វិទ្យុខ្មែរផ្សាយផ្ទាល់

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង

អរគុណដល់អ្នកគ្រាប់គ្នាដែលបានចូលលេង មិនថានៅឯណាជិតឬឆ្ងាយ ខ្ញុំអរគុណច្រើន ។ កាលពីមុនខ្ញុំបាននាំមកនូវ វិទ្យុខ្មែរដែលលោក សាត់ មុនី ដែលជាម្ចាស់ khemaraSoft បាន ដាក់ជូនបងប្អូនតាមរយ: iPhone,iPodTouch,iPad  ថ្ងៃនេះ លោកបានចេញកម្មវិធីមួយដែលយើងអាចស្តាប់បានវិទ្យុខ្មែរ ដែលផ្សាយដោយផ្ទាល់(live broadcast) សូមអញ្ជើញទៅទីនេះ http//khemarasoft.com/radio ចុចពី ប្រដាប់របស់ លោកអ្នក ដូចជា iphone,ipod touch,ipad ដើម្បីស្តាប់កំសាន្ត ។ សូមអរគុដល់លោក ដែលមានការខ្នះខ្នែងគិតគូពី ប្រជាជន នឺងប្រទេសបស់យើង ។

 

Advertisements

13 Responses to វិទ្យុខ្មែរផ្សាយផ្ទាល់

  1. latephonenews ថា:

    ខ្ញុំចង់ផ្សព្ចផ្សាយ Post នេះនូវប្លុកខ្ញុំដែរ តើល្បងគិតយ៉ាងណា (ខ្ញុំនឹងរក្សាសិទ្ឋិដូចដើម) 😀 ?

  2. khmerling ថា:

    សួស្តីហនុមាន ទន្ទឹមនឹងប្រយោជន៍ជាច្រើនដែលផ្សាយក្នុងប្លក់នេះ ខ្ញុំសូម​ចូលរួមចំណែកបន្តិចទៅលើសំណេរពាក្យមួយចំនួន ។ ប្រហែលជា​ហនុមាន​មិន​ថាអីទេមើលទៅ ។ ពាក្យទាំងនេះគួរសរសេរបែបនេះបានឬទេ ?

    នាំមកនៅ – នាំមកនូវ
    តាមរយះ – តាមរយៈ
    ប្រជាជននឹងប្រទេសជាតិ – ប្រជាជននិងប្រទេស

    ចំណែកពាក្យមួយចំនួនទៀត ដូចជា ញ៉ុម រ៉េ … ទំនងជារចនាបទ (style) ក្នុងការប្រើពាក្យរបស់ហនុមាន ហេតុនេះក៏តាមហ្នឹងទៅ ។ ប៉ុន្តែប្រសិនបើ​វើតប្រេសមានអាយុមួយរយឆ្នាំទៀត ពេលក្មេងខ្មែរជំនាន់​នោះបើកឃើញពាក្យទាំងនោះៗ នឹងជាចំណោទថ្មីរបស់គេ ។
    អរគុណ ហើយកុំភ្លេចចូលលេងផ្ទះខ្ញុំផង ។

    • ហនុមាន ថា:

      បាទ អរគុណច្រើនដែលបានយកចិត្តទុកដាក់ក្នុងការសសេររបស់ខ្ញុំបាទ ខ្ញុំអត់ដែលប្រើពាក្យញ៉ុមនៅក្នុង ផ្ទះរបស់ខ្ញុំរ៉េ ឯពាក្យរ៉េ ជាពាក្យរបស់ខ្ញុំបាទផ្ទាល់ ព្រោះខ្ញុំជាហនុមាន ស្វា មិនអាចប្រកាន់បានរ៉េ ។ តែទោះបីយ៉ាងណាក៏ខ្ញុំសូមកែពាក្យខ្លះ ជូនដល់ ការស្នើរសុំរបស់ពូជខ្មែរ បាន ព្រោះខ្ញុំយល់ឃើញថាការស្នើសុំនោះ មានហេតុមានផលដែរ ។ អរគុណដែលបានចូលលេងនឹងយកចិត្តទុកដាក់កែតម្រូវដល់ខ្ញុំបាទ ព្រោះដូចខ្ញុំបាននិយាយពីមុនថា ខ្ញុំមិនបានរៀនសូត្រអោយបានជាក់លាក់ ដូចបងប្អូនឯទៀតនៅភូមិយើងនេះរ៉េ ។ អរគុណច្រើន បាទ !

  3. khmerling ថា:

    Khmerling (ខ្មែរលីង)មិនមែនពូជខ្មែរទេ ។ តាមពិតនៅភូមិនេះមិន​បានគិត​ដល់​​កម្រិត​ចំណេះដឹងទេ យើងមកពីគ្រប់កន្លោះកន្លៀត ។ ក្រៅពីបានស្គាល់គ្នា យើងបានចែករំលែកចំណេះដឹងគ្នាទាំងលោកខាងក្រៅនិងលោកខាងក្នុង ។

    • ហនុមាន ថា:

      បាទ អរគុណជាកំហុសរបស់ខ្ញុំរ៉េ មិនមែនពូជខ្មែរ គឺពូជអង្គរ ។ សុំទោស ខ្មែរលីង មានន័យថាយ៉ាងមេចដែរបាទ ? ខ្មែរលីង ខ្មែរឆា ខ្មែរអាំង ខ្មែរជៀន មានជាប់សាច់ញាតិដែររ៉េ? 😀 បាទមិនគិតដល់កម្រិតចំណេះហ្នឹងហើយបានខ្ញុំសសេរ តាមតែខ្ញុំសសេរហ្នឹង បើខ្ញុំសសេរតាមតែ ពាក្យត្រូវនោះធ្វើមេចផ្ទះខ្ញុំនោះខុសពីគេ ព្រោះបើតាមខ្ញុំដឹងភាពខុសប្លែកនាំមកនូវ ការរីកចំរើន នឹងការរិះគិត ដល់ជនគ្រប់រូប មែនរ៉េ ? តែទោះជាយ៉ាងណាក៏សូមអរគុណដែរ ។ អរគុណ

  4. .
    សួស្តី បងហនុមាន !..

    ខ្ញុំទេដែលគួរនិយាយថា៖ អរគុណនោះ !.. បានចែកចាយនូវរាល់
    ព៌តមាន សំរាប់ជាប្រយោជន៍ ដល់គ្រប់កូនខ្មែរស្ទើរមិនលោះសោះ
    បែបនេះ … គួរតែទទួលការកោតសរសើរពីគ្រប់ៗគ្នា..

    ថ្ងៃនេះបានអ្វី ញ៉ាំដែរ ?. ខ្ញុំយកម្ហូបថ្ងៃអាទិត្យមកផ្ញើ .. 😀 ..
    ហេសហេ.. ម្ហូបខ្មែរសុទ្ធសាធហើយណា៎.. ព្រោះឮថាបងប្រុស
    ចូលចិត្តណាស់នោះអី !!!.. សូមអញ្ចើញឆ្ងាញ់ …

    ម្ហូបខ្មែរថ្ងៃអាទិត្យ !..

    ដោយរាប់អាន
    ……………………………………………….

  5. ហនុមាន ថា:

    បាទ អរគុណ
    យស់ សុទ្ធតែរបស់ឆ្ងាញ់ៗ សង្ឃឹមថាភ្ញៀវចាស់ៗមានធ្មេញ ។ អរគុណច្រើនដែលបានយកម្ហូបមកផ្ញើរ អាលូវធាត់បិុនអាទិនតាហ្មង ព្រោះចុងភៅចំណានចេះតែផ្ញើរម្ហូបជូនច្រើនពេក! 😀 ហាក មេចបានត្រូវអរគុណខ្ញុំទៅវិញនោះ អត់ចាំបាច់រ៉េ អរគុណ ។ អរគុណ កំពុងទំពារខ្យល់បាទ ប្រហែលម៉ាម៉ោងទៀត ប្រហែលប៉ោងពោះហើយមើលទៅ ! 😀 អរគុណ

  6. .
    បើជ្រុលជាកំពុងទំពារទៅហើយ អញ្ចឹង បន្ថែមមួយមុខនេះ
    ទៀតសិន !.. ហេសហេ..ស្គាល់ដែរទេបងប្រុស ?.
    មួយមុខនេះគេហៅអ្វីដែរ ?.. សូមចុច !.
    បានជាសួរ ព្រោះចង់ធ្វើតេស !.. ហេសហេ.. ក្រែងរស់នៅប្រទេសគេ
    យូរពេកចឹងទៅ អាចភ្លេចបាន !!..
    .

  7. ហនុមាន ថា:

    ថីក៏មិនស្គាល់ជ្រក់ស្ពៃហ្នឹង? ក្មេងជំនាន់ក្រោយបានវាអត់ស្គាល់ តាៗដូចខ្ញុំស្គាល់ហើយ ! សម្លម៉ាជូ ឆ្អឹងជំនីជ្រូក នឹង ជ្រក់ស្ពៃ ត្រីអន្តែងអាំងជ្រក់ស្ពៃ ឆ្កែ អូ ច្រឡំអត់រ៉េ 😀 បាទ អរគុណ គ្រាន់តែឃើញហ្នឹងឈឺពោះបាត់ទៅហើយ អរគុណ ច្រើន បាទ ! ជំរាបសួរ !

  8. .
    ហាសហាហា.. ថីក៍មិនត្រូវ បើចុចទៅ ចេញ ជ្រក់ស្ពៃ ខ្ញុំសរសេរ
    នៅកណ្តាលវាលបែបនេះនោះ !!..
    ហេសហេ.. មានអ្នកខ្លះអត់ស្គាល់រសជាតិផងណា៎ !!..
    ចុះពោះអីក៍អន់ម្លេះ ?. យ៉ាប់ម្លឹងៗ សមតែអត់ចឹងរហូតទៅ !!..
    បងហនុមាន ចង់និយាយថា៖ ឆ្កែអាចញ៉ាំជាមួយជ្រក់ស្ពៃបានដែរ
    មែនទេ ?. ប្រហែលជក់មាត់នឹងរសជាតិសាច់ហ្នឹងពេកទេដឹង ?.
    ជាសត្វសំណព្វចិត្តរបស់ខ្ញុំផងណា៎.. មិនគួរឆ្ងាញ់សាច់ពួកគេទេ !!..
    ហេសហេ.. សាច់គោ សាច់ជ្រូក សាច់មាន់ សាច់ត្រី.. មានមួយគំនរ
    អាចជ្រើសរើសតាមសប្បាយ… អរគុណ ជំរាបសួរ និង ជំរាបលាសិន
    ជួបទៀតពេលឃើញ ..

    ដោយរាប់អាន
    @@@@@@@@@@@@@@@@@@@@@@@@@@

    • ហនុមាន ថា:

      ហេស ហេស មិនបាច់សសេរក៏ខ្ញុំស្គាល់ដែរ គ្រាន់តែឃើញនោះដឹងថាជ្រក់ស្ពៃទៅហើយ បាទ ! អត់ញានរ៉េ ព្រោះសម័យអាលូវសំបូរសាច់ណាស់ សាច់គោ សាច់ក្របី សាច់មាន់ សាច់ទា សាច់ក្ងោក សាច់ក្ងាន សាច់ក្រមុំ សាច់មេម៉ាយ អូ ច្រឡំអត់រ៉េ អាពីរក្រោយហ្នឹងទាល់តែមាន ឡាយសិន បាន សីុបាន 😀 និយាយលេងរ៉េ សម័យអាលូវអត់ឃ្លានរ៉េ ព្រោះខ្លាចគេចាប់ដាក់គុក ។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: