នាទី រិះគន់នឹងរបាយការណ៍(Review) វិបប្រោស័រ (Khmer Web Browser)របស់ លោក លិន ប៊ុនចាន់

សូមជំរាបសួរប្រិយមិត្ត !

សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ អរគុណ ថ្ងៃនេះខ្ញុំសូមនាំមកនៅការរិះគន់មួយ(review)ដែលបានដាក់ជូនប្រើដោយគ្មានគិតតម្លៃកាល

ពីមុន(អាលូវ គេត្រូវការ ជិត ២ ដុល្លា បើនៅតែត្រូវការចាំខ្ញុំលៃលកជូន ) ដោយលោក លិន ប៊ុនចាន់ ដែលលោកបានខ្នះខ្នែង បង្កើតកម្មវិធី (Apps)សំរាប់បងប្អូនយើងដែលប្រើ iOS ជាពិសេសសំរាប់បងប្អូនយើងដែលមិនចូលចិត្ត នៅការដោះលេខ( Jailbreak )សំភារះ ។ កម្មវិធីដែលខ្ញុំចង់យកមករិះគន់ថ្ងៃនេះ គឺ Khmer Web Browser  របស់លោក​លិន ប៊ុនចាន់ ។

តែនៅមាន បងប្អូនយើងពីរនាក់ទៀត ដែលគាត់ដាក់ជូនដោយឥតគិតថ្លៃ ប្អូន  តុង ចំរើន (iPhoneKhmer)  នឹង ប្អូន  សាត់ មុនី ( KhemaraSoft ) ​។ ខ្ញុំ​បានសាកល្បងជាច្រើននៅ គ្រប់សម្ភារះ ខ្ញុំចូលចិត្ត នៅកម្មវិធីនេះ ត្រង់មានបន្ថែមនៅ ឃីប៊ត នៅជិត កន្លែងប្រអប់ស្វែងរក ខ្លាំងតែ ខ្ញុំមានការខកចិត្តនៅពេលដែលខ្ញុំសសេរមតិនៅលើប្រអប់មតិ ក្នុង WordPress ​បើខ្ញុំសសេរខុស ខ្ញុំមិនអាចកែវាបាន តែ នេះជាមិនជារឿងធំដុំគួរ អោយចាប់អារម្មណ៍ រ៉េ ។

ពេលក្រោយ ខ្ញុំ នឹង ព្យាយាម ធ្វើរបាយការណ៍ពីរ ផ្សេងទៀត របស់ iPhoneKhmer នឹង KhemaraSoft ថាតើ កម្មវីធី ទាំងបី នេះ មានភាពខុសគ្នាយ៉ាងណា ។ ហើយក៏ចង់បញ្ជាក់ថា កូនខ្មែរ មិនមែនអន់ ដូចសាសន៍ផ្សេងបានចោទយើងនោះរ៉េ ហើយក៏ចង់បញ្ជាក់ដល់ប្អូនៗផងដែរ ថា ត្រូវខិតខំ ប្អូនៗអាចយកពួកគាត់ទាំងបីជាគំរូទៅអនាគតបាន ។

ខាងលើជារបាយការណ៍នៅ AppStore ខាងក្រោមជាទិសភាពខ្លះរបស់ អាយផត ដែលមិនទាន់ដោះលេខរួច

ខាងលើពេលចុចនៅ អស័យដ្ឋានរបស់ វិបសាយ ខ្ញុំចូលចិត្តត្រង់មានឃីប៊ត ខាងស្តាំដៃជិត ប្រអប់ស្វែងរក

ពេលយើងចុចឃីប៊ត វា​នឹងចេញប្រអប់អោយយើងវាយ មតិ ក្រោយមកយើងអាចចម្លង(Copy)

ហើយបញ្ចូល(Paste)ទៅ ក្នុងប្រអប់មតិ របស់ វើតប្រេស  ហ្វេសប៊ុក ។ល។

ខាងលើជាឧទាហរណ៍ ដែលខ្ញុំបានសាកជូន

ពេលដែលយើងបានដាក់រួច

ខាងក្រោមទិសភាពតាម iPad

ខាងលើនៅផ្នែកអាយផែត ចេញខុសពីអាយផត នឹង អាយហ្វូន

នៅក្នុងការស្វែងរក googlekhmer​​ ផ្ជាប់នៅឃិប៊ត ដែលយើង អាចប្រើបាន

ហើយយើងក៏អាចស្វែងរកតាម ប្រអប់ស្វែងរកបានដែរ

ប្រអប់ដែលអាចសសេរមតិ

យើងអាចបិទបញ្ចូលនៅមតិយើងសសេររួច

 

ខាងលើដែលបានបញ្ខូលមតិ ។ តែទោះជាតម្លៃជិត ២ដុល្លាយ៉ាងណាក៏គួរសមដែរ បើមិនចង់ដោះលេខសម្ភារះ​របស់យើង ។ ខ្ញុំ សូមអរគុណដល់ម្ចាស់គាត់ ដែលខិតខំផងដែរ ព្រោះថាបើមិនមានការខិតខំខ្ញុំឯណេះ ក៏ អត់មានថីប្រើប្រាស់ នឹង ធ្វើរបាយការផងដែរ  ព្រមទាំងអរគុណដល់អ្នកគ្រប់គ្នាដែលតែងតែ ចូលលេង នឹង​លើកទឹកចិត្ត ដោយបញ្ចេញមតិទោះជាតិចឬច្រើន ។ អរគុណ

Advertisements

4 Responses to នាទី រិះគន់នឹងរបាយការណ៍(Review) វិបប្រោស័រ (Khmer Web Browser)របស់ លោក លិន ប៊ុនចាន់

  1. មិនគិតថ្លៃអីបង ហនុមាន អើយតម្លៃគេបិទ $1.99
    នៅ AppStore
    ខ្ញុំថាបម្រុងទាញយកមកសាកដែរ តែឥឡូវចប់ប៉ាដោយ អត់មានអីទាញកើតទេ ^______^

    • ហនុមាន ថា:

      បុទុំ សួស្តី សួស្តីឆ្នាំថ្មី !
      បាត់មុខបាត់មាត់កុំអោយអើតឯងម៉ាតិច? សុខសប្បាយជារ៉េ ? ចុមគេយកលុយពីអង្កាល់ ? ងៃមុនដាក់អោយទាញយក free សោះហ្នឹង ? កុំបារម្ភអី បុទុំអើយខ្ញុំមានកាដូរផ្សេងទៀត សំរាប់ បងប្អូនយើង ! បុទុំអាចទៅ មើល នៅ ផ្ទះ ប្អូន iPhonekhmer ​ឬ ក៏ នៅ KhemaraSoft មាន Khmer Web Browser ដែលអាចទាញយក មិនគិតលុយបាន ហើយមិនចាំបាច់ ដោះលេខ ដោះលាំង ដោះខោ ដោះអាវ អី ផង ។ អរគុណ ដែលបានប្រាប់ថាគេ យកលុយ វិញ បើចង់បាន ខ្ញុំផ្ញើរជូន ។

  2. ទើបរកផ្ទះហនុមានឃើញ… ហេហេ… អធ្យាស្រ័យ សុំដើរ​មើល​បន្តិចហើយ​ម្ចាស់​ផ្ទះ…

    • ហនុមាន ថា:

      បាទ ជំរាបសួរ ស្រុកស្រែ នឹងសូមស្វាគមន៍ !
      ស្លាប់ ខ្ញុំមកនៅជិត​៤ឆ្នាំហើយ ទើបរកឃើញរ៉េ ? បាទ សូមអញ្ជើញដើរមើលតាមចិត្តចុះបាទ ! អរគុណ ច្រើន ដែលបានចូលលេង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: