សួស្តីឆ្នាំថ្មី ពស ២៥៥៥( គស ២០១១)

សូមជំរាបសួរប្រិយមិត្តទាំងអស់ពីនាយសមុទ្រម្ខាង !
សូមជួនពរដល់អ្នករាល់គ្នានាឆ្នាំថ្មីនេះ មិនថានៅកន្លែងណា ស្រុកណា ប្រទេសណារ៉េ សូមអ្នកទាំងអស់បានជួបប្រទះនៅសេចក្តីចំរើន សុភមង្គល វិបុលសុខ អាយុយឺនយូរ កុំអោយមានស្គាល់នៅការឈឺស្កាត់ អោយស្គាល់តែសេចក្តីសប្បាយ សុខភាពបរិបូណ៍ នាឆ្នាំថោះ ថ្មីនេះ ។ សូមប្រថា្នសម្រេចយ៉ាងណា អោយបានជួបដូចសេចក្តីប្រថ្នាទៅហោង ! ។ បើបានទៅលេងចូលឆ្នាំ សូមសប្បាយជំនួសខ្ញុំផង ! មិនដឹងបានអីចែកមានតែ  វីឌីអូ នឹង រូបភាព ខ្លះ ។ គួពុំគួ សូមអភ័យទោស !

សូមកុំភ្លេចទស្សនាវីឌីអូ ខាងក្រោមផង ខ្ញុំចងក្រងសំរាប់អ្នករាល់គ្នា ជាអំណោយទានសំរាប់ឆ្នាំថ្មី !

អាចទាញយកជា Photoshop Layer File ពីទីនេះ បាន

អាចទាញយកជា Photoshop Layer File ពីទីនេះ បាន

Advertisements

56 Responses to សួស្តីឆ្នាំថ្មី ពស ២៥៥៥( គស ២០១១)

  1. Long ថា:

    សួស្តីលោកពូ! រីករាយឆ្នាំថ្មី! ជូនពរលោកពូអោយសំរេចគ្រប់ការងារ! រូបខាងលើ​ស្អាតណាស់ ពិតជាមានស្នាដៃមែន!

    • ហនុមាន ថា:

      បាទ សួស្តី​គាឡុង !
      សួស្តីឆ្នាំថ្មី ! សាធុ សាធុ សូមពរទាំងនោះបានវិលត្រឡប់ មកកាន់ក្មួយផង វិញដែរ ! សូមក្មួយបានជោគជ័យ ក្នុងការរៀនសូត្រ របស់ក្មួយ ! សូមអោយបានសម្រេចដូចប្រថ្នានៅអ្វីៗ ដែលក្មួយប្រាថ្នា ! អរគុណ បានចូលមកលេង !

  2. ជំរាបសួរ .. ពូកែរចនាខ្លាំងម្លេះ ?. អត់សរសើរមិនបានសោះ !!.
    អរគុណច្រើនៗ និងសូមជូនពរជ័យ សិរីសួស្តី សុភមង្គល
    វិបុលសុខ.. មានដល់បងប្រុស ហនុមាន ជានិច្ចនិរន្តរ៍..

    សូមសម្លងទុកយកទៅជូនពរមិត្តភក្តិ បន្តហើយណា៎.. មេត្តាអភ័យទោស..

    មិនបានយកអ្វីមកផ្ញើទេ យប់មិញនៅខាងខ្ញុំមានធ្វើវិធី
    ប្រារព្វចូលឆ្នាំថ្មី ខ្ញុំទៅលេងដល់ម៉ោង 12 យប់ដែរ ..
    អ្នកចម្រៀង ជាកូនស្រីអ្នកស្រី ហួយមាស សព្វថ្ងៃ
    កំពុងរស់នៅប្រទេសស្វីសដែរ.. ក្បែរៗខ្ញុំហ្នឹង !!..

    រីករាយថ្ងៃអាទិត្យណាបងប្រុស.. ជំរាបលា ..

    កុលាបខៀវ
    &&&&&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      បាទ ជំរាប សួរ ចុងភៅចំណាន
      សាធុ សាធុ សូមអោយពរទាំងនោះវិលត្រឡប់មកចុងភៅចំណានវិញដែរ ! សូមអោយបានប្រកបទៅដោយក្តីសុខសប្បាយ សុភមង្គល សុខភាព មាំមួន កម្លាំងកាយកម្លាំងចិត្ត រឹងមឹុង កុំអោយមានភាពទន់ជ្រាយ មកបៀតបៀនរានតន្រំ នាឆ្នាំថ្មីនេះ អោយសោះ ! ។

      អៃយ៉ា ហេងតាហ្មងបានរស់នៅជិត កូនស្រី អ្នកស្រីហួស មាស គាត់ប្រហែលអាយុ ៧០ឆ្នាំ ជាងហើយ មើលទៅ ? ច្រៀងពិរោះដែរ ? 😀

      បាទ មិនចាំមានអីផ្ញើររ៉េ ខ្ញុំមានសព្វអស់ហើយ បានតែ ចូលលេងហ្នឹង ខ្ញុំអរណាស់ហើយ បាទ ! បាទ យកចុះ ខ្ញុំដាក់ជូនអ្នកទាំងអស់គ្នាហើយ សូមអញ្ជើញយកតាមសេចក្តីត្រូវការចុះ បាទ ! សួស្តី ឆ្នាំថ្មី ! សូមទេវព្តា ឆ្នាំថ្មី តាមថែរក្សារ ចុងភៅ ចំណាន ទាំងក្រុមគ្រួសារ ទាំងជិតទាំងឆ្ងាយ ទាំងចៅៗ ទាំងអស់ អោយបានតែសេចក្តី សុខសប្បាយ ជារាងរហូតទៅហោង ! ។ អរគុណ ដែលបានចូលលេង នឹង ចូលជូនពរ !

    • .
      ឆ្នាំថ្មី មានសេចក្តីសុខចំរើន . បើទន់ សូមទន់ភ្លន់ កុំទន់ជ្រាយ ..បើរឹង សូមរឹងប៉ឹង កុំរឹងរូស..ស្តាប់បានដែរទេបងប្រុសជើងល្អ ?. ហេសហេ.

      ខ្ញុំបានសរសេរកាលទៅចូលឆ្នាំនៅប្រទេសស្វីស ត្រង់កន្លែងនេះបន្តិចដែរ!.. សូមអានតាមសប្បាយ..
      កុលាបខៀវ បានជូនពរគ្រប់កូនខ្មែរនៅទីនេះ!!..

      អរគុណម្តងទៀតសំរាប់ពរជ័យបន្ថែម..

      &&&&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      ស្អីគេអាលូវក្លាយជាលោកយាយចារ្យផង ? ផ្អែមត្រជាក់ដល់បេះត្នោតតាហ្មង! 😀 បាទអរគុណសូមទទួលពរបន្ថែមទៀត !

    • ហនុមាន ថា:

      អាចឹងអោយខ្ញុំហៅលោកអាចារ្យចឹង ? ផ្អែមទ្រង់ពាក្យទាំងអស់ហ្នឹង ! ទន់ភ្លន់ ទន់ជ្រាយ អីឯណារ៉េ ហ្នឹង ! 😀 ចេះតែថាទៅហ្នឹង បើខ្ញុំដឹងច្រើននោះមេចបានជាខ្ញុំជាស្វាអាចុះ ? ហាស់ ហាស់

    • ហេសហេ.. ត្រង់ណាដែរទៅថាផ្អែមត្រជាក់នោះ ?.
      មេចបានថាក្លាយជាលោកយាយ
      ចារ្យចឹង បងហនុមាន ?. អត់យល់ទេ !!.

      • ហនុមាន ថា:

        បាទ ទាំងអស់ហ្នឹង ! អីឯណាមានទន់ មានរឹង អីឯណាផង​ ? បើមិនអោយខ្ញុំហៅយាយចារ្យ អោយខ្ញុំហៅលោក អាចារ្យរ៉ៅ ចឹង​? បើខ្លួនមិនមែនជាតាផងហ្នឹង ! 😀 និយាយលេងរ៉េ កុំខឹងឆ្នាំថ្មី ផង​តិចទេវត្តាប្រុសៗអត់ចូលផ្ទះណា ! 😀

  3. ម៉ន ថា:

    សួស្ដីបងហនុមាន! ចូលឆ្នាំហ្នឹងទៅលេងឯងណាខ្លះ? ខ្ញុំខានទៅមើលគេធ្វើអីៗនៅវត្តយូរហើយ ឆ្នាំនេះដូចជាចង់ទៅមើលគេម្ដង។ បើខ្ញុំបានទៅ ចាំខ្ញុំថតយកមកចែកគ្នាមើល ថាតើវត្តនៅរដ្ឋអូរិហ្គិនមានអីខ្លះពេលបុណ្យចូលឆ្នាំ។ សូមអោយបានសុខសប្បាយគ្រប់ៗក្នុងឆ្នាំថ្មីនេះ។

    • ហនុមាន ថា:

      បាទ សួស្តី ម៉ន
      អរគុណដែលឆ្លៀតឧកាស ចូលលេង ! ខ្ញុំខានទៅវត្តយូរដែរហើយហ្នឹង ព្រោះ អត់មានពេល មិនដែលបានទៅលេងនឹងគេម្តងសោះ ជាង ៦ ទៅ ៧ ឆ្នាំហើយ ! មិនដឹងជាបានទៅ ឬ អត់រ៉េ ម៉ន អើយ ព្រោះត្រូវធ្វើការអោយគេ ។ បាទ ជួយថតជូនផង បើខ្ញុំមិនបានទៅដល់ គ្រាន់តែឃើញរូបថត ក៏ ខ្ញុំ អាចសប្បាយបានដែរ ម៉ន ! សួស្តី ឆ្នាំថ្មី ! សូម ម៉ន ព្រមទាំងគ្រួសារ ទាំងអស់ ទាំងជិតទាំងឆ្ងាយ​ បានជួបតែ សេចក្តី សុខសប្បាយ សុខភាពបរិបូណ៍ ជារាងរហូត ! អរគុណ ចំពោះអ្វីៗទាំងអស់ ដែលម៉ន បានធ្វើជូន បងប្អូន យើង ក្នុង ភូមវើតប្រេស នេះ ។ អរគុណ

  4. សំណាងប្លក់ ថា:

    ជំសួរបងហនុមាន
    សួរស្តីឆ្នាំថ្មីបង សូមជូនពរបង ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខ គ្រប់ៗគ្នា មានសុខភាពបរិបូណ៍ កម្លាំងខ្លាំងខ្លា ដូចដំរីសា ប្រាថ្នាអ្វីៗ សូមឲបានសមេ្រច ដូចបំណងណាបងណា!….៕ បាត់បងឈឹងតាហ្មង!​….. ហ្នឹង!..ប្រហែលជា​ជាប់​រវល់ធ្វើការ ដកខ្លួនមិនរួចហើយមើលទៅ បានជាអត់ឃើញបង មកអើតនិងប្អូន​សោះ​តាហ្មង… 😀 ៕

    • ហនុមាន ថា:

      បាទ ជំរាបសួរ ប្អូន
      សួស្តីឆ្នាំថ្មី ! បាទ រវល់មែនគ្រាន់តែរូបខាងលើហ្នឹងធ្វើបីអាទិត្យជាង ទំរាំតែរួចព្រោះ រវល់ពេក ។ បាទ សូមអោយពរទាំងនោះ បានវិលត្រឡប់មកប្អូនវិញផងដែរ ! ហាស់ ហាស់ បងអត់ចង់ខ្លាំងពេករ៉េ ខ្លាច ស្វាមេទប់មិនបាន​! ខំៗ គ្រោះថ្នាក់សុខភាព ណាប្អូន ! 😀 អរគុណបានឆ្លៀតចូលលេង បង !

  5. ប្រហែលទៅវត្តចុចសប្តាហ៍នេះដែលហើយ ខ្ញុំ ចាំថតស្រីស្អាតអោយល្បងស្វាកាត់តលេង :D។

    • ហនុមាន ថា:

      ផ្ញើរអោយតែស្រីស្រាតៗបានហើយ អាក្រក់ៗកុំផ្ញើរអោយសោះ ខ្លាចខូចកំព្យូទ័រណា ពត៌មានទូរស័ព្ទ ស្រីខ្មៅ ស្រី ស អត់ចង់បានរ៉េ សូមផ្ញើតែស្រីខ្មែរ បានហើយ ! សួស្តីឆ្នាំថ្មី ! អរគុណបានចូលលេង

  6. រចនា ថា:

    សួស្ដី​ឆ្នាំ​ថ្មី! 😀

  7. sovannstarboy ថា:

    វាក់អឺបង ខ្ញុំចំនូលថ្មីទេបង តេចង់ជូនពរបងឲសម្រេចអ្វីដែលបងចង់ធ្វើណា ជូនពរឲបងឈ្នះល្បែងឲបានច្រើនក្នុងឪកាសចូលឆ្នាំថ្មីនេះ​ (^_^)៕

  8. សួស្តី​ឆ្នាំ​ថ្មី អ្នក​ទាំង​អស់​គ្នា!

  9. ជំរាបសួរ បងប្រុស ..

    អរគុណ សំរាប់ពាក្យជូនពរ របស់បង ..

    ហើយ ប្អូន ក៏សូមជូនពរ ដល់បងប្រុស ឲ្យទទួលបានសុខភាពល្អ
    ជ័យជំនះ និង ជាពិសេស សូមឲ្យទទួលបាន សេចក្ដីសុខ សប្បាយ
    ជារៀងរហូត ផងដែរ ..

    សូមអរគុណ..

    • ហនុមាន ថា:

      បាទ សូមអរគុណដែលបានចូលមកជូនពរ ដល់បងពិសិដ្ឋ ! សួស្តីឆ្នាំថ្មី ! សូមអោយពរទាំងនោះបានវិលត្រឡប់មកប្អូនវិញផងដែរ ! សូំសុខសួស្តីសេរីមង្គល កើតមានដល់ប្អូនព្រមទាំងគ្រួសារ បងប្អូន មីងមា សង្សាទាំង ២០ នាក់ នោះ ផងណា ! 😀

  10. វ៉ាន់ ចំរើន ថា:

    ជំរាបសួស្តិ៍បង សុខសប្បាយទេ ! ជូនពរឆ្នាំថ្មី សូមសុខសួស្តីសេរីមង្គល កើតមានដល់បង និងក្រុមគ្រួសារគ្រប់វេលា..!

    • ហនុមាន ថា:

      បាទ ជំរាប សួរប្អូន សុខសប្បាយជាធម្មតារ៉េ អរគុណ! សូមប្អូនបានសុខសួស្តីសេរីមង្គលវិបុលសុខគ្រប់ប្រការ ផង ដែរ ! ។ អរគុណ ដែលបាន​ចូលលេង សួស្តីឆ្នាំថ្មី !

  11. វិសាល ថា:

    សួស្តីឆ្នាំថ្មីបងហនុមាន! សូមអោយមានជោគជ័យនាឆ្នាំថ្មីនេះ!

    • ហនុមាន ថា:

      បាទ សួស្តីឆ្នាំថ្មី វិសាល ! អរគុណបានលោតពីចម្ងាយចូលមកជូនពរ ដល់ បង ! សូមសុខសួស្តីសេរីមង្គល កើតមានដល់ វិសាល នឹង សង្សាជាតិជប៉ុនទាំអ១០ នាក់ ផងដែរ ! 😀

  12. latephonenews ថា:

    ចង់បានអីចឹងដែរ តែអត់មានកាមេរ៉ា ដូចបង
    និយាយអីចឹងសូមមើល ខ្មែរគេធ្វើ បុណ្យចូលឆ្នាំ(មិនដឹងជាបង្ហាញខ្មែររឺ បរទេសទេ) ពីមុនគឺថាល្អណាស់ (រួបរួម) តែឥលូវ ម្ខាង SRP ម្ខាង CPP ម្ខាង ខ្មែរក្រោម មើលទៅរខេករខាក មិនដឹងជាវប្បធម៏ខ្មែរ រឺ មិនមែនទេ

    • ហនុមាន ថា:

      ហាស់ ហាស់ ទំរាំតែមើលចប់ចង់ឆ្កួតតាហ្មងខ្ញុំ ! មេចឃើញរូបខ្ញុំនៅទីនោះដែរអាចឹង ? កាន់លំពែងដេញចាក់នាងមឆ្ឆាហ្នឹង ? ដូចយ៉ាប់ដល់ហើយនៀក ពត៌មានទូរស័ព្ទអើយ ! សួស្តីឆ្នាំថ្មី !អរគុណប្អូនដែលបានចូលមកលេង !

  13. kh2kh ថា:

    សួស្ដី​បង​ហនុមាន

    បង​ហនុមាន​ពូ​កែ​គូរ​​ហើយ​ដំឡើង​វីដេអូ​ទៀត!
    ពិត​ជា​ឡូយ​មែន!​
    រីករាយ​ចូល​បុណ្យ​ឆ្នាំថោះ!

    សូម​អោយ​បង​មាន​សំណាង​ សុខសប្បាយ​ និង​ សុខភាព​ល្អ!

    ដោយ​ក្ដី​រាប់​អាន​ពី​ ហង្ស!

    • ហនុមាន ថា:

      បាទ សួស្តីហង្ស ! សួស្តីឆ្នាំថ្មី !
      បាទ សូមពរទាំងនោះបានវិលត្រឡប់មកហង្សវិញផងដែរ សូមអោយមានសុខភាពបរិបូរណ៍ កុំអោយស្គាល់នៅក្តៅឈឹចាប់ រហ័សរហួន មានក្បួនការពារខ្លួន ក្រែងលោបានជួន ជួបជាមួយស្រីស្ងួន មានក្បួនដោះស្រាយ បានល្អណាហង្សណា ! 😀 បាទ អរគុណដែលបានអញ្ជើញចូលមកជូនពរតាំងពី បារាំងមកតាហ្មង ! អរគុណ

  14. អង្គរក្សខ្ញុំ-My bodyguard ថា:

    សូស្តីឆ្នាំថ្មីឆ្នាំថោះ! សូមសិរីសួស្តីឆ្នាំថ្មី ចូរមានដល់ហនុមាន និងអ្នកគ្រប់ៗគ្នា!

  15. Lyda ថា:

    អរគុណចំពោះវីដេអូ​និងរូបភាពទាំងនេះ!។ រីករាយបុណ្យចូលឆ្នាំខ្មែរលោកពូ!

    • ហនុមាន ថា:

      បាទជំរាបសួរ លីដា សួស្តីឆ្នាំថ្មី !
      សូមក្មួយបានជួបតែសេចក្តីសុខសេចក្តីចំរើន ​បើមានហើយ សូមអោយមានកាន់តែច្រើន ទុកអោយពូសុំប្រើប្រាស់ផង​! និយាយលេងរ៉េ ! សូមក្មួយបានសុខសប្បាយនាឆ្នាំថ្មីនេះ ! អរគុណដែលបានចូលជូនពរដល់ពូ !

  16. ចាន់ត្រា ថា:

    សួស្ដីឆ្នាំថ្មី ! បងហនុមាន
    ខានជួបបងយូរគ្រាន់ដែរហើយ សុខជានា ជាធម្មតាឬ យ៉ាងណាដែរបង?
    សាធុៗ និងសូមជូនពរ នូវពរអំបាលម៉ាណ ដែលបងបានជូនចំពោះអ្នករាល់គ្នានោះ ឲ្យបានដល់បងប្រុស និងក្រុមគ្រួសាររបស់បងវិញ កុំបីឃ្លៀងឃ្លាតឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់ខ្មែរយើង៕
    ពីប្អូន ចាន់ត្រា

    • ហនុមាន ថា:

      សួស្តីឆ្នាំថ្មី ចាន់ត្រា !
      យ៉ាងមេចប្អូនសុខសប្បាយជារ៉េហ្នឹង ? អត់ដែលឃើញប្អូនសសេរមកលេងមកបងទៀតសោះតាហ្មង ប្រហែលមានធុរះពេកមិនដឹង ឬ ក៏ឈប់ទាក់ទងនឹងបងទៀតមិនដឹង? បាទ បងសុខទុក្ខជាធម្មតារ៉េប្អូន អរគុណដែលបានចូលមកជូនពបងក្នុងឆ្នាំថ្មីនេះ សូមអៅយពរទាំងនោះបានវិលត្រឡប់មកប្អូនវិញផងដែរ ! អរគុណសាជាថ្មី !

      • ចាន់ត្រា ថា:

        តាមពិត ប្អូនមានធុរៈមែនបង គឺប្អូនបានឡើងទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុន រយៈពេល៨សប្ដាហ៍មុននេះ តែប្អូនបានវិលមកវិញ ក្រោយរញ្ជួយដីប្រហែល១សប្ដាហ៍។
        ប្អូនសុខជាធម្មតាទេ ប៉ុន្តែសុំអធ្យាស្រ័យ ដែលមិនសូវបានទាក់ទងទៅបង។ ទោះជាមិនសូវទាក់ទងមែន តែមិនមែនមានន័យថា លែងទំនាក់ទំនងនឹងបងនោះទេ
        គឺប្អូនឧស្សាហ៍បើកមើលគេហទំព័ររបស់បងជានិច្ច។
        និយាយអញ្ចឹងបង ប្អូនបានផ្សែផ្សំទិញបាន កុំព្យូទ័រអេផល ១គ្រឿងដែរ គឺ MacBook Air គ្រាន់ប្រើឲ្យស្គាល់ជាតិនឹងគេ។
        បើសិនប្អូនមានចម្ងល់ពីរបៀបប្រើ នោះប្អូនសុំសួរបងហើយ។
        កុំប្រកាន់ប្អូនណា !
        អរគុណចំពោះសារជូនពររបស់បង

    • ហនុមាន ថា:

      អាចឹងរ៉េ ស្មានតែឈប់មកលេងបងទៀតហើយ ! បាទ អរគុណសាជាថ្មី មិនអីរ៉េប្អូន ព្រោះប្អូនរវល់ថ្ងៃណាក៏បានដែរ តាមតែពេលវេលាកំណត់ជូនប្អូនចុះ ។ អៃយ៉ា លេងសុទ្ធតែ MacBook Air ផងអីហ្នឹង គ្រាន់ជាងបងអាចឹង! បាទ សួរបានតើ តែបងអត់ដឹងទាំងអស់រ៉េ ដឹងខ្លះ អត់ខ្លះ បើជួយបានជួយហើយ ណា ប្អូន ! អរគុណសាជាថ្មី ។

  17. isharemyworld ថា:

    ពិតជាអែមផសគេមែនម៉ង!

  18. .
    មានចំណីផ្ញើ នំបញ្ចុកទឹកសម្លអត់បង់ប្រហុក ស្នាដៃកុលាបខៀវ .។
    ឆ្ងាញ់ទេបងប្រុស ?. ហេសហេ.. ប្រាប់ផងក្រោយទទួលទានរួច ។

    http://www.khmercity.net/photo/170411-1?context=latest

    រីករាយថ្ងៃអាទិត្យ..
    $$$$$$$$$$$$$$$$$$$$$

  19. Piseth ថា:

    ស្អាតៗណាស់បង។ បងពិតជាពូកែប្រើ effect បានល្អណាស់។

    • ហនុមាន ថា:

      ជំរាប សួរ ពិសិដ្ឋ !
      អរគុណបានចូលលេង បាទ​សូមអរគុណ បាទ វាជា​មុខរបរដែលខ្ញុំធ្លាប់ប្រើការយូរដែរហើយ អាលូវនៅចាំតិចតួចព្រោះមិនសូវមានពេលប្រើវា ព្រោះ ការងារខុសមុខជំនាញ ប្រើតែពេលណាមានពេលទំនេរ ។ អរគុណដែលបានឆ្លៀតចូលលេង បង ! សួស្តី ឆ្នាំ ថ្មី !

  20. កេសី ថា:

    happy belated KNY bong.. hope you’re safe from tornado.

    • ហនុមាន ថា:

      បាទ ជំរាបសួរ នឹងសូមអរគុណច្រើនបាទ ។ នៅទីក្រុងខ្ញុំអត់មានខូចខាតអីធំដុំរ៉េ គ្រាន់តែដាច់ភ្លើងបន្តិចបន្តួច ។ សុខសប្បាយជារ៉េ កេសី? សង្ឃឹមថាមានសេចក្តីសុខសប្បាយជាធម្មតា ! សូមអោយបាន នឹងមានសេចក្តីសុខសប្បាយនាឆ្នាំថ្មីនេះ ! អរគុណ

  21. software ថា:

    I was suggested this website by my cousin. I’m now not certain whether this put
    up is written through him as no one else recognise such particular approximately my difficulty.
    You’re wonderful! Thanks!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: