ស្នូរចាបីុបិសាច

ជំរាបសួរប្រិយមិត្តទាំងអស់ពីនាយសមុទ្រម្ខាង​!
សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះខ្ញុំសូមនាំមកនៅចំណងដៃថ្មីមួយទៀតរបស់ KhemaraSoft នឹង បណ្តាល័យអប្សរា ដែលបានប្រួតដៃគ្នាចងក្រងនៅសៀវភៅជា អេឡិកត្រនិកសំរាប់​iPhone,iPad នឹង iPodTouch ។  ស្នូរចាបីុបិសាច ជាប្រលោមលោក​យុទ្ធសិល្ប៍បុរាណចិន ពោរពេញដោយមនោសញ្ចេតនា  កាប់ចាក់ អាថកំបាំង រាំងស្ទះ បំប្រាស់ មិនល្ហែល្ហើយ ។ ចាបីុជា ឧបករណ៍តន្រ្តីមួយដែលខុសប្លែកពីឧបកណ៍ ដ៏ទែទៀត​។​ ចាបីុមានស្នូក ដង នឹង ក វែង ។

ស្នូកមានរាងមូល ទ្រវែង ខុសប្លែកពីឧបករណ៍ផ្សេងៗទៀតដែលយើងបានជួប ។ នៅក្នុងទំនាមទំលាប់របស់គុណនិយមចិន ភ្លេងជាតំណាងអាវុធមួយដែលអាចប្រៀបធាបទៅជាមួយដាវ នឹង អាវុធសម្ងាត់ដែលអាចប្រើប្រាស់កំចាត់សត្រូវបាន ។ បើអ្នកចូលអានដូចខ្ញុំបាទ ខ្ញុំសន្យាថា អ្នកទាំងអស់គ្នាពិតជាមិនខកចិត្តឡើយ ។ អរគុណដល់លោក សាត់ មុនី ព្រមទាំង បណ្តាល័យអប្សរាដែលបានចងក្រងនៅ ស្នូរចាបីុបិសាចនេះឡើងវិញ ហើយ​ក៏សូមអរគុណដល់ លោក ទេព សុវិចិត្រ ផងដែរ ចំពោះ យូនីកូដ របស់លោក ។

អរគុណច្រើនដល់ បងប្អូនយើងទាំងអស់ដែលនៅតែបន្តជូលលេងនៅផ្ទះរបស់ខ្ញុំបាទ ។ អ្វីៗ ដែលខ្ញុំបានចងក្រងជារូបភាពខាងក្រោមជាសេចក្តីបកស្រាយ របស់ខ្ញុំជាវិចិត្រករ គ្មានសំអាងទៅលើបុគ្គលណាម្នាក់ បើមានរូបរាង ដូចអ្នកណាម្នាក់ សូមធង្យាស្រ័យ ។ អរគុណ

 

សូមអញ្ជើញអានការអធិប្បាយពីរឿង ឈាមពីរតំណ    ផ្នូរខ្មោចចម្លែក

Advertisements

8 Responses to ស្នូរចាបីុបិសាច

  1. ជំរាបសួរ បងហនុមាន

    ‹‹ ស្នូរចាប៉ីបិសាច ›› នេះខ្ញុំទើបតែបានទិញ តាមកាត iTunes
    ថ្មីៗនេះ !.. ហើយក៍កំពុងជក់អានរាល់ពេលសំរាកពីការងារដែរ ..
    សូមសរសើរ និងអរគុណ KhemaraSoft ដែលបានរៀបចំចងក្រង
    និងដាក់លក់ប្រភេទសៀវភៅអេឡិចត្រូនិចនេះឡើង ។
    ធ្វើឱយងាយស្រួលអាន មានវគ្គឃ្លាត្រឹមត្រូវ ..
    មិនហត់ស្គាយសៀវភៅរឿងធំៗដូចជំនាន់មុនតាមខ្លួន
    ថែមពិបាករកកន្លែងទុកដាក់ទៀតផង!..ហេសហេ

    អរគុណបងហនុមានដែរ ពូកែរចនារូបភាពនិងអក្សរ
    គួរឱយស្ញប់ស្ញែងមែន !!.. មួយរយះនេះ ខ្ញុំកំពុងជក់អានរឿង
    នេះផងណា៎.. ពិតជា ល្អមើលមែន !!!..

    សុខសប្បាយ និងសូមឱយមានកំលាំងមាំមួន .. បើជាហើយ
    កុំឈឺបន្តទៀតអី !.. មិនចឹងទេ ទីនេះច្បាស់ជាស្ងាត់មិនខាន
    ហ្អេ៎..ខ្លាចខ្មោចលងណាស់ !!..

    សូមទោស សរសេរលេងទេ..

    ជំរាបលា
    &&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      អូ អរគុណណាស់​ដាក់អត្ថបទម៉ាខែជាងកុំអោយមានអ្នកដាក់មតិមួយទើបចុងភៅចំណានបានដាក់ ខ្ញុំអ្នកធ្វើ(រចនា) មានកម្លាំងព្រឹសតាហ្មង ! ហាស់ ហាស់ ។ បាទ គា់តមានច្រើនទៀតខ្ញុំមានទាំងអស់សៀវភៅដែលគាត់ដាក់លក់ ដោយសាតែខ្ញុំមានការទ្រាំទ្រដល់គាត់ ខ្ញុំបានដាក់ផ្សាយជូនគាត់ គាត់បានសសេរមកលេងពី បី ដងដែរ ។ គាត់មានវចនានុក្រមខ្មែរ អងគ្លេស បារាំង ទៀតផង ។​

      បាទ សាធុ សាធុ សូមអរគុណដល់ការជូនពរ ឈឺមិនចង់ទេ តែបើមិនឈឺធ្វើមេចពួកអ្នកលក់ថ្នាំ ឬ ក៏ ពេទ្យមានការធ្វើ ? ហាស់ ហាស់ និយាយលេងទេ ។ បាទ ចំពោះការរចនា​ខ្ញុំចេះតែប្រូៗទៅហ្នឹង ៗ អរគុណសាជាថ្មី ដែលបានឆ្លៀតចូលលេង !

  2. latephonenews ថា:

    អត់មានស្នូចាបី ស្រីស្អាតទេបង ឃើញក្នុងរូបអ្នកដេញបិន បើជាបីសាចក៍តាមដែរ ហាហា
    សុខសប្បាយបងទាំងពី

  3. ហ្អេ៎ .. ម្នាក់ៗសុទ្ធតែខ្លាំងក្លាណាស់តើនៀក !..
    សូម្បី បីសាចក៍មិនខ្ចីខ្លាចដែរហ្ន៎ !!..
    តែបើសិនមែនទែនវិញ ខ្ញុំថា៖ អ្នកដែលរត់លឿនជាងគេនោះ គឺបងហនុមានហ្នឹងហើយ ….
    បន្ទាប់ទី២ គឺលោកពត៌មានទូរស័ព្ទ … ហេសហេ..

    • ហនុមាន ថា:

      បិសាចអត់ខ្លាចរ៉េ ខ្លាចតែខ្មោចតើ ខ្មោចស្រីអត់ខ្លាចទៀត ខ្លាចខ្មោចតែខ្មោចប្រុសទៀត ខ្មោចប្រុសលងប្រុសគ្នាឯងខ្លាំងជាងខ្មោចស្រី មិនរត់រ៉េ បើកឡានវិញមិនសូវហត់ ហាស់ ហាស់ ។ អរគុណ បានចូលលេង ។

  4. ហាហា បើស្អាតដូចតួកុនចិន មែនអោយដេញចាប់រាល់ថ្ងៃ សង្ស័យដេញចាប់ បីសាចនឹងវិញទេ 😀

    • ហនុមាន ថា:

      ប្រយ័ត្នប្រយែងប្រយ័ត្នចាប់ចំខ្មោចខ្ទើយ ចេតរ៉យប៉ាដោយ ! ហាស់ ហាស់ បើស្អាតដូចតួកុនចិន ប្រហែលចង់ចូលសញ្ជាតិចិនវិញក្រែងមានលាភខ្លះ ហាស់ ហាស់ អរគុណ បានឆ្លៀតចូលលេង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: