ពេទ្យធ្មេញ(អ្នកគ្រូវេជ្ជបណ្ឌិតក្មេង)

នៅស្រុកខ្ញុំរឿងទៅពេទ្យធ្មេញជា ការចាំបាច់សំរាប់ជនជាតិនៅស្រុកនេះ យ៉ាងកំសុយណាស់ម៉ាឆ្នាំអោយបានពីដងដែរ ។ សំអាតនេះ សំអាតនោះយ៉ាងហោចណាស់ក៏អស់ហា ហុកសិប ដុល្លាអីអាចឹងដែរ ព្រោះស្រុកនេះ បាន ការធានារាប់រង ជួយចេញថ្លៃ ។ មុនៗខ្ញុំមិនចង់ទៅទេ ពេទ្យធ្មេញ ព្រោះមាន លោកវិជ្ជបណ្ឌិត ឬ ក៍ស្រីចំណាស់ៗមកសំអាតធ្មេញរបស់ខ្ញុំ ។

កាលពីថ្ងៃមុនខ្ញុំបានទៅេពទ្យធ្មេញ មានអ្នកគ្រូពេទ្យធ្មេញក្មេងម្នាក់ អាយុមិនហួសពី ២៥ ទៅ ២៦ ទេ នាងជាជនជាតិអាមេរិកាំងស្បែកស នាងមានរាងស្រលូន ម្រាមដៃតូច ៗ ស្រួចដូចបន្លាក្រូច វង់ភ័ក្រផូផង់ ចិញ្ចើមរាងខ្វង់ ដូចគំនូរដែលគូសវាសដោយវិចិត្រករដ៏ចំណានម្នាក់ ក្នុងលោក ។ បបូរមាត់ក្រហមទុំ ថ្ពល់ទាំងសងខាងក្រហមព្រឿងៗដោយសម្រស់របស់ធម្មជាតិ មិនមែនដោយសាជំនួយពីម្សៅមាកាយេ ឬ គ្រឿងលំអរណាមួយឡើយ នាងមានសក់ពណ៌ទង់ដែង (blonde)។

ធ្មេញរបស់នាងសស្គូស ព្រោះថាជាបណ្ឌិតខាងធ្មេញទាល់តែសរបៀបនឹង បានអាចក្លាយជាគំរូដល់ប្រជាជនទូទៅបាន ។ បើនាងញញឹមវិញសែនស្រស់ បើថាហេវបាយអីគ្រាន់តែក្រឡេកម៉ាភ្លែតគឺឆ្អែតម៉ាងៃតាហ្មង! ។ សម្លេងស្រួយស្រោក ដូចអ្មកណាទើបបោកអំបែងចានចោលពីថ្ងៃអាចឹង !អ្វីៗដែលនាងនិយាយមកកាន់ខ្ញុំជាភាសាអងគ្លេស តែបេះដូងខ្ញុំនឹងខួរក្បាលរបស់ខ្ញុំប្រែជាភាសាខែម៉ារាទៅវិញ ។

ក្លិនក្រអូបសាយ ដូចផ្កាច័ន្ទូ ក្រអូបពេលរាត្រី បើបានហិតក្លិនហើយមិនចង់ឃ្លាត ហិតហើយហិតទៀត ហិតមិនហៀវហត់។ ជួនកាល នាងអោនជិតដល់ច្រមុះខ្ញុំ ព្រោះត្រូវសំអាតនៅអ្វីដែលនាងកំពុងតែរុករក ខ្ញុំលួចក្រឡេកម៉ាភ្លែតដល់កែវភ្នែកទាំងទ្វេរបស់នាង ដែលប្រៀបបានទៅភ្នែករបស់ឆ្មា មួយដែលមានពណ៌ខៀវថ្លាគួជាទីពេញចិត្ត ។

ជួនកាល នាងអោនផ្អិបមកជិតថ្ពល់របស់ខ្ញុំ ដើមទ្រូងដ៏ពើងរបស់នាងចង់ប៉ះនឹងច្រមុះរបស់ខ្ញុំ ខ្ញុំរិតតែមានការអៀនខ្មាស់ព្រោះខ្ញុំជាមនុស្សប្រុស មិនដែលជួបប្រទះនៅហេតុការក្តៅសាច់ទាំងនោះ ។

ជួនកាលខ្ញុំអាចឮនៅចង្វាក់បេះដូងរបស់នាងលោត ប្រហាក់ប្រហែលនឹង ភ្លេងឆៃយាំស្រុកយើងដែរ យូរៗខ្ញុំអាចឮពោះនាងកូក្រូកៗ មិនដឹងជានាងបានញាំអីឬនៅ ? ។

ខ្ញុំ មិនទៅខ្វល់អី ទេ ទម្រេតលើ កៅអី ដែលសំរាប់អ្នកជម្ងឺសំរាកលើ ភ្នែកទាំងពីរបិទជិតឆឹងខ្វល់អី នៅក្នុងកន្តាប់ទេពធិតាហើយ មានអីគួរបារម្ភ មែនទេ ? “ឈឺទេបង? បងត្រូវការទឹកបន្ថែមទេ? បែរមកខាងណេះបន្តិចបង!” ខ្ញុំគ្មានទៅខ្វល់អីទេ គ្រាន់តែលើកដៃ បន្តិចៗជាសញ្ញាប្រាប់នាងថា បងនៅក្រោមអូនហើយ ចេះអូនដកធ្មេញបងម៉ាក្រាស់ ពីរក្រាស់ទាល់តែអាលីងដូចគោក៏បងមិនខ្វល់ដែរ លេងអោយអស់ដៃចុះអូន កុំខ្វល់ ! ខ្ញុំគិតក្នុងខួរក្បាលរបស់ខ្ញុំ ព្រមដោយសំណួរជាច្រើនទៀត ដូចជា

” បើយើងទាំងពីរ ក្លាយជា ស្វាមី ភរិយា តើកូនយើង កាត់មកបងជាង ឬក៏កាត់ទៅអូនជាង ? បើយើងរៀបការជាមួយគ្នា តើគ្រួសារអូនទទួលបងចូលក្នុងគ្រួសារអូនទេ? ចុះគ្រួសាររបស់បងតើពួកគាត់អាចទទួលយកអូនជាសមាជិកក្នុងក្រុមគ្រួសារថ្មីទេ បើយើងទាំងពីរមានជាតិ នឹង វប្បធម៌ នឹងទំនាមទម្លាប់ខុសគ្នា ?

តើស្នេហាខុសពូជសាសន៍មានភាពសាកសិទ្ធដែរទេ? ស្រុកខ្ញុំបើស្រីជាជនជាតិអាមេរិកាំង ហើយប្រុសជាសញ្ជាតិខ្មែរកំរ៉មានណាស់ បើបានគ្នាក៏មិនជាប់លាប់ដែរ ប្រហែលទិកទិចគ្មានប្រសិទ្ធភាពក៏មិនដឹង? បើស្រីខ្មែរវិញ រៀបការជាមួយប្រុសអាមេរិកាំងវិញ គឺថា ១០ បាន ៨ អីអាចឹងដែរ ប្រហែលជាទិកនិចគេប្រសើរជាងប្រុសខ្មែរ មិនដឹង ? ខ្ញុំមិនមែនជាអ្នកប្រកាន់ពូជសាសន៍អីនោះទេ តែខ្ញុំគិតថាពួកគេគួរតែរៀបការជាមួយពូជសាសន៍ដូចគ្នា តើគេអាចស្រឡាញ់គ្នាកើតដែរទេ បើការរស់នៅ ទំនាមទំលាប់ខុសគ្នា? ។

បើយើងទាំងពីររៀបការជាមួយគ្នា ស្រ្តីខ្មែរទាំងពួង មិនលួចជេរខ្ញុំហើមពោះទៅហើយអីហ្នឹង? គំនិតពាលារបស់ខ្ញុំ ពិតជាមេចផ្តេស ផ្តាស ផ្តួចផ្តើម ផ្តៀងផ្តង ដូចជ្រូកពុលក្តួចមែន ! ។ យូរៗខ្ញុំឮសម្លេងក្រូកៗ ពីទយោផ្លាស្ទិកដែលដាក់ក្នុងមាត់របស់ខ្ញុំដើម្បីបូបនៅទឹកនឹងឈាមពីចេញពីមាត់ក្រោយពីការសំអាតរួច ។

ភ្នែករបស់ខ្ញុំនៅតែបិទដដែល ព្រោះត្រូវបានគេបញ្ចូលខ្យល់ឧស្ម័នដើម្បីកុំអោយខ្ញុំមានការឈឺចាប់ពេលសំអាតឬដកធ្មេញ ។ មុខខ្ញុំហើមដូចកាពតដោយសារការចាក់ថ្នាំ នឹងការដកធ្មេញ ។

មិនយូរប៉ុន្មានដៃដ៏ស្រឡូនទាំងទ្វេរបានដកនៅ ប្រដាប់ដែលដាក់គ្របលើច្រមុះ(mask) របស់ខ្ញុំព្រោះកិច្ចការអ្វីដែលនាងបានធ្វើមកលើខ្ញុំគឺចប់សព្វគ្រប់ហើយ ។

” O.K. We all done. Everything look good. We will see you in 3 months ” ទោះបីនាងនិយាយជាភាសាអងគ្លេសក៏ដោយ ក៏ខ្ញុំឮតែនាងនិយាយភាសាខ្មែរដាក់ខ្ញុំ ” រួចរាល់ហើយបង ! អ្វីៗដែលបងមានពីមុននោះអូនបានយកចិត្តទុកដាក់ សំអាតជូនបងហើយ ! បីខែទៀតយើងនឹងជួបគ្នាសាជាថ្មី ណាបង ! ” ។

ជាធម្មតា គេជួបម្តងក្នុង១ឆ្នាំ ចំពោះពេទ្យធ្មេញ តែខ្ញុំ ជួបបីដង ក្នុងម៉ាឆ្នាំ ប្រហែលមកពីធ្មេញខ្ញុំអន់ឬ ក៏មកពីអ្នកគ្រូពេទ្យក្មេង ? គិតមិនចេញព្រោះខ្ញុំត្រូវថ្នាំស្ពឹក ណាមួយត្រូវឧស្ម័នពិសេសទៀត ដើរទ្រេតចុះទ្រេតឡើង ដូចអ្នកប្រដាល់ក្បាច់គុនខ្មែរលើទូរទស្សហ៍ CTN ក្រោយពីត្រូវបានគូរប្រដាល់បានសំពងបែកអំពុលអំពែកមក!

ផ្តេសផ្តាសមែនខ្ញុំ ? ។

សូមអរគុណដែលបានចំណាយពេលវេលាអាននៅរឿងពិត ប្រឌិតថែមរបស់ខ្ញុំ ! សូមអោយបានសេចក្តីសុខសប្បាយនឹងសូមផ្ញើរក្តីរលឹកពីខ្ញុំ ដល់បងប្អូនគ្រប់គ្នា !
Advertisements

10 Responses to ពេទ្យធ្មេញ(អ្នកគ្រូវេជ្ជបណ្ឌិតក្មេង)

  1. ពូហនុមាន ថ្ងៃមុនខ្ញុំឮពូថា ពូចាស់ហើយ… អាឡូវ…ដូចត្រីក្រពតប៉ុណ្ណឹងហើយនៅឆ្លៀតស្រមើស្រមៃទៀតពូ…
    ដល់កហើយពូខ្ញុំ!

    • ហនុមាន ថា:

      ជំរាបសួរ កល្យាណ
      សួស្តីឆ្នាំថ្មី ! ហាស់ ហាស់ ចាស់តែសំបកក្រៅរ៉េក្មួយអើយ ! ស្មានតែចាស់ៗមិនអាចមានអារម្មណ៌បែបហ្នឹងអី ? មិនដឹងមកពីថ្នាំស្ពឹកក៏មិនដឹងបានជាអាចឹង ? អរគុណបានចូលលេងនឹងពូ !

      • សួស្តីឆ្នាំថ្មីលោកពូ សូមសុខ សួគ៌ សិរី មានចំពោះពូ និងក្រុមគ្រួសារ និងសូមដើរលេងឱ្យបានសប្បាយ (ព្រោះនៅឯណោះចំង៉ៃសៅរ៍)។
        ដូចសម្ផស្សថាចឹង ចាស់មែនតែចាស់ខ្ញី!

    • ហនុមាន ថា:

      សាធុ​សាធុ ពូអរគុណដល់ការជូនពររបស់ក្មួយ ! សូមក្មួយបានទទួលនៅពរទាំងនោះវិញផងដែរ ! ចម្លែក ពូត្រូវធ្វើការ អត់បានទៅលេងវត្តរ៉េ ឈ្នាំហ្នឹង ! ក្មួយសប្បាយជួសពូផងណា ! អរគុណ

  2. ដូច​ជា​ខ្ញី​មែន​ទេ​បង កាន់​តែ​ចាស់​កាន់​តែ​ហិរ ។ បើ​ដូច​ក្នុង​រូប​នេះ​កុំ​ថាឡើយ​បង​សូម្បី​តែ​ខ្ញុំ​ក៏​ពិបាក​ធានា​ដែរ 😀

    • ហនុមាន ថា:

      សួស្តី សម្ផស្ស ! សួស្តីឆ្នាំថ្មី !
      រូបមែនទែនស្អាតជាងហ្នឹងទៅទៀត ! បងអត់ហានថតខ្លាចហើមថ្គាមថែមទៀត ! ហាស់ ហាស់ ខ្ញីត្រូវហើយ ហាស់ ហាស់ ។ អរគុណបានឆ្លៀតចូលលេង !

  3. នៅឯណាប្រហែលជាគេយកធានារ៉ាប់រង ខ្ញុំដែរហើយ ណាត់អោយខ្ញុំផង យកអាណាធ្វើយូរជាងគេ ។ អោយតែអាបែបនឹង ៤ម៉ោងក៍បានដែរ ។ សុខសប្បាយជាទេរល្បង? ចូលឆ្នាំបានទៅវត្តណាខ្លះ

    • ហនុមាន ថា:

      ជំរាបសួរប្អូន! សួស្តីឆ្នាំថ្មី !
      ហេសទៅស្រុកខ្មែរវិញអោយបាតឈឹងតាហ្មង សូម្បីតែមកវិញកុំអោយចូលលេងឯងម៉ាម៉ាត់ ? ហើយមកវិញពីកាលណាហ្នឹង? ដើរលេងឯណាប្អូន ធ្វើការ ស្រុកឆ្កួតនេះ ដូចដឹងស្រាប់ហើយ ! អរគុណ បានចូលលេង! ហាស់ ហាស់ ហាស់ មានអាយូរជាងហ្នឹងតើប្អូន តែមានតែយាយចាស់ ៗ ចង់អោយបងចុះឈ្មោះអោយរ៉េ ?

  4. haha អត់ទេ ចាំថាមានលោកយាយម្នាក់គាត់ពឹងអោយទៅបកប្រែ ពេត្យធ្មេញ ថាអស់សំណើចនោះ តែរាយរាប់ទៅ ប្រហែលបីបួនទំ័រ បានអស់?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: