រូបសំរាប់ខែ មិថុនា Wallpapers

ជំរាបសួរប្រិយមិត្តទាំងអស់ពីនាយសមុទ្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។  មិនទាន់ដឹងអីផងជិតដាច់ឆ្នាំទៅហើយ បិទបើកៗមួយខែរបូតទៅយ៉ាងយ៉ាប់រហ័សបំផុត ។ ស្លឹកឈើជ្រុះ ស្លឹកឈើលាស់ ផ្ការីកស្គុសស្គាយ ចោលក្លិនផាយៗ ក្រអូបជាងប្រហុកស្រុកអាមេរិកទៅទៀត ! ជីវិតសត្វលោកមិនទៀងរ៉េ តែណោះហើយចុះអ្វីដែលកើតកន្លងមកយើងទុកជាមេរៀន អ្វីៗដែលមិនទាន់កើតមានយើងកុំទាន់ខ្វាល់អី  ថ្ងៃស្អែក ជាថ្ងៃថ្មី  ! ។ ខែនេះខ្ញុំបាននាំមកនៅ ផ្ទាំងលំអរកញ្ចក់កំព្យូទ័រជូនអ្នករាល់គ្នា ។ គួពុំគួសូមអធ្យាស្រ័យ ព្រោះអ្វីដែលល្អឬក៏សមចំពោះខ្ញុំ មិនល្អឬក៏ទើសភ្នែកចំពោះអ្នកដ៏ទៃ ហេតុនឹងហើយ សូមមេត្តាកុំខឹង វាយប្រពន្ធ វាយកូន វាយសង្សា វាយប្តី ព្រោះប្រើអំពើហិង្សា អត់បានបុណ្យរ៉េ 😀  ។ អរគុណ

ទាញយករូបខាងលើដែលជា គំនូរសំរាប់ Game មិនមែនជារូបរប​ស់ខ្ញុំរ៉េ

អាចទាញយករូបខាងលើដែលខ្ញុំបានច្នៃបញ្ចូលគ្នានៅទីនេះ 

ទាញយករូបខាងលើពីទីនេះ ជារូបផ្ការីកនៅក្នុងសួបច្បារ

អាចទាញយករូបនាងខាងលើបានពីទីនេះ បើប្អូនប្រុសៗមានការអៀនខ្មាស់ឬមានសង្សា កុំទាញយកអី ប្រយ័ត្នសង្សាដាក់ជ្រុះធ្មេញ 😀 ( សូមទោសមិនមែនរូបអាស់អាភាសរ៉េ )

Advertisements

20 Responses to រូបសំរាប់ខែ មិថុនា Wallpapers

  1. Fidele ថា:

    រូប​ខាង​លើ​ជា​រូប Game អី​ដែរ? ហើយ​ចុះ​រូប​ខាង​ក្រោម​ម៉េច​ក៏… :mrgreen:

    • ហនុមាន ថា:

      ជំរាបសួរ ហ្វីដែល
      អរគុណដែលបានឆ្លៀតចូលលេង ។ បាទ រូបខាងលើជា Game Design ដែលគេបានគ្រាន់តែបញ្ឆោតលេង អត់ដឹងថា Game អីផងហ្នឹង ។ ចំណែករូបក្រាមនាងគេងអន់ចិត្តព្រោះបងមិនព្រមសារភាពថាស្នេហ៍នឹងណា អាចឹងហើយបានដេកខឹងដួលប្រូសលើថ្មហ្នឹងប៉ាដោយ 😀 អរគុណបានឆ្លៀតចូលលេង

  2. achharia ថា:

    នាងខាងក្រោមហ្នឹង​បើឈឺធ្មេញម្ល៉ឹងៗហើយម៉េចមិនឆាប់
    ទៅពេទ្យធ្មេញ ? 😆

    • ហនុមាន ថា:

      ជំរាបសួរ ឆាយ៉ា
      អរគុណបានឆ្លៀតចូលលេង សុខសប្បាយជារ៉េ? បាទ មិនមែនឈឺធ្មេញរ៉េ នាងអន់ចិត្តតើ ព្រោះខ្ញុំថាអត់ព្រម អាចឹងនាងក៏ធ្វើជាដួលទៅហ្នឹងណា 😀 អរគុណបានឆ្លៀតចូលលេង ។

  3. Lovepeehs05 ថា:

    ចឹងហើយដើរអត់មើលដួលចឹងហើយ! ហនុមាន ម៉េចមិនទៅមើលផង !

  4. ខាន​ចូល​មក​លេង​ប្លក់​បង​ហនុមាន​យូ​ហើយ​! ហាស់ហាស់ មាន​រូប​ដែល​ក្មេង​ៗ​មិន​គួរ​មើល​ទៀត ! តែ​ហាម​ភ្នែក​ក្មេង​មិន​បាន​ទេ​! ហហេហេ សួស្តី បង! សុខ​សប្បាយ​ហេស?

    • ហនុមាន ថា:

      បាទបាត់យូរមែនតើ សុខសប្បាយជារ៉េប្អូន ? អរគុណ នឹងសូមជំរាបសួរ បាទ សុខទុក្ខជាធម្មតារ៉េ អរគុណបាទ ! បាទច៕មានអីគ្រាន់តែមើលហ្នឹង កុំអោយតែយកដៃចង្អុលរ៉ៅបានហើយ ! ហាស់ ហាស់ អរគុណ

    • ហនុមាន ថា:

      ចុះមានអីចង្អុលយូរបន្តិចរ៉ៅអត់អីរ៉េ ! ជំរាបសួរបាទ អរគុណបានចូលលេង

      • បាទ​បង! អី​ឡូវ​ញ៉ុម​ចង់​ចូល​មក​លេង​វិញ​ណាស់​ ខាន​ចូល​យូរ​គេ​លែង​ទទួល​ស្កាល់​ប្រ​កាស​ខ្ញុំ​អស់​ហើយ​បង​ហនុ​មាន​អើយ! ហេហហេ ហើយ​អ្នក​ថ្មី​ក៏​ច្រើន​ទៀត​ ញ៉ុម​ឡើង​ចង់​វិល!
        បង​បង​សួស្តី​ម្តង​ទៀត​! ហេហហេញ៉ូម​ដឹង​តា​បង​ហនុមាន​សុខ​សប្បាយ​គ្រប់​តា​ពេល​នឹង​! មើល​ទៅ​មុខ​ទៅ​ដឹងហើយ!

    • ហនុមាន ថា:

      បាទ ចុះមានទៅកើតទុក្ខអីសប្បាយតែឡាហូតហ្នឹង ! 😀

  5. ចង់បានរូបក្រោមដាក់ wallpaper តែបានត្រឹមតែសំលឹង ពិបាកមែន

  6. វិសាល ថា:

    សួស្តី​បង​ហនុមាន ខាន​ជួប​គ្នា​យូរ​ហើយ សុខ​សប្បាយ​ជា​ទេ?
    រូប​ទី​៣​ស្អាត​ជាង​គេ។ រូបទី៤ ទាស់​ត្រង់​រាង​មិន​សូវ​ច្បាស់​តិច 😀

    • ហនុមាន ថា:

      ជំរាបសួរ វិសាល
      បងសុខសប្បាយជាធម្មតារ៉េ អរគុណ ។ ចុះប្អូនវិញយ៉ាងណាយ៉ាងណីដែរ? សូមអភ័យទោសដោយមិនបានតបអោយបានទាន់ពេលវេលាព្រោះ អត់សូវមានពេល​។​រូបទី ៤ ទាល់ទាញយកបានឃើញច្បាស់ បើដាក់អោយមើលច្បាស់ អោយគេដេញចេញពីភូមិនេះទៅអីហ្នឹង ? 😀 អរគុណបានឆ្លៀតចូលលេងបង

    • ហនុមាន ថា:

      ហាស់​ហាស់​ចាប់ឯណា មកពីបងរវល់ពេកហ្នឹង ! បើបានស្វាញីចាប់អត់អីរ៉េ អាចធ្វើចលនាបានល្អតើ ! 😀 ជំរាបសួរ នឹងសូមអរគុណវិសាល ដែលបានឆ្លៀតចូលលេងបង ! អរគុណ !

  7. Khmer Ramy News ថា:

    wow cool khmer site. I like those photo some of them funny pics.

  8. ហនុមាន ថា:

    Hello and Welcome Khmer Ramy News.
    Thanks for your visit. Hope you’ll come back when you have some free time. Thanks again !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: