របៀបធ្វើរូបថតអោយទៅជាគំនូរមួយកំណាត់(ពាក់កណ្តាល)

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។​  ​​​ៃថ្ងនេះសូមនាំមកនៅវីឌីអូមួយទៀតដែលស្តីពី ការប្តូររូបភាពអោយក្លាយទៅជាគំនូរពាក់កណ្តាល ។  សូមអរគុណដល់បងស្រី កែវ ច័ន្ទបូរណ៌ ផងដែរ​ដែលបាន​អនុញ្ញាតិ អោយខ្ញុំប្រើរូបភាព របស់គាត់ ។ បើអ្នកទាំងអស់មិនដែលទៅលេងគាត់សូនអញ្ជើញទៅលេងគាត់ផង ។  ខាងក្រោម​ជា វីឌីអូ ដែលខ្ញុំ បានចងក្រង ។ គួរពុំគួរសូមអធ្យាស្រ័យ ។ សូមអភ័យទោសព្រោះសម្លេងមិនសូវល្អ ឭរំពងៗ មិនមែននិយាយក្នុងពាងប្រហុករ៉េ បាទ ! មកពីសម្លែងអាត់ !

ព្រះរាជ្យវាំង មិនទានប្រើកម្មវិធី Photoshop

ព្រះរាជ្យវាំងប្រើកម្មវិធី Photoshop រួច

វិមានខែម៉ារិន មិនទានើប្រើ Photoshop នៅឡើយ

វិមានខែម៉ារិន ប្រើកម្មវិធី  Photoshop រួចហើយ ។

របៀបប្រើ

១  បើកប្រូក្រាម Photoshop

២  cmd+j (pc: Control+j)

៣ Filter Menu> Stylize> Find Edges

៤ Shift+Cmd+U (pc: Control +u )

៥ Cmd+L (pc: Control+l)

៦ Go to Layer Palette > Layer Mask

៧ Hit ” g ” then Return ( pc: Enter) at this point your foreground color should be Black

៨ Gradient Dialog should pop up

៩ Drag from the top to bottom(left,right,down whatever desired)

Advertisements

18 Responses to របៀបធ្វើរូបថតអោយទៅជាគំនូរមួយកំណាត់(ពាក់កណ្តាល)

  1. Samady KS ថា:

    បង​ឯង​ប្រើ​ក្នុង MAC ខ្ញុំ​ប្រើ​ក្នុង វិនដូ ជាមួយ​ឡេប​ថប់​ កញ្ចាស់ ហា​ហា​ហា យឺត​ណាស់​

    • ហនុមាន ថា:

      ជំរាបសួរ សាម៉ាឌី
      អរគុណបានឆ្លៀតចូលលេង ។ ខ្ញុំប្រើ ឡេបថប់ដែរតើ​តែជា MacBookPro លឿនគួសមដែរ ជួនកាលពេលបើកម្តងៗចង់គ្រិចករមកពីលឿនពេក 😀 ប៉ុន្តែខ្ញុំឭគេថា ប្រើ វិនដូលឿនចំពោះប្រូក្រាមដូចជា Photoshop មែនរ៉េ ? អរគុណសាជាថ្មី

  2. Samady KS ថា:

    បាទ! ខ្ញុំ​ក៏​កំពុង​ប្រើ Photoshop ដែរ​គឺ CS5

  3. ល្បងស្វាខ្ញុំមានបញ្ហា ខ្ញុំបានទិញ Macbook pro 2009 13″ ពី craighlish ថាអោយភរិយាខ្ញុំប្រើ តែអកុសល ហេតុតែមិនចេះប្រើ ក៍ស្រាប់យកមកបើកនូវផ្ទះ ជាប់ password ទាក់ទងទៅវាស្រាប់តែអត់ចូល(សង្ស័យលួចគេដាក់លក់ទេដឹង) ឥលូវមិនដឹងធ្វើម៉េចបាន log ចូលទេ ។ គិតទៅពិបាកណាស់ Mac book ហ្នឹង

    អូភ្លេចប្រាប់ ខ្ញុំទិញមានតែ charger & Macbook គ្មាន ឌីស ស្អីទេ
    ខ្ញុំចង់ reset វាទៅ Factory setting តែមិនដឹងធ្វើម៉េចទេ

    • ហនុមាន ថា:

      បាទ​អរគុណ នឹង សូមជំរាបសួរ ពត៌មានទូរស័ព្ទ

      ជាអកុសលណាស់ចំពោះ MacOS X​ តែជាប់ Password មិនងាយដោះបាន ព្រោះថា យើងមិនអាចចូលទៅ reset password បាន ។​ព្រោះគ្រាន់ថាបើករួចភ្លាម វា សួរ Password ភ្លាម ។​បើយើងអត់ដឹង គឺថា​មិនអាចចូលបានអាចឹងតាហ្មង ។ យកស្រួលទាល់តែយក Harddrive េចញហើយ បោះចោល ដាក់ថ្មីមួយទៀតទើប​ប្រើបាន ។​ខ្ញុំមានសំណួរខ្លះ ចង់ដឹងថា ពត៌មានទូរស័ព អាចសួរអ្នកលក់ពី Password បានរ៉េ ហើយ ទំហំ Harddrive ប៉ុណ្ណាដែរ ?​ ។ ពេលបើកវាហើយអាចចូលបានរ៉េ ឬ ក៏ត្រឹមតែបើកហើយនៅត្រឹម Main Screen សួររក Password ?

      សូមមើលនៅទីនេះ បើមាន Apple នៅជិតអាយយកទៅអោយគេដោះអោយគ្រាន់តែគេយកថ្លៃបន្តិច បើមិនចង់អោយអស់លុយ ដាក់ Harddrive ខ្លួនឯងក៏បាន ចំពោះ Harddrive របស់ MacBookPro អាចទៅទីនេះ ព្រោះខ្ញុំធ្លាប់ទិញពីគេ ច្រើនដងដែរ ។

      បើបាន Harddrive ​ថ្មីហើយអាចទាញយក MacOSX 10.6.x​ ពី​ទីនេះ មាន ដល់ ៨ ភាគ

      ភាគ១ ភាគ ២ ភាគ ៣ ភាគ ៤ ភាគ ៥ ភាគ ៦ ភាគ ៧ ភាគ ៨ ​យ៉ាងណា ប្រាប់ខ្ញុំផង ស្រណុកខ្ញុំជួយរកវិធីដោះស្រាយ ! អរគុណ

  4. ល្បងអើយខ្ញុំរកឃើញហើយ តាមវិដេអូខាងក្រោម ខ្ញុំអាចបង្កើត account ដោយខ្លួនឯង (តែទាស់ត្រង់ថាខ្ញុំមិនដឹងclean or Uninstall យ៉ាងណា ព្រោះ​១៦០ជី គឺសល់តែ ៤ជីទេ?

    • ហនុមាន ថា:

      អរគុណដែលបានដាក់ វីឌីអូ នេះទុកចែកជាមេរៀនចែកគ្នាមើល ។ សល់តែ ៤ ជី ប្រហែលគេមានប្រូក្រាមច្រើនហើយមើលទៅ ។ បើអាចឹងអាចចូលបានហើយមែនទេ? ប្រាប់ខ្ញុំផង បើខ្ញុំអាចជួយដោះស្រាយបាន ។ អរគុណសាជាថ្មី !

  5. នៅក្នុងវិនដូគឺមានកម្មវិធី uninstall third party តែនៅក្នុង MAC មិនដឹងចូលកន្លែងណាទេ ។ គិតទៅខ្ញុំប្រើ ជួសជុល តែវិនដូ ពិតជាជំនាញ នឹង ងាយស្រួលណាស់ តែដល់មកសាកមើល MAC គិតថា LED LCD SCREEN នឹង SPEAKER ល្បឿន តែដូចអ្នកមិនចេះអានអក្សរ អីចឹង មិនដឹងចាប់ផ្តើមយ៉ាងម៉េច ហាហា

    និយាយពីកម្មវីធី គឺជួយអោយបង្កើត Account ថ្មីអាចប្រើលើ MAC បានតែ accountចាស់ គឺនៅដដែល ។

  6. ហនុមាន ថា:

    បាទ អរគុណ នៅក្នុង Mac ស្រួលណាស់ខាងរឿងដកប្រូក្រាមចេញ គ្រាន់តែចុចទាញដាក់ធុងសំរាមទៅបានហើយ ជួនកាលវាមានសួររក Password បើវាជាប្រូក្រាមដែលសំខាន់ទាក់ទងនឹងការប្រើប្រាស់របស់​កំព្យូទ័ររបស់យើង ។ មើលក្នុង Applications នៅទីនោះ មានច្រើន ចុច cmd(command) Delete ជាការស្រេច ប៉ុន្តែកុំភ្លេច Empty ធុងសំរាមផង បើមិនសំអាតហ្វាល់នោះមិនទៅណារ៉េ ។ រឿងលុប Account ចោល ពត៌មានទូរស័ព្ទ អាចសួរគ្រូតា(Google)បាន ។ បើខ្ញុំអាចសម្រួលបានសូមកុំមានការខ្មះអៀនអីអាចសួរបាន អរគុណសាជាថ្មី !

  7. សុផល ថា:

    អរគុណ ល្បង ហនុមាន សម្រាប់មេរៀន ហ្វូតូស្សប ហើយសង្ឃឹមថា មានគន្លឺះផ្សេងៗបន្ថែមទៀត ឆាប់ខាងមុខ។ ជាធម្មតាខ្ញុំប្រើ PhotosPlus X4 គឺពិតជា Awesome ដែរ។ មិនដឹងជា ហនុមានធ្លាប់ប្រើដែរអត់។ អាច ទាញយកបានពីអ៊ិនធើណែត។ សម្រាប់អ្នកធ្វើវិបសាយវិញក៏រឹតតែល្អដែរ

    • ហនុមាន ថា:

      បាទ ជំរាបសួរ សុផល
      អរគុណដែលបានឆ្លៀតឧកាសចូលលេង ។ បាទ ខ្ញុំនឹងព្យាយាមរកមេរៀនថ្មីដាក់ចែកគ្នារៀន ។ បាទ ខ្ញុំអត់ដែលប្រើផង PhotosPlusX4 ខ្ញុំប្រើតែ Photoshop CS 5 ។ អរគុណសាជាថ្មី

  8. .
    ជំរាបសួរ បងប្រុស ហនុមាន ចិត្តល្អ !..

    ប្រាកដជាសុខសប្បាយហើយ ស្តាប់សម្លេងអាចដឹងបាន !..
    ពិសេសត្រង់បន្ថែមខ្ទ័រហ្នឹងហ្មង !.. ឡូយមែន !.. ហេសហេ..

    សូមទោសមួយរយះនេះរវល់កើបលុយខ្លាំង !.. និយាយលេងទេ .. ហេសហេ..
    ត្រឡប់វិញ ធ្វើការឡើងទ្រោមខ្លួនហ្នឹងណា៎..

    មានខ្ញុំម្នាក់ដែរ បានលួចរៀនតាម តែខ្ញុំនៅប្រើ Photoshop CS 4
    នៅឡើយទេ .. យ៉ាងណាក៍សូមអរគុណច្រើន ចំពោះសន្តានចិត្ត
    បើកទូលាយ មិនកំណាញ់ ..

    សូមអញ្ចើញពិសារ ៖

    – ក្តាមស្ងោរនៅប្រទេសបងហនុមាន !. 😀

    – និងរូបភាពដើរកំសាន្តដ៍ទៃ បន្តបន្ទាប់

    សូមបានសប្បាយទាំងអស់គ្នា ផ្ញើក្តីរលឹកដល់លោក
    ពត៌មានទូរស័ព្ទផង !.. ខានចូលលេងផ្ទះគាត់មួយរយះដែរ !..

    អរគុណ

    ដោយគោរពរាប់អានជានិច្ច !..

    @@@@@@@@@@@

    • ហនុមាន ថា:

      បាទ អរគុណបានដាក់រូបចែកគ្នាមើល ? មេចអត់មានឃើញស្រីៗរាំអាចឹង​? ព្រោះស្រុកហ្នឹងសំបូរណាស់ស្រីៗរាំ មានរាំទាំងស្លៀកខោអាវ មានរាំទាំងអត់ស្លៀកខោអាវ 😀 ។ បាទ ដាក់ចែកអោយរៀនហើយ មិនចាំលួចរៀនអីរ៉េ ខ្ញុំអត់ថាអីថាវ៉ាន់ណា ? ខ្ញុំអត់ញាំរ៉េ ក្តាមធុនហ្នឹង ពិបាក ហើយថែមទាំងខ្ជិលបកណាស់ បើមានអ្នកបកជូន ប្រហែលចង់ តែ បកខ្លួនឯងខ្ជិលណាស់ អត់ញាំក៏អត់ទៅ ! អរគុណ សូមស្វាកមន៍មកស្រុកកំណើតសាជាថ្មី ។ ហាស់ ហាស់ នៅផ្ទះគេហ្នឹងមានគោត្រឹកដល់ទៅពីរតាហ្មង ! អាមេរិកាំងមានឆ្កែសម តែ ពួកអាសីុមានឆ្កែដូចយ៉ាងណារ៉េ តេះតែភ័យហើយ សង្ស័យ ? 😀 អរគុណ និយាយលេងសើចរ៉េ កុំថាអីថាវ៉ាន់ ប្រកាន់រូបខ្ញុំជាកម្លោះ បោះសំដីមិនគួសមចំពោះអ្នកជាក្រមុំ ខំៗគេច្រឡំ ថាខ្ញុំព្រាននារីទៅ ? 😀 ហាស់ ហាស់ ហាស់ ចប់

  9. ដើរលេងតែប្រទេសល្បងស្វាហើយចុះ ប្រទេសខ្ញុំ ហាហា ហា បើមកDC ច្បាស់ជាបានឃើញ Capital នឹង monument ហើយ

  10. អនាមិក ថា:

    ខ្ញំុសំុអរគុណដែលបានជួយបង្រៀននូវមេរៀននេះ

    • ហនុមាន ថា:

      បាទ សូមស្វាគមន៍
      អរគុណដែលបានឆ្លៀតចូលលេង ។ មិនអីរ៉េ សង្ឃឹមថា អាចជួយសម្រួលបានខ្លះ បើមានចម្ងល់សូមអញ្ជើញសួរខ្ញុំចុះ ។ អរគុណសាជាថ្មី ! រីករាយបុណ្យណូអែល !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: