បង់ពន្ធនៅស្រុកខ្ញុំ

ជំរាបសួរប្រិយមិត្តពីចម្ងាយពីនាយសមុទ្រម្ខាង

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខសប្បាយជាធម្មតា ។ ថ្ងៃនេះខ្ញុំចង់ចែលចាយនៅការរស់នៅសហរដ្ឋស្តីពីការបង់ពន្ធសំរាប់មនុស្សគ្រប់គ្នា ។ ខ្ញុំបានចេញពីស្រុកខ្មែរតាំងពីមិនទាន់ស្លៀកខោស្រួលបួល មិនដឹងថាការដកពន្ធរបស់ប្រទេសយើងសព្វថ្ងៃមានកំរិតហើយរបៀបណារ៉េ។ នៅសហរដ្ឋ គឹមានការដកពន្ធសព្វគ្រប់តាំងពីរបស់ ញាំ សម្លៀកបំពាក់ លំនៅដ្ឋាន កិច្ចកាេ នឹង ពាណិជ្ជកម្ម ផ្សេងៗ ។ ការដកពន្ធនេះមានខុសៗគ្នាពីរដ្ឋមួយទៅរដ្ឋមួយ ក្នុងចំណោម រដ្ឋទាំង ៥០ នៅ សហរដ្ឋ មានការដកពន្ធខុសៗគ្នា ខ្លះតិច​ខ្លះច្រើន។ ការដកពន្ធនេះ ជាច្បាប់សូម្បីតែអ្នកមិនមែនជាសញ្ជាតិក៏ត្រូវតែបង់ពន្ធដែរ តែគេធ្វើរបៀបដែលយើងជាអ្នកទិញមិនចាប់អារម្មណ៏ ។ ឧទាហរណ៍ ថា ខ្ញុំទៅទិញរបស់មួយសំរាប់យកទៅជួសជុលផ្ទះ តម្លែ ៣០ ដុល្លា រដ្ឋខ្ញុំ ពន្ធគិតជាភាគរយ តែ ៩.២៥ គ្រាន់តែពន្ធ ២.៧៨ ទៅហើយ ហើយ បូក នឹង ៣០ ដុល្លា វាក្លាយ ៣២.៧៨ សេន យើងត្រូវតែបង់អោយគេ បើមិនបង់អត់បានរបស់ ។

នៅស្រុកនេះ គេដកពន្ធសព្វគ្រប់ អត់មានថាអ្នកណាឬ អ្នកណារ៉េ ចេះអ្នកមានកប់ពពក អ្នកក្ររហេរហាម ប្រធានាធិបតី ក៏ត្រូវតែបង់ពន្ធដែរ ​គេយកពន្ធដើម្បីយកទៅ សំរាប់ចិញ្ចឹមអ្នកក្រី ក្រ អ្នកពិការ សំរាប់ប្រទេសជាតិ សំរាប់ទុកអោយយើងនៅពេលយើងចាស់ ធ្វើការ មិនកើត ។  ពេលយើងធ្វើការបានប្រាក់ ខែ នឹង បើកលុយ គេ មាន កាត់សំរាប់រដ្ឋ (Federal) សំរាប់ ការធានា(Insurance) នឹងពន្ធផ្សេងៗទៀត ដែលយើងត្រូវបានគេកាត់ នេះជាច្បាប់អ្នកណា ក៏ត្រូវតែបង់ ។ ឧទាហរណ៍ ថា ខ្ញុំធ្វើការមួយអាទិត្យ បាន ១០០០​ ដុល្លា មុនគេដកពន្ធ នឹងកាត់អ្វីផ្សេងៗទៀត ក្រោយគេដកពន្ធពីសែក(Check) ខ្ញុំនៅសល់តែ ៦០០ ដុល្លាជាងរ៉េ បើយើងធ្វើការបានលុយច្រើន យើងក៏ត្រូវបង់ពន្ធច្រើនដែរ ស្រុកនេះ បើគេមិនដកពន្ធម្នាក់ៗ មិនដឹងមានយ៉ាងណារ៉េ អ្នកណាក៏មិនចង់អោយគេ ដកពន្ធដែរ តែនេះជាច្បាប់ ប្រចាំប្រទេស ។ អ្នកអត់បង់ពន្ធត្រូវជាប់គុកធ្ងន់ជាងអ្នកសម្លាប់គេទៅទៀត ស្រុកឆ្កួតនេះ ។

ប៉ុន្តែពេលដាច់ឆ្នាំគេអោយយើងមានសិទ្ធតវ៉ា បំពេញក្រដាស់ស្តាម(income tax) យកនៅពន្ធដែលយើងបានបង់ ឬ ដែលគេបានកាត់ពីយើង ពេលដាច់ឆ្នាំ គេនឹងបូកនៅ ប្រាក់ខែ ប្រចាំឆ្នាំ របស់យើង ហើយនឹងពន្ធ​ ប្រចាំឆ្នាំរបស់យើង  បើគេដកពីយើងច្រើន គេអោយយើងវិញ បើគេដកមិនគ្រប់ពីយើងៗ នៅ ជំពាក់គេ ហើយត្រូវបង់អោយគេទៀត យើងរត់ទៅណាអត់បានរ៉េ ព្រោះម្នាក់នៅសហរដ្ឋ មានលេខប្រចាំខ្លួនដែលហៅថា Social Security Number  គេគ្រាន់តែចុចលេខនេះ គេដឹងអ្វីៗពីយើងទាំងអស់ លើកលែងតែរត់មកនៅស្រុកខ្មែរវិញ តែ អត់អាចចូលទៅវិញ បានរ៉េ ព្រោះនៅស្រុកនេះគេមានសាខាស្ថាប័នប្រមូលពន្ធ ដែលហៅថា ( Internal Revenue Service ) ហៅកាត់ថា IRS ពួកនេះ កាចៗណាស់ នៅអាមេរិក អ្នកណាក៏ខ្លាចពួកវាដែរ គេ មិនចង់ទៅកន្លែងវារ៉េ គេចាត់ទុកពួកវាជាព្រាយជញ្ជក់ឈាម ។

ស្រុកនេះកាត់សព្វកាត់គ្រប់ បើយើងមានប្រាក់សន្សំ(Saving, Saving Bonds,401K ) គេកាត់ពីយើងទៀត សូម្បីតែប្រាក់រង្វន់ ឧទាហរណ៍ថា ដាច់ខែយើង បានប្រាក់រង្វាន់ព្រោះយើងធ្វើការអត់ដែលឈប់ ២៥០ ដុល្លា គេ គាត់អស់ ៥០ ដុល្លាទៅហើយ ព្រោះត្រូវបង់ពន្ធ ។ ផ្ទះ នឹង ទី កន្លែងរស់នៅត្រូវបង់ពន្ធ (Property Tax)មួយឆ្នាំម្តង គេដកពន្ធតាមកន្លែងណាល្អ កន្លែងណាអាក្រក់ ឧទាហរណ៍ ថា អ្នកណាម្នាក់នៅម្តុំអ្នកមានៗ ហើយកន្លែង គេល្អ មធ្យម ត្រូវបង់ ច្រើន បន្តិចជាង អ្នកណាដែលរស់នៅម្តុំផ្ទះតូចៗ អាចឹងរ៉ៅ ។ នៅស្រុកនេះមានតែខាងព្រះវិហារ នឹង សាសនា ដែលគេមិនត្រូវបង់ពន្ធ  ដូចជាព្រះវិហារ ឬវត្តអារាម នោះគេអនុញាត្តិនឹងលើកលែងមិនអោយបង់ពន្ធ ក្រៅពីហ្នឹងត្រូវតែបង់ទាំងអស់ ។ នេះគ្រាន់ចំនុចសង្ខេបខ្លះៗដែលខ្ញុំចង់ចែកអោយបងប្អូនយើងដែលនៅស្រុកខ្មែរ នឹង បរទេស បានយល់ខ្លះៗពីជីវភាព នឹងការរស់នៅសហរដ្ឋ ដែលមានបងប្អូន មួយចំនួនបាននិយាយថាជា ឋានសួរគ៍ នោះ ។ សូមអរគុណដែលបានអញ្ជើញ ចូលអាន

Advertisements

24 Responses to បង់ពន្ធនៅស្រុកខ្ញុំ

  1. Samady KS ថា:

    គេ​បង់​ពន្ធ​តែ​ប្រាក់​ចំណូល​ពី​ការ​បង់​ពន្ធ​គេ​យក​ទៅ​អភិវឌ្ឍន៍​​ប្រទេស​គេ ចំណែក​ស្រុក​ខ្មែរ​វិញ​មិន​ដឹង​យក​លុយ​ទៅ​ណា​ទេ ព្រោះ​ការ​ចំណាយ​លើ​​ការ​សាងសង់ សាលា​រៀន​មន្ទីរពេទ្យ​អី​ហ្នឹង​សុទ្ធតែ​ជា​ប្រាក់​ឧបត្ថម្ភ​​របស់​​ លោក​នេះ លោក​នោះ យូ​យូ​ទៅ សូម្បី​តែ​ប្រឡាយ​ទឹក​ក៏​ជា​អំណោយ​​ផ្ទាល់​របស់ បុគ្គល តែ​មិន​ដឹង​យក​លុយ​ពីណា​ទៅ​ធ្វើ​ផង

    • ហនុមាន ថា:

      ពិបាកដែរអាចឹង សាម៉ាឌី នឹងជាកំហុសអ្នកណាដែរ អ្នកដឹងនាំប្រទេសជាតិ ឬ ក៏ ប្រជាជន ? ស្មុកស្មាញណាស់ ខ្ញុំមិនអាចយលបានរ៉េ ចំពោះដំណើរការនេះ ។ អរគុណ បានអញ្ជើញ ចូលរួម

  2. posoky ថា:

    នៅស្រុកខ្មែរគឺទិញមិនតំរូវអោយបង់ពន្ឋទេ បើដាក់១០ដុល្លា គឺបង់១០ដុល្លា បើជំនាញតថ្លៃ អាចចុះ ៧ដុល្លាបាន។ ល្បងស្វានៅស្រុកខ្មែរគឺថាខុសពីអាមេរិច ពន្ឋគឺភាគច្រើនចូលហោប៉ៅអ្នកទាពន្ឋ ដោយផ្ទាល់ ដូចពួគគយអីចឹង គឺបង់ពន្ឋនឹងមាត់ ម៉ាឡានដឹកបន្លែរនាំចូលដូចជា ១០មឺនរៀល ហើយលុយនេះគឺបែងចែកដោយផ្ទាល់ចូលហោប៉ៅ នឹងជូនមេ(បើអីចឹងមិនមែនគយមួយៗមានផ្ទះវីឡាឡានសេរីខ្ពស់ ស្រីស្នេហ៍ក្មេងពីបីទេបើប្រាក់ខែមិនលើសពី១០០ដុល្លានោះ)។ និយាយរាប់រាប់នាំតែឥតប្រយោជន័ទេ ស្រុកខ្មែរគឺប្រពៃណីហើយ អារឿងនឹង គឺថា ធំស៊ីដោយធំ តូចស៊ីតូច បើស្រុកខ្មែរខ្លាំងដូចសម្តីអ្នកធំនិយាយ ម្លេះមិនសមគេជួយ នឹងខ្ចីបំណុលគេ​ ម៉ាឆ្នាំៗរាប់ពាន់លានដុល្លាទេ បើស្រុកខ្មែរខ្លាំងមែននោះប្រហែលជាប្រាក់ខែ មេឃុំ១០០ដុល្លា មិនមែន ២៥ ដុល្លា៣០ថ្ងៃទេ។ សម្តីខ្ញុំនិយាយគឺការពិតមើលឃើញស្តាប់ពិតៗ នៅស្រុកខ្មែរ២០ឆ្នាំជាង ខ្ញុំឆ្លងកាត់អស់ហើយ មានតែអ្នកមិនទាន់ដឹងទេ ដែលមិនដឹង 😀

    • ហនុមាន ថា:

      បាទ អរគុណ បានជួយបំភ្លឺដល់ខ្ញុំសុខី ខ្ញុំមិនធ្លាប់ដឹងរ៉េ មិនដឹងថាអ្នកណាកាន់កាប់ខាងពន្ធនៅស្រុកខ្មែរ ហើយរថពិបាល មានតួនាទីអាចត្រួតត្រារឿងនេះយ៉ាងណាៗនោះអត់ដឹងសោះហើយ !។ ហេស ឆ្ងាញ់ត្រង់ ស្រីស្នេហ័ក្មេងៗតាហ្មង ! 😀 អរគុណបានចូលរួមប្តូរយោបល់

  3. achharia ថា:

    ពន្ធ​​ = ជាន់កចិនលៀនអណ្តាតខ្មែរ
    ពន្ធ = ជាន់កអ្នកលក់ លៀនអណ្ដាតអ្នកទិញ !
    ពន្ធអាករ តែដាក់អោយ រ​​ នៅពីក្រោយ
    វានឹងទៅជា ពន្ធអារក ទៅវិញ 🙂

    • ហនុមាន ថា:

      ហាស ហាស ប្រសព្វមែន ខ្ញុំនឹកអត់ឃើញអាលីង ! អរគុណឆាយ៉ា សុខសប្បាយជារ៉េ ហ្នឹង ? អរគុណ នៅ ស្រុកឆាយ៉ាមានបង់ពន្ធដែរ ? អរគុណបាទ

      • achharia ថា:

        ខាងខ្ញុំ បង់ដោយទាំងអាពន្ធត្រូវយកទៅក្រវាត់ចោលវិញផង។
        ឧ.ទិញទូរទស្សន៍ឬទូរទឹកកកគេគិតតម្លែសំរាប់ដឹកយកទៅ
        ចោលក្នុងហ្នឹងស្រេចបាត់ហើយ រួចតាំងប្រកាសប្រាប់ថារបស់
        ដែលទិញពីហាងលក់គ្រឿងប្រើប្រាសអស់ហ្នឹង ពេលត្រូវចោល
        អាចយកទៅប្រគល់អោយហាងលក់គ្រឿងដូចគ្នាហ្នឹងណា
        មួយក៏បាន ដោយមិនគិតលុយទេ។ តែបើយកទៅចោលកន្លែង
        ចោលសំរាម ត្រូវបង់លុយ ជួនកាលគិតតាមទំងន់ ជួនកាល
        តាមប្រដាប់ប្រើប្រាសគិតជាគ្រឿង ។ យ៉ាងណាក៏ដោយ វាលៀនតែអណ្ដាតអ្នកទិញទេ ! អ្នកលក់គេលក់យកចំណេញ
        ពីលើពន្ធអីអស់ហ្នឹងតែរហូត ។

      • ហនុមាន ថា:

        អាចឹងខុសគ្នាតឹងហ្នឹងបន្តិចស្រុកខ្ញុំអត់រ៉េ លើកលែងតែថ្លៃទិញកង់ឡាន បើទិញកង់ឡានគេគិតថ្លៃដែលគេយកទៅចោល បើមិនចង់អោយគេយកកង់ឡានចាស់ដែលយើងប្តូរហើយមានតែយកទៅផ្ទះ ហើយបើយកទៅផ្ទះមិនដឹងទុកនៅឯណា? អាចឹងមានតែអោយវាយករ៉ៅ ! វាចំណេញម៉ាឡាហូត! បង់ពន្ធ អត់ចេះចប់រ៉េ ស្រុកឆ្កួតនេះ ! 😀

  4. nachihan ថា:

    នៅអាមេរិកពេលចូលនិវត្តគឺគេចញ្ចឹមយើងរហូត ពិតជាស្រួលណាស់។

    • ហនុមាន ថា:

      បាទ ចិញ្ចឹមយើងមកកាលពីយើងនៅធ្វើការគេកាត់ពីយើង ដែលហៅថា social security tax គឺការកាត់ពន្ធសំរាប់យើងចាស់អាយុ ៦៥ ឆ្នាំ ពេលនោះយើងចូលនិវត្តបាន ។តែពេលនោះក៏គេនៅតែយកពន្ធពីយើងដែរ ។ ឧទាហរណ៍ ថា ខ្ញុំបានមួយខែ ៧០០ ដុល្លា សំរាប់ប្រាកើនិវត្ត គេកាត់ពន្ធ អស់ ១០០ដុ្លាជាងនោះ សំរាប់ពេលយើងទៅពេទ្យ ថ្នាំពេទ្យ ។ល។ អរគុណ នឹង សូមជំរាបសូរ ដែលបានចូលលេង ណា ជីហាន !

  5. posoky ថា:

    អូនិយាយអីចឹងជិតបានធ្វើ Tax ហើយ កនយើង នេះបើបានសំបុត្រយន្តទៅខ្មែរ ច្បាស់ជាប្រូចហើយ។

    • ហនុមាន ថា:

      បាទ បើបានមកវិញ មិនអី បើខ្ញុំត្រូវបង់អោយគេរហូតហ្នឹង ពេល IncomeTax ម្តង អត់ចាំ ហើយចង់ធ្វើរ៉េ ព្រោះត្រូវបង់អោយគេទាំងដុំៗអាចឹងនោះ ! អរគុណ នឹង ជំរាបសួរ សុខី !

  6. latephonenews ថា:

    ល្បងស្វាធ្វើម្តេចបានដាក់នាឡិកា Flash បាន?

    • ហនុមាន ថា:

      បាទ ជំរាបសួរ

      សូមទោសខ្ញុំអត់ចេះផង ខ្ញុំគ្រាន់តែឃើញគេដាក់នៅប្លក់គេ ខ្ញុំក៏ចុចហើយតំណទៅក៏នាំទៅប្លក់ដើម ហើយក៏ចម្លងកូដ មកដាក់ផ្ទះ ខ្ញុំហ្នឹង ! សូមទោសខ្ញុំអត់ចេះរ៉េ ខាងកូដ ឬ ក៏ Flash ។ អរគុណបានចូលលេង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: