សៀវភៅរៀនអក្សរខ្មែរថ្នាក់១ សំរាប់អាយផាត(iPad) នឹង iPodTouch

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង

សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។

ក្រោយពីចំណាយថតចម្លងសៀវភៅរៀនអក្សរខ្មែរថ្នាក់១មកខ្ញុំបានចងក្រងជាសៀវភៅមួយដែលអស់

លោកអ្នកអាចយកទៅដាក់ក្នុងសៀវភៅសំរាប់អាយផាត(epub)ទុកគ្រាន់បង្រៀនដល់ កូន ចៅ

មិត្តភ័ក្រណាដែលចង់រៀននៅភាសាខ្មែរដោយមិនចាំចាច់កាន់នៅសៀវភៅពិតៗទៅជាមួយ

គ្រាន់តែយកអាយផាតទៅជាកាស្រេច ។ កាលពីនៅជំរំភៀសខ្លួននេះជាសៀវភៅដែលពួកយើងបានរៀន ។

ហ្អា ! ៣០ ឆ្នាំជាងហាក់បីដូចជាម្សិលមិញ អនុស្សាវរិយ៍ មិត្តភ័ក្រប្រុសស្រីដែលជាសិស្សរួមថ្នាក់ជាមួយ ។​

ចុះអីលូវ ? មិនដឹងជានៅទីណា ដល់ណា ស្លាប់ឬរស់ ។

ដោយនៅមិនអស់ចិត្តខ្ញុំបានព្យាយាម សាកដាក់សៀវភៅនេះបញ្ចូលក្នុង​ iPodTouch ឃើញថាមានដំណើរការល្អដូច iPad ដែរ សូមមើលរូបក្រោមគេបង្អស់

ខាងលើជាបណ្តាល័យនៅក្នុង ប្រូក្រាម(App)របស់អាយផាតដែលហៅថា (iBook)

ខាងលើជាឧទាហរណ៍ខ្លះៗនែទំព័រនៅក្នុងសៀវភៅរបស់អាយផាត បើចង់បានសំរាប់អាយផាត សូមទាញយកពីទីនេះ

សូមចុចលើរូបសៀវភៅខាងលើដើម្បីទាញយកជាទំរង់ Pdf ធម្មតា បើអត់អាយផាត (សូមអភ័យទោសមិនទាន់កែរអោយល្អត្រឹមនៅឡើយរ៉េ ខ្ញុំកំពុងព្យាយាមធ្វើ តែអាចយកប្រើការបាន )

ខាងលើជារូបដែលបានចម្លងពី iPodTouch មិនទាន់ដោះលេខ សេរី ៤.៣.៣

31 Responses to សៀវភៅរៀនអក្សរខ្មែរថ្នាក់១ សំរាប់អាយផាត(iPad) នឹង iPodTouch

  1. ជំរាបសួរ បងប្រុស ..

    ប្អូន សុំរៀនដែរ ព្រោះនៅស្រុកគេ ៣ ឆ្នាំ ភ្លេចខ្មែរ ចង់អស់រលីង ! ហេហេហេ

    សុខសប្បាយទេ បងប្រុស មួយរយះនេះ ???

    សូមអរគុណ…

  2. ខ្មែររហូត ថា:

    អរគុណណាស់។ ចុះសៀវភៅក្បែរគ្នាហ្នឹងមិនចែកឲផង?

    • ហនុមាន ថា:

      ជំរាបសួរ ខ្មែររហូត នឹងសូមស្វាគមន៍
      អរគុណបានចូលលេង ។ បាទ ក្បែរហ្នឹងមានតើ ទៅទីនេះ ដើម្បីទាញយក ខ្ញុំកំពុងកែរជាសៀវភៅសំរាប់អាយផាត ទុកចែកគ្នា ! អរគុណសាជាថ្មី បាទ !

  3. kh2kh ថា:

    ជំរាបសួរ​បង​ហនុមាន

    អរគុណ​បាន​ចែក​សៀវភៅ​ខ្មែរ​ល្អៗ​អោយ​គ្នា​អាន។
    បង​ពិត​ជា​មាន​សៀវភៅ​ខ្មែរ​ច្រើន​មែន។ ក្រៅ​ពី​សៀវភៅ​អេឡិចត្រូនិក ខ្ញុំ​គ្មាន​សៀវភៅ​ខ្មែរ​ទេ។ សៀវភៅ​ខាង​លើ​ ខ្ញុំ​មិន​ដែល​ឃើញ​សោះ!
    ចាំ​ទៅ​ស្រុក​ខ្មែរ​​វិញ​ទិញ​សៀវភៅ​ពេញ​វ៉ាលី។​ ហេៗ!
    ឥឡូវ​កំពុង​តែ​អាន​យ៉ាង​ជក់។ ពិបាក​​គ្រាន់​តែ​ត្រូវ​ដំឡើង​កម្មវិធី​មើល​ឯកសារ .epub ! ​

    ជំរាប​លា​បង​ហនុមាន
    ដោយ​ក្តី រាប់​អាន​ពី​ហង្ស​

    • ហនុមាន ថា:

      ជំរាបសួរហង្ស
      អរគុណឆ្លៀតចូលលេង ! បាទ បានទៅទិញអោយច្រើនមកចែកខ្ញុំមើលផង ! ខ្ញុំកំពុងស្រាវជ្រាវរកសៀវភៅខ្មែរដើម្បីដាក់ចែកគ្នារៀន ។ បើពិបាក ដំឡើង epub ទាញយក Pdf ធម្មតាបានតើ ខ្ញុំទើបដាក់នៅខាងក្រោមគេ ។ អរគុណសាជាថ្មី ដែលបានចូលលេង !

      • kh2kh ថា:

        អរគុណ​ច្រើន​បង​ហនុមាន!
        លើ​កុំព្យូទ័រ​ខ្ញុំ PDF​ ស្រួល​ប្រើ​ជាង EPUB ។ តែ​ខ្ញុំ​អត់​លុប​ADOBE DIGITAL EDITION​ទេ ទុក​វា​សិន​គ្រែង​លោ​ត្រូវ​ការ​ថ្ងៃ​ក្រោយ។
        ហេៗ!

    • ហនុមាន ថា:

      បាទទុកវាចុះ ព្រោះវាសំខាន់ម្យ៉ាងដែរតើ ហង្ស ! អរគុណ

    • ហនុមាន ថា:

      ជំរាបសួរ បុទុំ
      អរគុណបានចូលលេង ។ ចុះខ្ញុំមានទៅយកលុយឯណា ដាក់សាកមើល ដើរមិនដើរប្រាប់ផងព្រោះខ្ញុំអត់ អាយហ្វូននឹងគេ ។ អរគុណទុកជាមុនបាទ !

  4. ដើរ​រក​សៀវភៅ​នេះ​យូរ​ហើយ ។ ធ្លាប់​ឃើញ​កាល​ខ្ញុំ​នៅ​ក្មេងៗ ។

    • ហនុមាន ថា:

      ជំរាបសួរ បឿន
      អរគុណបានចូលលេង ។ សុខទុក្ខយ៉ាងណាដែរហ្នឹង ? បាទ ខ្ញុំមានយូរហើយ កាលមុនដាកើម្តងដែរហើយជាទម្រង់ Pdf ធម្មតា អាលូវ ប្រែជា សៀវភៅសំរាប់អាយផាត ម្តង ! បាទ អាចទាញយកប្រើប្រាស់បានតើ សំរាប់ថ្នាក់ដំបូង មិនខុសបំណងរ៉េ ! អរគុណសាជាថ្មី !

  5. ថ្នាក់ទី១មានរៀនណោតភ្លេងទៅហើយ។ គិតទៅ កាលខ្ញុំនៅបឋម សៀវភៅរៀនក៏មានណោតភ្លេងចឹងដែរ តែគ្រូមិនដែលបង្រៀនសោះ។

    • ហនុមាន ថា:

      ជំរាបសួរ គីមស្រុ៊ន
      អរគុណបានឆ្លៀតចូលលេង ។ សុខទុក្ខយ៉ាងណាដែរហ្នឹង ? បាទ ខ្ញុំមើលណោតអត់ដាច់រ៉េ ស្មានតែគេដាក់ជាតំណាងជលេងៗ ហើយណោតហ្នឹងត្រូវតាមចម្រៀងហ្នឹងដែរ ? កាលពីរៀនគ្រូអត់មានបង្រៀនរ៉េណោតហ្នឹង ! អរគុណសាជាថ្មី !

  6. ម៉ន ថា:

    សារិកាកែវគឺជាបទទីមួយដែលខ្ញុំនបានរៀនច្រៀង កាលពីក្មេងនៅខាវអ៊ីដាង ។

    • ហនុមាន ថា:

      ជំរាបសួរ ម៉ន
      អរគុណបានឆ្លៀតចូលលេង ។ សុខទុក្ខយ៉ាងណាដែរហ្នឹង? ហេស ម៉នធ្លាប់រៀនសៀវភៅហ្នឹងដែរ? ខ្ញុំរៀនលើងរិចតាហ្មង តាំងពីក្របទៅក្រប ។ អរគុណសាជាថ្មី !

  7. សុផល ថា:

    ជំរាបសួរ ហនុមាន ! ខ្ញុំពិតជាចូលចិត្ត បទសារិកា កែវអើយ ណាស់ ធ្វើអោយ ខ្ញុំនឹកឃើញកាលនៅក្មេង ច្រៀងតែបទហ្នឹង ពេលទៅឃ្វាលគោ។
    បើមានបទហ្នឹងដាក់អោយទាញយក ពិតជាអរគុណច្រើន។ សុខសប្បាយ

    • ហនុមាន ថា:

      បាទ ជំរាបសួរ សុផល
      អរគុណបានចូលលេង ។ ខ្ញុំធ្លាប់ច្រៀងដែរតើ តែច្រៀងពេលដែលអត់មានអ្នកណានៅក្បែរ ។ បើមានគេនៅក្បែរខ្លាចគេជូនរង្វាន់ ពីរ បី កំផ្លៀង  ខ្ញុំដូចមានដែរបទហ្នឹង ចាំរកឃើញដាក់ចែកហើយ បាទ ! អរគុណបានចូលលេង !

  8. achharia ថា:

    ស្មានតែសំរាប់ថ្នាក់ទី១ បាក់អងពីដើម ! 🙂

    • ហនុមាន ថា:

      ជំរាបសួរឆាយ៉ា
      អរគុណបានអញ្ជើញចូលលេង ។ បាក់អងឯណាបាក់អត់ហ្នឹងអី ! ថ្នាក់ទី១ក្រោយសម័យយួនចូលហ្នឹងណា !
      អរគុណបានចូលលេង !

  9. […] ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ប្លក​ ហនុមាន ។ ពុម្ពអក្សរ​នេះ […]

  10. […] ដែល​ខ្ញុំ​បាន​​ពី​​ប្លក​ ហនុមាន ។ ពុម្ពអក្សរ​នេះ […]

  11. […] ដែល​ខ្ញុំ​បាន​​ពី​​ប្លក​ ហនុមាន ។ ពុម្ពអក្សរ​នេះ […]

  12. […] ដែល​ខ្ញុំ​បាន​​ពី​​ប្លក​ ហនុមាន ។ ពុម្ពអក្សរ​នេះ […]

  13. អនាមិក ថា:

    អរគុណដល់បងដែលបាន Post សៀវភៅនេះក្នុងប្លុករបស់បង ។
    ខ្ញុំមាន​ការ​ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ font និងសៀវភៅនេះ ។ តើបងអាចមេត្តា Post សៀវភៅទាំងអស់ដែលទាក់ទងនឹង​ជំរំនេះឲ្យខ្ញុំបានមើលផងបានទេ ពីព្រោះវាធ្វើឲ្យខ្ញុំនឹកឃើញអនុស្សាវរីយ៍
    ទាំងអស់ដែលខ្ញុំធ្លាប់មានកាលពីនៅកុមារភាព ។ ពីខ្ញុំអតីតក្មេងខៅអ៊ីដាង។ សូមអរគុណបងជាអនេក

  14. 7777auto ថា:

    មានភាសាខ្មែរថ្នាក់ទី២រឺអត់បង?

  15. អនាមិក ថា:

    តើយើងដោនសៀវភៅនេះតាមរបៀបណាបង

បញ្ចេញមតិ