វិទ្យុសម្លេងខ្មែរ ភាគ ២ (RadioKhmer Update)

ជំរាបសួរប្រិយមិត្តពីចម្ងាយពីនាយសមុទ្រម្ខាង!

សង្ឃឹមថាអ្នករាល់គ្នាបានដើរលេងកំសាន្តជាមួយក្រុមគ្រួសារ ប្រពន្ធ ប្តី កូនចៅ សង្សាទី ១ ទី ២ នឹងទី៣ បានសប្បាយមិនខាន ។ ចំណែកខ្ញុំអត់បានដើរលេងរ៉េ រវល់ធ្វើការ ។ ថ្ងៃនេះ ខ្ញុំសូមនាំមកនៅដំណឹងថ្មី ការ បន្ថែម ប៉ុស្តិវិទ្យុថ្មី សំរាប់ iPhone,iPad, iPodTouch  ដែលជាកម្មវិធី របស់ក្រុមខ្មែរយើង khemaraSoft ។ គ្រាន់តែ ចុចដំណរនេះ បញ្ចូលក្នុង ឧបករណ៍ របស់អ្នក អាចស្តាប់បាន ។ សូមបញ្ជាក់ថាទាល់តែ មានដំណរអិនធើនិត បានអាចស្តាប់បាន   ។ សូមអរគុណដល់អ្នករាល់គ្នា ព្រមទាំងម្ចាស់ khemaraSoft ផងដែរ ។

Advertisements

30 Responses to វិទ្យុសម្លេងខ្មែរ ភាគ ២ (RadioKhmer Update)

  1. ល្បងស្វាខ្ញុំបានថតបានហើយវិធីចូលឆ្នាំថ្មី ពីម្សិលមិញ មានប្រលងបវរកញ្ញាទៀតសប្បាយអស់ទាស់

  2. ហនុមាន ថា:

    បាទ អរគុណបានចែកចាយ! ហេស លេងសុទ្ធតែ ពូឃ្លាំង ខ្មែរសុរិនអីអែណាផង ! ស្អាត ៗ ឆ្ងាញ់ៗ ពិរោះ គួរអោយស្តាយអត់ទៅលេង នឹងគេ ! អរគុណបានចែកនៅក្តីសប្បាយ !

  3. Lyda ថា:

    ខ្ញុំមានតែ ipod nano​ អាតូច។ តើអាចបញ្ជូលវិទ្យុអស់ទាំងនេះបានទេលោកពូ?

    • ហនុមាន ថា:

      បាទ ជំរាបសួរក្មួយ លីដា !
      អរគុណបានចូលលេងពូ បាទ iPod nano ទាល់តែអាសេរីក្រោយបានដាក់ បាន អាមុនៗ ពូអត់ដឹងដែរ ព្រោះអត់មាន iPod ផង ! និយាយត្រង់ទាល់ iPodTouch ហើយមានអិនធើនិត ទើបមានប្រសិទ្ធភាព ! ក្មួយនៅស្រុកខ្មែរហើយចាំបាច់ត្រូវការអី នាំតែរវល់ស្តាប់ភ្លេចការរៀនសូត្ររ៉េ ! 😀 អរគុណ បានចូលលេង ពូ ! សូមអោយបានសុខសប្បាយ ណាក្មួយណា !

  4. Lyda ថា:

    hahaha អរគុណចំពោះវីដេអូនេះ។​ ខ្ញុំក៏ចូលចិត្តពូឃ្លាំងដែរ :)!

    • ហនុមាន ថា:

      ស្អីក្មួយអែង ចូលចិត្តពូឃ្លាំងដែរហ្នឹង ? ពូចូលចិត្តមកពីគាត់កំប្លែង ដូចពូដែរ ! ពូអត់ចង់ច្រៀងដូចគាត់ ខ្លាចគាត់លក់ ស៊ីឌី អត់ដាច់ ! 😀

      • Lyda ថា:

        ចាស ចាស​ ហ្នឹងហើយ ខ្ញុំចូលចិត្តគាត់ដែរព្រោះចំរៀងដែលគាត់ច្រៀងកំប្លែង។ ម្យ៉ាងទៀត ចំរៀងដែលគាត់ច្រៀងមានលក្ខណៈបុរាណផង និង​ សម័យផង​( Khmer classic songs mix with modern melody)។​ ហើយសា្នដៃគាត់ rap ក៏មិនអន់ដែរ​។ 😀

      • ហនុមាន ថា:

        បាទ ត្រូវហើយ ! គាត់លាយភ្លេងបានល្អ !

  5. .
    អរគុណ ពូហនុមាន ពូកែចែកចាយណាស់ !.
    នែក !.. ហាមមុនកុំហៅ មីង តបវិញណា៎..
    បើមិនចឹងផាកពិន័យហើយ .. នឹងឈប់ចូលលេងទៀតផង !

    ប៉ុន្មានថ្ងៃនេះ រវល់ឡើងវិលក្បុង មិនបានមកសួរ
    សុខទុក្ខ សូមទោសផងណា៎.. ចង់ញ៉ាំនំដែរទេ ?.
    យកមកផ្ញើហើយ ជាមិត្តនឹងគ្នាអីចឹង .. អត់ចាំថ្ងៃកំណើតផង !
    http://www.khmercity.net/photo/1757607:Photo:1379119?context=user

    សុខសប្បាយរហូតណាបងប្រុស !

    ដោយរលឹក ពីខ្ញុំ
    &&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      បាទ សូមអរគុណច្រើនបាទ! ស្លាប់ហើយ ខ្ញុំអែណាទៅដែលចាំថ្ងៃកំណើតមិត្តភ័ក្រនោះ ? សូម្បីតែថ្ងៃកំណើតខ្ញុំផ្ទាល់អត់ទាំងចាំផងហ្នឹង? កុំតែប្រាប់មុនកុំអីហៅមីងវិញបាត់ហើយ !  អរគុណបានយកនំមកចែកខ្ញុំឆីដែរ ! បាទ អត់អីរ៉េ ហៅខ្ញុំពូៗ ក៏បានដែរ ព្រោះបងៗខ្លាចគេច្រឡំ ថាខ្ញុំអីៗ ហ្នឹង គេស្ទាក់វាយជ្រុះធ្មេញខ្ញុំ រិតតែអស់លុយថែមទៀត ស្រុកខ្ញុំដាក់ធ្មេញថ្លៃផង ! 

    • .
      គ្រាន់តែហៅបង មានអ្វីជាបញ្ហាទៅ ?
      មនុស្សគោរពសិទ្ធិគ្នា តាមអ្នកកើតមុន ក្រោយ
      មិនមែនពាក្យបងហ្នឹង សំរាប់ប្រើជាកម្មសិទ្ធឯកជន
      សំរាប់តែមនុស្សសំខាន់ណាម្នាក់នោះទេបងប្រុស !!
      យ៉ាប់ម្លេះ ?. បើចង់ឱយប្តូរហៅពូវិញ ទាល់តែកើតមុនខ្ញុំ
      យ៉ាងតិចមួយជួររ៉ៅ !!.
      គិតចេះវិញ ហៅតែឈ្មោះហនុមានទទេរ.. អត់ពូ អត់បង អត់អូន…
      ចឹងបានអត់ ?. ពេញចិត្តមួយណាប្រាប់មក … ហេសហេ..

      &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      ស្លាប់ហើយគ្រាន់តែនិយាយលេង ប្រញាប់ខឹងម្លេស? ស្គាល់គ្នាជាងម៉ាឆ្នាំហើយនៅប្រកាន់ខ្ញុំទៀត? បាទ តាមចិត្តចុះហៅខ្ញុំថាមេចក៏បានដែរ ហនុមាន ស្វា ពានរ មាំងឃីស តាមចិត្តចុះ បើខ្ញុំចេះប្រកាន់នោះ មេចហៅខ្លួនអែងថា ហនុមាន កើត? ចាប់តាំងពីមកនៅភូមិនេះ ខ្ញុំមិនដែលប្រកាន់រ៉េ ។ សូមទោសបើខ្ញុំប្រើពាក្យសំដី មិនគប្បី សូមអភ័យទោស! 

    • .
      ហ្អេ៎ .. ខ្ញុំមិនបានខឹងឯណា៎ !. នេះគ្រាន់តែសួរ និងពន្យល់
      ជុំវិញបញ្ហាហៅគ្នាបងៗ ហ្នឹងតើ !!.
      ហេសហេ.. សូមទោសខ្ញុំផងឬបងប្រុស ?. អត់មានកំហុស
      អ្វីឱយទេណា៎..
      ខ្ញុំនេះមិនចេះងរង៉ក់ អត់រឿងអីនោះទេ !.. បើខឹង មានតែ
      ស្អប់ ឈប់និយាយរកតែប៉ុណ្ណោះ !!.

      ស្គាល់គ្នាជាង ១ឆ្នាំមែនហើយ ដឹងត្រឹមថា៖
      ខ្ញុំចូលចិត្តជជែកលេងជាមួយបងហនុមាន ក៍ព្រោះតែបងហ្នឹង
      ចូលចិត្តកំប្លែង នាំសំណើចមិនឈប់ ពូកែ Photoshop ពូកែ
      ស្រាវជ្រាវរកល្ខោននិយាយជំនាន់ដើម មកចែករំលែក ធ្លាប់ជួយ
      ពន្យល់ពីរបៀបសរសេរអក្សរឆ្លាក់ ដាក់ស្រមោល ធ្លាប់សរសេរ
      រឿងឱយអានកំសាន្ត ធ្លាប់រកវចនានុក្រមឱយ ធ្លាប់ខិលរប៉ិលរប៉ូច
      ពាក្យសំដី.. និងធ្លាប់អ្វីទៀតអញ្ចេះហ្ន៎..? ទៅរកនឹកបន្តទៀតសិន..
      ហេសហេ.. ងងុយគេងហើយ បាយៗៗៗ រីករាយថ្ងៃឈប់សំរាក
      បុណ្យពងមាន់.. ខាងខ្ញុំឈប់បាន៤ថ្ងៃ ចាប់ពីសុក្រ ដល់ច័ន្ទ
      អង្គារនឹងចូលធ្វើការដូចដើមវិញ។

      ដោយរាប់អានជានិច្ច

      &&&&&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      បាទអរគុណ រីករាយថ្ងៃឈប់សំរាក សប្បាយជួសខ្ញុំផង ព្រោះខ្ញុំត្រូវធ្វើការ។ បាទ ប្រហែលជាខ្ញុំយល់ច្រឡំ ខ្ញុំអាយុ ៥០ ជាងហើយ មេចក៏មិនដឹងខុសត្រូវ នឹង ពាក្យ បង ពូ មីង នោះ ? ចុងពៅចំណាន ដឹងថា ខ្ញុំជា មនុស្ស ចូលចិត្ត និយាយលេងច្រើនហើយតើ ។ អាចេះចុះ សុំទោសម្តងទៀតហើយ រួចគ្នាហើយ ណា ! ភ្លេច សួរ ស្អីគេ បុណ្យពងហ្នឹង? ឮតែពងៗ អែងអែណេះ ខំតែឆ្ងល់ ថា ស្អី គេ បុណ្យ ពងហ្នឹង ? អរគុណបានចូលលេង !

    • .
      ហ្អេ៎.. បងហនុមាន !.. ខិលចំណាប់ម្លេះ ?.
      ខ្ញុំមិនបានសរសេរបុណ្យ‹‹ពង›› ទទេរអត់ ‹‹មាន់›› ឯណា?
      ចូលចិត្តតែកាត់ពាក្យគេចឹង យ៉ាប់ម្លេះ ?.
      មិនបានឈប់សំរាកទេអី ?. ធ្វើការច្រើនបែបនេះ
      ប្រយ័ត្នស្លាប់ខ្លួន ស្តាយលុយខំរកណា៎.. ហ្អេ៎..គិតអញ្ចេះចុះ
      សរសេរបណ្តាំមរតក ប្រគល់ទុកឱយខ្ញុំទៅហ្អី ?. 😀
      ថាមិនត្រូវដែរ.. ហេងស៊យបានទៅរដ្ឋឥតអំពើ!!!..

      និយាយលេងទេ ជូនពរសូមមានកំលាំងមាំមួន ចៀសឆ្ងាយ
      រោគាព្យាធិតាមយាយី សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ
      ជោគជ័យរាល់ក្តីប្រាថ្នា..
      ញ៉ាំត្រីចៀននេះទៅ យកមកផ្ញើហើយ..
      http://www.khmercity.net/photo/25042011-1?context=user
      ព្រមទាំងបង្អែមដែរ.. លតអ្នកបារាំងធ្វើឱយញ៉ាំទេណា៎..
      http://www.khmercity.net/photo/24042011-mulhouse-1?context=user

      អញ្ចើញឆ្ងាញ់ .. លាសិនហើយ.. ជួបគ្នាពេលឃើញ
      &&&&&&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      អរគុណ អរគុណ បានយកត្រីពង (ស្អីគេត្រីពងហ្នឹង មេចក៏អត្ថបទនេះសំបូរតែពងអាចឹង ?) និយាយលេងរ៉េ បាទ ចុងភៅមិនបានិយាយថាពងរ៉េ ចុងភៅនិយាយថាពងមាន់ តែខ្ញុំជាស្វាដែលស្គាល់ពងមាន់អី ? អោយតែពងៗ វាដូចតែគ្នាហ្នឹង ពងមាន់ក៏ដូចពងស្វា ដែរ 😀 ហ្នឹងខុសមកពីអ្នកសសេររ៉េ មិនមែនពងមាន់រ៉េ​ គឺ ស៊ុតមាន់ ទើបត្រូវ ។ តាំពិត ខ្ញុំចេះអារបៀបហ្នឹងយូរហើយជាពិេសសម្ហូបជប៉ុន គេឧស្សាហ៍ធ្វើណាស់ ដែលគេហៅថា Tempura ឆ្ងាញ់ទេរហ័សឡើងខ្លាញ់អាយូសហើយ ! ឯបង្អែមហ្នឹង មើលទៅដូចជាឆ្ងាញ់តាហ្មង ខានយូរហើយ លតហ្នឹង ដែលតែលសំបិតលិតសំបោរខ្លួនឯងពេលខែរងារម្តងៗ 😀 និយាយលេងរ៉េ តិចខឹងខានយកម្ហូមអោយឆាន់ទៀតរ៉ូវ !
      បណ្តាំមរតកឯណា សសេររួចហើយ ទុកជូនអូនៗនៅស្រុកខ្មែរអស់ហើយ ! 😀 និយាយលេងរ៉េ មានអីទុកអោយបើអត់មានអីផងហ្នឹង ?

      អរគុណរជានិច្ច អរគុណងៃហ្នឹង អរគុណពីម្សិល អរគុណទុកងៃស្អែក អរគុណទុកដល់ឆ្នាំក្រោយទៀតផងដែរ ! អូ ជំរាបសួរ នឹង សូមអរគុណបានចូលលេង !

  6. Lyda ថា:

    Bt I think we should respect each other by this I mean we have to address people according to their age, level, or position or others…. sorry I just express my opinion only.

    • ហនុមាន ថា:

      ជំរាបសួរ លីដា
      អរគុណបានឆ្លៀតចូលលេងផ្ទះពូ ! បាទ ពូគ្រាន់តែចំអន់គាត់លេងហ្នឹងអី ! ពូមិនចង់អោយគេហៅពូ ថា អីៗនោះរ៉េ ។ ពូជាហនុមាន មិនអាចប្រកាន់បានរ៉េ ។ ជួនកាលពាក្យសំដី មិនគម្បីចំពោះមិត្តភ័ក្រ ចាត់ទុកគ្មានការគោរពគ្នា ! តែពូបានសារភាព សុំទោសហើយ បើគាត់ចាត់ថាពូជាស្វាល្អ គាត់នឹងមកលេងពូទៀត ។ បើគាត់មិនមកពូក៏មិនដឹងធ្វើមេចដែរ ! អរគុណបានចូលលេង !

  7. រវល់មានម្ហូបបង្អែម គេយកជូនមកដល់ផ្ទះអីចឹងបាន ជាដូចឡើងគីឡូ ល្បងស្វា ពិតជាមានសំណាងមែន ថាហើយឆ្នាំនឹងរាសីហនុមាន ពិតជាខ្ពស់ត្រដែត អស់ទាស់។ សល់អីជួយចែករំលែកផងជាពិសេស ខ្ញុំចូលចិត្តឡូតស្វិតជាងគេ

    • ហនុមាន ថា:

      បាទខ្ពស់ជាងដើមត្នោតស្រុកយើងទៀតឯណោះ ! ឡើងគីឡូឯណា ស្រកជាង ១០ ផោនជាងហើយហ្នឹង ខោស្លៀកបើមិនដាក់ខ្សែក្រវ៉ាត់រ៉េ ធ្លាក់គូថដូចពួកអាខ្មៅអីចឹង ! ថៃមុនប្រញាប់ពេក អត់បានដាក់ខ្សែក្រវ៉ាត់ គ្រាន់តែចុះពីឡានប៊ើសឡាបូតខោដល់កែងជើងតាហ្មង ម៉េខ្មៅនាំគ្នាស្រែកលាន់ វាថាអីក៏ដូចគូថស្វាមេស ? 😀

      បាទ យកចុះ ខ្ញុំញាំមិនអស់រ៉េ គ្រាន់តែមើលឡើងហើមភ្នែកដូចនាយកុយហើយ ! ជំរាបសួរ ពត៌មានទូរស័ព្ទ អរគុណបានឆ្លៀតចូលលេង !

  8. .
    ជំរាបសួរ លោកពត៌មានទូរស័ព្ទ !

    លតស្វិត ខ្ញុំចេះធ្វើ ដូចមានរូបបង្ហាញស្រាប់
    http://www.khmercity.net/photo/1757607:Photo:620086?context=user
    តែលតខ្មែរ ខ្ញុំមិនចេះធ្វើទេ បានបងប្អូននៅបារាំង
    ធ្វើឱយញ៉ាំ ។

    អរគុណបានចូលមកជជែកលេងកំសាន្តជាមួយគ្នា ។
    សូមសំណាងល្អ..

    អរគុណ
    &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

  9. .
    – សរសេរស៊ុតមានត្រឹមត្រូវហើយ បងប្រុស !. តែភាសានិយាយ
    គេមិនថា៖ ‹‹បុណ្យស៊ុតមាន់››នោះទេ ! បើនិយាយពី ពងមាន់ក៍
    ដូចពងស្វាក៍រឹតតែខុស ស្វាឯណាមានពង មើលតែមាន់នោះ !

    – ខែរងារហៀរសំបោរដូចក្មេងម្លេះ? និយាយស្មោគគ្រោក…
    ពិបាកស្តាប់ណាស់ ម្ចាស់ថ្លៃអ៊ើយ !…

    – ប្រឹងធ្វើការម្លឹងៗហើយ មិនគួរមិនសល់លុយនោះទេ !
    រួចចុះមានបានរង្វាន់ចំណេញពីម្ចាស់ក្រុមហ៊ុនដែរទេ
    បងប្រុស ? ខាងខ្ញុំឯណេះវិញ បានណា៎.. កំពុងសប្បាយ
    ចិត្ត ត្បិតលោកប្រធានធំទើបយកសំបុត្រមួយមកឱយ
    ចំថ្ងៃកំណើតផង! ក្នុងនោះរៀបរាប់ពីប្រាក់ចំណេញ និង
    ប្រាក់ដែលខ្ញុំត្រូវបានទទួល..ហេសហេ.. ខ្ទង់ពាន់ផងណា៎..
    ល្មមយកទៅដើរលេងពីរអាទិត្យនៅកាលី ខែក្តៅខាង
    មុខនេះល្មម… សប្បាយចិត្តណាស់ ! ព្រមទាំងបាន
    កាដូហូរហែរ.. ចង់ឃើញដែរទេ ?. មើលនេះនែក …

    កាដូថ្ងៃកំណើតរបស់ខ្ញុំ

    – ហត់នឿយ អត់ងងុយធ្វើនំ សំរាប់មិត្តភក្តិរួមការងារ
    ពិតជាមិនខកបំណងឡើយ ..

    អរគុណ
    &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

  10. .
    យកឆ្អឹងវ៉ៅៗ មកផ្ញើស្គាល់ដែរទេនៀក ?.
    ខ្ញុំថាតាមក្មេងៗនៅស្រុកនេះ ប្រហែលគេឃើញ
    រាងដូចពេកទេដឹងហ្ន៎ ?

    http://www.khmercity.net/photo/010511-1?context=user

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: