ផលិតនៅស្រុកខ្មែរ ( Made In Cambodia)

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

សុខសប្បាយជារ៉េ? សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។ ថ្ងៃនេះមានពេលបន្តិចចង់ថតជាវីឌីអូដាក់ម្តងទៀតតែខ្លាចមានអ្នកភ័យខ្លាចព្រាត់ប្រលឹង អាចឹងបានជាអត់ដាក់ទៅវិញ 😀 ។ ពីដើមអត់ដែលបានឃើញរបស់របសដែលផលិតនៅស្រុកយើងយកមកលក់នៅស្រុកអាមេរិកសោះ ទើបតែថ្ងៃមុនបានទៅជួបនៅហាងខោអាវមួយ ដែលមានលក់សំលៀកបំពាក់ដែលផលិតនៅស្រុកខ្មែរ ដូចដឹងស្រាប់ហើយខ្ញុំជាអ្នកស្នេហាស្រុកកំណើត នឹងជាអ្នកមានមោទភាពជាខ្មែរផង ទិញយកទាំងអស់តាហ្មង មានខោខ្លី  ខោវែង អាវពណ៏ស ដល់យកទៅដល់ផ្ទះ សុទ្ធតែសំលៀកបំពាក់ស្រីៗតាហ្មង មានតែខោខ្លីមួយ ដែលជាខោសំរាប់បុរស ។ ខ្ជិលយកទៅហាងវិញ ណាមួយខ្មះគេផង ណាមួយចង់ទុកអោយចៅៗស្រីផង ម្លោះហើយទុកៗសិនរ៉ៅ ចាំងៃណាមានចៅៗទុកអោយពួកនាងប្រើ 😀 ។  ឆ្ងល់តែម្យ៉ាង ខោអាវមានឃើញផលិតនៅស្រុកខ្មែរ ( Made In Cambodia) តែអារឿងប្រហុក ឬ ទឹកត្រីឃើញដាក់ផ្លាកឆ្កួតឯណា (Made In Vietnam ) ឬ ក៏ Made In Thailand  ម៉ែវាឯណាឯណោះទៅវិញ  ថាអាចឹងមិនអី​តែ វា ដាក់ថា ប្រហុកសៀមរាប តែ Made In Vietnam  សៀមរាបមាននៅវៀតណាមដែរ ? ។  សំណួមពរមួយដល់ផលិតកម្មដែលធ្វើសំលៀកបំពាក់នៅ កម្ពុជា មេតា​ធ្វើអោយល្អបន្តិចបានរ៉េ បោកទឹកតែពីរ ដង អោយរជុយ បើខោខ្លីស្លៀកទៅរមាស់ អេះមិនឈប់តាហ្មង ! 😀 ខាងក្រោមជាចំរៀងអូរីជិន ពីដើម នៅមាន ម៉ាឃ្លាខាងក្រោមទៀត តែជាភាសា អងគ្លេស ខ្មែរច្រៀងភាសាអងគ្លេសអត់ច្បាស់ ខ្ជិលទាយ អាចឹងបានអត់ដាក់ហ្នឹង ! 😀

Made In Cambodia two thousand ago everybody know , We are wonderful តាំងពីសម័យអង្គរ បវពីដូនតា ធ្វើស្រែស្រូវចំការ ភោគផលចម្រើន ធម្មជាតិកកើត រាជ្យសម្បត្តិជាតិយើង ។

Made In Cambodia and Made in Angkor, Made In Japan and Made in USA. They know how they do, they know how to write ,have made no sound  know you have done…

Made In Cambodia បានផលិតខ្លួនឯង មានទឹកក្រូចសូដា បារី ស្រា សាប៊ូ លក់ភ្លាមៗមិនអោយយូរ ខោវែង ខោខ្លីដាក់កៅស៊ូ នឹងខោធូរៗគេហៅខោចែវ ស្លៀកមិនបាច់ប្រើឡេវ ស្រួលក្នុងពេលធ្វើការ………

Advertisements

6 Responses to ផលិតនៅស្រុកខ្មែរ ( Made In Cambodia)

  1. kh2kh ថា:

    Made In Cambodia ពិត​ជា​គ្រាន់​បើ​មែន។ ហេហេ!
    តែ​ប្រហុក​Made In Vietnam​ដូច​មិន​ដែល​ឃើញ​ទេ!
    ជំរាប​លា​បង​ហនុមាន
    ដោយ​រាប់អាន​ពី​ហង្ស

    • ហនុមាន ថា:

      ជំរាបសួរហង្ស
      អរគុណបានអញ្ជើញចូលលេង ! ហេស មេចអត់ដែលឃើញបើស្រុកហង្សនៅអត់មានហាងយួនផងហ្នឹង ? ស្រុកខ្ញុំមានប្រហុក មានទឹកត្រី មានសុទ្ធតែហាងម្ហូបអាសីុតាហ្មង! តែផ្នែកខាងម្ហូបដូចអត់មានឃើញប្រលិតនៅស្រុកខ្មែរសោះ សង្ស័យតែផលិតករទាំងនោះ លួចញាំអស់ក៏មិនដឹង ! អរគុណសាជាថ្មី បាទ !

  2. ឧត្តម ថា:

    រកទៅលេងសៀមរាបនៅវៀតណាមម្តង! តើខុសគ្នាពីសារៀបយើងម៉េចខ្លះ? ហេហេ
    ជម្រាបសួរបង សុខសប្បាយទេ?
    ជម្រាបលាបង!​ 😀

    • ហនុមាន ថា:

      ជំរាបសួរឧត្តម
      អរគុណបានចូលលេង ។ សុខសប្បាយជារ៉េហ្នឹង ? បាទសុខទុក្ខជាធម្មតារ៉េ អរគុណ ។ ទៅងៃណាប្រាបផង ស្រណុកបងផ្ញើអោយជួយទិញប្រហុកផ្ញើបង ! អរគុណ

  3. .
    ជំរាបសួរ បងហនុមាន !.

    មិនបាច់បង្ហាញរូបភាពតាមវីឌីអូទេ …ខ្ញុំសូមអង្វរ ក្រែងវង្វែង..

    ហេសហេ.. មានចំណីឆ្ងាញ់ ផលិតនៅប្រទេសស្វីស.. ពិសេស
    អស្ចារ្យ .. នាំចូលវត្ថុធាតុដើម ពីប្រទេសខ្មែរ.. ធានាគុណភាព
    គ្មានជាតិគីមី ដាក់បន្លំ បង្អួតសម្រស់ឡើយ .. សូមអញ្ចើញឆ្ងាញ់ !..

    http://www.khmercity.net/photo/1757607:Photo:1509962?context=user

    @@@@@@@@@

    • ហនុមាន ថា:

      បាទ ជំរាបសួរ
      អរគុណច្រើនបានចូលមកជូនដំណឹង ព្រមទាំងនាំមកនៅរបស់ឆ្ងាញ់ៗ គ្រាន់តែមើលឈឺពោះជីបអូចៗ បាត់ទៅហើយ ! នៅស្រុកខ្ញុំអត់ខ្វះរ៉េ ស្វាយ មកពីថៃ វៀតណាម មិកសីកូ ល្អៗ ប៉ុន្តែ ខ្ញុំ អត់សូវបានញាំផង ព្រោះ ពេលញាំម្តងៗ ចេះតែរាគ ម្លោះហើយអត់ហានខ្លាចប្រលាក់ខោ ! 😀

      អាចឹងក៏បានដែរ ខំៗវង្វេង រកផ្ទះអត់ឃើញ ចូលផ្ទះគេផ្តេសផ្តាស គ្រោះថ្នាក់ធំ ! អរគុណច្រើន អរគុណច្រើន !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: