អប្សរា

ជំរាបសួរប្រិយមិត្តពីចម្ងាយពីនាយសមុទ្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាបានសុខទុក្ខជាធម្មតារ៉េ ។  ថ្ងៃនេះខ្ញុំមានពេលបន្តិចបន្តួច ក៏ បានចងក្រងជាវីឌីអូ ដាក់យូធូប ចែកគ្នាកំសាន្ត ។ វីឌីអូនេះស្តីពី សម្រស់អប្សរាស្រីខ្មែរ ខ្ញុំមិនមែនជាអ្នកថតរូបទាំងនោះរ៉េ គឹការរៀបរៀងដោយចម្លងពីអិនធើនិតនាៗ ហើយក៏មិនបានអះអាងថាជារបស់ខ្ញុំបាទផ្ទាល់ ព្រមទាំងបទចម្រៀងរបស់ប្អូន សេន រ៉ានុត អប្សរា ដោយមានការស្រឡាញ់សិល្បះ វប្បធម៌ នឹង សម្រស់ស្ត្រីខ្មែរ បទចម្រៀងនេះឃើញថា សាកសមនឹង រូបភាព ដែលខ្ញុំបានស្រាវជ្រាវ ហើយក៏បានចងក្រងជាវីឌីអូនេះឡើង ។

” …… អប្សរាម្ចាស់ស្នេហ៍ អូនស្អាតជាងគេ ចង់បំពេរបំពេញហរទ័យ ………” ​

ទោះជាភ្លៀង ខ្យល់ ផ្គលាន់ កំដៅព្រះអាទិត្យរាប់រយអង្សាយ៉ាងណា ឬក៏មានគេស្តីបន្ទោសយ៉ាងណា  អូននៅតែញញឹមដដែល រាមចង់ហាប្រាប់ថាជាតិនេះ សូមស្មោះអស់មួយជីវិត សូមរស់នៅក្បែរ កើតមកជាជាតិខ្មែរ សូមស្គាល់អប្សរា សូមប៉ងប្រាថ្នា សូមជួបអប្សរាលុះជីវិតសូន្យ  បងចង់ថ្លែងប្រាប់ថា …….តែទាស់កន្និថាជារូបអប្សរា ត្រូវបានគេឆ្លាក់លើថ្មសិលា វាចារតបមករាមរ៉ាមិនបាន…….ទោះបីមានការខ្វះខាត ប៉ះពាល់ សមឬមិនសម សូមប្រិយមិត្តខន្តី អភ័យទោស ដល់ហនុមានខ្ញុំបាទ ។ សូមទស្សនាកំសាន្ត !

អាចទាញយករូបខាងលើជាទ្រទាប់(ជា Phtotoshop Layers File)នៅទីនេះ

Advertisements

24 Responses to អប្សរា

  1. Samady KS ថា:

    សង្ស័យ​តែ​បង​ស្វា​ឯ​លួច ចាឡាញ់ អប្សរា​ហ្មង

    • ហនុមាន ថា:

      ហេស ហេស ចុះប្រាប់ហើយតើ ថាត្រឹមតែចង់រ៉េ អត់ហ៊ានថាស្រឡាញ់នៅឡើយរ៉េ 😀 ជំរាបសួរ សាម៉ាឌី សួស្តីឆ្នាំថ្មី ! សុខសប្បាយជារ៉េ ហ្នឹង ? ជិះទូកសប្បាយដែរ ? 😀

      • Samady KS ថា:

        មាន​អី សប្បាយ​ម្យ៉ាង​ដែរ​តើហ៍…​បើ​មាន​បង​ស្វា​ឯង​ចូល​រួម ខ្ញុំ​សុខ​ចិត្ត​ចំណាយ​ចេក​ ១​ស្និត ឱ្យ​បង​ឯង​ទៅ​ចុះ

      • ហនុមាន ថា:

        បាទ អរគុណច្រើន ចាំបានទៅស្រុកខ្មែរ ចាំខ្ញុំបើកបាទីមួយសំរាប់ បងប្អូនវើតប្រេស ហ្វេសបុក នាំគ្នាទៅជិះក្របីម្តង ! 😀 អរគុណសាម៉ាឌី

  2. ព្រហ្មមុខ៤ ថា:

    អរគុណ​ ហនុមាន ។
    ស្ងើចសរសើរ ហនុមានណាស់ ទោះជាទៅដល់ណាហើយនៅតែស្រឡាញជាតិ ប្រទេស ជាដរាប ។
    ពិតមែនហើយ ហនុមាន ឈាមខ្មែរទោះជាខ្ទាតទៅដល់ណាក៏នៅតែជាឈាមខ្មែរដដែល ។

    • ហនុមាន ថា:

      បាទពិតប្រាកដណាស់ ព្រហ្មមុខ៤ ទោះទៅដល់ណាក៏នៅមានជាតិជាខ្មែរដែរ បាទ ! ជំរាបសួរ នឹង សូមអរគុណដែលបានអញ្ជើញចូលលេង ព្រមទាំងបានជួយលើកទឹកចិត្តដល់ហនុមានខ្ញុំបាទ ! អរគុណ

  3. ឧត្តម ថា:

    ជំហ៊ាបឆួរបងឆ្វា! ខានមកលេងបងយូរហើយ ឆុកឆប្បាយទេ?
    ហ៊ានលួចចាឡាញ់អាប់ឆារាផង យ៉ាត់មីងឆ្វាវ៉ៃបោចឆក់

  4. ភារម្យ ថា:

    ដៃអើយល្វត់ល្វន់ទន់ភ្លន់អីម្លេះ ដងខ្លួនចង្កេះ……..

    • ហនុមាន ថា:

      ជំរាបសួរ ពត៌មានវិជ្ជាកូនខ្មែរ សូមស្វាគមន៍ !

      បាទ ខ្ញុំយល់ដូច្នោះដែរតើ គ្មាននារីណា ស្អាតជាងនាតីខ្មែររ៉េ បាទ ! ។ អរគុណ

      • .
        ហើយក៍គ្មានបុរសណា ស្អាតជាងបុរសខ្មែរដែរ !..
        ហេសហេ… សរសើរចឹង កុំលើសឈាមណាបុរសៗ ..

        ជំរាបសួរ បងហនុមាន .. សុខសប្បាយដែរទេ ?.
        ខ្ញុំទើបមកពីប្រទេសអាល្លឺម៉ង់ និងជាប់រវល់ច្រើន
        មួយរយះនេះ មិនបានឆៀងចូលលេង ។

        ចុះមានមេរៀនអីក៍ច្រើនម្លេះៗ… អានមិនទាន់ទេម្ចាស់ថ្លៃ !..
        @@@@@@@@@@@@@@@@@@@@

      • ហនុមាន ថា:

        អរគុណបានសសើរ អូ! ច្រឡំ ខ្ញុំស្វាប្រហែលមិនត្រូវបានគេបញ្ចូលក្នុងចំណោមជាមួយមនុស្សរ៉េ មើលទៅ ? 😀 ហើយបុរសឯណាទៅស្អាតទៅវិញនោះ ? សង្ហា ទេហ្អី ? គ្រាន់តែសសើរអាចឹងមានមិត្តអ្នកអានខ្លះគ្នាអរឡើងហ៊ារទឹកមាត់កក្លាក់ ភ្លេចទាំងជូត ហើយភ្លេចដកដង្ហើមទៀតផង !
        បាទជំរាបសួរ សុខទុក្ខជាធម្មតារ៉េ អរគុណ ចុះចុងភៅចំណានយ៉ាងណាយ៉ាងណីដែរហ្នឹង? ទៅអាល្លឺម៉ង់ មានការអីដែរបាទ? ដើរលេងអោយច្រើនទៅ ប្រយ័ត្នតែចាស់លែងដើរបានហើយ! អរគុណបានឆ្លៀតចូលលេង សូមអោយបានសុខសប្បាយ !

  5. Long ថា:

    លោកពូហនុមាន មិនបានអ្នកមីងសុវណ្ណមច្ឆាហើយ​ ឥលូវចង់បានអប្សរាទៀត! ហិហិហិហិហិ សួស្តីលោកពូ! សុខសប្បាយទេ?

    ច្រលំ បានមីងសុវណ្ណមច្ឆា មិនមែនមិនបានទេ! ហិហិហិ

  6. គួរ​សរសេរ អប្សរា មិនមែន អប្សារា​ទេ? អប្សរ > អប្សរា

    • ហនុមាន ថា:

      បាទ អរគុណបឿន នេះជាទំលាប់កំជិលរបស់ខ្ញុំ ព្រោះពេលសសេរម្តងៗខ្ញុំពុំសូវយកចិត្តទុកដាក់ខាងអក្ខរាវិរុទ្ធ បានជាមានការខុសឆ្គង ខ្ញុំបានកែររួចហើយ តែនៅ រូបភាពលើខ្ញុំអត់បានកែររ៉េ ។ តែសង្ឃឹមថា អ្នករាល់គ្នាដឹងថាខ្ញុំចង់និយាយពី អប្សរាហើយ ។ អរគុណសាជាថ្មី នឹង សូមជំរាបសួរ នឹង អរគុណបានចូលមកលេង !

  7. ឌីយ៉ា ថា:

    អប្សរាគេមិនស្រលាញ់​ហនុមានទេបងមាននុហអើយ!

    • ហនុមាន ថា:

      ជំរាបសួរ ឌីយ៉ា
      អរគុណបានឆ្លៀតចូលលេង ។ បាទ បើមិនស្រឡាញ់ អោយបានត្រឹមតែអាណិត ក៏អស់ចិត្តដែរ ! ជួនកាលគេអត់គិតថាយើងជាអ្វីរ៉េ ខាងរូបក្រៅ មិនសំខាន់ រៀងសំខាន់នោះគឺអ្វីៗដែលមាននៅកនុងបេះដូង បេះត្នោត ពោះវៀន ពោះតាំង ឯណោះវិញរ៉េ យ៉ា អើយ ! 😀 អរគុណ បានចូលលេង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: