ស្នេហ៍ស្មោះលុះក្ស័យ!(Valentine’s Day)

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

រីករាយបុណ្យសង្សា(សេចក្តីស្រឡាញ់របស់មនុស្សលោក) ! ខាងក្រោមជារបៀបសសេរជូនមិត្តគូរកំណាន់ចិត្ត គ្រាន់តែដូរពាក្យ បើជាប្រុសសសេរជូនសង្សាដូរពាក្យថា អូន បើជាស្រីសសេរជូនសង្សាដូរពាក្យថា បង តាមតែការលៃលក របស់អ្នករាល់គ្នាចុះ ។ សូមប្រាប់ជាមុនបើគ្មានប្រសិទ្ធភាព ខ្ញុំអត់អាចធានា បានរ៉េ !

ជាតិនេះបង មានវាសនាណាស់ ព្រោះបានកើតជាខ្មែរ ជាជាតិមួយដ៍អស្ចារ្យ មានស្នាដៃកសាងប្រសាទសិលាល្បីជុំវិញពិភពលោក  ។

ជាតិនេះបង មានភ័ព្វវាសនា បានស្គាល់បុផ្ផា ដែលជាបន្តូលល្អស្រស់ខ្ចី មុខមាត់ស្រស់បស់សទន់ល្វី ចង់លូកត្រកងបី រូមរាក់ទាក់ទងមេត្រី លុះដល់ថ្ងៃក្ស័យ តែបងមិនហានខ្លាចខុសប្រពៃណី ញាតិញោមប្រុសស្រី គាត់ជេរស្រដីអាមាស់ដល់ខ្លួន ។ ថ្ងៃទីមួយដែលបងជួបអូន បងរឹងអស់ខ្លួន និយាយមិនរួច ចង់ហានិយាយថាបងចង់លួចស្នេហ៍ស្រី តែខ្លាចរួបអូនមិនមេត្តាប្រណី ខុសក្បួនប្រពៃណីខ្មែរពីបុរាណ ។ បើបងអាចទាញបេះដូង យកមកបង្ហាញដល់អូនថាក្តីស្នេហ៍របស់បងចំពោះអូនប៉ុន្មាននោះ បងទាញយកមកបង្ហាញអូនភ្លាម មិននៅស្ងាត់ស្ងៀម​បង្ហាញអូនភ្លាមទាន់នៅមានឧកាស ។

ជាតិនេះរាមសូមនៅក្បែរ រួមរស់ជួបស្នេហ៍ អស់កាលជានិច្ច បើអូនជាកាំច្រួច បងជាអាមិក រត់រករស់នៅជាប់ជាមួយគ្នាអស់កាលជានិច្ច រាប់រយឆ្នាំប្លាយនៅចាំមិនភ្លេច ជួបគ្នាជានិច្ច បេះដូងតែមួយ ។

គេថាបងក្រតែអូនមិនប្រកាន់ អូនមានសោភ័ណដូចស្រីអប្សរ ពាក្យពេជផ្អែមល្ហែមវាចាពិរោះ ចេះគោរពបងញាតិញោមស្រីប្រុស ​មិនដែលមានកំហុសឬយកកំហុស ពាក្យពេជសំដីមិនដែលគម្រោះ អូនធ្វើអោយឈ្មោះស្រីខ្មែរមានកេរ័ល្អអត់ទាស់ សាកសំសម្រស់ស្រីខ្មែរពិតៗ ។ ថ្ងៃនេះបងសូមសច្ចារ បួងសួងប្រថ្នាអោយបានជួបអូន ក្តីស្នេហ៍ស្មាក់ស្មោះ ស្នេហ៍អូនទាំងអស់គ្មានពេលរារថយ គ្មានពេលងាយក្រោយខកខានឧរ៉ា ពីថ្ងៃនេះទៅសូមប្តូរសង្ខា ទោះបីជាអូនស្គាំងស្គម អស់រាងកាយា បងសូមសច្ចារ ស្នេហ៍ស្មោះ លុះក្ស័យ !

សូមឧទ្ទិសជូនមិត្តរួមភូមិទាំងអស់ មិនថាស្រី​ឬ ប្រុស កម្លោះក្រមុំ យាយតា ម៉េម៉ាយ ពោះម៉ាយ ខ្មែរ យួន ចាម ចិន អោយតែមានសេចក្តីស្រឡាញ់នៅក្នុងខ្លួន សូមទទួលយកតាមតែសេចក្តីត្រូវការរាងៗខ្លួន !។ គួពុំគួសូមអភ័យទោស

Advertisements

14 Responses to ស្នេហ៍ស្មោះលុះក្ស័យ!(Valentine’s Day)

  1. ម៉ន ថា:

    សួស្ដីបង ! រីករាយថ្ងៃបុណ្យស្នេហា ។ បាននាំគូស្នេហាទៅឯណាខ្លះបង ?

    • ហនុមាន ថា:

      បាទ សួស្តី​ម៉ន
      ហេសបាត់មុខបាត់មាត់យូរ សុខទុក្ខយ៉ាងណាដែរហ្នឹង ? គូរស្នេហាអីម៉នអើយ អត់មានផងហ្នឹង ធ្វើការ ចូលភូមិវើតប្រេស ម៉ាដងពីរដង ដែរហ្នឹង គ្រាន់លំហែការអផ្សុក ព្រោះតែអត់គូរហ្នឹងណា ! អរគុណបានឆ្លៀតចូលលេង សូមប្រកបដោយសេចក្តីសុខសប្បាយ ។

  2. .
    ហេសហេ…គិតសរសេរសំបុត្រតាមការណែនាំមួយសិនចឹង !!..
    ស្តាប់ទៅ ពិរោះស្ទើររលេះរលួយ បេះដូង ថ្លើម ប្រមាត់ ..
    តាហ្មងហើយនៀក !!..ពូកែនាំរឿងសំណើចមែនៗ បងប្រុស !!..

    អរគុណ
    .

    • ហនុមាន ថា:

      បាទ ចុះទៅមានអី តែបើអត់មានប្រសិទ្ធភាព ខ្ញុំអត់ទទួលខុសត្រូវរ៉េ ។ ចុះបើលេងសុទ្ធតែរលួយអាចឹង មិនស្លាប់ទៅហើយរ៉េ ? មើលទៅអាចប្រើការបានរ៉េ អ្វីដែលខ្ញុំសសេរហ្នឹង ? បើឧទាហណ៍ ថា ចុងភៅចំណានអត់ស្គាល់ខ្ញុំ ហើយខ្ញុំបានជូននៅការសសេរហ្នឹង មើលទៅមានដំណើរការ រ៉េ ? អូខេ ឬ ក៏ ត្រូវ ម៉ាកំផ្លៀង ឬ មួយជើង ? 😀 បាទ អរគុណ ដែលបានអញ្ជើញចូលលេង សូមរីករាយបន្ត ! អរគុណ

      • ហេសហេ.. ដំណើរការបានយ៉ាងមេចទៅបងហនុមាន ?.
        បើលេងប្រៀបធៀបសុទ្ធតែគ្រឿងផ្ទុះមហាអស្ចារ្យ ៖
        ‹‹ បើអូនជាកាំច្រួច បងជាអាមិក ››
        ហេសហេ.. នេះគិតបបួលគ្នាកាន់ដៃ ទៅប្រល័យលោក
        មែនទេបងប្រុស ?.. 😀 អស់សំណើចស្ទើរស្លាប់ហើយណា៎..
        ហូរហែរបែបនេះ មិនគួរមានអ្នកប្រើអំពើហិង្សា លេងដៃ
        លេងជើងនោះទេ !.. ហេសហេ.. តាមមើលប្រហែលធ្លាប់
        មានបទពិសោធទេដឹងហ្ន៎ ?!!.. 😀
        អរគុណ
        .

    • ហនុមាន ថា:

      អត់ឯណា មិនកាន់ដៃគ្នាទៅស្លាប់ឯណា គ្រាន់តែចង់ប្រៀបធាបថា ” បើអូនជាកាំច្រួច បងជាអាមិច ”
      ព្រោះរបស់ទាំងពីរហ្នឹងវាទៅជាមួយគ្នា កាំច្រួចនៅក្រោម អាមិចនៅពីលើ បើមានស្រីត្រូវមានប្រុស បើមានមេត្រូវមានពង(មេមាន់)បើមានអូន ត្រូវមានបង បើមានខ្យងត្រូវមានខ្យៅ បើមានទុំត្រូវមានទាវ ។ អ្នកណាថាហនុមានជាប្រើអំពើហិង្សានោះ មិនដែលសោះ ។ អរគុណ

      • .
        ហេសហេ..ខ្ញុំចង់និយាយថា៖ មិនគួរមានអ្នកប្រើអំពើហិង្សាដាក់
        បងហនុមានហ្នឹងណា៎.. បើហូរហែរបែបនេះ !!..

        មានអ្នកនិយាយដើមខ្ញុំហើយ នេះមើលអត់ឮ ស្តាប់អត់ឃើញទេ..
        ហ្អេ៎..បើស្មានខ្ញុំជាខ្ទើយ ក៍ល្អដែរ ជាតិក្រោយនឹងក្លាយជាប្រុស
        ពេញលក្ខណៈឆាប់ៗផង !.. កំពុងចង់ដឹងពីជីវិតមនុស្សប្រុស
        មានសេរីភាពបែបណាខ្លះ ?..
        សូមទោសនិយាយឱយតែបានៗ រួចពីមាត់ទេណា៎..

        អរគុណ
        .

      • ហនុមាន ថា:

        អាចឹងរ៉េ ស្មានតែថាខ្ញុំជាប្រើអំពើហឹង្សា ? និយាយដើមមិនអីរ៉េ កុំអោយតែគេនិយាយគល់ អាហ្នឹងបានពិបាក ។ កើតជាមនុស្ស ប្រុសមានអីគួអោយអស្ចារ្យក្រៅតែពីរបស់មួយនោះ ? កុំចង់កើតអី មិនស្រួលរ៉េ ហើយយ៉ាងមេចអន់ចិត្តគេថាខ្ទើយអីហ្នឹង? ប្រុស នឹង ស្រី មានសេរីភាព មិនខុសពីក្នា ប៉ុន្មានរ៉េ គ្រាន់តែលើសតិចតួច ឧទាហរណ ៍ ប្រុសៗ អាចដើរដោះអាវ បាន តែ អត់ដែលឃើញស្រីៗ ដើរ ដោះអាវផង ! ណោះហើយមិនបាច់បារម្ភរ៉េ គាត់គ្រាន់និយាយលេងនោះអី! អរគុណបានចូលលេង !

      • 😀 😀 😀
        អស់ទាស់ !.ចំណាប់ខ្លាំងណាស់ ខាងលើឧទាហរណ៍ !!!…
        .

      • ហនុមាន ថា:

        បាទ បើមិនលើកអោយបានច្បាស់ធ្វើមេចឆាប់យល់ចុះ? ទាល់តែលើកអោយបានច្បាស់ទើបយល់ ។អរគុណ នឹង ជំរាបសួរ

  3. kh2kh ថា:

    បង​ហនុមាន​ពូកែ​សរសេរ​ ហើយ​ពូកែ​គូ​រទៀត។
    ខ្ញុំសូម​សរសើរបង។
    ពិបាក​និយាយ​ណាស់​បង​អើយ អីឡូវ គេ​រក​តែ​ស្គាំងស្គម បាន​មានរាងកាយា ហើយ​បង​ឯង​ថា​ផ្ទុយ​ទៅ​វិញ។
    ម្យ៉ាង​ទៀត​បង”​ស្នេហ៍ស្មោះលុះក្ស័យ” អញ្ចឹង​បង​​ស្នេហ៍ស្មោះតែ​មួយ​ជីវិត​ទេ។ បង​អត់​​ស្នេហ៍ស្មោះ រហូតទេ? ខ្ញុំចង់​ថា​​ស្នេហ៍ស្មោះជាអនន្ដ ជានិច្ច អត់ឈប់តែហ្មង។

    ដោយភាពគោរពនិងរាប់អាន ពី ខ្មែរទៅខ្មែរ

    • ហនុមាន ថា:

      សួស្តីហង្ស
      អរគុណដែលបានចូលមកលេង នឹងសសើរខ្ញុំ បាទខ្ញុំមិនសូវរៀនបានជ្រៅជ្រោះខាងខេមរភាសា ដូចបងប្អូនយើងនៅភូមិ វើតប្រេសនេះរ៉េ ។ ចេះតិចតួចដោយការព្យាយាម រៀនអាន នឹង រៀនសសេរពេលទំនេរ ។ បាទ ស្នេហ៍ស្មោះលុះក្ស័យ មានន័យថា​តែស្លាប់ហើយគឺចប់តាហ្មង ចេះនាងទៅរៀបការជាមួយតា ជាមួយអានាង ជាមួយមីនាង អាហ្នឹងស្រេចតែនាងទៅចុះ ព្រោះខ្ញុំបានក្ស័យទៅហើយ មិនថាអាចឹង ? ស្នេហ៍ស្មោះរហូតឯណា បើឯងទៅបាត់ហើយ ហើយនាងនៅរស់នោះ បើគេអីៗ ឯងធ្វើមេចគេកើតបើក្លាយជាផេះបាត់ទៅហើយហ្នឹង ? គួពុំគួសូមហង្សអភ័យទោស បើខ្ញុំមានពាក្យមិនគប្បីចំពោះហង្ស ព្រោះ ខ្ញុំជា ហនុមាន​តែ ប៉ុណ្ណឹងទៅហើយ ។ អរគុណ

  4. សំណាងប្លក់ ថា:

    សួរស្តីបង
    រីករាយថៃ្ងបុណ្យ​ នៃសេចក្តីស្រឡាញ់!…Happy Valentine’s Day lately all. សុំ ទោសផងបង យឺតមួយថៃ្ងហើយបងអើយ! ព្រោះតែរវល់ អាមួយនេះ។😀 មិនដឺងជាបង មានចំណូល ចិត្ត​ឬអត់?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: