ចូលរួមរំលែកទុក្ខ !

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

ជាអកុសលណាស់ជីវិតមិនទៀង ប៉ុន្មានថ្ងៃនេះនៅស្រុកខ្ញុំនឹងតាមប្រព័ន្ធអិនធើនិតនាៗ ព្រមទាំងភូមិខ្មែរវើតប្រេសផងដែរ មានការផ្សាយចុះរូបភាពជាច្រើន ដែលគួរអោយខ្លោចចិត្តអាណិត ដល់មនុស្សលោកទូទៅ មិនថាជាជនជាតិជប៉ុន ឬ ជនជាតិដ៏ទៃរ៉េ ព្រោះយើងជាខ្មែរតែងតែមានចិត្តស្រឡាញ់ អាណិត មនុស្សគ្រប់ទិសទី ។ ទោះបីជាខ្ញុំមិនមែនជាជនជាតិជប៉ុនក៏ដោយ ក៏ខ្ញុំនៅតែហូរទឺកភ្នែក ដូចបងប្អូន ជនជាតិជប៉ុនផងដែរ អាណិតខ្លោចផ្សា ចុកចួលឱរ៉ា ពេលណាបានឭនឹង ឃើញនៅរូបភាពនូវគ្រោះចង្រៃទាំងនោះ ។ ជនជាតិជប៉ុនមានគុណច្រើនណាស់ចំពោះ ប្រទេសកម្ពុជា នឹង ប្រជាជនយើង សូមអ្នកទាំងអស់គ្នា ចូលរួមជាមួយខ្ញុំបួងសួងជូនពួកគាត់ដែលបានបាត់បង់ជីវិត ព្រមទាំងគ្រួសាររងគ្រោះទាំងអស់ សូមអោយពួកគាត់មានស្មារតីរឹុងបឹុង នឹង កំលាំងមាំមួន បានធូរស្រាលខ្លះពីគ្រោះចង្រៃនេះ ហើយក៏ សូមបួងសួង ជូនបងប្អូនដែលបានចែកឋានទៅហើយ សូមវិញ្ញាណក្ខន្ធរបស់ពួកគាត់បានទៅសោយសុខនៅបរលោក កុំអោយមានកម្មមានពារ ចងពារឡើយ !

クメール語のワードプレスのクメールコミュニティー我々としての哀悼の意と、すべての被害者の家族のために祈るを送信したい場合は、神が平和のうちにあなたの家族、残りの祝福がありますように。

Advertisements

20 Responses to ចូលរួមរំលែកទុក្ខ !

  1. Long ថា:

    ផេនដាសូមចូលរួមរំលែកទុក្ខដែរ! We are the world! 😦

  2. enana88 ថា:

    មានអារម្មណ៏ដូចពូដែរ!

    • ហនុមាន ថា:

      បាទ ជំរាបសួរ អេណា
      អរគុណបានចូលលេង ។ ក្មួយមានអារម្មណ៍ដូចពូ ពីព្រោះក្មួយជាមនុស្សចេះស្រឡាញ់មនុស្ស ក្មួយមានចិត្តទូលាយ ចេះឈឺឆ្អាលចំពោះ ការបាត់បង់នៅជីវិត ។​ ពូ អរគុណដែលបានចូលរួមក្នុងការរំលែកទុក្ខនេះ ។ អរគុណ

  3. សំណាងប្លក់ ថា:

    ជំរាបសួរបង
    សំណាងប្លក់ខ្ញុំ ក៏សូមចូលរួមរំលែកទុក្ខផងដែរ អរគុណបងណាស់ ដែលបាន​រៀមចំបួងសួង​ ជូនដល់វិញ្ញាណក្ខន្ធពួកគាត់ទាំងអស់។

  4. ហនុមាន ថា:

    បាទ ជំរាប សួរ សំណាងប្លក់
    អរគុណជំនួសពួកគាត់ទាំងអស់ ហើយក៏សូមអរគុណដល់ចិត្តសប្បយរសធម៌របស់ប្អូនផងដែរ ! សូមប្អូនសម្រេចយ៉ាងណាៗ អោយបានដូចក្តីប្រាថ្នា ! អរគុណបានអញ្ជើញចូលរួម !

  5. .
    សូមចូលរួមរំលែកទុក្ខផង !..
    អរគុណបងហនុមាន .. ខ្ញុំឯណេះវិញក៍ខ្លោចផ្សាក្នុងចិត្ត
    មិនស្ទើរដែរទេ !.. អនិច្ចា អនិច្ចំ !..
    ពីដើមគិតថា មានផ្ទះនៅក្បែរមាត់សមុទ្រ ពិតជាទទូល
    យកខ្យល់អាកាសល្អបរិសុទ្ធ បានរៀងរាល់ថ្ងៃ !..
    តែឥឡូវលែងចង់ហើយ !!..
    .

    • ហនុមាន ថា:

      បាទ សូមអរគុណ ដែលបានចូលរួមរំលែកទុក្ខ ។ ពិតណាស់ ជិវិត មិនទៀង តែធ្វើម្តេច រឿងកើតឡៀងមានហេតុផល ។ ខ្ញុំមានមិត្តភ័្រក ស្រី ជនជាតិជប៉ុន ចំនួន បួននាក់ មិនដឹងពួកគាត់យ៉ាងណាៗ ព្រោះបាត់ដំណឹងយូរ ។ ពួកគាត់ធ្លាប់ធ្វើការជាមួយគ្នានៅ ហ្វីលីពីន Mariko Oichi, Mariko Ito,Fuku Tajima, Mitsuko Ando.សង្ឃឹមថាក្រុមគ្រួសារពួកគាត់បានសុខសប្បាយ ជៀសផុតពីគ្រោះ ចង្រៃ !

      神があなたとあなたの家族の安全を守る、私たちがあなたと日本のために祈るよ。

      • បងហនុមាន !.. ខ្លាំងម្លេះ .?. ចេះសរសេរភាសាជប៉ុនផង ?.
        គេថាមេចហ្នឹង ?. ពូកែមែន !. ធ្លាប់ធ្វើការជាមួយគ្នាច្រើន
        កន្លែងផងហ្ន៎ ?. ចុះឈ្មោះទីកន្លែងអីក៍សំបូរ អូៗៗ ហ្នឹងម្លេះ ?.
        ជាឈ្មោះភូមិ ខេត្ត ឬក៍ក្រុង ?.

        សូមបន់ស្រន់ផងដែរ ឱយពួកគាត់ចៀសផុតគ្រោះកាចចង្រៃ
        នេះបានគ្រប់ៗគ្នា..

        អរគុណបងប្រុស!

        ដោយរាប់អានជានិច្ច !.

    • ហនុមាន ថា:

      បាទ ធ្លាប់ជាសមាជិកក្រុមស្មាក់ចិត្តជួយដល់ជនភៀសខ្លួនខ្មែរនៅជំរំហ្វីលីពីនហ្នឹងណា ! អូៗៗ នឹង សុទ្ធតែស្រីៗតាហ្មង ។ អូ! ភាសា ចាពុនហ្នឹងពីមុននិយាយបានខ្លះៗ អាលូវជប៉ុនយកវិញអស់ហើយ ! នៅចេះតែពាក្យសំខាន់ៗ ដូចជា បងស្រឡាញ់អូន អូនមានប្តីហើយនៅ?ប្តីអូននៅផ្ទះរ៉េ ?ជំរាបសួរស្រីស្រស់ ! ហាស ហាស ថាលេងរ៉េ ខ្ញុំចេះតែប្រូទៅហ្នឹងអី! អរគុណបានចូលរួមបាទ !

      • kh2kh ថា:

        ជំរាប​សួ​បង​ហនុមាន​

        ពូ​កែ​មែន។ ហើយ​ចេះ​ប្រូ​​ហ្នឹង​គឺ​ ចេះ​គ្រប់​ភាសា!

        នៅ​ផ្ទះ​បង​ហនុមាន មាន​​ជីវិត​រហូត​ ប្រូ​រហូត និយាយ​លេង​សើច​រហូត សប្បាយ​យ៉ាង​អន់​មួយភ្លែត​ដែរ​​ ទោះបី​ អារម្មណ៍​ខ្លោច​ផ្សា​យ៉ាង​ណា​ក៏ដោយ។

        ពេល​យំ​អត់​លឺ​ទេ បើ​ប្រូ​វិញ ស្រែក​លឺ ពេញ​ភូមិ​តែ​ហ្មង​! 😆

        ដោយ​គោរព​រាប់​អាន​ពី​ហង្ស

      • ហនុមាន ថា:

        បាទ ជំរាបសួរ ហង្ស !
        អរគុណបានឆ្លៀតចូលលេង ។ បាទខ្ញុំហនុមានតែប៉ុណ្ណឹងទៅហើយ របិលរបួចណាស់ បើមិនអាចឹងធ្វើមេចដាក់ឈ្មោះថាហនុមាននោះ មែនរ៉េ ? បាទ រឿងយំ ទាំងហង្សទាំងខ្ញុំមានអ្នកណាចង់លឺចង់កើតទុក្ខជាមួយនោះបាទ បើសប្បាយ មានអ្នកសប្បាយជាមួយ មិនថាអាចឹងអីហ្នឹង ? ខំសប្បាយៗទៅក្រែងចំរើនអាយុ ក្រែងលោ ១២០ ឆ្នាំ នៅ កំលោះចេស មិនហេងវិងទៅហើយអីហ្នឹង ? អរគុណម្តងទៀតបាទ !

      • .
        ចេះ ហើយចងចាំ ភាសាគេបានយូរម្លឹង..
        ពិតជាមិនធម្មតា !!.
        បានន័យថា ប៉ុន្មានឃ្លាហ្នឹង ទន្ទេចរត់មាត់តាំងពី
        នៅជុំរុំម្លេះ .. មែនទេ បងប្រុសជើងល្អ ?.
        ហ្អេ៎.. ចេះប្រូ និងលែបខាយ តាំងពីជំនាន់មិនទាន់
        កំលោះផងក៍មិនដឹង ?. ហេសហេ.. អស្ចារ្យណាស់ !!..

        សង្ស័យអ្នកនៅ facebook ជាមនុស្សតែមួយណាស់នៀក!!.

        អរគុណ បាននាំសំណើច !.
        @@@@@@@@@@@@@@@@@@@@@

      • ហនុមាន ថា:

        បាទ ធម្មតារ៉េ ភាសាល្អតែងតែរៀនចងចាំអាចឹង ដូចភាសាខ្មែរយើងអាចឹង បើមិនខំធ្វើមេចស្តាប់គ្នាបាន មែនរ៉េ ? បាទ ចាំព្រោះតែទន្ទេញចង់គ្រប់ពេលហ្នឹងណា ! ប្រូ នឹងចេះតាំងពីមិនទាល់ស្លៀកខោមេស បាទ !។ Facebook​ ឯណា ខ្ញុំអត់ចូលចិត្តផងហ្នឹង ! គ្រាន់តែផ្ទះនៅភូមិនេះអត់ចង់មានពេលចូលផង ទំរាំ Facebook ទៀត ប្រាកដជាស្ពឹកមុកមិនខានរ៉េ ! ជើងល្អ ? ចុះមានដំបៅ ឬ ក៏ ពិការឯណា ? នៅប្រើការបានទាំងអស់ហ្នឹង ! បាទ ជំរាបសួរ សូមអភ័យទោសដោយមិនបានតបទាន់ពេលវេលា ព្រោះ រវល់ការងារពេក ! សុំទោសផងណា តិចខឹងលែងយករបស់របរជូនខ្ញុំ រ៉ៅ ? អរគុណ

  6. latephonenews ថា:

    ហឹមមិនដឹងជាតួកុននារីៗសាច់សខ្ចីៗ ធ្លាប់មើល ស្អាតៗ នឹងទៅនឹងគេដែរអត់ទេ? យ៉ាងណាសូមចូលរួមកាន់ទុកផង (ខ្ញុំធ្លាប់ដាក់ផ្លាកកាន់ទុក៣ថ្ងៃរួចហើយនៅវេបសាយខ្ញុំ)

  7. ម៉ន ថា:

    ជីវិតមិនទៀង មិនថាគេមិនថាខ្ញុំ ពីម្សិលនៅសើចសប្បាយ ថ្ងៃនេះកើតទុក្ខក៏មាន ។ គួរអោយស្ដាយជីវិតសត្វលោក ។

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន
      អរគុណបានឆ្លៀតឧកាសចូលលេង ។ បាទ ពិតណាស់ ជីវិតមិនទៀងរ៉េ ថ្ងៃនេះយើងជជែកគ្នាលេង ថ្ងៃស្អែកយើងគ្មានឧកាស ។ ម៉ន ដឹងស្រាប់ហើយ យើងរស់នៅថ្ងៃនេះ ដូចជាថ្ងៃចុងក្រោយបង្អស់ ព្រោះថាថ្ងៃ ស្អែក យើងមើលមិនឃើញរ៉េ ! អរគុណ បាទ !

  8. khmerling ថា:

    សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសព និង សូមជូនពរអ្នកដែលរងរបួស​ឆាប់ជាសះស្បើយ ។ សូមសំណាងល្អកើតមានដល់ជនជាតិជប៉ុនទូទាំងប្រទេស ព្រមទាំងមនុស្សជាតិលើលោកយើងនេះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: