បញ្ចូល Menu ជាភាសាខ្មែរ សំរាប់ iPhone,iPad,iPodTouch

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង
សង្ឃឹមថាអ្នកទាំងអស់គ្នា មានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ទាំងខ្ញុំទាំងអស់គ្នា មានសេចក្តី រីករាយណាស់ នៅ ពេល លោក តារ៉ា  Uponastar (iPhonekhmer.com) បានបង្កើតនៅ យូនីកូដ សំរាប់ ទូរស័ព្ទដៃ iPad នឹង​iPodTouch ដែលយើងជាខេមរាជនអាចប្រើប្រាស់ដោយសេរី ដោយមិនបាចចាំបង់ប្រាក់ ឬ ជាវយកមកប្រើប្រាស់ ។ គាត់មិនដែលទាមទាប្រាក់កាស់ ពី បង ប្អូនឡើយ ចំពោះការខិតខំរបស់លោក ព្រមទាំងសហការី ។
ទោះជាយើងអាចប្រើអក្សរ សាស្រ្តជាតិយើងក៏ដោយ តែក្នុងចិត្តរបស់យើងម្នាក់ៗ ចង់ដាក់សុទ្ធតែភាសា ខេម៉ារា ទាំងអស់ ។ ហេតុនេះទើបលោកចេញ សំរាប់ អោយក្តីត្រូវការរបស់យើងអាចប្រើការបាន តែនៅខ្វះខាតច្រើន ព្រោះពេលវេលា នឹង ការបកប្រែ ។ ចំពោះ កម្មវិធីនេះ អាចប្រើជាមួយ ទូរស័ព្ទ អាយហ្វូន បាន ល្អ ជាមួយ iPadTouch នឹង iPad  បានតែមិនទាន់ពេញលក្ខណះនៅឡើយរ៉េ តែអាចប្រើប្រាស់បាន ។ ក្នុងនាមខ្ញុំជាខ្មែរម្នាក់សូមអរគុណដល់ការខិតខំដល់ខ្នះខ្នែងរបស់លោកព្រមទាំងសហការី ទាំងអស់ ។
សង្ឃឹមថាជាគំរូដល់កុលបុត្រកុលធីតាទាំងក្នុងប្រទេស នឹងក្រៅប្រទេស ខិតខំ សិក្សាភាសា របស់ខ្លួន កុំអោយចេញ នឹង ការថ្មិះដៀលពី ជនបរទេស ថាខ្មែរជាជាតិមួយដែលអន់បំផុត ។​
ខាងក្រោមជារូបភាពខ្លះពី iPodTouch ​នឹង iPad  ។
ខាងលើជា Menu របស់ iPodTouch ក្រោយពីបញ្ចូល KhmerLocalization iOS 4 រួច
ក្រោយពីពេលបញ្ជូលហើយ
ក្រោយពីពេលបញ្ចូលហើយ
ខាងលើ ដែលគួបញ្ចូលទៅក្នុង ទូរស័ព្ទ ឬ ក៏ iPad, iPodTouch
ខាងលើជា Menu របស់ iPad មិនទាន់បញ្ចូល (ចុចលើរូបភាពដើម្បីអោយធំ មើលបានច្បាស់​)
ខាងលើពេលបញ្ជូលហើយ  (ចុចលើរូបភាពដើម្បីអោយធំ មើលបានច្បាស់​)
ខាងលើជាឈ្មោះភាសាទាំងអស់ជាភាសាខ្មែរ  ។
របៀបបញ្ចូល (សន្មត់ថាសម្ភារះបានដោះលេខរួច)
នៅលើ iPodTouch :
ចូលទៅ Cydia >Manage> Sources>iPhonekhmer.com>Khmer Localization iOS 4 >Install ក្រោយពី install រួចវានឹង Reboot​ ក្រោយមក ទៅ
Setting > General>International > Language > km ​ចុច  Done  ពេលនោះ វានឹងប្តូរមកជាភាសាខ្មែរ ពេលនោះអាចប្រើបាន ។
នៅលើ iPad
ចូលទៅ Cydia >Sources>iPhoneKhmer.com>Khmer Localization>Install ក្រោយមកវានឹង Reboot  ក្រោយមកចូលទៅ
Setting > Gerneral>International >Language>km  ចុច Done  ពេលនោះវានឹងប្តូរមកជាភាសាខ្មែរ ក្រោយមកអាចប្រើការបាន ។
Advertisements

12 Responses to បញ្ចូល Menu ជាភាសាខ្មែរ សំរាប់ iPhone,iPad,iPodTouch

  1. មិនដឹងជា Version firmware មួយណាល្បង ព្រោះខ្ញុំសាក មិនដើរសោះ > 4.2.1

    • ហនុមាន ថា:

      បាទ ជំរាបសួរ ពត៌មានទូរស័ព្ទ
      បាទនៅលើ iPad ដែលខ្ញុំបានដំឡើង មាន វើស្ហិន ៤.៣.១ រីឯ iPodTouch វើស្ហិន ៤.៣.៣ តែស្តាយដែរព្រោះខ្ញុំអត់អាយហ្វូន សាក ។ បាទ ខ្ញុំ មិនដឹងមកពីដែរអាចឹង ព្រោះនៅលើ iPhonekhmer.com ដាក់ថា សំរាប់ iPhone,iPod 4.0 ។ ខ្ញុំនិងព្យាយាមរកនៅចម្លើយបន្ថែមទៀត ។ អរគុណ

  2. ខាង​ខ្ញុំ​វើសិន 4,2,1 តែ​មិន​ដឹង​ដើរ​ឬ​អត់​ទេ មិន​ទាន់​បាន​សាក​ព្រោះ មិន​មាន​អ៊ីន​ធើណេត​នៅ​លើ​ទូរស័ព្ទ! តែ​យ៉ាង​ណាៗ​ក៏​អរគុណ​គាត់​ផង​ដែរ ។

    • ហនុមាន ថា:

      ជំរាបសួរក្មេងស្រែ
      អរគុណបានចូលលេង ។ បាទ វើស្ហិន ៤.២.១ ប្រហែលប្រើការបាន ព្រោះគាត់ថា សំរាប់ វើស្ហិន ៤.០ ។ សុខសប្បាយជារ៉េ ? អរគុណសាជាថ្មី

  3. ក្មេងស្រែ ថា:

    បញ្ចូលរួច មិនបង្ហាញ km ចឹង?

    • ហនុមាន ថា:

      មេចអាចឹង? ធ្វើតាមខ្ញុំប្រាប់តើអី? សាកម្តងទៀតមើល ព្រោះមានគេដាក់បានហើយ ។ ជំរាបសួរ នឹង សូមអរគុណបានឆ្លៀតចូលលេង ។

    • អា​មតិ​ខាង​លើ​ញ៉ុម​សរសេរ​ចេញ​ពី​អាយ​ហ្វូន​ចឹង​បាន​ជា​មិន​បាន​ក្បោះក្បាយ ។ ញ៉ុម​ពិត​ជា​បាន​ធ្វើ​ដូច​បង​ប្រាប់​ចឹង ។ ក្រោយ​ពី​តម្លើង​តាម Cydia រួចហើយ, ចូល​ទៅ​ក្នុង Setting > General > Language រក km មិន​ឃើញ​ទេ ។ សូម​ជួយ​មើល​ផង​មើល​បង! ខ្ញុំ​ប្រើ 4.2.1

      • ហនុមាន ថា:

        បាទ អរគុណ វាគួរតែដើរ ព្រោះអាចប្រើបាន ចាប់តាំងពីវើហ្សិន ៤.០ ឡើងទៅ បើសសេរ ដូចក្មេងស្រែខាងលើអត់ត្រូវរ៉េ ចូល setting > Gerneral > International > Language > km ។ សាកម្តងទៀតមើល៍ យ៉ាងមេចៗ ប្រាប់ផង ។ អរគុណ

      • ខ្ញុំ​គ្រាន់​តែ​សរសេរ​ខុស, ធាតុ​ពិត! ញ៉ុម​រក​តាម​ហ្នឹង​ដែរ​តើ! តែ​ទោះជា​រក​ម៉េច​ក៏​នៅ​តែ​រក​មិន​ឃើញ! តាម​ញ៉ុម​ចាំ ។ ញ៉ុម​បាន​បញ្ចូល​ Khmer Localization for iOS4 ដោយ​ជោគ​ជ័យ​អត់​មាន​បញ្ហា​អី​ទេ ។

      • ហនុមាន ថា:

        សុំទោស មិនដឹងមកពីដែរអាចឹង បើខ្ញុំមិនដែលជួបបញ្ហាហ្នឹងផង ។ បើដាក់អត់បានបោះចោលតាហ្មងរ៉ៅ ប្រាប់ខ្ញុំបោះនៅកន្លែងណាស្រណុកខ្ញុំទៅរើសយកមកសាក ។ អរគុណ

  4. ecbotom16021986 ថា:

    យើងអាចដូរមកប្រើជាភាសាអង់គ្លេសបានទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: