់​អ្នក​ភូមិយើង​ផង នឹង​សូម​ឱ្យ​ជួប​នូវ​ពុទ្ធ​ពរ​បួន​ប្រការ​គឺ ៖ អាយុ ពលៈ សុខៈ និង វណ្ណៈ​កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ ។

  8. pola soth ថា:

    ពេលខ្ញូំចុចអក្សរ fវាចេញអក្សរផទៅវិញ នៅក្នុង Mac book pro?

    • ហនុមាន ថា:

      បូឡា !
      ជំរាបសួរ ! សុខសប្បាយជារ៉េ ? សុមទោសខ្ញុំដូចអត់យល់​ ប្រើយូនីកូដអីដែរហ្នឹង​? ព្រោះថា​បើចុច F វាត្រូវចេញ ថ មិនមែន ផ រ៉េ ! អរគុណបានចូលលេង !

  9. Pola Soth ថា:

    តើខ្ញុំអាចប្រើួូនីកូតណាសម្រាប់ APPLe

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: