វីឌីអូសកម្មភាពរបស់ហ្វូត្ូហ្សប (Photoshop Action)

បាទជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង

ថ្ងៃហ្នឹងខ្ញុំមានពេលបន្តិចហើយ ក៏ បានចងក្រងជាវីឌីអូមួយស្តីពី ការប្រើប្រាស់ Photoshop Action។ នេះភាពឋិតនៅក្នុងការសាកល្បងរបស់ខ្ញុំនៅឡើយ ខុសឆ្គងសូមអភ័យទោស​ផង បាទ ។ អរគុណដែលបានអញ្ជើញចូលលេង នឹងទស្សនានៅវីឌីអូ !

Advertisements

14 Responses to វីឌីអូសកម្មភាពរបស់ហ្វូត្ូហ្សប (Photoshop Action)

  1. kh2kh ថា:

    ឡូយ​មែន!
    អត់​យល់​សោះ​ តែ​សប្បាយ​ចិត្ត​បាន​លឺ​សម្លេង​ស្វា​និយាយ​ខ្មែរ!
    ហេហេ!

    • ហនុមាន ថា:

      ហាស់ ហាស់ ជំរាបសួរហង្ស
      អរគុណដែលបានចូលលេងហើយ មិនយល់ ព្រោះថាបើមិនយល់ងៃក្រោយច្បាស់ជាចូលមកលេងទៀតហើយ ព្រោះចង់យល់ បើថាយល់ហើយងៃក្រោយអត់មកទៀតទេព្រោះអត់មានអីឆ្ងល់ទៀត មែនរ៉េ ? 😀 ។ អត់យល់ពីអ្វីដែលខ្ញុំដាក់ ឬ អត់យល់ពីស្វានិយាយភាសាខ្មែរ ? និយាយគ្មាន មេក្រូ អត់កើតរ៉េហង្សអើយ ! ហង្សថាខ្ញុំនិយាយឡូយ បើច្រៀងឡូយជាងហ្នឹងទៅទៀត ច្រៀងម្តងៗ អ្នកជិតខាងទូរស័ព្ទហៅប៉ូលីស ព្រោះគេស្មានតែខ្ញុំលេបថ្នាំឆ្កួតអត់គ្រប់ ! 😀 អរគុណសាជាថ្មី ដែលបានចូលលេង !

  2. .
    ហាសហា.. អស់សំណើចណាស់ ម្ចាស់ថ្លៃអ៊ើយ !..
    ខំទប់មិនឱយសើច មិនបានទេ !.. ហេសហេ..ស្ទើរស្ទះដង្ហើមស្លាប់ !..
    មិននឹកស្មានថា បងហនុមានចេះនិយាយខ្មែរពូកែអស្ចារ្យបែបនេះសោះ !.
    ថែមទាំងចេះគេចមិនទៅធ្វើការទៀត !..

    នេះខ្ញុំមកតាមការបបួលហើយណា៎..នឹកស្មានតែមានអ្នកខ្លះ ចេះង តើ !!..

    ហេសហេ.. ផ្ទះចង្អៀត ឬម្ចាស់ចិត្តចង្អៀតទេដឹង ?..
    សុំនិយាយត្រង់ៗចឹងហ្មង !!

    ជំរាបលា និងសុខសប្បាយណា៎ បងហនុមាន

    កុលាប
    @@@@@@@@@@@@@@@@@@@@@

    • ហនុមាន ថា:

      អុញនោះមកដល់ល្មម ទើបតែនឹកអំបាញ់មិញហ្នឹងសោះ ! 😀 ហ្អាកមេចអាចុះអីក៏ចង់ស្ទះដង្ហើមស្លាប់អាចុះ មានអ្នកនៅជិតដែររ៉េ តិចអត់មានអ្នកជួយរិតដើមទ្រូងរ៉ៅ (CPR) ! មិនអោយនិយាយខ្មែរមេចបើខ្ញុំជាខ្មែរហ្នឹង !

      បាទ ចង្អៀតផ្ទះ ហើយនឹងចង្អៀតចិត្តតាហ្មង ប្រុសៗ នឹង ស្រ្តីចំណាស់ៗ អត់អាចជួយបានរ៉េ បើក្រមុំៗប្រហែលជួយបានខ្លះ បាទ ។ សុខចិត្តដេកចង្រ្កានបាយអោយនាងគេងលើគ្រែចុះ ចាំកណ្តាលអធ្រាត ប្រហែលលួចទៅក្បែរ អូ ! ច្រឡំអត់រ៉េ ទៅ ដណ្តប់ភួយអោយរ៉េ ព្រោះអធ្រាតត្រជាក់ខ្លាចគ្រុនរងារអីពិបាកដល់ម្ចាស់ផ្ទះ ហ្នឹងណា ! ។

      និយាយពូកែអីហ្នឹង ស្អក់ៗ ដូចក្អាត់ក្នុងក្អមហ្នឹង នឹង ទើបបង្ហើយប្រហុកថ្មីៗ បានជាកងួៗហ្នឹង ! សូមអភ័យទោស អាៃឡតែប្រូ ភ្លេចជំរាបសួរភ្ញៀវ បាទ ជំរាបសួរភ្ញៀវ អរគុណដែលបានសម្រេចចិត្តចូលលេងផ្ទះរបស់ខ្ញុំសាជាថ្មី ! អរគុណ អរគុណ អរគុណ

    • ហេសហេ..ស្ត្រី និងប្រុសចំណាស់ ច្បាស់ជាផ្ទះចង្អៀត !..
      តែបើស្រីក្មេង ផ្ទះទូលាយ មានន័យថាផ្ទះចេះធ្វើចលនា
      រីក និងរួម !.. យ៉ាប់មែនហ្មង !!!..

      ម្ចាស់ផ្ទះចិត្តចង្អៀត ខ្មៅមានជាតិមិនបាច់ប្រើប៊ីចេង
      សម្លេងខ្វះខ្លាញ់ បញ្ជាក់ថាម្ចាស់រាងស្គម មានសុភាពល្អ
      តែក្បាលពោះដុះធំតូចប៉ុណ្ណា អត់ដឹងទេ !..ហេសហេ..
      ចឹងទាល់តែបង្ហាញរូប មានចលនាផងមកបងប្រុស !.. 😀

      វាយតម្លៃបានតែត្រឹមហ្នឹង !. មិនពេញចិត្ត ក៍អត់ដឹងធ្វើ
      យ៉ាងណាដែរ !.. ហេសហេ.. សូមទោសផងណា៎៎..

      អរគុណ
      &&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      ហាស់ ហាស់ ខ្មៅពិតចិត្តល្អ កម្ររកបាន ញៀតសណ្តាន តែងចូលចិត្ត ស្រីៗក្មេងសុំចងជាមិត្ត ម៉េម៉ាយៗស្រឡាញ់ចិត្ត នឹកអាណិតចង់យកធ្វើប្តី ! 😀 ។ ដាក់ វីឌីអូ តាំងរូបកាយវិការ ពួកតួការ៉ាអូខេ ស្រុកខ្មែរ ច្បាស់ជាអត់ការធ្វើហើយ ! ទុកអោយគ្នាមានអាជីវកម្មផង ! 😀 ដុះក្បាលពោះឯណា បើខ្ញុំធ្វើការធ្ងន់ចង់ស្លាប់ហើយហ្នឹង ? បារីអត់ញាំ ស្រាត្រាំថ្នាំក៏អត់ផឹក ប៉េយ៉ែវិញក៏មិនដែលស្គាល់ ថ្ពាល់ក៏អត់បះ បានជានៅរាងឡើងសង្ហា ដូចត្រីប្រាជាប់ជុចអាចឹង ! 😀 ហេស អាលៃតែប្រូ ភ្លេច ជំរាបសួរ គេមកលេងហើយ ធ្វើដូចខ្វះការគួសម ! ជំរាបសួរ បាទ អរគុណបានឆ្លៀតចូលលេង ! ប៊ីចេងឯណា អត់ប្រើរ៉េ ស្រុកខ្ញុំនេះ ខ្លាចខូចឆ្អឹង បាទ ! អរគុណដែលបានឆ្លៀតចូលលេង !

    • ដូចត្រីប្រាជាប់ជុច អត់បានបញ្ចេញ
      កំលាំងពលកម្ម !..
      គិតតែពីញ៉ាំ ឱយរាងសង្ហាបានមេចទៅ ?.
      ចឹង មានតែត្រីប្រាកាម៉ាប់ ដុះក្បាលពោះ
      ហ្នឹងហើយណា៎.. ហេសហេ.

      មិនបាច់ដាក់វីឌីអូ បង្ហាញក៍បានដែរ..
      ក្រែងទាំងខ្ញុំ ទាំងគេ ភ្លឹកស្មារតី.. គាំងបេះដូង
      ក្ស័យមរណា ខានបានមកលេងទីនេះទៀត !!.

      ថ្ងៃសៅរ៍ ខ្ញុំទៅលេងភ្នំ ចង់មកលេងដែរទេបងប្រុស ?
      ទីនេះ មិនឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំឡើយ បើកឡានតែ
      20 នាទី ក៍ដល់ ពេលរដូវទឹកកកធ្លាក់គេជិះស្គី..
      ពេខែក្តៅ គេជិះខ្សែរ៉ត បើមិនភ័យខ្លាច ពេលចុះវិញ
      ជិះលើកៅអីមួយ ចុះតាមចង្អូររអិលដូចរូបបង្ហាញ..
      សប្បាយដែរ ខ្ញុំជិះមិនហ៊ានលឿនទេ ចាប់ហ្វ្រាំង
      រហូតហ្នឹង !!!.. ហេសហេ..

      ‹‹ – ទេសភាពនៅភ្នំ Atzmännig ប្រទេសស្វីស . ››

      អរគុណ ជំរាបលា រីករាយថ្ងៃអាទិត្យ ណាបងហនុមាន

      កុលាបខៀវ
      &&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      បាទ ជំរាបសួរ
      អរគុណបានចូលមកអញ្ជើញទៅដើរលេងលើភ្នំ មានអីមើលទៅគួរអោយភ័យចង់រាគអាចម៍ដាក់ខោដែរតើ ! ខ្ញុំអត់ដែលដើរលេងអាចឹងផង ណាមួយនៅស្រុកខ្ញុំមានដែរតែនៅឆ្ងាយពេក ម្លោះហើយគ្រាន់តែគិតពីការដើេលេងនោះឆ្អែតស្រេច មិនបាច់ចាំដើរនាំអស់លុយអី ! ។ បាទ ញាំដេកៗ មិនធ្វើការនោះ ប្រាកដជាកាម៉ាប់ដូចជ្រូកហៃណាំហើយ តែ បើជាប់ជុច រើចុះ រើឡើងវាពិតជាស្រកទម្ងន់ មិនខានរ៉េ មែនរ៉េ ? បាទ អរគុណ បានឆ្លៀតឧកាសចូលលេង សូមអញ្ជើញទៅអោយបានសប្បាយ ប្រយ័ត្នប្រយែង បុកគល់ឈើខានចាស់ ហើយមើលអ្នកជិតខាងផង ប្រយ័ត្នបុកកូនចៅគេណា ! ហាស់ ហាស់ អរគុណ សូមសប្បាយជំនួសខ្ញុំផង !

  3. achharia ថា:

    សំលេងប៉ុណ្ណឹងធ្វើអាចារ្យបានហើយ ។ បើអោយពរផង
    មិនដឹងពិរោះហូរហែយ៉ាងណា 🙂

    • ហនុមាន ថា:

      ជំរាបសួរឆាយ៉ា
      អរគុណដែលបានចូលលេង ។ ហាស់ ហាស់ អាចារ្យអត់ទាន់បានរ៉េ មិនទាន់លះបង់ ស្រី ស្រា នឹង ស្រាត បាននៅឡើយ ! 😀 ហាស់ ហាស់ និយាយលេងរ៉េ ។ បាទ ពរអស់ទាស់តាហ្មង តែមិនដឹងបានពិតឬមិនពិត បើខូចយ៉ាងនេះនោះ ! អរគុណច្រើនបាទ !

  4. ក្រោយពីហាត់គុណនៅភ្នំខុងជឺ រយះពេលមឺនឆ្នាំ ទីបំផុត អ៊ូខុង អាចនិយាយភាសាខ្មែរច្បាស់ដោយមិនចាំបាច់ អ្នកបកប្រែឡើយ មិនដឹងជាឆី យិនស៊ីនប៉ុន្មានតោនទេ ៕ សំលេងដូចជាសំនៀងអ្នកស្រុកខាងលិច បន្ទាយមានជ័យ រឺ បាត់ដំបង

    • ហនុមាន ថា:

      ហាស់ ហាស់ កំពង់ឆ្នាំងស្មោះប្អូនអើយ ! ជំរាបសួរពត៌មានទូរស័ព្ទ អរគុណបានឆ្លៀតចូលលេង ។ ហាស់ ហាស់ ខាននិយាយភាសាខ្មែរយូរ និយាយទៅចេះតែទាក់ៗតាហ្មង អាចឹងបានជានៅកន្លែងធ្វើការជេរអាខ្មៅតែភាសាខ្មែរស្មោះ ព្រោះបើជាភាសាអងគ្លេស វា ដឹង អាចឹងទាល់តែខ្មែរទាំងអស់! អរគុណ អរគុណ យ៉ាប់ដែរ ខ្មែរបកខ្មែរ យ៉ាប់តាហ្មង ! 😀

  5. សុផល ថា:

    ទីបំផុត ខ្ញុំបានលឺសំលេង អធិរាជហនុមាន ហើយ។ ដំបូងខ្ញុំស្មានថា អាចារ្យ អោយពរទេតើ ។ តែទោះបីយ៉ាងណាក៏ខ្ញុំនៅតែមិនយល់ ហាហាហា !
    សង្ឃឹមថា មានវីដេអូ បន្តទៀត។ សំណាងល្អ !

    • ហនុមាន ថា:

      បាទ ជំរាបសួរ សុផល
      អរគុណបានសសើរនឹងបានឆ្លៀតចូលលេង ។ យ៉ាងមេចបានមិនយល់ ? អត់ដែលប្រើ Photoshop ទេអីហ្នឹង ? អត់អីរ៉េ ដល់ពេលយល់ គង់តែដឹងរ៉េ ដល់ពេលនោះប្រាកដជា​ដឹងមិនខាន ! អាចារ្យឯណាបើមិនដែលបួសផងហ្នឹង ? 😀 បាទខ្ញុះសង្ឃឹមថានឹងដាក់វីឌីអូបន្ថែមពេលក្រោយទៀត ! អរគុណសាជាថ្មី !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: