របៀបបញ្ចូលតំណជាភាសាខ្មែរ

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង

សង្ឃឺមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ ជាធម្មតា ពេលបងប្អូនយើងដាក់តំណនៅពេលពួកគាត់សសេរក្នុងវាចារក្នុងផ្ទះរបស់យើងគាត់មិនអាចដាក់នៅតំណជាភាសាខ្មែរដែលអាចអោយយើងចុចបាន(live link)ក្រៅពីដំណជាភាសាអងគ្លេសបាន។ តែយើងជាម្ចាស់ផ្ទះអាចកែនៅដំណនោះមកជាភាសាខ្មែរបាន ។ សូមមើលនៅរូបភាពខាងក្រោម ។ សូមអភ័យទោសបើអ្នកណាដឹងហើយអរគុណដែលបានចូលលេង បើអ្នកអត់ដឹង ខ្ញុំរីករាយដែលបានអ្នករាល់គ្នាអញ្ជើញចូលលេង ។

​ រូបខាងលើដែលកុលាបខៀវបានផ្ជាប់តំណខ្ញុំបានគូសជាភាសាអងគ្លេស

ខាងលើក្រោយពេលប្តូរដំណហើយ (១)មុនដំបូងខ្ញុំត្រូវចុច (កែប្រែ អក្សរ ក រូបទី១ )ដើម្បីកែប្រែនៅតំណ

(២ ) ត្រូវ គុប្ពី (copy)តំណជាភាសាអងគ្លេសទុក ហើយបន្ទាប់មកខ្ញុំ


(៣) ត្រូវ វាយជាភាសាខ្មែរ នៅអ្វីដែលតំណជាភាសាអងគ្លេស(ខាងលើខ្ញុំវាយ ក្បួនតែងកំណាព្យ) ហើយត្រូវជ្រើសរើស(HiLighted) ខណះនេះខ្ញុំ Hilighted ពាក្យក្បួនតែងកំណាព្យ


(៤) ចុច link(មើលក្នុងរង្វង់ក្រហម) ពេលនោះប្រអប់មួយនឹង ចេញមក


 

(៥) បន្ទាប់មកត្រូវបញ្ចូល(paste)តំណដែលយើងបានគុប្ពី(copy)ពីតំណជាភាសាអងគ្លេសពីមុន មក


 

(៦)មើលខាងក្រោមពេលដាក់រួច តំណរបស់យើងគួរតែស្រដៀងរូបភាពខាងក្រោម ក្រោយមកត្រូវ Hilighted(ជ្រើសរើស)តំណជាភាសាអងគ្លេស ហើយ លុបចោល(deleted)ឧទាហរណ៍ខាងក្រោមដែលមានពណ៌ខៀវ


 

ខាងក្រោមពេលលុបចោលហើយ តំណរបស់យើងគួស្រដៀងរូបខាងក្រោម


ពេលបញ្ចប់នៅការកែប្រេ ចុចអាប់ឌេត ជាការស្រេច

10 Responses to របៀបបញ្ចូលតំណជាភាសាខ្មែរ

  1. យ៉ាងម៉េចហើយខានជួបគ្នាយូរ ស្តេចស្វាកំហូច។ សុខសប្បាយទេ? ហើយ
    ចុះយ៉ាងម៉េចហើយរឿងការងារសប់កង់ ….. សប់គាំង…. អីនោះ
    តើដែលមាននរណាមករំខានស្តេចស្វាអត់?

  2. ហនុមាន ថា:

    ចុមកណ្តុមឆែប ចាប់ហ្កែបក្លែបស្រា ជ្រុកកាឆាសាច់ឆ្កែ ! ជំរាបសួរ តាសីុក្លូ សុខសប្បាយជារ៉េហ្នឹង ? បាត់យូរស្មានតែចេញបោកស្រីក្មេងបោកយសីុក្លូបាត់ហើយហ្នឹង ? អូការងារ នៅតែអាដែល អត់មានទៅមក មានតែទៅខាងហ្មង ! អរគុណ ហើយធ្លាក់ទៅដល់ណាដែរ បានបាត់ជាងពីសតវត្ស ចុះ ? អរគុណបានចូលលេង នឹង សូមស្វាគមន៍ សាជាថ្មី !

  3. មើលម្សូវយល់តែ Like មួយសិន ហេហេហេ

  4. .
    ជំរាបសួរ លោកគ្រូហនុមាន ..

    ខ្ញុំសូមសាកបន្តិចចុះបើអញ្ចឹង !.

    ផ្ទះកុលាបខៀវនៅទីក្រុងខ្មែរ.

    បើខុស ជួយកែផង !.
    អរគុណ

  5. ហនុមាន ថា:

    បាទ ជំរាបសួរ
    ហេសពូកែមែន! ធ្វើបានល្អហើយអត់មានខុសរ៉េ ! ជាធម្មតាវាមិនអីរ៉េ ពេលបងប្អូនយើងដាក់បន្តតំណ តែ ខ្ញុំជាម្ចាស់ផ្ទះ មិនចង់អោយផ្ទះរបស់ខ្ញុំមានតំណអាញែអាញៃ ហ្នឹងណា អាចឹងបានជាខ្ញុំចូលចិត្តកែ ដាក់ជាភាសាខ្មែរទៅវិញណាំមួយវាស្រួលមើលផង ហើយបើស្រួលមើលម្ចាស់ផ្ទះ ក៏ឡើងមួយកំរិតដែរ មិនថាអាចឹងអី ? 😀 អរគុណ បានយកមេរៀនទៅអនុវត្តន៍ !

  6. ហេសហេ…ជាមនុស្សត្រឹមត្រូវ មានរបៀបរៀបរយផងហ្អេ៎ បងប្រុស ?..
    ចង់ដឹងណាស់តើ !.. ញ៉ាំបានហើយទុកចានត្រាំចោលប៉ុន្មានថ្ងៃដែរ ?..
    ថ្ងៃមុនតាមទូរទស្សន៍ គេនិយាយពីមនុស្សប្រុសនៅអាមេរិចមួយចំនួន
    ខ្ជិលសូម្បីញ៉ាំបាយហើយ មិនចូលចិត្តលាងចាន ..ទៅជាប្រើតែចានជ័រ
    ញ៉ាំហើយបោះចោល !..ហេសហេ..សំបូរបែបមែន !.. និយាយនេះមិន
    សរុបរួមទេណា៎..ថាខ្លះៗតើ !..
    អរគុណណា៎..
    តាមពិតខ្ញុំចង់បង្ហាញ HTML សំរាប់តំណដូចបងហនុមានដែរ គិតថាមិនយ៉ាប់ពេកទេ។

    • ហនុមាន ថា:

      ស្តាយដែរ ចុចតំណរបស់ចុងភៅចំណានអត់ទៅអាចឹង? បាទតាមពិតមិនពិបាករ៉េ មកពីយើងខ្ជិលតើ ! ចុះបើខ្ញុំអត់ចេះភាសា HTML ផងហ្នឹង ! បាទខ្ញុំបាទអាក្រក់តែរាងរ៉េ តែផ្ទះសម្បែងអោយអាលោង តែដើរមិនស្រួលប្រាកដជាដួលបាស់ជើង របូតខោចែវមិនខានរ៉េ ? 😀 មែនមានមែន ពួកអ្នកញាំអត់លាងចានហ្នឹង តែ ខ្ញុំអត់ប្រើចានរ៉េ លែងតែនឹងឹឆ្នាំងតាហ្មង កុំអោយពិបាកលាងច្រើន​! 😀 និយាយលេងរ៉េ បើសីុខ្ជិលៗចាំបាច់សីុធ្វើអី ដេកអត់ទៅមិនស្រួលជាងអីហ្នឹង ? មែនរ៉េ ? អរគុណបានចូលលេង ។ អុញដល់ម៉ោងទៅធ្វើការហើយ សុំលាម៉ារយះសិន ចាំងៃក្រោយជួបទៀត !

  7. .
    ហេសហេ.. បងប្រុស !.. បើរកដំណមិនឃើញ ចឹងមើលម្តងទៀត
    ចុះណា៎..
    ជួយអបអរខ្ញុំផង !..ធ្វើការស្ទើរស្លាប់ ទំរាំតែបានលុយ ទិញរបស់
    បំពេញបំណង !!.. មិនដូចអ្នកខ្លះនៅខ្មែរ រកលុយបានតាម
    ការស៊ីសំណូកសូកប៉ាន់នោះទេ !!..

    សូមមើល ‹‹ស្រីម៉ៅ›› !.ហេសហេ..
    :

    • ហនុមាន ថា:

      បាទ មានសេចក្តីត្រេកអរណាស់ ចំពោះស្រ្តីខ្មែរណា ដែលចេះទីពឹងខ្លួនឯង មិនបាច់ចាំពឹងផ្អែកលើបុរស ដើម្បីចង់បានអ្វីដែលខ្លួនចង់បាន ។ មានអីស្រីម៉ៅស្អាតតើ សំរាប់មនុស្សស្រី បើសំរាប់មនុស្សប្រុស តូចបន្តិច ឡាននៅអឺរុប រាងខុសគ្នាពីនៅអាមេរិក ។ សូមជួយអបអរ បានទិញឡានថ្មី អាចឹងដូរ អា VW ចោលហើយអីហ្នឹង ? អរគុណ បានចូលផ្តល់ដំណឹងល្អ !

ទំលាក់ មួយចំលើយតប ទៅ ហនុមាន បោះ​បង់​ការ​ឆ្លើយ​តប