បេះដូងឆួលឆេះ

ជំរាបសួរប្រិយមិត្តពីនាយសមុទ្រម្ខាង !

បេះដូងឆាបឆួល រមួលឆាបឆេះ

រមាស់ដេកអេះ រំមួលកដៃ

អេះហើយអេះទៀត ចង់កើតប្រមេះ

បេះដូងឆាបឆេះ ព្រោះតែស្រស់ស្រី

វង់ភ័ក្រមូលក្រឡង់ ភូផង់ល្អអត់ទាស់

បបូរមាត់ក្រហមទុំ  ច្រមុះប្រហោងធំ

ពេលអូនញញឹម បងសែនសង្ឃឹម

នឹកក្នុងចិត្ត អាក់អួលឆួលឆេះ

នឹកដល់អូនកាលណា ចង់បែកប្រួលប្រះ

ស្ទើរបូតខោចែវពីចង្កេះ ព្រោះក្តីឆួលឆេះ

បេះដូងរលេះ ឆាបឆួលពេញឱរ៉ា

សុខសប្បាយជារ៉េ ? អរគុណដែលបានអញ្ជើញចូលលេងផ្ទះខ្ញុំថ្ងៃនេះ​។ បាទ ជារាងរាល់ឆ្នាំនៅស្រុកខ្ញុំ​តែខែ កុម្ភះ ទី ១៤ គេតែងតែប្រារព្ធធ្វើបុណ្យសង្សា Valentine’s Day (មិនមែនជាបុណ្យជាតិ)គឺ ប្រុសៗទិញ របស់ជូនស្រីៗ ប្តីៗទិញរបស់ជូនប្រពន្ធៗ សង្សាៗទិញជូនសង្សាៗ ប្រពន្ធចុងទិញជូនប្រពន្ធដើម អីហូរហែរអាចឹងរ៉ៅ ! ។ ខែនេះអ្នកលក់ផ្កាលក់ដាច់អាយូស ផ្កាម៉ាបាច់មានទៅដល់ ៥០ ដុល្លាឯណោះ ។ ជាធម្មតា តែ ២០ ដុល្លា គ្មានអ្នកណាទិញផង ។​​​ ខាងក្រោមជារូបបេះដូងខ្លះៗ ដែលមានទំហំធំ អាចយកទៅធ្វើជា វលភេផើ ក៏បាន លើកលែងតែរូបអង្គរក្រោម ដែលមានភាពតូចបន្តិច បើយកធ្វើកាតផ្ញើទៅណាៗបាន។ សូមអញ្ជើញទាញយកបើមានការចាប់អារម្មណ៍ ។ អរគុណ

សូមទាញយកពីទីនេះ

ទាញយករូបខាងលើពីទីនេះជាស្រទាប់(Photoshop’s Layer)

សូមបញ្ជាក់ រូបនេះតូចបន្តិចមិនអាចយកទៅធ្វើជាវលភេផើបានល្អរ៉េ

Advertisements

14 Responses to បេះដូងឆួលឆេះ

  1. អនាមិក ថា:

    អេះក៍អេះម្លេះល្បងស្វា អេះយ៉ាងនេះគេស្រែក ផ្អើលគេអស់ហើយ សូមកុបពីមួយហើយ ទុកអេសពេលប្រពន្ឋអត់នៅ 😀

  2. ហនុមាន ថា:

    ជំរាប សួរ ដារ៉ា (latephonenews)
    អរគុណបានចូលលេង ។ ចុះបើមិនអេះវារមាស់ពេក ចុះមានអីយកប្រើរ៉ៅ បានតើ 😀 ហាស ហាស ប្រយ័ត្នប្រពន្ធឃើញបាកអេះញាប់ដៃ ខ្ញុំអត់ធានាបានរ៉េ ! អរគុណ

  3. ហាសហាហា…ហេតុតែជាអំបូរស្វា ចឹងតើ បានជាអេះច្រើនម្លឹង៊ !..
    ហ្អេ៎ បងហនុមាន !.. តែងកាព្យហ្នឹងខុសក្បួនហើយ ..មិនត្រូវ
    តាមលំដាប់ចុងជួនទេណា៎.. នេះខ្ញុំចង់តែយកទៅកែឱយទេនៀក !..
    ហេសហេ..សូមទោស ។

    បើបងប្រុសចង់បានរបៀបតែងកាព្យពាក្យ ៤ ខ្ញុំមានក្បួននៅទីនេះ !.

    ក្បួនតែងកំណាព្យ

    អរគុណ បាននាំសំណើចថ្ងៃនេះ !. 😀

    • ហនុមាន ថា:

      បាទជំរាបសួរ
      អរគុណដែលបានបង្ហាញនៅមេរៀនតែងកំណាព្យដ៏អស្ចារ្យនេះ តាមពិតខ្ញុំអត់តែងរ៉េ គ្រាន់តែសសេរតាមតែនឹកឃើញ គ្រាន់តែក្រលាស់យកម៉ាត្រូសៗហ្នឹង ! ។ តែទោះបីយ៉ាងណា ក៏សូមអរគុណដែរ ។ បាទព្រោះតែត្រកូលស្វាហ្នឹងឯងបានអេះមិនឈប់ហ្នឹង ! 😀 សូមកុំយកទៅកែអី ព្រោះខ្ញុំអត់បានព្រៀងផងហ្នឹង ណាមួយការលេងពាក្យរបស់ខ្ញុំ លេងគ្រាន់តែកំសាន្តលេងនោះអី ! ណាមួយពាក្យនោះវាចង់កាត់អាមេរិកាំងតិចៗហើយជប៉ុនតិចៗ ដែរ 😀 ។ អរគុណបានចូលលេង

  4. សុំ​ទាញ​ទុក​ខ្លះ​ដែរ​ហើយ​បង។ អរគុណ​ច្រើន!

  5. posoky ថា:

    អញ្ជឹងបានគេថា​ ស្វាញីនៅចុងទ្រលាប់ ដល់អាស្វាឈ្មោល ទាញកន្ទុយជាប់ អេះញាប់ជាងម៉ាស៊ីនដេ ………។​

    • ហនុមាន ថា:

      អឺអាហ្នឹងបានពេញកាព្យតាហ្មង ! 😀 អាចឹងហើយបានថាអេះនោះមិនអត់ប្រយោជន៍រ៉េ ! អារឿងអេះហ្នឹងវែងឆ្ងាយណាស់ បើអ្នកមិនយល់អត់ដឹងរ៉េ បើអ្នកធ្លាប់អេះបានដឹង ! 😀 ជំរាបសួរសុខី អរគុណបានឆ្លៀតចូលមកបន្ថែមល្បោយក្នុងការអេះនេះ !

  6. ឧត្តម ថា:

    😆 សួស្តីបង
    បេះដូចអ្នកណាខ្លះ បានជាឆេះអើយឆេះម្លឹងនោះ! ហិហិ

  7. Long ថា:

    សួស្តីបង! បេះដូងអីក៍ឆេះមេះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: