ខែកុម្ភៈ Wallpapers

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រដ៏សែនត្រជាក់ នឹង សួស្តីឆ្នាំចិន ដល់បងប្អូនចិនៗទាំងអស់ !
សុខសប្បាយជារ៉េ ? ។ អរគុណដែលបានអញ្ជើញចូលលេងដល់ផ្ទះរបស់ខ្ញុំ ការរាប់អានរបស់មិត្តរួមភូមិធ្វើអោយខ្ញុំបាទមានសេចក្តីកក់ក្តៅជាខ្លាំង ។ ដាច់ខែទៅទៀតហើយ អត់ទាន់ដឹងផង មួយខែបានកន្លងទៅយ៉ាងរហ័សបំផុត ។  គ្មានអីផ្ញើរជូនមានតែរូបភាពដែលអ្នកទាំងអស់អាចទាញយកទុកគ្រាន់មើលលេង បើមានហើយសូមអភ័យទោស ។ បើមិនទាន់មានសូមអញ្ជើញទាញយកប្រើការចុះ ។ សូមអរគុណ នឹងសូមប្រកបទៅដោយសុភមង្គលគ្រប់ប្រការ ទោះបីឆ្នាំចិន ចាម យួន ខ្មែរចិន យួនខ្មែរ ខ្មែរចាម ឬ ក៏ ស្វាដូចខ្ញុំបាទ សូមអោយមានសំណាងល្អនាឆ្នាំថ្មី !

សូមទាញយកពីទីនេះ

 

សូមទាញយកពីទីនេះ

Advertisements

14 Responses to ខែកុម្ភៈ Wallpapers

  1. ភារម្យ ថា:

    ញ៉ាក់សាច់រូបទី២!!!!

  2. kh2kh ថា:

    អរគុណ​បងហនុមាន។
    នៅស្រុកគេអ៊ូអរ​ចូលឆ្នាំ ខ្ញុំ​ពីចំងាយ​មាន​តែរូប​មើល។
    ក្នុងចិត្ត ចេះតែរីករាយដូចបងប្អូន​ក្នុង​ស្រុក​ដែរ។
    អោយ​តែបាន​ដំណឹង​ល្អ ក៏ខ្ញុំពេញចិត្តដែរ។

    ជំរាបលារបង

    • ហនុមាន ថា:

      ជំរាបសួរខ្មែរទៅខ្មែរ
      អរគុណបានអញ្ជើញចូលលេង។ មិនខុសពីខ្ញុំដែរហ្នឹង មានតែរូបមើល ទុកអោយគេសប្បាយជំនួសយើងចុះ បើគេសប្បាយយើងក៏សប្បាយដែរ មែនរ៉េ ? អរគុណ

  3. achharia ថា:

    រូបទីមួយឡូយមែន ! ត្រង់មានផ្ទៃទឹកចាំងឆ្លុះពីមុខ ។

    • ហនុមាន ថា:

      ជំរាបសួរឆាយ៉ា
      សួស្តីឆ្នាំចិន ! ចិនដែររ៉េ ? អរគុណបានអញ្ជើញចូលលេង ។ សុខសប្បាយជារ៉េ ?

      • achharia ថា:

        កុងស៊ីហ្វាឆាយ ! សួស្ដីឆ្នាំថ្មី !
        ( កាលមុនបារាំង អីឡូវចិន ដល់ខែ៤ខ្មែរយើងម្ដងទៀតហើយ )
        គ្រាន់តែចៅចិន ទាំងកន្តាំង ទាំងចិនទាជីវ ទាំងខ្មែរ ។
        ហេហេ៎ កាត់ច្រើនសាសន៍ទើបបានស្អាតៗនិងឆ្លាតផង ។
        សូមជូនពរអោយហនុមាននិងក្រុមគ្រួសារមានសំណាងល្អ
        និងសុភមង្គលជារៀងរហូតទៅ ។

    • ហនុមាន ថា:

      កាត់ច្រើនពេកតិចមានគេច្រឡំរ៉ៅ ? ច្រឡំល្អមិនអីរ៉េ កុំអោយតែច្រឡំអាក្រក់ កាលពីរបីឆ្នាំមុនខ្ញុំទៅលេងរដ្ឋមួយនៅស្រុកខ្ញុំ ពេលចុះពីកបា៉ល់ហោះ ស្រាប់ តែ ” បងៗ អូននៅឯណោះ ! ” ខ្ញុំក្រឡេកឃើញស្រីខ្មែរម្នាក់រាងឡូយដែរ ខ្ញុំខំញញឹម តាមពិតនាងហៅអាបិះមួយដែលដើរពីក្រោយខ្ញុំសោះ កុំអីត្រូវខៀវភ្នែកប៉ាដោយ ! អាហ្នឹងច្រឡំ បាទ ! បាទ អរគុណ សូមពរទាំងនោះ បានត្រឡប់មកឆាយ៉ាព្រមទាំងគ្រួសារវិញដែរ ! អរគុណបាទ !

  4. Long ថា:

    ក្បាលទំព័របងស្អាតមែន!

    • ហនុមាន ថា:

      ជំរាបសួរគាឡុង
      អរគុណបានអញ្ជើញចូលលេង ។ បាទអរគុណ បងចេះតែដាក់លេច ដាក់កើត បញ្ចូលនេះ បញ្ចូលនោះទៅហ្នឹង មិនអាចយកជាផ្លូវការបានរ៉េ ? អរគុណ អូភ្លេច សួស្តីឆ្នាំចិន !

  5. Vesna ថា:

    I think you misspelled the month.
    It’s not កុម្ភះ
    Should be កុម្ភៈ

    • ហនុមាន ថា:

      ជំរាបសួរ នឹង សូមស្វាគមន៍ វាសនា
      បាទ អរគុណដែលបានយកចិត្តទុកដាក់ ក្នុងការសសេររបស់ខ្ញុំ ។ បាទ ខ្ញុំមិនដែលអះអាងថាខ្ញុំជាអ្នកពូកែខាង ប្រកបអីរ៉េ តែ វាសនា នឹងអ្នកទាំងអស់គ្នា យល់ថាខ្ញុំចង់ និយាយពីខែអីហើយ តែទោះជាយ៉ាងណាក៏វាជាកំហុសនៃការធ្វេសប្រហែសរបស់ខ្ញុំដែរ ។ អរគុណសាជាថ្មី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: