វចនានុក្រម ខ្មែរ អង់គ្លេស ខ្មែរ ភាគ ២

ជំរាប សួរប្រិយមិត្តពីនាយសមុទ្រម្ខាង

សុខសប្បាយជារ៉េហ្នឹង? សង្ឃឹមថាអ្នករាល់គ្នាស្រាងពីស្រវឹងបុណ្យចូលឆ្នាំហើយ ! ។ កាលពីប៉ុន្មានខែមុន ខ្ញុំបាននាំមកនៅ វចនានុក្រម អងគ្លេស ខ្មែរ ៗទៅ អងគ្លេស របស់ ក្រុមហ៊ុន KhemaraSoft ម្តងរួចមកហើយ។ តែពេលនោះ លោក សាត់ មុនី ព្រមទាំងសហការី ការនី ទាំងអស់បានចេញនៅ ភាគថ្មី ដែល មានប្រើយូនីកូដថ្មី ព្រមទាំង ទំព័រថ្មី ដែលហៅថា Textview Lite សំរាប់សសេរ លិខិត ឬ ក៏ ជា សង្ខេបអ្វីមួយដែលអស់លោកអ្នក អាច ចម្លង(copy) ហើយយកទៅដាក់ក្នុង(Paste) ឬ ក៏ អាចអីុម៉ែលតែម្តងក៏ បាន ដោយ មិនបាច់ចាំ ដោះលេខ(jailbreaking) អាយផាត របស់លោកអ្នក គ្រាន់តែប្រើ យូនីកូដ ដែលបង្កប់មកជាមួយ វចនានុក្រមជាការស្រេច ។ ម្យ៉ាងទៀត ត្រង់កន្លែងជំនួយ(help) ក្រុមលោកបានបន្ថែមនៅការប្រើប្រាស់ របៀបវាយ យូនីកូដ ។ ក្នុងនាមខ្ញុំបាទ ជា ខ្មែរម្នាក់ដែលមានក្តីរំភើបក្នុង វិស័យជឿនលឿនផ្នែកវិទ្យាសាស្រ្ត សូម ថ្លែងអំណរគុណ ដល់ លោក ព្រមទាំងសហការី ទាំងអស់ ដែលបាន ខិតខំ ស្រាវជ្រាវ នាំមកនៅ ក្តី រំភើបនេះ ចំពោះ បងប្អូន ដែលប្រើ អាយផាត ។ សូមលោកព្រមទាំងសហការី ទាំងអស់ ព្រមអ្នកទាំងអស់ ដែលបានអញ្ជើញ ចូលលេងផ្ទះ ខ្ញុំ ប្រកបដោយ សេចក្តី សុខសប្បាយ សម្រេចនៅ កិច្ចការ គ្រប់ពេលវេលា ។ សូមអរគុណ

រូបខាងលើ ដែលមាន TextView Lite លោកអ្នកអាចសសេរជាខ្មែរដោយប្រើ​យូនីកូដ ដែលមកជាមួយ វចនានុក្រម

ពេលចុចលើក្តា(springboard)កញ្ចក់របស់អាយផាតឃីបតនឹងចេញមក រួចមកសសេរតាមត្រូវការ

ភាពផ្លាស់ប្តូរ របស់ ឃីប៊ត

ក្នុងក្តាជំនួយមានភាព ផ្លាស់ប្តូរឆ្ងាយពី លើកមុន ព្រមទាំង លោកអ្នកអាចពង្រីក ឬ បង្រួមនៅអក្សរបាន

Advertisements

8 Responses to វចនានុក្រម ខ្មែរ អង់គ្លេស ខ្មែរ ភាគ ២

  1. achharia ថា:

    ចង់តាទៀរេយកតាំងអស់ហ្នឹង តែ
    អត់ទាន់មាន អ៊ីផូន អ៊ីប៉ាត អ៊ីពោតទូច ប្រើទេ ហនុមានអើយ !
    មានអាប៉កតាបខ្លារខិនមួយមិនសូវបានប្រើផង ខ្ញុំ 🙂

    • ហនុមាន ថា:

      ជំរាប សួរ ឆាយ៉ា !
      អរគុណបានចូលលេង ។ បាទ ខ្ញុំគ្រាន់តែដាក់ប្រាប់ហ្នឹង ក្រែងលោងៃណា មានរ៉ៅ អាចមកផ្ទះខ្ញុំ រកមេរៀនមួយឃើញភ្លាម ! អរគុណសាជាថ្មី បាទ !

  2. Lyda ថា:

    ខំតាអរមុនដំដូង ស្មានថាវាសំរាប់​PC 🙂

    • ហនុមាន ថា:

      លីដា
      សំរាប់ PC មានរួចហើយ ជាវចនានុក្រម សម្តេច ជួន ណាត ព្រមទាំង វចនានុក្រម Online ក៏មានច្រើនដែរ ។ អរគុណបានចូលលេង ពូ ។ សូមជំរាបសួរ !

  3. ដូចជាមិនយល់ត្រង់ថា copy យកទៅដាក់ផ្ញើ Email ធម្មតាបើសិនជាបងហនុមាន មិនមាន Unicode ខ្មែរលើ IOS ពេល Past លើ Email ច្បាស់ជាសញ្ញាសួ រឺ ចតុកោណជំនួសវិញហើយ ។ តែបើថាcopy លើ Email វាចេញជាអក្សរខ្មែរបានមែន នុះមានន័យថា ពេលបង install វចនានុក្រម វាក័បញ្ជូល unicode លើ Iphone ដែរ => មិនបាច់បញ្ជូល iphonekhmer.com រឺ Jailbreak បងអាចមើលអក្សរខ្មែរលើវេបសាយខ្មែរប្រើយូនីកូដបានហើយ ។

    • ហនុមាន ថា:

      បាទ ត្រូវហើយ ។​អ្វីដែលខ្ញុំចង់និយាយនោះគឺថា ទាល់តែមានប្រព័ន្ធយូនីកូដ មាននៅក្នុងកំព្យូទ័រហើយ ។ ឧទាហរណ៍ថា ខ្ញុំវាយអក្សរនៅក្នុង Textview នៅក្នុង វចនានុក្រម ខ្មែរ អងគ្លេស ខ្មែរ ខ្ញុំអាចចម្លងវាយកទៅដាក់នៅក្នុង Notes ដល់ពេលនោះវានឹងប្រែអក្សរ(fonts)ទៅតាមតែពុម្ពដែលខ្ញុំបានបញ្ចូលក្នុងប្រព័ន្ធរបស់ កំព្យូទ៍រ ។ បាទត្រង់ថា វាបញ្ជូល យូនីកូដទៅលើ iPhones,iPads នោះ អត់បានរ៉េ បានតែជាមួយ វចនានុក្រមនោះឯង ។ សរុបសេចក្តីទៅ ថាបើប្រើនៅ វចនានុក្រមនេះ អាចប្រើបានដោយមិនចាំបាច់បញ្ចូល យូនីកូដ ឬ ដោះលេខ ព្រោះ វចនានុក្រមនេះ មានផ្ជាប់មកនៅ យូនីកូដជាមួយប្រូក្រាម។ តែ បើចង់ អីម៉ែល ឬ ក៏ បញ្ចូលទាល់តែមានយូនីកូដ បញចូលទៅក្នុង អាយផាត រួចជាស្រេច ។​ សូមអភ័យទោសបើមានការច្រឡំ មិនយល់ ច្បាស់ពី មុន ! អរគុណដែលបានព្្ជាក់ហើយនឹង​យកចិត្តទុកដាក់ក្នុងការអាន ! 😀

  4. មករា ថា:

    តើវាអាចប្រើលើ iPod touch ដូចជារបស់ខ្ញុំអត់? iOS 4.2

    • ហនុមាន ថា:

      ជំរាបសួរ មករា សូមស្វាគមន៍
      អរគុណដែលបានអញ្ជើញចូលលេងដល់ផ្ទះរបស់ខ្ញុំ ! ។ បាទ ខ្ញុំមិនបានសាកផងរ៉េ ព្រោះអត់មាន iPodTouch តែប្រើប្រព័ន្ធ iOS4.2គួតែប្រើបាន ។ បើចង់ដឹងមានតែសាកមើល៍ ។ បើដើរមិនដើរមេត្តាប្រាប់ខ្ញុំផង ព្រោះខ្ញុំអត់បានសាកជាមួយ iPodTouch។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: