មករា ២០១១ Wallpapers

ជំរាប សួរ បងប្អូនទាំងអស់ជាទីរាប់អានពីនាយសមុទ្រម្ខាង​!

សុខសប្បាយជារ៉េ ? អរគុណច្រើនដែលបានអញ្ជើញចូលលេងផ្ទះ របស់ខ្ញុំ ។ មិនដឹងមានអីចែកមានតែ wallpapers គ្រាន់ដាក់លំអលេង ។ បើមានហើយ សូមអភ័យទោស បើមិនទាន់មានសូមអញ្ជើញទាញយក ចុះ ។ អរគុណ ដែលបានចំណាយពេលវេលា ចូលលេង ។ សូមសុខសួស្តី សេរីមង្គល មានដល់អ្នករាល់គ្នា នាឆ្នាំ ២០១១ នេះ ! ។ សូមអញ្ជើញកំសាន្ត !

សូមអញ្ជើញទាញយកពីទីនេះ

សូមអញ្ជើញទាញយកពីទីនេះ

សូមអញ្ជើញទាញយកនៅទីនេះ

Advertisements

51 Responses to មករា ២០១១ Wallpapers

  1. phearak ថា:

    រូបនេះទំហំតូចៗដល់ហើយបង 😦 😦 ដាក់លើ desktop អត់ពេញផង T_T

    • ហនុមាន ថា:

      ជំរាបសួរ ភារ័ក នឹង សួស្តីឆ្នាំថ្មី !
      បាត់មុខបាត់យូរទៅណាមកណាដែរហ្នឹង? សុខទុក្ខយ៉ាងណាដែរ ? សូមអភ័យទោស បើរូបតូចពេក ភារ័ក អាចតំឡើងទំហំរូបភាព បានតើ តម្លើងដាក់អោយពេញតាហ្មងរ៉ៅ ។ អរគុណបានចូលលេង សូំអោយបានសុខសប្បាយ !

    • Phearak ថា:

      បាទជំរាបសួរបង ឥឡូវនេះកំពុងតែសុខសប្បាយហ្នឹងឯង 😦 😦
      ខ្ញុំចង់បានរូប HD (Monitor ខ្ញុំប្រើនៅres: ១២៨០x១០២៤ )
      ចង់បានអាទំហំដើមមកដាក់ មើលទៅវាអត់បើកពណ៌ ត្រជាក់ភ្នែក ត្រជាក់ចិត្ត 😀 😀 ប្រហែលមកពីភាគច្រើនគេមិនប្រើ ១២៨០x….ទេដឹង?
      អរគុណបងសំរាប់គំនិតច្នៃប្រឌិតទាំងនេះ!
      ខ្ញុំស្រលាញ់រូបទីពីរ ទេសភាពធម្មជាតិ ជីវភាពកសិករ មានស្ទឹង មានស្រែ មានស្រូវ លើមេឃមានពពក…
      អរគុណបងម្តងទៀត សូមឱ្យបានសុខសប្បាយឆ្នាំថ្មី ទាំងអស់គ្នា

  2. ជំរាបសួរ បងប្រុស ជាទីគោរព..

    ថ្ងៃនេះ បានឈាងចូលមកលេង ផ្ទះ របស់ បងប្រុស សារជាថ្មី
    ប្អូន គិតចង់ទទួចសុំ ប្រដាប់ Khmer Unicode ដូចគំរូរ ខាងលើ របស់ បងប្រុស បានមួយ យកទៅដាក់ តាំង ក្នុងគេហដ្ឋាន របស់ ប្អូនផ្ទាល់ ។
    ហេតុនេះ សូមបងប្រុស ជួយមេត្ដា ណែនាំ និង ជួយដោយសេចក្ដីអនុគ្រោះ ផងណា បងប្រុស .

    ប្អូនប្រុស សូមអរគុណទុកជាមុន ចំពោះ​ការជួយជ្រោមជ្រែង ពីសំណាក់ បងប្រុស

    សូមអោយ បងប្រុស មានសុខភាពល្អ
    ដោយសេចក្ដីគោរព ពី​ប្អូន ពិសិដ្ឋ

    • ហនុមាន ថា:

      ចុះមានទៅទើសអី ប្អូនអើយ ! បានតើដោនឡូត យកតាមតំណខាងលើទៅបានហើយ បើមានបញ្ហា ចាំបងជួយលៃលកថែម ចាំបង ដាក់ តំណអោយទាញយករូបទាំង បី ដែលលោតចុះលោតឡើង ។ អរគុណបានចូលលេង សូមសំណាងល្អនាពេលឆ្នាំថ្មីសកលនេះ !

      • បងប្រុស

        ហើយពេលនោះ សូមបងប្រុស ជួយណែនាំ អំពី​របៀបដាក់ តំណ ទាំងនេះ ផង ព្រោះប្អូន មិនដឹងធ្វើតាមណា ដាក់តាមណា នោះទេ !

        សូមអរគុណច្រើនណា បងប្រុស ..

      • ហនុមាន ថា:

        បងដាក់តំណរួចហើយនៅខាងក្រោម ប្អូនអាចទាញយកបានហើយ ។ សាកមើល សូមបញ្ជាក់ថា ពេលប្អូនទាញយក បានតែរូបកំរើករ៉េ ចំណែកឯហ្វាល់នោះអត់មកជាមួយរូបកំរើករ៉េ ។ ជា ដំបូង ប្អូនទាញយក យូនីកូដ ពីបងទាំង បី វុលហ្នឹង ហើយ បានទាញយក រូបកំរើកក្រោយ ពេលប្អូនទាញបានទាំងអស់ ចាំប្រាប់បង យើងនឹងបន្តទៅទៀត !

      • បាទ បងប្រុស
        ឥលូវ សូមបងប្រុស ចូលទៅជួយពិនិត្យ ផង
        តើត្រឹមត្រូវហើយឬនៅ បង?

      • បងប្រុស !

        អាមួយ ខាងក្រោមគេនោះ វាដូចជា មិនសូវស្រួលសោះ !
        យ៉ាងម៉េចបានជាអញ្ចឹងបង?

      • ហនុមាន ថា:

        បងសប្បាយចិត្តណាស់ប្អូន អ្វីៗដែលប្អូនបានរៀនថ្ងៃនេះ បានជោគជ័យ ជាស្ថាពរ តាហ្មង អាស្ចារ្យ ប្អូនប្រុស ! បងបានដោនឡូតសាកមើល បងអាចទាញ បានហើយ ! ជយោ ! ជយោ ៧មករា អូ ច្រឡំ បានហើយ កើតហើយ បងសប្បាយជួសប្អូនទៅចុះ ។ អរគុណ ដល់ការខិតខំរបស់ ប្អូន ចាំមានពេល យើង នឹង រៀន ប្តូរពណ៌ ទាំងអស់ គ្នា ! Congratulation ! អូ អត់អីរ៉េ ប្អូនអាទី៣ ដើរ ស្រួលបួល តើ ! បងជំរាបលា សិន ចាំងៃក្រោយ ជួបគ្នាទៀត អូខេ ? សប្បាយណាស់ខ្ញុំបានជួយប្អូនប្រុសខ្ញុំ អោយចេះ ! 😀

      • បាទ បងប្រុស !

        ពេលនោះ ប្អូនពិតជារីករាយ ជាអនេក ជាអនន្ដ ហើយ ព្រោះ
        បានទទួល កាដូ ដ៏ល្អ ពីបងប្រុស ហើយម្យ៉ាងទៀត ទុកអ៊ួត ស្រីស្នេហ៏ផង ! ហេហេហេ និយាយលេងទេ បង !

        សូមអរគុណ ម្ដងទៀតណា បងប្រុស ..

      • ហនុមាន ថា:

        ប្អូនមើលខាងលើរ៉ៅ ឃើញបងដាក់តំណជូនហើយ !

      • បងប្រុស

        ចុះបន្ទាប់ពីទាញយក រូចហើយ តើប្អូនត្រូវធ្វើយ៉ាងម៉េចជាបន្ដ
        ដើម្បី ឲ្យប្រភេទ ខ្មែរ យូនីកូដ ទាំងនេះ តំនើរការ នៅក្នុង
        ផ្ទះ របស់ ប្អូន នោះ ?​ត្រង់ចំណុចនេះ ប្អូន មិនចេះទេ បង !

        សូមជួយណែនាំ ផងណា​បង ប្រុស !

      • ហនុមាន ថា:

        អូខេ សន្មត់ថាប្អូនបានទាញយកសព្វគ្រប់ហើយ នៅខាងលើប្លក របស់ប្អូន មានកំណត់ចំណាំ(Button)ដែលហៅថា ត្រូវចុច ប្លករបស់ខ្ញុំ > ក្តាបញ្ជារ>រាងរៅ >វិចជិត(Widgets) រកមើលពាក្យដាក់ថា អត្ថបទ ឃើញហើយទាញយកទៅដាក់ខាងស្តាំដៃ( សូមមើលផ្ទះ របស់បង) ប្អូនអាចដាក់ ក្រោម Comments ខាងលើ តាមដានតាមអីុម៉ែល បាន ។

        សញ្ញានេះ > បងចង់និយាយថា ទៅ

        សាកមើល៍ !

      • បាទ បងប្រុស ! ប្អូន បានទាញ ទំរង់ បែបនោះ មកដាក់ នៅលើក្បាលទំព័របានហើយ . បន្ទាប់មក តើប្អូនត្រូវធ្វើយ៉ាងម៉េចបន្ដទៀត ? ត្រូវ ថតចំលង កូដ ទាំងបី​នោះមកដាក់តើមែនទេ បង ?

      • ហនុមាន ថា:

        ចាំម៉ាផ្លែត​ចាំបងចូលមើលផ្ទះ របស់ ប្អូន ! អូខេ ឆ្លាតមែនប្អូនប្រុសរបស់បង ! ប្អូនអាចដូរពណ៌ទៅសបានរ៉េ ត្រង់កន្លែង ដែលប្អូនដាក់វីចជិតទាំងហ្នឹង​?

      • បាទ បងប្រុស

        ប្អូនដាក់បានពីរ​ ហើយ តែមួយខាងក្រោម ដូចជា មិនទាន់កើត !
        ជួយណែនាំ បង្ហើយ ផងណា​ បង

      • ហនុមាន ថា:

        ហ្អាកមេចចុះ ? មានអីពិបាកដូចតែអាពីរលើអាចឹង ! បើពិបាកពេក មិនបាច់ដាក់ក៏បានដែរ សាកម្តងទៀត មើល៍ !

      • បងប្រុស

        ត្រង់កន្លែង ពណ៌ហ្នឹង ប្អូនមិនចេះទេ ! តើ បងអាចជួយកែ សំរួលបានទេ បង ?

        ហើយ ចំពោះ អាមួយ ចុងក្រោយ ក៏ធ្វើមិនទាន់បានដែរ !

      • ហនុមាន ថា:

        អត់អីរ៉ែ​មិនសំខាន់រ៉ែ កែពណ៌នោះ ចាំពេលក្រោយក៏បានដែរ យកស្រួលប្តូរ មូដថ្មីរ៉ៅ ទៅយកកូដ មកដាក់ដើម្បីអាចអោយគេទាញ យកបាននៅទីនេះ ពេលយកបានហើយ ត្រូវគុព្ពី Text file បញ្ចូលត្រង់កន្លែង ពិសិដឋ ដាក់ រូបដែលលោតចុះលោតឡើង ! ប្រហែល ប្អូន មិនដាក់ ស្ពេស(space)ត្រឹមត្រូវដឹងបានវាអត់ដំណើរការចំពោះអាទីបី ព្រោះ កាលបងទើបរៀននោះ ដាក់ពីរ បី សារទើបបានសម្រេច ។ ប្អូនព្យាយាម សាកខ្លួនឯង មើល ព្រោះ បងចង់អោយប្អូនចេះ ។ បើនៅ មិនកើតចាំនិយាយគ្នាទៀត !

  3. Long ថា:

    អរគុណច្រើនហើយលោកពូ! ជំរាបសួរលោកពូពីនាយសមុទ្រផង!

  4. achharia ថា:

    រូបទីពីរឡូយជាងគេ ព្រោះវាមានដងស្ទឹងនិងផ្ទៃទឹកចាំងឆ្លុះរូបភាព
    មានពេលខ្ញុំនឹងកែកុនអោយមានទឹករលករស់សវើកចែកគ្នាមើល ។
    អរគុណ ហនុមាន ចំពោះការចែកចាយរូបស្អាតៗ !

    • ហនុមាន ថា:

      បាទ អរគុណ ពេលដែលខ្ញុំដាក់រូបហ្នឹង ខ្ញុំនឹកឃើញដល់ស្នាដៃរបស់ឆាយ៉ាភ្លាម ខ្ញុំនឹកក្នុងចិត្តថា ឆាយ៉ា ប្រាកដជាធ្វើបានល្អ អាចឹងបានជាខ្ញុំដាក់ហ្នឹងណា ពេលធ្វើរួច ចែកខ្ញុំមើលផងណា ! អរគុណ បានឆ្លៀតចូលលេង​!

    • achharia ថា:

      [gigya src="http://api.ning.com:80/files/FMAgndJc8*gsOyZYErvHtnzIq2pgEN0hHJ-ZFK9JaZXBgnBJUKbguN*SPJ2LEW58bHQbEzhVICB0Mwx0YB-qwbD6GbZ*UagA/flash111.swf" width="450" height="288" quality="high"]

    • achharia ថា:

      ហនុមានអើយ ! ខ្ញុំសាកមើលទេ បើមិនកើតលុបវិញផង!
      [gigya src="http://api.ning.com:80/files/FMAgndJc8*gsOyZYErvHtnzIq2pgEN0hHJ-ZFK9JaZXBgnBJUKbguN*SPJ2LEW58bHQbEzhVICB0Mwx0YB-qwbD6GbZ*UagA/flash111.swf" width="450" height="268" quality="high"]

      • achharia ថា:

        ដំបូងខ្ញុំចង់រករូបដំរីមកដាក់ដែរ តែខ្លាចបាក់ស្ពាន ហេហេ៎!
        រូបស្ត្រីដែលនៅពាំងផ្លូវលើស្ពាននោះ មិនមែនស្រាតទេ
        គឺក្នុងឈុតប៊ិឃីនីពណ៌សាច់ណា ហនុមាន ! ទុកអោយអ្នក
        មើលស្រមៃរកនឹករៀងៗខ្លួនចុះថាសាច់រឿងដែលជួបគ្នាលើ
        ស្ពានដូចនោះហើយ វានឹងតទៀតហើយចប់ដោយរបៀបណា
        …បើប្រយុទ្ធគ្នា ខាងណាឈ្នះ ? 🙂

      • ហនុមាន ថា:

        ហេស ឡូយអត់ទាស់តាហ្មង ! ខ្ញុំចូលចិត្តអារូបបែបហ្នឹង ! ចូលចិត្ត អរគុណបានចែកចាយ អត់លប់ចោលរ៉េ ទុកចែកគ្នាមើលលេង ។ ហាស ហាស ឈ្នះ ឬ ចេញ អត់ដឹងរ៉េ តែប្រហែលមានអ្នកធ្លាក់ពីលើស្ពាន ! 😀

      • achharia ថា:

        អូ៎ ! ភ្លេចប្រាប់ថា លក្ខ័ន្តិកៈនៃការប្រយុទ្ធគឺនៅលើស្ពាននោះ
        មិនបានទេខ្លាចបាក់ នៅក្នុងទឹកក៏មិនបានដែរផ្អើលត្រីផ្អើល
        កង្កែបលោះព្រលឹងអស់ តែបើនៅមាត់ច្រាំងបាន…តែត្រូវប្រយុទ្ធ
        យ៉ាងណាអោយបានឈ្នះទាំងសងខាង គឺល្បិចឈ្នះៗ ! !
        ( និយាយលេងពីរនាក់ទេណា ហនុមាន ! ) បោកគ្នាយ៉ាងម៉េច
        ក៏បោកទៅអោយតាបានឈ្នះតាំងពីរនាក់ …:lol:

      • ហនុមាន ថា:

        ហាស់ ហាស់ ចាំបាច់អីនៅច្រាំង ចូលខ្ទមតាហ្មងរ៉ៅ ក៏បានដែរ 😀 ដូចជាអត់ហ៊ានរ៉េ ក្នុងទឹកខ្លាចអាលង់ទឹកចេតរ៉យ ខានបាន …………….. 😀

      • ហេសហេ….អស់ទាស់ហ្មង !.. និយាយតែពីរនាក់មេច
        កើតទៅ ?. លោកមាឆាយ៉ា នាំមនុស្សខូចហើយ !!..

        ពិសេស លោកប្អូនកូនចោរ ចេញចូលបែបនេះ ប្រហែល
        ទៅជាមួយគ្នាទាំងប៉ី ទាំងស្គរហើយ …អ្នកដែលយ៉ាប់បំផុត
        មានតែបងហនុមានហ្នឹងឯង !.. មែនទេ បងប្រុស ?..

        .

      • សួស្ដី បង កុលា​ប ខៀវ !
        ម៉េចបានជា មកដាល់ចំមុខ ប្អូនយ៉ាងនេះអញ្ចឹង ?
        ប្អូន អត់មានដឹង មានដង អ្វីបន្ដិចទេ !!
        នៅស្ងៀមៗ សោះហ្នឹង ! គ្មានលេង ប៉ី ឬ ស្គរ ឯណា !​
        រាំធុងបាស់ ទេតើ..ហេហេហេ

        សូមអរគុណ ណា បងស្រី ដែលបានមក បង្អាប់ មួយម៉ាត កុំឲ្យស្ងាត់ បាត់ បង ហនុមាន ..

      • ហនុមាន ថា:

        ហាស់ ហាស់ អត់យ៉ាប់ឯណា កូនចោរនឹងចូលមកស។រៀនពីរបៀបដាក់យូនីកូដ អាលូវខ្ញុំបង្រៀនចេះហើយ ហើយដាក់បានទៀតផង ! ហើយមេចចង់ចូលរួមក្នុងការបញ្ចេញមតិដែរអីហ្នឹង ? ខ្ញុំនឹង ឆាយ៉ា ស្វាគមន៍ ដល់អ្នកចូលរួមក្នុងការជជែកលេងនេះទាំងអស់ 😀 ជំរាប សួរ ចុងភៅចំណាន អរគុណ បានឆ្លៀតចូលលេង​! ចុមពិសិដ្ឋ ចូលពីអង្កាល់ មេចអត់គោះទ្វា អាចឹង ? 😀

      • .
        ហ្អេ៎..លោកប្អូនកូនប្រសារ !..
        បងអត់ដាល់មុខទេ គឺដាល់ក្បាលពោះប្អូនប្រុសហ្នឹងណា៎ !..
        ហេសហេ… ដូចធុងបះដែរតើ !. ចង់ដឹងផងដែរ ..
        បើបងហនុមានយើងវិញ ដាល់ចឹងទៅ អាចឮសូរដូចគ្នា
        ដែរទេហ្ន៎?.. តាមស្មានកំពូលមនុស្សខិលដូចគ្នា
        ប្រហែលមានអ្វីៗ ដូចគ្នាមែនហើយ !… 🙂

      • ហនុមាន ថា:

        មេចថាខិល បើមិនដែលឃើញផងហ្នឹង ? 😀 កុំដាល់ក្បាលពោះគ្នាខ្លាំងពេកប្រយ័ត្នព្រូនព្រាត់គូេស្នហ៍ ! 😀

      • បាទ ! បងស្រី កុលាប ខៀវ !!

        បងប្រុស ហនុមាន មានប្រសាសន៏ពិតប្រាកដណាស់ » ប្អូន មក
        រៀនអំពី​ ខ្មែរ យូនីកូដ ហ្នឹង! ហើយឥលូវ រៀនចេះហើយ ដាក់យ៉ាងសង្ហារ ឲ្យ បងប្អូន ទស្សនិកជន រួមជាតិ និង ក្នុ​ងប្រទេស បាន ទាញយក ដោយស្រួល ដូច ពុម្ភ ក្នុងផ្ទះ របស់ បង ហនុមាន អញ្ចឹង ..

        បង ហនុមាន ! ប្អូន សូមអរគុណច្រើន ណា បង សំរាប់ ការចំណាយពេល ដ៏មានតំលៃ ជួយបង្ហាត់បង្រៀន ប្អូន អំពី របៀបទាំងឡាយនោះ ។ សូមអរគុណ សំរាប់ សណ្ដានចិត្ដ មេត្ដា របស់ បងប្រុស ..

        សូមជូនពរ ឲ្យបងប្រុស មានសុខភាពល្អ ..
        ដោយសេចក្ដីគោរព ពីប្អូនប្រុស ពិសិដ្ឋ

      • បងស្រី ថា ប្អូន ខិល ទៀត !!

      • ហនុមាន ថា:

        អរគុណប្អូនប្រុស មិនបាច់គួរសមពេករ៉េ បងមានក្តីរំភើបណាស់ដែលអាចជួយប្អូនបាន ! អគុណដល់ប្អូនព្រមទាំងអ្នករាល់គ្នាផងដែរ ដែលតែងតែចូលមកលេង ។ ផ្ទះបងបើគ្មានអ្នករាល់គ្នាចូលលេង ផ្ទះបងក៏គ្មានប្រយោជន៍អ្វី ដែរ ។ អរគុណអ្នករាល់គ្នា !

      • បាទ បងប្រុស ..ប្អូន សូមទទួលដោយសេចក្ដីរំភើបរីករាយ ..

        សូមអរគុណ ដល់ បងប្រុស ដូចគ្នា..

      • .
        បានជាខ្ញុំថាបងហនុមានខិល ព្រោះឃើញស្ទើរគ្រប់ទី
        កន្លែង ខិលពាក្យសំដីហ្នឹងណា៎..មើលចុះ គ្រាន់តែ
        ផ្លែស្រម៉ ក៍មានកំណាព្យកំប្លែងដែរ !..

        កំណាព្យផ្លែស្រម៉

      • ហនុមាន ថា:

        ចុមព្រះអើយ!មេចបិុនដើររកមេស ? អស្ចារ្យតាហ្មង តាមជាន់កែងរហូត! តាយ ឡេវ ! 😀

      • .
        ចៃដន្យហ្នឹងណា៎.. មកពីថ្ងៃមុនមានអ្នកចង់ស្គាល់
        ផ្លែម្តេញមានរាងយ៉ាងមេច ក៍វាយអក្សរ ម្តេញ
        រកតាម google ស្រាប់តែឃើញចឹងទៅ !..

        មានអីអង្គុយសើចម្នាក់ឯងចង់មួយកំណាត់ថ្ងៃឯណោះ !..

      • ហនុមាន ថា:

        សើចម៉ាកំណាត់ថ្ងៃ អាចឹងអត់ទៅធ្វើការរ៉េ ? 😀

      • .
        ថ្ងៃអាទិត្យ ខាងខ្ញុំ មិនដែលធ្វើការទេ ..បើថ្ងៃសៅរ៍
        យូរៗម្តង តែមួយកំណាត់ព្រឹកប៉ុណ្ណោះ !.. មិនចងកម្ម
        ដូចខាងបងហនុមានឡើយ !.. ហេសហេ..ធ្វើការអ្វី
        គ្មានសំរាកថ្ងៃសៅរ៍ អាទិត្យសោះចឹង ?!..

        អរគុណ

      • ហនុមាន ថា:

        អាចឹងហើយ ព្រោះគ្មានអ្នកជួយឧបត្ថម្ភ ទាល់ទេធ្វើទាំងសៅរ៍ ទាំងអាទិត្យបានរស់បាននៅស្រុកឆ្កួតនេះ 😀 ចាត់ទុកថាចុងភៅចំណានមានសំណាងជាងខ្ញុំទៅចុះ ធ្វើការតែប្រាំថ្ងៃ មួយអាទិត្យនោះ ។ ជំរាបសួរ នឹង សូមអរគុណ

  5. Fidele ថា:

    ពេញ​ចិត្ត​រូប​ទី​ពីរ​ជាង​គេ… :mrgreen:

  6. oudomheng ថា:

    ខ្ញុំក៏ពេញចិត្តដែរ Fidele..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: