សប្បាយរីករាយជាមួយបុណ្យស្នេហា

ជំរាបសួរប្រិយមិត្តនឹងជាទីស្នេហាពីនាយសមុទ្រម្ខាង!
រីករាយសប្បាយជាមួយបុណ្យស្នេហា សង្សា ប្រពន្ធ ប្តី គោក្របី ដំរីសេះ ឆ្កែដេកផេះ យ៉ាងណាៗកុំអោយមានកើតស្វាយឬប្រមេះ ប្រយ័ត្នអាលួយអាលេះ អូសុំទោសហូរហែរពេកហើយ ! 😀  បាទនៅស្រុកខ្ញុំ រដូវនេះ(ខែ)ជាខែរដែលរវល់ជាងគេ ខាង ផ្នែកដឹកជញ្ជូនព្រោះថាមានបងប្អូនត្រូវផ្ញើរនេះផ្ញើរនោះ អត់ឈប់អត់ឈររ៉េ ។ ជារដូវដែលផ្កាឡើងថ្លៃ មួយបាច់៥០ ដុល្លាជាង អ្នកលក់រីកមុខដូចអាចម៏គោត្រូវទឹកអាចឹង ! ។ ចំពោះអ្នកអត់ប្រាក់គេអាចផ្ញើរជាសំបុត្រ ឬ កាតអីអាចឹងរ៉ៅ ហេតុនេះ បានជាខ្ញុំសូមផ្ញើរនៅ កាតមួយនេះ ដល់អ្នករាល់គ្នា ព្រោះថាខ្ញុំមានក្តីស្រឡាញ់ ដល់អ្នករាល់គ្នា មិនថានៅឯណាៗ សូមទទួលយកទៅប្រើការតាមតែសេចក្តីត្រូវការរាងៗខ្លួន ! ។ តែ បំរាម ដល់ប្អូនៗ មុននឹងអីៗ ត្រូវពត់ខ្លួនពត់ចង្កេះសិនណា ប្រយ័ត្ននៅជាប់ឆ្កឹង ! និយាយលេងរ៉េ សូមបានសេចក្តីសុខសប្បាយ នឹង សូមអរគុណដែលបានអញ្ជើញ ចូលលេង !

សូមទាញយកនៅទីនេះបើចង់យកទៅកែរកុន ដកនេះដកនោះចេញ

Advertisements

19 Responses to សប្បាយរីករាយជាមួយបុណ្យស្នេហា

  1. ព្រហ្មមុខ៤ ថា:

    ស្នេហា រ៉ូមែនទិក នៅមុខអង្គវត្ត ។​ 😀

    • ហនុមាន ថា:

      បាទជំរាបសួរ ព្រហ្មមុខ៤
      អរគុណបានចូលលេង ចុះបើមិននៅមុខអង្គរស្មានតៅនៅក្បែលូទឹកអីហ្មឹង ? នៅមុខអង្គរអាចទុកជាអនុស្សាវរិយ៍បាន នៅមុខលូដូចជាមិនកើតរ៉េ មើល៍រ៉ៅ ! 😀

  2. Long ថា:

    រីករាយថ្ងៃបុណ្យសេចក្តីស្រលាញ់លោកពូ!

  3. ម៉េចបានខ្លាចជាប់ចង្កេះទៅវិញបង?

  4. kh2kh ថា:

    បើជាប់ចង្កេះ មិន​អី​ទេ​។ ប្រយ៍ត្ន “ក្ស័យលើ​បង្គង”។
    ប៉ុន្តែ ខ្ញុំ​មិន​ដែល​ឃើញ​តោពត់ខ្លួនពត់ចង្កេះ​ទេ វាស្ទុះលោតតែហ្មង។
    តោ​ពូកែ​មែន!
    អរគុណបង​ហនុមាន។
    ដោយ​ មិត្តភាព​ ពី​​ ខ្មែរទៅខ្មែរ

    • ហនុមាន ថា:

      បាទ ជំរាប សួរ ពីខ្មែរទៅខ្មែរ
      អរគុណបានអញ្ជើញចូលលេង ។ អូ! ទៅតាមអីគោនោះ វាមានប្លង់នៅជាប់នឹងប្រដាប់វាស្រាប់ហើយហ្នឹង ទៅធ្វើដូចវាឯណាបាន? ខំៗធ្លាក់បាក់ក ស្លាប់ខាន………… 😀 អរគុណប្អូនបានចូលលេង !

  5. enana88 ថា:

    ដាក់មុខអង្គរចឹងដូចមិនសូវទំនងហេ ស្រុកយើងអត់មានវប្បធម៌ហ្នឹងផង សួស្តីលោកពូ!

    • ហនុមាន ថា:

      មុខអង្គរឯណាក្មួយ នៅក្រោយតើ ? 😀 មេចថាអត់នោះ ស្រុកយើងជាងស្រុកខាងលិចឯទៀតនោះ ! បើតាមពូដឹងសាហាវជាងស្រុកពូឯទៀតនោះ ស្រុកពូបានត្រឹមតែកាន់ដៃ កាន់ជើង ស្រុកយើងត្រូវកាប់ កាប់តាហ្មង ត្រូវចាក់ ចាក់តាហ្មង ! 😀 វប្បធម៌ខាងហ្នឹងចាំបាច់រៀនអីក្មួយអើយ សូម្បីតែឆ្កែក៏វាចេះដែរ !

      ជំរាបសួរ ក្មួយពូ សុខសប្បាយជារ៉េ​ ? អរគុណបានចូលលេង !

      • enana88 ថា:

        ចឹងពូកុំឲ្យញ៉ុមជួបណា យ៉ាត់ញ៉ុមលេងវប្បធម៌ស្រុកញ៉ុមឲ្យពូឯងបះសក់!
        សុខធម្មតាទេពូ!

      • ហនុមាន ថា:

        អ្នកណាឃើញភ្លាមប្រាប់ថាពូហ្នឹងហើយជាពូហនុមាននោះ ? ទាល់តែយូរបានគេអាចប្រាប់បាន ព្រោះតែខ្លាចគេលេងប៉ះសក់ ហ្នឹង ! ហ្នឹងហើយចាត់ថាអាចឹងចុះ !

  6. .
    សូមអរគុណ បងប្រុស ។

    មានបានរង្វាន់អ្វីដែរទេក្នុងថ្ងៃពិសេសនេះ ?.
    .

  7. .
    ខ្ញុំយកចំណីមកផ្ញើ សូមអញ្ចើញឆ្ងាញ់ !.

    នំក្រូច

    រីករាយផងដែរ ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ សំរាប់កូនខ្មែរគ្រប់ទិសទី
    .

    • ហនុមាន ថា:

      អីយ៉ាស់ ចំចំណីចំណូលរបស់ខ្ញុំតាហ្មង
      កាលពីក្មេងខ្ញុំញាំម្តងអស់ជិតម៉ាភីឯណោះ ខានយូរហើយ អរគុណ បាននាំមកនៅការស្រក់ទឹកមាត់ក្នុងបុណ្យសង្សានេះ អត់សង្សា ស្រក់ទឹកមាត់ជាមួយនំក្រូចដូចកំសត់ណាស់មែនរ៉េ ? អរគុណបាទ សុំសួរមួយបានរ៉េ ហេតុអីបានជាបង្ហាញនំក្រូចពីរចង្កោម(៦)អាចឹង? មេច អត់ដាក់តាប្រាំ(៥) បី បែបចង់និយាយពីរឿងអីផ្សេងហើយហ្នឹង ? បាទ ជំរាប សួរ អរគុណដែលបានចូលមកជូនពរ នឹង យកសម្រក់ទឹកមាត់មកផ្ញើរជូន ! អរគុណច្រើន សង្ឃឺមថាថ្ងៃ បុណ្យសង្សានេះ ចុងភៅចំណានបាននៅរបស់របរច្រើនពី មិត្តប្រុសៗ ! ហាស ហាស និយាយលេងរ៉េ ! 😀

  8. រីករាយអីទេ ធ្ចើការជិរដាច់ខ្យល់ រៀបតុកៅអី លើកម្ហូបអោយអាដែងស៊ី ញ៉ែគ្នា ផឹកស៊ី ហើយកក់បន្ទប់ដេក ធ្វើសសៃ ឌឺឯងយ៉ាងរំភើយ ។

    • ហនុមាន ថា:

      ហេស ហេស នឹងហើយរីករាយនោះ ! ខ្ញុំធ្លាប់ធ្វើការនៅភោជនិយដ្ឋានដែរ ស្អប់តែថ្ងៃ ១៤ កុម្ភ: នឹងតាហ្មង ! រវល់ចង់ដាច់ខ្យល់មែនហ្នឹង! ជំរាបសួរ ពត៌មានទូរស័ព្ទ អរគុណបានចូលលេង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: