ជូនពរបុណ្យណូអែល Merry Christmas

ខ្ញុំសូមអរគុណដល់អ្នករាល់គ្នា នឹង សូមជូនពរដល់អ្នករាល់គ្នា សូមអោយអ្នករាល់គ្នាបានជួបប្រទះនៅសេចក្តីសុខសប្បាយ សង្ឃឹមថាអ្នករាល់បាននឹងមាននៅអ្វីដែលអ្នកទាំងអស់គ្នាចង់បាន នឹងប្រាថ្នា ។

ចំពោះខ្ញុំគ្មានចង់បានអ្វីក្រៅពីសេចក្តីសុខសប្បាយ ជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ ទាំងក្នុងស្រុក ទាំងក្រៅស្រុក ព្រមទាំងបងប្អូន រួមភូមិវើតប្រេសទាំងអស់ឡើយ ។

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលលេងនៅទំព័ររបស់ខ្ញុំបាទ ទោះជាខ្ញុំបានតបក្តី មិនបានតបក្តី ព្រមទាំងបងប្អូនដែលបានផ្ញើរអីម៉ែលមកលេងនឹងខ្ញុំ សូមអរគុណចំពោះការរាប់អានដល់ខ្ញុំបាទ ។

សូមអោយអស់លោកអ្នកប្រកបដោយសេចក្តីសុខសប្បាយ សុខភាពមាំមួន សុភមង្គល វិបុលសុខ គ្រប់ប្រការ កុំបីឃ្លាងឃ្លាតឡើយ ! ។

ខាងក្រោមជា កម្មវិធីដែលអស់លោកអ្នកអាចទាញយកប្រើប្រាស់បាន ដោយគិតថ្លៃ នឹង មិនគិតថ្លៃ បើត្រូវការសូមអញ្ជើញទាក់ទងខ្ញុំបាទ ។

សូមអធ្យាស្រ័យផងដែរ ព្រោះ ណូអែលនេះរវល់ពេក អត់បានរចនាអោយបានល្អជូនអ្នករាល់គ្នា !

រូបខាងលើជា ក្តាចុចរបស់ លោក លិន ប៊ុនចាន់ ដែលអាចប្រើប្រាស់បានដោយមិនចាំការដោះលេខ ហើយអាចទាញយកពី AppStore ដោយមិនគិតថ្លៃ ការប្រើទូរស័ព្ទ អាយហ្វូន

ក្តាចុចរបស់ លោក លិន ប៊ុនចាន់ លើ អាយផាត

ខាងលើជាក្តាចុច របស់ iPhoneKhmer ដែល មានតម្លៃតិចជាង ២ ដុល្លា បើចង់បានសូមទាក់ទងខ្ញុំបាទ សូមបញ្ជាក់ថាប្រើប្រាស់ មិនចាំបាច់ ការដោះលេខ(Jailbreak)ឡើយ

Advertisements

25 Responses to ជូនពរបុណ្យណូអែល Merry Christmas

  1. សូមអរគុណ បងប្រុស ហនុមាន សំរាប់ពរជ័យខាងលើ ។

    ទន្ទឹមនឹងនេះ ខ្ញុំក៍សូមជូនពរដល់បងហនុមាន វិញផងដែរ .. រីករាយបុណ្យ Christmas និងជោគជ័យ សិរីមង្គល រកទទួលទានមានបាន នាឱកាសឆ្នាំថ្មី សាកល ២០១២ ..

    មួយរយះនេះ ខ្ញុំក៍រវល់ណាស់ដែរ . មិនបានចូលលេង សូមអធ្យាស្រ័យ .. តែនឹងឆ្លៀត ក្រោយពីមាមាញឹក.. ខាងលោកពត៌មានទូរស័ព្ទ ក៍អញ្ចឹង ជូនពរដូចគ្នាផងណា៎!.. ចាំទិញ iPad 2 បាន ប្រាកដជាចេញចូលលេងញឹកញាប់ មិនខានឡើយ .. ហេសហេ.. អរគុណ..

    ជំរាបលា..
    @@@@@@@@@@@@@

    • ហនុមាន ថា:

      សាធុ សាធុ សូមពរទាំងប៉ុន្មានកើតដល់ម្ចាស់អ្នកជូនផងដែរ ។ រីករាយបុណ្យណូអែល ! សូមថ្លែងអំណរគុណដ៏ពន្លឹក ដែលបាននឹកនាមកដល់ខ្ញុំ ព្រមទាំងមិត្តយើងទាំងអស់ ។ សង្ឃឹមថាក្តីប្រថ្នារបស់ចុងភៅចំណាននាបុណ្យណូអែលនេះ នឹងនាំមកនៅអ្វីដែលខ្លួនចង់បាន ! ។ បាទ ចុះមានអី មកថ្មើណាក៏បានដែរ ផ្ទះខ្ញុំបើកទ្វាស្វាគមន៍ជានិច្ច មេត្តាតែគោះទ្វាមុនបានហើយ ក្រែងខ្ញុំកំពុងតែ……..អូយមានតែធ្វើអី ចូលមកបានតើ ! និយាយលេងរ៉េ ចូលស្មើណាក៏បានដែរ ! អរគុណសាជាថ្មី សូមអោយបានសេចក្តីសុខ សេចក្តីចំរើន បង្កើនវ័យ បើបានប្តីសូមអោយជួបប្រុស បើរកឧសសូមអោយជួបចង្រ្កានហ្គាស បើបានជួបសូមអោយបានប្រទះ បើមានបានសូមកុំអោយខ្វះ បើមានចិត្តស្លូត កុំមានចិត្តមានះ រកស៊ីមានបាន កុំរាំងស្ទះ មានរបស់របរប្រើពេញផ្ទះ អោយខ្ញុំខ្ចីហោង !

      • ហេសហេ.. ពរអីក៍ហូរហែរម្លេះទេហ្ន៎ !. មេចមិនឱយលុយធ្លាក់ពីលើមេឃ មកផង បងប្រុស ?!..
        អស់ទាស់ហ្មង !.. ចំជាលោកអាចារ្យពេញតួគ្មានគូប្រៀប!!..

        សូមទទួលយកហើយណា៎.. សន្យាបានដូចចិត្តទៅចុះ !. ចាំខ្ញុំផ្ទេរជូនទទេរៗ មិនចាំបាច់ខ្ចីទេ .. ហេសហេ…
        អរគុណច្រើនៗ…

        ឆ្នាំថ្មីជិតមកដល់ហើយ សូមមានជោគជតារាសីល្បីខ្ពស់ កប់ពពក..
        សុខក្សេមក្សាន្ត សុភមង្គល ត្រជាក់ត្រជុះ តែកុំដល់ថ្នាក់កក
        មនុស្សទាំងមូលឱយសោះ!.. ហេសហេ.. ជំរាបលា..
        &&&&&&&&&&&&

    • ហនុមាន ថា:

      ហាស់ ហាស់ លុយធ្លាក់ពីមេឃមិនអាចមានរ៉េ ព្រោះខ្លាចធ្លាក់ចំមនុស្សមនាមិនពិការទៅហើយអីហ្នឹង ? កប់ពពក ពិបាកដកដង្ហើមណាស់ ស្រុកខ្ញុំនេះសុទ្ធតែខ្យល់ធាតុឧស្ម័នហ្នឹង បែបចង់អោយខ្ញុំក្លាយជាប្រែតហើយហ្នឹង​? និយាយលេងរ៉េ​ ប្រែតៗចុះ អោយតែបានជួបប្រែតស្អាតៗ ក៏ អស់ចិត្តដែរ ! បាទ សូមជូនពរដូចគ្នា !

    • ហនុមាន ថា:

      កើតប្រែតឯណាលោកអើយ ខំធ្វើបុណ្យចង់ស្លាប់ហើយហ្នឹង ? អាចេះចុះយើងនៅកើតជាមនុស្សដដែលបានរ៉េ ? តែថាចុងភៅចង់កើតជាប្រុសជាតិក្រោយ ឯខ្ញុំចង់កើតជាប្រុសអាដែលតែសុំសង្ហាជាងជាតិនេះបន្តិច ក្រែងអាចជួយដោះសារអូនៗខ្លះ ។ ហាស់ ហាស់ និយាយលេងរ៉េ កុំប្រាកាន់ អីបាទ !

  2. បងប្រុស ជាទីគោរព !

    ផ្ងៃនេះ ទើបតែរៀនប្រើ ម៉ាក ជាលើកដំបូង ។ ប្អូន ជួបផលលំបាក
    ជាមួយ ការវាយជាខ្លាំង ។ មិនដឹងជា ទៅរកពឹងនរណានោះទេ បង ។

    តើបង ជួយជម្រាបអំពី ការប្រើប្រាស់ ភាសាខ្មែរ ជាមួយ ម៉ាក ផងបានទេ បង ។
    ប្អូន មិនធ្លាប់ប្រើ ម៉ាក ពីមុន ! មិនដឹង ជារៀបរាប់ ដោយស្រួលស្ដាប់ យ៉ាងណាទេ
    តែប្អូន សុំមេរៀនដំបូងៗ ជាមួយការវាយ អក្សរនេះផង ណាបងប្រុស ។

    សូមអរគុណ …

    • ហនុមាន ថា:

      ពិសិដ្ឋ ប្អូនប្រុស !
      រីករាយបុណ្យណូអែល បាត់មុខបាត់មាតយូរសុខសប្បាយជាទេប្អូនប្រុស? ប្អូនបាននិយាយថាទើបរៀនម៉ាក់ជាលើកដំបូង ការវាយអក្សរខ្មែរមិនខុសពី PC(window) ប៉ុន្មានរ៉េ ប្អូន ? បើប្អូនត្រូវការគំរោងតារាង ឃីប៊តចាំបងរកជូន ។ បងមិនដឹងឆ្លើយយ៉ាងណា បើមិនដឹងប្អូនឆ្ងល់ពីអ្វី ប្អូនគិតរកសំណួរនឹងចម្ងល់សួរបងមកទើបបងអាចឆ្លើយជូនបាន ។ ចំពោះភាសាខ្មែរ អាចប្រើប្រាស់លើ ម៉ាក់ គឺប្រើយូនីកូដ កាលពីដើមមានតែមួយម៉ូដ តែអាលូវមានច្រើនម៉ូដ ដែលអាចប្រើលើ កំព្យូទ័របាន ។ នៅលើ iDevices ដូចជា iPhone,iPad,នឹង iPods ប្រើយូនីកូដ មិនដូចនៅលើ MacOSX រ៉េ ។ ស្រដៀងគ្នា តែខុសគ្នា បន្តិចបន្តួច ។ ប្អូនប្រើ Mac មួយណាដែរ ហើយត្រូវការអ្វីដែរ ? អាចអធិប្បាយប្រាប់បងបានរ៉េ ? អរគុណសាជាថ្មី រីករាយបុណ្យណូអែល !

      • បើតាមប្អូន គិតគឺ MacOSX ណាបងប្រុស ។

        បងអើយ ! អក្សរខ្មែរ នៅលើ Keyboard មានមិនគ្រប់ទេ បង
        បាត់ស្រះផ្សំ . បាត់ជើងព្យជ្ជនៈ …និយាយដោយរួមគឺ ជាមួយ ការវាយ
        អក្សរហ្នឹងតែម្ដង បងប្រុស ។ វា ប្លែកពី ភីសុី ហ្វីនដូស៏ ដល់តែពេលប្អូន
        ទើបប្រើដំបូង ដូចនេះ ពិតជាពីបាកក្រៃ ពីបាកហើយបង ។

        សូមបង ជួយប្រាប់ពីវិធី តំឡើង អក្សរខ្មែរ នៅលើ ម៉ាក ប្រភេទនេះ
        ផងណាបង … សូម្បីតែរបៀបតំឡើង ក៏ប្អូន ចង់វឹលមុខ ដែរ ។ ហេហេហេ

        អរគុណបងប្រុស ទុកជាមុន សម្រាប់ការ ជួយបង្រៀន ..

        បងប្រុស​​​ ជាទីគោរព …

        ឥលូវនេះ ប្អូន រកបាន ឃីប៊ត ត្រឹមត្រូវសម្រាប់ ម៉ាក របស់ប្អូនហើយ ។
        តែប្រសិនជា បងប្រុស មានអ្វីបន្ថែម សូមបង ជម្រាបមក …ប្អូន ចំពោះម៉ាក
        ដូច អ្នកស្រែ ទើបតែចូលក្រុង អញ្ចឹង ! ទីមោង នៅឡើយទេ ។ សូម្បី
        តែរបៀបតំលើង ក៏ពិបាកដែរ តែពេលនេះ រាងស្រួលៗ បន្ដិចហើយ ។

        បងប្រុស នៅលើ ហ្វីនដូស៏ គេប្រើ Snipping tool ដើម្បីថតរូបផ្សេងៗ
        នៅក្នុងកំព្យូទ័រ ។ ចុះនៅលើម៉ាកវិញនោះ គេប្រើអ្វីវិញដែរ បង ?

        ប្អូន ចង់ថតរូប ផ្ទាំងឃឺប៊ត របស់ប្អូន តែមិនដឹងធ្វើតាមរបៀបណាទេ ។
        សូមបងជួយបង្ហាញផង

    • ហនុមាន ថា:

      ពិសិដ្ឋ
      MacOS X ស្រួលប្រើចង់ស្លាប់អីហ្នឹង​ ! យូរបន្តិច ស្រួលហើយ ពិបាកតែមុនបន្តិចហ្នឹង 😀 មិនមែនបាត់រ៉េ ប្អូន ព្រោះប្អូនរកកន្លែងវាមិនទាន់ឃើញ ណាមួយកាវារយូនីកូដ ខុសគ្នាពី កាវារ របស់ Limon fonts សូមឧទាហរណ៍ ដូចជាពាក្យថាខ្មែរ ក្នុង យូនីកូដ ប្អូន វាយ ខ ជើងម ហើយស្រះ ែ ហើយបានដាក់អក្សររក្រោយ នៅក្នុង limon ប្អូន វាយ ស្រះ ែ ហើយ ខ បានដាក់ជើងម ហើយបានដាក់រ ក្រោយ ។ ហើយ ពេលដាក់ ជើងក្នុង យូនីកូដ ប្អូន ត្រូវ ចុច ឃី (j) ហ្នឹងជាកន្លែងដាក់ជើង ពាក្យថាខ្មែរ ប្អូន វាយ ឃី (x) ហើយចុចឃី (j) ហើយចុចឃី (m) ហើយបាន shift+E ហើយបានវាយ (r) នោះវាក្លាយជា ( ខ្មែរ ) ស្រួលតើប្អូន !

      ចំពោះការថត ប្អូ​ន អាចធ្វើតាមខាងក្រោមនេះ បើ មិនយល់ សួរបងទៀតបានតើ មិនទៅអស់លុយកាក់អីប្អូន ! នេះ ជា ការថតនៅស្គ្រីន របស់ MacOS X

      Command-Shift-3
Lets you take a screenshot of the entire desktop.

      Command-Shift-4
Lets you select an area of the screen to capture.

      Command-Shift-4 then Space
Lets you capture a window.

      Command-Control-Shift-3
You can take a screenshot of the entire screen and save it to your clipboard to be pasted in elsewhere.

      Command-Control-Shift-4
You can capture an area of the screen to the clipboard.

      Command-Control-Shift-4 then Space
You can capture a window and save it to the clipboard.

      បើនៅមិនយល់សូមសួរទៀត ។ អរគុណសាជាថ្មី សូមសំណាងល្អ !

      • បងប្រុស …សូមមេត្ដា ជួយមើលរូបភាពអក្សរខ្មែរ
        នៅត្រង់នេះ បន្ដិចផង … ប្អូន សង្កេតឃើញថា ម៉ាករបស់ប្អូន មានបញ្ហា
        ជាមួយ​ វែបសាយធ៏មួយចំនួន​រឿងភាសាខ្មែរ ។ នៅទីនេះ​ និង ហ្វេសប៊ុក
        គឺ ធម្មតាទេ …តែមិនដឹងជាយ៉ាងម៉េច បានជានៅតាម វែបសាយធ៏ ទាំងនោះ
        ចេញរបៀបហ្នឹងទៅវិញ ?
        សូមបង ជួយពិនិត្យបន្ដិចផង …

        រូបភាពតំណនៅហ្វេសប៊ុក

    • ហនុមាន ថា:

      មកពីវេបសាយទាំងនោះ មិនប្រើយូនីកូដ ដែលយើងមានក្នុងកំព្យូទ័ររបស់យើង ណាមួយគេប្រើ Google Font ​ដែលនាំអោយកំព្យូទ័ររបស់យើងមិនអាចមើលនៅអត្ថបទរបស់គេបានស្រួល បងក៏មានបញ្ហាខ្លះៗដែរ តែបងមិនចូលមើលវិញព្រោះពិបាកអានពេក ។ កុំបារម្ភអី អោយតែបានយល់ខ្លះនោះប្រសើរហើយ​! ។​​អរគុណ

  3. achharia ថា:

    MERRY CHRISTMAS !

    សូម ហនុមាន​និងក្រុមគ្រួសារ
    បានសប្បាររីករាយនាថ្ងៃបុណ្យគ្រិស្តម៉ាសនេះ !
    😀

  4. Merry Christmas, បងប្រុស
    សូមជូនពរបងមានសុខភាពល្អព្រមទាំងគ្រួសារ និងមានកម្លាំងខ្លាំងខ្លា​ដូចដំរីសាណាបងណា..ទៅណាមកណាជួបតែសំណាងល្អ។

    • ហនុមាន ថា:

      រីករាយបុណ្យណូអែល សំណាង !
      សាធុ សាធុ សូមជូនពរដល់សំណាងព្រមទាំងគ្រួសារផងដែរ !
      សូមអធ្យាស្រ័យដោយបងមិនបានចូលទៅជូនពរប្អូននៅផ្ទះ ព្រោះឆ្នាំនេះបងរវល់ការងារពេក ។ អាចឹងបានជាដាក់បន្ទាបន្ទាន់ អត់បានរចនាត្រឹមត្រូវហ្នឹង !

      ហេសខ្លាំងហ្មងដូចដំរីសា? មិនដល់ត្រឹមហ្នឹងពេករ៉េ ខ្លាំងពេកមេចគេអោយកូនស្រីគេ ? និយាយលេងរ៉េ

      និយាយអាចឹង បើបានជួបចំរើនសូមសួរសុខទុក្ខគាត់ជូនបងផងណា ! អត់ដែលបានជួបតាហ្មង អាលៃតែរវល់រាងខ្លួន ! អរគុណ សាជាថ្មី !

    • រីករាយបុណ្យណូអែលបង!
      បាទបង!សាធុ សាធុ មានសេចក្តីសុខទាំងអស់គ្នា អរគុណបង​ ប្អូន​ចំរើន ប្រហែលជា…. ជាប់រវល់ហើយបង​ ចាំប្អូនដឹកបណ្តាំជូនបង។

    • ហនុមាន ថា:

      ហ្នឹងហើយដឹកបណ្តាំហើយជួយរែកពរទាំងអស់ជូនគាត់ផងណា ! អរគុណ

  5. ចាន់ត្រា ថា:

    ជំរាបសួរបងហនុមាន
    រីករាយថ្ងៃបុណ្យណូអែល។
    អរគុណសម្រាប់ជូនពររបស់បង។ សូមជូនពរបងនិងក្រុមគ្រួសារ ឲ្យជួបតែសេចក្ដីសុខគ្រប់ៗគ្នា។
    សូមអភ័យទោសដែលមិនសូវបានម៉ែលទៅលេង។ តែសំណាងដែរថ្ងៃនេះ ព្រោះបានចូលលេងផ្ទះបង ហើយក៏ឃើញការជូនពរនេះតែម្ដងទៅ។
    និយាយចឹងចង់សុំ១ដែរបានទេបង គ្រាន់បានចុចក្ដារនុងលេងពេលអផ្សុក 😀
    ពីប្អូនចាន់ត្រា

    • ហនុមាន ថា:

      ចាន់ត្រា !
      បាត់មុខយូរស្មានតែភ្លេចបងហើយហ្នឹង ? បាទ អរគុណចំពោះការជូនពររបស់ប្អូន សូមពរនោះបានវិលត្រឡប់មកប្អូនព្រមទាំងគ្រួសារវិញដែរ ! ក្តាចុចខាងលើប្អូនអាចយក free ពីលើ AppStore បាន របស់ លោក លិន ប៊ុនចាន់ ដែលបងបានដាក់តំណខាងលើជាស្រេច បើត្រូវការរបស់ ប្អូន iPhonekhmer ចាំបងផ្ញើរជូន ។ សូមប្អូនប្រកបដោរសេចក្តីសុខសប្បាយជារាងរហូតព្រមទាំងគ្រួសារផងដែរ ! ។ អរគុណ

  6. ចាន់ត្រា ថា:

    សាធុ សាធុ សាធុ
    អរគុណបង ចង់សុំយកមកទុកសិនដែរ 😀
    ព្រោះឥឡូវអត់ទាន់មាន អាខោនហ្នឹងផង
    ចាំមាន ចាំដើរតួខ្លួនអេងតែម្ដងណាបង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: