ទឹកកកនៅភូមិខ្ញុំ

ជំរាបសួរប្រិយមិត្តជាទីរាប់អានពីចម្ងាយពីនាសមុទ្រម្ខាង

សង្ឃឹមថាអ្នករាល់គ្នាសុខសប្បាយជាធម្មតារ៉េ។ ភូមិខ្ញុំជាតំបន់មួយដែលមិនសូវរងាដូចតំបន់ផ្សេងៗ ក្តៅ មិនក្តៅ រងាក៏មិនរងាណាស់ណារ៉េ ។​តែ នៅមានទឹកកកធ្លាក់ជារៀងរាល់ឆ្នាំ ។ ពេលកំពុងធ្លាក់អត់សូវរងារ៉េ ដល់ពេលធ្លាក់ហើយបានរងា ។ ទឹកកកនេះមានពីរប្រភេទ ប្រភេទមួយសដូចសំលី ហើយពេលធ្លាក់ស្រាល មួយទៀតជាព្រិល(Freezing rain) គ្រាប់ភ្លៀងតូចៗ ប្រភេទនេះគ្រោះថ្នាក់ជាងគេ ព្រោះធ្លាក់ហើយនៅក្រាប់ កករអិលណារអិលណី សូម្បីតែឡានបើកក៏មិនបាន ។ ខាងក្រោមជារូបភាពខ្លះដែលខ្ញុំបានថត

Advertisements

37 Responses to ទឹកកកនៅភូមិខ្ញុំ

  1. ឧត្តម ថា:

    ទឹកកកស្រុកញុមខុសពីស្រុកបង ធ្លាក់តែខែក្តៅទេ!
    ហើយគ្មានធ្លាក់រាយប៉ាយគ្រប់កន្លែងចឹងទេ ទាល់តែយកលុយទៅទិញ បើទិញច្រើន ពេលដល់ផ្ទះសល់ច្រើនដែរ បើទិញតិចខ្លាចអត់ដល់ផ្ទះ ឬធ្លាក់បែកមេជើងទៀត! ហិហិ 😀

  2. កំសាន្តថ្ងៃនេះ ថា:

    ស្រុកខ្មែរក៏ធ្លាក់ទឹកកកដែរណាបង ! ង៉ៃមុនមីងម្នាក់មិនដឹងគាត់យួរទឹកកក ពីណាម៉ោទេ ដល់មុខផ្ទះខ្ញុំ ស្រាប់តែធ្លាក់លាន់ផូង..បែកខ្ចាយ..

  3. វ៉ាន់ ចំរើន ថា:

    មានអីទៀត …?

  4. ហនុមាន ថា:

    ត្រូវហើយអ្នកវិទ្យាសាស្រ្តចំកួតបាននិយាយថាសើចច្រើនចំរើនអាយុ !

  5. enana88 ថា:

    ម្តឹងកាល់ណាបានទេលេងស្រុកពូហេ!

    • ហនុមាន ថា:

      មិនបាច់មករ៉េ ក្មួយចាំពូផ្ញើរជូនអោយទឹកកកពី បី ដុំ 😀 ស្រុកពូអត់មានអីសប្បាយផងហ្នឹង ដើរម៉ាងៃ អត់មានជួបខ្មែរម្នាក់ផង នៅស្រុកខ្មែរវិញ ស្រួលជាងក្មួយអើយ ! ជំរាបសួរ ណា ណា បានឆ្លៀតចូលលេងពូ !

  6. .
    ខាងខ្ញុំក៍មិនសូវក្តៅ ហើយក៍មិនសូវត្រជាក់ពេកដែរ ..
    តែបើសីតុណ្ហភាពចូលដល់ – 8 ឬ – 20 មានតែ
    ពីរទៅបីថ្ងៃប៉ុណ្ណោះ !.. ឥឡូវនេះត្រឹម 4 ដឺក្រេទេ
    ពេលថ្ងៃមានពន្លឺល្អទៀតផង មិនស្រទំឡើយ ។

    អរគុណបានបង្ហាញរូបភាព មិនខុសគ្នាពីខាងខ្ញុំទេមែនទេ បងប្រុស ?

    ទឹកកកថ្ងៃដំបូង

    • ហនុមាន ថា:

      បាទ មិនខុសនឹងគ្នារ៉េ ប្រហែលគ្នាដែរអាចឹង ! តែស្រុកខ្ញុំ ស្រទំច្រើនជាង តែធាតុអាកាសប្លាស់ប្ទូរណាស់ ប៉ុន្មានឆ្នាំនេះ អត់ដូចៗមុនរ៉េ ។ អរគុណបានឆ្លៀតចូលលេង អូ ភ្លេចជំរាប សួរ ជំរាបសួរ បាទ ! 😀

  7. ម៉ន ថា:

    សួស្ដីបង ! សុខសប្បាយទេ ? ឆ្នាំនេះខាងខ្ញុំអត់មានស្នូលេងទេ តែភ្លៀងចង់រាល់ថ្ងៃ 😀

    • ហនុមាន ថា:

      បាទ សួស្តី ម៉ន
      ខ្ញុំសុខសប្បាយជារ៉េ អរគុណ ។ ចុះម៉នព្រមទាំងគ្រួសារសុខទុក្ខយ៉ាងណាដែរ? ខានឃើញម៉នយូរបែបរវល់ខ្លាំងហើយមើល៍ទៅ? អរគុណបានឆ្លៀតចូលលេង ។ បាទ ស្រុកខ្ញុំអាលូវ ស្នូច្រើនដងតាហ្មងឆ្នាំនេះ ច្រើនជាងឆ្នាំមុនៗឆ្ងាយតាហ្មង ។ ម៉ន ដឹងស្រាប់ហើយនៅម្តុំខ្ញុំមិនសូវបិុនរ៉េ ខាងបើកឡានលើស្នូហ្នឹង !សូមសុខសប្បាយ អរគុណម្តងទៀត !

      • ម៉ន ថា:

        បាទខ្ញុំរវល់មែន ព្រោះកំពុងតែធ្វើ Project មួយ ។ អោយតែខ្ញុំមានពេល ខ្ញុំច្បាស់ជាចូលមកលេងបងប្អូនយើងហើយ ។

      • ហនុមាន ថា:

        បាទ អរគុណ។ អាចឹងរ៉េ ស្មានតែមានការមិនស្រួល ឈឺស្កាត់អី ។ បាទសូមអោយមានការជោគជ័យក្នុងគម្រៀង(project)របស់ ម៉ន ។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: