ខែមេសា ២០១១ Wallpapers

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខទុក្ខជាធម្មតារ៉េ ។ ជាបឋមសូមថ្លែងអំណរគុណជាពន្លឹកដល់អ្នករាល់គ្នាដែលបានឆ្លៀតឧកាសចូលលេងផ្ទះខ្ញុំ បើគ្មានអ្នករាល់គ្នា ខ្មែរមួយជាតិ គ្មានរូបរាងរ៉េ ។ អរគុណដែលបានឈាងចូលលេង ខ្ញុំសូមស្វាគមន៍ អ្នករាល់គ្នាគ្រប៉ពេល ។ អុញ! ដាច់ខែទៀតហើយ ដល់ថ្លៃផ្ទះ ថ្លៃឡាន ថ្លៃភ្លើង ថ្លៃសំរាម ថ្លៃដកដង្ហើម អូយនិយាយទៅឈឺឡាតែត តាហ្មង ! ហើយអត់ចប់ទៀត ។ ក្នុងខែមេសានេះដោយជាខែចូលឆ្នាំខ្មែរផង ខ្ញុំសូមនាំមកនៅកាដូខ្លះៗជូនដល់មិត្តភ័ក្រទាំងឡាយ បើចូលចិត្ត យកប្រើការចុះ បើមិនចូលចិត្តរ៉េ មេត្តា កុំតែជេរអ្នកដាក់បានហើយ ! ។ អរគុណ សាជាថ្មី សូមអញ្ជើញរីករាយ ! គួរពុំគួរសូមអភ័យទោស !

ព្រលិតរំចង់ ទឹកថ្លាឆ្វង់ ចង់ស្រាតខោចុះលេង !  អាចទាញយកនៅទីនេះ

មុខមូលក្រឡង់ សាច់សរផូផង់ ចង់តែ …(បន្លែមខ្លួនឯងរ៉ៅ ! )  អាចទាញយកនៅទីនេះ

រូបខាងលើដូចរូបមួយខាងលើដែរ គ្រាន់តែ ខ្ញុំប្រើ Action របស់ Photoshop  មើលទៅ ដូចលើជញ្ជាំងរ៉េ? អាចទាញយកនៅទីនេះ

ផ្កានេះខ្ញុំមានដាំនៅក្រោយផ្ទះ ពេលផ្កាម្តងៗចង់បាក់មែក អាចទាញយកពីទីនេះ

ហ្អា ! នឹកកោះកុងណាស់ មែនរ៉េ ?  អាចទាញយកពីទីនេះ

Advertisements

28 Responses to ខែមេសា ២០១១ Wallpapers

  1. ជំរាបសួរបងជើងល្អ !!.. 😀

    សុខទុក្ខយ៉ាងណាដែរ ?. ជាខ្មែរ ស្រឡាញ់រកតែស្រីភ្នែកខៀវហ្មង !!.
    អរគុណសំរាប់ រូបភាពទាំងអស់ .. ពិសេសផ្កា.. គួរឱយចង់ដាំដែរ..
    តែខ្ជិលណាស់ !. ធ្វើការ 100 % ផងមានពេលឯណាថែទៅ !.
    សព្វថ្ងៃមានតែផ្កាអ៊រគីដេ ពីរជួរតាមបង្អួតប៉ុណ្ណោះ !..នេះដោយសារ
    ផ្កាហ្នឹងត្រូវការស្រោចទឹកមួយអាទិត្យតែម្តង ..កុំអីមិនដាំលំអរទេ !!.

    មានចំណីផ្ញើដែរ .. មកលេងមិនដៃទទេរទេណា៎.. ជាចំណីអាចទុកយូរបាន
    សូមអញ្ចើញឆ្ងាញ់ .. មិនសូវហិរទេ ព្រោះអ្នកធ្វើមិនពូកែម្ទេស !..

    http://www.khmercity.net/photo/27032011-1?context=user

    ដោយរលឹក និងរាប់អាន

    កុលាបខៀវ
    @@@@@@@@@@@@@@@@@@@@@@@@@

    • ហនុមាន ថា:

      ជើងល្អ ? មេច មិនល្អ បើអត់មានដំបៅផង ហ្នឹង សុទ្ធតែរមាស់តើ ! អរគុណ បានផ្ញើរជូន កាពិផាវ(ដល់លឺផាវៗ ដូចអត់ហ៊ានរ៉េ ខ្លាចផ្ទុះជ្រុះពោះវៀនអស់! ) អរគុណ សុខសីុបាយ រ៉េ អរគុណ ចុះអ្នកមីងវិញ អូ!ច្រឡំលេខ !មិនមែនរ៉េ ចុះអ្នកគ្រូវិញ សុខដែររ៉េ ? ស្លាប់ ខ្ញុំអត់រើសរ៉េ ភ្នែកខៀវ ភ្នែកក្រហម ភ្នែកស ភ្នែកពណ៌អាចម៍ជ្រូក ស្រឡាញ់ទាំងហ្មត់ហ្នឹង សូម្បីតែអ្នកភ្នែក(ពិការ) ក៏ ស្រឡាញ់ដែរ បាទ ! ។ គេថាបុរស ចូលចិត្តដាំផ្កា បើក្លាយជាប្តី ជាប្តីល្អ មែនរ៉េ ?​ព្រោះចេះថ្នាក់ថ្នម ផ្កា ប៉ុណ្ណឹងហើយ ចុះទំរាំមានប្រពន្ធ មិនដឹងចេះថ្នមយ៉ាងរ៉េ មើល៍ទៅ មិនថាអាចឹងអី ? 😀 ស្លាប់ហើយ បើខ្ជិលយ៉ាងហ្នឹង ទិញផ្កាជ័រ(ផ្លាស្ទិក) ដោតជុំវិញផ្ទះ រ៉ៅ កុំអោយខ្មាស់គេ ! 😀 ។
      អរគុណ មិនដាច់រ៉េ ព្រោះចេះតែនឹកនាមកដល់ខ្ញុំ មកម្តងៗ យ៉ាងហោចណាស់ ក៏ កាពិ ម៉ាចាន ប្រហុកម៉ាកែវ ជូនដែរ ! សូមអរគុណ សូមអោយមានអាយុ យឺនយូរ សាបូ សាបាយ កុំអោយខ្វះប្រាក់ចាយ កុំអោយនឿយដល់កាយ សាបូកសាបាយ ម៉ាយប់វាស់ព្រឹក សាបាយរហូតទៅហោង ! សាធុ ខ្លួនឯងរ៉ៅ ! 😀

    • .
      ថាយ៉ាប់.. ពិតជាយ៉ាប់មែន !!!.. សាធុខ្លួនឯងរួចហើយ !.. អរគុណ .

      នៅ facebook សំបូរក្មួយៗខ្ញុំជាមិត្តណាស់ !. ប្រហែលម្នាក់នោះ
      ជាក្មួយខ្ញុំដែរហើយ .. ហេសហេ.. ឈ្មោះ Han Uman .. ទាំងការសរសេរ មានស្ទីលតែមួយ !.

      ប្រុសចេះថែទាំផ្កា គេថាខ្ទើយវិញតើ !!. 😀
      កុំចេះតែថា.. មិនដែលមានប្រហុកផ្ញើទេ.. កុំហូរហែរពេក !.
      ចឹងហើយបានជាខ្ញុំហៅ ជើងល្អហ្នឹងណា៎..

      សូមបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍..
      អាទិត្យនេះ កម្មវិធីអ៊ាំងសាច់.. មេឃមានថ្ងៃល្អណាស់!!
      ចុះខាង បងប្រុសជើងល្អវិញមេចដែរ ?..

      កុលាបខៀវ
      $$$$$$$$$$$$$$$$$$$$$$$$$$$$$$

    • ហនុមាន ថា:

      ចុមសម័យអាលូវប្រុសៗ(បុរស)សាហាវជាងស្រីៗ(ស្ត្រី)ទៅទៀត ប្រុសចេះដាំផ្កា(ឧទាហរណ៍ ថា លោកតា របស់ចុងភៅចំណានចូលចិត្តដាំផ្កា មេចមិនថាគាត់ខ្ទើយដែររ៉ៅ ? :D) បាទ មិនមែនរ៉េ មកពីអ្នកចូលចិត្តដាំផ្កា ចេះស្រឡាញ់ជីវិតជាងអ្នកដែលមិនចូលចិត្ត តែ ខ្ញុំមិនថាចុងភៅចំណានមិនចូលចិត្តជីវិតរ៉េ គ្រាន់តែអត់ពេលតែប៉ុណ្ណឺងនោះអី ! ។

      បាទ អត់ដឹងរ៉េ ប្រហែលអាអន្ទិត Han Uman នៅ Facebook ចង់លួចស្ទីលខ្ញុំដឹង ? ព្រោះខ្ញុំមិនអាចចូល Facebook បាន ព្រោះអត់ Account ណាមួយអត់ពេលផង ។

      ដឹងរីករាយអី ? ខ្ញុំត្រូវធ្វើការ ចាប់តាំងពី ម៉ោង ៦ ព្រឹក រហូត ដល់ ម៉ោង ៦ ល្ងាច មើលទៅ សប្បាយជួសខ្ញុំផង យ៉ាងមេចៗ ដាក់សាច់ម៉ាចង្កាក់ ប្រហុកម៉ាកាឡ ទឹកខ្មេះ ម៉ាដប ទុកអោយផង ! ចាំចេញពីធ្វើការ ខ្ញុំ ចូលញាំ បានរ៉េ ? 😀

      ហេស សុទ្ធតែប្រុសជើងល្អ មើលតែខ្ញុំ នឹង ជា សាម៉ាឌី ឬ ក៏ ជា អ្នកលេងម្នាក់ តាមពិតអាចារ្យស្មោះ ! 😀
      អូ ! អាលៃ ប្រូ អត់បានជំរាបសួរ ! ជំរាបសួរ បាទ អរគុណបានចូលលេង !

  2. សុផល ថា:

    ជំរាបសួរហនុមាន​! អរគុណច្រើនបានដាក់រូបស្អាតសំរាប់ចូលឆ្នាំខ្មែរ។ សុំសួរតិច តើអ្នកទាំងអស់គ្នាមានបញ្ហាដូចខ្ញុំទេ ពេលចូលមើលគេហទំព័រដើមអម្ពិលតាម Google ? ឥឡូវនេះកុំព្យូទ័រខ្ញុំគាំង ដើរយឺតព្រោះមេរោគដើមអម្ពិលចូល សូមមើលរូបក្នុង http://sophal2.blogspot.com/ ខ្ញុំបានដាក់បង្ហាញ។ បើសិនជា មានដំណោះស្រាយសូមជួយប្រាប់ផង។ អរគុណច្រើន។
    សូមជូនពរឆ្នាំខ្មែរខាងមុខ អោយបានសេចក្ដីសុខទាំងអស់គ្នា។

    • ហនុមាន ថា:

      បាទ ជំរាប សួរ សុផល
      អរគុណបានជូនពរសំរាប់ឆ្នាំថ្មី ! សូមសុផលបាននៅពរទាំងនោះវិញដែរ ។ ខ្ញុំមិនដឹងដែរខាង វិនដូវ បើខាងម៉ាក់អត់មានទាក់ទាមរ៉េ ខាង មេរោគហ្នឹង ។ ជួនកាលពេលខ្លះវាជា Pop up spam ដែលត្រូវបានគេបង្កប់ទៅក្នុង វិបសាយហ្នឹង ។ ខ្ញុំជួបពីរ បី ដងដែរ តែពេលឃើញនោះបំរាមនោះ ខ្ញុំបិទ កំព្យូទ័រ របស់ខ្ញុំចោល ។ ជួនកាល សុផល អាច Restart កំព្យូទ័រ ដើម្បីអោយវាមានដំណើរការ ដូចដើមវិញ ។ សូមទោស ដោយខ្ញុំពុំមានការពិសោធន៍ ខាង វិនដូវ ។ សង្ឃឹមថា សុផលអាចរកមធ្យោបាយ ដោះស្រាយបាន ។ សុផល អាចសាកសួរ មុន្នីរដ្ឋ បាន ព្រោះគាត់ មានការពិសោធន៍ ខាង វិនដូវ ។ អរគុណសាជាថ្មី ដែលបានចូលលេង !

  3. posoky ថា:

    ខ្ញុំបានInstall ខ្មែរkaraoke ជាmidi តែមានអក្សទៅតាមចង្វាក់ភ្លេង មានរហូតដល់ ១៧០០បទ ជាបទពីដើម។ បងអាចសាកល្បងបាន
    http://www.mediafire.com/?cckcq2rdqxwkouq
    ពេលទំនេរខ្ញុំconnect ទៅ home theater ស្រែកលេង ពេលនឹកផ្ទះម្តងៗ ។
    ប្រើបានតែជាមួយវិនដូទេ hehe

    • ហនុមាន ថា:

      បាទ ជំរាប សួរ សុខី
      អរគុណបានចូលលេង ។ ខ្ញុំបានចូលទៅអូសយកហើយ ពេលពន្លាវា វាប្រាប់ខ្ញុំថា មិនអាចពន្លាបានព្រោះ ហ្វាល់ត្រូវ Damaged ។ ហេងដែរ កុំអី ដាក់នៅលើ MacBook Pro ខ្ញុំ ច្រៀងទាល់តែផ្អើល ឆ្កែតាហ្មង ! អរគុណ បានចែកចាយ នឹង ចូលលេង ។

  4. somada ថា:

    ផ្កាស្អាតដល់ហើយលោកពូហនុមាន ។

  5. លីដា ថា:

    រូបទាំង​នេះស្អាតណាស់!ជាពិសេសអាមួយចុងក្រោយគេ!​មើលទៅគួរ​អោយចង់ទៅលេងដល់ហើយ!ខ្ញុំមិនដែលបាន​ទៅលេង​កោះកុង​ទេយូរហើយ។Hmm…. មិនដឹងពេលណាទេលោក​អើយ… 😦 រូបមួយហ្នឹងពិតជានៅកោះកុងឬលោកពូ?​

    • ហនុមាន ថា:

      បាទ ពិតជាកោះកុងក្នុងសុបិន្តខ្ញុំមែនតើ ! ពូចេះតែថាទៅហ្នឹង ពូដែលទៅដល់កោះកុងឯណា ដែលតែទៅកោះក្រឡ កោះមាន់ កោះទា កេះកោះ កេះកៀវ(អូច្រឡំ) អត់មែនរ៉េ ! 😀 ពូឃើញរូបរាងស្រដៀងខ្មែរក៏ដាក់ចែកគ្នាមើលទៅហ្នឹង ពូក៏អាចឹងដែរ មិនដឹងងៃណា ឃើញកោះកុងរ៉េ បើរវល់តែយ៉ាងនេះនោះ បើបានទៅ​ពូដេកហាលថ្ងៃអោយក្រៀមដូចត្រីងៀតតាហ្មង ! ព្រោះនៅស្រុកពូសព្វថ្ងៃនៅឆ្ងាយពីសមុទ្រពេក បើបើកឡានទាល់តែ ៦ ម៉ោងឯណោះ បើហោះតែ ៣០ នាទីដល់ល្មម ។​តែពូហោះមិនសូវបានរ៉េអាលូវ ព្រោះកាលាស់ស្លាបមិនសូវរហ័ស ! និយាយលេងរ៉េ ពូអរគុណដែលបានលីដា ចូលលេង ពូឃើញលីដា វាយយូនីកូដ បានល្អហើយ តើ ហ្នឹង ! អរគុណ នឹង សូមជំរាបសួរ !

      • លីដា​ ថា:

        លោកពូមិនដែលដែរ?!! អូ ពិតជាមិនគួរអោយជឿមែន។​ ហេតុអ្វីទៅលោកពូ? តើពួបានចាកចេញទៅនៅអាមេរិចចាប់តាំងពីពេលណាទៅ?
        អំពីយូនីកូជ​ ចាស! ចេះវ៉ៃយហើយពេលនេះ!ងាយស្រួលទេ។​ខ្ញុំបានចំនាយពេលតែបីថែ្ងគត់ក្នុងការមើលឯកសារណែនាំអំពីកម្មវិធីហ្នឹង បូករួមទាំងក្រដាស Font ផងដែរ។​ពេលនេះ លែងអីហើយ!។​ ^_^ អព្ចឹាង ប៉ុនហ្នឹងសិនចុះលោកពូ!ថែ្ងក្រោយ ខ្ញុំនឹងមកលេងទៀត!។ សុខសប្បាយលោកពូ! លាសិនហើយ។

      • ហនុមាន ថា:

        បាទ អរគុណដែលបានអញ្ជើញចូលលេង ។ ពូមកនៅស្រុកគេតាំងពី ឆ្នាំ ១៩៨០ ជាង មកម្លេះ។ តាំងពីពេលនោះមិនដែលបានទៅលេងស្រុកវិញរ៉េ មកពីការងារ ហើយនឹងពេលវេលា មិនទាន់ផ្តល់ជូន ។ ពិតជាឆ្លាតមែន ក្មួយ រៀនតែ៣ថ្ងៃចេះតាហ្មង ! សូមជួយអបអរ ។ បាទ អរគុណដែលបានចូលលេងពូ តាមតែពេលវេលាកំណត់អោយចុះក្មួយ! ព្រោះពូដឹងថាក្មួយជាប់រវល់ នឹងកិច្ចការសាលារៀន ។ អរគុណ

  6. Lyda ថា:

    ងាប់​ តាំងតែពីឆ្នាំ ១៩៨០?!​ មានន័យថាយូរមែនទែន!ហើយលោកពូមិនដែលមកលេងស្រុកខ្មែរទៀត។ តើមានបងប្អូននៅទីនេះ​រឺក៍ទីនោះទេ? ហើយចាស ត្រឹមត្រូវណាស់ខ្ញុំរវល់ជាមួយកិច្ចការសាលាផង​ និង​ ការងាររបស់ខ្ញុំផង។​ ខ្ញុំកំពុងតែព្យយាមសរសេរអត្ថបទអោយ Mr.Santel និង​ កំពុងតែចូលរួមការប្រលងសរសេរនៅក្នុងកម្មវិធី sabay write ។​ ឥឡូវនេះ អត្ថបទរបស់ខ្ញុំមានវត្តមាននៅក្នុងការប្រកួតហើយ។​ សូមលោកពូជួយធ្វើការគ្រាំទ្រផងដោយគ្រាន់តែចូលទៅកាន់អាស័យដ្ឋាននេះ http://news.sabay.com.kh/articles/85802​ រួចដាក់លេខទូរស័ព្ទរបស់លោកពូដោយគ្មានដកឃ្លា។ ចាស ប្រប៉ុនហ្នឹង។ សូមអរគុណទុកជាមុខ។

    • ហនុមាន ថា:

      បាទ ពូមានក្រុមគ្រួសារ ច្រើននៅស្រុក បើគិតពីមា មីង ក្មួយៗ មានដល់ទៅចៅៗ ជិតពេញម៉ាស្រុក បរិបូណ៌តាហ្មង ! បាទ បែកគ្នាយូរចេះតែនឹកនាដែរ តែមិនទាន់មានពេលមិនដឹងធ្វើយ៉ាងមេច ។ ពូបានទៅដល់តំណក្មួយដាក់ជូនតែរកអត់ឃើញ(Page not found) ប្រហែលក្មួយដាក់ច្រឡំដឹង ? អរគុណ នឹងសូមជំរាបសួរ ពីចម្ងាយ !

  7. Lyda ថា:

    ពិតមែនឬ? មានបងប្អូនច្រើនៅទីនេះមែន? ហើយពេលណាទើបលោកពូអាចមកលេងបានទៅនរ? ចំនែកអាស័យដ្ឋានអត្ថបទរបស់ខ្ញុំ hmmm ប្រហែលដាក់ច្រលំមែនហើយ Ok ឥលូវសូមប្រាប់ម្តងទៅចុះគឺ អត្តប្រយោជន៍ របស់ Facebook ។ អត្ថបទរបស់ខ្ញុំមានចំនងជើងថា អត្ថបទប្រយោជន៍នៃ Facebook​ សរសេសដោយ វ៉ាន់ លីដា។​ សូមពូកុំសើចនិងអត្ថបទ​រឺចំនងជើងរបស់ខ្ញុំណាព្រោះសរសេរតាមការយល់ឃើញ និង បទពិសោធន៍ក្នុងការលេង Facebook ដូចច្នោះហើយទើបសរសេរអំពីប្រធានបទនេះទៅ។

    • ហនុមាន ថា:

      លីដា
      ពូបានចូលអានអត្ថបទរបស់ក្មួយហើយ មានអីមានន័យគ្រប់គ្រាន់ ហើយគួរអោយយល់បាន ពូមិនសើចរ៉េ វាជាចំណុចមួយដែលពួកអ្នកចូលចិត្តលេង Facebook គួអាន ។ សូមទោសដោយពូបានលុបចេញនៅពាក្យខ្លះដែលក្មួយសសេរពីហេតុការ មិនសប្បាយចិត្ត ។ ព្រោះ ពូមិនចង់អោយពិភពលោកដឹងពីអ្វីដែលក្មួយសសេរ ។ ពូ សូមអរគុណផងដែរដែលក្មួយទុកចិត្តពូ ប្រាប់នៅរឿងនោះ ។ ក្រោយក្មួយអាចអីម៉ែលមកពូ វិញ ដើម្បីជៀសវាងប៉ះទង្គិចដល់បុគ្គលដែលក្មួយបាននិយាយអំពី ។ សូមក្មួយកុំបារម្ភអី រឿងសំខាន់ក្មួយត្រូវគិតគូពីរឿងរៀនសូត្រ អនាគត របស់ក្មួយ ។ ពូដឹងថាក្មួយជា មនុស្សឆ្លាត ។ បើពូអាចជួយសម្រួលបាន សូមកុំខ្មះអៀនអី និយាយស្តីជាមួយពូ បានតើ ។ អរគុណសាជាថ្មី ! ថែរក្សាខ្លួណ ប្រាណ !

  8. Lyda ថា:

    បានឃើញអត្ថបទរបសើខ្ញុំហើយមែនទេពូ??? អរគុណដែលសរសើរ!! 😀 😀 រួចចុះមានបាន vote ទេហ្នឹង??
    ខ្ញុំសរសេរអត្ថបទថ្មីនៅក្នុង http://www.khmerbird.com រួចហើយ!ពេលទំនេរជួយទៅលេងនិងដាក់មតិផងណាពូ!! អរគុណទុកជាមុន។​

  9. Lyda ថា:

    oh ហើយសុំសួរពូមួយ ហេតុអ្វីពេលចុចលើឈ្មោះខ្ញុំទៅឃើងថាខ្ញុំជាមនុស្សចូលចិត្តលេងសើច​ និង រៀងភាសាអង់គេ្លងចឹង? តើនោះគឺជាស្អីទៅ?
    កុំភេ្លច check e-mail របស់ពូព្រោះខ្ញុំបានផ្ញើរ mail មួយទៅពូ។

    • ហនុមាន ថា:

      ហេស ហេស អាហ្នឹងជាអតពត៌មានប្រចាំខ្លួនយើង ដែលយើងបានសសេរ នៅក្នុងរបាយការរបស់ខ្លួនយើង នោះអី វាជា ម៉ូដ របស់វើតប្រេស កុំភ័យអី ។ បាទ ឆែកហើយបានឆ្លើយតបវិញដែរ ។ អរគុណ ដែលបានសសេរផ្ញើពូ ! សូមជំរាបសួរ នឹង អរគុណ ។

  10. Lyda ថា:

    តែខ្ញុំដូចជា​មិនបានសរសេរចឹងផងហ្នឹង….

  11. vuth ថា:

    អរគុណដែលបានចែករំលែក រូប ភាព ស្អាត់ៗ

    • ហនុមាន ថា:

      ជំរាបសួរ នឹងសូមស្វាគមន៍ ក្មួយសណ្តែកដី ! ( Peanut)
      អរគុណដែលបានឆ្លៀតឧកាសចូលលេងផ្ទះរបស់ខ្ញុំ !គួពុំគួសូមអភ័យទោស ! អរគុណសាជាថ្មី !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: