ល្ខោននិយាយ រឿងស្រមោលអពមង្គល

សូស្តីអស់លោក មិត្តអ្នកនាងជាទីស្រឡាញ់ នឹងជារាប់អានពីចម្ងាយ !

ដើម្បីជាសក្ខីភាព នឹងជាចំណងដៃ សំរាប់ឆ្នាំថ្មីនេះ ខ្ញុំបាទ មានសេចក្តីសោមន្តរីករាយ បាននាំមកនៅ ល្ខោននិយាយមួយរឿងដើម្បីផ្ញើជូនមិត្តរួមភូមិទុកស្តាប់កំសាន្ត ។ រឿងស្រមោលលអពមង្គល ជារឿងមួយ ដែលពន្យល់នៃជីវភាព របស់ខ្មែរ យើងជាទូទៅ មានលាយលំ ផ្គំរន្តំទៅដោយ ពាក្យពេជ្យ ស្តាប់ហើយ មិនអាចបំភ្លេចបាន ។ ស្នេហា រវាងចិត្ត នឹងចិត្ត ក្រមុំនឹងកម្លោះ កែវនឹងដបស្រា ដុល្លានឹងមិត្តភ័ក្រ ។ អូយ!មានច្រើនទៅទៀត អាចេះចុះ ខ្ញុំទុកនាទីនេះជូនអ្នកទាំងអស់គ្នាចុះ ។ ចុងភៅ ចំណាន សូមផ្ញើ រឿងមួយនេះ ជូន ចុងភៅចំណានហើយ ព្រោះចុងភៅ ចូលចិត្ត អ្នកនាង ហួយ មាស សម្បើមណាស់ ។ សូមរីករាយកំសាន្ត

និពន្ធដោយ លោក ម៉ៅ អាយុទ្ធ

តួប្រុសសម្តែងដោយ

ភីដេត ដោយលោក  ម៉ៅ ប៊ុន ថន

បិុច ដោយលោក អ៊ុក យ៉ារ៉ាន់

ផានិត ដោយលោក  ញឹក សុខុម

ផ្នែកស្រី

អាណែត ដោយនាង ហួយ មាស

បងស្រីអាណែត ដោយនាង យូស កែម

បទ លាហើយស្នេហា ជា បទអន្តរជាតិ ទំនុកដោយលោក ម៉ៅ អាយុទ្ធ ច្រៀងដោយ អ្នកនាង ហួយ មាស ជាអំណោយទានពី ប្អូន វ៉ាន់ ចំរើន កាត់បញ្ចូលបទដោយ ខ្ញុំបាទ ហនុមាន ។ ដោយសារតែរឿងនេះឆ្លងកាត់ច្រើនស្រទាប់ពេក ទើបបទ លាហើយស្នេហា ត្រូវបានរលប់នៅភាគចុងក្រោយ ទើបខ្ញុំបញ្ចូលបន្ថែមក្រោយ ដោយទាញយកបទ លាហើយស្នេហា ពី ប្អូន វ៉ាន់ ចំរើន ។ អរគុណ

 

សូមអញ្ជើញទាញយក ភាគ  

Advertisements

30 Responses to ល្ខោននិយាយ រឿងស្រមោលអពមង្គល

  1. oudomheng ថា:

    ជាដំបូង​សូ​ម​អរគុណ​លោក​ពូ​ដែល​ចែង​តែ​ចែក​រំលែក​ ល្ខោន​និយាយ​ល្អ!!
    ចំពោះ​រឿងនេះ​ ក្មួយ​ចូល​ចិត្ត​ស្តាប់​ណាស់! ហើយ​បាន​ស្តាប់​ជា​ច្រើន​ដង​មក​ហើយ ព្រោះ ពុក​ខ្ញុំ​តែង​តែ​ចាក់​កាសែត​ ល្ខោន​និយាយ​ ជា​ញឹក​ញាប់​ឲ្យ​ស្តាប់​!! វា​នៅតែ​ពីរោះ​ជាប់​ចិត្ត​ដដែល។

    កែតម្រូវ៖ ផ្ញើ អត់​«រ» ទេ។ ស្រមោលអពមង្គល (បែបនេះ​បា​ន​ត្រូវ)

  2. .
    អរគុណ ច្រើនសំរាប់ល្ខោននិយាយ មានបញ្ចូលសំលេង
    អ្នកស្រី ហួយមាស គួរឱយចូលចិត្តណាស់ !..

    ហេសហេ.. ចង់បានរង្វាន់ អ្វីដែរបងប្រុស ?. ប្រាប់មក ..
    តែហាមចង់បានរបស់ណាយ៉ាប់ៗ..ហេសហេ..យ៉ាប់របស់..
    របស់យ៉ាប់..ដែលមិនអាចជូនបាន..នោះណា៎..គិតសិនទៅ !..

    យប់នេះស្តាប់បានត្រឹមវគ្គ ២សិន ងងុយគេងពេក
    ស្អែកចាំបន្តទៀត ..អរគុណ
    @@@@@@@@@@@@@@@@@@@@@

  3. ហនុមាន ថា:

    បាទ មិនត្រឺមតែសម្លេងរ៉េ អ្នកនាង ហយ មាស បានសម្តែងផងដែរ ខ្ញុំចូលចិត្តសម្លេងគាត់ដែរ បើមានភរិយាមានសម្លេងបែបគាត់ ខ្ញុំប្រហែលមិនអោយនាងធ្វើអីរ៉េ មើល៍រ៉ៅ ម៉ាងៃៗ ស្តាប់តែសម្លេងនោះក៏ អស់ចិត្តដែរ 😀 ។ បើប្រាប់ថាចង់បានរបស់អីនោះ អូ ប្រហែលជាមិនបានរ៉េ 😀 តែណោះហើយចុះ ខ្ញុំមានសព្វមានគ្រប់ហើយ អត់ចង់បានរបស់អីរ៉េ តែ ចង់បានតែសេចក្តីសុខ សេចក្តីចំរើន មានដល់គ្រួសារខ្មែរ ទាំងឡាយ មិនថានៅឯណារ៉េ អោយតែពួកគាត់ មានសេចក្តីសុខសប្បាយ ជួបជុំគ្រួសារនោះ ខ្ញុំអរណាស់ទៅហើយ ! អរគុណដែលមានសន្តានចិត្តសប្បុរសធម៌ ដល់ខ្ញុំ ។ បាទ តាមសម្រួលចុះ ខ្ញុំអត់មានបង្ខំរ៉េ ស្តាប់តាមតែការស្តាប់ទៅបាន ។ អរគុណសាជាថ្មី !

  4. សំណាងប្លក់ ថា:

    ជំរាបសួរបង! ចូលចិត្តល្ខោនបងណាស់ តើបងអាច​ឲប្អូន​តរចាក់ជូនបងប្អូនសា្តប់​នៅក្នុងផ្ទះ​ប្អូន​ផងបានទេបង?…៕

  5. oudomheng ថា:

    បង​សំណាង៖ ខ្ញុំ​គិ​ត​ថា គាត់​មិន​យល់​ទាស់​ទេ។ កុំ​តែ​យក​ទៅធ្វើ​អាជីវកម្ម…

    • សំណាងប្លក់ ថា:

      អរគុណ oudomheng ប៉ុនែ្តបងចាំ​ការអនុញ្ញាតិ​ពីគាត់សិន​​ ទើបបងដាក់ជូន​បងប្អូនសា្តប់នៅផ្ទះបងតាហ្មង។ តាមមើលបងហនុមាន​ គាត់ប្រហែលជា​កំពុងតែ សុបិនល្អហើយមើលទៅ​ មែនទេប្អូន! 😀 ៕

  6. ហនុមាន ថា:

    ជំរាបសួរ ហ ឧត្តម នឹង ប្អូនវណ្ណថន

    បាទ យកចុះ មិនបាច់សុំការអនុញ្ញាតិពីបងរ៉េ បងដាក់ជូនហើយ ប្អូននឹងអ្នករាល់គ្នាចង់យកទៅធ្វើអីក៏បានដែរ ។ តែទោះជាយ៉ាងណាក៏បងសូមអរគុណដែរ ។ អរគុណ

    • សំណាងប្លក់ ថា:

      ជំរាបសួរបងហនុមាន
      អរគុណបងណាស់! ប្អូនដឹងតើបង​! ប៉ុនែ្តទោះជាយ៉ាងណា ក៏ត្រូវសុំយោបល់​ពីបងជាម្ចាស់ផ្ទះដែរ។ អរគុណបង៕

    • ហនុមាន ថា:

      បាទ មិនអីរ៉េ អរគុណ ប្អូន !

      • សំណាងប្លក់ ថា:

        ជំរាបសួរបង
        សុំសួរបងបន្តិច ព្រោះបងនៅភូមិវើតបេ្រះមុនប្អូន។​ “ម៉េច..បានជា មាន រូបតំណាងផ្ទះប្អូន នៅទីនេះអាចឹង?​”។​​ ប្អូនកំពុងតែឆ្ងល់ ហើយបងអើយ!​ តើបងអាចពន្យល់បា្រប់ប្អូន ផងបានទេបង? អរគុណ៕

      • ហនុមាន ថា:

        ហ្នឹងមកពីប្អូនចុចច្រឡំដែលហៅថា ភីង(ping) ហ្នឹងត្រូវទៅរកម្ចាស់ផ្ទះវិញ ប្អូនចង់អោយបងដកចេញ ឬ ក៏ ទុក ? មិនអីរ៉េ នឹងមកពីយើងចុចច្រឡំ មិនបាច់ភ័យអី ប្អូន អើយ ! អរគុណ

      • សំណាងប្លក់ ថា:

        អូអាចឹងទេឬ?​ ប្អូនខំតែភ័យ!!។​ សមេ្រចលើបងចុះ ​ព្រោះបងជា
        ម្ចាស់​ផ្ទះ។ **អរគុណបង**៕

      • ហនុមាន ថា:

        បងទុកចុះ ព្រោះបងក៏ប្រើបាន ប្អូនក៏ប្រើបាន អាចឹង ចំណេញទាំងពីរនាក់ តាហ្មង !

      • សំណាងប្លក់ ថា:

        បាទបង អញ្ចឹងល្អម៉្យាងដែរ ប៉ុនែ្តចំណេញអ្វីទៅបង?៕

      • សំណាងប្លក់ ថា:

        ប្អូនសួរបងលេងទេ តាមពិតប្អូនយល់ហើយ អរគុណបង ដែលបាន​អនុញ្ញាតិឲប្អូននៅផ្ទះមួយ៕

      • សំណាងប្លក់ ថា:

        ជំរាបសួរបងប្រុស
        ប្អូនមានចម្រៀងខែ្មរពីដើម មួយចំនួនដែរ​​ ចង់ចែករំលែក​ទៅបង ខ្លះ ស្តាប់កំសាន្ត តើបងអនុញ្ញាតិឲប្អូនផ្ញើជូនបងតាម Email បងបានឬទេ?។

      • ហនុមាន ថា:

        ចុះថីក៏មិនបានប្អូន ផ្ញើរមកចែកបងស្តាប់ផង នេះជា អីមែល​បង hanuman_0184@rocketmail.com អរគុណ បានឆ្លៀតចូលលេង

      • សំណាងប្លក់ ថា:

        ប្អូនបានផ្ញើរទៅហើយបង៕

      • សំណាងប្លក់ ថា:

        តាមការពិត ប្អូនទើបតែជួលឃ្លាំងមួយទៀត សំរាប់ដាក់របស់ ចាស់ៗ និងរបស់ប្រើបា្រស់ផេ្សងៗទៀត។ អាចស្តាប់កំសាន្ត តាមទូរស័ព្វដៃក៏បាន ដូចជាម៉ាក “Iphone, HTC EVO ។ល។”

        ប្អូនបានសាករួចហើយជាមួយ “HTC EVO” គឺដំណើរការបាន ល្អណាស់ ដោយមិនចាំបាច់ ចំណាយ បា្រក់ទៅលើ “Memories Card” ក៏បានដែរ ប៉ុនែ្តបងត្រូវចុះឈ្មោះ គឺ “Free 5gb Sign up” ណាបង។

        បន្ទាប់មកគេនិងបនែ្ថមជូនបង 5gb ពីលើហ្នឹងទៀត​ នៅពេល ដែលបង ទទួលចម្រៀងពីប្អូន។ ដូច្នេះបងក៏បានប្អូនក៏បាន គឺចំណេញទាំងអស់គ្នាតាហ្មង៕

      • ហនុមាន ថា:

        អរគុណ បងបានទទួលហើយ ហើយក៏បានចូលទៅស្តាប់ចម្រៀងទាំងនោះផងដែរ។ អរគុណ

  7. […] រឿងស្រមោលអពមង្គល ខ្ញុំបាទបានទាញយកមកពីផ្ទះ បងហនុមាន។ ព្រោះតែពេញចិត្ត​ក្នុងសាច់​រឿង​ ក៏សុំយោបលពីបងហនុមាន មកដាក់ជូនបងប្អូន សា្តប់កំសាន្តនៅទីនេះ។ ​ដូច្នេះក្នុងនាមខ្ញុំជា​ម្ចាស់ផ្ទះ ក៏សូមថ្លែងអំណរអរគុណ ចំពោះការចែករំលែករបស់បងប្រុស ដល់បងប្អូនខែ្មរភូមិយើង​ទាំង​អស់គ្នា។ […]

  8. software ថា:

    Hi everybody, here every person is sharing these experience, so it’s good to read this weblog, and
    I used to pay a visit this webpage everyday.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: