សំបុត្រចុងក្រោយ

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង

សុខសប្បាយយ៉ាងណាដែរ? សង្ឃឺមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ ។អរគុណដែលបានអញ្ជើញចូលលេងខ្ញុំបាទ ។ ក្នុងនាមខ្ញុំបាទជាសិល្បៈករម្នាក់ដែលស្រឡាញ់អក្សរសាស្រ្ត សូមសសើរការខ្នះខ្នែងរបស់ ប្អូនពិសិដ្ឋ ដែលខិតខំធ្វើនៅអក្សរដៃយូនីកូដសំរាប់ទាំងអស់គ្នាប្រើប្រាស់ ។ ខាងក្រោមជាការរចនាឧទាហរណ័មួយដែលខ្ញុំបាន យកមកជូន ។ សូមអរគុណដល់អ្នករាល់គ្នា សូមបន្តកិច្ចការនេះបន្តទៅទៀត ! ។

អាចអញ្ជើញទាញយកអក្សរដៃខាងលើពីទំព័រប្អូនពិសិដ្ឋផ្ទាល់

Advertisements

14 Responses to សំបុត្រចុងក្រោយ

  1. កំសាន្តថ្ងៃនេះ ថា:

    ហេសហេ ! សំបុត្រស្នេហាមែនបង !?

  2. ឌីយ៉ា ថា:

    ខ្ញុំក៏កំពុងប្រើដែរ

  3. Piseth ថា:

    អរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រ ជាពិសេសបងហនុមាន ដែលបានទាំងយកមកសរសេរជាឧទាហរណ៍ថែមទៀត។

    • ហនុមាន ថា:

      បាទ​ជំរាបសួរ ប្អូន
      យ៉ាងមេចមើលទៅយ៉ាងណាដែរ ? សមដែររ៉េ ? បងសូមអរគុណដល់ការប្រឹងប្រែងរបស់ប្អូន សូមអោយប្អូនបានជោគជ័យគ្រប់កិច្ចការទាំងអស់ ។ អរគុណច្រើនបាទ !

  4. achharia ថា:

    ខំអានអស់ពីរបីចប់ ស្មានថាបុប្ផាសរសេរផ្ញើអោយខ្ញុំ 🙂

    ពុម្ពអក្សរដៃនេះដល់ដាក់តំរៀបច្រើនតួជាប់គ្នាអញ្ចឹងទៅ
    មើលទៅស្អាតគួរអោយចង់អាន ថាជាអក្សរមនុស្សប្រុសក៏បាន
    អក្សរដៃមនុស្សស្រីក៏បាន គួរអោយស្រលាញ់ចូលចិត្តម្យ៉ាងដែរ ។
    អូ៎!ប៊ិះភ្លេច …សូមជួយបន់អោយ បុប្ផា(memphis) ជួបតែសំណាងល្អៗ
    ក្នុងដំណើរជីវិតតរៀងទៅ ។

    • ហនុមាន ថា:

      ជំរាបសួរ ឆាយ៉ា
      អរគុណដែលបានចូលលេង ។ ប្រហែលជានាងសសេរជូនឆាយ៉ាឯង ឬ ខ្ញុំ ឬអ្នកណាម្នាក់ហើយ ព្រោះក្នុងនោះអត់មានដាក់ឈ្មោះឯណា បើថាជូនបងហុនមានអីអាហ្នឹង ខ្ញុំអាចថារបស់ខ្ញុំបាន តែនេះអត់មានផងហ្នឹង ! បាទ ខ្ញុំក៏សូមជូនពរដល់បុប្ផាអោយបានសេចក្តីសុខសប្បាយ មានជីវភាពរស់នៅស្រួលបួល ចេះទៅដល់ណាក៏ដោយ អោយជួបតែសេចក្តីស្រណុកម៉ាយប់វាស់ព្រឹក ដេកកុំអោយមានភ្ញាក់ឡើយ មានកូនមានចៅ រាប់មិនអស់ 😀 អរគុណបានចូលលេង សូមអោយបានសុខសប្បាយ ដូចបុប្ផាដែរ ឆាយ៉ា !

  5. .
    អូហ៍ !..សូមទោសបងហនុមាន .. ហេសហេ..ខ្ញុំចង់សរសេរថា៖

    ចុះអត់មានប្រភេទ ‹‹ ជូនចំពោះ អូនជាទីស្រឡាញ់របស់បង !.. ›› ដែរទេអី ???.. គួរឱយច្រណែនមែន !.. ហ្អេ៎..ប្រាប់មុនណា៎..
    ប្រសិនជាមានមែន ហាមកំសត់ !.. ខ្ញុំអត់ចូលរួមអានជាមួយទេ
    ខ្លាចទឹកនេត្រាហូរបញ្ច្រាស់ឡើងទៅលើ ..ហេសហេ..

    អរគុណ
    .

    • ហនុមាន ថា:

      បាទ ជំរាបសួរ អ្នកគ្រូ ! អូ ច្រឡំ ចុងភៅចំណាន !
      បាទ អត់ទាន់មានរ៉េ អាម៉ាក់ ‹‹ ជូនចំពោះ អូនជាទីស្រឡាញ់របស់បង !.. ›› នោះ ព្រោះអត់មានការពិសោធន៍ ហាស់ ហាស់ ។ បាទ ចុះទៅខ្លាចអីអាននោះ បើទឹកនេត្រាហូរបញ្រ្ចាស់មកលើវិញ ពាក់មួករ៉ៅ ឬ ក៏ ប្រើ ឆ័ត្ររ៉ៅ បានហើយ ! ។​អរគុណច្រើនបានចូលលេង

  6. posoky ថា:

    ហាហា សង្ស័យសង្សារបស់ល្បងអូខុង ដែលបានផ្ញើរមកទេ? បើចង់ផ្ញើទៅវិញ ផ្ញើតាមខ្ញុំមក ចង់ផ្ញើថើបក៍បាន 🙂

    • ហនុមាន ថា:

      ជំរាបសួរសុខី
      អរគុណបានចូលលេង ។ ទើបរកឃើញសំបុត្រមួយជាង ២០ ឆ្នាំមុន ។ ហើយក៏យកសសេរជាឧទាហរណ័ យូនីកូដដៃ ហ្នឹងសាកទៅលេង ។ ផ្ញើរក៏អត់ប្រយោជន៍រ៉េ ព្រោះនាងមានគ្រួសារហើយ មានកូនម៉ាកញ្ឆេរទៅហើយហ្មឹង ! ចង់អោយប្តីនាងលត់ទាល់តែចេញសំបោរអីហ្នឹង ? ហាស់ ហាស់ ខ្ញុំអត់លេងចូលរ៉េ នៅអាគាំងសាហាវណាស់ ! អត់ហានរ៉េសុខចិត្តដេកអោបមេឆ្កែ ហើយញាំម្ហូបឆ្កែ ចុះ 😀

  7. នៅរដ្ឋណាចាំខ្ញុំទៅសាងអោយ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: