វចនានុក្រម ខ្មែរ អងគ្លេស ខ្មែរ សំរាប់អាយផាត(iPad)

ជំរាប សួរ ប្រិយមិត្ត ពីនាយ សមុទ្រ ម្ខាង

រីករាយនឹងសូមសុខសប្បាយ នាបុណ្យណូអែល នឹង សួស្តីឆ្នាំ ថ្មី សាកល ២០១១ ! ខ្ញុំមានសេចក្តីរំភើប ដោយបាននាំមកនៅ ដំណឹងមួយដែល ប្រហែលជាមានការសំខាន់ ដល់ បងប្អូន ដែល ប្រើ អាយផាត ៤.២.១ ឬ ក៏ អាយហ្វូន ៤ ។  លោក សាត់ មុនី ជា ម្ចាស់ គេហដ្ឋាន ខ្មែរសហ្យ(khemarasoft)ដែលបានចេញនៅ វចនានុក្រម សំរាប់ អាយផាត លោកបានចេញ​សំរាប់ អាយហ្វូន រួចមកហើយ ។

ក្នុងនាមខ្ញុំបាទជាអ្នកស្រឡាញ់ខេមរះភាសា សូមថ្លែងអំណរគុណ ដល់លោក នឹង សហការីទាំងអស់ដែលបានខិតខំ ព្យាយាម ប្រឹងប្រែង បញ្ចេញនៅស្នាដៃមួយដ៏អស្ចារ្យនេះ សំរាប់ខ្មែរទូទៅ ។  នៅក្នុង វចនានុក្រម សំរាប់ អាយផាតនេះ ពី ភាសាខ្មែរ ទៅ អងគ្លេស ពី អងគ្លេស មកខ្មែរ វិញ  ដែលបានរចនា នឹង ចងក្រងយ៉ាងប្រណិត ពាក្យពេជ្យ សមរំ ទាន់សម័យ(up-to-date) ។ ខ្ញុំបាទ បាន សាកល្បងរួចហើយ ឃើញថា មានដំណើរការ ស្រួលប្រើ ល្អ ដោយ មិនបាច់ចាំមានយូនីកូដ នៅ ក្នុង ប្រព័ន្ធ(system) របស់អាយផាត រ៉េ ។ នៅពេលស្វែងរកពាក្យ (search)ជាភាសាខ្មែរ Keyboard  ចេញធ្លោ តែ ម្តង មិនចាំ បាច់មានយូនីកូដ ឬ ក៏ បញ្ចូល Keyboard layout រ៉េ  ព្រោះ លោក បាន​បញ្ជូលផ្ជាប់ជាមួយនឹង(built-in) កញ្ចប់កម្មវិធី(App) វចនានុក្រមនេះរួចជាស្រេច ។

ជាធម្មតា ខ្ញុំបាទ តែងតែ យកមកចែកជូនដល់បងប្អូន ដោយអត់គិតថ្លៃ តែ ដោយសារការខិតខំរបស់លោក ដែលជាជាតិខ្មែរ រាមច្បងក្នុងការចេញសំរាប់ អាយផាត ដែលបានចេញនៅ កម្មវធី(App)នេះ ខ្ញុំសូមជួយគ្រាំទ្រ ដល់ ការ ខិតខំ ព្យាយាម នឹងស្រាវជ្រាវ របស់លោក ។ សូមបងប្អូនជួយគ្រាំទ្រ ដល់គាត់ផង ព្រោះ បើគិតពី តម្លៃដែលលោកលក់នោះ គឺ ថាថោកបំផុត ហើយ ។ លោកអ្នកអាច អញ្ជើញទៅគេហដ្ឋានលោក ឬ ក៏ អញ្ជើញទៅ iTunes Apps Store

រូបភាពខាងលើបញ្ជាក់ពីភាពងាយស្រួលក្នុងការស្វែងរកពាក្យ ដោយ មិនបាច់ចាំមានយូនីកូដ នៅក្នុងប្រព័ន្ធ អាយផាត

ខាងលើពីភាសា អងគ្លេស មកភាសាខ្មែរ

Advertisements

11 Responses to វចនានុក្រម ខ្មែរ អងគ្លេស ខ្មែរ សំរាប់អាយផាត(iPad)

  1. posoky ថា:

    ជួយឡង់សេទៀត អូនិយាយអីចឹងពេល install ហើយតើអាយផេដ នឹងអាចមើល យូនីកូដខ្មែរបានទេ លើវេបសាយប្រើយូនីកូដ។

    • ហនុមាន ថា:

      អត់បានរ៉េ បានតែសំរាប់ប្រើ ជាមួយវចនានុក្រមនោះរែង ។ បើប្រើបានជាមួយយូនីកូដបាន ខ្ញុំឈប់ប្រើ MacBookPro ហើយទៅទិញ អាយផាតប្រើម្រង វិញ ។ ជំរាប សួរ នឹង សូមអរគុណ ។ ខ្ញុំថា​ តែ ៦ ដុល្លា ប្រហែលជា ហាំបើហ្គើមួយ មិនថ្លៃរ៉េ ! 😀

  2. Long ថា:

    គួរអោយស្តាយដែលមិនអាចក្នុងកុំព្យទ័រធម្មតាបាន! សួស្តីលោកពូ!

    • ហនុមាន ថា:

      បាទ ជំរាប សួរ ក្មួយ

      ហើយចង់បានដាក់កំព្យូទ័រ យក របស់សម្តេច ជួន ណាត ដាក់ទៅ ក៏ បានដែរ ហើយនៅលើអិនធើនិត មានអាចរកប្រើបានតើ ក្មួយ ! អរគុណ ដែលបានចូលលេង

  3. វិចូច ថា:

    មិន​មែនយូនីកូដ​ផង។ មើល​ទៅ​ស្រដៀង​ពុម្ព​ប្រភេទ​ចាស់ (Legacy font: Limon, ABC)

    • ហនុមាន ថា:

      បាទ ជំរាប សួរ វិចូច
      សុខសប្បាយជារ៉េហ្នឹង? ចាំ យូនីកូដ យូនីកាំងអី ប្អូនអើយ អោយតែបងសសេរ ខ្មែរបាន បងអរណាស់ទៅហើយ មិនបាច់ចាំ លីម៉ន់(limon) អូរែង(Orang) អី រ៉េ ។ និយាយអោយខ្លីទៅចុះ មេចអត់ឃើញមានអ្នកដែលបង្កើត យូនីកូដ ចេញ កម្មវិធី(App) សំរាប់ អាយផាត អីចឹង ? អរគុណដែលបានឆ្លៀត ចូលលេង

  4. សូមអរគុណចំពោះបងហនុមានដែលបានយក App របស់ KhemaraSoft មកណែនាំនៅទីនេះ។ សំរាប់ការស្វែងរកពាក្យគឺយើងប្រើយូនីកូដ១០០% តែ បើវិចូចមិន ជឿទិញសាកមើលទៅ។ អារឿងយូនីកូដនេះវាស្មុកស្មាញតិច ព្រោះខ្មែរយើងមិនទាន់មានលទ្ធភាពក្នុងការធ្វើអោយបានប្រសើរនៅឡើយ។ គ្រាន់តែ ពុម្ភអក្សរយូនីកូដខ្មែរសំរាប់ Mac OS មិនទាន់ត្រឹមត្រូវផងនឹង។ ចុះទំរាំដល់ទៅ iOS នោះ រឺតតែមិនងាយទៀត។ ចឹងបើវិចូចមាន ពុម្ភអក្សរយូនីកូដខ្មែរ ណាដែល support aat type សូមជួយណែនាំផង។
    ខាងខ្ញុំក៏មានគំរោងធ្វើពុម្ភអក្សរយូនីកូដខ្មែរតែមិនទាន់ចាប់ផ្តើមនៅឡើយ។
    លើសទាស់ខុសពាក្យសំដីអ្វី សូមអធ្យាស្រ័យផង

    • វិចូច ថា:

      បាទ​បង! មុន​នេះ​ខ្ញុំ​មើល​ច្រឡំ តែ​ក្រោយ​ពី​ពេល​មើល​ម្ដង​ទៀត ទើប​ដឹង​ថា​ជា​យូនីកូដ​សោះ។ ហើយ​ចំពោះ​ពុម្ពអក្សរ​ដែល​គាំ​ទ្រ​ប្រភេទ aat នោះ​ដូច​ជា​អត់​ដឹង​ដែរ ព្រោះ​ខ្ញុំ​អត់​ទាន់​ដឹង​ថា​តើ aat ហ្នឹង​គឺ​ជា​អ្វី​ផង 🙂

    • ហនុមាន ថា:

      បាទ សូមជំរាបសួរ នឹងស្វាគមន៍ លោក រិទ្ធីរុណ
      ម្ចាស់ KhemaraSoft មកលេងហើយតើ ហ្នឹង ! អរគុណដែលបានចូលមកលេង ខ្ញុំបាទ សូមស្វាគមន៍ ! បើមានការខ្វះខាត សូមអភ័យទោស ! ខ្ញុំបាទ មានការពេញចិត្តនឹង កិច្ចការ របស់លោកព្រមទាំងសហការី របស់លោក ។ ចំពោះ វចនានុក្រមនេះ ឃើញថា មានស្រួលក្នុង ការប្រើប្រាស់ ។ ខ្ញុំសង្ឃឹមថាពេលក្រោយ លោកព្រមទាំងសហការី ចេញនៅ កម្មវិធី(App) សំរាប់ អាយផាត ច្រើនទៀត ។ សាជាថ្មី សូមថ្លែងអំណរគុណ ដល់ ការខ្នះខ្នែង នឹង ក្តី ព្យាយាម របស់ លោក ព្រមទាំង សហការី សូមលោក បានជោគជ័យនាឆ្នាំថ្មី ២០១១ ! អរគុណ

      វិចូច
      អត់អីរ៉េ កុំបារម្ភអី ពូកយើង មិនយកទោសអីរ៉េ អ្នកណាក៏អាចមើលច្រឡំដែរ 😀 អរគុណ អ្នកទាំងពីរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: