ពេលអស្តង្គត

សូមជំរាបប្រិយមិត្តពីចម្ងាយពីនាយសមុទ្រដ៏ត្រជាក់ម្ខាង !

សង្ឍឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតា ។ អរគុណដែលបានអញ្ជើញចូលលេងផ្ទះរបស់ខ្ញុំបាទ ។ នៅពេលខ្ញុំទៅធ្វើការ ខ្ញុំតែងតែដាក់កាម៉េរ៉ា តូចមួយទៅជាមួយ លើកលែងតែចូលកន្លែងធ្វើការ ព្រោះគេអត់អនុញ្ញាតិអោយយក របស់របរចូលបានរ៉េ ព្រោះសន្តិសុខ នឹង ជៀសវាង ក្នុងការលួចឆក់ផ្សេងៗ ។ ក្រោយពេលចេញ ពីធ្វើការបើអាកាសធាតុល្អ ខ្ញុំតែងតែ លួចថតម៉ាប៉ុស៍ ពីរប៉ុស៍ ទុកជាអនុស្សាវនះ (កម្រងអនុស្សាវរីយ៍)ដល់ថ្ងៃក្រោយ ។ ខាងក្រោមជារូបភាពខ្លះៗដែលខ្ញុំពេញចិត្ត វាជួយរំលឹកខ្ញុំពីថ្ងៃអស្តង្គតនៅមាតុភូមិ ស្រុកកំណើត បងប្អូន ដែលរស់នៅក្នុងប្រទេសជាទីកំណើតរបស់ខ្ញុំ ។ នឹកកាលនៅពីក្មេងទៅឃ្វាលគោ ទៅស្ទួចជាមួយជីតា ជិះក្របី ចុះអាលូវ មានតែឡាន ម៉ូតូ ពេសពេញ ជាទីតប់ប្រម៉ល់ ហល់ពុទ្ធោ ជាទី បំផុត ។ សូមអញ្ញើញ ទស្សនាកំសាន្ត ។ អរគុណ

ពេលចេញមកដល់កន្លែងចតឡាន ម៉ោង ប្រមាណ ៥ ល្ងាច

កន្លែងចតឡាន ម៉ោង ប្រមាណ ៥នឹង​ ១៥ នាទី ល្ងាច ក្រោយមក

កន្លែងចតឡាន ខ្ញុំមិនអាចប្រាប់កន្លែងខ្ញុំធ្វើការបានរ៉េ គ្រាន់តែថាមានទាក់ទង យន្តហោះ

កន្លែងចតឡាន

កន្លែងចតឡាន

ឡានរបស់ខ្ញុំ

មិនមែនជាខ្ញុំរ៉េ លួចថតគេ បើគេដឹងប្រហែលជាខៀវភ្នែក ក៏ មិនដឹង ? 😀

តាមផ្លូវទៅផ្ទះវិញ

Advertisements

20 Responses to ពេលអស្តង្គត

  1. ថត​បាន​ស្អាតៗ​ណាស់ ។

    • ហនុមាន ថា:

      ជំរាបសួរបឿន
      អរគុណបានអញ្ជើញចូលលេង ។ បាទ តាមពិតខ្ញុំគ្រាន់តែលើកកាម៉េរ៉ាថត ចំណែកដែលស្អាតនោះជាអំណោយរបស់ធម្មជាតិ ដែលបានផ្តល់ឧកាសជូនខ្ញុំតែប៉ុណ្ណឹង ។ អរគុណបានឆ្លៀតឧកាសចូលលេង

  2. Long ថា:

    ពិតជាមានស្នេហ៍ដៃមែនបងប្រុស! ហិហិហិ សួស្តីលោកពូ!

  3. sambatt ថា:

    មានកាម៉េរាជាប់់តាមខ្លួនល្អ ..ត្រូវការ?ថត ត្រូវការ?ថត
    ជួនកាលអាចមានថាសហោះអីចុះមក ក្បែរ ថត ផ្លាច់់! យកភស្តុតាង
    លក់់អោយអ្នកវិទ្យាសាស្រ្តបានលុយចាយទៀត 😀

  4. ហនុមាន ថា:

    ជំរាប សួរ សម្បត្តិ
    សូមស្វាគមន៍ អរគុណដែលបានអញ្ជើញចូលលេងផ្ទះរបស់ខ្ញុំ។ ស្រុកខ្ញុំគេនិយមដាក់នៅជាប់ក្នុងឡាន ពេលមានអាសន្តឬគ្រោះថ្នាក់គេទាញមក ដាក់ម៉ាប៉ុសផ្លាច់ ! 😀 អរគុណ

    • sambatt ថា:

      ជំរាបសួរបង !
      ខ្ញុំចូលចិត្តឃើញមេឃពេលថ្ងៃលិចចឹងដែរ ស្អាតណាស់់
      ចឹងបើជាមានម៉ាស៊ីនថតហើយ មិនថតគួរអោយស្ដាយ!
      មិនថាថ្ងៃលិច ថ្ងៃរះអីទេ អោយតែឃើញមេឃល្អចាប់់ចិត្ត
      ចង់់ថតទុកភ្លាម ពីព្រោះមេឃមានពណ៌ល្អ កំរមាន។

    • ហនុមាន ថា:

      បាទ ខ្ញុំយល់អាចឹងដែរ បានដាក់មួយជាប់ក្នុងឡាន ។ អរគុណ

  5. latephonenews ថា:

    បើកជំនាញថតមួយទៅ ល្បងស្តេចស្វា ថតបានស្អាតណាស់

    • ហនុមាន ថា:

      ជំរាបសួរ នឹងសូមស្វាគមន៍ ដារ៉ា !
      អរគុណបានអញ្ជើញចូលលេងផ្ទះខ្ញុំ ។ បាទនៅស្រុកនេះរកសីុអត់បានរ៉េ ខាងហ្នឹង ព្រោះ ម្នាក់ៗ មានសុទ្ធតែកាម៉េរា អាយហ្វូន ដែលអាចថតបានយ៉ាងល្អ ! អរគុណបានចូលលេង

  6. បើបានមើលផ្ទាល់ភ្នែកវិញកាន់តែពិតជាល្អខ្លាំងណាស់បងពពូ!ិហិហិ ញ៉ុមធ្លាប់មើលថ្ងៃលិចបានពីរដងដែរ! ស្នាដៃពូហនុមានពិតជាល្អផសគាត់មែន!ហាហា

    • ហនុមាន ថា:

      ជំរាបសួរ នឹង សូមស្វាគមន៍ វឌ្ឍនា
      អរគុណដែលបានអញ្ជើញចូលលេង។ ខ្ញុំឃើញញឹកញាប់ដែរពេលថ្ងៃ លិច ថ្ងៃរះ ជួនកាលបានថតទុក ជួនកាលអត់បាន ព្រោះ កំពុងបើកឡាន អត់ហ៊ានឈប់ ខ្លាចគេដាក់ពីក្រោយ 😀 អរគុណ

  7. .
    ជំរាបសួរ !. ខ្ញុំចាប់អារម្មណ៍រូប‹‹តាមផ្លូវទៅផ្ទះ›› ជាងគេ ..
    គន់មើលយូរ ដូចផ្លូវពីភ្នំពេញ ទៅបាត់ដំបងម្លេះ ?!.
    សូមសរសើរ ចេះរកកន្លែងថតបានស្អាត..ហេសហេ..ទើប
    តែសរសើរប្រុសខ្មែរស្អាតពីថ្ងៃមុនសោះ !..ឥឡូវបានរូបថត
    ក៍ស្អាតដែរហ្មង !..ហេសហេ.. កុំគិតណាថាខ្ញុំនេះសរសើររួម
    ទាំងម្ចាស់រូបផងនោះ !.. 😀 ..ប្រហែលលួចសើចដូចខ្ញុំដែរហើយ
    មែនទេ ?.. ហេសហេ.. និយាយលេងទេ មកបបួលឱយសើចមែនតើ!..

    រួចចុះប្រើឡានបែបហ្នឹង បំរុងដឹកជញ្ជូនមនុស្សមួយកងពលអី ?.
    មើលតែនៅខ្មែរមែនហ្មង !.. ខ្ញុំធ្លាប់បានសួរទៅបងប្អូនឯខ្មែរ
    គាត់បានទិញឡានរាងស្រដៀងហ្នឹងដែរ ..ថា៖
    – ហេតុអ្វីចូលចិត្ត ប្រើឡានកន្ទុយក្រោយស្រឡះអញ្ចឹង ?.
    គាត់តបវិញ ៖
    – មកពីដឹកជញ្ចូនកូនចៅទៅណា មកណាបានច្រើននោះអី !..
    បើមានបុណ្យទាន ដឹកបានទាំងរបស់របរ និងមនុស្ស !..
    ដាក់ពេញប្រៀប មិនបារម្ភខ្វះកន្លែងអង្គុយផង !..

    ហេសហេ..ម្យ៉ាងដែរ .. តែពេលខ្ញុំយករូបថតមកបង្ហាញ
    ពួកសាស្ត្រគេនៅទីនេះវិញ គេឆ្ងល់ណាស់ !.. សួរមកខ្ញុំថា៖
    – មេចយកឡានដឹកអូស ទៅដឹកមនុស្សអញ្ចឹង ?!!!..

    ហ្នឹងហើយប្រទេសខ្មែរយើង ..ចូលចិត្តធ្វើអ្វីឱយបរទេសឆ្ងល់ណាស់ !..
    ហេសហេ.. ទាំងម៉ូតូ ទាំងឡាន ..ដឹកមនុស្សទាល់តែហៀរ..ឯអ្នក
    រៀបចំច្បាប់ចរាចរ ហាក់ធ្វើព្រងើយ មិនជួយបារម្ភពីជីវិតមនុស្សសោះ !.

    សូមទោស ដូចជាវែងឆ្ងាយបន្តិចហើយ ..
    នេះខ្ញុំយកម្ហូបចំណីមកផ្ញើ កំពូលស្តេចកំប្លែង ពូកែនាំសំណើច..
    ទាំងអស់ជាម្ហូបអើរ៉ុប ដែលខ្ញុំបានទៅចូលរួម កាលពីសៅរ៍កន្លង
    នៅប្រទេសអាល្លឺម៉ង់ ។ ទៅពីថ្ងៃសុក្រល្ងាច មកវិញថ្ងៃអាទិត្យ
    ចូលធ្វើការថ្ងៃច័ន្ទ ..ហេសហេ..ឃើញនៅ ?. ជីវិតសកម្មនៅបរទេះណា៎..
    ជិះយន្តហោះ 45 នាទី ក្នុងចម្ងាយផ្លូវប្រហែល 700 km.ដូចជិះទៅញ៉ាំ!. 😀
    សូមអញ្ចើញឆ្ងាញ់ !.. អរគុណ ។

    អញ្ជើញឆ្ងាញ់នៅម្ហូបអឺរ៉ុប

    រូបភាពតុបតាំងមុខម្ហូបនៅអឺរ៉ុប

    បង្អែម អឺរ៉ុប

  8. ហនុមាន ថា:

    បាទជំរាប សួរ
    អរគុណដែលបានចំណាយពេលច្រើន មកតាំងពីអាល្លឺម្មង់ ផ្ញើរម្ហូបម៉ាហារ អោយខ្ញុំឯណោះលេបទឹកមាត់ហើមពោះបិុនបាវ 😀 បាទ មិនដឹងជាអ្វីរ៉េ ខ្ញុំចេះតែថតៗទៅៗហ្នឹង ព្រោះសម្រស់ធម្មជាតិ តែងតែមាន បើយើងមានពេលវេលា ត្រូវតែជ្រើសរើស កុំអោយវាកន្លងហូសទៅដើម្បីទុកជាអនុស្សាវរីយ៍ ចែកូនចែកចៅទៅងៃក្រោយ ។

    បាទ ខ្ញុំចូលចិត្តឡានហ្នឺងជាងគេ វាជាឡានស្ពរ៍ (sport) ខ្ញុំបើកវារាល់ថ្ងៃ អូខាងក្រោយហ្នឹងអត់មានដឹកអីសោះ ខ្ញុំមានដាក់គម្របពីលើយ៉ាងស្អាត ។ តូចល្មមសំរាប់តែខ្ញុំម្នាក់ឯង ប៉ុណ្ណោះ ។ ឡានខ្ញុំអត់មានអ្នកណាបើកសោះ មានតែខ្ញុំម្នាក់ សូម្បីតែមិត្តភ័ក្រក៏អត់អោយបើកដែរ ថាខ្ញុំចិត្តអាក្រក់ក៏ថាចុះ 😀

    ហើយទៅអីក៏ឆ្ងាយមេសគ្រាន់តែទៅញាំហ្នឹង? បើខ្ញុំសុខចិត្តអត់ហើយ អត់បានទៅរ៉េ ។ តាមអីស្រុកខ្មែរនោះ ក្របីមួយជិះគ្នាជិតដល់១០នាក់នោះ ? អរគុណបានអញ្ជើញចូលលេង នៅផ្ទះរបស់ខ្ញុំ ! អរគុណ

  9. កុលាបខៀវ ថា:

    .
    សួស្តី កំពូលនាំសំណើច !..

    ហ្អេ៎,,បានអ្វីញ៉ាំដែរអាទិត្យនេះ ?..
    ទៅមើលគេនិយាយដើមអ្នកនៅម្តុំៗនេះផង !..ហេសហេ…
    ចុងភៅចំណាន និយាយពីហនុមានប្រាប់សាម៉ាឌីសីុម៉ាដាម
    ខ្ញុំបានរៀនធ្វើផ្អក និង ម៉ាំ ចាំបន្តិចទៀត យកមកបង្អួតហើយ
    ទ្រាំលេបទឹកមាត់បន្តទៅណា បងប្រុស !!..
    @@@@@@@@@@@@@@

  10. ហនុមាន ថា:

    បាទជំរាបសួរចុងភៅចំណាន
    អរគុណចំពោះពាក្យដ៏ពិរោះៗ ដែលបាននិយាយពីហនុមានរូបខ្ញុំ បាទ។ អត់ដែលដឹងថាស្គាល់សាម៉ាឌីសីុម៉ាដាមអីអាលីង អាចឹងធ្លាប់ស្គាល់គ្នាដែរអាចឹង ? អត់អីរ៉េ ធម្មតាទឹកត្រជាក់ត្រីនៅកុំច្រើនហើយ 😀 ។

    មិនដឹងបុរសណាពិតជាមានសំណាងមែនបានភរិយាប្រភេទនេះ ចេះសព្វចេះគ្រប់តាហ្មង ចេះតាំងពីធ្វើផ្អកធ្វើប្រហុក នំបញ្ចុកបញ្ឆែវ ស្វាយត្រាំដាក់កែវ ផ្ញើរជូនខ្ញុំលេបទឹកមាត់ អត់ឈប់សោះ ? 😀
    បាទ អត់អីរ៉េអោយតែរឿងល្អៗ និយាយចុះដើម កុំអោយតែនិយាយពីគល់បានហើយ ! 😀
    អរគុណបានអញ្ជើញចូលលេង នឹងអរគុណដែលបានសសើ ខ្ញុំបានអាននៅការឆ្លើយតបទៅសីុម៉ាដាមវិញឃើញថាពិតជាបងស្រីដ៏ល្អរបស់គេមែន ! អរគុណ

  11. ហេសហេ..ខ្ញុំក៍សូមអរគុណដែរណា៎..
    បានឃើញម៉ាំហើយឬនៅ ?. ក្រែងមិនទាន់បានឃើញខ្ញុំបង្ហាញចុះ !..
    នេះនែក មិនទាន់បានញ៉ាំទេ ទើបធ្វើហើយពីយប់មិញ ..

    មាំសាច់ជ្រូកបីជាន់

    អរគុណ

    • ហនុមាន ថា:

      បាទឃើញហើយ អរគុណច្រើន មើលទៅបែបហឹរសម្បើមតាហ្មង ? បើដាក់ចូលក៏ហឹរ ចេញមកវិញក៏ហឹរដែរ មែនរ៉េ? អរគុណនឹង សូមជំរាបសួរ ដែលបានផ្ញើរម្ហូមជូនខ្ញុំលេបទឹកមាត់មិនដែលខាន ! 😀

  12. កេសី ថា:

    great pictures bong.. i love sunset the most. thanks for posting and keep up the great job.

    • ហនុមាន ថា:

      អរគុណ នឹង សូមជំរាបសួរ កេសី
      អរគុណច្រើនដែលបានអញ្ជើញចូលលេងនៅផ្ទះខ្ញុំថ្ងៃនេះ ។ សុខសប្បាយជារ៉េ? ប្រហែលជារវល់ខ្លាំងហើយមើលទៅ? សូមបានសុខសប្បាយ កុំសូវធ្វើការខ្លាំងពេក ប្រយ័ត្នឆាប់ចាស់ណា ហាស ហាស ខ្ញុំនិយាយលេងរ៉េ ។ អរគុណច្រើន​បាទ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: