អាយ ( i ) ដើមកំណើតរបស់អាយ នៃក្រុនហ៊ុន Apple

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតា ។
តើអ្នកទាំអស់គ្នាមានដែលឆ្ងល់ដែររ៉េថា ពាក្យ ” i ” របស់ Apple មានដើមកំណើតមកពីកាលណាហើយមាន័យថាយ៉ាណាដែរ  ។ ហេតុអ្វីបានជាគេដាក់ឈ្មោះសុទ្ធ”i” ហើយ អាយនឹងសម្គាល់លើ ឬ ក៏សំអាងអ្វីដែរ ? ។ និយាយសង្ខេប ចាប់តាំងពី ឆ្នាំ១៩៨៨ ពេលដែលក្រុមហ៊ុន Apple ទើបចាប់ផ្តើមជួលលោក ស្ទីវ ចប (Steve Job) ជា គណះអធិបតីបណ្តោះអាសន្ន កាលនោះ ក្រុមហ៊ុនរបស់ Apple មិនធាន់មានអនាគត ឬក៏ រូបរាងអោយពិតប្រាកដនៅឡើយរ៉េ តែគេមានក្បួនខ្លះដែលគេមិនទាន់បញ្ចេញ ។
ផលិតផលដំបូងរបស់ Apple នៅពេលនោះដែលនៅក្រោមការពិនិត្តនឹងដឹកនាំរបស់លោក ស្ទីវ ចប ត្រូវបានគរអោយឈ្មោះថា iMac ។ ក្រោយពីពេលនោះមក ផលិតផលរបស់ក្រុមហ៊ុន Apple បានរស់រានមានជីវិត្តជាទ្វេ ។
កំព្យូទ័រ iMac មានភាពនិយមច្រើន ទាំងពីពេលនោះក្រុមហ៊ុនApple កុងសុយឡើងកប់ពពក ចាប់ពីពេលនោះគេក៏បានរក្សានៅ ឈ្មោះ “i”នៅពីមុខរហូត ។ កាលពីសម័យនោះ  “i” ជារហ័សនាម សំរាប់អិនធើនិត (i) Internet ។
ព្រោះកាលនោះ ពេលគេបង្កើត iMac គេបានគិតពី អិនធើនិត ព្រមជាលើកទីមួយដែល iMac លះបង់នៅ floppy Drive ហើយក៏ជាលើកដំបូងបង្អស់ដែល USB ត្រូវមានភពដើមកំណើតឡើងព្រោះតែ iMac នេះ ។
ប្រហែល មកពីកុងសុយពាក្យថា   ​ ៉ អាយ ៗ ៉ នេះទើបមកដល់សព្វថ្ងៃក្រុមហ៊ុន បាន ដាក់ឈ្មោះ ផលិតផលរបស់គេជាច្រើន ដូចជា iPhone,iPodTouch,iPad ,iBook,នឹង”i”ជាច្រើនទៀត ដែលត្រូវបានក្រុមហ៊ុនឯទៀតលួចយកទៅបង្កើត ហើយ ដាក់ឈ្មោះ ” i “ផ្សេងៗ ទៀត រាប់មិនអស់ អាយពិតប្រាកដ អាយក្លែងក្លាយ លក់ហូរហែរតាមទីផ្សាគ្មានត្រាប្រណី ។  ទោះបីជាយើងដឹងថា អាយ រហ័សនាមសំរាប់ អិនធើនិត កាលពីសម័យនោះ តែសម័យអាលូវ យើងមិនដឹងថាក្រុមហ៊ុន Apple ចង់មានន័យថា យ៉ាងណាពិតប្រាកដនោះ យើងមិនអាចស្មានបាន តែយើងអាចសួរខ្លួនយើងថា ហេតុអីក៏ក្រុមហ៊ុន Apple ជាក្រុមហ៊ុនមួយដែល មានបំផុតក្នុងសកាលលោក សូម្បីតែសហរដ្ឋអាមេរិក ក៏មានមិនដល់ ក្រុមហ៊ុន Apple ផង ។
សម័យនេះអោយតែចេញ អាយ មក ដឹង តែ iPhone,iPod,iPad,iCloud ទោះបីជាអាយ មិនមែនសំដៅទៅលើពាក្តថា អិនធើនិតក៏ដោយ ក៏នៅតែ ពិរោះ ហើយកាលិបរបស់គេដែរ ។ ខ្ញុំសង្កេតឃើញថា ផលិតផលរបស់ Apple ស្រួលប្រើ user-friendly នៅ សហរដ្ឋ ចាប់តាំងពីបថីសិក្សា រហូតដល់ មហាវិទ្យាល័យ ៩៩ ភាគរយប្រើប្រាស់ Apple Products។ ១ ភាគរយទៀត ប្រើ កំព្យូទ័រផ្សេង ដូចជា Dell , Toshiba, Sony  etc. សំរាប់តែពួកគ្រូដែលពួកគាត់ត្រូវបានគេតម្រូវអោយប្រើប្រាស់ ។
ខាងលើជាកំព្យូទ័រ Apple មួយដែលខ្ញុំបានទិញកាល ពី ឆ្នាំ ១៩៨៤ ឬ ១៩៨៥ ដែលមានឈ្មោះថា Apple II e ដែលមាន ថាសឌិស ៥.២៥ ហើយទម្ងន់ ប្រហែលជ្រូកមួយ បើប្រៀបធាបមកដល់សព្វថ្ងៃ Apple មានភាពរីកចំរើន ច្រើន តាំងផ្នែក សម្ភារះ នឹង វិច្ចេកវិជ្ជា ។
ជាកំព្យូទ័រ ទី ២ របស់ខ្ញុំ ក្នុងកំឡុងឆ្នាំ ១៩៩៣
ជាកំព្យូទ័រទី ៣ ដែលខ្ញុំបានទិញប្រើ
បីខាងលើខ្ញុំប្រើនៅកន្លែងធ្វើការ ពីសម័យនោះ ទាំងបីហ្នឹង ល្បឿនខ្លាំងគួសម សំរាប់កែរកុនរូបភាព
ខាងលើខ្ញុំនៅប្រើម្តងម៉ាកាល
ខាងលើដែលខ្ញុំប្រើរាល់ថ្ងៃ ល្បឿនលឿនអស្ចារ្យ បើកម្តងៗចង់គ្រិចក ព្រោះលឿនពេក ហាស់ ហាស់ និយាយលេងរ៉េ ។​  អរគុណដែលបានអញ្ជើញចូលលេង !
Advertisements

20 Responses to អាយ ( i ) ដើមកំណើតរបស់អាយ នៃក្រុនហ៊ុន Apple

  1. ខ្ញុំប្រើកុំព្យូទ័រដំបូងឆ្នាំ ២០០៥ 😀

  2. ល្បងប្រើ APPLE តាំងពីខ្ញុំអាយុ ៤ឆ្នាំម្លេះ សង្ស័យដើរស្រាតផង ហាហា

  3. ល្បងមើលរូបភាពវិដេអូ (camera security) ថតបានរបៀបប្លន់នៅស្រុកខ្មែរ កាលពីអាទិត្យមុន
    កុំជោ ដេញប្លន់យកលុយ ក្នុងចំណោមមនុស្ស តដៃបាញ់ចោល អោយខ្មែរមើលលេង នៅនឹងមុខ៖ (សន្តិសុខពេញទីក្រុង PP)

  4. ហនុមាន ថា:

    សាហាវមេះ គាត់ដេកស្លាប់កុំអោយឃើញខ្មែរណា ចូលលើក ក៏អើពើបន្តិចសោះ នាំគ្នាឈរមើលទៅវិណ មាន អាបិមួយជិះម៉តូចង់ឈន់ទៀត ! ខ្មែរអើយខ្មែរ បើចេះតែយ៉ាងហ្នឹង ខ្មែទៅថ្ងៃមុខ យ៉ាងណា ? អរគុណប្អូន បានចែកចាយ !

  5. សុផល ថា:

    រូបវីឌីហ្នឹងសាហាវណាស់។ ខ្មែរយើងមិនទាន់អស់ជាតិប៉ុលពតនៅឡើយ
    ជំរាបសួរល្បងហនុមាន ! ខ្ញុំបានទិញកុំព្យូទ័រខុស ខកចិត្តខ្លាំងណាស់ បើទិញ Apple ទាំងពីមានលុយទៅ មិនដឹងជាសប្បាយចិត្តយ៉ាងណាទេ
    តែហួសពេលហើយ ចាំដល់PCនេះខូចសិន ចាំគិតទៀត។ប្រើត្រកូល”i” ម្ដងអោយសប្បាយចិត្ត។

    • ហនុមាន ថា:

      ជំរាបសួរ សុផល
      អរគុណបានចូលលេង ។ ខ្ញុំមើល វូឌីអូ ហ្នឹងស្លុតតាហ្មង មិននឹកថាខ្មែរដល់ប៉ណ្ណឹងសោះ ។ អត់មានអ្នកឈឺឆ្អាល អីម្នាក ់ មាន អ្នកខ្លះបើកម៉តូចង់ឈាន់អ្នករងគ្រោះ ។ នេះបានហៅថាខ្មែរ ជនជាតិយើងអត់ចេះ ដូច ពូជគេរ៉េ បើឃើញគេវ៉ៃគ្នា ច្បាស់ជាឈមើលហើយ ! ។

      មេចទៅខកចិត្តទៅវិញនោះ? ខ្ញុំចាប់តាំងពីប្រើកំព្យូទ័រ ខ្ញុំប្រើតែ Mac រហូត ។ ក្រៅ ពីហ្នឹង អត់ចេះប្រើរ៉េ ។ អរគុណបានឆ្លៀតចូលលេង !

  6. ល្បងស្វា Macbook air 2010 RAM 2G HD: 120G គេមានដាក់ WIN7 អោយទៀត មាន​ Iwork ស្រាច់ គេចង់លក់ ៦០០$ គួរទិញអត់?ខ្ញុំចង់សាក Mac នឹងម្តង

    • ហនុមាន ថា:

      បាទ សុំសួរមួយ MacBookAir ហ្នឹងមានទំហំប៉ុន្មានដែរ ១១ ឬ ១៣ អិញ ហើយ មាន intelCore i5 ដែរមែនទេ ? របស់គេប្រើហើយ តម្លៃ ៦០០ ថ្លៃបន្តិចហើយ ។ ពី ៤៥០ ទៅ ៥០០ ទើបសម ។ ព្រោះថា អាថ្មី តម្លៃ ៩០០ ដុល្លាជាង ។ បើគិត តម្លៃគេដាក់ WIN នឹង iWork សាកសមដែរ។ តែសុំគេសាកមើល បើចូលចិត្តចាំទិញ បើមិនចូលចិត្ត កុំទិញអី ។ តែ MacBookAir អត់អាចដាក់(ចាក់)ឌីវីឌី ឬ សីឌីបានរ៉េ ។ ព្រោះគេធ្វើសំរាប់តែ wi-fi connection តថ្លៃគេលេងរ៉ៅ បើចូលចិត្តទិញ ចុះ ។ បើខ្ញុំវិញ ៤៥០ ល្មម ។

  7. សួស្តីៗ .. ជួយតថ្លៃគ្នាកណ្តាលវាលបែបនេះ ប្រយ័ត្នម្ចាស់ដើម គេដឹងណា៎..

    អរគុណបងហនុមាន សំរាប់ការរៀបរាប់ហូរហែរ .. កុំអីអត់ដឹងសោះ !.

    ខ្ញុំធ្លាប់ប្រើតែ Windows មានជាឯកជនដំបូង Windows 95
    បានពីបងប្រុសទី ៤ ឱយ ជារបស់ចាស់សំណល់ ..
    (កំសត់ណាស់!. នឹកដល់ ចង់តែយំទេនៀក !..) ..
    លេងសើចបន្តិចចុះ!.. ព្រោះមានអ្នកខ្លះថា៖
    ពីតូចមិនណយណាស់ណាដែរហ្នឹង!!.. ……ហេសហេ… បន្ទាប់មក ក៍ខំប្រឹងរៀនទ្រឹស្តីសំរាប់ទៅប្រលងបើកឡាន បានជាប់ជាស្ថាពរ ជាមួយកុំព្យូទ័រនេះដែរ .. សំណាងទៅប្រលងតែម្តងក៍ជាប់ ..
    រួចត្រូវទៅរៀនបើកបរជាមួយគ្រូ អស់ ១៨ ម៉ោងទៀត
    ប្រលងតែម្តងក៍ជាប់ដែរ .. បានប័ណ្ណបើកបរមួយក្នុងឆ្នាំ ២០០៣ .
    ខ្លះប្រលង ២ ទៅ ៣ ដង ទើបជាប់ ! .. ប្រទេសនេះ បើ ៣ដង
    ហើយនៅមិនជាប់ទៀត គេនឹងយកទៅពិនិត្យខួរក្បាលហើយ !..

    អរគុណ លោកពត៌មានទូរស័ព្ទសំរាប់វីឌីអូ ខ្ញុំក៍បានដឹងតាម
    អ៊ីមែលដែរ .. http://www.khmercity.net/video/jou-blon-30-000
    មើលហើយពិចារណា រន្ធត់ចិត្ត នឹកអាណិតគេ រហូតគេងមិនលក់..
    ឯវីឌីអូមួយក្រោមនេះក៍ដែរ អាណិតក្មេងៗទាំងនោះណាស់ !..

    ណ្ហើយដើម្បីបំបាត់ភាពតានតឹង សូមបង្វែរអារម្មណ៍ ទាំងអស់គ្នា
    ចូលមើលវីឌីអូរបស់ខ្ញុំវិញម្តង .. បានថតនៅ Las Vegas
    ( ទឹករាំ អត់មានផ្ការាំទេ សូមទោស ) ខ្ញុំចូលចិត្តណាស់ !..

    អរគុណ..
    ដោយរាប់អាន
    @@@@@@@@@@@@@@@@@@@

    • ហនុមាន ថា:

      ហាស់ ហាស់ បីដងអត់ជាប់គេយកទៅពិនិត្យខួរក្បាល ។ បើអាចឹងខ្ញុំខួចខួរក្បាលបាត់ហើយអាចឹងនោះ ? ព្រោះខ្ញុំកាលទើបមកដល់ ៥ ដង បានជាប់ ធ្លាប់តែនៅស្រុកខ្មែរជិះមេក្របីអត់ចាំប័ណ្ណបើកបរអីរ៉េ ! តែទៅប្រឡងបើកតែម្តងជាប់ ប្រហែលអ្នកធ្វើតេសលួចស្រឡាញ់មិនដឹង ព្រោះយាយអាមេរិកាំងហ្នឹង ចាស់ដែរហើយ ។ យំទៅមានអ្នកណាឃាត់ លេងម៉ាហើមភ្នែកក៏បានដែរ និយាយលេងរ៉េ តិចយំមែនទែនរ៉ៅ ខំៗគេស្មានតែអ្នករងគ្រោះពីអំពើហឹង្សាគេចាប់ខ្ញុំយកទៅខ្វៃ ចេតរ៉យហ្អើយ ! អរគុណចំពោះ វីឌីអូ ដែលបានផ្ញើរជូន អាណិតមែន មិនដឹង ប្អូនគេ ប្អូនយើង អត់អាចថា កូនបានរ៉េ ព្រោះខ្ញុំនៅកំឡោះ ខំៗ ខូចយីហោសំបិត ហាស់ ហាស់ ។ ហើយ ក៏សូមអរគុណចំពោះ វីឌីអូ ផ្ការាំ ទឹករាំផងដែរ ។ មេចអត់ឃើញមានអ្នករាំចឹង ? ហើយមេចអត់ដាក់ម្ចាស់អ្នកថតផង បើដាក់ខ្ញុំថា khmercity ផ្ទះរបស់ចុងភៅចំណាន ច្បាស់ជាមានអ្នកចូលលេងមិនឈប់តាហ្មង! តាៗនាំគ្នា ចូលហូរហែរតាហ្មង មេចបានមានតែតាៗ ព្រោះក្មេងខ្មែរវាចេះ សុជីវធម៌ បានជាវាអោយតាចូលមុន ហាស់ ហាស់ និយាយលេងរ៉េ តិចខូចចិត្តលេងញាំស្រាដូចនាងក្នុង វីឌីអូខាងក្រោមរ៉ៅ ? និយាយលេងរ៉េ តិចខឹងនឹងខ្ញុំ ផ្ញើរអីុមែលជេរខ្ញុំដល់ផ្ទះរ៉ៅ ? កុំប្រញាប់ខឹងអី ខ្ញុំថាមិនណយគឺមិនណយមែនកាលពីតូចហ្នឹង មែនរ៉េ? អរគុណបានឆ្លៀតចូលលេង ។

    • ខ្ញុំនិយាយមែនណា៎.. បើបីដងមិនជាប់ត្រូវទៅពិនិត្យខួរក្បាលហើយ
      បើមិនជឿសួរគេទៅបងប្រុស !.. នៅស្វីសរៀនយកប័ណ្ណបើកបរ ថ្លៃណាស់ !.. ខ្លះអស់ 30 ទៅ 50 ម៉ោង ហើយនៅមិនទាន់
      ជាប់ទៀត។ ជំនាន់ខ្ញុំរៀនបើកជាមួយគ្រូ ក្នុងមួយម៉ោង 84 ហ្វ្រង់។
      ឥឡូវ 96 ហ្វ្រង់ឯណោះ !.. មិនដូចនៅអាមេរិច រៀនយកប័ណ្ណបើក ងាយស្រួលជាងឆ្ងាយណាស់ណាបងហនុមាន បើតាមខ្ញុំដឹង !!..

      ពីរឿងយំនោះ សំរាប់ខ្ញុំមិនងាយទេ .. ហេសហេ.. ខ្សឹបបន្តិចចុះ !
      ‹‹ ចិត្តស្រី កុលាបខៀវ រឹងដូចថ្មដា ទឹកនេត្រាមិនងាយបង្ហូរបង្អួត មនុស្សលោកឡើយ !.. វាគួរឱយខ្មាស់អៀនធម្មជាតិណាស់ !!!.. និយាយពិត ត្រង់មែនណា៎… ហេសហេ.. ››
      ថាលេងទេ .. ខ្ញុំក៍ជាមនុស្សដែរ តែការបង្ហូរទឹកភ្នែកនោះ នឹងធ្លាក់ចុះនៅពេលណាដែលខ្ញុំចង់បញ្ជាវា៖ នៅទីណា ?..
      ពេលណា ?. កាលៈទេសៈណា ?. គួរ ឬមិនគួរ ប៉ុណ្ណោះ !!..

      ចាស់ៗតែងប្រដៅថា៖ ឱយចេះតស៊ូ .. អត់ធ្មត់ .. កុំចិត្តទន់.. កុំឆាប់សំរក់ទឹកភ្នែក ចុះចាញ់ រាល់គ្រប់បញ្ហា ..

      អរគុណ
      @@@@@@@@@@@@@@@@@@

  8. កុលាប & ល្បងហនុមានមើល កំសាន្តចំរៀងនេះ ខ្ញុំថាបងស្រីនឹងគាត់ច្រៀងពីរោះណាស់

  9. អរគុណ លោកព៌តមានទូរស័ព្ទ សំរាប់ចម្រៀង ច្រៀងដោយបងស្រីម្នាក់ មិនស្គាល់ឈ្មោះ.. ពិរោះមែន សូមសរសើរ ។

    &&&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      អរគុណអ្នកទាំងពីរ ដែលបាននាំមកនៅសំនៀងដល់ត្រជាក់ដល់បេះដូង ពិរោះមែន ថែមទាំងកំសត់ទៀតផង 
      កូនស្រីអ្នកណាគេក៏អភ័ព្វមេសណ ? ញាំស្រាទាល់តែស្រវឹងខ្លាំង បានជាគូសចិញ្ចើម ខ្លួនឯងវែងមឹងៗ

      ហើយចុះបបូរមាត់អីក៏ដូចជនជាតិស្បែកខ្មៅ មេស អូនអើយ ? 
      បើសម្លេងពិរោះម្លឹងៗ កុំថា អូនគូសប៉ុណ្ណឹង ចេះអូនគូសពីជាន់ពីលើហ្នឹងក៏បងសុខចិត្ត 
      ប្តូរលេខទូរស័ព្ទដែរ ! និយាយលេងរ៉េ តិចម្ចាស់គេនៅវើតប្រេស គេតាម
      ជេរដល់ផ្ទះរ៉ៅ ? អរគុណ ពត៌មានទូស័ព្ទ នឹង ចុងភៅចំណាន !

    • ហេសហេ.. បងប្រុស !. ស្មានថាប្តូរលេខទូរ័សព្ទហ្នឹង កេចខ្លួនរួចអី ?.
      បើគេចង់ធ្វើបាប ទោះជាប្តូររូបកាយទៀត ក៍រត់អត់រួចដែរ !..

      ចិញ្ចើមគាត់គូរនៅគ្រាន់ជាងចិញ្ចើមអ្នកខ្លះសាក់ដែរ ..
      ខ្លះចេញពណ៌ខៀវ គួរឱយខ្លាច ..
      ខ្ញុំវិញមិនលេងចូលទេ ចិញ្ចើមសាក់នោះ ក្រែងប្តូរចិត្ត
      ចង់បួសជាដូនជី ច្បាស់ជាចិញ្ចើមខ្មៅ ឬខៀវ ជាប់
      រហូត មិនវីវរហើយទេអី !!..
      ហេសហេ.. មានអ្នកធ្លាប់ដាក់ងារឱយផងណា៎..

      ដូនជីចិញ្ចើមខ្មៅ !!!..

      អរគុណ
      &&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      ចុមដូនជីអត់មានចិញ្ចើមរ៉េ? ធ្លាប់តែឃើញដូនជីចាស់ៗ អត់បានរំពីមើលភ្នែកគាត់ផងហ្នឹង ! ស្លាប់ហើយបួសជាដូនជី មានទៅទើសអីហ្នឹងរោមភ្នែកនោះ អោយតែចិត្តជ្រះថ្លារ៉ៅបានហើយ កុំអោយតែលេង facebook រាល់ងៃរ៉ៅបានហើយ ! អូ សុំខមាទោសផង ដូនជីទាំងឡាយអើយ ! និយាយរឿងសាក់ហ្នឹង ដល់ពេលចាស់ទៅ ស្បែកចិញ្ចើមថ្លាក់មកដល់ថ្ពាល់ ហ្នឹងរិតតែយ៉ាប់ទៀតតាហ្មង ! ហាស់ ហាស់ អរគុណ នឹង សូមជំរាបសួរ !

  10. ខ្ញុំ​បាន​ប្រើ​កុំ​ព្យូទ័រ​លើក​ដំបូង​នៅ​ឆ្នាំ​២០០៦ នៅ​ពេល​ខ្ញុំ​មករៀន​ផ្នែក​ព័ត៌មាន​វិទ្យា ។ អរគុណ​បង​ដែល​បាន​ចែល​រំលែក​ពី​ប្រវត្តិ​រប់ អាយ​ហ្វូន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: