ដោះលេខអាយផត(Jailbreaking iPodTouch)

ជំរាបសួរ ប្រិយមិត្តទាំងអស់ពីនាយសមុទ្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ប៉ុន្មានអាទិត្យកន្លងទៅនេះ ខ្ញុំមម៉ាញឹកនឹងការងារណាស់ ណាមួយធាតុអាកាសក្តៅជាងឆ្នាំមុនៗឆ្ងាយណាស់ គ្រាន់តែចុះពីធ្វើការគឺវាឡើងឡានបើុសតាហ្មង ព្រោះក្តៅពេក ។ កន្លងមកនេះ មានការជ្រួលច្របល់ចំពោះ មិត្តភ័ក្រដែលគាត់មាន iPhone, iPad 1/2 , iPodTouch 4G  ព្រោះតែ Jailbreakme.com ដែលអាចដោះលេងស្រួលជាងមុនឆ្ងាយ មែនទៀន ហើយស្រួលទៀត ។ ហេតុតែខ្ញុំស្រឡាញ់នៅភាសា នឹង ស្រឡាញ់ចង់អានជាភាសា នឹងសសេរជាខ្មែរ ខ្ញុំក៏ បានសាកល្បង តាម Jailbreakme.com  ដើម្បីដោះលេខiPodTouch 4G របស់ខ្ញុំមើល ។ ខ្ញុំ សាក មិនបាន៥​នាទី ផង ការសាកល្បងរបស់ខ្ញុំបានជោគជ័យ តែ ដល់ពេលខ្ញុំដាក់នៅ យូនីកូដ នឹង ឃីប៊តពី  iPhonekhmer.com អត់មានដំណើរការ ចេះតែចេញកំហុស( Error) ខ្ញុំក៏សម្រេចចិត្ត លុបចោល(Restore) ពី iTunes របស់ខ្ញុំ ។ ក្រោយមកខ្ញុំ ក៏ បានប្រើនៅវិធីមួយទៀត ពីទីនេះ។ អាលូវ ខ្ញុំអាច អាន សសេរ បាន ដូច  MacBookPro របស់ខ្ញុំដែរ ។ ខ្ញុំចង់ប្រាប់ថា បើចង់ដោះលេខ សូមកុំប្រើ jailbreakme.com អី ព្រោះ មិនអាចដាក់អក្សរខ្មែរបាន ។  សូម អរគុណ ដែលបានចូលលេង សូមសំណាងល្អ សុខភាព បរិបូណ៌ កុំអោយស្គាល់នៅការនឿយហត់ដូចខ្ញុំឡើយ ! ។

 

Advertisements

9 Responses to ដោះលេខអាយផត(Jailbreaking iPodTouch)

  1. Long ថា:

    សួស្តីលោកពូ! សុខសប្បាយទេ?

    • ហនុមាន ថា:

      បាទ សួស្តី នឹងជំរាបសួរគាឡុង !
      អរគុណក្មួយដែលបានឆ្លៀតឧកាស ចូលលេងពូ យ៉ាងមេចសាយសាបុករ៉េ? បាត់មុខ បាតយូរឃើញតែច្រមុះ ទៅដល់ណាដល់ណីដែរហ្នឹង? ប្រហែលជាប់រវល់នឹងការងារខ្លាំងហើយមើលទៅ ? សូមសំណាងល្អ នឹងប្រឹងប្រែងរៀនសូត្រឡើងក្មួយ ពេលក្មួយមានចាំពូសុំលុយចាយផង ! ហាស ហាស និយាយលេងរ៉េ អរគុណសាជាថ្មី

  2. ជំរាបសួរ បងប្រុស ហនុមាន ..

    អរគុណៗ ខ្ញុំកំពុងតែមានបញ្ហាបញ្ចូលភាសាខ្មែរយូនីកូតផង !.

    រវល់រៀបចំឥវ៉ាន់សិន ចាំមានពេល ចូលសាកម្តងទៀត ។
    ថ្ងៃនេះបានចេញចូលផ្ទះ លោកពត៌មានទូរសព្ទ័ ឡើងចង់សឹក
    កាំជណ្តើរផ្ទះគាត់ទៅហើយ ..
    ខ្ញុំបានចម្លងយូធូប ទុកមើលក្រោយពីគ្មានសេវ៉ាអ៊ីនធឺនែត
    បានរួចរាល់ហើយ តាមកម្មវិធី MxTube.
    ប៉ុន្តែពីយូធូបទៅ mp3 មិនទាន់កើតទេ ប្រើពេលយូរបន្តិច
    ចាំទំនេរសិន…

    មានបង្អែមផ្ញើជូនពិសារ ខាងខ្ញុំឯណេះកំពុងត្រជាក់វិញហើយ ថ្ងៃនេះតែ 15°c , ខាងបងប្រុសខ្ញុំនៅ Lakewood 23°c , កំពុងតែខ្លាចក្តៅស្រាប់ផង ថ្ងៃទី 24 ខែនេះចេញដំណើរហើយ ។
    ជំរាបលា ជួបគ្នាពេលណាឃើញទៅចុះ !.. ហេសហេ.. សុខសប្បាយណាបងប្រុស !.. កុំភ្លេចរូបភាព ប្រយ័ត្នផ្អូប ដុះផ្សិត !..

    http://www.khmercity.net/photo/1757607:Photo:1722998?context=latest

    • ហនុមាន ថា:

      ហេសឆ្លៀតផ្តាំទៀត ? ដុះផ្សិតអស់បាត់អស់ហើយ មិនអាចកែរវិញបានរ៉េ ! ហើយមេចហៅបង្អែមចែចូវអាចឹង ? ហេតុតែឯងកម្លោះ មិនទាន់ដឹងអារឿងចែចូវអីផងហ្នឹង ? ២៣ អង្សា មិនដឹងជាក្តៅអីរ៉េ នៅស្រុកស្រែក្តៅជាងហ្នឹងផង ! មក Lakewood មែនអីហ្នឹង ? ត្រូវហើយ ងៃមុនធ្លាក់ទឹកកក គេនាំគ្នាជិះស្គីមែកញើសក្លៀកជោគឯនោះ ។ សូមអោយសុខសប្បាយតាមផ្លូវ កុំអោយមានតាៗ ឆាឆៅពេលឡើងយន្តហោះ បើហោះលើទីក្រុងខ្ញុំ កុំភ្លេច រាដៃ ថា ហេលូ ផងណា ! សួស្តី នឹង សូមជំរាបលា សូមសុខសប្បាយ ! ថែងឃ្យូង សំរាប់បង្អែមអាពាពិពាហ៏ អូច្រឡំ មិនមែនរ៉េ ទើបតែចែចូវ មិនទាន់ដល់អាពាពិពាហ៍ រ៉េ ! ហាស់ ហាស់ ហាស់ ដាច់ដង្ហើមបាដោយ ! ! !

    • ខំតែភ័យ .. នឹកស្មានខ្ញុំបានសរសេរខុសហើយតើ !..
      ខិលអស់ទាស់ !..
      បើមើលចេញបែបហ្នឹងមែន ចាប់ទុកធ្វើកូនប្រសារចុះ !.. រៀនហៅម៉ាក់ក្មេកបណ្តើៗទៅ ដើម្បីបានស៊ាំផង .. ហេសហេ..

      ប្រាកដជាហេឡូហើយ កាលបើយន្តហោះចូលទីកដី
      អាមេរិចកាំងភ្លាម!.. ព្រោះមានមិត្តភក្តិច្រើនណាស់ !..
      ហេសហេ.. ស្គាល់តែឈ្មោះក្លែងក្លាយភាគច្រើន.. បើមិនជឿចូលមើលប្លកទៅ !!.. មិត្តស្ទើរគ្រប់ស្រុកហ្មង!..

      អរគុណសំរាប់ពរជ័យ .. ជូនពរវិញដែរ សូមមានកំលាំង
      ទុកប្រឹងធ្វើការរហូតទៅ.. មិនបាច់ឈប់ទេ តួបូៗ.. ដូចដំរីសា..
      ប្រថ្នាកំលាំងថែមប្រឹងពិសាសាច់ប៉ូវដុំៗ.. ហេសហេ..
      ជំរាបលា..

    • ហនុមាន ថា:

      ជាដំបូងសូមចូលរូមសំណោកចំពោះជនរងគ្រោះរំជួយផែនដី នៅប្រទេសស្វីស សង្ឃឹមថា ចុងភៅចំណានព្រមទាំងគ្រួសារ សុខសប្បាយជៀសពីគ្រោះមហតារ័យ នឹង បានសុខក្សេមក្សាន្ត ពេលឭដំណឹងនេះភ្លាម ខ្ញុំនឹកដល់ចុងភៅចំណានផ្លែតតាហ្មង ! ព្រោះយើងខ្មែរដូចគ្នា បារម្ភខ្លាចអត់អ្នកណាផ្ញើរម្ហូបអោយឆាន់ទៀត 😀 បាទ ត្រូវហើយ មនុស្សល្អតែងតែមានគេរាប់អានអាចឹងហើយ មិនថានៅប្រទេសណា ស្រុកណារ៉េ អោយតែយើងស្រឡាញ់គេៗស្រឡាញ់យើងវិញ ជួនកាលយើងស្រឡាញ់គេ គេអត់ស្រឡាញ់យើង ក៏ មានដែរ 😀 ។ អូ! អោយខ្ញុំដាក់ឌឺម្មង់ធ្វើជាកូនប្រសារទៀត អរគុណច្រើន ទៅ មិនរួចរ៉េ
      ទុកអោយក្មេងៗចុះ គ្រាន់វា​ដឹងតិចនិកផង់​វា ខ្ញុំហួសហើយ ។ ទៅ វត្តទៅវ៉ា ទើបប្រសើរបាទ ។ សូមធ្វើដំណើរដោយសុវត្ថភាព តាមផ្លូវបាទ !​ ថែងឃ្យូង បបរ ឡើយសិនហា ។

    • ពូកែមែន !.. ទទួលពត៌មានបានលឿនម្លេះ ?.. ខ្ញុំឯណេះអត់ដឹងតិចសោះ !.. ហេសហេ.. អរគុណច្រើន
      សំរាប់ការបារម្ភ .. ខ្ញុំសុខសប្បាយធម្មតា.. ទៅធ្វើការ
      ដូចរាល់ដង .. គ្រប់គ្នាមិនមានអ្វីគួរឱយភយ័ខ្លាចឡើយ ។
      អរគុណម្តងទៀត !..

      តំបន់ខ្ញុំរស់នៅសព្វថ្ងៃ មិនដែលមានបញ្ហាអ្វី
      កើតឡើងឡើយ.. ក្បែរជើងភ្នំ មិនជាខ្ពស់ប៉ុន្មាន..
      រដូវទឹកកក ក៍មិនបញ្ហាដែរ ព្រោះមិនមានជ្រោះជ្រលង
      គួរឱយខ្លាច..

      ស្វីសជាប្រទេសសំបូរភ្នំ និងសំបូរផ្លូវកាត់ ចោះក្នុងរូងភ្នំ
      ច្រើនជាងគេក្នុងពិភពលោក ។ បែបនេះដើម្បីបង្រួម
      ចម្ងាយផ្លូវធ្វើដំណើរ ចំណេញពេលវេលា.. មានរូងមួយ
      ប្រវែងជិត 20 គីឡូម៉ែត្រ .. ប្រសិនឡានមិនមានម៉ាស៊ីនត្រជាក់
      ពិតជាពិបាកបន្តិចហើយ ព្រោះថប់ខ្យល់ ពិបាកដកដង្ហើម
      បន្តិចដែរ !.. តែបើមានគ្រោះថ្នាក់ ផ្លូវចេញមានជាហូរហែរ មិនឱយបារម្ភឡើយ។

      ហេសហេ.. ចេញពីស្វីសថ្ងៃទី 24 ដល់អាមេរិចថ្ងៃទី 24 ដដែល!..
      ពេលទៅហោះតាមបណ្តោយផែនដីវិល ត្រូវប្រើពេលយូរ..
      ពេលត្រឡប់ បញ្ច្រាស់ផែនដីវិល ចំណេញពេល មួយម៉ោង។

      សូមទោស រៀបរាប់ខុសរឿង ចាកប្រធានបទបន្តិចហើយ..
      ហេសហេ.. ជំរាបលា .. ជួបគ្នាថ្ងៃ 24 ចាំខ្ញុំហេឡូ តាមបង្អួច
      យន្តហោះចុះណា៎.. អូខេ ?. 😀

      &&&&&&&&&&&&

  3. ប្រុញ ថា:

    អរគុណដែលបានចែករំលែក ខ្ញុំក៏ប្រើ iPod touch 4th ដែរ ញ៉ុមអត់ចេះបញ្ចូលអក្សរខ្មែរ យកអោយគេបញ្ចូលអោយអស់ម៉ាដុល្លា ហេហេ
    បងហត់តែម្នាក់អែងទេរឺ ចុះអ្នកគេមិននិយាយ គេអត់ហត់អី

    • ហនុមាន ថា:

      អ្នកណាទៅដឹងថាគេហត់មិនហត់បើមិននិយាយនោះ ? ហាស់ ហាស់ ក្មួយឯងប្រើដែរ ? ម៉ា ដុល្លា មានទៅថ្លៃឯណា ក្មួយ ! បើមានហើយចេះតែចែកគ្នាចាយរ៉ៅ ចាយម្នាក់មេចសប្បាយ ? ជំរាបសួរ ប្រុញ អរគុណដែលក្មួយបានឆ្លៀតពេលចូលលេង ។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: