ឆ្កែអាមេរិកាំង

ជំរាបសួរប្រិយមិត្តពីចម្ងាយពីនាយសមុទ្រម្ខាង !

សុខសប្បាយទាំងអស់គ្នារ៉េហ្នឹង? អរគុណដែលបានអញ្ជើញចូលលេងផ្ទះរបស់ខ្ញុំ ។ ថ្ងៃនេះខ្ញុំចង់ស្តីពីការរស់នៅរបស់ឆ្កែនៅសហរដ្ឋ ។ ចំពោះជនជាតិអាមេរិកាំង ៩០ភាគរយ ជាអ្នកមានឆ្កែ មិនថាឆ្កែប្រភេទអីរ៉េ ។ គេបានប្រៀបថាសត្វឆ្កែរបស់គេស្មើរនឹង កូនបង្កើត ប្តី ប្រពន្ធ សង្សា របស់គេ ឆ្កែជាមិត្តដ៏ល្អរបស់មនុស្ស ដែលគេតែងតែនិយាយជាតៗមកនៅស្រុកនេះ ។ ឆ្កែស្រុកនេះដេកលើគ្រែជាមួយម្ចាស់ អត់មានដេកក្រោមគ្រែដូចស្រុកខ្មែរយើងរ៉េ ហើយមានសំណាងជាងមនុស្សយើងខ្លះ 😀  គេអាចលះបង់ចោល សង្សា ប្រពន្ធ ប្តី តែគេមិនអាចលះបង់ចោលឆ្កែរបស់គេបាន ។ បើប្រពន្ធឈ្លោះនឹងប្តី បើនាងជ្រើសរើសរវាងឆ្កែ នឹង ប្តី ប្តីច្បាស់ជានៅក្រៅផ្ទះហើយ ឬ ក៏ ដេកនៅលើសាឡុងហើយ 😀 ។

នៅស្រុកនេះឆ្កែមានសិទ្ធដូចមនុស្សដែរ អ្នកណាម្នាក់ធ្វើបាបឆ្កែ ត្រូវជាប់ទោស ហើយត្រូវពិន័យតាមច្បាប់ កាលពី១៥ឆ្នាំជាង មុន មានខ្មែរយើងនៅអាមេរិកបានសម្លាប់ឆ្កែសីុ ជាប់គុកមិនទាន់ចេញផង​ក៏ មិនដឹង ? ។ ឆ្កែស្រុកនេះ អត់អាចដាក់អោយនៅក្រៅផ្ទះបានរ៉េ ត្រូវយកចូលក្នុងផ្ទះ បើដាក់ក្រៅផ្ទះ ខាងក្រសួងបសុពេទ្យឬក៏ខាងសង្គមកិច្ចខាងសត្វឆ្កែ ត្រូវមកយកឆ្កែទៅដាក់កន្លែង របស់គេ សំរាប់ជូនដល់អ្នកណាដែលចង់បានឆ្កែយកទៅចិញ្ចឹម ។

ឆ្កែនៅស្រុកនេះ ត្រូវការថ្នាក់ថ្នមដូចកូនងែតដែរ ត្រូវការចាក់ថ្នាំ កាត់សក់ កាត់ក្រចក លាបថ្នាំសក់ ក្រៀវ  ព្រមទាំងត្រូវដឹកវា ហាត់ប្រាណ(Exercise)ពេលនោះត្រូវកាន់ថង់ប្លាក់ស្ទិក មួយសំរាប់ដាក់ឥវ៉ាន់របស់វានៅពេលដែលវាទម្លាក់នៅតាមផ្លូវឬ ក៏ផ្ទះអ្នកជិតខាង មិនត្រូវអោយវាទៅរហែរហូតផ្តេសផ្តាស តាមតែចំណង់របស់វារ៉េ តិចថាឃើញអ្នកដឹកឆ្កែដើរថាកាន់របស់ល្អ ហើយចង់ឆក់យក ច្បាស់ជាបានថង់អាចម៍ឆ្កែហើយ 😀 ។ ងៃមួយមានយាយបិះមួយដឹកឆ្កែគាត់ដើរជិតផ្ទះខ្ញុំ ហើយខ្ញុំនៅបោសស្លឹកឈើ  មានស្រីអាមេរិកាំងម្នាក់ ” Hi Baby , Aren’t you cute ! ” គាត់បាននិយាយ ខ្ញុំខំតែលើកដៃដាក់ស្រីនោះ ហើយញញឹមដាក់វិញ តាមពិត នាងនិយាយរកឆ្កែដែលយាយបិះម្នាក់ទៀត កំពុងដឹកដើរសោះ ចង្រៃមែន ខ្មាស់ឆ្កែអស់ម៉ាដងរ៉ៅ 😀 ។

ឆ្កែនៅស្រុកនេះមានការឈ្លាសវៃណាស់ មានឆ្កែដែលក្រុមប៉ូលិសប្រើសំរាប់គ្រឿងញៀន គ្រឿងរំសេវ គ្រាប់បែក មីន តាមអាកាសយាន្តឋាន នឹង សំរាប់ហិតក្លិនមនុស្សនៅពេលមនុស្សបាត់ខ្លួន គេអាចយកឆ្កែនោះអោយហិតក្លិនគេអាចដឹងថាមនុស្សនោះទៅដល់ណា មកពីណា អី អាចឹងរ៉ៅ ហើយដែលគួរអោយអស្ចារ្យនោះគឺឆ្កែសំរាប់មនុស្សពិការភ្នែក គាត់មិនអាចមើលឃើញមែនតែ ឆ្កែរបស់គាត់អាចដឹងថា ភ្លើងក្រហមត្រូវឈប់ ភ្លើងខៀវត្រូវទៅ ហើយត្រូវដើរតាមកន្លែងដែលគេទុកសំរាប់មនុស្សដើរ(sidewalk)

នៅស្រុកខ្ញុំកម្រឃើញមានឆ្កែមានស្នេហាផ្តេសផ្តាសណាស់ ព្រោះនៅពេលយើងទិញ ឬ យកពីកន្លែងដែលគេបានសង្រ្គោះនោះ គេបានក្រៀវវារួចហើយ ពេលនោះវាអត់មាននឹកនាចែរចង់អីៗរ៉េ េពល វាឃើញមេ ធ្វើដូចជាអត់រំភើបអីសោះ មិនដូចមនុស្សយើងសោះតាហ្មង ! :D។

តម្លែ របស់ ឆ្កែមានតាមពូជ មានចាប់តាំងពី ១០០ ដុល្លា រហូតដល់ ១០០០ ដុល្លា នឹង អត់មានបូកក្នុងការចាក់ថ្នាំ ទៅ ពេទ្យ កាត់សក់ ងូតទឹក អីៗផ្សេងទៀត ។ ហើយបើរឿងម្ហូបឆ្កែស្រុកនេះ ប្រហែលម្ហូបដែលខ្មែរ យើង​ញាំនៅស្រុក ខ្មែរ សុទ្ធតែ សាច់គោពិសេស មានបន្ថែម វីតាមីន បំប៉នអោយរហ័សធាត់ធំ ដូចកូនក្មេងដែរ ។​ កាលទើបមកដល់អាមេរិកមុនដំបូង ខ្ញុំអត់ដឹងថាមានម្ហូបឆ្កែ ដែលគេដាក់ក្នុង កំប៉ុងឯណា ទៅផ្សារ លេងទិញប្រហែលបីកំប៉ុង ព្រោះឃើញរូបឆ្កែនៅលើកំប៉ុង ស្មានតែសាច់ឆ្កែ ដល់មកដល់ផ្ទះ គាស់ម៉ាកំប៉ុង ចាក់ដាក់ច្រានច្របាច់ក្រូចឆ្មាបន្ថែម មានអីឆ្ងាញ់គួសមដែរ ហើយគិតតែម្នាក់ឯងថានៅស្រុកនេះមានសាច់ឆ្កែលក់ដែរ ន៎ ? ងៃមួយអាក្លើខ្ញុំមកលេងផ្ទះ ស្រាប់តែវាលាន់មាត់ថា ” អីហ្អា? ហ្អែងមានឆ្កែពីកាលណាទើបមកដល់អាមេរិកនោះ ហ្អា ?  ” ខ្ញុំនិយាយប្រាប់វាដូចខ្ញុំហ្នឹងអ្នកចេះ ” ឆ្កែឯណា គឺសាច់ឆ្កែណាអាភ្លើ ! ” ខ្ញុំនិយាយព្រមទាំងយកកំប៉ុងអោយវាមើល ស្រាប់តែ  ” ហាស់ ហាស់ ហាស់ អាតាងែន អាហ្នឹងម្ហូបឆ្កែតើ អានេះ ! ” វាសើចបន្ថែម ហើយហុចកំប៉ុងម្ហូបឆ្កែអោយខ្ញុំវិញ ខ្ញុំហួសចិត្តនឹងខ្លួនឯង ។ ពេលវាព្រមទាំងគ្រួសារវាទៅផ្ទះវិញ ខ្ញុំស្តាយក៏គាស់ទាំងពីរកំប៉ុងហ្នឹងបង្ហើយតាហ្មងកុំអោយខាត ព្រោះបានទិញរួចមកហើយ មានអីគួរសមដែរ ទើបមកដល់អាមេរិកផង មានសាច់ឯណាសីុនោះ បើឆ្កែសីុបាន ខ្ញុំក៏សីុបានដែរ មែនរ៉េ ? 😀

បើជនជាតិអាមេរិកាំងចិញ្ចឹមឆ្កែ ដូចមិនអី បើឃើញពួកអាសីុ ចិញ្ចឹមឆ្កែ ខ្ញុំដូចអត់ទុកចិត្តតាហ្មង ! 😀

Advertisements

26 Responses to ឆ្កែអាមេរិកាំង

  1. Long ថា:

    ធ្វើចឹងបានត្រឹមត្រូវ! ព្រោះជីវិតមួយៗសុទ្ធតែមានតំលៃ មិនថាមនុស្ស​ ឬសត្វ​ទេ!

  2. ឧត្តម ថា:

    😀 ស្រុកស្មេ ឲ្យតែហ៊ានទុកចោលពាសវាសមើល… បុំមិន​បង់គ្រឿងឡូវ! ហិហិ

    • ហនុមាន ថា:

      ចយដឹកហ្អើយ ! អាំងដឹកចេតរ៉យ ! 😀 ហាស់ ហាស់ ការីណាំយ៉ា អត់ទាស់តាហ្មង ! សុំទោសនិយាយលេងរ៉េ អរគុណ នឹង សូមជំរាបសួរ ឧត្តមបានចូលលេង !

  3. kh2kh ថា:

    នៅ​ស្រុកបារាំង​ក៏​អញ្ចឹង​ដែរ។ សម្រាប់​សត្វ វា មាន​គ្រូពេទ្យ​ ហាង​ចំណី​អាហារ​ សម្ភារៈ ហាង​កាត់​រោម​លំអ​ សាលា​បង្ហាត់​ កន្លែង បញ្ចុះ សព ​​​គ្រប់បែប គ្រប់យ៉ាង។ ម្យ៉ាង​ទៀត​ វា​មាន​ច្បាប់​អាច​ដាក់ ម្ចាស់​ជាប់គុក បើ​គាត់​ធ្វើ​បាប​សត្វ​​​​​គាត់​។​ ចិញ្ចឹម​សត្វ​ឆ្កែ​ជា​ពិសេស​បើ​ឆ្កែ​​ធំ ថ្លៃ​ស្ទើរ​​តែ​ចិញ្ចឹម​កូន​មនុស្ស​ដែរ។
    ខ្ញុំ​ក៏​ស្រលាញ់​​សត្វ​ដែរ ប៉ុន្តែ​ដល់​ពូក​វា​ធ្វើអោយ​សត្វ​របៀប​មនុស្ស ខ្ញុំ​យល់​ថា​វា​ធ្វើ​ហួស​ពេក​។​​ ខ្ញុំ​ជា​មនុស្ស​ជាតិ​មនុស្ស។​ បើ​ខ្ញុំ​លែង​ដឹង​សត្វ​ជា​សត្វ ​មនុស្ស​ជា​​មនុស្ស ខ្ញុំ​ច្បាស់ជា​វង្វេង​ខ្លាំង​ហើយ។​ តាមគំនិតខ្ញុំ ជីវិត​និង​សិទ្ធិមនុស្ស​ សំខាន់​ជាង​​ ជីវិត​និង​សិទ្ធិ​សត្វ។
    ពួក​បារាំង​រំភើប ​បះ​សក់​ ពេល​វា​លឺ​ថា​ នៅ​អាស៊ី មាន គេ​ស៊ី​ឆ្កែ​ជា​​សាច់​អាហារ។ សម្រាប់​ពួក​វា អា​ហ្នឹង​ដូច​ជា​គេ​ថា មាន​មនុស្ស​ស៊ី មនុស្ស​អញ្ចឹង។

    • ហនុមាន ថា:

      បាទជំរាប សួរ នឹងសូមស្វាគមន៍ ខ្មែរទៅខ្មែរ
      បងអរគុណណាស់ដែលបានកមរកផ្ទះបងឃើញ ។ គួពុំគួសូមអភ៧យទោសផង ។ បាទ អត់ខុសរ៉េ ខ្មែរពីខ្មែរមានប្រសាសន៍ត្រូវហើយ អាមេរិក នឹង បារាំង មិនខុសគ្នារ៉េ ។ ឆ្កែស្រុកនេះ មានសំណាងជាងមនុស្សទៅទៀត ជិះសុទ្ធ ម៉ាសេដេស លិកសិស សុទ្ធតែអាឡានថ្លៃតាហ្មង អរគុណសាជាថ្មី នឹងសូមជំរាបសួរ នឹងស្វាគមន៍ !

      • kh2kh ថា:

        ហិៗៗៗ ទើបតែ​អាន​ទី​បញ្ចប់ របស់​អត្ថបទ​។​ មិន នឹកស្មាន​ថា​បង​ឯង​ដល់​ទៅ​ប៉ុណ្ណឹង​​។
        ប្អូន​សូម​ទោស​បង​បើ​ប្អូន​សរសេរ​ខុស​ឬ​មិន​សម​រម្យ ព្រោះ​អត់​មាន​ចេតនា​ចង់​អោយ​បង​ប្អូន​ពិបាក​ដោយ​ខ្ញុំ​ទេ។ ​ខ្ញុំ​គ្រាន់​តែ​ចង់​ចូល​រួម​ជា​សេចក្តី​ស្រលាញ់​បង​ប្អូន​ជន​ជាតិ​ដូច​គ្នា​តែប៉ុណ្ណោះ។
        ជា​ដំណឹង​ថ្មី​ បារាំង​បាន​បង្ហាត់​ឆ្កែ​ពូជ​Berger​ អាច​រក​ដឹង​ជំងឺ​មហារីក​prostate មនុស្ស​ប្រុស​​ គ្រាន់តែ​ឆ្កែ​នោះ​ហិត​ទឹក​នោម​បាន​ហើយ​។
        ចំជា​អស្ចារ្យ​មែន!

      • ហនុមាន ថា:

        បាទ ជា បឋម សូមកុំមានអារម្មណ៍ ថាបងប្រកែប្រកាន់ អី បងមិនដែលយកកំហុស បងប្អូនយើងរ៉េ បងអរគុណដែលប្អូន បានចូលលេង ។ ចាប់ពីងៃហ្នឹង ប្អូនឈប់បារម្ភពីរឿងនោះទៀតចុះ សូមចាត់ទុកបងដូចជាមិត្តរួមភូមិទៅចុះ ។ បាទពិតជាអស្ចារ្យណាស់ ចំពោះការរកឃើញនៅ មធ្យោបាយទាំងនេះ ៕អរគុណដែលបានចូលលេង

  4. ត្រូវហើយនៅស្រុកអាគាំងនឹង មនុស្សប្រុសគឺអន់ជាង អាសុនខនឹងទៀត តិចលោទៅទាត់ម៉ាជើងលេង ដូចស្រុកខ្មែរ លទ្ឋផលគឺ គុក ។ តែទោះជាឆ្កែនៅអាគាំងរឺ អឺរ៉ុប ការរស់នៅឡូយយ៉ាងណា គឺថានៅតែអន់ជាងឆ្កែ ខ្មែរ បើនិយាយពីការបន្តរពូជ ឆ្កែស្រុកខ្មែរ ជាពិសេសអាឈ្មោល ថាអោយតែមានកំលាំង ។

    • ហនុមាន ថា:

      ជំរាបសួរ ពត៌មានទូរស័ព្ទ
      អរគុណបានឆ្លៀតចូលលេង ។ ហាស់ ហាស់ អាហ្នឹងមកពីគេអត់ក្រៀវវាហ្នឹងណា ? ខ្ញុំអត់ដឹងរ៉េ អាខាងបច្ចេកទេសខាងបន្តពូជហ្នឹង ទុកអោយប្អូនឯងចុះ ! 😀 អរគុណបានអញ្ជើញចូលលេង

  5. កេសី ថា:

    កាលពីថ្ងៃអាទិត្យ កូន និង ខ្ញុំនាំគ្នានិយាយរឿងឆ្កែ ។ គិត​ចង់​ចិញ្ចឹម​ឆ្កែដែរ​​ តែខ្លាច​​ពេល​វា​ឈឺ​ទេ ។ ខ្ញុំ​លឺ​ថា ពេល​វា​ចូល​ពេទ្យ​ម្ដងៗ អស់​លុយ​មិន​តិច​ទេ ។ ពូជ​ដែល​ខ្ញុំ​ចូល​ចិត្ត​គឺ Jack Russell Terrier និង French Bulldog ។ ចង់​​បាន Labrador Retriever ដែរ តែ​​ទាស់​អាពូជ​ហ្នឹង​វា​ធំ​ពេក ។ ខ្លាច​​តែ​​ឆ្កែ​អូស​ម្ចាស់​វិញ (មិន​មែន​ម្ចាស់​អូស​ឆ្កែ​ទេ ហាហាហា) ។ ដាក់​រូប​ឆ្កែ​ចឹង ម៉េច​​បង​ឯង​​ចង់​​ចញ្ចឹម​ឆ្កែ​មួយ​ឬ​អី?

    • ហនុមាន ថា:

      អូ ! ងៃហ្នឹងមានសំណាងហើយនែក ! បានកេសីចូលមកលេង​។ អរគុណសុខសប្បាយជារ៉េ ហ្នឹង? ជំរាបសួរ ! ចិញ្ចឹមឯណាបើអត់ចូលចិត្តឆ្កែផងហ្នឹង ណាមួយអត់លុយ បើចិញ្ចឹមឆ្កែ ខ្លាចមានសង្សាទៅ គេធ្វើបាបឆ្កែ ! 😀 បាទ ត្រូវហើយ បើអាមេរិកាំងចិញ្ចឹមឆ្កែ ដូចសម បើខ្មែរ ខ្ញុំអត់ទុកចិត្តរ៉េ 😀 បាទថាដូចមានកូនអាចឹង ម៉ាសព្វ តាំងពីពេទ្យ ធ្មេញ ពេទ្យសុខភាពវា ត្រូវចាក់ថ្នាំគារពារ កុំអោយឆ្កែគ្រុន អូយ!យ៉ាប៉ណាស់ ក្រាន់តែនឹកឃើញអស់ចង់តាហ្មង ! 😀 បាទឆ្កែស្រុកនេះធំៗណាស់ អាចឹងបានងៃមុនមានគេជិះឆ្កែហ្នឹងណា ! មានតើពេលរដូវរងារស្នូ(ទឹកកក)គេប្រើឆ្កែអោយអូសម៉ាគ្រួសារតែហ្មង បើគ្រួសារណាមានអ្នកធាត់ៗច្រើនឆ្កែអូសឡើងគ្នាហ៊ាទឹកភ្នែកណោះ ! 😀 បាទ Terrier ប្រហែលសម បើក្រៅពីហ្នឹង បែបអូសម៉ាគ្រួសារហើយ កេសី អើយ ! អរគុណបានអញ្ជើញ ចូលលេង សូមបានសេចក្តីសុខសប្បាយ នឹង សំណាងល្អ !

  6. ហេសហេ.. រៀបរាប់ហ្នឹងត្រឹមត្រូវហើយបងប្រុស !..
    អរគុណ ៗៗ…
    ខ្ញុំឯណេះសើចឡើងចុកពោះ ..ដោយសារអ្នកបញ្ចូល
    សំលេង !‍..ហេសហេ..ពូកែបន្ថែមបន្ថយពាក្យណាស់ហ្ន៎ !..
    ជាពិសេសត្រង់ម្តុំៗ ចំណីកំប៉ុងរបស់ឆ្កែ !!.. ហ្អេ៎..ធ្លាប់ញ៉ាំ
    សាច់ឆ្កែ ដល់ញានម្លឹងផង ?!!!.. មិនគួរជឿសោះ !!!….
    .

  7. ហនុមាន ថា:

    បាទចុះខ្ញុំឯណាទៅចេះលាក់ប្រវត្តរូបនោះ ? 😀 បាទនោះជារឿងពិតអត់ប្រដិតបន្ថែមរ៉េ ។ បាទ ថាដែលក៏ដូចជាមិនដែល មិនមែនញានរ៉េ គឺចង់សាកតាហ្មង ស្មានតែមកនៅអាមេរិកនឹងមានសព្វមានគ្រប់ មិនដឹងថាម្ហូបឆ្កែរ៉េ ស្មានតែសាច់ឆ្កែ ព្រោះចង់សាក មកពីមិនដែល បាទ 😀 បាទ ជំរាប សួរ នឹង សូមអរគុណ​បានអញ្ជើញចូលមកលេង ។

  8. posoky ថា:

    ហាហាហា​ម៉ោអាមេរិចតំបូង ប៊ិះលួចញាំអាហាលោកឆ្កែ មិនដឹងអារំបល់យោណា វាយកចានម្ហូបទៅដាក់ចំណីអោយឆ្កែ ពេលខ្ញុំមកដល់ស្មានតែ ស្នេក តែចេះសង្ស័យទាន់ កុំអីអស់បាត់កុំពុងតែហេវផង

    • ហនុមាន ថា:

      ហាស់ ហាស់ ហាស់ កុំអីឆ្កែដេញលិតមាត់ប៉ាដោយ ! 😀 ស្មានតែមានតែខ្ញុំម្នាក់ដែលចង់ម្ហូបឆ្កែ ? ជំរាបសួរ សុខី អរគុណបានឆ្លៀតចូលលេង !

  9. ភារម្យ ថា:

    គិតគិតទៅអាមេរិចចេះតែមានហើយ!

    • ហនុមាន ថា:

      ជំរាបសួរភារម្យ
      អរគុណបានចូលលេង ។ បាទអាហ្នឹងមកពីប្រទេសគេជឿនលឿន សូម្បីតែសត្វក៏មានសេរីភាពដូចមនុស្សផ្ទុយគ្នាស្រឡះពីប្រទេសយើង ! អរគុណ

  10. khmerling ថា:

    នៅស្រុកខ្មែរ ចង់និយាយតែទីក្រុងភ្នំពេញទេ ឆ្កែរមានអាយុមិនសូវវែងទេ ។ ​បណ្តោយឲ្យចេញក្រៅមួយប្រិច ពិសេសពេលយប់ គឺច្បាស់ជាបាត់មិនខាន ។ ព្រោះមានពួកចាប់យកទៅចញ្ចឹម…ចិញ្ចឹមពួកក្លែមស្រា ។ ឮថាមានគេទទួលទិញនៅផ្សារដើមគរ ។

    • ហនុមាន ថា:

      ជំរាបសួរ នឹងសូមស្វាគមន៍ khmerling
      អរគុណដែលបានចូលលេង ។ បាទនៅស្រុកនេះ បើបាត់មានតែឡានកិន ឬ បុក មិនអាចរើសបានរ៉េត្រូវហៅក្រុមហ៊ុនខាងរើសសត្វដែលឡានបុកឬកិនអោយមកយកទើបបាន ។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: