ជូនពរឆ្នាំថ្មី

ជំរាប សួរ បងប្អូនទាំងអស់ពីចម្ងាយពីនាយសមុទ្រម្ខាង !

សង្ឃឹមថាអ្នករាល់គ្នាមានសេចក្តីសុខទុក្ខជាធម្មតារ៉េ ។ ក្នុងនាមខ្ញុំបាទជាម្ចាស់ផ្ទះ សូមថ្លែងអំណរត្រេកអរចំពោះ ការរាប់អានរបស់ អ្នកទាំងអស់គ្នា ហើយក៏សូមចូលមកជូនពរ ដល់ បងប្អូនទាំងអស់ទាំងអ្នកភូមិនេះ អ្នកដែល មិនមែនភូមិនេះ  ក្រៅស្រុក ក្នុងស្រុក សូមអោយបងប្អូនព្រមទាំងគ្រួសារកូនចៅបានប្រកបដោយពុទ្ធពរទាំងឡាយ ៥ ប្រការគឺ

អាយុ សូមអោយមានអាយុយឺនយូរអង្វែង​  វណ្ណះសូមអោយមានពណ៍សប្បុរល្អប្រិមប្រិយ៍

សុខះ  សូមអោយសុខកាយសប្បាយចិត្ត  ពលះ សូមអោយមានកម្លាំងកាយ មាំមួន

នឹង  បដិភាណះ  សូមអោយមានប្រាជ្ញា ខ្លាំងក្លាមាំមួន អាចដោះស្រាយបញ្ហា គ្រប់យ៉ាង ឥតទើសទាក់ព្រមទាំងសម្បត្តិទាំង៣ប្រការ គឺ

សម្បត្តិមនុស្ស​១  សម្បត្តិទេព្តានឹងសម្បត្តិ ព្រះនិព្វាន នាអនាគត កុំបីឃ្លាងឃ្លាតឡើយ ។ សូមជួបគ្នានៅឆ្នាំក្រោយទៀត

សូមសំណាងល្អ កើតមានដល់អ្នកទាំងអស់ នា ឆ្នាំថ្មី សាកល នេះ សួស្តីឆ្នាំថ្មី សាកល ២០១១ !

Advertisements

27 Responses to ជូនពរឆ្នាំថ្មី

  1. Long ថា:

    លោកពូក៍ដូចគ្នាដែរ! រីករាយឆ្នាំថ្មី!

  2. posoky ថា:

    សូមជូនពរល្បងស្វាអោយជួបប្រទះតែស្រ្តីៗ ក្មេងៗ សាច់សខ្ចី ល្វក់ មុខពងក្រពើរ រាងស្រលូន ដូចតួជប៉ុន តាមសុំស្នេហាទោះទៅទីណាកន្លែអណា ក៍ដោយ ហាហាហា អស់ទាស់។
    យ៉ាងណាក៍សូមអោយជួបតែសេចក្តីសុខ ជួបជ័យលើការងារ មុខរបរ សុខភាពល្អ ជាដ៍រាប ។

    • ហនុមាន ថា:

      បាទ សូមថ្លែងអំណរគុណ ដល់សុខី ដែលបានជូនពរយ៉ាងប្រណិតតាហ្មង ! បាទ អត់យក៍រ៉េ ស្រីក្មេងៗនោះ ខ្លាចគេបោកចាយលុយអស់ 😀 តែសូម យក សេចក្តីសុខ ជោគជ័យ រកការងារល្អ បានធ្វើ នឹង សុខភាព បរិបូណ៍ ។ សូមជូនពរដល់សុខី ព្រមទាំងភរិយា អោយរហ័សមានកូនចៅ យ៉ាងតិចណាស់ ពី ១០ ទៅ ១២ ស្រណុក សុំលុយរដ្ឋ ចាយ ! និយាយលេងរ៉េ អរគុណ នឹង ជំរាប សួរ !

  3. posoky ថា:

    ល្បងអារូបកំរើកមានភ្លើងនឹង ប្រើកម្មវិធី អ្វីទៅដូចជាអេមដល់ហើយ។

  4. សំណាងប្លក់ ថា:

    សួរស្តីឆ្នាំថ្មីបង!
    សូមជូនពរបងនិងក្រុមគ្រួសារ ជួបតែសេចក្តីសុខសប្បាយ គ្រប់ៗគ្នា បើបា្រថ្នា ចង់បានអ្វី សូមឲបានសំរេចដូចបំណង៕

  5. កេសី ថា:

    សួស្តីឆ្នាំថ្មីបង! ជូនពរបងអោយប្រកបតែសេចក្ដីសុខ មានសុខភាពល្អ មាន​ការងារ​ថិតថេរ និង ជាទី​ស្រឡាញ់​ក្នុង​ចំណោម​មនុស្ស​ទាំង​ឡាយ (many blessings to you throughout the years ahead)

    • ហនុមាន ថា:

      បាទ ជំរាប សួរ នឹង សូមជូនពរវិញដែរ សុខទុក្ខយ៉ាងណាដែរ ? ខ្ញុំបានចូលទៅជូនពរដែរតែ ផ្ទះបិទទ្វា ខ្ញុំដឹងថាកេសី កំពុងរវល់ខ្លាំងណាស់ ។ អរគុណដែលបានចូលមកជូនពរ ដល់ខ្ញុំ ! សូមសុខសួស្តីសេរីមង្គល ចូលកើតមានដល់កេសីនាពេលអនាគតដ៏ឆាប់ៗនេះ !

      • កេសី ថា:

        មែនហើយបង ខ្ញុំបានបិទផ្ទះមួយរយៈ តែពេលនេះបើកវិញហើយ ។ ខ្ញុំចាប់​​ផ្ដើម​រវល់​ខ្លាំង ​តាំង​ពី​ប្រមាណប្រាំខែមុនមកម្ល៉េះ គឺ​មហា​រវល់​តែ​ម្ដង ។ ​នេះ​​ចេះ​​បាន​សំរាក​​សំរាប់​ថ្ងៃ Christmas និង ចូល​ឆ្នាំ​ថ្មី​សកល​បាន​ដប់​​ថ្ងៃ​ គ្រាន់​លំហែរ​ខួរ​ក្បាល​ខ្លះដែរ តែ​ចាប់​ពី​ថ្ងៃ​ស្អែក​ត​ទៅ គឺ​ចាប់​ផ្ដើម​រវល់​ទៀត​ហើយ ។

      • ហនុមាន ថា:

        បាទ អរគុណ ហើយ រវល់អី​ក៏ ដូចខ្ញុំមេច ? ខ្ញុំឈប់តែម៉ាថ្ងៃ គឺ ថ្ងៃ ទី ២៥ ខែ ធ្នូ នឹង ថ្ងៃទី ១ មករា ដែលជាថ្ងៃ ឆ្នាំថ្មី តែម្តង ក្រៅពីហ្នឹងធ្វើការរហូត! ។ សង្ឃឹមថា កេសី សុខទុក្ខជាធម្មតា រ៉េ ត្រូវហើយ លំបាកពីអាលូវរ៉ៅ តែ បន្តិចទៀតឈប់លំបាកហើយ មែនរ៉េ ? 😀 និយាយលេងរ៉េ អរគុណ ដែលបានឆ្លៀតពេល ចូលលេង ។ សូមអោយបានសុខសប្បាយ ! អរគុណ

  6. កុលាបខៀវ ថា:

    អរគុណ បងហនុមាន សូមពរជ័យខាងលើត្រឡប់ជូនបងវិញដូចគ្នា..
    ជាមួយនេះ ខ្ញុំសូមបង្ហាញជូនផងដែរ សំរាប់គ្រប់កូនខ្មែរ ទាំងអស់គ្នា…

    ជូនពរដល់កូនខ្មែរគ្រប់ទិសទី

    ខ្ញុំកំពុងនៅអាល្លឺម៉ង់ ឆ្នាំនេះមកជួបជុំបងប្អូន មានខារ៉ាអូខេសំរាប់ញាតិមិត្ត
    ច្រៀងកំសាន្តក្រោមផ្ទះបងប្រុសទី១ ។
    សូមបង្ហាញជូន សំលេងអ្នកចំរៀងនៅប្រទេសអាល្លឺម៉ង់ ៖

    ខារ៉ាអូខេនៅផ្ទះបងប្រុសនៅអាល្លឺម្មង់

    បន្ទាប់សូមបង្ហាញជូនបងហនុមានមើលកំសាន្ត ស្តីពីការរស់នៅ
    របស់បងប្រុសទី១ ដែលពួកអ្នកកាសែតអាល្លឺម៉ង់បានចុះមកសម្ភាស
    ដល់ផ្ទះ ។ មើលតែលេខសិនទៅប្រសិនជាមិនយល់ ..ហេសហេ…

    គ្រួសារបងប្រុសប្រារព្ធបុណ្យណូអែល ដូចជនជាតិអាល្លឺម្មង់

    ដោយគោរពរាប់អានជានិច្ច ..

    អរគុណ
    ,

    • ហនុមាន ថា:

      បាទ ជំរាបសួរ ចុងភៅចំណាន
      អរគុណបានចូលមកជូនពរ នឹងនាំមកនៅការចែកចាយអោយស្គាល់ បងប្រុស បងស្រី ក្មួយៗទាំងអស់ មើលទៅគួរអោយសប្បាយមែន ! ហើយអ្នកណាគេច្រៀងអី ក៏ចង់ព្រាត់ព្រលឹងតាហ្មង ! សំណាងដែរ អត់នៅជិត បើនៅជិត ជួលអោយទៅច្រៀងនៅ បុណ្យខួប កំណើត ខ្ញុំតាហ្មង ! ភាសាអាល្លឺម្មង់ យ៉ាប់មើលណាស់ មើលអត់ដាច់រ៉េ! អរគុណដល់ការផ្ញើរជូននៅ កាត ជូនពរ ! សូមបានសុខសប្បាយ នាឆ្នាំថ្មី !

  7. achharia ថា:

    សួស្ដីឆ្នាំថ្មី ២០១១ !
    សូមហនុមានមានសំណាងល្អ និងបានសុខសប្បាយ !

    • ហនុមាន ថា:

      បាទ សួស្តីឆ្នាំថ្មី ២០១១ !
      សូមឆាយ៉ា មានសំណាងល្អផង ដែរ ព្រមទាំងសុខក្តុមរំម៉ានា មានសុខភាពបរិបូណ៌ គ្រប់ពេល ! អរគុណ

  8. វិសាល ថា:

    សួស្តីឆ្នាំថ្មីបងហនុមាន! សូមអោយបងជួបតែសំណាងល្អនៅឆ្នាំថ្មីនេះ។

  9. សួស្ដីឆ្នាំថ្មី បងហនុមាន !
    សូមឲ្យបង និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃ្លាតឡើយ។

    • ហនុមាន ថា:

      បាទ សាធុ សាធុ ជំរាប សួរ ចាន់ត្រា នឹង សូមស្វាគមន៍ !
      សុំទោស ដោយបងមានការជាប់រវល់អត់បានឆ្លើយតប មកប្អូនវិញតាមអីុម៉ែល ! សូមប្អូន បាន ប្រកបដោយពុទ្ធពរទាំងនោះផងដែរ ។ បងអរគុណដល់ប្អូនដែលបានចូលលេង នឹងជូនពរដល់បង ! សួស្តីឆ្នាំថ្មី !

  10. អរគុណ​បង, បង​ក៏​ដូចគ្នា ។ ញ៉ុមចូលចិត្ត​រូប​ដែល​មាន​ប្រាសាទ​អង្គរវត្ត​នោះ​ដល់​ហើយ!

    • ហនុមាន ថា:

      បាទ អរគុណក្មេងស្រែ ! សូំបានសេចក្តី សុខសប្បាយនាឆ្នាំថ្មីនេះ ! បើចូលចិត្ត អូសយករ៉ៅ មានទៅទើសខុសអី ! អរគុណសាជាថ្មី !

  11. .
    លាហើយឆ្នាំចាស់ ស្វាគមន៍ឆ្នាំថ្មី !..មានចំណីផ្ញើបងហនុមានណា៎..
    ផែនស្វាយផលិតនៅប្រទេសស្វីស សូមអញ្ចើញឆ្ងាញ់ ៖

    ស្វាយផលិតនៅស្វិស

    ហេសហេ..ឆ្ងាញ់អត់ ?.. ប្រាប់ផងមើល !..

    .
    អំពិលខ្ចី ជាមួយត្រីឆ្អើរកែស សូមអញ្ចើញឆ្ងាញ់ ..

    អំពិលខ្ចី ជាមួយត្រីឆ្អើរកែស

    • ហនុមាន ថា:

      បាទ អរគុណច្រើន ហេស យកសុទ្ធតែ របស់ឆ្ងាញ់តាហ្មង គ្រាន់តែឃើញ លេបទឹកមាត់ឡើងហើមពោះតាហ្មង ! ខ្លាចតែមើលយូរៗទៅកើតជម្ងឺរាគរ៉េ ខ្ញុំ ! 😀 បាទ អរគុណ ដែលបានឆ្លៀត ចូលលេង នឹងយករបស់ឆ្ងាញ់មកជូន !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: