វិទ្យុសម្លេងខ្មែរថ្មី

ជំរាបសួរប្រិយមិត្តទាំងឡាយពីចម្ងាយ​ !

បើអស់លោកអ្នកនាងជាខ្មែរដូចរូបខ្ញុំ ហើយចូលចិត្តស្តាប់នៅសម្លេងជាតិខ្លួន ចម្រៀង សិល្បះ របស់ប្រពៃណីជាតិ ប្រាកដជាមិនខុសបំណងឡើយ ។ សូមអរគុណច្រើនចំពោះការចូលលេង នឹង រាប់អានចំពោះខ្ញុំបាទ ។ ថ្ងៃនេះ ខ្ញុំបាននាំដំណឹងមួយដែលស្តីពីវិទ្យុខ្មែរ ។ ថ្វីបើយើងទាំងអស់គ្នាបានរសាត់មករស់នៅស្រុកគេក៏ដោយក៏យើងអាចមានវាសនាស្តាប់ដល់សម្លេងជាតិយើងដែរ ។ លោក សាត់ មុនី (KhemaraSoft)ដែលលោកខិតខំស្រាវជ្រាវបន្ថែមនៅ វិទ្យុសម្លេងខ្មែរជាបន្តបន្ទាប់ ។ ចំពោះ កម្មវិធីនេះអាចប្រើប្រាស់បានតាម iPhone, iPad,iPodTouch ។ សូមអញ្ជើញទៅទាញយកដោយសេរី ដោយមិនចាំបាច់បង់លុយប្រាក់អីរ៉េ ។ សូមបញ្ជាក់ថា ការស្តាប់នេះត្រូវមាន អិនធើនិត ឬ ក៏ អាចស្តាប់តាម Wi-Fi ក៏បាន ។ សូមអរគុណដល់ លោកព្រមទាំងសហការីទាំងអស់ ដែលបានខិតខំស្រាវជ្រាវ នឹងសង្ឃឹមថាមាន កម្មវិធីថ្មីៗ ជាច្រើន ! ។ សូមបញ្ជាក់ថា App នេះអាចស្តាប់នៅ background (play in the background)បាន ។

ចំពោះកម្មវិធីនេះអាចស្តាប់បាន ជាសម្លេងដែលបានអាត់សម្លេងទុក ឬ​ក៏ជាសម្លេងផ្ទាល់ ក៏បាន ។ សូមអញ្ជើញទៅទាញយកដោយមេត្រីភាព  ។ អរគុណ

Advertisements

6 Responses to វិទ្យុសម្លេងខ្មែរថ្មី

  1. ល្បងអាចជួយស្នើរសុំគាត់ បំលែងកម្មវិធីនឹងប្រើលើ Android OS បានទេ?

    • ហនុមាន ថា:

      បាទ អរគុណ ខ្ញុំបានផ្ញើនៅការស្នើសុំនេះដល់គាត់ហើយ ចាំមើលគាត់តបមកវិញចាំខ្ញុំប្រាប់ជូន ។ អរគុណ នឹង ជំរាប សួរ

      បាទ គាត់បានផ្ញើរសារមកខ្ញុំវិញហើយគាត់ថា មិនទាន់មានពេលអនុវត្តន៍ទៅលើ Android OS នៅឡើយរ៉េ ។ នាបច្ចុប្បន្ននេះគឹកំពុងតែផ្ចតិផ្ចង់ទីលើ iOS ប៉ុណ្ណោះ ! ។ អរគុណ

  2. សួស្តី​បង តើសុខសប្បាយជាទេ? តើបងមានបានទៅវត្តទេងៃហ្នឹង?៊

    • ហនុមាន ថា:

      បាទ សួរស្តី សុធា
      ហេស ពីឆ្នាំ​បាត់មុខ​បាត់មាត់ឈឹងតាហ្មង ! មកវិញមានគេមកជាមួយផងហ្នឹង ? សុខសប្បាយជារ៉េ​? បងសុខហើយសប្បាយទៀត អរគុណ ។ ទៅវត្តណា ស្រុកហ្នឹង​រវល់រហូតហ្នឹង​? ប្អូនទៅវត្តណាដែរហ្នឹង ? សប្បាយជួសបងផងណា ។ មាននំមាននែកអី គ្រាន់តែនឹកដល់បងៗឯណេះឆ្អែតឯងតាហ្មង ! និយាយលេងរ៉េ អរគុណ ដែលបានចូលលេង​បង ! សូមអោយបានសុខកាយសប្បាយចិត្ត កុំផ្តេសផ្តាសឯណាឯណី អាណិតប្អូនស្រី ៗ ប្រយ៍ត្ននាងថាប្តីចង្រៃ គាត់អាអីហ្នឹងចោលអោយឆ្កែស៊ី ! ចុមទៅអាចឹងទៅវិញ ? និយាយលេងរ៉េ កុំប្រកែប្រកាន់អី បងតែប៉ណ្ណឺងទៅ ហើយ ! អរគុណ

      • បាទ សួស្តីបង ខ្ញុំសុខទុក្ខជាធម្មតាទេ អរគូណច្រើនណាស់។ អូ!!នាងគ្រាន់ជាមិត្តធម្មតារ៉េ កាលខ្ញុំមកដល់ស្រុកខ្មែរ ខ្ញុំបានជួបនារីខេត្តកណ្តាលម្នាក់ នៅខេត្តស្ទឹងត្រែងខ្ញុំ ពេលននេះ នាងទៅរៀនតនៅភ្នំពេញ មិនដឹងកាលបានជួបនាងទេ​ ប្រហែលនាងលែងមកខេត្តស្ទឹងត្រែងទៀង ……….
        ខ្ញុំលូវមកនៅស្រុកខ្មែរវិញហើយ លែងនៅafricaហើយ បង។

    • ហនុមាន ថា:

      បាទ សួស្តី សុធា
      អរគុណច្រើនហើយនឹងសូមអភ័យទោសដោយមិនបានតបអោយទាន់ពេលវេលា !
      នាងជាមិត្តរ៉េ ស្មានតែរៀបការអត់ហៅបងចូលញាំការរ៉ែផង​? ណោះហើយបើនាងមិនមកស្ទឹងត្រែងរ៉េ សុធាទៅភ្នំពេញលេងរ៉ៅ ! អូ ឈប់នៅ អាហ្វ្រិការហើយ ? ចុះកាលទៅហ្នឹងទៅរៀនឬក៏ទៅលេងរ៉េ​? បានមកស្រុកវិញក៏ស្រួលដែរបានជួបជុំបងប្អូន ញាតិមិត្រ សាបាយជាងនៅស្រុកគេដែរ ។ អរគុណសាជាថ្មី !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: