វីឌីអូពន្យល់ពីធ្វើផ្លាកឌីវីឌី

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង

សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ សូមអរគុណដែលបានអញ្ជើញចូលលេងផ្ទះរបស់ខ្ញុំបាទ ។ខាងក្រោមជាវីឌីអូពន្យល់ពីរបៀបដែលខ្ញុំធ្វើផ្លាកឌីវីឌី ពី​មុន ។ គួពុំគួរសូមខន្តីអភ័យទោស !

Advertisements

18 Responses to វីឌីអូពន្យល់ពីធ្វើផ្លាកឌីវីឌី

  1. សុផល ថា:

    ជំរាបសួរបងអាចារ្យ ហនុមាន។ ពិតជាល្អមែន វីដេអូក្លីប របៀបធ្វើស្លាកបន្ទះDVD។ ខ្ញុំខំប្រឹងមើលបីដងហើយ តែនៅមិនចេះធ្វើដដែល នេះមកពីខ្ញុំមិនប្រសប់ខាង ហ្វូតូ ហ្សប។ យ៉ាងណា ក៏អរគុណច្រើនដែរបានចែកជូនចំណេះដឹងថ្មីៗ។ សុខសប្បាយ

  2. ហនុមាន ថា:

    ជំរាបសួរ សុផល
    អរគុណច្រើនដែលបានអញ្ជើញចូលលេង ។ យ៉ាងមេចចុះ អត់ពិបាកដល់ហ្នឹងពេករ៉េ ។ មិនយល់ត្រង់ណាដែរ សួរបានតើ ។ អរគុណសាជាថ្មី សង្ឃឹមថា សុផលមានសេចក្តីសុខសប្បាយជាធម្មតា ។ អរគុណបាទ

  3. ជំរាបសួរ បងហនុមាន . សុខសប្បាយជាទេ ?.
    ចូលលេងផ្ទះបងប្រុសម្តងៗ ក្រែងចិត្ត មនុស្សអគតិខ្លះ
    ទៅវិញទេ !!.. បើម្ចាស់ផ្ទះអត់ខ្លាចសោះ !!!!..ហេសហេ..

    អរគុណច្រើន សំរាប់មេរៀនថ្មី ។
    កាលជំនាន់ចូលយករឿងតាមវិមានខ្មែរ ខ្ញុំធ្វើរូបបិទលើឌីវីឌី
    ញយដងដែរ តែមិនដែលសាកតាម Photoshop ហ្នឹងសោះ !.
    ចាំរៀនតាមបងម្តង !.. ហេសហេ..

    កាលមុនឧស្សាហ៍ណាស់ !. ឌីវីឌីគរដូចដំបូក ..
    ព្រោះសំបូររឿងទាញយក … ឥឡូវខ្ជិលច្រើន..ហេសហេ.. គិតរកពេលរៀនតាមបងហនុមានម្តងសិនចឹង !..

    ផ្ញើកំណាព្យមួយ ជូនបងអានកំសាន្ត .. ដោយ ខ្ញុំបានឃើញ
    ឈ្លាមួយរបស់ សាមឺឌី ទើបយកមកសម្រាយជាកំណាព្យចឹងទៅ !..

    http://www.khmercity.net/photo/1757607:Photo:1586177?context=user

    សុខសប្បាយណាបងប្រុស !….. ជំរាបលា
    &&&&&&&&&&&&&&&&&&&&&&&&&&
    &&&&&&&&&&&&&&&&&&&&

    អរគុណបានចែករំលែក ..

    អរគុណ

    • ហនុមាន ថា:

      បាទ សូមជំរាបសួរចុងភៅចំណាន
      បាត់មុខបាត់យូរឭតែសម្លេង សុខទុក្ខយ៉ាងណាដែរបាទ ? បាទ អរគុណបានផ្ញើរកំណាព្យជូន មានន័យរបស់គេដែរតើ ។ បាទចេះតែដាក់ៗទៅហ្នឹង វីឌីអូ ហ្នឹង បើប្រើការកើតយកប្រើ មិនមិនកើត មិនបាច់យកក៏បានដែរ ។ ខ្ញុំចូលចិត្តធ្វើតាម Photoshop ព្រោះវាស្រួលខាងកែកុនរូបភាព បើប្រើប្រូក្រាមក្រៅពីហ្នឹង ដូចអត់ស្រួលសោះតាហ្មង ! ច៕ មានអី​រៀនបានតើ ។ អរគុណ បានឆ្លៀតចូលលេង កុំបារម្ភអីខ្ញុំអត់ចេះខាំរ៉េ ខ្លាចបាក់ធ្មេញ ស្រុកនេះធ្មេញថ្លៃផង ! អរគុណ សូមសុខសួស្តីសេរីមង្គលវិបុលសុខគ្រប់ប្រការ !

  4. ខ្ញុំសុខសប្បាយទេចា៎ . អរគុណ ។
    ចុះបងប្រុសឮសម្លេងឯណាដែរទៅ ?.
    មិនទាន់បានសាកទេ បើប្រើមិនកើត មិនយល់
    ច្បាស់ជារត់មករកគ្រូដើមហ្នឹងហើយ ។
    អរគុណ
    @@@@@@@@@@

    • ហនុមាន ថា:

      សុខសប្បាយប្រសើរហើយអាចឹង ! បាទ ខ្ញុំអាចឭសម្លេង មើលរូបឃើញ ដោយប្រើ នេត្រាទិព្ធរបស់ខ្ញុំហ្នឹងណា ។ បើនៅស្រុកខ្ញុំ ខ្ញុំមើលមិនបាច់ប្រើ ចក្ខុ នេត្រា រ៉េ ខ្ញុំអាចដឹងថាគេមានស្លៀកខោខ្លី ឬ អាវត្រនាប់ ឬ អត់បាន ! 😀 និយាយលេងរ៉េ ។ បាទ ចុះមានអីខ្ញុំអាចជួយតាមតែពេលវេលាដែលអាចធ្វើទៅបាន បាទ ! ។ អរគុណ នឹង សូមជំរាបសួរ បាទ !

    • .
      ជំរាបសួរ បងហនុមាន សុខសប្បាយជាទេ ? ពូកែខ្លាំងណាស់ !
      មានភ្នែកទិព្វផងហ្ន៎ .. កុំបណ្តោយឱយភ្នែកហ្នឹងមានសេរីភាពពេក ប្រយ័ត្នបាបកម្ម .. មើលចំអ្នកល្អជាមិនអ្វីទេ តែបើមើលចំអ្នកប្តូរភេទ ច្បាស់ជាយ៉ាប់ធំហើយ !.. តែក៍ល្អដែរ អាចជួយប្រាប់គ្នីគ្នាបានផង .. ព្រោះសម័យឥឡូវ មនុស្សខ្លះចូលចិត្តដូរភេទ ។ អរគុណ រីករាយថ្ងៃចុងសប្តាហ៍ណាបងប្រុស ។

    • ហនុមាន ថា:

      អរគុណបានចូលប្រាប់មិនអោយច្រឡំ ងៃមុនហ្នឹងទៅផ្សារ ឃើញស្រ្តីម្នាក់ពីក្រោយរាងអេមតាហ្មង ខំហៅជារបៀបបុរសនឹងស្រី្ត ដឹងអីអាបិមួយហ្នឹងពាក់សក់ វាថាគេជួកវាអោយទៅលេងបុណ្យកំណើតកូនគេ កុំអីច្រឡំភ្នែកតាហ្មង ! 😀 ហើយមេចតូចចិត្តអារឿងដោះដូរអីហ្នឹង? ខ្ញុំអត់ខ្វល់រ៉េ គេអាចដូរពីមុខយកមកដាក់នៅចំហាង ពី មុខទៅក្រោយ ស្រេចតែគេចុះបាទ អត់តូចចិត្តអាលីង !

      បាទ​ជំរាបសួរ សុខនឹងទុក្ខវាជាបងប្អូនគ្នារ៉េ ជួនកាលសុខ ជួលកាលទុក្ខអីអាចឹងដែរហ្នឹងណា ! អរគុណបានឆ្លៀតចូលលេង សូមសំណាងល្អ បានជាសាស់ស្បើយ ហើយយ៉ាងមេចបានស្រួលខ្លះរ៉េ ? បើមិនស្រួលរ៉េ ចាំខ្ញុំហៅគ្រូចាមអោយជួយមើល ! អរគុណ ជួបពេលប្រទះ

      • .
        ជំរាបសួរ បងប្រុស ហនុមាន !

        ខ្ញុំមិនចេះឈឺយូរទេ .. ចូលធ្វើការបាន៥ថ្ងៃ ក៍ទៅជួយលក់ ចុងអាទិត្យ ឆ្លៀតរកលុយបន្ថែមក្រៅម៉ោងទៀតផង !.. ហេសហេ.. ទីនេះមានបុណ្យស្វីសធំ មួយឆ្នាំម្តង ខ្ញុំទៅជួយមិត្តភក្តិ .. សរុបជាងពីរថ្ងៃ កន្លះ បានលុយដល់ដៃថ្លៃពលកម្ម 700 sfr ល្មមសន្សំ និងបន្ថែមខ្លះ ទុកទិញ iPhone 5 ពណ៌ស កាលបើមានចេញលក់ .. ហេសហេ.. មនុស្សសាច់កម្ម ជាខ្ញុំហ្នឹងហើយ មួយរយះនេះ សកម្មខ្លាំងណាស់ !..
        ជាប់ការសាច់ញាតិផង !.. ជិតដល់ថ្ងៃទៅវ៉ាកងផង !.. ការងារ ១០០% ផង !.. ឆ្លៀតជួយលក់ដូរឱយមិត្តភក្តិក្រៅម៉ោង ចុងអាទិត្យផង !.. អូហ៍.. ជិតក្ស័យប្រាណហើយតើនៀក !!!..

        មើលផងដែរ ចំណីអាហារ និងសម្លៀកបំពាក់ទើបបានទទួល.. ចុច !..

        អរគុណ
        &&&&&&&&&&

    • ហនុមាន ថា:

      បាទ មិនកម្មរ៉េ មានកម្លាំងហើយចេះតែធ្វើរ៉ៅ តែ បន្តិចទៀតចាស់ជរាពិតជាពិបាកហើយ ។ តែធ្វើការច្រើនពេកប្រយ័ត្នក្លាយជាយាយណា ! អរគុណបានអញ្ជើញចូលលេង ហេស បានរបស់របរសុទ្ធតែល្អៗ តាហ្មង ! ។ ខំៗរ៉ៅបន្តិចទៀតបានតាប្រកដជាមិនសូវពិបាករ៉េ ! 😀 និយាយលេងរ៉េ កុំថាអីថាវ៉ាន់ណា ! អរគុណសាជាថ្មី ! រីករាយថ្ងៃចុងសប្តាហ៍ !

      • ហេសហេ.. បងប្រុស !. តាខ្ញុំទាំងពីរ ( ជីតាខាងម៉ាក់ និងប៉ា ) បានទទួលមរណៈភាពអស់ហើយ.. ទោះចង់បានតាថ្មីក៍ទៅ មិនរួចដែរ !. ហេសហេ.. ព្រោះលោកយាយទាំងសងខាង ក៍លែងមាន..

        អូហ៍ !. ភ្លេចតបពីរឿងគ្រូហ្មអីនោះ … គិតអញ្ចេះចុះណា៎..

        បើជួបគ្រូចាមក្រែងជាប់ស្នេហ៍.. បែរជួបគ្រូខ្មែរក្រែងជាប់ស្និទ្ធ..
        តែបើជួបគ្រូណាគួរឱយអាណិត សូមគិតមើលសិន !.. អូខេ ?.
        ហេសហ.. សរសេរលេងទេ.. សូមទោស ។

        រីករាយថ្ងៃច័ន្ទបងប្រុស .. ដើមអាទិត្យធ្វើការ.. ខ្ញុំឯណេះវិញខ្ជិលអស់ទាស់ហ្មងនៀក !!!..
        &&&&&&&&&&&&&&&&&&&&&&&&&&&

      • ហនុមាន ថា:

        មិនមែនតាហ្នឹងរ៉េ តាជាស្វាមីនោះអី ! ហើយគ្រូយ៉ាងមេចដែលគួរអោយអាណិតនោះ ? ស្គម ស្លេកស្លាំង អាមាត មន្ត្រីឬក៏ពួកជើងវាំង អ្នកកាណាដា ឬ ក៏ អ្នកនៅអាគាំង ចូលចិត្តញាំបាយសឬ បាយក្តាំង អស់កម្លាំងធ្វើមុខស្ញេញ ? 😀 ជំរាបសួរ អរគុណបានឆ្លៀត ចូលអើត !

  5. ភារម្យ ថា:

    ក្រុមហ៊ុនកយប្លុកyoutube បាត់ហើយអ៊ុំស្វាអើយ!!!

    • ហនុមាន ថា:

      ជំរាបសួរ ភារម្យ

      អរគុណបានចូលលេង យ៉ាងមេចចុះ តិចគេប្លក់វ់តប្រេសខ្ញុំរ៉ៅ ? ភារម្យជាអ្នកទីពីរដែលប្រាប់ខ្ញុំថាមិនអាចចូលមើលបាន ។ តែ ទោះជាយ៉ាងណាក៏សូមអរគុណដែលបានឆ្លៀយឧកាសចូលលេង ។ អរគុណ

  6. Love Kampuchea ថា:

    អរគុណដែលបានបង្ហាញ និងពន្យល់ពីរបៀបធ្វើផ្លាកឌីវីឌី។

    • ហនុមាន ថា:

      សូមជំរាបសួរ នឹងសូមស្វាគមន៍
      អរគុណដែលបានអញ្ជើញចូលលេងផ្ទះរបស់ខ្ញុំបាទ ។ បើមានការខុសឆ្គងអិវីមួយសូំមេត្តាអភ័យទោសផង​បាទ ! អរគុណ

  7. Love Kampuchea ថា:

    កាលណាមានមេរៀនថ្មី សូមមេត្ដាប្រាប់ខ្ញុំផងច៎ាស។ ខ្ញុំចង់រៀនបន្ថែមទៀត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: