ខ្មែរបញ្រ្ចាសជើង !

ជំរាបសួរបងប្អូនពីនាយសមុទ្រម្ខាងដែលត្រជាក់ចង់រួញ !

សុខសប្បាយជារ៉េ? អរគុណដែលបានចូលលេង ។ កាលពីថ្ងៃមុនបានដើរលេង ស្រាប់តែឃើញអារបល់យោណាម្នាក់ យកអក្សរខ្មែរទៅបញ្រ្ចាស ទៅធ្វើជាអក្សរអងគ្លេស ។ សូមជួយមើលហើយពិចារណា ផង

សូមអញ្ជើញទៅ គេហដ្ឋាន នេះ ដើម្បីទាញយកបើចង់បាន

Advertisements

15 Responses to ខ្មែរបញ្រ្ចាសជើង !

  1. ព្រហ្មមុខ៤ ថា:

    មើលហើយ ពិចារណាទៀត​ អត់យល់ទេ ។

    • ហនុមាន ថា:

      ជំរាបសួរ ព្រហ្មមុខ៤ សួស្តីឆ្នាំថ្មី

      បាទវាជាអក្សរ អងគ្លេស មើលរូបខាងក្រោម ខាងលើ ជា A B C D E ហើយខាងក្រោមហ្នឹងជា អក្សរខ្មែរ ដែលអ្នកក្លែងបន្លំ យកមកធ្វើជា អក្សរអងគ្លេស (Alphabet) អរគុណបានអញ្ជើញចូលលេង

  2. វ៉ាន់ ចំរើន ថា:

    ជាខ្មែរ ឬ ជាជនបរទេសបង ដែលធ្វើបែបនេះ? គាត់ធ្វើក្នុងលក្ខណះ ស្រលាញ់អក្សរសាស្រ្តខ្មែរពេកទើបច្នៃបែបនេះ ឬក៏ក្នុងលក្ខណះ បង្អាប់ បន្ថោក អក្សរសាស្រ្តជាតិយើង ? ប្អូនមិនយល់ពីបំណងរបស់គាត់ទេ !?

    • ហនុមាន ថា:

      បាទ ជាជនបរទេស មិនដឹងគេបានមកពីណា បានជាយកទៅធ្វើយ៉ាងហ្នឹង បើតាមបងយល់ប្រហែលជាគាត់យល់ភាសាយើង ឬ មានមិត្តភ័ក្រជាខ្មែរផងក៏មិនដឹង ឬ ក៏ជនជាតិខ្មែរ ក៏មិនដឹង ? បងមិនដឹងដែរ ប្អូនព្រោះនៅស្រុកពួកគេច្រើនយកភាសាបរទេសទៅលេងច្រើន ជួនកាលជនជាតិស្បែកស ស្បែកខ្មៅ យកភាសា បរទេសទៅសាក់ដាក់ខ្លួនគេ តែខ្លួនអត់យល់ ហើយក៏អាចអានបានផង ! បងគ្រាន់តែចង់ចែកនៅអ្វីដែលគេបានយកអក្សរយើងទៅធ្វើយ៉ាងហ្នឹង ! ជំរាបសួរ ប្អូន អរគុណដែលបានចូលលេងបង !

  3. ហ្នឹង​ជា​សិល្បៈ​មួយ​ដែរ តែ​បើ​ថា​ជា​អក្សរ​អង់គ្លេស ក៏​មើល​ពុំ​យល់​ដែរ ។ បើ​ច្នៃ​ឱ្យ​ដូច​អង់គ្លេស​ជាង​នេះ មាន​ប្រយោជន៍​ដែរ ។

    • ហនុមាន ថា:

      បាទ ជំរាបសួរ បឿន សួស្តីឆ្នាំថ្មី
      អរគុណបានអញ្ជើញចូលលេង បើមើលអោយច្បាស់ឃើញថា មិនជាអន់ប៉ុន្មានរ៉េ បឿនអាចបើលរូបខាងលើទីពី ក្រោម A B C D E នោះ បានឃើញហើយ តែ ពិបាកយល់បន្តិចបើយើងមិនចាប់អារម្មណ៍ ។អរគុណ បានអញ្ជើញចូលលេង ។

  4. ខ្ញុំមើលចុះ មើលឡើងគ្រប់ជ្រុងហើយបង តែពិបាកយល់បន្តិច ខ្មែរបញ្ចា្រស់ទៅជាអង់គ្លេសនោះ (គេធ្វើលេងទេមើលទៅ យកជាការអត់បានទេដឹង?)

    • ហនុមាន ថា:

      ជំរាបសួរ បុទុំ សួស្តីឆ្នាំថ្មី

      អរគុណបានចូលលេង ។ បាទ គេធ្វើជាអក្សរអងគ្លេស(font) ដាក់ចែកគ្នាប្រើ អាចទៅយកប្រើបានបើចង់សាក នៅតំណរខាងលើដែលខ្ញុំបានដាក់ ។ ពិបាកមើលមែនហើយ ទាល់តែ មើលអៅយយូរបានយល់ ។ អរគុណបានចូលលេង

  5. ខ្ញុំ​មើល​ទៅមិនយល់ទាល់តែសោះ មិនដឹង​ថាមក​ពីបញ្ហាអ្វីទេ

  6. Rithysak ថា:

    អារបល់យោហ្នឹងយ៉ាប់មែន! ពិបាកមើលណាស់ហើយវាមិនត្រូវអីសោះតាម្រ៉ងហើយ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: